២៨

16 1 0
                                    

រាងយឹតតិចហើយណា ដោយសារខាងអេតមីនភ្លៀងហ៎ តែយាយពីថាដាក់ហ្គេមមិនដែលបានទេនាក់អាន😒 ថី? រឿងអេតមីនស៊ាំខ្លាំងហ៎?

គូរដណ្តឹងរាជវង្ស
ភាគទី ២៨

" នេះទ្រង់ចង់ថាឱ្យយើងរឺ? " រាជទាយាទណាមជុនទ្រង់ក្រោកឈរឡើងពីថ្ម រួចក៏ប្រញ៉ាប់បែមកឧទានសួរទៅព្រះនាងអេរីសាដែលឈរនៅខាងក្រោយឯណេះទាំងមិនអស់ព្រះទ័យ ស្វាមិនគួរឱ្យខ្លាចដូចជាមនុស្សចឹងរឺ? រាជទាយាទទ្រង់លើកចិញ្ចើមម្ខាងឡើង សម្លឹងទៅព្រះនាងអេរីសាហាក់រងចាំស្តាប់នៅប្រយោគអធិបាយ ត្បិតថាទ្រង់ក៏ហាក់ខ្នក់ខ្នាញ់មិនស្ទើរ កាលបើឃើញពីភាពអស់សំណើចរបស់ម្ខាងទៀតហើយនោះ៖
"ទ្រង់កំប្លែងណាស់មែនទេ?"
"គ្មានទេពេម្ចាស់!! ខ្ញុំម្ចាស់គ្រាន់តែមានបន្ទូលចោលទេ ខ្ញុំមានបានសម្តៅទៅលើទ្រង់ឯណាពរម្ចាស់ ហិហិ ទ្រង់លើកដាក់ខ្លួនធ្វើអី? " ព្រះនាងអេរីសាទ្រង់មានបន្ទូលរួចក៏អស់សំណើចឡើង កាលបើទឹកព្រះភ័ក្ត្ររបស់រាជទាយាទក៏ហាក់ធ្វើឱ្យទ្រង់ទុបសំណើចមិនបាន ទ្រង់មិនទាន់សម្តៅលើឈ្មោះអ្នកណានៅឡើយទេ ហេតុអីក៏រាជទាយាទលើកដាក់ខ្លួន? ត្បិតរាជទាយាទណាមជុនឯណេះក៏ហាក់ខ្នាញ់មិនស្ទើរឡើយ ទ្រង់ខាំមាត់ឡើង សម្លឹងមើកទៅផ្ទៃមុខស្រស់ស្អាតនោះ ហាក់ចង់ហក់ទៅខាំឱ្យដាច់សាច់ភ្លាមៗ បើសិនជាអាចទៅរួច។
" លោកឧត្តមសេនីយ៍ជីន!! " ខណ:នោះដែលព្រះនាងយូរីសាទ្រង់ក៏ឧទានឈ្មោះនេះឡើងយ៉ាងខ្លាំង រួចក៏រត់ទៅទទួលអ្នកដែលកំពុងតែដើរមកនោះដោយស្នាមញញឹមព្រួយបារម្ភ តែក៏ធូស្រាលព្រះទ័យកាលបើឃើញវត្តមានរបស់គេមកម្តងទៀត ត្បិតថាអ្នកដែលកំពុងតែជជែក ញ៉ែញ៉មគ្នាម្ខាងឯណោះក៏ងាកបែសម្លឹងមក រួចក៏នាំខ្លួនយាងចូលមកព្រមគ្នាដែល ចំណែកស៊ុកជីនដែលទើបតែមកមិនទាន់ទាំងដល់ស្រួលបួលផងនោះ នាយក៏ញញឹមឡើងតិចៗបែបរាក់ទាក់យកតែគួ នាយចូលមកឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះនាងយូរីសាមុនគេ តែនាយមិនបានចាប់អារម្មណ៍និងព្រះនាងយូរីសាទេ តែភ្នែកនាយគឺកំពុងតែងាកបែទៅអ្នកដែលទើបតែបន្តើរគ្នាយាងចូលមកឯណេះទៅវិញ។
" យ៉ាងមិចហើយ? " កាលបើចូលមកឈរទទល់មុខគ្នាហើយរាជទាយាទណាមជុនទ្រង់ក៏ចោទសំណួរទៅស៊ុកជីនភ្លាមៗ ប៉ុន្តែទ្រង់មិនបានសម្លឹងមើលទៅមុខមនុស្សដែលទ្រង់កំពុងតែមានបន្ទូលសួរទេ ទ្រង់ធ្វើបែបពើយៗ សួរចោលបើឆ្លើយក៏ឆ្លើយ បើមិនឆ្លើយក៏អត់ ចំណែកស៊ុកជីននាយក៏សម្លឹងមើលទៅព្រះភ័ក្ត្ររបស់រាជទាយាទបន្តិចដែល បើនិយាយពីទឹកមុខក៏មិនរីក ត្បិតថាតាមផ្លូវមកនេះក៏ប៉ះសម្តីគ្នាមិនស្ទើរ ទើបធ្វើឱ្យនាយមានអារម្មណ៍ថាទើសទាស់ ក្នុងការឆ្លើយបន្តិច។
" នៅឆ្ងាយពីទីនេះប្រហែលជាមួយគីឡូដីគឺមានបឹងទឹកសាបមួយក្រាបទូល យើងអាចទៅលុបលាងមុខនៅទីនោះបាន " ស៊ុកជីននាយក៏ឆ្លើយយ៉ាងរាបសា ត្បិតថានាយក៏មិនចង់ឆ្លើយនិងសំណួរនេះប៉ុន្មានទេ តែទ្រង់គឺជារាជទាយាទ ម្យ៉ាងនាយក៏មិនមែនទើបតែឈ្លោះគ្នាជាមួយនិងទ្រង់លើកទីមួយឯណា តាំងតែពីតូចមក នាយមិនដែលត្រូវគ្នាជាមួយនិងរាជទាយាទម្តងណាឡើយ ព្រោះមនុស្សដូចជារាជទាយាទ គឺជាមនុស្សដែលតាមតែព្រះទ័យខ្លួនឯង មាន:បំផុត មិនដែលយល់ដល់នរណាម្នាក់ឡើយ ហើយនាយក៏ជាអ្នកចុះញ៉ម ដូចជាពេលនេះយ៉ាងអញ្ចឹង នាយព្រមចុះញ៉ម និងគោរពទ្រង់ដដែលមិនប្តូរឡើយ។
" ស្លាប់ហើយ ទម្រាំតែទៅដល់ហើយមកវិញភ្លឺល្មម មិនបាច់បានដេកទេ " ភ្លាមនោះអ៊ែលឡាដែលឈរនៅម្ខាងឯណោះក៏ឧទានពាក្យនេះឡើងទាំងភ្លេចខ្លួន តែនាងក៏ត្រូវលើកដៃខ្ទប់មាត់វិញ ត្បិតនាងត្រឹមជាស្រីបម្រើម្នាក់បែជាហ៊ាននិយាយកាត់ចៅហ្វាយនាយបែបនេះ កាលបើក្រសែរភ្នែកជាច្រើនកំពុងតែសម្លឹងទៅនាងតែម្នាក់ទៅហើយ នាងក៏អោនមុខចុះទាំងខ្មាស់អៀន ទើបក្រសែរភ្នែកទាំងនោះព្រមដកចេញពីនាងវិញដូចគ្នា។
" អ៊ែលឡានាងនិយាយក៏ត្រូវ មើលចុះយប់ងងឹតទៅហើយ ទម្រាំតែទៅដល់ងូតទឹករួច ហើយត្រឡប់មកវិញ...ហ៊ឹម!! " ព្រះនាងអេរីសាទ្រង់ក៏មានបន្ទូលឡើងសម្របជាមួយនិងស្រីបម្រើ តែក៏សមហេតុផល ត្បិតថាគ្រប់គ្នាក៏ហាក់យល់ស្រប ងក់ក្បាលសម្រេចតាមទ្រង់ទាំងអស់ ខុសតែម្នាក់។
" តែខ្ញុំធ្វើដំណើរពេញមួយថ្ងៃហើយ ខ្ញុំចង់ងូតទឹក " ព្រះនាងយូរីសាហាក់មិនយល់ស្រប់ជាមួយគ្រប់គ្នានោះទេ ទ្រង់ក៏ឧទានពាក្យនេះទាំងទឹកមុខស្អុយប៉ែ ត្បិតព្រះនាងអេរីសាទ្រង់ក៏បែមកសម្លឹងរកប្អូនទាំងជ្រឹមចិញ្ចើម។
" យូរីសា... កុំមាន:បានទេ? បងសុំ!! " កាលបើលឺបងស្រីសុំចិត្តបែបនេះហើយ រឿងអីព្រះនាងយូរីសាទ្រង់ដាច់ព្រះទ័យកើតនោះ អញ្ចឹងមានតែទ្រាំសម្រាកទាំងអត់ទឹកមួយថ្ងៃនិងឯង។
...//...
យប់យន់ទន់ទេរកាន់តែជ្រៅ ស្បៃរាត្រីក៏លាតសន្ធឹង ក្រាលគ្របដណ្តប់ពេញលើផ្ទៃភសុធា ជាមួយនិងហ្វូងតារារះភ្លឺចិញ្ចាច ត្បិតថាគ្រប់គ្នាក៏កំពុងតែលង់លក់អស់ទៅហើយ នៅសល់តែអង្គរក្សដែលនៅឈរយាមល្បាតនៅខាងក្រៅប៉ុន្មាននាក់តែប៉ុណ្ណោះ សម្លេងសត្វខ្លែងស្រាក់យំប្រណាំងគ្នា ជាមួយនិងខ្យល់បក់បោកដើមឈើទៅមក គួរឱ្យព្រឺព្រួចពេកក្រៃ នៅសុខៗហ្វូងសត្វស្លាបដែលកំពុងតែដេកសុខស្រួលលើបង្គង ក៏ហាក់ផ្អើលហើរចាកពីទ្រនំអស់រលីង នាំឱ្យពួកអង្គរក្សដែលយាមកាមហាក់ភ័យស្លេកមុខមិនស្ទើរ។
...ហ្វូ...ផាំងៗ!! ផាំង!! ក្រឹប!!...
សម្លេងកាំភ្លើងត្រូវបានទម្លុះសាច់អង្គរក្សទាំងនោះឱ្យដេកស្តូកនៅលើដី ជាមួយនិងផ្លុកឈាម លែងដឹងខ្លួនជារៀងរហូត ត្បិតថាអ្នកដែលកំពុងតែនិទ្រ្ទាឯណោះក៏ត្រូវភ្ញាក់ឡើង ក្រោកចេញពីតង់សម្រាកព្រមៗគ្នា ព្រោះតែសម្លេងកាំភ្លើង ដើចេញមកពីតង់រៀងខ្លួនទាំងមមីមមាំង មកខាងក្រៅរកមើលថាមានអ្វីកើតឡើង គ្រាន់តែចេញមកភ្លាម មិនទាន់ទាំងបាននិយាយអីមួយម៉ាត់ផង ក៏ត្រូវលើកដៃលើកធ្វើអ្វីក៏មិនបាន ត្បិតថាពេលនេះមានកាំភ្លើងកំពុងតែភ្ជង់ចង្កេះ និងខ្លួនគ្រប់ៗគ្នាទៅហើយ ចង់ត៎ដៃក៏ត៎មិនរួច។
" ពួកឯងជាអ្នកណា? ចង់បានអីពីពួកយើង? " ខណ:នោះរាជទាយាទណាមជុនទ្រង់ក៏ចោទសំណួរនេះឡើង ទាំងសម្លឹងមើលទៅពួកគេមិនដាក់ភ្នែក តែក៏មិនអាចធ្វើអ្វីបាន ព្រោះត្រូវក្រុមមនុស្សបិទមុខចាប់គ្រៀកដៃទ្រង់ទៅក្រោយ ត៎ដៃលែងរួចទៅហើយ។
" កុំចង់ដឹងថាពួកយើងជាអ្នកណា ដឹងត្រឹមថាពួកឯងត្រូវតែទៅជាមួយយើងទៅបានហើយឥឡូវនេះ " មនុស្សប្រុសឈុតខ្មៅ បិទមុខជិតម្នាក់ដែលទំនងជាមេក្រុមរបស់ពួកគេដែលឈរបញ្ជានៅខាងក្រោយឯណោះក៏ឆ្លើយឡើង ត្បិតថាពួកគេសុទ្ធតែបិទមុខជិតទាំងអស់ គ្មានអ្នកណាអាចមើលស្គាល់ឡើយ។
" អ្នកណាបញ្ជូនពួកឯងមក? " ភ្លាមនោះស៊ុកជីននាយក៏បន្តសួរទៅកាន់ពួកគេថែមមួយសំណួរយ៉ាងចាក់ដោត ទាំងគ្រឺតខាំធ្មេញសម្លក់ទៅពួកគេមិនដាក់ បើនាយមិនត្រូវគេគ្រៀកដៃជាប់ទាំងសងខាងទេ ស្មើរនេះនាយច្បាស់ជាមិនទុកឱ្យពួកគេសម្តីថ្លុះបានបែបនេះនោះទេ ត្បិតថាបើមើលទៅតាមទឹកមុខនិងសំណួររបស់ស៊ុកជីនគេដូចជាបានដឹងមុនយ៉ាងអញ្ចឹង ថាមនុស្សទាំងនេះគឺសុទ្ធតែមានមេខ្លោងនៅពីក្រោយខ្នងបញ្ជា។
" កុំចង់ដឹងអីល្អជាងអាប្អូន ហឹហឹ សំខាន់យប់នេះរកវិធីយករួចជីវិតសិនទៅល្អជាជាងទេដឹង ហាសហាស " មេក្រុមពួកគេក៏និយាយឡើងមួយឃ្លាទៀតយ៉ាងមានទំនុបចិត្ត ឆ្លើយតបទៅកាន់សំណួររបស់ស៊ុកជីនយ៉ាងមានអំណួត រួចក៏យកកាណុងកាំភ្លើងខ្លីដែលគេកាន់ជាប់និងដៃនោះ ទៅទះថ្ពាល់ស៊ុកជីន ថាច់ៗ!! រួចក៏ងាកបែមកសើចរលាក់ដាក់កូនចៅរបស់ពួកគេ ដោយកូនចៅរបស់គេក៏បន្តសើចបន្ទរ៖
" បានហើយ..នាំពួកគេទៅ!! " បន្ទាប់ពីសើចអស់ចិត្តហើយមេក្រុមពួកគេក៏ដៀងភ្នែកសម្លឹងទៅកាន់កូនចៅ រួចក៏ងក់ក្បាលឱ្យសញ្ញាឱ្យនាំយកពួកគេទៅ ហើយពួកគេក៏ធ្វើតាមបញ្ជា អូសនាំគ្រប់គ្នាចេញទៅតែម្តង ដូចជាអ្នកទោស មិនខ្វល់ថាជាខ្សែររាជវង្សរឺអ្វីនោះឡើយ។
.../...
នៅក្នុងសំណង់ផ្ទះថ្មបាក់បែក ដែលមើលទៅទ្រុធទ្រម គគ្រឹចមិនគួរឱ្យចង់រស់នៅ គ្មានអ្នកណាសម្អាត សត្វកន្លាត និងសត្វកណ្តុរ ក៏រត់ឆ្វេចឆ្វាចហាក់មិនខ្លាចមនុស្សទាល់តែសោះ ត្បិតថាមនុស្សប្រមាណជាជាងដប់អ្នកក៏ដើរចូលមកដល់ទីនោះល្មម ហើយក៏គ្មាននាក់ណាផ្សេងទៀតនោះទេ គឺជាពួកចោដែលចាប់គ្នីគ្នារបស់រាជទាយាទមកនិងឯង។
" អូយ៎!! " ព្រូស!! ពួកមនុស្សទាំងនោះក៏បោះរាងកាយមាំទាំរបស់រាជទាយាទនិងស៊ុកជីន ទាំងពីអ្នកឱ្យដួលដល់ដីគ្មានថ្នមដៃអីបន្តិច ត្បិតថារាងកាយម្នាក់ៗក៏ជាប់ចំណងអស់ទៅហើយ សូម្បីតែលើកយករាងកាយខ្លួនឯងឱ្យក្រោកឡើងក៏ស្ទើរតែមិនបានផង ត្បិតរាជទាយាទណាមជុនទ្រង់ហាក់ខាំមាត់សង្គៀតធ្មេញគ្រឺតគ្រត សម្លក់ទៅកាន់ពួកគេស្ទើរជ្រុះគ្រាប់ភ្នែក ត្បិតថាតាំងតែពីដើមមកមិនដែលមានអ្នកណាហ៊ានថ្លើមធំធ្វើដាក់ទ្រង់បែបនិងនោះទេ តែក៏មិនបានធ្វើឱ្យពួកគេទាំងនោះព្រឺបន្តិចឡើយ មានតែលើកចិញ្ចើមឌឺថែមទៅវិញ។
" នាំស្រីៗទៅជាន់លើទៅ អ្នកអង្គម្ចាស់នៅចាំទីនោះហើយ " ភ្លាមនោះមេក្រុមពួកគេក៏ដាក់បញ្ជាទៅកាន់កូនចៅ ហើយពួកគេទាំងនោះក៏មិនបានជំទាស់ អូសរាងកាយតូចៗទាំងនោះឡើងទៅជាន់ខាងលើទាំងបង្ខំ ត្បិតថាពួកទ្រង់ក៏ខំរើបម្រាស់ណាស់ដែល ដែលនៅតែមិនបានផង ត្បិតពួកទ្រង់រាងតូចៗតែខ្លួនមែនពិត តែកម្លាំងក៏មិនតិចឯណា ពួកក្រុមទាំងនោះចាប់ស្ទើរតែមិនជាប់ដែលនិង កុំតែពួកគេមានគ្នាច្រើន គិតមែនទេថាអាចយកឈ្នះរាជទាយាទនិងឧត្តសេនីយ៍ប្រចាំរាជវាំងបាននោះ?
" ពួកឯងចង់នាំយើងទៅណា លែងយើងទៅ លែងយើងពួកអាចោអត់អត្តសញ្ញាណ!! " កាលបើពួកក្រុមឈុតខ្មៅទាំងនេះដូចជានាំមកឆ្ងាយហើយ ព្រះនាងយូរីសាទ្រង់ក៏ស្រែកជេរឡើងខ្លាំងៗ ទាំងរើបម្រាស់គ្មានប្រណីផង តែក៏មិនបានធ្វើឱ្យពួកគេទាំងនោះឈឺក្បាលបន្តិចនោះឡើយ មានតែធ្វើឱ្យពួកគេខំអូសរាងកាយពួកទ្រង់ទៅកាន់តែលឿនទៅវិញទេ។
ត្រឡប់មកមើលរាជទាយាទណាមជុននិងស៊ុកជីនឯណេះ ពួកគេតាមសម្លឹងមើលការនាំយកព្រះនាងទាំងពីរចេញទៅឆ្ងាយឯណោះទាំងភ័យព្រួយ ម្នាក់ៗបើកភ្នែកធំ ខំរើបម្រាស់ចង់ឱ្យដៃរបូតចេញពីចំណង តែក៏មិនបានផល ខណ:នោះរាជទាយាទណាមជុនទ្រង់ខំត្រដរក្រោកឈរឡើងទាំងលំបាកលំបិន ឈានជើងប្រុងនិងទៅតាមទៅហើយតែក៏ត្រូវដួលខ្ពូកនិងដីវិញ ព្រោះតែកម្លាំងរុញរបស់ក្រុមពួកនោះ ដែលនៅយាមទីនេះប្រហែលជា4 5អ្នក ទ្រង់ក្រោកឡើងម្តងទៀត សម្លឹងទៅពួកគេ រួចក៏អើតករសម្លឹងទៅអ្នកដើរចេញទៅផុតមើលឃើញលឹមៗឯណោះទាំងព្រួយចិត្តដល់ស្លេកមុខ រាងកាយទ្រង់នៅទីនេះ តែអារម្មណ៍ទ្រង់ហោះទៅតាមព្រះនាងទាំងពីរអស់ទៅហើយ ត្បិតថាពួកនាយក៏នៅទីនេះតែពីរអ្នក ចំណែកឯស្រីៗពួកវាបែជានាំយកទៅ ពួកវាអាចធ្វើរឿងស្មោគគ្រោកដាក់ពួកទ្រង់ដែលទេ?
" មកពីទ្រង់និងហើយរាជទាយាទ បើទ្រង់មិននាំព្រះនាងមក ព្រះនាងក៏មិនមកពិបាកអញ្ចឹងដែល " ភ្លាមនោះស៊ុកជីននាយក៏ក្រោកឈរនិយាយប្រយោគស្តីបន្ទោសនេះឡើងទាំងខឹងសម្បា នាយយកអណ្តាតទៅទុលនិងធ្មេញ សម្លឹងទៅម្ចាស់កាយសង្ហានៅចំពោះមុខមិនដាក់ភ្នែក ទាំងដែលមុននេះនាយក៏ស្ងាត់មាត់ជ្រាបដូចជាចុកសោះ ត្បិតរាជទាយាទណាមជុនឯណេះទ្រង់ក៏ហាក់ភ្ញាក់ជាមួយនិងប្រយោគមួយនេះដូចគ្នា ទ្រង់ក៏ងាកព្រះភ័ក្ត្រមករកនាយវិញ រួចក៏លើកចិញ្ចើមឡើង ហាក់នឹកស្មានមិនដល់៖
" បើព្រះនាងទ្រង់កើតអ្វីឡើងទៅ ទូលបង្គំមិនលើកលែងឱ្យទ្រង់ជាដាច់ខាត "
" ឯងសមជាអ្នកនិយាយពាក្យនេះដែលទេ ព្រះនាងអេរីសាទ្រង់គឺជាគូដណ្តឹងរបស់យើង " កាលបើបានលឺពាក្យរបស់ស៊ុកជីនបែបនេះហើយ រាជទាយាទណាមជុនទ្រង់ក៏ហាក់ច្រឡោតតោតទីង ខាំធ្មេញសម្លក់ស្ទើរជ្រុះគ្រាប់ភ្នែក ត្បិតទ្រង់គឺជាគូដណ្តឹង ទ្រង់មិនទាន់បាននិយាយអីផង ចុះគេគឺជាស្អី គេមានសិទ្ធស្អីមកហួងហែង ទាំងដែលការពិតទ្រង់ទេដែលជាអ្នកនិយាយពាក្យនេះនោះ ព្រោះគេជាឧត្តមសេនីយ៍មានតួនាទីកាពារ ប៉ុន្តែគេបែជាមិនអាចការពារអ្នកណាបានសោះ។
" តែទ្រង់ក៏មិនអាចការពារព្រះនាងបាន ទ្រង់មិនខ្មាស់មាត់ទេរឺ? "
" នេះឯង!! " រាជទាយាទណាមជុនទ្រង់ហាក់មានបន្ទូលលែងចេញ តែទ្រង់ក៏ស្ទុះមកទាំងសម្រោល មកឈរទទល់មុខគ្នាហាក់ចង់វៃគ្នា តែវៃរបៀបមិចទៅ បើដៃម្នាក់ៗសុទ្ធតែជាប់ចំណងដូចគ្នាទៅហើយ ត្បិតថាស៊ុកជីននាយរឹតតែតម្លើងសម្លេងខ្លាំងឡើង ព្រោះពេលនេះនាយក៏ខឹងមិនចាញ់ទ្រង់ដែល ទាំងពីរអ្នកឈរទល់មុខគ្នា សម្លក់គ្នាទៅមកគ្មានអ្នកណាចុះញ៉មឡើយ ភ្នែកក៏ឡើងក្រហមអស់ទៅហើយ សរសៃរត្រង់សៀតផ្កាក៏បង្ហាញចេញមកយ៉ាងច្បាស់ៗដែល។
" ទ្រង់គឺជាសត្រូវរបស់ទូលបង្គំចាប់ពីពេលនេះត៎ទៅហើយ ទ្រង់ត្រូវចាំទុកថា បើថ្ងៃណាមួយទ្រង់ប្រហេស ខ្ញុំក៏មិនទុកឱកាសនោះចោលដែល "
" យើងក៏មិនឱ្យគីង្គក់ដូចជាឯងឈ្នះយើងដូចគ្នា ឯងក៏ស្គាល់មនុស្សដូចជារាជទាយាទណាមជុន ម៉ាតូរៀន៍ច្បាស់មិនចឹងហេស៎?» សង្រ្គាមពាក្យសម្តីក៏ត្រូវបានបញ្ចប់ត្រឹមតែប៉ុណ្ណឹង ចំណែកសង្រ្គាមក្រសែរភ្នែកក៏ចាប់ផ្តើមម្តង ត្បិតថាទាំងរាជទាយាទណាមជុន ទាំងឧត្តមសេនីយ៍ស៊ុកជីនគ្មាននរណាម្នាក់ព្រមចុះញ៉មនរណាឡើយ មានតែចាក់សាំងលើភ្លើងបន្ថែម។

============
MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now