បានគេងក្បែរនឹងmingyuហើយ wonwooក៏នៅសម្លឹងមុខសង្ហាររបស់mingyuដែលគេងទល់មុខខ្លួននោះជាមួយនឹងកែវភ្នែកដ៏ស្រទន់ រួចគេក៏បានយកដៃរបស់គេទៅអង្អែលលើថ្ពាល់របស់mingyuថ្នមៗពពេញទៅដោយក្តីស្រឡាញ់ ប៉ុន្តែនៅក្នុងកែវភ្នែកស្រស់ស្អាតរបស់គេនៅពេលនេះក៏ចាប់ផ្តើមមានដំណក់ទឹកភ្នែកសថ្លាដក់ជាប់។
«បងសូមទោស! បងគ្មានជម្រើសនោះទេ» wonwooអង្អែលផ្ទៃមុខរលោងស្អាតរបស់mingyuបណ្តើរ និយាយខ្សឹបៗតែម្នាក់ឯងទាំងទឹកភ្នែកកំពុងតែហូរចេញពីកែវភ្នែករបស់គេបណ្តើរ។
គ្រប់យ៉ាងដែលគេធ្វើទៅនេះគឺព្រោះតែគេគ្មានជម្រើស ហើយគេត្រូវតែធ្វើវាជាមួយនឹងភាពឈឺចាប់ ឈឺចាប់ជារៀងរហូតទៅ ពេញមួយជីវិតរបស់គេ។
«ហេតុអីក៏ភ្ញាក់លឿនម្ល៉េះ?» wonwooកំពុងតែស្លុងអារម្មណ៍សុខៗក៏ស្រាប់តែmingyuបាននិយាយឡើងទាំងនៅបិទភ្នែកគេង ហើយគេក៏បានយកដៃរបស់គេទៅចាប់ដៃរបស់wonwooដែលដាក់នៅលើថ្ពាល់របស់គេនោះ រួចក៏បានអង្អែលដៃរបស់wonwooតិចៗ។
«គេងយូរមិនល្អទេ!» wonwooប្រើដៃម្ខាងទៀតជូតទឹកភ្នែករបស់ខ្លួនចេញ រួចក៏និយាយដោយញញឹមតិចៗ ហើយក៏ព្យាយាមលាក់នូវអារម្មណ៍ដែលកំពុងតែឈឺរបស់ខ្លួន។
«តែខ្ញុំចង់គេងអោបបងអោយបានយូរ» mingyuបើកភ្នែកឡើង ហើយគេក៏ទាញខ្លួនរបស់wonwooយកមកអោបយ៉ាងណែន រួចក៏អោនទៅថើបថ្ងាសរបស់wonwooបន្តិច។
«អោបពេញមួយយប់ហើយ ចង់អោបដល់ពេលណាទៀត?» wonwooនិយាយបណ្តើរ យកដៃរបស់គេទៅលេងសក់រលាស់រលោងរបស់mingyuបណ្តើរ។
«ចង់អោបពេញមួយជីវិត បងអោយខ្ញុំអោបទេ?» mingyuសួរwonwooជាមួយនឹងស្នាមញញឹមស្រស់ ប៉ុន្តែwonwooបែរជាទម្លាក់ទឹកមុខចុះ ហើយក៏មិនអាចផ្តល់ចម្លើយដល់សំណួររបស់mingyuបាន។
តើអោយគេឆ្លើយបានយ៉ាងមិចទៅ បើគេដឹងយ៉ាងច្បាស់ថានេះគឺជាពេលវេលាចុងក្រោយដែលពួកគេនឹងបានគេងអោបគ្នាយ៉ាងមានសេចក្តីសុខបែបនេះ ហើយគេដឹងកាន់តែច្បាស់ថាបន្ទាប់ពីថ្ងៃនេះបានបញ្ចប់ទៅ ពួកគេនឹងលែងមាននិស្ស័យជាមួយគ្នាទៀតហើយ។
ការពិតគេមានចម្លើយដែលច្បាស់លាស់ប៉ុន្តែគេមិនអាចឆ្លើយបានឡើងព្រោះគេមិនចង់បំផ្លាញនូវក្តីសង្ឃឹម និងស្នាមញញឹមដ៏គួរអោយស្រឡាញ់មួយនោះ គេមិនចង់ឃើញmingyuឈឺចាប់នៅហ្នឹងមុខរបស់គេផ្ទាល់ គេមិនអាចទ្រាំទ្រក្នុងការមើលឃើញmingyuឈឺចាប់បានឡើយ។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
Part35: កិច្ចការចុងក្រោយ
Start from the beginning
