«តែថា... ហេតុអីក៏បងលួចជួបមនុស្សប្រុសចាស់ស្ងាត់ៗ?» ទោះជាគេជឿជាក់ទៅលើwonwooក៏ពិត តែmingyuនៅតែសួរចង់ដឹងពីហេតុផលពិតប្រាកដពីwonwooដដែរ។
«គេជាប៉ាបងតែបងមិនចង់អោយអ្នកផ្សេងដឹងទើបលួចជួបស្ងាត់ៗ» wonwooតបវិញជាមួយនឹងស្នាមញញឹមស្រាល។
Wonwooគឺជាមនុស្សម្នាក់ដែលអាថ៌កំបាំង ចូលចិត្តប្រើជីវិតដែលមានឯកជនភាពខ្ពស់ គេមិនងាយនិយាយអ្វីទាក់ទងនឹងខ្លួនរបស់គេនោះទេ ជាពិសេសគឺរឿងគ្រួសារ និងជីវៈប្រវត្តិរបស់គេ។ គេតែងតែលាក់គ្រប់យ៉ាងជាការសម្ងាត់មិនអោយនរណាបានដឹង ហើយគ្មាននរណាម្នាក់បានដឹងពីជីវិតរបស់គេច្បាស់លាស់ឡើយ។
«បានហើយៗ ពេលនេះចាំបងនាំឯងទៅញ៊ាំការ៉េម» និយាយគ្នាដឹងរឿងរួចអស់ហើយ wonwooក៏ផ្លាស់ប្តូរប្រធានបទ រួចគេក៏ដើរចាកចេញទៅរកហាងការ៉េមដែលបើកនៅម្តុំនោះ។
Mingyuដើរទៅតាមពីក្រោយwonwoo ហើយពួកគេទាំងពីរក៏បានចូលទៅអង្គុយញ៊ាំការ៉េមតែពីរនាក់នៅក្នុងហាងយ៉ាងរីករាយ។
មិនថាស្ថិតក្នុងកាលៈទេសៈតានតឹងបែបណាឡើយ គ្រប់ពេលដែលពួកគេនៅជាមួយគ្នា គឺតែងតែមានស្នាមញញឹមអោយគ្នាទៅវិញទៅមកជានិច្ច។
«ថ្ងៃស្អែក បងទំនេរដែរទេ?» កំពុងតែអង្គុយញ៊ាំសុខៗ mingyuក៏សួរឡើង។
«ថ្ងៃស្អែក បងទំនេរតើ! មានការអីមែនទេ?» wonwooឆ្លើយដោយធម្មតា ហើយក៏បន្តញ៊ាំការ៉េមរបស់គេ។
«បងទៅជួបខ្ញុំនៅថ្ងៃស្អែកបានទេ?» mingyuសួរជាបន្ត។
«អោយបងទៅធ្វើអី?» wonwooសួរបកវិញ ហើយក៏ធ្វើមុខឆ្ងល់ឡើងមក។
«ទៅធ្វើអី បងគង់តែដឹងទេ តែបងទៅឬក៏អត់?» mingyuមិនព្រមឆ្លើយនឹងសំណួររបស់wonwooអោយច្បាស់ តែគេបែរជាសួរបញ្ជាក់ទៅកាន់wonwooបន្ថែម។
«បងនឹងទៅ តែអោយបងទៅជួបនៅកន្លែងណាដែរ?»
«នៅតារាងបាល់បោះដែលនៅជិតសាលាខ្ញុំ» mingyuនិយាយដោយញញឹមរីករាយ ព្រោះថាwonwooបានយល់ព្រមទៅជួបគេ។
«ok!!» wonwooងក់ក្បាលយល់ព្រម ហើយនៅពេលដែលគេឃើញmingyuញញឹមរីករាយ គេក៏ញញឹមទៅតាមដែរ។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
