Part29: អ្នកជំងឺ

Beginne am Anfang
                                        

   ពួកគេទាំងពីរនៅបន្តអោបគ្នាដោយស្ងៀមស្ងាត់ មិននិយាយអ្វីប្រហែលជាមួយសន្ទុះធំទើបmingyuចាប់ផ្តើមដឹងខ្លួនពីការមមើរ ហើយគេក៏ព្រលែងកាយរបស់wonwooពីការអោបក្រសោបរបស់គេយឺតៗ រួចគេក៏នៅភ្លឹកសម្លឹងមុខរបស់wonwooមិនដាក់ភ្នែក។

«លោកមិនអីទេមែនទេ?» wonwooសួរឡើងដោយក្តីបារម្ភ ប៉ុន្តែក៏លួចរីករាយនៅក្នុងចិត្តផងដែរព្រោះបានឃើញmingyuដឹងខ្លួនពីការសន្ទប់ តែសភាពរបស់mingyuពេលនេះយ៉ាប់ណាស់ ហេតុនេះហើយទើបwonwooនៅតែមានចិត្តបារម្ភ។

«ខ្ញុំមិនអីនោះទេ គ្រាន់តែយល់សប្តិមិនល្អបន្តិចបន្តួចប៉ុណ្ណោះ!» mingyuនិយាយដោយខ្សោះៗតាមបែបអ្នកជំងឺដែលទើបតែងើបពីគ្រោះថ្នាក់។

«លោកចង់ញ៊ាំអីទេ? ខ្ញុំទៅយកមកអោយញ៊ាំ! គ្រូពេទ្យប្រាប់ថាអោយលោកញ៊ាំរបស់ល្អៗអោយបានច្រើន ទើបឆាប់ជាសះស្បើយ» wonwooចាប់ផ្តើមប្តូរប្រធានបទទៅជានិយាយពីអ្វីផ្សេងដើម្បីធ្វើអោយបរិយាកាសប្រែទៅជាស្រស់ស្រាយ ណាមួយគេក៏ត្រូវធ្វើទៅតាមការផ្តាំផ្ញើររបស់គ្រូពេទ្យផងដែរ។

«ញ៊ាំអីក៏បានអោយតែបងបញ្ចុកខ្ញុំ!» ឃើញមុខស្លេកៗក៏ពិត ប៉ុន្តែពាក្យសម្តីនៅតែច្រឡើមដូចដើម ហើយកែវភ្នែកព្រាននារីនោះក៏នៅតែមាន មិនបានបាត់ទៅណាដដែរ។

«ចឹងចាំខ្ញុំទៅយកបបរមកអោយញ៊ាំ» wonwooនិយាយឡើងដោយព្យាយាមលាក់នូវស្នាមញញឹមរបស់ខ្លួន រួចគេក៏បានដើរចាកចេញពីបន្ទប់ដោយមានmingyuតាមមើលមិនដាក់ភ្នែក។

Wonwooចាកចេញពីបន្ទប់ទៅរៀបចំអាហារសម្រាប់អោយmingyuញ៊ាំប្រហែលជាមួយសន្ទុះធំ គេក៏បានដើរចូលមកខាងក្នុងបន្ទប់វិញដោយភ្ជាប់មកជាមួយនឹងថាសដាក់ចានបបរមួយ។

ចូលមកដល់ខាងក្នុងហើយ wonwooក៏យកថាសបបរទៅដាក់នៅលើតុដែលនៅក្បែរនឹងគ្រែរបស់mingyu រួចគេក៏អង្គុយចុះលើពូកក្បែរmingyu និងបានយកបបរមកដួសបញ្ចុកអោយmingyuដែលកំពុងអង្គុយផ្អែកខ្លួនទៅក្បាលគ្រែ ព្រមទាំងហាមាត់រង់ចាំគេបញ្ចុកអាហារ។

Mingyuអង្គុយស្ងៀមនៅលើពូក ហើយក៏ញ៊ាំបបរដែលwonwooបានបញ្ចុកខ្លួនដោយញញឹមបិទមាត់មិនជិត ឯកែវភ្នែកកូនឆ្កែរបស់គេក៏តាមសម្លឹងមើលមុខwonwooមិនឈប់។

   កន្លងទៅបានបន្តិច អាហារមួយពេលដ៏ឆ្ងុយឆ្ងាញ់របស់mingyuក៏ត្រូវបានបញ្ចប់ ហើយwonwooក៏បានរៀបចំចានអាហារអោយមានរបៀបរៀបរយ និងរៀបចំដាក់អោយmingyuសម្រាកអោយបានត្រឹមត្រូវ។

«លោកសម្រាកទៅ!» wonwooនិយាយប្រាប់ទៅកាន់mingyuបណ្តើរ ដណ្តប់ភួយអោយmingyuបណ្តើរ ប៉ុន្តែភ្លាមៗនោះ mingyuក៏ស្រាប់តែចាប់ដៃរបស់គេដែលធ្វើអោយគេត្រូវបញ្ឈប់សកម្មភាពរបស់គេបន្តិច ហើយក៏សម្លឹងទៅកាន់mingyuជាមួយនឹងចម្ងល់។

«ខ្ញុំសុំកាន់ដៃបងនៅពេលខ្ញុំគេងបានទេ?» mingyuនិយាយដោយសម្លេងខ្សោះៗ និងបង្ហាញទឹកមុខកូនឆ្កែកំសត់របស់គេឡើងមកហាក់ដូចជាចង់អោយwonwooមានចិត្តអាណិតចំពោះខ្លួន។

«ហេតុអី?» wonwooសួរឡើង។

«ខ្ញុំខ្លាចថាបងនឹងទៅចោលខ្ញុំ!»

ក្តុក!

គ្រាន់តែឮចម្លើយរបស់mingyuហើយភ្លាម ថ្លើមប្រម៉ាត់របស់wonwooក៏ធ្លាក់ទៅដល់ម៉ង់តូផែនដីភ្លាមព្រោះមិននឹកស្មានថាmingyuមានចិត្តខ្លាចរឿងបែបហ្នឹង ហើយក៏មិននឹកស្មានថាmingyuនឹកឃើញគំនិតស្នើរសុំកាន់ដៃខ្លួនបែបហ្នឹងដូចគ្នា។

«ខ្ញុំមិនទៅចោលលោកទេ» wonwooគិតបានបន្តិច គេក៏និយាយឡើងមក រួចគេក៏បានដាក់ខ្លួនអង្គុយលើពូកក្បែរនឹងmingyuដែលបញ្ជាក់បានថាគេយល់ព្រមតាមសំណើររបស់mingyu។

អោយគេបដិសេធយ៉ាងមិចបាន បើទឹកមុខ និងកែវភ្នែកកូនឆ្កែមួយនោះកំសត់ជាងស្អីទៅទៀត គេមិនអាចចិត្តដាច់ជាមួយបានឡើយ។

អ្នកកម្លោះmingyuបានឃើញwonwooយល់ព្រមជាមួយនឹងគេបែបនេះ គេក៏ញញឹមឡើងហើយក៏ចាប់កាន់ដៃរបស់wonwooយ៉ាងណែន រួចគេក៏ចាប់ផ្តើមបិទភ្នែកសម្ងំគេងរហូតដល់លង់លក់ទៅក្នុងដំណេកយ៉ាងស្កប់ស្កល់។

Wonwooនៅអង្គុយមើលmingyuគេងដោយស្ងប់ស្ងាត់ ហើយគេក៏គិតថានៅពេលដែលmingyuគេងលក់ស្កប់ស្កល់ គេនឹងដកដៃរបស់គេចេញ ហើយក៏ចាកចេញពីទីនោះ ប៉ុន្តែចៃដន្យអី គេអស់កម្លាំងខ្លាំងពេក គេក៏បានទន់ខ្លួនគេងនៅលើគ្រែក្បែរនឹងmingyuអំឡុងពេលដែលគេនៅអង្គុយមើលmingyu។

_________________

មើលទៅធ្វើការបានសម្រេចឬក៏អត់ទេ បើរវល់តែចិត្តទន់ជាមួយគេចឹង🦭

មើលទៅធ្វើការបានសម្រេចឬក៏អត់ទេ បើរវល់តែចិត្តទន់ជាមួយគេចឹង🦭

Hoppla! Dieses Bild entspricht nicht unseren inhaltlichen Richtlinien. Um mit dem Veröffentlichen fortfahren zu können, entferne es bitte oder lade ein anderes Bild hoch.
កំហុសបេះដូងWo Geschichten leben. Entdecke jetzt