Part22: តួនាទីជាលេខា

Start from the beginning
                                        

♢♢♢

   បន្ទប់ការងារចាប់ផ្តើមប្រែទៅជាស្ងប់ស្ងាត់សារជាថ្មី ឯអ្នកទាំងពីរក៏ចាប់ផ្តើមប្រតិបត្តិការងារដែលនៅសល់របស់ខ្លួនដូចគ្នា។

ម្នាក់ៗនៅតែប្រឹងប្រែងធ្វើការងារ និងដោះស្រាយបញ្ហាដែលនៅសល់ដូចដើមទោះជាអស់កម្លាំងខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែមិនថាពួកគេមានកម្លាំងខ្លាំងប៉ុណ្ណានោះទេ ពួកគេជាមនុស្ស តែងតែចេះអស់កម្លាំង អស់ថាមពល ជាពិសេសគឺmingyu គេប្រឹងតាំងអារម្មណ៍ធ្វើការទាំងដែលគ្មានកម្លាំងកំហែងក្នុងខ្លួនឡើយ។

Wonwooចាប់អារម្មណ៍ពីសភាពដែលអស់កម្លាំងរបស់mingyu តែគេមិនហ៊ាននិយាយអ្វីសូម្បីមួយម៉ាត់ឡើយ គេសុខចិត្តអង្គុយមើលរហូតទាល់តែគេទ្រាំទប់អារម្មណ៍អាណិតរបស់ខ្លួនឯងលែងបានតទៅទៀត។

«លោកសម្រាកបន្តិចសិនទៅ កុំបង្ខំខ្លួនឯងរហូតដល់អស់កម្លាំងរលីងពីខ្លួនអី» wonwooដើរមកឈរពីក្រោយmingyu រួចគេក៏ចាប់ផ្តើមយកម្រាមដៃពីរទាំងសងខាងយកទៅញីសៀតផ្ការបស់mingyuតិចៗដើម្បីអោយmingyuមានអារម្មណ៍ធូរស្បើយខ្លះ។

«បងធ្វើបែបនេះក្នុងនាមជាអ្វី? ជាលេខារបស់ខ្ញុំ?» mingyuបិទភ្នែកសម្រាកអារម្មណ៍របស់ខ្លួនទៅតាមការប្រាប់របស់wonwoo រួចនាយក៏បន្លឺសំណួរឡើងមកដោយមិនបើកភ្នែកមើលទៅwonwoo។

Mingyuសួរបែបនេះក៏ព្រោះតែគេចង់ដឹងថាwonwooធ្វើល្អចំពោះខ្លួនបែបនេះដោយសារអ្វីអោយប្រាកដ ព្រោះតាមធម្មតា លេខាមិនចាំបាច់ធ្វើដល់ថ្នាក់នេះនោះទេ។

«ស្រេចតែលើលោកគិតនោះទេ លោកគិតថាខ្ញុំធ្វើក្នុងនាមជាអ្វី ក៏គិតបែបហ្នឹងចុះ» wonwooឆ្លើយតបដោយសម្លេងធម្មតា ហើយគេក៏ធ្វើសរសៃអោយmingyuជាបន្តទៀត ព្រោះឃើញmingyuធូរស្បើយអារម្មណ៍បានច្រើននៅពេលដែលគេសម្រួលសរសៃអោយបែបនេះ។

«ហេតុអីក៏ក្រចកបងវែងម្ល៉េះ?» mingyuបើកភ្នែករបស់គេឡើង ហើយក៏សួរទៅកាន់wonwoo ព្រោះគេបានក្រឡេកឃើញក្រចកពណ៍ក្រហមវែងនិងស្រួចរបស់wonwoo មើលទៅត្រចកទាំងអស់នោះមុតស្រួចខ្លាំងណាស់។

«ខ្ញុំចូលចិត្តក្រចកវែង ក្រចកវែងបែបនេះគឺស្អាត» wonwooតបដោយស្នាមញញឹមលើមុខតិចៗហាក់ដូចជាលាក់គំនួចអ្វីម្យ៉ាង ហើយគេថែមទាំងបានបង្ហាញក្រចករបស់គេអោយmingyuបានឃើញកាន់តែច្បាស់ទៀត។

«មិនខ្លាចមុតទេ?» mingyuសម្លឹងក្រចកនោះមិនដាក់ភ្នែក ហើយក៏បន្តសួរទៅកាន់wonwooទៀត។

«គ្មានអ្វីត្រូវខ្លាចនឹងរឿងមុតនោះទេព្រោះខ្ញុំទុកក្រចកវែងសម្រាប់ទុកចាក់កមនុស្សអោយមុតហ្នឹងហើយ» wonwooទម្លាក់សម្លេងមកនិយាយដោយសម្លេងស្មើ និងស្រាលយ៉ាងគួរអោយខ្លាច ហើយគេក្តាប់ដៃរបស់គេ រួចក៏យកក្រចកមេដៃដែលវែងហើយស្រួចនោះទៅចាក់ត្រង់ករបស់mingyu ប៉ុន្តែវាមិនបានមុតអ្វីនោះទេព្រោះគេគ្រាន់តែចាក់ស្រាលៗប៉ុណ្ណោះ មិនបានចាក់ជ្រៅធ្វើអោយមុតមានរបួសឡើយ។

«ចឹងខ្ញុំសុំក្លាយជាមនុស្សដំបូងដែលត្រូវបងចាក់ទៅចុះ!» mingyuពោលឡើង រួចក៏ចាប់ដៃរបស់wonwooយកមកចាក់ដៃម្ខាងទៀតរបស់គេដែលធ្វើអោយដៃរបស់គេមុតចេញឈាមមកយ៉ាងច្រើន។

_________________

ប្រូgyuកើតសតិអារម្មណ៍ឬក៏មិចហ្នឹង?🦭

ប្រូgyuកើតសតិអារម្មណ៍ឬក៏មិចហ្នឹង?🦭

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
កំហុសបេះដូងWhere stories live. Discover now