៦៩

8 1 0
                                    

រីករាយអានណា💙 រៀងយូរតិចហើយព្រោះអេតមីនរវល់តែញើសសំបោរ🤧

គូរដណ្តឹងរាជវង្ស
ភាគទី ៦៩

   " ទាំងអស់គ្នាចាំស្តាប់បញ្ជា! ឆាប់ចូលទៅចាប់ខ្លួនអ្នកអង្គម្ចាស់គ្រេយ៍ភ្លាមទៅ! " ម្តងនេះអ្នកអង្គម្ចាស់ហាក់គ្មានអារម្មណ៍សើចរលាក់សប្បាយចិត្តដូចពេលមុនទៀតទេ ទ្រង់ភ័យដល់ភ្នែកសរស្កះអស់ទៅហើយ ទ្រង់ឈានជើងយាងថយក្រោយចូលក្នុងបន្ទប់ម្តងមួយជំហ៊ាន ចំណែកកែវភ្នែកទាំងគូរក៏សម្លឹងបាញ់ចំមកខាងមុខត្រង់ តម្រង់មករកមនុស្សប្រុសស្រី3នាក់ដែលកំពុងតែនាំផ្លូវហ្វូងមនុស្សជាច្រើនទៀតឱ្យបោះជំហ៊ានដើរមកមុខមួយៗ តាមដំណើរជំហ៊ានរបស់ទ្រង់ចូលមកក្នុងនិងឯង។
...គ្រឹប...
   " ហាស់ៗ " ភ្លាមៗអ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏ស្រាប់តែឧទានសម្លេងសើចនេះឡើង ត្បិតថាជេកដែលជាជំនិតរបស់ទ្រង់ក៏ស្រាប់តែចូលមកដល់ជូនពេលល្មម រួចក៏មកឈរក្បែរទ្រង់ដោយនាំទាំងរាងកាយតូចល្អិតម្នាក់មកជាមួយផង ដើម្បីយកមកធ្វើជាចំណាប់ខ្មាំងតាមពាក្យបញ្ជានិងឯង។
   " អាយ៎... អឹក-អឹស ឧត្តមសេនីយ៍ជីនហ្អឹកៗ "
   " ព្រះនាងយូរីសា! នេះ... " កាលបើឃើញថាម្ចាស់កាយតូចល្អិតនោះគឺជាមនុស្សដែលអាចស្គាល់ និងចង់ចាំយ៉ាងច្បាស់ថាជាព្រះនាងយូរីសាហើយ លោកហ្វីលីកឧទានរួចក៏បែទៅសម្លឹងមុខស៊ុកជីនដែលនៅឈរក្បែរទាំងភ្នែកស្លើរហាក់ល្ងីល្ងឺ ត្បិតថាលោកហ្វីលីកក៏ភ្ញាក់ផ្អើលមិនស្ទើរព្រោះតែគាត់មិនបានដឹងអំពីដំណឹងរបស់ព្រះនាងយូរីសាថានិងមានវត្តមានមកជាមួយស៊ុកជីននិងរាជទាយាទឡើយ ហើយរឹតតែមិនដឹងទៀតថាព្រះនាងអេរីសាក៏រួមដំណើរមកជាមួយផងដែរ គាត់ជ្រឹមចិញ្ចើមទាំងមិនយល់ ហាក់ចង់ចោទជាសំណួរសួរទៅកាន់កូនប្រុស។
   " ខ្ញុំគិតថាប៉ាកុំអាលសួរខ្ញុំនៅពេលនេះអី ចាំខ្ញុំបកស្រាយប្រាប់ប៉ាតាមក្រោយចុះ សំខាន់ពេលនេះធ្វើយ៉ាងណាជួយព្រះនាងយូរីសាមកឱ្យបានសិនមក " ស៊ុកជីនគេហាក់ឃ្នើសចិត្តនិងបារម្ភចំពោះសុវត្ថិភាពរបស់អ្នកដែលក្លាយជាចំណាប់ខ្មាំងឯណោះមិនស្ទើរនោះទេ នាយខំរូលខ្លួនមកខាងមុខគេមុខឯងបន្តិច ដោយនិយាយពាក្យនេះហាក់ចង់អង្វរករដល់អ្នកជាប៉ាឱ្យមេត្តានិងយល់ចិត្តផង ត្បិតលោកហ្វីលីកក៏មិនចង់ដេញដោលអ្វីនាំឱ្យវែងឆ្ងាយដែល គាត់ក៏ងក់ក្បាលយល់ស្របតាមគំនិតរបស់កូនភ្លាម។
   " ហ៊ឹម... "
   " អ្នកអង្គម្ចាស់គ្រេយ៍ឆាប់ទម្លាក់អាវុធចុះហើយយល់ព្រមប្រគល់ខ្លួនទៅ ទោសរបស់ទ្រង់និងអាចកាត់បន្ថយបានខ្លះ "
   " ហាស៎ៗ យើងដើរមកដល់ផ្លូវនេះហើយ បកក្រោយឯងគិតថានៅទាន់ពេលដែលទេ? " អ្នកអង្គម្ចាស់គ្រេយ៍ហាក់ស្តាប់នៅពាក្យលួងបញ្ឆោទមិនចូលត្រចៀកទាល់តែសោះ ទ្រង់ងើយករអស់សំណើចឡើងទាំងផ្គើន រួចក៏ទាញយកកាំភ្លើងខ្លីមួយដើមពីដៃជេក មកផ្ជង់និងឆ្អឹងចង្កេះរបស់ព្រះនាងយូរីសា៖
   " ឆាប់ទៅ!! " ឧទានភ្លាមអ្នកអង្គម្ចាស់ក៏យាងថយក្រោយសន្សឹមៗទៅភ្លេត ត្បិតថាបក្សពួកអ្នកម្ខាងឯណេះក៏ចេះតែដើរតាមក្រោយទាំងមិនហ៊ានបញ្ចេញសកម្មភាពអ្វី ព្រោះថាអ្នកអង្គម្ចាស់គ្រេយ៍ទ្រង់យកកាយព្រះនាងយូរីសាបាំងមុខ ទុករាំងគ្រាប់កាំភ្លើងជំនួស ទើបគ្មានអ្នកណាហ៊ានប៉ះពាល់ ព្រោះខ្លាចធ្លោយត្រូវចំណាប់ខ្មាំង។
   " ឧត្តមសេនីយ៍ជីនជួយខ្ញុំផង! ហ្អឹកៗ " កាលបើលឺពាក្យទន្ទួចអង្វរពីអ្នកម្ខាងហើយ អារម្មណ៍របស់ស៊ុកជីនពេលនេះហាក់ជ្រួលច្របល់មិនស្ទើរនោះទេ នាយចង់តែហក់ទៅក្រសោបដណ្តើមយកកាយតូចនោះមកគ្រប់គ្រងឱ្យបានទេបើសិនជាអាចនោះ តែឱ្យធ្វើយ៉ាងមិចទៅ បើនាយហ៊ានតែធ្វើផ្តេសផ្តាស់នោះ គ្រាប់កាំភ្លើងរបស់អ្នកអង្គម្ចាស់គ្រេយ៍អាចនិងផ្ទុះចេញមកខាងក្រៅបានគ្រប់ពេល។
...
   មួយសន្ទុះធំកន្លងទៅហើយ ចំណែកអ្នកអង្គម្ចាស់គ្រេយ៍ព្រមទាំងបក្សពួកក៏បន្តើរគ្នារហូតមកដល់មាត់ជ្រលងភ្នំដៃសមុទ្រមួយ ត្បិតថាលោកហ្វីលីកស៊ុកជីននិងមីលរ៉ាលីព្រមទាំងបក្សពួកក៏ដើរបន្តើរគ្នាមកតាមក្រោយមិនឱ្យឃ្លាតពីក្រសែរភ្នែកដូចគ្នា។
   " អ្នកអង្គម្ចាស់ព្រមប្រគល់ខ្លួនទៅ ទោសធ្ងន់និងទៅជាស្រាល "
   " ធ្វើយ!! យើងមិនមែនកូនក្មេងដែលឱ្យឯងបោកបានទេវ៊ើយ! យើងដើរមកដល់ផ្លូវនេះហើយ ហេតុអីក៏យើងមិនដឹងនោះ វាគ្មានទេពាក្យថាស្រាលសម្រាប់ទោសរបស់យើងនោះទេ "
   " បើដឹងថាអញ្ចឹងហើយហេតុអីក៏ទ្រង់នៅតែខំប្រព្រឹត្ត? " កាលបើលឺពាក្យប្រកែករបស់អ្នកអង្គម្ចាស់ហើយ ស៊ុកជីនក៏រហ័សតបទៅវិញយ៉ាងញ័រមាត់ ត្បិតថានាយក៏ឃ្នើសចិត្ត នាយគុំមកយូរហើយថានិងកម្ចាត់អ្នកអង្គម្ចាស់ឱ្យបាន ហើយថ្ងៃនេះក៏បានមកដល់ពិតមែន ប៉ុន្តែវាក៏ត្រូវស៊យ កាលបើវត្តមានរបស់ព្រះនាងយូរីសាបែជាចេញមកនៅក្នុងស្ថានការបែបនេះទៅវិញ ហេតុអីក៏មិនមែនជាអ្នកផ្សេង? ចាំបាច់អីជាព្រះនាងយូរីសាដែរ?
...
   " ពួកគេពិតជាចូលអន្ទាក់យើងមែនចៅហ្វាយ " ត្បិតរូបភាពទាំងនេះក៏ត្រូវបានមើលឃើញដោយពួកក្រុមមនុស្សអាវខ្មៅឯណេះដូចគ្នា ដែលពួកគេក៏បានមកខ្លប់មើលជាយូរណាស់ទៅហើយ ហើយក៏ត្រៀមខ្លួនហើយស្រេច ហាក់ដូចជាកំពុងតែចង់បើកឆាកវាយប្រហារនៅទីនេះ ឥឡូវនេះតែម្តង៖
   " ឱកាសល្អហើយ! ពួកយើងឆាប់ចាត់ការទៅ "
   " កុំ... " មនុស្សអាវខ្មៅម្នាក់ដែលទំនងជាជំនិតក៏ស្ទុះនាំខ្លួនប្រុងនិងវាយប្រហារតាមផែនការដែលពួកគេរៀបចំ ត្បិតភ្លាមៗគេក៏ត្រូវឈប់ង៉ក់ កាលបើមានដៃមាំក្រាស់ព្រមទាំងសម្លេងយ៉ាងគ្រឡ័រមួយបានលើកឡើងមកហាមប្រាមជាមុន៖
   " ចាំបន្តិចទៀតសិន កុំទាន់ឆេវឆាវ មើលទៅពួកវាដូចកំពុងតែចង់កាប់សម្លាប់គ្នាឯងហើយ ចាំមើលបន្តិចទៀតសិនទៅ វាមិនហួសពេលទេ " កាលបើពាក្យហាមប្រាមទាំងនេះបានបញ្ចប់ហើយ មនុស្សអាវខ្មៅម្នាក់នោះក៏ប្រញ៉ាប់នាំខ្លួនអង្គុយចុះវិញយ៉ាងស្ងៀមស្ងាត់ ត្បិតថាម្នាក់ៗហាក់មិនហ៊ានជំទាស់និងបញ្ជារបស់គេនោះទេ ស្តាប់និងព្រមធ្វើតាមបានល្អណាស់។
...
   " ដល់ផ្លូវទាល់ហើយអ្នកអង្គម្ចាស់ ប្រគល់ខ្លួនទៅ "
   " ហាស៎ៗ គ្មានផ្លូវទេ "
   " ហឹស! អឹក... " កំពុងតែចរចាគ្នាសុខៗ ភ្លាមនោះព្រះនាងយូរីសាទ្រង់ក៏ស្រាប់តែបែខ្លួនបម្រុងទាញកញ្ឆក់យកកាំភ្លើងចេញពីដៃរបស់អ្នកអង្គម្ចាស់គ្រេយ៍ទាំងមិនបានគិតវែងឆ្ងាយ ព្រោះគិតថាអ្នកអង្គម្ចាស់អាចនិងភ្លេចខ្លួន តែអត់ទេ... ត្បិតអ្នកអង្គម្ចាស់ឯណេះក៏ហាក់ដឹងខ្លួនមុន ទើបនាំឱ្យទ្រង់ក្រវៀសដៃទៅចំនិងកៃណុងកាំភ្លើង។
...ផាំង!...
   សុខៗសម្លេងស្នូរកាំភ្លើងក៏ស្រាប់តែឧទានលាន់លឺឡើងរំពងពេញព្រៃមួយរំពេចន៍ ត្បិតថាព្រះនាងយូរីសាទ្រង់ស្រាប់តែដួលខ្ពូកទាំងជំហរ ចំណែកអ្នកអង្គម្ចាស់គ្រេយ៍ឯណេះក៏ហាក់ស្លើរស្លេកមុខងាំង គ្រប់គ្នាឯណោះក៏ចាប់ផ្តើមស្រឡាំងកាំងហាក់មិនចង់ជឿនិងភ្នែកទាំងពីរ កាលបើគ្រាប់កាំភ្លើងមួយគ្រាប់ក៏ស្រាប់តែបាញ់ចំពោះរបស់ព្រះនាងយូរីសាគ្មានខុសអីបន្តិច ដែលនាំឱ្យឈាមត្រូវហូរចេញមកខាងក្រៅដូចជាទឹក សាចពេញដីយ៉ាងក្រហមឆ្អៅ។
   " ឆាប់ចូលទៅចាប់ខ្លួនពួកគេភ្លាម! "
...ព្រូ...ព្រូង!! ផាំងៗៗ
   កាលបើឃើញឱកាស់ល្អមកដល់ លោកហ្វីលីកក៏រហ័សបញ្ជាមនុស្សរបស់គាត់ឡើង ចំណែកឯក្រុមមនុស្សឯណេះគ្រាន់តែទទួលបានបញ្ជាពីលោកហ្វីលីកភ្លាមពួកក្រុមអង្គរក្សពិសេសក៏រហ័សនាំគ្នារត់សម្តៅចូលមក បំណងចង់ចាប់អ្នកអង្គម្ចាស់ព្រមទាំងបក្សពួកឱ្យបានតាមបំណងរបស់ថ្នាក់លើ ត្បិតអ្នកអង្គម្ចាស់ឯណោះក៏ហាក់ដឹងខ្លួនទាន់ ទ្រង់ក៏ប្រញ៉ាប់នាំខ្លួនលោតចូលទៅក្នុងទឹកសមុទ្របាត់ស្រមោលឈឹងគ្មានសល់ដាន ចំណែកឯក្រុមអង្គរក្សពិសេសក៏បានត្រឹមតែបាញ់កាំភ្លើងប៉ុន្មានគ្រាប់ចោលទៅក្នុងទឹកសមុទ្រ រួចក៏ស្ងាត់ទៅវិញ គ្មានអ្នកណាហ៊ានប្តូរផ្តាច់លោតទៅតាមម្នាក់ឡើយ ចំណែកនៅលើគោកពេលនេះគឺនៅសល់ត្រឹមតែជេកនិងគ្នីគ្នីបន្តិចបន្តួចប៉ុណ្ណោះដែលចាប់ខ្លួនបាន។
   " ព្រះនាងយូរីសា! ទ្រង់កុំទាន់បិទភ្នែកអីណា"
   " ចាំបន្តិចសិនណា អឹប ទូលបង្គំនាំទ្រង់ត្រឡប់ទៅវិញឥឡូវនេះហើយ... "

========
MOZU 💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now