០៣

25 2 0
                                    

គូរដណ្តឹងរាជវង្ស
ភាគទី ០៣
                      (រីករាយអាន...)

   ស្តេចគ្រីស្ទាល់ហាក់មិនស្រួលក្នុងព្រះទ័យទាល់តែសោះ តាំងពីព្រះរាជទាយាទណាមជុនគេចព្រះកាយពីការរៀបអភិសេកនោះមក ដោយរយ:ពេលប៉ុន្មានថ្ងៃកន្លងផុតទៅហើយ ព្រះអង្គនៅសំងំខូចព្រះទ័យតែក្នុងដំណាក់ មិនព្រមយាងចេញទៅណាទាល់តែសោះ សូម្បីតែរឿងរាជកិច្ចក៏ទ្រង់មិនសូវរវល់ជាមួយដែល។
   "ព្រះអង្គ" សម្លេងមួយក៏បានបន្លើរឡើងដង្ហើយហៅព្រះអង្គចេញមកពីខាងក្រៅជាមួយនិងសម្លេងគោះទ្វាដំណាក់ ព្រះអង្គក៏មិនចាំយូរដែល ទ្រង់ក៏ប្រញ៉ាប់ក្រោកឈរនាំព្រះកាយយាងចេញទៅបើកទ្វាដំណាក់ទៅជួបអ្នកដែលហៅទ្រង់នៅខាងក្រៅនោះហាក់អន្ទះសារចង់ជួបជាពន់ពេក។
   "បានដំណឹងពីរាជទាយាទខ្លះទេ?" ស្តេចគ្រីស្ទាល់យាងចេញមកភ្លាមក៏ប្រញ៉ាប់សួរទៅអង្គរក្សជំនិតព្រះកាយរបស់ទ្រង់ ទឹកព្រះភ័ក្ត្រព្រះអង្គហាក់ដូចជាអន្ទះសារខ្លាំងណាស់ ព្រោះការរៀបអភិសេកលើកនេះមិនមែនព្រោះតែចំណងមិត្តភាពតែម្យ៉ាងនោះទេ ប៉ុន្តែវាប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសទាំងមូល នេះហើយទើបធ្វើឱ្យព្រះអង្គមានការកង្វល់ក្នុងព្រះទ័យដូច្នោះ។
   "ទូលបង្គំបានទៅសួរអ្នកបម្រើនៅវិមានពណ៌ស្វាយរួចរាល់ហើយក្រាបទូល រាជទាយាទណាមជុនពិតជាបានទៅគោរពវិញ្ញាណខណ្ឌរបស់ព្រះមហេសីពិតមែន ប៉ុន្តែពួកនាងបានប្រាប់ថាទ្រង់គ្រាន់តែនៅបានមួយភ្លេតក៏ប្រញ៉ាប់បើកឡានយាងចេញទៅវិញ មិនដឹងថាយាងទៅណាបន្តទៀតទេក្រាបទូល" លោកអង្គរក្សហ្វីលីកអោនក្បាលលំទោនជាគំនាប់មុននិងនិយាយរាល់ប្រយោគទាំងនេះប្រាប់ដល់ព្រះអង្គ ត្បិតស្តេចគ្រីស្ទាល់កាលបើបានជ្រាបដំណឹងចេញពីមាត់របស់អង្គរក្សជំនិតទ្រង់និយាយចប់ហើយ ទ្រង់ហាក់អស់កម្លាំងកាយពលពីព្រះកាយរលីង ភ្លាមនោះក៏ស្រាប់តែជម្ងឺបេះដូងរបស់ទ្រង់រើឡើងភ្លាមៗទាំងមិនបានប្រៀងទុកមុន បណ្តាលឱ្យទ្រង់ត្រូវខ្ទប់ដើមទ្រូង ឈឺចុកចាប់រកមានបន្ទោលអ្វីក៏មិនចេញ ព្រះកាយទ្រង់ក៏ទោទន់ដួលខ្ពូកដល់ដីតែម្តង លោកអង្គរក្សហ្វីលីកកាលបើឃើញបែបនេះហើយក៏មិនចាំយូរដែល លោកក៏ប្រញ៉ាប់លើកគ្រានាំព្រះកាយរបស់ព្រះអង្គចូលទៅដាក់នៅលើគ្រែដំណាក់ទាំងអន្ទះសារ រួចលោកក៏ប្រញ៉ាប់រត់ទៅរកពេទ្យលួងប្រចាំរាជវាំងមកយ៉ាងរហ័សរហួន ដើម្បីឱ្យគ្រូពេទ្យផ្សំថ្នាំមកថ្វាយព្រះអង្គសោយភ្លាមៗមិនចាំយូរដូចគ្នា។
.../...
   "ព្រះនាង…" ក្រលែកមកមើលព្រះនាងអេរីសាឯណេះវិញ ព្រឹកនេះគឺជាថ្ងៃសន្យាដែលអ៊ែលឡាស្រីបម្រើរបស់ទ្រង់បានសន្យាជាមួយទ្រង់ថានិងនាំទ្រង់ទៅដើរលេងនិងហើយ ត្បិតព្រះនាងអេរីសាទ្រង់ទើបតែយាងបើកទ្វារដំណាក់ប្រុងនិងចេញទៅហើយ អង្គរក្ស2នាក់ដែលនៅឈរយាមប្រចាំការនៅមុខព្រះរាជដំណាក់របស់ទ្រង់នោះក៏ស្រាប់តែបន្ទន់ខ្លួនអោនក្បាលចុះគោរពទ្រង់យ៉ាងគំនាប់ និងអោនលំទោនតាសទម្លាប់ ខណ:ដែលម្ចាស់កាយស្រស់ស្អាតកំពុងតែយាងចេញមកមិនទាំងចាប់អារម្មណ៍មើលទៅគេបន្តិចផង។
   "តោះអ៊ែលឡាពួកយើងឆាប់ទៅៗ" អេរីសាទ្រង់ញញឹមយ៉ាងស្រស់ស្អាតព្រមទាំងមានបន្ទូលបបួលអ៊ែលឡាយ៉ាងមិនខ្វាយខ្វល់ជាមួយនិងអ្នកយាមបន្តិចនោះទេ ត្បិតទ្រង់ឈានជើងប្រុងនិងយាងចេញពីដំណាក់ទៅហើយ ក៏ត្រូវអង្គរក្សដែលឈរនៅមុខដំណាក់ដើរមកឆ្កាក់នៅនិងមុខព្រះភ័ក្ត្រទ្រង់ជាមុន កាលបើឃើញបែបនេះហើយអ៊ែលឡានាងក៏ហាក់ឃ្នើសចិត្តបើកភ្នែកធំៗសម្លឹងមើលទៅអង្គរក្សទាំងនោះទាំងចិត្តក្តៅដូចភ្លើង នាងក៏ប្រញ៉ាប់មកឈរនៅបាំងពីមុខព្រះនាងអេរីសា ហើយក៏សម្លឹងទៅអង្គរក្សទាំងនោះទាំងចម្ងល់លាយឡំនិងអារម្មណ៍ខឹងសម្បារ តើពួកគេសំអាងស្អីទៅបានជាហ៊ានមករារាំង? ហេតុអីក៏ពួកគេថ្លើមធំម្ល៉េះ?
   "នែ៎..!! ឯងចង់ស្លាប់មែនទេ"
   "ទូលបង្គំមិនហ៊ានទេក្រាបទូល ទូលបង្គំគ្រាន់តែទទួលបញ្ជាពីព្រះអង្គថានិងមើលថែសុវត្ថិភាពព្រះនាងឱ្យបានល្អប៉ុណ្ណោះ ហើយបើព្រះនាងចង់យាងចេញទៅណាត្រូវតែសុំការអនុញ្ញាតពីព្រះអង្គជាមុនសិនក្រាបទូល"
   "ស្អីគេ..!!" អ៊ែលឡាឧទានឡើងខ្លាំងៗខណ:ដែលស្តាប់នៅប្រយោគរបស់អង្គរក្សនោះនិយាយចប់ហើយ អ៊ែលឡានាងចងចិញ្ចើមជាប់ ហាក់ហួសចិត្តមិននឹកស្មានថាចក្រភពអង់គ្លេសនេះមានច្បាប់ទម្លាប់ច្រើនដល់ម្លឹង ច្បាប់ទម្លាប់អីក៏ពិបាកម្ល៉េះ នេះតឹងរឹងជាងនៅប្រទេសកាណាដាទៀតមែនទេ? ព្រះនាងអេរីសាកាលបើលឺនៅសម្តីរបស់អ្នកយាមហើយ ទ្រង់ក៏ហាក់គាំងបន្ទូលមិនស្ទើរដែល ទ្រង់ធ្លាប់តែជាមនុស្សមានសេរីភាព ចង់យាងទៅណាក៏បាន ព្រោះព្រះបិតានិងមាតាទ្រង់សព្វព្រះទ័យនិងទ្រង់ជាងគេ តែនេះស្អីទៅ? សូម្បីតែចង់ចេញពីដំណាក់ក៏ត្រូវសុំការអនុញ្ញាតិជាមុនដែល? បិទសេរីភាពពេកហើយ។
   "សូមព្រះនាងកុំធ្វើឱ្យទូលបង្គំពិបាកអីក្រាបទូល" កាលបើឃើញថាព្រះនាងឈរធ្មឹងធ្មឹកសម្លឹងមកកាន់ពួកគេហើយ អង្គរក្សទាំងនោះក៏បន្តប្រយោគទាំងនេះបន្ថែមទៀត ខណ:ដែលព្រះនាងទ្រង់ក៏ប្រលែងខ្យល់ដង្ហើមធំមួយចេញមកយ៉ាងតានតឹង។
   "មិនអីទេ…ចាំខ្ញុំទៅសុំព្រះរាជ្យអនុញ្ញាតិពីព្រះអង្គដោយខ្លួនឯងចុះ" អេរីសាទ្រង់ក៏មានបន្ទូលតបទៅអ្នកយាមដំណាក់ទាំងនោះទាំងញញឹម រួចទ្រង់ក៏ប្រញ៉ាប់នាំកាយយាងចេញតម្រង់ទៅរកដំណាក់របស់ស្តេចគ្រីស្ទាល់តែម្តង ដោយអ៊ែលឡាក៏ដើរតាមទ្រង់ពីក្រោយផង អ៊ែលឡានាងរត់តាមព្រះនាងទ្រុកៗ ខណ:ដែលព្រះនាងឯណោះក៏បោះជំហ៊ានយាងយ៉ាងវែងៗលឿនស្ទើរតែដូចរត់ទៅហើយ រកតែនាងតាមមិនទាន់តែម្តង នេះទ្រង់អន្ទះសារដល់ម្លឹងរឺ?
   "ព្រះនាងពរម្ចាស់ ព្រះនាង..." អ៊ែលឡានាងខំស្រែកហៅព្រះនាងទាំងដង្ហក់ខ្យល់ស្ទើរផុតដង្ហើមទៅហើយ ព្រោះតែរាងកាយនាងមានមាឌធំសុទ្ធតែខ្លាញ់ទើបបណ្តាលឱ្យនាងឆាប់ហត់ នេះទ្រង់ដើររឺក៏រត់ទៅ? ហេតុអីក៏លឿនបែបនេះ?
   "ព្រះនាងប្រញ៉ាប់យាងទៅណាពរម្ចាស់ ខ្ញុំម្ចាស់តាមអត់ទាន់ទេ ហ្អឹក!!"
   "ខ្ញុំបានប្រាប់ឯងហើយថាកុំញ៉ាំច្រើនពេក ឥឡូវឃើញទេ ខ្ញុំដើរធម្មតាសោះ ក៏តាមខ្ញុំមិនទាន់ដែល" អេរីសាបញ្ឈប់ដំណើរទ្រង់រួចក៏បែព្រះភ័ក្ត្រមករកអ៊ែលឡាវិញ រួចក៏មានបន្ទូលនៅប្រយោគស៊កសៀតទាំងនេះទៅកាន់អ៊ែលឡា ហាក់អស់សំណើតនិងរូបរាងដង្ហក់ខ្យល់របស់ស្រីបម្រើទ្រង់ពេលនេះជាពន់ពេក មិនគួរណានាងបណ្តោយខ្លួនឱ្យធាត់ដល់ថ្នាក់និងទាល់តែសោះ គ្រាន់តែដៃនាងមួយស្ទើរតែស្មើរនិងដៃរបស់ទ្រង់ពីរទៅហើយ។
   "ព្រះនាង…ហឹហឹ" អ៊ែលឡានាងស្រាប់តែពេបមាត់រកយំង៉ក់ងរ កាលបើលឺនៅសម្តីស៊កសៀតលេងសើចរបស់ព្រះនាងអេរីសាហើយ ត្បិតថាព្រះនាងក៏ហាក់យល់ចិត្តនាងមិនស្ទើរដែល ទ្រង់ក៏យោងដៃទៅអង្អែលខ្នងនាងថើៗ រួចក៏អោបនាងយ៉ាងណែនដោយការយល់ចិត្តយល់ថ្លើម។
   "កុំខឹងអីណាមនុស្សល្អរបស់ខ្ញុំ ខ្ញុំលលេងទេ ហិហិ" កាលបើលឺពាក្យលួងលោមផ្អែមដូចស្ករចេញពីបបូរមាត់ស្រស់ស្អាតរបស់ព្រះនាងអេរីសាហើយ អ៊ែលឡានាងកាន់តែបានចិត្ត ត្រសឹកយំញិញ៉ក់លើសមុនតែម្តង ត្បិតគ្រប់កាយវិការរបស់ព្រះនាងទាំងអស់នៅពេលនេះ ក៏សុទ្ធតែបានឃើញដោយអ្នកដែលកំពុងតែឈរសម្លឹងមកព្រះនាងយ៉ាងយូរតាំងពីចម្ងាយឯណោះដូចគ្នា។
   "ស្រីម្នាក់នោះជាអ្នកណាឈូប៊ី? បើជាស្រីបម្រើក្នុងវាំងក៏មិនមែន យើងដូចជាមិនដែលឃើញមុខទេ" សម្លេងចោទជាសំណួររបស់មនុស្សស្រីស្រស់ស្អាតម្នាក់ក៏បានបន្លើរឡើង ចោទសួរទៅកាន់អ្នកបម្រើជំនិតរបស់ខ្លួននិងឯង ត្បិតថាមនុស្សស្រីម្នាក់នោះគឺមានព្រះនាមយ៉ាងពិរោះពេញយសថា ព្រះនាងចេស្មីន។
   ព្រះនាងចេស្មីនគឺជាព្រះអនុជរបស់ព្រះរាជទាយាទណាមជុននិងហើយ ព្រោះព្រះបិតារបស់ទ្រង់គឺជាព្រះអនុជរបស់ស្តេចគ្រីស្ទាល់តែម្តង ដោយឡែកព្រះនាងចេស្មីនក៏មានកូនចិត្តលួចសព្វព្រះទ័យនិងព្រះរាជទាយាទដែលត្រូវជាបងជីដូនមួយនោះតែម្តង ប៉ុន្តែព្រះរាជទាយាទវិញផ្ទុយដាច់ស្រឡះ ត្បិតទ្រង់មិនបានសព្វព្រះទ័យនិងព្រះនាងវិញនោះទេ គឺទ្រង់គ្រាន់តែចាប់ទុកព្រះនាងត្រឹមជាប្អូនស្រីធម្មតាតែប៉ុណ្ណោះ។
   "ព្រះនាងចេស្មីន!! នោះហើយគឺជាព្រះនាងអេរីសាជាគូរដណ្តឹងរបស់ព្រះរាជទាយាទណាមជុនក្រាបទូល" ឈូប៊ី ដែលជាស្រីបម្រើប្រចាំកាយរបស់ព្រះនាងក៏និយាយឡើង ខណ:ដែលព្រះនាងក៏ផ្ទៀងចាំស្តាប់ ទាំងក្រសែរភ្នែកមិនទាន់ដកចេញពីរអ្នកដែលកំពុងតែឈរនិយាយគ្នាពីរចម្ងាយនោះនៅឡើយ។
   "និងហេស៎? ហឹហឹ ម្ចាស់បងជុនទ្រង់គិតត្រូវហើយដែលសម្រេចព្រះទ័យគេចព្រះកាយពីការរៀបអភិសេក មិននឹកស្មានថាព្រះនាងនៃប្រទេសកាណាដាទាំងមូលបែជាមានសម្រស់ចាញ់យើងទៅវិញ ខិខិ"

=======
អំនួតពេញខ្លួនហ្មងកូនម្តាយ ទើបជួបគ្នាសោះទាន់បានយាយគ្នាផង ហិហិ🥲

MOZU💗📝

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now