កណ្តាលរាត្រីស្ងាត់ជ្រងំ មនុស្សគ្រប់គ្នានាំគ្នាលង់លក់ទៅក្នុងស្បៃរាត្រីកាលអស់ បន្ទាប់ពីចំណាយពេលវេលាពេញមួយថ្ងៃដើម្បីធ្វើតួនាទីរបស់ពួកគេយ៉ាងហត់នឿយ ប៉ុន្តែបើក្រឡេកមកមើលក្នុងក្លឹបមួយកន្លែងនៅក្នុងទីក្រុងវិញ មានមនុស្សម្នាជាច្រើននៅពេញយ៉ាងកុះករ ម្នាក់ៗនាំគ្នាផឹកស៊ី អ្នកខ្លះក៏រាំលេងទៅតាមចង្វាក់តន្ត្រីដែលគេប្រគំនៅក្នុងក្លឹបដោយមិនបានខ្វល់ថាម៉ោងស្មាននេះគឺជាម៉ោងដេកម៉ោងពួនអ្វីឡើយ។
យុវវ័យនៅក្នុងក្លឹបនាំគ្នាបន្តសកម្មភាពកំសាន្តអារម្មណ៍បែបសប្បាយៗរបស់ពួកគេជាបន្តបន្ទាប់ ប៉ុន្តែចម្លែកអី wonwooបែរជាអង្គុយនៅកាំជណ្តើរមុខក្លឹបតែម្នាក់ឯងទៅវិញ។
«ហេតុអីបានជាមកគ្រិចជើងនៅពេលនេះ?» wonwooអោនមើលជើងខ្លួនបណ្តើរ រអ៊ូងូវៗតែម្នាក់ឯងបណ្តើរ ហើយគេក៏ព្យាយាមងើបមុខទៅសម្លឹងរកមើលមនុស្សនៅជុំវិញនោះក្នុងគោលបំណងចង់រកមនុស្សជួយ តែគ្មាននរណាម្នាក់នៅទីនោះឡើយ។
«ថ្ងៃនេះជាថ្ងៃស៊យរបស់យើងមែនទេ?» ឃើញថាគ្មានក្តីសង្ឃឹមអ្វី គេក៏អោនមុខចុះ និយាយដោយអស់សង្ឃឹម រួចក៏អង្អែលជើងដែលគ្រិចរបស់គេជាបន្ត។
«មកធ្វើអីនៅត្រង់ហ្នឹង?» ស្របពេលដ៏សែនតានតឹង សម្លេងមនុស្សប្រុសម្នាក់ក៏បានបន្លឺឡើងនៅក្បែរខ្លួនរបស់wonwooដែលធ្វើអោយគេរហ័សងើបមុខទៅមើលម្ចាស់សម្លេងនោះយ៉ាងលឿន ហើយក៏ឃើញថាមានបុរសម្នាក់ឈរនៅក្បែរខ្លួនរបស់គេ។
Wonwooងើយសម្លឹងមើលមនុស្សម្នាក់នោះស្ទើរតែចង់បាក់ក ព្រោះគេម្នាក់នោះមានកម្ពស់ខ្ពស់ខ្លាំងណាស់ ឯមុខមាត់ និងរូបរាងរបស់គេក៏ស្រស់សង្ហារខ្លាំងណាស់ដែរ។
«គឺខ្ញុំគ្រិចជើង ដើរមិនរួចទេ» wonwooនិយាយប្រាប់ទៅកាន់បុរសម្នាក់នោះជាមួយនឹងទឹកមុខកំសត់ រួចគេក៏អោនមុខចុះវិញ។
Wonwooគិតថាបុរសម្នាក់នោះនឹងមិនជួយគេនោះទេ ព្រោះពេលដែលគេនិយាយចប់ បុរសម្នាក់នោះក៏ស្រាប់តែបោះជំហានចុះពីកាំជណ្តើរហាក់ដូចជាបម្រុងនឹងដើរចាកចេញពីទីនោះដោយទុកគេដែលកំពុងគ្រិចជើងចោល។
YOU ARE READING
កំហុសបេះដូង
Romanceវាជាកំហុសនៃបេះដូងរបស់ពួកគេ! ពួកគេមិនគួរមានចិត្តអោយគ្នាតាំងពីដំបូង
