៣៩+៤០+៤១

12 1 0
                                    

អរគុណអ្នកអានដែលធ្វើបានមុនម៉ោង ឥឡូវអេតមីនចិត្តល្អ ឱ្យ3ភាគហ្មងទៅ🤭រីករាយអានណាចាស៎...

គូរដណ្តឹងរាជវង្ស
ភាគទី ៣៩+៤០+៤១

ព្រះនាងអេរីសាទ្រង់ក៏ឧទានបន្ទូលនេះឡើង ទាំងនឹកស្មានមិនដល់ ទ្រង់លង់លក់ទៅតែមួយភ្លេតសោះ ពេលភ្ញាក់ដឹងខ្លួនឡើងវិញហេតុអីក៏គ្រប់យ៉ាងហាក់ប្រែប្រួលអស់អញ្ចឹង? ទ្រង់គួរតែត្រេកអរហើយមែនទេ ដែលការលះបង់របស់ទ្រង់មិនក្លាយជាអាសារបង់នោះ? ប៉ុន្តែហេតុអីក៏ទ្រង់មានអារម្មណ៍ថាឈឺព្រះទ័យ ត្បិតថាទ្រង់ក៏គ្មានបំណងឱ្យគ្រប់យ៉ាងក្លាយជាបែបនិងបន្តិចនោះឡើយ ទ្រង់គ្រាន់តែចង់លះបង់ដើម្បីប្អូនស្រីដែលសន្លប់មិនទាន់ដឹងខ្លួនតែប៉ុណ្ណោះ អាចនិយាយបានថា ការដែលទ្រង់មិនសប្បាយព្រះទ័យ ព្រោះតែទ្រង់នៅគិតដល់រាជទាយាទឯណោះទៅវិញទេ៖
(ទ្រង់ពិតជាដាច់ព្រះទ័យទៅចោលខ្ញុំម្ចាស់មែនរឺ? រាជទាយាទណាមជុន) សំណួររបស់ទ្រង់បានត្រឹមតែលាក់បង្គប់នៅក្នុងព្រះទ័យ មិនហ៊ានបង្ហាញឱ្យគេបានលឺ ត្បិតថាទឹកភ្នែកជាច្រើនដំណក់របស់ទ្រង់ ក៏ជ្រាបចេញមកឯកឯង គ្មានអ្នកណាបញ្ជាទៅហើយ ទ្រង់ខំខាំមាត់ សង្គត់ចិត្ត ខំទុបទឹកភ្នែកកុំឱ្យស្រក់ចុះ នៅតែគ្មានបានផល ហេតុអីក៏វាជជែសបែបនេះ? ត្រឹមតែជាទឹកភ្នែក មានសិទ្ធិអីមកជំទាស់ម្ចាស់រាងកាយនោះ? គ្រប់រូបភាពនិងកាយវិការរបស់ទ្រង់ទាំងអស់ សុទ្ធតែបានឃើញ និងទទួលដឹងលឺតាមរយ:ទឹកព្រះភ័ក្ត្ររបស់ទ្រង់ដោយមីលរ៉ាលីទាំងអស់ នាងអង្គុយដោះបង់រុំរបួសចេញពីករទ្រង់អស់គ្មានសល់ ហើយក៏ដាក់នៅក្នុងថាសឈើមួយដុប រួចនាងក៏ដកខ្លួនចេញ ទៅឈរឆ្ងាយជាគម្លាតបន្តិច។
" នាងចាំបានទេថាពីយប់មិញនេះមានអីកើតឡើងខ្លះ? " ព្រះនាងអេរីសាទ្រង់ក៏ងាកមកសម្លឹងមើលមុខមីលរ៉ាលី រួចទ្រង់ក៏ក្រវីក្បាល បញ្ជាក់ថាទ្រង់មិនបានចាំអ្វីនោះទេ មីលរ៉ាលីនាងក៏ញញឹម នាងនិយាយប្រាប់គ្រប់រឿងទាំងអស់ ឱ្យទៅអ្នកម្ខាងទៀតស្តាប់ ដោយស្រមៃក្នុងការចងចាំរបស់នាងទាំងអស់ នៅក្នុងយប់នោះ...
" នាង!! " ស៊ុកជីននាយក៏ឧទានឡើង កាលបើកាយស្រីតូចល្អិត ក៏កំពុងតែព្យាយាមទាញ កន្លឹះទ្វាគុកចេញ បើកចូលទៅខាងក្នុងទាំងអន្ទះសារ ត្បិតថានាយក៏បានស្គាល់យ៉ាងច្បាស់ ថានាងគឺជាកូនស្រីតែម្នាក់របស់ម្ចាស់កុលសម្ព័ន្ធ ដែលនាយទើបតែឃើញមុននេះនិងហើយ។
" សូច!! កុំមាត់ " មីលរ៉ាលីនាងក៏លើកដៃម្រាមចង្អុលរបស់នាង មកទប់លើបបូរមាត់ រួចក៏បន្លើរប្រយោគនេះឡើង ទាំងភ័យខ្លាច នាងងាកមើលឆ្វេង មើលស្តាំ ហើយក៏គ្មានឃើញអ្នកណា នាងក៏ចូលខ្លួនទៅជិត បំណងគ្រាន់តែចង់ស្រាយវល្លិដែលចងដៃម្ចាស់កាយសង្ហាទាំងពីរចេញតែប៉ុណ្ណោះ តែមិនទាន់ទាំងស្រាយបានផង នាងក៏ត្រូវស្តាប់ពាក្យមិនគប្បីជាច្រើនមុនបាត់ទៅហើយ។
" នាងចង់ធ្វើស្អីខ្ញុំ? លែងទៅ ចិត្តគំនិតពួកនាងសាងពីអ្វីទៅខ្ញុំឆ្ងល់ណាស់ ហេតុអីបានជាឃោឃៅសម្បើមម្ល៉េះ? សូម្បីតែមនុស្សក៏ហ៊ានសម្លាប់ ព្រោះតែជំនឿឆ្កួតៗទាំងនោះ ខ្ញុំគ្មានពេលច្រើនទេ លែងខ្ញុំទៅ ខ្ញុំត្រូវទៅជួយមនុស្ស " រាជទាយាទណាមជុនទ្រង់គិតតែមានបន្ទូលស្តីបន្ទោសយកតែម្តង គ្មានប្រណីមាត់ ត្បិតថាមីលរ៉ាលីក៏គិតតែពីស្រាយចំណងឱ្យ មិនចាប់អារម្មណ៍និងសម្តីរបស់ទ្រង់ដូចគ្នា ឱ្យនាងយកចិត្តទុកដាក់ធ្វើអី បើពាក្យអស់ទាំងនេះ នាងធ្លាប់ស្តាប់ឡើងស៊ាំទៅហើយនោះ។
" ពួកលោកឆាប់នាំគ្នារត់ទៅ ពេលនេះមនុស្សម្នាកំពុងតែរវល់ទៅបួងសួងដល់ព្រះជាម្ចាស់អស់ហើយ ឆាប់រត់ទៅ ទាន់ឱកាសល្អ " មីលរ៉ាលីនាងមិនត្រឹមតែមិនខឹងជាមួយនិងពាក្យសម្តី ស្តីបន្ទោសនិងមើលងាយអម្បាញ់មិញនោះទេ ថែមទាំងញញឹមរៀបរាប់ប្រាប់ឱ្យពួកទ្រង់រត់គេចខ្លួនថែមទៀតផង ដែលធ្វើឱ្យម្ចាស់កាយសង្ហាទាំងពីរស្រឡាំងកាំងមិនស្ទើរ។
" នេះនាងជួយពួកយើង? នាងមិនខ្លាចមានទោសដែលទេរឺ? "
" នាងមានល្បិចស្អីទៀតហើយ? " រាជទាយាទណាមជុននិងស៊ុកជីនទាំងពីរអ្នកគិតតែពីឈរសួរនាងមិនឈប់ ហាក់មិនជឿចិត្តគ្នាទាល់តែសោះ ត្បិតថាមុនពេលពួកទ្រង់ចូលមកដល់ក្នុងគុកនេះ ក៏ត្រូវបាននាងបោកប្រាស់ម្តងរួចទៅហើយ ទោះរឿងនោះជាការយល់ច្រឡំ តែពួកទ្រង់នៅតែប្រកាន់ភ្ជាប់ដដែល ព្រោះតែនាងជាកូនស្រីរបស់ម្ចាស់កុលសម្ព័ន្ធ ទើបធ្វើឱ្យពួកទ្រង់អត់សង្ស័យលើនាងមិនបាន។
" លោកឆ្កួតទេរឺ? ល្បិចឆ្កួតឡប់ស្អី បើខ្ញុំជាអ្នកដោះលែងពួកលោកសោះនោះ " មីលរ៉ាលីហាក់ឃ្នើសចិត្តមិនស្ទើរ នាងក្រវីក្បាលជាច្រើនដង ជាមួយនិងអាកប្បកិរិយារបស់ពួកទ្រង់នៅពេលនេះ ហេតុអីក៏ចូលចិត្តសង្ស័យច្រើនសម្បើមម្ល៉េះ?
" នេះថ្នាំបន្សាបពីងពាងពិស1ម៉ឺន " មីលរ៉ាលីនិយាយព្រមទាំងទាញយកកញ្ចប់ថ្នាំបន្សាបចេញមកពីហោប៉ាវអាវ រួចក៏ហុចទៅឱ្យពួកទ្រង់តែម្តង ដែលធ្វើឱ្យពួកទ្រង់នឹកឆ្ងល់ម្តងទៀត បែសម្លឹងមើលមុខគ្នាចុះឡើង ហាក់មិនយល់អីបន្តិចទាល់តែសោះ។
" ហេតុអីក៏នាងដឹង ថាពួកយើងចង់បានវា? "
" ខ្ញុំលឺស្រីម្នាក់នោះនិយាយដល់ ទោះនាងនិយាយមិនទាន់ចប់ក៏ខ្ញុំអាចយល់បានដែល ព្រោះពីងពាងប្រភេទនេះគឺអ្នកម៉ែខ្ញុំជាអ្នកចិញ្ចឹមបន្តពីលោកយាយ ដើម្បីការពារទឹកដីកុលសម្ព័ន្ធនេះពីពួកចោរព្រៃ តែពេលនេះអ្នកម៉ែខ្ញុំបានស្លាប់បាត់ហើយ ពីងពាងទាំងនោះក៏បែកខ្ញែកសំបុកគ្នាអស់ តែខ្ញុំក៏បានដឹងពីថ្នាំបន្សាបរបស់វា ដែលបន្សល់ទុកពីអ្នកម៉ែខ្ញុំដែរ ពួកលោកទទួលយកទៅ ក្រែងថាចង់ទៅជួយមនុស្សមិនអញ្ចឹងហេស៎? " មីលរ៉ាលីនិយាយតែប៉ុណ្ណឹងស៊ុកជីនក៏ព្រមឈោងដៃមកទទួលយកកញ្ចប់ថ្នាំនោះ ទាំងស្ទាក់ស្ទើរបន្តិចដែល ត្បិតថានាយក៏មិនទាន់ទុកចិត្តជាមួយនិងនាងនៅឡើយ។
" អុស៎!! ពិតមែនហើយ ពួកលោកចេញមកពីរូងផ្លូវស្លាប់រឺ? "
" ផ្លូវស្លាប់!!? " ទាំងពីរអ្នកក៏ឧទានប្រយោគនេះឡើងព្រមគ្នា ព្រមទាំងសម្លឹងមើលមុខគ្នាម្តងទៀតដោយមន្ទិលរាប់លាន រួចក៏ប្តូរក្រសែរភ្នែក ចោលមករកមីលរ៉ាលីវិញម្តង។
" ផ្លូវស្លាប់នេះគឺជាផ្លូវសម្ងាត់មួយ ជាកន្លែងឃុំអ្នកទោសដែលត្រូវស្លាប់ ដែលពួកកុលសម្ព័ន្អយើងបានទុកផ្លូវនោះជាផ្លូវរបស់ព្រះជាម្ចាស់បញ្ជូលមនុស្សមកឱ្យពួកយើងបូជាយញ្ញថ្វាយ ចុះហេតុអីក៏ពួកលោកមកតាមផ្លូវនោះបាន? តែមើលទៅពួកលោកដូចជាមិនសមជាអ្នកទោសឃុំខ្លួនទេ " សំណួទាំងនេះហាក់ធ្វើឱ្យអ្នកទាំងពីរកាន់តែឆ្ងល់ថែមមួយកម្រិតទៀត ត្បិតថាពួកទ្រង់យាងមកទីនេះបានព្រោះតែអ្នកទោសម្នាក់នោះបានប្រាប់ផ្លូវតែប៉ុណ្ណោះ ទ្រង់រឹតតែមិនដឹងថែមទៀត ថានោះគឺជាផ្លូវអ្វី៖
" បានហើយៗ កុំយកចិត្តទុកដាក់និងវាអី ឆាប់នាំគ្នារត់ទៅកុំឱ្យពួកគេមកឃើញទាន់ ចំណែកស្រីម្នាក់នោះ ចាំខ្ញុំមើលថែឱ្យបានល្អចុះ "
...//...
...ត្រឡប់មកបច្ចុប្បន្នវិញ...
" រឿងកាលពីយប់មិញនេះវារញ៉េរញ៉ៃខ្លាំងណាស់ ពេលនាងសន្លប់បាត់ស្មារតីទៅ លោកពុករបស់ខ្ញុំក៏នាំពួកគេទៅឃុំក្នុងគុកធំ រៀបចំធ្វើពិធីបូជាឡើងម្តងទៀត ទើបពួកគេ... " មីលរ៉ាលីឈរលាងដៃនៅលើតុខាងចុងគ្រែឯណេះ រួចក៏និយាយពាក្យទាំងនេះឡើង ក្នុងបំណងចង់ពន្យល់ប្រាប់អ្នកម្ខាងទៀតឱ្យយល់ ព្រះនាងអេរីសាទ្រង់ត្រងត្រាប់ចាំស្តាប់គ្រប់ឃ្លា ទាំងយកព្រះទ័យទុកដាក់ ហើយទ្រង់ក៏ជ្រឹមចិញ្ចើមឡើងបន្តិច ពេលទ្រង់ស្តាប់ដល់ប្រយោគថាលោកពុក។
" លោកពុក!! អញ្ចឹងមានន័យថានាងគឺជាកូនស្រីរបស់ម្ចាស់កុលសម្ព័ន្ធហើយ? " ព្រះនាងអេរីសាទ្រង់បន្ទូលសួរទាំងភ្ញាក់ផ្អើល ព្រមទាំងចង្អុលទៅអ្នកម្ខាងឯណោះទាំងភ្លេចខ្លួនដូចគ្នា ត្បិតថាមីលរ៉ាលីនាងក៏មិនបានប្រកែកអ្វីដែល តែក៏ងក់ក្បាលបញ្ជាក់ប្រាប់ ជំនួសឱ្យការឆ្លើយតបដោយពាក្យសម្តី៖
" អញ្ចឹងនាងក៏ជាបក្សពួកតែមួយនិងហើយ ហឹស!! បានហើយ មិនបាច់មកធ្វើល្អជាមួយនិងខ្ញុំទេ មនុស្សដូចជាពួកនាងទុកជីវិតមនុស្សដូចជាល្បែងលេងយ៉ាងអញ្ចឹង សម្លាប់ជីវិតមនុស្សរាប់មិនអស់ ព្រោះតែអពៃជំនឿឆ្កួតឡប់អស់ទាំងនោះ "
" នាយកម្លោះពីរអ្នកនោះក៏និយាយពាក្យនេះដាក់ខ្ញុំដូចគ្នាដែល តែខ្ញុំមិនបានយល់ស្របជាមួយនិងពួកគេរឿងសម្លាប់មនុស្សនោះទេ " មីលរ៉ាលីនាងក៏និយាយទាំងទម្លាក់ទឹកមុខចុះ ហាក់អន់ចិត្តជាមួយនិងប្រយោគរបស់អ្នកម្ខាងទៀតមិនស្ទើរ ត្បិតថាគ្រប់រឿងដែលលោកពុករបស់នាងធ្វើ នាងតែងតែជំទាស់ ប៉ុន្តែឱ្យនាងធ្វើបែបណាទៅ គ្រប់ពេលដែលនាងជំទាស់តែងតែគ្មានបានផលនោះទេ ព្រះនាងអេរីសាទ្រង់ក៏ហាក់រអៀសព្រះទ័យ ដឹងពីកំហុសរបស់ទ្រង់ដូចគ្នា ទ្រង់ដឹងថាប្រយោគមុននេះពិតជាជ្រុលមែន ទើបទ្រង់មិនមានបន្ទូលអ្វី តែទ្រង់ក៏សម្លឹងមើលមុខនាង ដោយរងចាំស្តាប់នៅប្រយោគបន្តរបស់នាងបន្ថែមទៀត៖
" ដូចកាលពីយប់មិញនេះអញ្ចឹង ក្រោយពីនាងសន្លប់បាត់ទៅ នាយកម្លោះទាំងពីរនាក់នោះក៏ឡើងមកបីនាងរត់ចេញទៅ ហើយក៏មកជួបនិងខ្ញុំ ដំបូងឡើយខ្ញុំគ្រាន់តែចង់ទៅលួចមើលពិធីអ៊ូអរ និងចង់ទៅឃើញមុខរបស់នាងតែប៉ុណ្ណោះទេ "
" ហេតុអីទៅ? ហេតុអីក៏នាងចង់មើលមុខខ្ញុំ? "
" ព្រោះនាងត្រូវរៀបការជាមួយនិងលោកពុករបស់ខ្ញុំ ឡើងធ្វើជាម្ចាស់ស្រីថ្មី ជំនួសអ្នកម៉ែរបស់ខ្ញុំ ខ្ញុំចង់ឃើញថានាងស្អាតប៉ុណ្ណាទៅ ហើយមានសមត្ថភាពអីខ្លះ ដែលអាចជំនួសកន្លែងរបស់អ្នកម៉ែខ្ញុំបាននោះ "
" ខ្ញុំគ្មានចំណូលចិត្តទេ នាងចង់យកលោកពុករបស់នាងទៅណាក៏ទៅចុះ ខ្ញុំមិនចង់បានទេ អាដំណែងម្ចាស់ស្រីស្អីគេនិងនោះ ព្រោះខ្ញុំមានម្ចាស់ចិត្តរួចហើយ " ព្រះនាងអេរីសាទ្រង់ក៏ស្រាប់តែមានបន្ទូលធ្លោយដល់ចំណុចនេះ ទាំងមិនបានតាំងព្រះទ័យ ត្បិតថាមីលរ៉ាលីក៏ងាកមុខមករកទ្រង់ទាំងលើកចិញ្ចើមម្ខាងសម្លឹងមកទ្រង់ទាំងចង់ដឹង និងចាំស្តាប់ថាទ្រង់និងមានបន្ទូលអ្វីបន្តរឺអត់ តែក៏គ្មាននោះទេ ទើបនាងប្តូរមកធ្វើជាធម្មតាវិញ។
" ក្នុងចំណោមពួកគេទាំងពីរអ្នកនោះ ម្នាក់ណាជាម្ចាស់ចិត្តរបស់នាង? "
" នាងគិតថាម្នាក់ណា? " ការសន្ទនារបស់នាក់ទាំងពីរក៏ត្រូវបានលាក់ ត្បិតមីលរ៉ាលីក៏អង្គុយគិតរកចម្លើយដោយខ្លួនឯងដើម្បីទាយ ចំណែកព្រះនាងអេរីសាក៏បានត្រឹមតែញញឹម រីឯអារម្មណ៍មិនដឹងជារសាត់ទៅដល់ណាអស់ហើយក៏មិនដឹង។
...//...
ក្រឡែកមកមើលម្ចាស់កាយសង្ហាទាំងពីរឯណេះវិញ ពេលនេះពួកគេក៏មកដល់មាត់រូងច្រកចូល ដែលពួកគេត្រូវត្រឡប់ទៅវិញហើយ នៅសល់ពេលមិនយូរទៀតទេ សម្រាប់ជួយដល់ជីវិតអ្នកដែលនៅក្នុងគុកក្រោមដីឯណោះ ប៉ុន្តែមើលទៅពួកគេទាំងពីរដូចជារៀងស្ទាក់ស្ទើរៗយ៉ាងមិចក៏មិនដឹង ត្បិតថាម្នាក់ៗហាក់ដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួនទាស់តែសោះ ដើរឈ្ងោកមុខមិនឈប់ រួចក៏ងាកមើលទៅខាងក្រោយវិញ ហាក់ដូចជាមានអ្វីមួយដែលត្រូវបារម្ភ។
" ឧត្តមសេនីយ៍ជីន " រាជទាយាទណាមជុនទ្រង់ក៏ឈប់ទ្រឹងមួយកន្លែង ព្រមទាំងឧទានបន្ទូលហៅសព្វនាមនេះឡើងមក ស៊ុកជីនដែលគិតតែពីដើរកាន់កញ្ចប់ថ្នាំបន្សាបនិងសម្លឹងពិចារណាមិនឈប់ឯណោះ ក៏រៀងភ្ញាក់បន្តិចដែល រួចក៏បែមុខមកកាន់ទ្រង់ ជំនួសឱ្យការឆ្លើយ គេសម្លឹងមើលទៅរាជទាយាទដោយរងចាំស្តាប់នៅប្រយោគបន្តទៀត៖
" ឯងទៅវិញតែម្នាក់ឯងចុះ "
" ទ្រង់ត្រឡប់ទៅរកព្រះនាងអេរីសាវិញរឺ? ទូលបង្គំក៏គិតថាចង់ត្រឡប់ទៅវិញដែល ទុកឱ្យទ្រង់នៅទីនោះតែអង្គឯងពិតជាប្រថុយពេកហើយ " ស៊ុកជីននាយគ្រាន់តែលឺនៅបន្ទូលរបស់អ្នកម្ខាងទៀតភ្លាមក៏ប្រញ៉ាប់ឆ្លើយតបវិញយ៉ាងរហ័ស រួមទាំងដើរត្រឡប់ក្រោយ ទៅហួសកាយរបស់រាជទាយាទប្រុងនិងទៅតែម្តង តែមិនទាន់ដើរបានប៉ុន្មានផងក៏ដើរទៅមុខលែងរួច ត្បិតថារាជទាយាទណាមជុនទ្រង់ក៏ចាប់ដៃនាយជាប់ រួចក៏ទាញនាយមកឈរនៅចំពោះព្រះភ័ក្ត្រទ្រង់វិញម្តងទៀត។
" ឯងទៅមិនបានទេ ឯងភ្លេចហើយរឺថាព្រះនាងយូរីសាកំពុងតែរងចាំឯងនោះ? " រាជទាយាទណាមជុនទ្រង់ក៏បន្ទូលនៅប្រយោគនេះឡើង ត្បិតថាអ្នកកំពុងស្តាប់ក៏ហាក់មិនសុខចិត្តសោះ គេនៅតែក្រវីក្បាល ទន្ទួចចង់តែត្រឡប់ទៅវិញដោយខានមិនបាន។
" ប៉ុន្តែទូលបង្គំ.. "
" ឯងភ្លេចហើយរឺឧត្តមសេនីយ៍ជីន ថាឯងស្រឡាញ់ព្រះនាងយូរីសា ឯងគឺជាអ្នកសារភាពប្រាប់គ្រប់គ្នាមិនអញ្ចឹងហេស៎? បើឯងត្រឡប់ទៅវិញជាមួយយើង ព្រះនាងយូរីសានិងត្រូវស្លាប់ ឯងគិតមើលទៅ ព្រះនាងអេរីសាទ្រង់ធ្វើបែបណាខ្លះដើម្បីបានថ្នាំបន្សាបនេះ រឺក៏ឯងចង់ឱ្យការលះបង់របស់ទ្រង់ក្លាយជាអាសារបង់? ឯងគិតមើលឱ្យច្បាស់ទៅ " រាជទាយាទណាមជុនទ្រង់ក៏មានបន្ទូលកាត់ស៊ុកជីនភ្លាមៗមិនចាំយូរ ទ្រង់រៀបរាប់ប្រាប់ពីហេតុផលគ្រប់យ៉ាងឱ្យនាយស្តាប់ ត្បិតថាគេស្តាប់ហើយ ក៏អាចរំងាប់អារម្មណ៍ខ្លួនឯងបានច្រើនជាងមុនដែល វាគឺជាការពិត ព្រះនាងអេរីសាដើម្បីតែថ្នាំបន្សាបនេះហ៊ានគម្រាមគ្រប់គ្នា ហ៊ានអាសាច់របស់ទ្រង់ដើម្បីបង្ហាញឱ្យគេជឿ ទ្រង់មិនខ្លាច មិនស្តាយសូម្បីតែជីវិតរបស់ទ្រង់ខ្លួនឯង ស៊ុកជីននាយគិតចុះគិតឡើង រួចក៏អោនមុខចុះ និងងក់ក្បាលបន្តិចបញ្ជាក់ថានាយពិតជាសុំទោសទៅកាន់រាជទាយាទ ដែលនាយគិតមិនបានល្អិតល្អន់ ហេតុតែបារម្ភពេកទើបមិនបានគិតដល់ចំណុចនេះ ៖
" បានហើយ ឆាប់ទៅៗនៅសល់ពេលមិនច្រើនទៀតទេ " រាជទាយាទណាមជុនទ្រង់មានបន្ទូលតែប៉ុណ្ណឹង ព្រមទាំងទះស្មានាយថើៗបន្តិចទាំងញញឹមផង រួចទ្រង់ក៏បែព្រះកាយ យាងត្រឡប់ទៅក្រោយវិញ ចំណែកស៊ុកជីននាយសម្លឹងមើលទៅកញ្ចប់ថ្នាំបន្សាបនៅក្នុងដៃនាយរួច ក៏នាំខ្លួនចូលទៅក្នុងរូងនោះដូចគ្នា។
...//...
ត្រឡប់ទៅមើលនៅក្នុងកុលសម្ព័ន្ធវិញម្តង ពេលនេះព្រះនាងអេរីសានិងមីលរ៉ាលីក៏កំពុងតែអង្គុយជជែកគ្នានៅក្នុងខ្ទមនោះដដែលនិងហើយ និយាយហើយក៏សើចសប្បាយក្អះក្អាយ តែការសប្បាយរីករាយទាំងនេះ ប្រហែលជាមិនបានថិតថេរទេ ត្បិតថាម្ចាស់កុលសម្ព័ន្ធក៏មកបង្ហាញខ្លួនភ្លាមៗ នៅចំពោះមុខពួកគេ ព្រមទាំងមានពួកមនុស្សរបស់គេមកជាមួយប្រហែលជាខ្ទង់10នាក់ឈរនៅអមខាងក្រោយផង។
" លោកពុក " មីលរ៉ាលីនាងក៏ឧទានពាក្យនេះឡើង ទាំងក្រោកឈរសម្លឹងមើលទៅលោកពុករបស់នាងទាំងភ្ញាក់ផ្អើល នាងក៏ដឹងច្បាស់ក្នុងចិត្តដែល ការដែលលោកពុករបស់នាងមកដល់ទីនេះបាន សុទ្ធតែគ្មានរឿងល្អនោះទេ។
...ផ្លាច់!!...
ម្ចាស់កុលសម្ព័ន្ធគ្រាន់តែមកដល់ ក៏ស្ទុះទៅជិតកូនស្រីភ្លាមៗទាំងគម្រោល សម្លេងស្នូរទះកំភ្លៀងក៏បានបន្លើរឡើង មីលរ៉ាលីក៏ត្រូវឈ្ងោកបែមុខចេញ ជាមួយនិងឈាមមួយដំណត់ហូរស្រក់ដល់ដី ត្បិតថាមួយកំភ្លៀងអម្បាញ់មិញនេះ គឺជាស្នាដៃរបស់ម្ចាស់កុលសម្ព័ន្ធដែលមាននាមជាឪពុក ហ៊ានលើកដៃទះកំភ្លៀងកូនខ្លួនឯងមិនញញើតនិងហើយ ព្រះនាងអេរីសាដែលឈរមើលនៅខាងក្រោយឯណោះ ទ្រង់ក៏លើកដៃខ្ទប់បបូរមាត់របស់ទ្រង់ភ្លាមៗ ទាំងភ្ញាក់ផ្អើល មិននឹកស្មានថាចិត្តជាឪពុកបែជាហ៊ានលើកដៃទះកំភ្លៀងកូនស្រីបានដូច្នេះទាល់តែសោះ។
" ឯងថ្លើមធំពេកហើយមីលរ៉ាលី ឯងហ៊ានដោះលែងអ្នកទោសទាំងគ្មានការអនុញ្ញាតិពីពុកសោះអញ្ចឹងរឺ? " ម្ចាស់កុលសម្ព័ន្ធក៏និយាយនៅពាក្យនេះឡើងទាំងសង្គៀតធ្មេញ គ្រឺតៗ បើកភ្នែកធំៗសម្លក់ទៅកាន់កូនស្រីមិនដាក់ភ្នែក ចំណែកសរសៃរត្រង់សៀតផ្កាក៏លេចចេញមកយ៉ាងច្បាស់ មីលរ៉ាលីនាងក៏មិនបានចុះញ៉មដែល ដៃនាងលើកមកអង្អែលស្ទាបថ្ពាល់របស់នាងម្ខាង នាងងើបមុខឡើងសម្លក់ទៅកាន់ឪពុកនាង ទាំងកែវភ្នែកក្រហមងាំង តែនាងក៏មិនបានតបត៎អ្វីនោះដែល បានត្រឹមតែខាំមាត់លាក់ទុកក្នុងចិត្ត៖
" ឆាប់ចាប់ខ្លួនកូនរមិលគុណម្នាក់នេះយកទៅឃុំទៅ ទុកជាមេរៀន កុំឱ្យលើកក្រោយនាងចិត្តហ៊ានបែបនិងទៀត " គ្រាន់តែលឺបញ្ជាពីចៅហ្វាយនាយភ្លាម មនុស្សរបស់គេក៏ចូលមកគ្រៀកដៃរបស់មីលរ៉ាលីជាប់ប្រុងនិងអូសយកទៅតាមបញ្ជា ទោះជានាងខំប្រឹងរើបម្រាសចេញ តែក៏គ្មានបានផល ត្បិតថាកម្លាំងរបស់នាងពិតជាខ្សោយពេកហើយ ក្នុងការយកឈ្នះមនុស្សមាឌមាំទាំងអស់នោះ។
" ឈប់សិន!! " ព្រះនាងអេរីសាទ្រង់ក៏ឧទានបន្ទូលនេះឡើងមក ដោយហេតុថាទ្រាំមើលទៀតលែងបាន នេះគឺជាការប្រើអំណាចជ្រុលហួសហេតុពេកហើយ? ខ្លួនជាឪពុកមិនត្រឹមតែមិនដែលផ្តល់ភាពកក់ក្តៅឱ្យដល់កូនទេ ថែមទាំងធ្វើទារុណកម្មដល់កូនទាំងកាយ ទាំងចិត្តទៀត ទ្រង់យាងនាំកាយចូលមកឈរនៅចំពោះមុខរបស់ម្ចាស់កុលសម្ព័ន្ធ រួចទ្រង់ក៏មានបន្ទូលបន្ត៖
" លោកជាឪពុកគេរឺក៏អត់? នេះគឺជាកូនរបស់លោក មិនមែនអ្នកដទៃទេ លោកមិនគិតថាជ្រុលហួសហេតុទេរឺ? "
" នាងកុំខ្វល់ពីខ្ញុំអី រឿងបែបនេះខ្ញុំជួបច្រើនដងហើយ មិនមែនទើបតែជួបលើកទីមួយឯណា "
" ជ្រុលហួសហេតុយ៉ាងមិច? ព្រោះតែជាកូនខ្ញុំនិងហើយទើបខ្ញុំធ្វើត្រឹមតែឃុំឃាំងខ្លួនឱ្យឈប់រឹងរូស បើជាអ្នកដទៃខ្ញុំសម្លាប់ចោលបាត់ហើយ មិនឱ្យខូចក្មេងទាន់នោះទេ " ម្ចាស់កុលសម្ព័ន្ធក៏ឆ្លើយឡើងកាត់កូនស្រីរបស់ខ្លួនភ្លាមៗ រួចក៏ញញឹមចុងមាត់ បែបឌឺទៅកាន់ព្រះនាងអេរីសាវិញ ជាមួយនិងពាក្យប៉ុន្មានឃ្លាបន្ថែមទៀត៖
" រឺក៏ស្រីស្រស់មិនសុខចិត្ត? "
" ខ្ញុំច្បាស់ជាមិនសុខចិត្តហើយ " ព្រះនាងអេរីសាទ្រង់គ្មានចំណូលចិត្តលេងសើចជាមួយនោះទេ ទ្រង់នៅតែរក្សាទឹកព្រះភ័ក្ត្ររឹងកំប្រឹងដដែល ទ្រង់សម្លក់ទៅកាន់ម្ចាស់កុលសម្ព័ន្ធ រួចក៏មានបន្ទូលនេះឡើងទាំងសម្លេងប្រាកដប្រជា៖
" ដោះលែងនាងទៅ "
" ចង់ឱ្យដោះលែងងាយៗយ៉ាងមិច? ទាល់តែមានអ្វីដោះដូរ ហឹសៗៗ " ម្ចាស់កុលសម្ព័ន្ធនិយាយរួចក៏បញ្ចេញសម្លេងសើចចេញមកបន្តិច ហាក់ឌឺផ្គើនឱ្យអ្នកម្ខាងមិនស្ទើរ ព្រះនាងអេរីសាទ្រង់ក៏ខាំមាត់បិទភ្នែលរំងាប់ចិត្តបន្តិច បើសិនជានៅក្នុងរាជវាំងវិញ ទ្រង់ចាត់ការចោលបាត់ហើយ មិនទុកឱ្យបានមាត់បែបនិងនោះទេ។
" លោកចង់បានអី? "
" ងាយទេ ធ្វើជាម្ចាស់ស្រីរបស់យើងទៅ ធានាថាស្រីស្រស់ចង់បានអី យើងព្រមបានគ្រប់យ៉ាង " ម្ចាស់កុលសម្ព័ន្ធក៏លើកនៅសំណើរនេះឡើងទាំងភាពមិនចេះខ្មាស់អៀន ជឿជាក់បែបជាអ្នកមានប្រៀបជាង គេនិយាយព្រមទាំងលើកចិញ្ចើមញញឹមឌឺដងផង ព្រះនាងអេរីសាទ្រង់នៅតែសម្លក់មិនដាក់ភ្នែក ទ្រង់ខាំមាត់របស់ទ្រង់ជាប់ តែទ្រង់ក៏ចោលក្រសែរភ្នែកសម្លឹងមើលទៅមីលរ៉ាលីឯណោះវិញម្តង ត្បិតថាខួរក្បាលរបស់ទ្រង់ក៏កំពុងតែពិចារណាដូចគ្នា៖
(មីលរ៉ាលីនាងជាមនុស្សល្អណាស់ នាងជួយខ្ញុំមិនដែលស្ទាក់ស្ទើរចិត្តនិងមិនដែលទាមទាការតបស្នងវិញម្តងណាឡើយ ហើយម្យ៉ាងទៀតរាជទាយាទក៏ទ្រង់ទៅបាត់ មិនដឹងថាត្រឡប់មកវិញរឺក៏អត់នោះទេ បើគ្រាន់តែរឿងប៉ុណ្ណឹងខ្ញុំលះបង់ដើម្បីនាងមិនបាន ខ្ញុំពិតជាមនុស្សដែលគ្មានមាន:សិកាពេកហើយ ណ្ហើយ!! ដើរមួយជំហ៊ានគិតមួយជំហ៊ានសិនចុះ)
" យ៉ាងមិចដែល? មិនអីទេអាចគិតបន្តទៀតបានតែ ចំណែកមីលរ៉ាលីនាងអស់ឱកាសហើយ " ម្ចាស់កុលសម្ព័ន្ធនិយាយតែប៉ុណ្ណឹងក៏សេញ្ញូភ្នែកទៅកាន់មនុស្សរបស់គេ ឱ្យនាំកូនស្រីខ្លួនចេញទៅ តែក៏ទៅមិនទាន់បាន ត្បិតថាសម្លេងស្រែកហាមឃាត់ក៏បន្លើរឡើងមកម្តងទៀត។
" ឈប់សិន!! "
" ខ្ញុំយល់ព្រមជាមួយលោក ដោះលែងនាងមក " ព្រះនាងអេរីសាទ្រង់មានបន្ទូលតែប៉ុណ្ណឹង ម្ចាស់កុលសម្ព័ន្ធក៏ហាក់អស់សំណើចឡើងទឹកពេញចិត្តស្តូក រួចក៏ងាកមុខទៅកាន់មនុស្សរបស់គេ និងងក់ក្បាលបន្តិច ជាសញ្ញាឱ្យដោះលែងមនុស្សតាមសំណើរ។
" ល្អខ្លាំងណាស់ បន្តិចទៀតខ្ញុំនិងឱ្យគេមកតុបតែងខ្លួនឱ្យនាងសម្រាប់យប់នេះណាស្រីស្រស់ កូនក្រមុំរបស់ខ្ញុំ ជុប៎ " ម្ចាស់កុលសម្ព័ន្ធមិនត្រឹមតែនិយាយម្យ៉ាងនោះទេ ថែមទាំងធ្វើបូញមាត់ រកថើបទៅកាន់ព្រះនាងអេរីសាមុននិងដើរចេញទៅថែមទៀត ពិតជាមិនមើលវ័យខ្លួនឯងសោះហើយ កូនស្រីក៏ធំពេញក្រមុំ អាយុក៏មិនក្រោមពីព្រះនាងអេរីសាប៉ុន្មានឡើយ នេះបានហៅថាគោចាស់ចង់ស៊ីស្មៅខ្ចីពិតមែន។
...//...
យើងទៅមើលនៅក្នុងគុកឯណោះវិញ ពេលនេះ ស៊ុកជីនក៏បានមកដល់និងងើបដើរចេញមកពីក្នុងរូងនោះល្មម នាយបែខ្លួនទៅគ្របបន្ទះក្តានោះឱ្យបានរៀបរ៉ូយដូចដើម រួចនាយក៏បែមុខ ដើរចូលមកប្រុងនិងយកថ្នាំក្នុងដៃទៅបន្សាបពិសតាមការរំពឹងទុក ត្បិតថាពេលនាយបែមកក៏គ្មានឃើញអ្នកណាឡើយ ក្រៅពីកម្ទិចចំបើងនិងសម្រាម អ៊ែលឡាក៏បាត់ខ្លួនសូម្បីតែរាងកាយព្រះនាងយូរីសាដែលដេកសន្លប់ស្តូងស្តឹង ក៏បាត់ស្រមោលគ្មានសល់ដានដែល ស៊ុកជីនចាប់ផ្តើមស្លេកមុខ អន្ទះសារក្នុងចិត្ត គិតមិនលេចថាទ្រង់អាចទៅណាបាន តែកូនចិត្តមួយក៏គិតថាប្រហែលជាអ្នកអង្គម្ចាស់គ្រេយ៍ចាប់ខ្លួនទ្រង់យកទៅទេដឹង គិតដល់ចំណុចនេះស៊ុកជីនក៏ចាប់ផ្តើមស្លន់ស្លោ នាយមិនដឹងថាគួរធ្វើអីទៀតទេឥឡូវនេះ តែរំពេចន៍នោះ សម្លេងសម្រិបជើងមនុស្សប្រហែលជា4ទៅ5នាក់ក៏ដើរចូលមករកនាយ ស្របពេលដែលនាយងាកបែមុខសម្លឹងទៅកាន់ពួកគេល្មម ពួកគេចូលមកឈរនៅចំពោះមុខនាយតែម្តង ហើយក៏ឃើញថាក្នុងចំណោមពួកគេនោះក៏មានព្រះនាងយូរីសាម្នាក់ផងដែល។
" ត្រឡប់មកវិញហើយរឺ? " អ្នកអង្គម្ចាស់គ្រេយ៍ក៏មានបន្ទូលឡើងទាំងញញឹមបែបជឿជាក់ ត្បិតថា ស៊ុកជីននាយក៏មិនបានចាប់អារម្មណ៍ចំពោះទ្រង់នោះឡើយ ក្រសែរភ្នែកនាយពេលនេះគឺកំពុងតែងាកសម្លឹងទៅកាន់ផ្ទៃមុខតូចល្អិត ដែលឈរនៅខាងក្រោយទ្រង់ឯណោះទៅវិញទេ។
" ព្រះនាងយូរីសា " ស៊ុកជីននាយក៏បង្ហើបសព្វនាមនេះឡើងទាំងសម្លេងខ្សេវៗ បែបថាមិនយល់អ្វីទាល់សោះ ក្រែងទ្រង់ត្រូវពិសពីងពាងសន្លប់មិនអញ្ចឹង? ហេតុអីទ្រង់អាចមកឈរនៅត្រង់នេះបាន? ចម្ងល់ទាំងនេះក៏បានស្រាយដោយអ្នកទោសប្រុសម្នាក់នោះ ដែលនៅអង្គុយអស់សំណើចរលាក់ នៅក្នុងគុកម្ខាងឯណោះ។
" ឯងមកយឺតពេលហើយអាល្អិត អ្នកមានគុណជួយជីវិតនាងគឺជាអាមុខជ្រុងនោះទៅវិញទេ ហាស់ៗៗៗ "
" មានន័យថាមិច? " ស៊ុកជីននាយជ្រឹមចិញ្ចើមឡើង ហាក់ឆ្ងល់មិនយល់ការអីទាល់តែសោះ តែនាយក៏ងាកមុខបែទៅរកព្រះនាងយូរីសាវិញម្តងទៀតក្នុងន័យចង់ឱ្យទ្រង់បញ្ជាក់ អធិប្បាយប្រាប់ឱ្យបានច្បាស់លាស់ ចេញពីមាត់របស់ទ្រង់ផ្ទាល់៖
" ព្រះនាងយូរីសាក្រែងទ្រង់..!! " ស៊ុកជីននាយមិនទាន់ទាំងបាននិយាយឱ្យអស់សេចក្តីផង អ្នកអង្គម្ចាស់គ្រេយ៍ក៏លើកនៅកញ្ចប់ថ្នាំមួយឡើងមកបង្ហាញ រួចក៏បូញមាត់បំណងចង់ប្រាប់នាយអំពីកញ្ចប់ថ្នាំដែលនាយបានកាន់នោះ ហើយក៏ញញឹម។
" មិននឹកស្មានថាពួកឯងជាមនុស្សចិត្តអាក្រក់ ចិត្តខ្មៅយ៉ាងនិងសោះ ឃើញមនុស្សស្លាប់ហើយបែជាមិនជួយ ហើយថែមទាំងនាំគ្នារត់គេចយករួចខ្លួន មិនខ្វល់ពីនាងថែមទៀត នេះបើមិនបានយើងជួយនាងទេ នាងប្រហែលជាត្រូវស្លាប់ក្លាយទៅជាខ្មោចយាមគុកនេះបាត់ទៅហើយ "
" ឯងនិយាយស្អីនិង? ឯងកំពុងបៀមឈាមព្រួសដាក់គេហើយ អាអ្នកអង្គម្វាស់គ្រេយ៍!! "

===========
MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Kde žijí příběhy. Začni objevovat