ជាសំណាងល្អ ដៃរហ័សរបស់mingyuក៏បានរហ័សទៅទប់ខ្នងរបស់wonwooទាន់ ហើយពេលវេលាមួយនេះក៏បានក្លាយទៅជាឱកាសល្អមួយដែលធ្វើអោយពួកគេអាចសម្លឹងជ្រៅចូលទៅក្នុងកែវភ្នែកដែលលាក់ទុកនូវរឿងរ៉ាវជាច្រើនរបស់គ្នាទៅវិញទៅមក។
នៅក្នុងរយៈពេលដ៏ខ្លីដែលពួកគេបានសម្លឹងគ្នានេះ មានការគិត និងសំណួរជាច្រើនបានរត់ចូលទៅក្នុងខួរក្បាលរបស់ពួកគេ ប៉ុន្តែសំណួរទាំងអស់នោះ ពួកគេមិនអាចស្រាយ និងឆ្លើយចេញឡើយ ហើយពួកគេត្រូវការគ្នាមកបកស្រាយអោយគ្នាទៅវិញទៅមក។
ពួកគេទាំងពីរបន្តឈរសម្លឹងគ្នាប្រហែលមួយសន្ទុះទើបដាច់ចិត្តដោះលែងកែវភ្នែករបស់គ្នាទៅវិញទៅមក ឯmingyuក៏បានព្រលែងកាយរបស់wonwooអោយមានសេរីភាពវិញផងដែរ។
«ខ្ញុំរៀបចំអាហារអោយលោករួចរាល់អស់ហើយ លោកញ៊ាំអាហារពេលព្រឹកអោយរួចសិនទៅ ចាំបន្តធ្វើការទៀត» wonwooសម្រួលឥរិយាបថរបស់គេបន្តិច ទើបគេនិយាយប្រាប់ទៅកាន់mingyu រួចគេក៏បានដើរចាកចេញទៅរកតុការងាររបស់គេវិញ ទុកអោយmingyuនៅឈរសម្លឹងមើលគេពីក្រោយមិនដាក់ភ្នែក។
«បងងើបពីព្រឹកដើម្បីរៀបចំគ្រប់យ៉ាងមែនទេ?» mingyuបន្លឺសម្តីសួរបញ្ជាក់ទៅកាន់wonwooមុននឹងដើរទៅអង្គុយតុរបស់គេ និងចាប់ផ្តើមស្រស់ស្រូបអាហារពេលព្រឹកទៅតាមការប្រាប់របស់wonwoo។
«អឹម!» wonwooគ្រហឹមដើម-កជាចម្លើយដល់mingyu តែក៏ពុំភ្លេចងើបមុខទៅមើលសកម្មភាពដែលmingyuទទួលទានអាហារដូចគ្នា។
«អរគុណហើយ!» mingyuនិយាយហើយក៏បន្តញ៊ាំអាហាររបស់ខ្លួន ប៉ុន្តែគេក៏ត្រូវគាំងស្ញេញនឹងពាក្យសម្តីបន្ទាប់របស់wonwoo។
«គ្មានអ្វីត្រូវអរគុណនោះទេ វាជាតួនាទីរបស់ខ្ញុំ ខ្ញុំជាលេខារបស់លោក ជាបុគ្គលិកក្នុងក្រុមហ៊ុនរបស់លោក» wonwooនិយាយដោយទឹកមុខស្មើធេងហើយគេក៏ងាកត្រឡប់ទៅផ្តោតអារម្មណ៍នឹងការងាររបស់គេវិញ ដោយមិនបាននៅខ្វល់នឹងmingyuដែលកំពុងនៅអង្គុយគាំងនឹងអ្វីដែលគេបាននិយាយឡើយ។
ពាក្យសម្តីរបស់wonwooអំបាញ់មិញមើលទៅធម្មតាតែមិនធម្មតានោះទេព្រោះវាប្រៀបដូចជាការបញ្ជាក់ប្រាប់ទៅកាន់mingyuអោយកាន់តែច្បាស់ថាទំនាក់ទំនងរវាងគេ និងwonwooគឺគ្រាន់តែជាបុគ្គលិក និងប្រធានក្រុមហ៊ុន។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
Part22: តួនាទីជាលេខា
Start from the beginning
