អ្នករំខានបានចេញទៅផុត mingyuក៏ងាកទៅសម្លឹងwonwooដោយប្រើនូវកែវភ្នែកព្រាននារីរបស់គេ ព្រមទាំងញញឹមចុងមាត់បន្តិច រួចគេក៏ងើបដើរសម្តៅទៅរកwonwoo ហើយក៏បានចាប់អោបចង្កេះមួយក្តាប់របស់wonwooដោយដៃម្ខាង និងបានទាញខ្លួនស្តើងរបស់wonwooអោយមកផ្អឹបជាប់នឹងកាយមាំរបស់គេ។
«កុំគិតអោយសោះថារួចខ្លួន» mingyuនិយាយឡើងដោយសម្លឹងមុខរបស់wonwooមិនដាក់ភ្នែក ហើយគេក៏អោនបម្រុងនឹងទៅថើបលើបបូរមាត់របស់wonwooសារជាថ្មីម្តងទៀត។
«ពួកយើងទៅផឹក តើល្អទេ?» wonwooងាកមុខចេញបន្តិច មិនអោយmingyuថើបបាន រួចគេក៏និយាយទៅកាន់mingyuពីប្រធានបទផ្សេងដែលធ្វើអោយmingyuជ្រួញចិញ្ចើមធ្វើមុខឆ្ងល់ដាក់គេ។
«ពួកយើងទៅផឹកជាការអបអរដែលខ្ញុំទទួលបានម៉ូតសម្លៀកបំពាក់របស់ខ្ញុំត្រឡប់មកវិញ» wonwooនិយាយជាបន្ត ព្រមទាំងងាកមកប្រឈមមុខជាមួយនឹងmingyuសារជាថ្មី។
«បងចង់ទៅផឹកនៅទីណា?» mingyuសួរឡើង។
«នៅផ្ទះរបស់លោក តើបានទេ?» wonwooសួរបកទៅកាន់mingyuវិញ។
តុក! តុក!
Mingyuមិនទាន់បានឆ្លើយតបនឹងwonwooផង អ្នករំខានថ្មីក៏បានចូលមកដែលធ្វើអោយmingyuខឹងចិត្តជាខ្លាំង តែគេធ្វើអ្វីមិនបានឡើយ បានត្រឹមតែយកអណ្តាតទល់នឹងមាត់ដើម្បីទប់កំហឹងរបស់ខ្លួន។
«លោកMingyu! មានភ្ញៀវសំខាន់មកជួប» បុគ្គលិកនោះនិយាយពីខាងក្រៅមកដែលធ្វើអោយmingyuភ្ញាក់ខ្លួនតែម្តង។
Mingyuភ្លេចអោយឈឹងទៅថាគេណាត់ភ្ញៀវសំខាន់មកជួប ទាល់តែមានគេមករំលឹកបែបនេះទើបគេនឹកឃើញ។
«ជួបគ្នាល្ងាចនេះ!» Mingyuងាកមកនិយាយជាមួយនឹងwonwooវិញព្រមទាំងបានយកដៃរបស់ខ្លួនទៅប៉ះនឹងចុងច្រមុះស្រួចរបស់wonwooបន្តិច រួចគេក៏បានដើរចាកចេញពីការិយាល័យដើម្បីទៅជួបភ្ញៀវសំខាន់របស់គេបាត់ទៅ។
♢♢♢
វេលានាពេលរសៀល ព្រះអាទិត្យកំពុងតែរៀបលិច wonwoo និងmingyuក៏បានធ្វើដំណើរមកផ្ទះរបស់mingyu ហើយពួកគេក៏បានទិញស្រា និងម្ហូបអាហារមួយចំនួនយកមកផឹក និងញ៊ាំជាមួយនឹងគ្នានៅក្នុងផ្ទះតែពីរនាក់។
ВЫ ЧИТАЕТЕ
កំហុសបេះដូង
Любовные романыវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
Part34: ប្រុសក្មេងពេញកម្លាំង
Начните с самого начала
