ប្រូង!!
Mingyuចាប់ដៃរបស់wonwooហើយក៏ទាញខ្លួនរបស់wonwooអោយធ្លាក់ចូលទៅក្នុងអាងទឹកឮសូរតែប្រូង។
Wonwooដែលត្រូវបានmingyuទាញទម្លាក់ទឹកទាំងមិនបានដឹងខ្លួនមុន ឬក៏ត្រៀមខ្លួនជាមុននោះព្យាយាមក្រោកឈរឡើងចេញពីផ្ទៃទឹក ហើយគេក៏ច្បូតទឹកដែលនៅលើមុខរបស់គេចេញដើម្បីអាចអោយគេបើកភ្នែកបាន ប៉ុន្តែពេលដែលបើកភ្នែកឡើងមកក៏ឃើញថាmingyuនៅឈរនៅទល់មុខគេយ៉ាងជិត។
«ហេតុអីក៏ទាញខ្ញុំចូលទឹក? លោកកើតសតិអារម្មណ៍មែនទេ?» wonwooមិនខ្វល់ទេថាពេលនេះmingyuនៅកៀកខ្លួនរបស់គេយ៉ាងណា អ្វីដែលគេខ្វល់គឺគេត្រូវសួរបែបបន្លំជេរទៅកាន់mingyuសិន។
«...» mingyuមិនតបអ្វី ប៉ុន្តែគេប្រើកែវភ្នែកមុតស្រួចរបស់គេសម្លឹងមើលមុខwonwooមិនដាក់ភ្នែក ហើយគេក៏ដើរចូលទៅរកwonwooម្តងបន្តិចៗធ្វើអោយwonwooត្រូវដើរថយក្រោយដើម្បីកុំអោយmingyuនៅជិតគេខ្លាំងពេក។
Wonwooបន្តដើរថយក្រោយជារឿយៗរហូតដល់ខ្នងរបស់គេបានទៅបុកនឹងមាត់អាងទឹកដែលធ្វើអោយគេអស់ផ្លូវត្រូវគេចចេញពីmingyuបន្តទៅទៀត។
«លោកចង់ធ្វើអីទៀតហើយ?» wonwooសួរទៅកាន់mingyuដែលដើរសម្តៅមករកគេទាំងភ័យបុកពោះជាខ្លាំងព្រោះមិនដឹងថាmingyuមានបំណងធ្វើអ្វីមកលើរូបគេ ឬមួយក៏mingyuខឹងដែលគេជេរmingyuថាសតិអារម្មណ៍អំបាញ់មិញ។
Mingyuនៅតែមិននិយាយអ្វីដដែរ ហើយគេក៏ដើរមករកwonwooរហូតទាល់តែគេបានមកនៅជិតwonwooរួចគេក៏បានយកដៃទាំងពីររបស់គេទៅឃាំងខ្លួនរបស់wonwooជាប់មិនអោយwonwooរត់គេចចេញពីគេបាន។
«លោកធ្វើអី?» wonwooសួរឡើងដោយនៅតែភ័យដដែរ។
បេះដូងរបស់wonwooចាប់ផ្តើមលោតកាន់តែញាប់ឡើងៗ ជាពិសេសគឺនៅពេលដែលmingyuចាប់ផ្តើមអោនមករកមុខរបស់គេយឺតៗហាក់ដូចជាចង់ធ្វើអ្វីម្យ៉ាងលើគេ។
«គេម្នាក់នោះជាគូរដណ្តឹងរបស់បងមែនឬ?» mingyuសួរឡើងដោយមុខស្មើធេង ប៉ុន្តែសំណួររបស់គេក៏បានធ្វើអោយwonwooធូរទ្រូងខ្សាកព្រោះmingyuមិនបានធ្វើអ្វីគេដូចដែលគេគិត។
«មែន! គេជាគូរដណ្តឹងរបស់ខ្ញុំ ប៉ុន្តែ...» ធូរទ្រូងបានបន្តិច wonwooក៏តឹងទ្រូងវិញព្រោះគេមិនដឹងថាគួរឆ្លើយប្រាប់mingyuតាមត្រង់ឬក៏អត់។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
