«wonwoo!! ចង់សាកលេងស្នូកឃឺទេ?» កំពុងតែលង់ជ្រៅទៅក្នុងការគិតសុខៗ លោករ៉ូណានក៏បានបន្លឺសម្លេងហៅwonwoo ហើយពេលដែលwonwooងាកទៅក៏ឃើញថាលោករ៉ូណានកំពុងតែឈរញញឹមមកកាន់ខ្លួនដោយក្នុងដៃមានកាន់ដងស្នូកឃឺមួយ។
«សូមទោសផង ខ្ញុំមិនចេះលេងទេ!» wonwooបដិសេធដោយញញឹមតិចៗជាការគួរសម។
«មកលេងមក ចាំខ្ញុំបង្រៀន!» លោករ៉ូណាននៅតែបន្តនិយាយអូសទាញwonwooដដែរ។
«ខ្ញុំ...» wonwooទាក់សម្តីព្រោះរកលេសអ្វីមកនិយាយប្រកែកនឹងលោករ៉ូណានមិនបាន។
«មិនអីទេ! ទុកអោយខ្ញុំជាអ្នកបង្រៀនគេវិញ» mingyuដែលឈរស្ងៀមសម្លឹងមើលមុខwonwooដោយស្ងៀមស្ងាត់តាំងពីយូរនោះនិយាយឡើង ហើយគេក៏បានដើរទៅរកwonwoo និងបាននាំwonwooមកកន្លែងលេងស្នូកឃឺ។
នាំមកដល់កន្លែងលេងស្នូកឃឺហើយ mingyuក៏បានហុចដងស្នូកឃឺវែងស្រឡូនមួយទៅអោយwonwooកាន់។
«លោកធ្វើអី?» wonwooទទួលយកដងស្នូកឃឺនោះហើយក៏សួរទៅកាន់mingyuព្រោះមិនយល់ថាmingyuកំពុងតែចង់ធ្វើអ្វីអោយប្រាកដ។
«បង្រៀនបងលេងស្នូកឃឺ!» mingyuនិយាយដោយញញឹមតិចៗ រួចគេក៏បានចូលទៅក្បែរខ្លួនរបស់wonwooយ៉ាងស្និទ្ធ។
បានចូលទៅកៀកកិតស្និទ្ធស្នាលនឹងwonwooហើយ ដៃទាំងសងខាងរបស់mingyuក៏បានចាប់កាន់ដៃទាំងពីររបស់wonwooជាប់ រួចក៏យកដៃរបស់wonwooទៅដាក់នៅកន្លែងដែលត្រឹមត្រូវនៃដងស្នូកឃឺ ហើយគេក៏ចាប់ផ្តើមបន្ទាបខ្លួនអោយទាបស្ទើរតែដល់ក្តាតុស្នូកឃឺ ឯwonwooក៏បន្ទាបខ្លួនទៅតាមmingyuដែរព្រោះពេលនេះខ្លួនរបស់គេនៅជាប់ស្អិតនឹងខ្លួនរបស់mingyuស្ទើរតែរលាយក្លាយជាមនុស្សតែមួយទៅហើយ ចឹងទោះជាមិនចង់បន្ទាបខ្លួនតាម ក៏ត្រូវតែបន្ទាបខ្លួនតាមដែរ។
«តម្រង់ទិសដៅ! តាំងអារម្មណ៍អោយស្ងប់ ហើយក៏ផ្តោតអារម្មណ៍ទៅលើគ្រាប់ស្នូកឃឺដែលយើងចង់បុកបញ្ចូល» mingyuបង្វែរដងស្នូកឃឺតម្រង់ទៅគ្រាប់ស្នូកឃឺមួយដែលគេចង់បុកបញ្ចូល រួចគេក៏និយាយខ្សឹបៗក្បែរត្រចៀករបស់wonwooអោយwonwooតាំងអារម្មណ៍អោយស្ងប់ដើម្បីអាចលេងស្នូកឃឺបាន ប៉ុន្តែអារម្មណ៍របស់wonwooពេលនេះមិនស្ងប់នោះទេ។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
