៦៤

10 1 0
                                    

រីករាយអានណាចាស៎💙យប់នេះមិនបានដាក់ហ្គេមទេ ដោយសារអេតមីនល្វើយនិងការងារពេក ចាំអេតមីនទំនេរចាំដាក់ហ្គេមដូចមុនណា💞

គូរដណ្តឹងរាជវង្ស
ភាគទី ៦៤

   លោកយាយគាត់ទើបតែនិយាយបានប៉ុណ្ណឹង ក៏ស្រាប់តែឈប់គាំង បែរឆ្លាស់ភ្នែកសម្លឹងមើលទៅរាងកាយមាំក្រាស់ ដែលកំពុងតែដេកសណ្តូកខ្លួននៅលើគ្រែឯណោះវិញ ត្បិតថាត្របកភ្នែកក្រាស់ខ្មឹកមួយគូរ ក៏ស្រាប់តែព្រិចបើកៗ កម្រើកខ្លួនក្រោកឡើងអង្គុយទាំងមមីមមើ ព្រមទាំងលើកដៃមកទប់ថ្ងាស់ខ្លួនឯងតិចៗផង។
   " អុស៎!! គេដឹងខ្លួនហើយនាងតូច " លោកយាយនិយាយនៅពាក្យនេះទាំងញញឹមសប្បាយចិត្ត រួចគាត់ក៏ក្រោកឈរឡើង អោនខ្លួនបន្តិចដើម្បីជួយលើកត្រកងរាងកាយមាំក្រាស់នោះឱ្យក្រោកមកអង្គុយបានស្រួលបន្តិច ត្បិតថាព្រះនាងអេរីសាទ្រង់ក៏ប្រញ៉ាប់ចូលខ្លួនមកជួយលោកយាយដូចគ្នា៖
   " ក្រោកតិចៗអ្នកកម្លោះ ប្រយ័ត្នឈឺមុខរបួស "
   " រាជទាយាទ ហិហិ បងដឹងខ្លួនវិញហើយ " ព្រះនាងអេរីសាទ្រង់ក៏បន្ទូលនៅប្រយោគនេះឡើងទាំងរំភើបព្រះទ័យ ហាក់ភ្លេចព្រះកាយធ្លោយបន្ទូលចេញទៅទាំងមិនបានរិះគិត ត្បិតថាលោកយាយក៏ស្រាប់តែចំហរមាត់ សម្លឹងមើលទៅទ្រង់មិនដាក់ភ្នែកនោះទេ កាលបើស្តាប់នៅបន្ទូលមួយឃ្លានេះរបស់ទ្រង់រួចហើយនោះ។
   " រាជទាយាទអញ្ចឹងរឺ? " លោកយាយគាត់ក៏ចាប់ផ្តើមសួរបញ្ជាក់ នៅប្រយោគមួយឃ្លាមុននេះរបស់ម្ចាស់កាយតូចល្អិតឡើងមកម្តងទៀត ដើម្បីឱ្យប្រកដក្នុងចិត្តជាងនេះបន្តិច ត្បិតថាព្រះនាងអេរីសាទ្រង់ដូចជាញញឹមឡើងទាំងមិនសមព្រះភ័ក្ត្រប៉ុន្មាននោះទេ កែវភ្នែកទ្រង់ទៀតសោតក៏រ៉េឆ្លាស់គ្នាទៅមក សម្លឹងមើលមិនចំមួយកន្លែងទាល់តែសោះ។
   " គឺខ្ញុំ...អឺ...ចង់សម្តៅលើបងជុន ស្វាមីរបស់ខ្ញុំគាត់ដឹងខ្លួនវិញហើយ គឺ...មានតែប៉ុណ្ណឹងទេលោកយាយ ហិហិ " ព្រះនាងអេរីសាទ្រង់ក៏បកស្រាយនៅប្រយោគនេះឡើង ទាំងញញឹមមានភារុទ្ធ រហ័សផ្លាស់ប្តូរប្រយោគថ្មីភ្លាមៗ ត្បិតថាលោកយាយគាត់ក៏មិនបានចាប់ថ្នាក់អីដល់ទ្រង់ទៀតដែល គាត់គ្រាន់តែងក់ក្បាលបន្តិច ក្រោយពីទ្រង់បានបកស្រាយរួចតែប៉ុណ្ណឹង។
   " អូយ៎... " រាជទាយាទណាមជុនទ្រង់ព្យាយាមក្រោកឡើងមក អង្គុយនៅលើគ្រែ ទាំងដៃម្ខាងលើកទៅខ្ទប់ក្បាលរបស់ទ្រង់ជាប់ រួចក៏ស្រែកនៅបន្ទូលនេះទាំងឈឺចាប់ត្រង់មុខរបួស ត្បិតថាក្បាលរបស់ទ្រង់ក៏ត្រូវរុំបង់ពណ៌សរនៅជុំវិញ ព្រោះតែការធ្លាក់ចូលជ្រោះចុះមក ទ្រង់ក៏បានរងជំនួសព្រះនាងអេរីសា ដោយទ្រង់ឱ្យព្រះនាងនៅពីលើ ចំណែកទ្រង់ក៏បង្វិលកាយឱ្យនៅខាងក្រោយ ទើបនាំឱ្យទ្រង់ត្រូវបុកក្បាលនិងថ្ម បណ្តាលឱ្យមានរបួសបែបនេះ អាចនិយាយថាសំណាងក៏ថាបាន ដែលជ្រោះនេះមានទឹក ហើយប៉ះទង្គិចត្រឹមតែក្បាលមានរបួស នេះបើសិនជាគ្មានទឹក ច្បាស់ជាគ្មានសល់ឆ្អឹងមិនខាននោះទេ៖
   " នេះជាកន្លែងអីនិង? ហើយចុះ..ពួកអ្នកគឺជាអ្នកណា? "
   " គាត់គឺជាអ្នកជួយជីវិតពួកយើង ហើយទីនេះក៏ជាផ្ទះរបស់គាត់ដែរ " គ្រាន់តែលឺនៅសំណួរភ្លាម ព្រះនាងអេរីសាទ្រង់ក៏ប្រញ៉ាប់ឆ្លើយតបភ្លេត មិនចាំយូរឡើយ ត្បិតរាជទាយាទណាមជុនឯណេះទ្រង់ក៏ស្រាប់តែជ្រឹមចិញ្ចើមឡើង ព្រមទាំងសម្លឹងមកម្ចាស់កាយតូចល្អិតហាស់ចម្លែកមិនស្ទើរផង។
   " ចុះនាងជាអ្នកណា? " សំណួរយ៉ាងខ្លីរបស់ម្ចាស់កាយសង្ហា ហាក់ធ្វើឱ្យព្រះនាងអេរីសាទ្រង់ធ្លាក់ថ្លើមក្អុក ចំហរមាត់ទាំងមីងមាំង រកពាក្យអ្វីមកឆ្លើយលែងចេញតែម្តង។
   " បងនិយាយអីនិង? ហិហិ បងជុន..នេះជាពេលអីទៅហើយនៅមានអារម្មណ៍មកលេងសើចទៀតរឺ " ព្រះនាងអេរីសាទ្រង់ក៏អស់សំណើចឡើងទាំងមិនសមមុខ ដោយនិយាយនៅប្រយោគទាំងនេះហាក់ចង់លួងខ្លួនឯងបន្តិចផង ត្បិតម្ចាស់កាយសង្ហានៅតែរក្សារទឹកមុខស្មើរធេងដូចជាដុំទឹកកកដដែល ហាក់មិនបានលេងសើចដូចដែលអ្នកម្ខាងគិតឡើយ។
   " នាងឆ្កួតទេរឺ? អ្នកណាចង់លេងសើចជាមួយនាង_ អុ..អូយ៎ " បន្ទូលបានតែប៉ុណ្ណឹងរាជទាយាទណាមជុនទ្រង់ក៏ប្រញ៉ាប់នាំកាយចុះពីលើគ្រែទាំងមុខក្រញ៉ូវដូចគេយកទៅចងបាញ់ ត្បិតទ្រង់ទើបតែទម្លាក់ជើងប្រុងនិងឈានដើរ របួសនៅលើក្បាលទ្រង់ក៏ស្រាប់តែរំញោចឡើងនាំឱ្យឈឺ រហូតដល់ម្ចាស់កាយសង្ហាត្រូវផ្តេកខ្លួនអង្គុយចុះវិញទាំងពិបាកទ្រាំ៖
   " នេះខ្ញុំកើតអីនិង? ទីនេះជាកន្លែងណា? ខ្ញុំមកទីនេះយ៉ាងមិច? អូយ៎-ខ្ញុំវង្វេងអស់ហើយ " រាជទាយាទទ្រង់នៅតែបន្តមានបន្ទូល ត្បិតថាទ្រង់កាន់តែព្យាយាមគិត កាន់តែព្យាយាមរកនឹក របួសនោះកាន់តែឈឺ ក្បាលទ្រង់ស្ទើរតែផ្ទុះទៅហើយ ដៃទ្រង់ទាំងសងខាងក៏ខំប្រឹងក្តោប និងបោចទាញសក់ខ្លួនឯងទាំងពិបាកទ្រាំ ត្បិតព្រះនាងអេរីសាទ្រង់មិនអាចនៅស្ងៀម ទ្រាំមើលមនុស្សដែលខ្លួនស្រឡាញ់ធ្វើបាបខ្លួនឯងបន្តទៀតបានឡើយ ទ្រង់ក៏ប្រញ៉ាប់ស្ទុះនាំខ្លួនឡើងមកអោបរាងកាយក្តៅអ៊ុនៗរបស់ម្ចាស់សង្ហា ទាំងទឹកភ្នែកមួយដំណក់ក៏ស្រក់ចុះមកទាំងមិនបានព្រៀង។
   " បងភ្លេចអស់ហើយរឺ? បងភ្លេចរឿងគ្រប់យ៉ាង ភ្លេចដោយទាំងអូនទៀតមែនទេ? ហ្អឹកៗ " ព្រះនាងអេរីសាទ្រង់ក៏អោបរឹតម្ចាស់កាយសង្ហាយ៉ាងណែន អារម្មណ៍អាណិត លាយឡំជាមួយនិងអារម្មណ៍ភ័យព្រួយក៏រម្រុកមកបុកដល់ក្នុងពោះទ្រង់ស្ទើរធ្លាយ ត្បិតគ្រប់យ៉ាងវាហាក់ប្រថុចញ៉ុចពេកហើយ ទ្រង់មិនអាចធ្វើចិត្តជឿបាននោះទេ មនុស្សដែលទើបនិងដាក់ចិត្តស្រឡាញ់គ្នា រអូករអ៊ើននិងគ្នាទើបតែបានប៉ុន្មានថ្ងៃ ក៏ត្រូវមកភ្លេចគ្នាស្រស់ៗបែបនេះរឺ? វាកំប្លែងពេកហើយទេដឹង?
   " ... " លឺសំណួរនេះរួច រាជទាយាទណាមជុនទ្រង់លែងបន្ទូលអ្វីបន្តទៀតហើយ ទ្រង់ហាក់នៅយ៉ាងស្ងៀមសំងំស្ងាត់មួយអន្លើរ សូម្បីតែសម្លេងស្រែកឈឺចាប់ត្រង់មុខរបួសយ៉ាងអន្ទះអន្ទែងអម្បាញ់មិញក៏ហាក់ស្ងាត់យ៉ាងចម្លែកដែរ ទោះបីជាអ្នកម្ខាងខំអោបរឹតនិងដេញដោលសួរយ៉ាងណាក៏មើលទៅទ្រង់ដូចធម្មតា មិនព្រមអោបរឺក៏ឆ្លើយតបទៅវិញឡើយ ត្បិតព្រះនាងអេរីសាទ្រង់នៅតែបន្តអោប និងយំត្រសឹកមិនព្រមឈប់ដដែល៖
   " ខ្ញុំខំព្យាយាមហើយ ខ្ញុំចាំនាងមិនបានពិតមែន នាងជាអ្នកណា? នាងស្គាល់ខ្ញុំដែលរឺ? " ក្រោយពីស្ងាត់អស់មួយស្របក់ធំ រាជទាយាទណាមជុនទ្រង់ក៏មានបន្ទូលឡើងតិចៗ តែក៏អាចលឺដល់ត្រចៀករបស់អ្នកម្ខាងយ៉ាងពេញត្រចៀក ត្បិតព្រះនាងអេរីសាឯណេះកាលបើស្តាប់នៅបន្ទូលរួមទាំងសំណួរហើយ ក៏ហាក់ស្ងាត់មាត់ឈប់យំឱ្យជ្រៀប រួចក៏ប្រលែងដៃចេញពីការអោបក្រសោបនោះ យ៉ាងស្លើរដល់ស្លេកមុខ។
   " បងពិតជាភ្លេចអូនមែនរឺ? " ព្រះនាងអេរីសាទ្រង់ក៏ក្រោកឈរឡើងទាំងទន់ជង្គង់ល្អូក ឈរស្ទើរទប់ខ្លួនមិនជាប់ ត្បិតទ្រង់ក៏ឆោទជាសំណួរនេះឡើងមកម្តងទៀត ទឹកមុខទ្រង់ក៏កំពុងបញ្ជាក់យ៉ាងច្បាស់ពីការអស់សង្ឃឹម។
   " ខ្ញុំមិនស្គាល់នាងទេ អូយ៎...ខ្ញុំចង់ត្រឡប់ទៅវាំងវិញ " និយាយបានតែប៉ុណ្តឹង រាជទាយាទណាមជុនទ្រង់ក៏ប្រញ៉ាប់ស្ទុះក្រោកចេញពីគ្រែឡើងមកម្តងទៀត ហើយក៏បានសម្រេច រួចទ្រង់ក៏នាំខ្លួនដើរចេញទៅទាំងត្រេតត្រូតរកតែដួល ប៉ុន្តែមិនមែនជាឧបសគ្គដែលអាចបញ្ឈប់ព្រះទ័យទ្រង់បានឡើយ ទ្រង់នៅតែខំតោងសរសរផ្ទះដើរទៅមុខមិនឈប់ ត្បិតព្រះនាងអេរីសាឯណេះក៏ហាក់ឈរធ្មឹងមួយកន្លែង លែងហាមប្រាមរឺក៏ឃាត់អ្នកម្ខាងឯណេះទៀតហើយ។
...ព្រូស...
   រាងកាយតូចល្អិតរបស់ព្រះនាងអេរីសាក៏ស្រាប់តែដួល សន្លប់ស្តូកលែងដឹងខ្យល់អ្វី ត្បិតរាជទាយាទដែលកំពុងតែព្យាយាមដើរចេញទៅរកទិសដៅមិនឃើញឯណោះ ក៏រហ័សងាកមកយ៉ាងលឿន រួចក៏បើកភ្នែកធំៗ ហាក់ស្លន់ស្លោ ប្រញ៉ាប់នាំកាយត្រឡប់ដើមកក្រោកវិញតែម្តង។
   " នាងតូច..នាងកើតអីនិង? នាងតូចឆាប់ដឹងខ្លួនឡើង " លោកយាយដែលគាត់ក៏នៅឈរស្តាប់រាល់ពាក្យសម្តីឯណេះក៏អង្គុយចុះ ខំប្រឹងអង្រួនកាយព្រះនាងអេរីសាក្នុងបំណងចង់ដាស់ទ្រង់ឱ្យភ្ញាក់ ប៉ុន្តែហាក់គ្មានបានការទាល់តែសោះ ត្បិតម្ចាស់កាយតូចល្អិតនៅតែបិទភ្នែក លុងលក់ទៅដដែល មិនព្រមឆ្លើយតបនិងលោកយាយមួយម៉ាត់ឡើយ ចំណែកឯម្ចាស់កាយសង្ហាឯណេះក៏នាំខ្លួនដើរចូលមកដល់ រួចក៏ជ្រឹមចិញ្ចើម ឈរមើលហាក់មីងមាំង ស្លន់ស្លោរកតែធ្វើអីក៏មិនត្រូវដែល៖
   " លោកអាចជួយទៅយកប្រេងខ្យល់នៅក្នុងបន្ទប់របស់ខ្ញុំមកឱ្យខ្ញុំបន្តិចបានទេ? " លឺពាក្យពឹងរបស់លោកយាយហើយរាជទាយាទទ្រង់ក៏រហ័សនាំខ្លួនដើរទៅ ទោះជាដើរមិនត្រង់ផ្លូវក៏ខំត្រដរ។

========
MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now