៧១

22 1 0
                                    

បាត់ទៅ3ថ្ងៃនឹកអេតមីនអត់?😽អេតមីននឹកអ្នកគ្រប់គ្នាណាស់💙តោះ រីករាយអាន...

គូរដណ្តឹងរាជវង្ស
ភាគទី ៧១

   ទេសភាពនៅមាត់ជ្រោះពេលនេះហាក់ស្ងាត់ជ្រងំ គ្មានសម្លេងមនុស្សសូម្បីតែម្នាក់ នៅជុំវិញគឺមានតែសម្លេងសម្រិបខ្សែរទឹកដែលហូរធ្លាក់ទៅខាងក្រោម វាពិតជាស្ងប់ស្ងាត់ និងស្រស់ស្រាយខ្លាំងណាស់ សាកសមបំផុតសម្រាប់លំហែរខួក្បាលបន្ធូរអារម្មណ៍តានតឹង ជាមួយនិងខ្យល់អាកាសដ៏បរិសុទ្ធពីទឹកនិងដើមឈើតូចធំដែលដុះដាលពាសពេញព្រៃជុំវិញដងជ្រោះ តែក៏ខុសដាច់ពីអ្នកដែលកំពុងតែគក់ខោអាវឯណេះ ទោះជាទេសភាពស្អាតទាក់ទាញយ៉ាងណាក៏គ្មានអារម្មណ៍ថារីកមុខសប្បាយចិត្តទាល់តែ ទឹកមុខក៏ហាក់ស្រពោនជាប់មិនលែង ហាក់បីដូចជាមានទុក្ខកង្វល់រាប់មិនអស់ ដែលលាក់ក្នុងចិត្តយ៉ាងអញ្ចឹង។
   " ឱ្យខ្ញុំសុំទោសណា៎បងអ៊ែលឡា ហ្អឹក! សូមឱ្យវិញ្ញាណក្ខន្ធរបស់បងទៅកាន់សុគតិភពចុះ " គ្រាន់តែនិយាយដល់ចំណុចនេះ ព្រះនាងអេរីសាទ្រង់ក៏សម្រក់ទឹកភ្នែកចុះមកម៉ាត់ៗដូចជាទឹកបាក់ទំនុប ត្បិតថាពេលនេះទ្រង់គ្មានអារម្មណ៍សប្បាយនោះទេ រឿងដែលចូលមកក្នុងជីវិតទ្រង់វាហាក់ច្រើនបន្តកន្ទុយគ្នាពេកហើយ ទោះបីជាទ្រង់ព្យាយាមមិនចង់គិត តែចិត្តនិងគំនិតរបស់ទ្រង់ វាចេះតែនាំរឿងលោតឡើងមកឱ្យទ្រង់ខ្វល់ខ្វាយទាល់តែបាន៖
   " មិនដឹងថាពេលនេះឯងយ៉ាងមិចទៅហើយទេយូរីសា ហ្អឹក បងសុំទោស... " អាចនិយាយបានថាក្រៅពីទីនេះគ្មានកន្លែងណាដែលសាកសមទៀតទេ សម្រាប់ឱ្យទ្រង់បង្ហាញអារម្មណ៍ អាចបញ្ចេញទឹកភ្នែកបានតាមតែអំពើចិត្តនោះ ត្បិតនៅក្នុងខ្ទមក៏មានមនុស្សប្រុសជាទីស្រឡាញ់ម្នាក់ដែល ប៉ុន្តែគួឱ្យសោកស្តាយដែលពេលនេះគេលែងជាគេពីមុនទៀតហើយ គេភ្លេចគ្រប់យ៉ាងដែលពាក់ពាន់និងទ្រង់ ភ្លេចរឿងរ៉ាវដែលបានឆ្លងកាត់មកជាមួយគ្នា មិនថារឿងលំបាករឺក៏រឿងសប្បាយ វាកាន់តែធ្វើឱ្យទ្រង់ខូចព្រះទ័យទៅវិញទេ ដែលឱ្យទ្រង់ទៅជួបមុខគេរាល់ថ្ងៃ ហើយក៏ឈ្លោះគ្នារាល់ថ្ងៃ ទ្រង់សុខចិត្តគេចមកទីនេះវិញក៏ប្រសើរជាងដែរ។
...
...ព្រួប!!...
   មិនដឹងថាថ្ងៃនេះជាថ្ងៃស៊យរឺក៏ជាថ្ងៃលាភឱ្យប្រាកដនោះទេ ព្រះនាងអេរីសាទ្រង់កំពុងតែបណ្តែតអារម្មណ៍តាមសម្លេងទឹកហូរសុខៗ ក៏ស្រាប់តែមានសម្លេងសម្រិចជើងមនុស្សដើរជាន់មេឃឈើងាប់មួយបានបន្លើរឡើងពីក្រោយខ្នង ត្បិតថាទ្រង់ក៏រហ័សស្ទុះក្រោកឈរឡើង ងាកមកក្រោយទាំងភ័យខ្លួន ហើយវាពិតជាគួឱ្យភ្ញាក់ផ្អើលពិតមែន មនុស្សដែលដើរមកឈរនៅខាងក្រោយខ្នងទ្រង់គឺជាមនុស្សប្រុសមុខមាត់ស្អាតបាត2នាក់។
   " ហ៊ូ... ស្អាតខ្លាំងណាស់ចៅហ្វាយ... " គ្រាន់តែព្រះនាងអេរីសាងាកមកបង្ហាញសម្រស់ចំពួកគេភ្លាម ម្នាក់ក្នុងចំណោមពួកគេក៏បន្លើរប្រយោគនេះឡើងទាំងខាំមាត់ខាំករ គេអង្រួនដៃមនុស្សដែលគេហៅថាជាចៅហ្វាយឯណោះតិចៗ ហាក់ខ្នក់ខ្នាញ់៖
   " បើចៅហ្វាយមិនយកខ្ញុំយ-អឹក អូយ៎ "
   " ប្រហ៊ើន! យូរៗទៅលែងស្គាល់ចៅហ្វាយលែងស្គាល់កូនចៅអស់ហើយរឺ? " គេមិនត្រឹមតែនិយាយដោយមាត់នោះទេ គេថែមទាំងលោដៃទៅខោកក្បាលកូនចៅខ្លួនដល់លឺស្នូរខ្លូស! ដូចជាខោកក្បាលឆ្កែយ៉ាងអញ្ចឹង ទើបនាំឱ្យម្នាក់ដែលជាកូនចៅបានត្រឹមតែឈរអង្អែលក្បាលខ្លួនឯងហាក់ឈឺមិនស្ទើរ៖
   " ខ្ញុំមានឈ្មោះថាជុងហ្គា ចុះអ្នកនាងវិញ..? អឺ.. " ជុងហ្គាគេមិនត្រឹមតែនិយាយដោយមាត់ធម្មតា តែគេក៏លោដៃទៅដូចជាចង់ប៉ះពាល់ដល់អ្នកម្ខាងដែលកំពុងតែឈរភ័យដល់រួញខ្លួនឯណោះ ប៉ុន្តែក៏មិនបានប៉ះពាល់ ត្បិតព្រះនាងអេរីសាទ្រង់ក៏ថយក្រោយប៉ុន្មានជំហ៊ាន គេចទាន់។
   " ខ្ញុំអឺ..ខ្ញុំឈ្មោះ-អេរីសា " ព្រះនាងអេរីសាទ្រង់ក៏ព្រមប្រាប់ឈ្មោះទៅវិញទាំងញ័រមាត់ទទ្រឹក ត្បិតថាទីនេះគឺជាទឹកដីឆ្ងាយ គ្រាន់តែទ្រង់មកដល់រាជវាំងរបស់ចក្រភពអង់គ្លេសនោះវាឆ្ងាយណាស់ទៅហើយ ដល់ពេលនេះទ្រង់មកដល់ទីនេះវារឹតតែឆ្ងាយខ្លាំងលើសពីឆ្ងាយថែមទៀត ទ្រង់ពិតជាគ្មានព្រះទ័យក្លាហានក្នុងការលាក់ឈ្មោះខ្លួនឯងទេ ទ្រង់អាចឆ្លើយបានព្រោះតែចង់រួចខ្លួនមួយពេលប៉ុណ្ណោះ ថ្វីត្បិតទ្រង់ពេលនេះក៏នៅតែម្នាក់ឯងផង។
   " ពិរោះណាស់ " ជុងហ្គាគេព្យាយាមនិយាយពាក្យសរសើរហាក់ចង់លេបខាយ ព្យាយាមបោះជំហ៊ានដើរចូលមកជិតកាយតូចល្អិតដែលគិតតែពីដើរថយក្រោយឯណេះមិនឈប់ រួចគេក៏ញញឹមឡើង ព្រមបញ្ឈប់ដំណើរត្រឹមនោះ៖
   " ហ៊ឹម.. ខ្ញុំមិនដែលដឹងសោះថានៅទីនេះមានមនុស្សស្រីស្រស់ស្អាតថ្នាក់ហ្នឹងរស់នៅដែល " ជុងហ្គាគេប្រលែងខ្យល់ដង្ហើមបែបស្រស់ថ្លាចេញមកបន្តិចមុននិងគេនិយាយពាក្យទាំងនេះទៅកាន់ម្ចាស់កាយតូចល្អិត ព្រមទាំងចោលក្រសែរភ្នែកតម្រង់ទៅរកនាងហាក់ដូចជាចង់ពិឃាតបេះដូងតូចរបស់អ្នកម្ខាងតាមចរឹករបស់គេ។
   " មិនមែនទេ ខ្ញុំមិនមែនជាអ្នកនៅទីនេះទេ ខ្ញុំគ្រាន់តែ.. " ព្រះនាងអេរីសាទ្រង់ព្យាយាមបដិសេធដាច់អហង្ការ ទ្រង់លើកដៃទាំងពីរឡើងមកក្រវីចុះឡើងដូចចង់បង្ហាញពីការបដិសេធ ត្បិតថាព្រះនាងអេរីសាមិនទាន់និងបន្ទូលចប់ពាក្យល្អផងក៏ស្រាប់តែឈប់គាំង ព្រោះតែសម្លេងសម្រិបជើងដូចជាមនុស្សកំពុងទន្រ្តំលុយទឹកក៏បន្លើរឡើងមកកាន់តែជិត ទើបទ្រង់ព្រមទាំងមនុស្សពីរនាក់ទៀតត្រូវបញ្ឈប់ការសន្ទនាគ្នា បែមកចាប់អារម្មណ៍ចំពោះវត្តមានមនុស្សម្នាក់ទៀតដែលទើបតែចូលមកដល់ឯណេះវិញ។
   " ហ៊ើយៗៗ... ពួកឯងជាអ្នកណា? មកពីណា? មកនិយាយសាសងស្អីជាមួយប្រពន្ធយើង? " រាជទាយាទណាមជុនទ្រង់យាងចូលមកមិនទាន់និងឈរបានជាប់មួយកន្លែងល្អផង ក៏ប្រញ៉ាប់ចង្អុលរ៉េម្រាមចង្អុលដៃទៅរកមុខជុងហ្គាព្រមទាំងមនុស្សរបស់គេ ព្រមទាំងសម្លក់ស្ទើរជ្រុះគ្រាប់ភ្នែកចេញមកក្រៅទៅហើយ ត្បិតថាប្រយោគរបស់ទ្រង់ក៏ហាក់ជះឥទ្ធិពលដល់អ្នកដែលឈរស្តាប់ឯណោះឱ្យភ្ញាក់ផ្អើលមិនស្ទើរនោះទេ ម្នាក់ៗហាក់ស្រឡាំងកាំងមួយកន្លែងអស់ហើយ សូម្បីតែព្រះនាងអេរីសាផ្ទាល់។
   " ប្រពន្ធអញ្ចឹងរឺ? នេះ...?! " កាលបើស្តាប់លឺហាក់ពេញៗត្រចៀកច្បាស់ៗល្អហើយ ជុងហ្គាគេហាក់និយាយអ្វីមិនចេញនោះទេ គេក៏ឧទានសួរបញ្ជាក់ទាំងចំហរមាត់ថ្លុង។
   " អ្នកណាជាប្រពន្ធរបស់ទ្រ-លោក? " ព្រះនាងអេរីសាទ្រង់ក៏សួរឡើង ត្បិតថាអម្បាញ់មិញទ្រង់វីសតែធ្លោយមាត់និយាយពាក្យរាជសព្ទចេញមកទៅហើយ ប៉ុន្តែក៏សំណាងដែលទ្រង់ចេះគ្រលោះទាន់។
   " គឺអូននិងអី? " កាលបើរាជទាយាទណាមជុនទ្រង់បន្ទូលដល់ប្រយោគនេះ ព្រះនាងអេរីសាទ្រង់ហាក់ស្រឡាំងកាំងមិនស្ទើរនោះទេ ដំបូងទ្រង់ក៏រាងរំភើបបុកពោះបន្តិចដែល ប៉ុន្តែដល់គិតចុះគិតឡើងទ្រង់ក៏ប្តូរទឹកមុខយ៉ាងរហ័ស។
   " ចុះក្រែងថាចាំខ្ញុំមិនបាននោះអី? " ព្រះនាងអេរីសាទ្រង់ក៏ចោទសំណួរនេះឡើងទាំងសម្តែងការអន់ចិត្ត ទ្រង់មិននិយាយអ្វីបន្ត តែក៏អោនមកលើកកន្ធន់គក់ខោអាវឡើងមកអោបជាប់ចង្កេះ រួចក៏បោះជំហ៊ានប្រុងនិងយាងទៅមុន។
   " បងចាំរឿងគ្រប់យ៉ាងបានអស់ហើយ "
...ព្រូស...
   គ្រាន់តែលឺបន្ទូលមួយឃ្លានេះភ្លាម ព្រះនាងអេរីសាទ្រង់ក៏ឈប់ទ្រឹងមួយកន្លែង ទម្លាក់កន្ធន់ទឹកក្នុងដៃចុះទាំងស្លុតចិត្ត រួចទ្រង់ក៏ងាកបែមករកម្ចាស់កាយសង្ហាម្តងទៀត ទាំងភ័យអរ ញញឹមហាក់រីកមុខ។
   " បងនិយាយមែនរឺ? បងមិនកុហក់អូនទេមែនទេ? " ព្រះនាងអេរីសាទ្រង់ចោទជាសំណួរសួរបញ្ជាក់ ត្បិតរាជទាយាទឯណោះក៏ក្រវីក្បាល ទើបទ្រង់រំភើបរួចក៏ស្ទុះទៅលោតមកអោបករម្ចាស់កាយសង្ហាភ្លាម ហាក់មិនគិតខ្មាស់រឺក៏ក្រែងចិត្តមនុស្សពីរនាក់ទៀតដែលកំពុងតែឈរទស្សនានៅទីនោះមិនទាន់ទៅណាទៅឡើយផង។
   " គេមានប្តីហើយចៅហ្វាយ "
   " តោះ! យើងឆាប់ទៅកុំឱ្យឡើងរកាដែកទាន់ទាន៎ "

===========
MOZU 💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now