«ឱកាសអី?» ជេនបានឮពាក្យថាឱកាស នាងក៏សម្លឹងទៅកាន់mingyuចំហើយក៏សួរឡើងដែលបញ្ជាក់ថានាងចង់ទទួលបាននូវឱកាសមួយនោះ។
«យកឯកសារនោះមកវិញអោយគ្រប់ចំនួន!» mingyuនិយាយពីលក្ខខណ្ឌរបស់ខ្លួនប្រាប់ទៅកាន់ជេន។
«ខ្ញុំយកមកវិញមិនបានទេ!» ជេនប្រកែកឡើងភ្លាមៗដែលធ្វើអោយwonwoo និងmingyuងាកមើលមុខគ្នាទៅវិញទៅមក ដោយម្នាក់ៗឆ្ងល់ថាហេតុអីបានជាយកមកវិញមិនបាន។
«ហេតុអី?» លើកនេះwonwooគឺជាអ្នកសួរទៅកាន់ជេនវិញម្តងព្រោះគេជាម្ចាស់ឯកសារ និងជាអ្នកដែលចង់បានឯកសារនោះមកវិញខ្លាំងបំផុត។
«អោយខ្ញុំយកមកវិញយ៉ាងមិចបាន? ខ្ញុំបានយកវាទៅអោយមិត្តខ្ញុំនៅឯក្រុមហ៊ុនមួយទៀត ហើយមិត្តខ្ញុំក៏បានយកឯកសារការងារនោះទៅអោយក្រុមហ៊ុនគេបាត់ទៅហើយ ពេលនេះក្រុមហ៊ុននោះប្រហែលជាកំពុងតែចាប់ផ្តើមដំណើរការយកម៉ូតសម្លៀកបំពាក់នោះទៅធ្វើចេញជារូបរាងបាត់ទៅហើយ» ជេននិយាយឡើងដែលធ្វើអោយwonwooហួសចិត្តកាន់តែខ្លាំងឡើង។ នេះនាងមិនត្រឹមតែលួចយកឯកសារអ្នកដទៃទេ ថែមទាំងបានបញ្ជូនទៅក្រុមហ៊ុនផ្សេងទៀត។
«ខ្ញុំមិនដឹងថាអ្នកនាងនឹងធ្វើយ៉ាងមិច ហើយធ្វើដោយរបៀបណាទេ តែអ្នកនាងត្រូវតែយកឯកសារទាំងអស់នោះមកវិញអោយបាន បើមិនអ៊ីចឹងទេ អ្នកនាងត្រៀមខ្លួនដេកគុកអោយហើយទៅ ខ្ញុំមិនលើកលែងអោយនោះទេ» mingyuស្តាប់ចម្លើយរបស់ជេនហើយ គេក៏ហួសចិត្តមិនស្ទើរដូចគ្នា ហើយគេក៏ខឹងនឹងនាងណាស់ដែរ ខឹងដល់ថ្នាក់គេនិយាយយ៉ាងដាច់អហង្ការដាក់នាង រួចគេក៏បានដើរចាកចេញពីបន្ទប់នោះបាត់ទៅ។
Wonwooឃើញmingyuដើរចេញទៅដោយកំហឹងបែបនេះ គេក៏ដើរចេញទៅតាមmingyuដែរ ទុកអោយជេននៅក្នុងបន្ទប់នោះតែម្នាក់ឯងទាំងតានតឹងអារម្មណ៍ជាខ្លាំង។
នាងជាអ្នកបង្កររឿងគ្រប់យ៉ាងឡើងមក តែពេលនេះនាងក៏ត្រូវគេចាប់បាន ហើយក៏ត្រូវគេគំរាមទៀត មិនតែប៉ុណ្ណោះ នាងមិនដឹងថាត្រូវរកវិធីណាមកដោះស្រាយបញ្ហាដែលនៅចំពោះមុខឡើយ។
ក្រាក...
Wonwooចេញទៅក្រៅតាមmingyuប្រហែលជាមួយសន្ទុះធំ គេក៏បានបើកទ្វារយឺតៗចូលមកក្នុងបន្ទប់ដែលជេនកំពុងនៅវិញ ហើយគេក៏បានដើរសម្តៅទៅរកជេនដែលកំពុងអង្គុយឆ្ងោកមុខចុះ។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
Part32:ធ្វើល្អ បានអាក្រក់
Start from the beginning
