០៩

39 2 0
                                    

120Likeត្រឹមម៉ោង7និងបាន1ភាគទៀតសម្រាប់ល្ងាចនេះ រីករាយអានណាចាស៎...

គូរដណ្តឹងរាជវង្ស
ភាគទី ០៩

   កាលបើលឺនៅប្រយោកអ្នកដែលកំពុងតែដើរចូលមកស្រែកឡើងពីចម្ងាយហើយ ហាក់ធ្វើឱ្យគ្រប់គ្នាដែលនៅក្នុងសាលធំទាំងមូលត្រូវងាកបែសម្លឹងទៅកាន់ម្ចាស់សម្លេងនោះទាំងអស់សូម្បីតែរាជទាយាទណាមជុន។
   "ទូលបង្គំចង់ទូលទ្រង់តាំងពីនៅកន្លែងកើតរឿងម្ល៉េះក្រាបទូល ប៉ុន្តែទ្រង់មិនចាំស្តាប់ទូលបង្គំទាស់តែសោះ» ស៊ុកជីនចូលខ្លួនមកគោរពអោនទំទោនទៅកាន់ព្រះអង្គយ៉ាងគំនាប់ ព្រមទាំងរាជទាយាទដែលឈរស្រឡាំងកាំងនៅចំពោះមុខគរឯណោះផងថែមទាំងបញ្ចេញស្នាមញញឹមចេញមកយ៉ាងស្រស់ ប៉ុន្តែផ្ទុយដាច់ពីអ្នកដែលទើបតែបានដឹងរឿងក្រោយគេឯណោះ គឺថាសម្លឹងមករកនាយមិនដាក់ភ្នែកនោះទេ នេះមិចនិងអាចមានរឿងចៃដន្យយ៉ាងនេះបានទៅ? ត្បិតរាជទាយាទណាមជុនទ្រង់ស្ទើរតែទន់ជង្គង់ដួលប្រឹកនិងដីទៅហើយ មិននឹកស្មានថាខំរត់គេចអស់ជាច្រើនថ្ងៃព្រោះតែមិនចង់រៀបអភិសេក តែដល់ពេលនេះគឺទ្រង់បែជាអ្នករត់មករកដោយខ្លួនឯងទៅវិញ សូម្បីតែទឹកព្រះភ័ក្ត្រទ្រង់ក៏សម្តែងលែងសមដែល។
...
   ត្បិតគ្រប់សកម្មភាពនិងការសន្ទនាគ្នារបស់ពួកទ្រង់និងពួកមន្ត្រីទាំងអស់ សុទ្ធតែបានស្តាប់លឺនិងមើលឃើញដោយអ្នកដែលកំពុងឈរនៅក្បែរវាំងនូនតូចមួយនៃជ្រុងម្ខាងឯណោះ ហើយក៏មិនមែនជាអ្នកណាផ្សេងឡើយគឺជាព្រះនាងចេស្មីននិងឯង សូម្បីតែស៊ុកជីនដែលទើបនិងដើរចូលមកក៏មិនបានឃើញឡើយ ព្រោះមិនមែនជាផ្លូវតែមួយដែលទ្រង់កំពុងតែឈរលប់ស្តាប់នោះទេ ត្បិតថាទ្រង់តាមមកតាំងតែពីរាជទាយាទទើបតែយាងចូលមកដល់ម្ល៉េះ។
   "ព្រះនាងចេស្មីនក្រាបទូលពេលនេះរាជទាយាទត្រឡប់មកវិញហើយ ចឹងមានន័យថាទ្រង់និងត្រូវរៀបអភិសេកនៅពេលឆាប់ៗនេះមិនខាន ចុះព្រះនាងវិញ? ទ្រង់ច្បាស់ជាអស់ឱកាសទៀតហើយមែនទេក្រាបទូល?» ឈូប៊ីនាងនិយាយខ្សិបខ្សាវក្បែរត្រចៀករបស់ព្រះនាងចេស្មីន ខណ:ដែលព្រះនាងឯណេះក៏ហាក់ក្តៅក្នុងព្រះទ័យ ខាំមាត់ក្តាប់ដៃឆេះឆួលក្នុងចិត្តស្ទើរតែហុយផ្សែងទៅហើយ ព្រះនាងចេស្មីនទ្រង់ក៏មិនបានមានបន្ទូលអ្វីឡើយ ទ្រង់គ្រាន់តែក្តាប់ដៃរួចក៏យាងចាកចេញពីកន្លែងដែលទ្រង់ឈរចាំលប់ស្តាប់នោះតែម្តង ហេតុអីក៏ទៅជាបែបនេះ? ទ្រង់ថែមទាំងបានលួចសង្ឃឹមខ្លះៗទៅហើយចំពោះរាជទាយាទ តែដល់ពេលនេះក្តីសង្ឃឹមត្រូវរលាយដូចក្រមួនត្រូវថ្ងៃ ត្រឹមតែរយ:ពេលដ៏ខ្លីចឹងមែនទេ? ទោះជាយ៉ាងណាពាក្យទាំងនេះក៏បានត្រឹមតែលាក់ទុកក្នុងព្រះទ័យ មិនអាចនិយាយចេញបានឡើយ ដោយទ្រង់គិតតែពីខំខ្មើតយាងដើរយ៉ាងលឿនស្ទើរតែដូចហោះតម្រង់ទៅរកវិមានរបស់ទ្រង់វិញតែម្យ៉ាងគត់៖
   "ព្រះនាងចាំខ្ញុំម្ចាស់ផង!"
.../...
   ក្រលែកមកមើលព្រះនាងអេរីសាឯណេះវិញ កាលបើរឿងរ៉ាវយល់ច្រឡំទាំងអស់បានដោះស្រាយរួចរាល់ហើយ ទ្រង់ក៏យាងចេញពីសាលធំហើយក៏យាងតម្រង់ទៅកាន់រាជដំណាក់របស់ទ្រង់វិញទាំងទឹកព្រះភ័ក្ត្រស្រគត់ស្រគុំនិងស្ងប់ស្ងាត់ ប៉ុន្តែខ្លាចតែមិនមែនបែបនោះទេដឹង…
   "និងមែនទេរាជទាយាទដែលយើងត្រូវរៀបអភិសេកជាមួយនោះ? មនុស្សគ្មានបេះដូង ថ្លើម ប្រម៉ាត់ ចឹងមែនទេ? ហ្អឹហ្អឹក..ហ៊ឺ…ព្រះបិតាបុត្រចង់ត្រឡប់ទៅវិញ" ព្រះនាងអេរីសាទ្រង់យាងមកដល់រាជដំណាក់ភ្លាម ទ្រង់ក៏ចូលទៅទម្លាក់ព្រះកាយអង្គុយនៅលើគ្រែមួយចំហរខ្លួន ត្បិតទឹកព្រះភ័ក្ត្រស្ងប់ស្ងាត់អម្បាញ់មិញនេះក៏ស្រាប់តែប្រែមកជាពេបមាត់ ខ្សិបខ្សួលដូចជាចង់យំបន្តិច ចង់ខឹងបន្តិចទៅវិញ។
   "និយាយចឹងរាជទាយាទទ្រង់ចាប់ព្រះនាងចូលឡានទាំងអន្ទះសារយ៉ាងនេះ ទ្រង់មានធ្វើអីព្រះនាងដែលអត់? ទ្រង់មានត្រូវរឺឈឺត្រង់ណាដែលទេក្រាបទូល? ដឹងទេថាខ្ញុំម្ចាស់បារម្ភពីទ្រង់ស្ទើរស្លាប់ទៅហើយ..ហ្អឹកហ្អឹក…" គ្រាន់តែចូលមកដល់ដំណាក់ភ្លាមអ៊ែលឡានាងក៏ដើរចូលមកអង្គុយរាបនិងដីក្បែរជើងរបស់ព្រះនាង រួចក៏បង្វិលព្រះកាយទ្រង់ពីរទៅបីជុំ ដើម្បីរកមើលថាមានស្នាមត្រង់ណារឺក៏អត់ ដោយនិយាយបន្តើរពេបមាត់រកយំបន្តើរផង។
   "គ្មានអីទេអ៊ែលឡាកុំយំអី ទ្រង់មិនបានធ្វើអីខ្ញុំទេ បើទ្រង់ហ៊ាននាងគិតរឺថាខ្ញុំព្រមលើកលែងឱ្យទ្រង់នោះ" ព្រះនាងអេរីសាទ្រង់ហាក់យល់ចិត្តស្រីបម្រើទ្រង់ណាស់ ទ្រង់ក៏លោដៃទៅជូតទឹកភ្នែកឱ្យនាងទាំងញញឹម រួចទ្រង់ក៏ឈោងដៃមកអោបនាងដើម្បីលួងលោមចិត្តនាងផង ព្រោះទ្រង់មិនដែលទុកនាងជាស្រីបម្រើនោះទេ ប៉ុន្តែទ្រង់ចាប់ទុកនាងដូចជាបងស្រីម្នាក់របស់ទ្រង់ទៅហើយ។
.../...
   ក្រលែកមកមើលព្រះនាងចេស្មីនវិញក្រោយពីទ្រង់យាងចេញមកពីសាលធំហើយ ទ្រង់ក៏យាងមកដល់វិមានរបស់ទ្រង់វិញដូចគ្នា ដោយស្រីបម្រើរបស់ទ្រង់ក៏ដើរអមនៅពីក្រោយទ្រង់ដូចធម្មតាផង ទឹកព្រះភ័ក្ត្រទ្រង់ក៏មិនសូវជាល្អប៉ុន្មាននោះទេ ព្រោះអ្វីដឹងហើយមែនទេ…?
ប្រាវ!!
   សម្លេងថូកែវល្អប្រណិតស្រាប់តែត្រូវធ្លាក់ដល់ដីបែកមួយរំពេចន៍ ដោយស្នាដៃរបស់មនុស្សដែលមានឈ្មោះថាព្រះនាង ស្រីបម្រើដែលដើរមកតាមក្រោយនោះក៏ហាក់ស្លេកមុខមិនតិចនោះទេ ដោយម្នាក់ៗនាំគ្នារួញខ្លួនចូលគ្នាមួយកន្តប់ ភ័យខ្លួនខ្លាចអំបែងនៃថូរកែវទាំងនោះខ្ទៀតត្រូវខ្លួន ព្រោះវាមិនមែនជាលើកទីមួយឡើយសម្រាប់ពួកនាង នេះគឺជាចរឹករបស់ព្រះនាងចេស្មីននៅពេលខឹងទៅហើយ របស់របរដែលនៅក្នុងវិមានទាំងអស់ ត្រូវតែមួយរឺក៏ពីរដែលត្រូវបំផ្លាញ់រាល់ពេលទ្រង់ខឹង បើពុំនោះទេត្រូវតែស្រីបម្រើណាម្នាក់ ដែលត្រូវលះបង់កំភ្លៀងឱ្យទ្រង់ទះទាប់តាមសម្រួល ទើបទ្រង់អាចស្ងប់ព្រះទ័យបាន។
   "អាយ៎…!! មីព្រះនាងចង្រៃ…ហេតុអីក៏វាមកដណ្តើមក្តីសុខយើងរហូតបែបនេះ មិចក៏វាមិនឆាប់ត្រឡប់ទៅប្រទេសវាវិញឱ្យឆាប់ៗទៅ?" ព្រះនាងចេស្មីនទ្រង់ស្រែកឡើងដល់ផ្អើលផ្ទរពេញដំណាក់ ទ្រង់ស្ទើរតែដូចជាមនុស្សឆ្កួតទៅហើយឱ្យតែពេលទ្រង់ខឹងម្តងៗ ទ្រង់មិនអាចគ្រប់គ្រងខ្លួនឯងបានទេ ក្រៅពីស្រែកមួយអស់ដៃតែម្យ៉ាងគត់។
   "ល្មមបានហើយចេស្មីន!!" រំពេចន៍នោះស្រាប់តែមានសម្លេងស្រ្តីចំណាស់ម្នាក់បានស្រែកឡើងនៅពីក្រោយកាយរបស់ទ្រង់តែម្តង ដោយសម្រិបជើងនៃការដើរចូលមកជិតក៏កាន់តែគៀកទៅហើយ ព្រះនាងចេស្មីនទ្រង់ក៏ហាក់មានសតិបន្តិចមកវិញហើយ រួចទ្រង់ក៏បែព្រះភ័ក្ត្រទៅរកម្ចាស់សម្លេងឯណោះវិញភ្លាមៗ។
   "ព្រះមាតា!!" ព្រះនាងចេស្មីនទ្រង់ហាក់រម្ងប់អារម្មណ៍បានមួយកម្រិត កាលបើម្ចាស់កាយដែលមាននាមថាជាមាតាក៏ចូលមកក្បែរកាយទ្រង់កាន់តែជិត ទ្រង់បែមុខសម្លឹងមើលទៅអំបែងកម្ទេចថូកែវទាំងនោះទាំងភ័យញ័រមាត់ ក្រសែរភ្នែកលឹមលឺមៗ ហាក់ដូចជាកំពុងយល់ពីកំហុសខ្លួន។
   "ពួកនាងឆាប់ចេញទៅ" អ្នកម្នាងឌីប្រាវដែលត្រូវជាជាប្អូនថ្លៃរបស់ស្តេចគ្រីស្ទាល់នោះទ្រង់ក៏មានបន្ទូលឡើងដោយបាញ់ក្រសែរភ្នែកពិឃាតទៅកាន់ពួកនាងៗទាំងអស់នោះផង ត្បិតពួកស្រីបម្រើទាំងនោះក៏ប្រញ៉ាប់គេចខ្លួនចាកចេញទៅយ៉ាងលឿន តាមដែលអាចធ្វើទៅបានដូចគ្នា ព្រោះពួកនាងសុទ្ធតែដឹងពីអត្តចរិតរបស់ម្តាយកូនមួយគូរនេះច្បាស់ថាមិនសូវជាខុសគ្នាប៉ុន្មានឡើយ។
   "ហេតុអីក៏ព្រះមាតាយាងមកទីនេះ?"
   "ទីនេះជាដំណាក់របស់បុត្រីមាតាទេតើ រឿងអីមាតាមកមិនបាន" អ្នកម្នាងឌីប្រាវទ្រង់ក៏មានបន្ទូលឡើងមកទាំងញញឹមហាក់ម៉ើងម៉ាត់ចេញមកបន្តិច មុននិងទ្រង់បោះជំហ៊ានឈានជើងយាងទៅដាក់កាយអង្គុយនៅលើកៅអីខាងមុខមាត់បង្អួចឯណោះ ទើបទ្រង់ក៏បន្តមានបន្ទូលបន្ថែមទៀត...
   "អ្នកណាធ្វើអីឱ្យខឹងទៀតហើយ? ប្រាប់មាតាមក"

==========
MOZU💗📝

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now