Part34: ប្រុសក្មេងពេញកម្លាំង

Beginne am Anfang
                                        

   ពួកគេអង្គុយផឹកជាមួយគ្នានៅលើសាឡុងប្រហែលជាអស់ពីរទៅបីកំប៉ុង wonwooក៏ផ្អាកការផឹករបស់ខ្លួនបន្តិច ហើយគេក៏ក្រឡេកមើលជុំវិញនោះ រួចគេក៏បានចាប់អារម្មណ៍ទៅលើហ្គីតាមួយដែលដាក់នៅក្បែរនោះ។ កាលពីលើកមុន គេរវល់តែធ្វើការងារ មិនបានចាប់អារម្មណ៍ តែលើកនេះ គេចាប់អារម្មណ៍ឃើញ គេក៏ចាប់ផ្តើមមានចម្ងល់។

«លោកនៅទុកហ្គីតាមួយនោះទៀត?» wonwooងាកទៅសួរmingyuដែលកំពុងលើកស្រាផឹក។

    គេសួរបែបនេះក៏ព្រោះតែហ្គីតាដែលគេបានឃើញនោះគឺជាelectric guitarដែលmingyuបានយកឡើងសម្តែងនៅថ្ងៃបុណ្យសាលាកាលពី5ឆ្នាំមុន។

«វាជាហ្គីតាសំណព្វរបស់ខ្ញុំ វាមានអនុស្សាវរីយ៍ល្អជាមួយខ្ញុំច្រើនណាស់ ចឹងហើយទើបខ្ញុំរក្សាវាទុកហើយក៏យកវាមកតាំងបែបនេះ ព្រោះគ្រប់ពេលដែលខ្ញុំឃើញវា ខ្ញុំនឹងនឹកឃើញពីរឿងល្អៗដែលខ្ញុំធ្លាប់មាន» mingyuកំប៉ុងស្រាចុះហើយក៏ងាកទៅនិយាយប្រាប់wonwoo ឯwonwooក៏ងក់ក្បាលយល់នូវអ្វីដែលmingyuនិយាយ។

«បងចង់សាកលេងហ្គីតាទេ?» សុខៗ mingyuក៏ស្រាប់តែសួរទៅកាន់wonwoo។

«ខ្ញុំមិនចេះលេងទេ!» wonwooញញឹមប្រកែក ប៉ុន្តែការពិតទៅនៅក្នុងចិត្តពិតជាចង់សាក និងចង់ចេះលេងខ្លាំងណាស់។

«ចាំខ្ញុំបង្រៀន!» បានដូចចិត្ត! Mingyuនិយាយហើយ គេក៏បានដើរទៅយកហ្គីតាមួយនោះ រួចក៏បានហុចអោយwonwooកាន់ហ្គីតាមួយនោះ។

«វានៅអាចប្រើការបាន» គេនិយាយបណ្តើរ ចូលទៅអង្គុយជិតwonwooបណ្តើរ រួចគេក៏ចាប់កាន់ដៃទាំងសងខាងរបស់wonwooអោយទៅចាប់ហ្គីតាអោយបានត្រឹមត្រូវ ហើយគេក៏ចាប់ផ្តើមបង្រៀនអោយwonwooកេះហ្គីតាចេញជាចង្វាក់ភ្លេង ប៉ុន្តែការបង្រៀនរបស់គេគឺចំណេញនៅលើគោកតែម្តង ព្រោះគេបាននៅជិតកៀកកិតនឹងwonwooយ៉ាងខ្លាំង ហើយមើលទៅគេដូចជាអោបwonwooអ៊ីចឹង មិនតែប៉ុណ្ណោះ អំឡុងពេលដែលគេបង្រៀននោះគេក៏បានដាក់មុខរបស់គេទៅលើស្មារបស់wonwooថ្នមៗ ឯwonwoo នាយតូចរវល់តែផ្តោតអារម្មណ៍លេងហ្គីតាទៅតាមការបង្រៀនរបស់mingyu មិនបានចាប់អារម្មណ៍ទេថាខ្លួនកំពុងតែត្រូវបានគេកេងចំណេញ។

កំហុសបេះដូងWo Geschichten leben. Entdecke jetzt