Part14: ដំបូលអគារ

Mulai dari awal
                                        

«ដំបូលអគារ?» សុខៗ ពាក្យដំបូលអគារក៏បានលេចឡើងនៅក្នុងខួរក្បាលរបស់គេហាក់ដូចជាមានខ្មោចឲអ៊ីចឹង។

គ្រាន់តែនឹកឃើញដល់រឿងដំបូលអគារភ្លាម wonwooក៏ប្រញាប់រត់ឡើងទៅខាងលើដំបូលនៃអគារក្រុមហ៊ុនយ៉ាងលឿន ហើយនៅ
ទីបំផុត គេក៏បានរកឃើញmingyu។

Wonwooឡើងមកដល់ខាងលើដំបូលអគារដែលកំពុងមានខ្យល់បក់រំផាយរំផាត់យ៉ាងខ្លាំងហើយ គេក៏បានប្រទះឃើញថាmingyuពិតជានៅទីនោះពិតមែន។

Mingyuឈរស្ងៀមនៅលើដំបូលអគារតែម្នាក់ឯង ហើយគេក៏សម្លឹងមើលចុះទៅខាងក្រោមដែលកំពុងមានយានយន្តជាច្រើនបរឆ្លងកាត់ដងវិថីដ៏វែងឆ្ងាយ។ មើលទៅគេហាក់ដូចជាកំពុងតែភ្លឹកគិតទៅដល់រឿងអ្វីម្យ៉ាង។

«លោកដល់ម៉ោងត្រូវទៅផ្ទះហើយ ហេតុអីក៏មកឈរនៅទីនេះតែម្នាក់ឯង?» wonwooដើរចូលទៅជិតmingyu ហើយក៏ព្យាយាមសួរទៅកាន់mingyuដែលកំពុងឈរបែរខ្នងដាក់គេ។

«ខ្ញុំចាំមិនភ្លេចទេ ការនិយាយគ្នាលើកចុងក្រោយរបស់ពួកយើងនៅលើដំបូលអគារ ហើយខ្ញុំក៏ចាំមិនភ្លេចនូវរូបភាពដែលបងដើរចាកចេញពីខ្ញុំដូចគ្នា» mingyuងាកមកនិយាយជាមួយនឹងwonwooដោយទឹកមុខស្មើរធេង ប៉ុន្តែកែវភ្នែករបស់គេបានបង្កប់នូវការឈឺចាប់ជាច្រើន។

«...» wonwooឈរគាំងនៅមួយកន្លែងបន្ទាប់ពីបានឮសម្តីរបស់mingyuរួច។

Wonwooនិយាយអ្វីមិនចេញឡើយពេលនេះ គេបានត្រឹមតែឈរស្ងៀមនៅទល់មុខmingyu ហើយក៏សម្លឹងទៅកាន់mingyuមិនដាក់ភ្នែក។

«បងដឹងទេថាខ្ញុំឈឺចាប់ និងវេទនាប៉ុណ្ណានៅពេលដែលបងទុកខ្ញុំចោលនៅទីនេះជាមួយនឹងសំណួរជាច្រើន?» mingyuនិយាយជាបន្ត ប៉ុន្តែលើកនេះគឺជាសំណួរសួរទៅកាន់wonwooម្តង។

«ខ្ញុំមកប្រាប់លោកថា លោកដល់ពេលដែលត្រូវត្រឡប់ទៅផ្ទះវិញហើយ ហើយខ្ញុំក៏ដល់ម៉ោងចេញពីធ្វើការដូចគ្នា» wonwooមិនឆ្លើយនឹងសំណួររបស់mingyu តែគេបែរជានិយាយពីរឿងផ្សេងប្រាប់ទៅកាន់mingyuវិញ។

   ប៉ុន្តែអ្នកណាទៅដឹង ពេលនេះwonwooព្យាយាមទប់នូវអារម្មណ៍របស់ខ្លួនឯងណាស់ គេព្យាយាមទប់ មិនបង្ហាញអោយmingyuបានដឹងពីអារម្មណ៍របស់គេ មិនអោយmingyuបានដឹងថាគេមានអារម្មណ៍ឈឺចាប់ និងអាណិតទៅលើmingyuនៅពេលដែលដឹងថាmingyuទទួលរងការឈឺចាប់ពីគេ។

កំហុសបេះដូងTempat cerita menjadi hidup. Temukan sekarang