Part40: អស់ផ្លូវ

Start from the beginning
                                        

«បង... បងអស់ផ្លូវហើយ បងមិនអាចធ្វើអ្វីបានទៀតទេ» ប៉ារបស់wonwooនិយាយទៅកាន់ប្រពន្ធដោយគ្មានព្រលឹងនៅក្នុងខ្លួនព្រោះគាត់នៅស្លុតចិត្តមិនទាន់បាត់។

«ពួកយើងធ្វើយ៉ាងមិចទៅ?» ម៉ាក់របស់wonwooនិយាយដោយភាពភ័យខ្លាច។

«អូននាំកូនរត់ទៅ! រត់ចេញពីទីនេះទៅ! អូននិងកូនមិនបានពាក់ព័ន្ធនៅក្នុងរឿងនេះនោះទេ អូន និងកូនមិនបានធ្វើអ្វីខុសឡើយ មានតែបងម្នាក់ប៉ុណ្ណោះ ទុកអោយបងជាអ្នកទទួលខុសត្រូវគ្រប់យ៉ាង អូននាំកូនទៅរស់នៅអោយឆ្ងាយទៅ កាន់តែឆ្ងាយកាន់តែល្អ» ប៉ារបស់wonwooព្យាយាមប្រមូលសតិរបស់ខ្លួនត្រឡប់មកវិញ ហើយក៏បានប្រាប់ទៅកាន់ប្រពន្ធ និងកូនព្រមទាំងបានរុញពួកគេអោយរត់ទៅផ្លូវម្ខាងដែលគ្មានប៉ូលីស។

«អត់ទេ! កូនមិនទៅទេ កូនមិនទុកលោកប៉ាចោលទេ! កូនក៏មានកំហុសដូចគ្នា កូននៅសារភាពកំហុសគ្រប់យ៉ាងដែលកូនបានធ្វើ កូននៅទទួលទោសកំហុសរបស់កូន» wonwooមិនព្រមទៅតាមពាក្យសម្តីរបស់ប៉ាគេ ហើយគេក៏ព្យាយាមចង់នៅ និងចង់ទទួលនូវកំហុសរបស់គេដូចអ្វីដែលគេបាននិយាយជាមួយនឹងmingyu។

«អត់ទេ! កូនមិនខុសទេ ឆាប់ទៅៗ ប៉ាអស់ផ្លូវហើយ តែកូនមិនទាន់អស់ផ្លូវទេ ដូច្នេះកុំបំផ្លាញអនាគតរបស់ខ្លួនឯងនៅក្នុងរឿងរ៉ាវដែលប៉ាជាអ្នកបានសាងឡើងអី» ប៉ារបស់wonwooនៅតែព្យាយាមរុញកូនប្រពន្ធអោយរត់ទៅ ទោះជាwonwooព្យាយាមចង់នៅទទួលកំហុសក៏ដោយ។

គាត់មិនអោយកូនរបស់គាត់ត្រូវវេទនាព្រោះតែគាត់ម្តងទៀតឡើយ ហើយក៏មិនអោយកូនរបស់គាត់ត្រូវបាត់បង់អនាគតព្រោះតែគាត់ដែរ គាត់ជាឪពុកមិនល្អ ដូច្នេះនេះគឺជាឪកាសចុងក្រោយដែលគាត់នឹងធ្វើជាឪពុកល្អម្នាក់ និងស្វាមីល្អម្នាក់ដែលហ៊ានលះបង់ដើម្បីប្រពន្ធ និងកូន យ៉ាងណាក៏គាត់បានធ្វើវាម្តងនៅក្នុងជីវិតមួយនេះ។

«តោះទៅកូន! ពួកយើងគ្មានជម្រើសទេកូន!» ម៉ាក់របស់wonwooព្យាយាមអូសwonwooចេញទៅទាំងទឹកភ្នែកស្រក់ហូរមកឥតឈប់ព្រោះគាត់ក៏អាណិតអ្នកដែលជាប្តី និងកូនដូចគ្នា ប៉ុន្តែដូចដែលគាត់និយាយអ៊ីចឹង គាត់គ្មានជម្រើសផ្សេងនោះទេ។

កំហុសបេះដូងWhere stories live. Discover now