Part2: កូនកាត់ជប៉ុនfalling in love

ابدأ من البداية
                                        

«ស្កេតកាតមួយនេះជំនួសទៅ!» តានតឹងមិនបានប៉ុន្មានផងក៏ស្រាប់តែមានបុរសម្នាក់និយាយឡើងព្រមទាំងបានហុចកាតមួយអោយទៅបុគ្គលិកយកទៅស្កេត ហើយគេម្នាក់នោះគ្មាននរណាក្រៅពីmingyuឡើយ។

«Mingyu!!» wonwooងាកទៅមើលអ្នកមានគុណដែលបានជួយគេ ហើយពេលដែលឃើញថាជាmingyu គេក៏លាន់មាត់ឡើងដោយភាពភ្ញាក់ផ្អើល។

«ហេតុអីក៏ខ្ញុំជួបបងតែពេលដែលបងទាល់ច្រកបែបនេះ?» mingyuនិយាយបណ្តើរ ផ្អែកខ្នងរបស់គេទៅនឹងកន្លែងគិតលុយបណ្តើរព្រមទាំងស៊កដៃទាំងសងខាងរបស់គេចូលទៅក្នុងហោប៉ៅខោរៀនរបស់គេ មើលទៅដូចជាសិស្សខិលម្នាក់ចឹង ប៉ុន្តែសង្ហារ និងទាក់ទាញខ្លាំងណាស់។

«គុណលើកមុន បងមិនទាន់បានសងឯងផង អីឡូវជំពាក់គុណឯងទៀតហើយ» wonwooតបទៅកាន់mingyuវិញដោយញញឹមបែបអៀនៗព្រោះmingyuពិតជានិយាយមិនខុសមែន ជួបគ្នាលើកណាក៏គេទាល់ច្រកហើយmingyuជាអ្នកជួយគេដែរ។

«ចាំសងសរុបទៅ!» mingyuនិយាយដោយហីៗ។

   គេមិនខ្វល់ទេថាwonwooសងគុណគេឬក៏អត់ ហើយសងគុណដោយរបៀបណា អ្វីដែលគេខ្វល់គឺគេបានជួយwonwoo រឿងសងគុណមិនសំខាន់នោះទេ។

«នេះគឺជាកាតរបស់លោក ហើយនេះគឺជាអីវ៉ាន់» សំណេះសំណាលគ្នាទើបតែបានប៉ុន្មានម៉ាត់ បុគ្គលិកដែលគិតលុយក៏បាននិយាយកាត់ ហើយបុគ្គលិកនោះក៏ហុចអីវ៉ាន់ទៅអោយwonwoo និងកាតទៅអោយmingyu។

«បងទៅសិនហើយ បងនឹងរកពេលសងគុណឯងអោយបានណា» wonwooញញឹមលាទៅកាន់mingyu រួចគេក៏ដើរចាកចេញពីម៉ាតនោះបាត់ទៅ។

   mingyuនៅឈរសម្លឹងមើលwonwooដើរចេញទៅដោយមិនដាក់ភ្នែក សម្លឹងរហូតទាល់តែwonwooដើរផុតពីភ្នែកទាំងគូររបស់គេទើបគេដើរត្រឡប់ទៅកន្លែងមិត្តភក្តិរបស់គេវិញ។

«យ៉ាងមិច? ឯងលង់ស្នេហ៍គេមែនទេបានជាតាមសម្លឹងគេតាំងពីគេដើរចូលរហូតដល់គេដើរចេញបែបនេះ? ហើយមិញនេះឃើញទៅចេញលុយអោយគេទៀត» មកដល់តុភ្លាម មិត្តម្នាក់ក្នុងចំណោមមិត្តផ្សេងទៀតរបស់mingyuក៏មកកៀកក និងសួរនាំគេបែបញ៉ោះលេង។

«អត់ទេ! យើងគ្រាន់តែជួយគាត់ប៉ុណ្ណោះ» mingyuប្រកែក ប៉ុន្តែគេដឹងខ្លួនច្បាស់ណាស់ថាចម្លើយរបស់គេគឺក្បត់នឹងបេះដូង។

កំហុសបេះដូងحيث تعيش القصص. اكتشف الآن