Part17: នៅពីក្រោយផ្ទៃមុខស្រស់ស្អាត

Start from the beginning
                                        

«ល្អណាស់! នេះទើបសមជាកូនរបស់ប៉ា» ប៉ារបស់wonwooញញឹមឡើង រួចគាត់ក៏ពោលពាក្យសរសើរចំពោះកូនតែមួយគ្រាប់របស់គាត់បន្តិចមុននឹងដើរចាកចេញពីផ្ទះរបស់wonwoo។

ប៉ុន្តែសួរថាអ្នកណាបានដឹងខ្លះទៅថានៅពីក្រោយទឹកមុខដ៏គួរអោយខ្លាចអំបាញ់មិញនេះ គឺwonwooប្រឹងទប់ទឹកភ្នែកខ្លួនឯងស្ទើរតែមិនបាន។

   គ្រាន់តែប៉ារបស់wonwooដើរចេញទៅផុត ទឹកភ្នែកដែលពពេញទៅដោយភាពឈឺក៏ចាប់ផ្តើមស្រក់ហូរចុះមកកាត់ផែនថ្ពាល់រលោងស្រិលរបស់គេ។

   Wonwooឈរសម្រក់ទឹកភ្នែកនៅកណ្តាលផ្ទះតែម្នាក់ឯងដោយស្ងៀមស្ងាត់ មិនបញ្ជេញសម្លេងអ្វីសូម្បីបន្តិច។ ពេលនេះមានតែទឹកភ្នែកប៉ុណ្ណោះដែលហូរចុះមក និងនិយាយពីការឈឺចាប់របស់គេជំនួសអោយគេព្រោះគេនិយាយអ្វីមិនចេញឡើយ។

ក្នុងចិត្តរបស់គេ គេពិតជាឈឺចាប់ណាស់ ហើយគេមិនចង់ធ្វើរឿងទាំងអស់នោះទេ គេមិនចង់បំផ្លាញនរណាម្នាក់ទេ ជាពិសេសគឺmingyu ក្មេងប្រុសដែលគេអាណិតស្រឡាញ់បំផុត តែគេគ្មានជម្រើសឡើយ អ្វីដែលគេធ្វើបាននៅពេលនេះគឺលាក់ទុកការឈឺចាប់ទាំងប៉ុន្មានតែម្នាក់ឯង ហើយក៏សម្ងំសម្រក់ទឹកភ្នែកតែម្នាក់ឯងយ៉ាងឯកោជាទីបំផុត។

♢♢♢
ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ wonwooបន្តទៅធ្វើការនៅក្រុមហ៊ុនតាមធម្មតាធ្វើដូចជាកាលបើយប់មិញគ្មានរឿងអ្វីបានកើតឡើងអ៊ីចឹង។

   ស្នាមញញឹមដ៏ស្រទន់របស់wonwooបានលាក់គ្រប់យ៉ាងទុកមិនអោយនរណាម្នាក់បានដឹង ឬសង្ស័យ ប៉ុន្តែនៅក្នុងជីវិតមនុស្ស បើមានរឿងអាក្រក់ វាក៏មានរឿងល្អដូចគ្នា។

«បងwonwoo! ថ្ងៃនេះមានពិធីជប់លាងសម្រាប់បងជាការអបអរដែលបងបានធ្វើគម្រោងការរបស់ក្រុមហ៊ុនបានជោគជ័យ ហើយក៏ជាការទទួលស្វាគមន៍បងចូលមកក្នុងក្រុមហ៊ុនជាផ្លូវការដូចគ្នា។ ពេលចេញពីធ្វើការបងត្រូវតុបតែងខ្លួនទៅញ៊ាំអីជាមួយនឹងពួកយើងនៅហាងសាច់អាំងណា» wonwooកំពុងតែឈរprintឯកសារតែម្នាក់ឯងសុខៗក៏ស្រាប់តែជេនបានដើរមកនិយាយជាមួយនឹងគេព្រមទាំងបានអោបដៃរបស់គេជាប់តាមទម្លាប់ដែលនាងតែងតែធ្វើ។

កំហុសបេះដូងWhere stories live. Discover now