«នៅពេលដែលគេដឹងខ្លួន ត្រូវនៅមើលថែគេអោយជាប់លាប់ អោយគេសម្រាកអោយបានច្រើន ហើយក៏អោយគេញ៊ាំរបស់ដែលល្អៗដើម្បីជំនួយដល់គេ និងធ្វើអោយគេឆាប់ជាសះស្បើយពីមុខរបួស» លោកគ្រូពេទ្យនិយាយជាបន្ត រួចគាត់ក៏ចាប់ផ្តើមរៀបចំរបស់របររបស់គាត់ទុកដាក់អោយបានត្រឹមត្រូវ និងបានដើរចាកចេញពីបន្ទប់នោះព្រោះគាត់អស់ការងាររបស់គាត់ហើយ។
បន្ទាប់ពីគ្រូពេទ្យបានចាកចេញទៅបាត់ wonwooក៏នៅអង្គុយទីនោះ ហើយក៏សម្លឹងមើលmingyuមិនដាក់ភ្នែក។ កែវភ្នែកមួយនោះគឺជាកែវភ្នែកដែលពពេញទៅដោយក្តីបារម្ភ ការខ្វល់ខ្វាយ និងបង្កប់នូវភាពសោកសៅនៅក្នុងនោះ។
«កុំ! កុំអី! កុំទៅអី! កុំទៅចោលខ្ញុំអី!» wonwooកំពុងតែអង្គុយមើលmingyuដោយភាពស្ងៀមស្ងាត់សុខៗ ក៏ស្រាប់តែmingyuចាប់ផ្តើមកម្រើកខ្លួន ហើយគេក៏មមីមមើរនិយាយពីអ្វីក៏មិនដឹង ឯខ្លួនរបស់គេក៏ចាប់ផ្តើមបែកញើសជោគជាំ។ ស្ថានភាពរបស់គេនៅពេលនេះហាក់ដូចជាគេកំពុងតែយល់សុបិនពីរឿងអាក្រក់អ្វីមួយ។
«Mingyu!» ឃើញសភាពរបស់mingyuហើយ wonwooក៏ចូលទៅអង្គុយនៅក្បែរខ្លួនរបស់mingyu និងព្យាយាមហៅឈ្មោះរបស់mingyuដើម្បីអោយmingyuភ្ញាក់ឡើង ហើយគេក៏បានកាន់ដៃរបស់mingyuជាប់ព្រមទាំងអង្អែលតិចៗដើម្បីអាចសម្រួលអារម្មណ៍របស់mingyuបាន។
«អត់ទេ! កុំទៅអី!» mingyuស្រែកឡើងកាន់តែខ្លាំង ហើយភ្លាមៗនោះ គេក៏ស្រាប់តែស្ទុះងើបឡើង និងទាញកាយរបស់wonwooយកមកអោបយ៉ាងណែន។
Wonwooគាំងនៅមួយកន្លែង មិនដឹងថាត្រូវធ្វើអ្វីព្រោះគេភ្ញាក់ផ្អើលខ្លាំងដែលនៅសុខៗ mingyuក៏មកអោបគេជាប់ និងណែនបែបនេះ។
«កុំទៅអី... កុំទៅចោលខ្ញុំ...» Mingyuនិយាយស្រាលៗពពេញទៅដោយភាពសោកសៅនៅក្បែរនឹងត្រចៀករបស់wonwoo ហើយគេក៏អោបរួមរឹតwonwooកាន់តែណែនជាងមុនហាក់ដូចជាខ្លាចថាគេនឹងបាត់បង់wonwoo ហើយwonwooនឹងទៅចោលគេ។
ពេលដែលបានឮសម្លេងដ៏កំសត់របស់mingyuបែបនេះ wonwooធ្វើអ្វីមិនបាន ក៏បានត្រឹមតែនៅស្ងៀម ហើយគេក៏លើកដៃទៅអោបតបនឹងmingyuវិញ ព្រមទាំងអង្អែលខ្នងរបស់mingyuថ្នមៗជាការលួងលោម។
DU LIEST GERADE
កំហុសបេះដូង
Romantikវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
Part29: អ្នកជំងឺ
Beginne am Anfang
