Part10: ទេពអប្សរប្រែទៅជាកុលាបមានបន្លា

Beginne am Anfang
                                        

«ហេតុអីក៏បងប្រងើយជាមួយខ្ញុំម្ល៉េះ?» កំពុងតែបណ្តែតអារម្មណ៍តាមខ្យល់អាកាសតែម្នាក់ឯងសុខៗក៏ស្រាប់តែmingyuដើរមកឈរក្បែរwonwoo ហើយក៏បន្លឺសំណួរមួយឡើងមកដោយសម្លេងអន់ចិត្ត។

«គ្មានហេតុផលអីដែលបងត្រូវរវល់ជាមួយឯងនោះទេ!» wonwooឆ្លើយតបដោយសោះអង្កើយរួចគេក៏ដើរចាកចេញពីទីនោះដោយមិនខ្វល់ ហើយក៏មិនខ្ចីសម្លឹងមុខរបស់mingyuសូម្បីបន្តិច។

«គ្មានហេតុផល? តែបងកំពុងតែទាក់ទងនឹងខ្ញុំណា!» ដើរចេញទើបតែបានមួយជំហាន mingyuក៏ចាប់កដៃរបស់wonwooជាប់ធ្វើអោយwonwooមិនអាចឈានជើងដើរចាកចេញជាបន្តបាន។

«ទាក់ទង? បងនិយាយតាំងពីពេលណាថាបងទាក់ទងឯង? ពួកយើងគ្រាន់តែជាអ្នកស្គាល់គ្នា ជាសិស្សច្បង និងសិស្សប្អូនប៉ុណ្ណោះ» wonwooងាកទៅនិយាយដាក់mingyuវិញផាំងៗធ្វើអោយmingyuឈរគាំងនឹងពាក្យសម្តីរបស់wonwoo។ គេមិននឹកស្មានទាល់តែសោះថាគេបានឮសម្តីទាំងនោះចេញពីមាត់របស់wonwoo។

«តែទង្វើររបស់បងវាលើសពីអ្វីដែលបងនិយាយ ទង្វើររបស់បងបានបញ្ជាក់ពីសេចក្តីស្នេហាដែលបងមានចំពោះខ្ញុំ» mingyuមិនចុះចាញ់ គេប្រឹងនិយាយបកទៅកាន់wonwooវិញទាំងបេះដូងគេកំពុងតែឈឺខ្ទោកៗព្រោះតែពាក្យសម្តីរបស់wonwooអំបាញ់មិញ។

«បងមិនដែលស្រឡាញ់ឯង បងមិនដែលទាក់ទងឯងក្នុងនាមជាស្នេហាទេ គ្រប់យ៉ាងដែលបងធ្វើទៅព្រោះតែការអាណិត ហើយចង់សងគុណឯងប៉ុណ្ណោះ! ពេលនេះបងគិតថាបងសងគុណឯងរួចអស់ហើយ ដូច្នេះពួកយើងគួរតែឈប់រញេរញៃក្នុងជីវិតគ្នាទៅវិញទៅមកទៀតទៅ បងអរគុណចំពោះពេលវេលាកន្លងមក» wonwooនិយាយដោយម៉ាត់ៗច្បាស់ៗ បញ្ជាក់អោយmingyuបានដឹងច្បាស់នូវរឿងរ៉ាវគ្រប់យ៉ាង។

«អាណិត? គ្រប់យ៉ាងទាំងអស់ ទង្វើរល្អៗដែលបងធ្វើមកលើខ្ញុំទាំងអស់គឺសុទ្ធតែជាការអាណិត?» mingyuនិយាយដោយសម្លេងហួសចិត្ត។ ពេលនេះបេះដូង ថ្លើមប្រមាត់របស់គេកំពុងតែធ្លាក់ទៅដល់ដីហើយ។

«ឈ្មោះបងមានន័យថាអប្សរ តែបងមិនមែនទេពអប្សរដូចឯងគិតនោះទេ» wonwooនិយាយបញ្ជាក់ប្រាប់ទៅកាន់mingyuអោយកាន់តែច្បាស់ថាគេមិនមែនជាមនុស្សល្អដូចដែលmingyuតែងតែគិត រួចគេក៏គ្រលាស់ដៃរបស់mingyuចេញមួយទំហឹង ហើយក៏បន្តដើរចាកចេញពីmingyu។

កំហុសបេះដូងWo Geschichten leben. Entdecke jetzt