Part8: ពន្លកស្នេហ៍

95 18 6
                                        

«គឺក្រុម... ក្រុមTwoteen» ទីបំផុតឈ្មោះក្រុមដែលឈ្នះក៏បានប្រកាសចេញពីមាត់របស់ពិធីករ ហើយក្រុមនោះគឺជាក្រុមរបស់mingyu។

គ្រាន់តែដឹងថាជាក្រុមរបស់mingyuជាអ្នកឈ្នះភ្លាម wonwooក៏ងើបឈរទះដៃដោយក្តីរំភើប និងមោទនភាពយ៉ាងលឿន មើលទៅគេសប្បាយអរជាងសមាជិកក្រុមទៅទៀត។

«សូមអបអរផងបាទ!» ពិធីករនិយាយអបអរទៅដល់ក្រុមTwoteenដែលជាក្រុមទទួលបានជ័យលាភី ស្របពេលដែលគ្រូនាយកកំពុងតែប្រគល់មេដៃមាសទៅអោយក្រុមTwoteen ហើយក៏បានថតរូបជាមួយនឹងគ្នាទុកជាអនុសាវរីយ៍។

បន្ទាប់ពីទទួលបានមេដៃ និងថតរូបរួចរាល់អស់ហើយ សមាជិកក្រុមTwoteenទាំងអស់ក៏បានចុះទៅខាងក្រោមឆាកវិញ។

«Mingyu!! ឯងជាអ្នកទុកមេដៃនេះចុះព្រោះឯងជាអ្នកជួយក្រុមពួកយើងច្រើនជាងគេ» ចុះមកដល់ខាងក្រោមឆាកភ្លាម seungcheolក៏បានយកមេដៃមាសទៅអោយmingyu ព្រោះថាmingyuគឺជាសមាជិកដែលខំប្រឹងប្រែងខ្លាំងជាងគេ និងជាមូលហេតុដែលធ្វើអោយក្រុមរបស់ពួកគេឈ្នះ។

«អរគុណហើយ! តែគ្រប់គ្នាសុទ្ធតែបានជួយក្រុមដូចៗគ្នាទេ» mingyuញញឹមអរគុណទៅកាន់អ្នកគ្រប់គ្នាដែលបានខិតខំប្រឹងប្រែងដើម្បីក្រុម។

«បើថ្ងៃនោះឯងមិនវាយអាចង្រៃនោះទេ ពួកយើងច្បាស់ជាយកបទអាប៉ិនោះមកច្រៀងហើយមិនបានឈ្នះជាមិនខាន» myunghoនិយាយឡើង ឯគ្រប់គ្នាក៏នាំគ្នាងក់ក្បាលយល់ស្រប។

កាលពីលើកមុន បន្ទាប់ពីបានបាត់បង់សមាជិកម្នាក់ចេញពីក្រុមហើយ ក្រុមTwoteenក៏ត្រូវបានបាត់បង់បទចម្រៀងដែលត្រូវយកទៅប្រកួតដូចគ្នា ព្រោះសិស្សប្រុសម្នាក់នោះគឺជាអ្នកនិពន្ធចម្រៀង និងបទភ្លេងអោយក្រុមពួកគេ ក៏ប៉ុន្តែជាសំណាងល្អ mingyuបានទទួលខុសត្រូវទៅលើទង្វើររបស់គេដែលបានធ្វើអោយក្រុមបាត់បង់សមាជិក ចឹងហើយគេក៏បានតាក់តែងនូវបទចម្រៀងមួយបទយកមកអោយក្រុមពួកគេ ហើយពួកគេទាំងអស់គ្នាក៏បានជ្រើសរើសយកបទនោះមកប្រកួត និងបានឈ្នះការប្រកួតនៅក្នុងថ្ងៃនេះ។

«យើងមានការរវល់បន្តិច តិចទៀតយើងនឹងមកវិញហើយ» mingyuមិនបាននៅសន្ទនាជាមួយនឹងមិត្តរបស់ខ្លួនយូរ គេក៏ប្រញាប់កាន់មេដៃរបស់ខ្លួនរត់ចេញទៅខាងក្រៅដោយសម្តៅទៅរកមនុស្សម្នាក់ដែលគេប្រាថ្នាចង់ជួបបំផុត។

កំហុសបេះដូងWhere stories live. Discover now