៣៣+៣៤

19 1 0
                                    

ក្នុងមួយថ្ងៃនេះអេតមីនផុតបាន6ភាគហើយ អត់ឱ្យរង្វាន់អេតមីនខ្លះទេអី?🥺🤭

គូរដណ្ដឹងរាជវង្ស
ភាគទី ៣៣+៣៤

...រសៀលថ្ងៃបែ...
   ការធ្វើដំណើរក៏បានកន្លងផុតទៅអស់ជាច្រើនម៉ោង មនុស្សមួយក្រុមក៏នៅតែបន្តដើរទៅមុខទៀតមិនឈប់ ត្បិតថាផ្ទាំងថ្មក៏ហាក់ធំៗមិនធម្មតា តាមផ្លូវត្រូវឆ្លងកាត់ជ្រលងភ្នំ ព្រមទាំងទឹកជ្រោះជាច្រើនផង តែព្រោះពាក្យថាល្ងាចថ្ងៃជ្រេ ទើបព្រះនាងទាំងពីរពួកទ្រង់ត្រូវកាត់ព្រះទ័យយាងចាកចេញពីទីនោះទាំងមិនទាន់បានចុះលេងដូចព្រះទ័យចង់ផង ត្បិតថាបើរវល់តែចុះលេង ច្បាស់ជាខាតពេលធ្វើដំណើងមិនខាន ចាំមានឱកាសម្តងទៀតទៅចុះ។
   " នៅយូរទៀតដែលទេ ទម្រាំតែទៅដល់លោកឧត្តមសេនីយ៍? " ព្រះនាងអេរីសាទ្រង់ក៏ចោទជាសំណួរនេះឡើង ត្បិតថាយាងដំណើរមកយូរដែលហើយ ហត់ក៏ហត់ ក្តៅក៏ក្តៅ នៅតែមិនទាន់ដល់ មិនដឹងថានៅឆ្ងាយប៉ុណ្ណាទៀតទេ ទ្រង់អោនព្រះកាយចុះ ច្រត់ដៃនិងជង្គង់ ដង្ហក់ដង្ហើមត្រដរខ្យល់ ស្ទើរមិនដល់គ្នា កាលបើឃើញបែបនេះហើយស៊ុកជីននាយក៏បញ្ឈប់ដំណើរ រួចក៏បែមកក្រោយឆ្លើយតបនិងសំណួរវិញភ្លាម។
   " ទូលបង្គំក៏មិនដឹងទេក្រាបទូល " ស៊ុកជីននាយឆ្លើយទាំងទម្លាក់ទឹកមុខចុះ ហាក់ខ្មាស់ និងអស់សង្ឃឹម ត្បិតថានាយមានទំនុបចិត្តខ្លាំងណាស់ពេលចេញមកនេះ តែដើរចេញមកយូរហើយនៅតែមិនទាន់ដល់ រឺក៏នាយច្រឡំផ្លូវ? បើច្រឡំមិនរឹតតែចូលជ្រៅទៅៗហើយទេរឺ? នាយកម្លោះងាកមុខបែសម្លឹងទៅឆ្វេងស្តាំ រួចក៏នាំខ្លួនដើរតម្រង់ទៅរកដើមឈើធំមួយដែលនៅមិនឆ្ងាយពីនាយប៉ុន្មានឯណោះ។
   " ឯងចាប់អារម្មណ៍ឃើញអ្វីទៀតហើយរឺ? " ខណ:នោះរាជទាយាទណាមជុនទ្រង់ក៏យាងមកតាមក្រោយនាយកម្លោះ រួចទ្រង់ក៏បន្ទូលសួរឡើង ភ្លាមៗ ត្បិតទ្រង់មិនទាន់ទទួលបានចម្លើយពីស៊ុកជីននោះទេ តែទ្រង់ក៏បែព្រះភ័ក្ត្រសម្លឹងងើយមើលទៅលើតាមទិសដៅដែល ស៊ុកជីនសម្លឹងទៅនោះ ទាំងមានបន្ទិល៖
   " នេះគឺជាប៉មតើ ចឹងមានន័យថាទីនេះគឺជាព្រំដែនហើយ? គ្រឹប!! " រាជទាយាទណាមជុនទ្រង់មិនទាន់ទាំងបន្ទូលប្រយោគនេះចប់ចុងចប់ដើមល្អផង ស្រាប់តែមានទាហ៊ានមួយក្រុម ប្រហែលជាខ្ទង់30នាក់ លោមព័ទ្ធជិតរកផ្លូវចេញលែងឃើញ ស៊ុកជីននាយក៏ហាក់ភ្ញាក់មិនស្ទើរ នាយដកខ្លួនចេញពីដើមឈើនោះ រួចក៏មកឈរផ្តុំខ្លួនជាមួយនិងស្រីៗនៅខាងក្រោយឯណេះ ព្រមទាំងលើកដៃមកកាង ហាក់ចង់ការពារផង៖
   "ពួកគេចង់ធ្វើស្អីនិង? "
   " ពួកឯងចង់ស្លាប់ហើយរឺ? ដឹងទេ? នេះគឺជារាជទាយាទណាមជុន ម៉ាតូរៀន៍អនាគតព្រះមហាក្សត្រថ្មីនៃចក្រភពអង់គ្លេសនេះ ពួកឯងឆាប់ដាក់កាំភ្លើងចុះហើយថ្វាយការគោរពភ្លាមទៅ " ស៊ុកជីននាយក៏ស្រែកឡើងក្តែងៗ ប្រកាស់ប្រាប់ពីសម៉ាសភាពទៅកាន់ពួកគេ ត្បិតថាក្រុមទាហ៊ានទាំងនោះក៏ហាក់ភីងភាំង ងាកមុខបែសម្លឹងរកគ្នាទាំងចម្ងល់ តែក៏មិនដាក់កាំភ្លើងចុះតាមពាក្យបញ្ជាឡើយ។
   " ហឹសៗៗ ពួកឯងនេះមាត់រឹងពិតមែន " សម្លេងសើចរបស់ម្ចាស់កាយចំណាស់ដែលយើងបានស្គាល់យ៉ាងច្បាស់ ថាជាមនុស្សតែម្នាក់ដែលព្យាយាមធ្វើបាបពួកទ្រង់ជាច្រើនលើក ជាច្រើនសារក៏ដើរចូលមកព្រមទាំងសម្លេងសើចខ្លែមផង ត្បិតថាថ្ងៃនេះក៏នៅតែជាគេដដែល គ្រាន់តែថាថ្ងៃនេះប្លែក ព្រោះគេព្រមបញ្ចេញមុខមាត់ ឱ្យគ្រប់គ្នាបានឃើញនិងឯង៖
   " ឃើញច្បាស់ហើយថាពួកឯងគឺជាជនអន្តោប្រវេសន៍ មានទោសមិនគ្រប់គ្រាន់ នៅមកក្លែងបន្លំធ្វើជារាជទាយាទស្អីរបស់ឯងទៀត ឆាប់ចាប់ខ្លួនពួកគេភ្លាមទៅ!! "
   " ម្ចាស់ពូគ្រេយ៍!! " សុខៗរាជទាយាទណាមជុនទ្រង់ឧទានសព្វនាមនេះឡើងទាំងស្លុតព្រះទ័យ ក្រសែរភ្នែកទ្រង់សម្លឹងទៅកាន់ម្ចាស់កាយចំណាស់ម្នាក់នោះ ជាមួយនិងទឹកព្រះភ័ក្ត្រពោពេញទៅដោយចម្ងល់ ទ្រង់លើកចិញ្ចើមឡើងហាស់គាំងព្រះទ័យ ទ្រង់ញ័រមាត់អស់ហើយ ស្ទើរតែមិនជឿនិងភ្នែកទាំងពីរបស់ទ្រង់ពេលនេះនោះទេ៖
   " ទ្រង់គឺជាមេខ្លោង? "
   " ម្ចាស់ពូម្ចាស់ពួយស្អី យើងគ្មានក្មួយទេ ឆាប់ចាប់ខ្លួនពួកគេទៅបន្ទាយកងទ័ពភ្លាមទៅ!! " អ្នកអង្គម្ចាស់គ្រេយ៍គឺជាបិតារបស់ព្រះនាង ចេស្មីន និងត្រូវជាព្រះអាណុចរបស់ស្តេចគ្រីស្ទាល់និងហើយ ត្បិតថាទ្រង់គឺត្រូវបានស្តេចគ្រីស្ទាល់បញ្ជូលឱ្យមកប្រចាំការនៅទីនេះ តែអ្នកណាទៅស្មានទៅថាសូម្បីតែក្មួយប្រុសរបស់ទ្រង់ផ្ទាល់ ក៏ទ្រង់ធ្វើមិនស្គាល់ ទ្រង់កំពុងតែចង់ធ្វើអីទៅ?
   " អាអ្នកអង្គម្ចាស់គ្រេយ៍ឯងកំពុងតែបៀមឈាមព្រួសដាក់គេហើយ អាជនក្បត់!! ឌឹប!! " ចំណែកស៊ុកជីនឯណេះនាយក៏ស្លុតចិត្តមិនស្ទើរឡើយ កាលបើទិដ្ឋភាពដែលនេះហាក់ស្រស់ៗខ្លាំងពេក នាយខាំមាត់ សង្គៀតធ្មេញ សម្លក់ទៅកាន់ម្ចាស់កាយចំណាស់ ដែលពេលនេះយើងបានស្គាល់ពីសមាសភាពរបស់គេរួចហើយ គឺជាអ្នកអង្គម្ចាស់គ្រេយ៍ ដែលកំពុងតែឈរជ្រែងហោប៉ាវធ្វើរឹកពើយ អឿបង្អួតអំណាចឯណោះ ព្រមទាំងជេរ ទាំងគ្មានញញើតមាត់អីបន្តិច ត្បិតថាពាក្យជេរក៏ត្រូវបានឈប់ផ្អាក កាលបើកណ្ដាប់ដៃរបស់អ្នកអង្គម្ចាស់
គ្រេយ៍ស្រាប់តែហក់មកដាល់ចំកណ្តាលថ្គាមរបស់ស៊ុកជីនបាត់ទៅហើយ ទាំងមិនបានត្រៀមខ្លួន បណ្តាលឱ្យនាយត្រូវអោនខ្លួនឈ្ងោកចុះ ងាកមុខចេញ ស្របពេលដែលឈាមមួយដំណត់ ក៏បានហូរចេញពីមាត់នាយស្រក់ចុះដល់ដី។
   " ជនថោកទាប!! " អ្នកអង្គម្ចាស់គ្រេយ៍បន្ទូលឡើងទាំងសង្គៀតគ្រឺតធ្មេញគ្រឺតគ្រតៗ សម្លឹងទៅកាន់ពួកគេស្ទើរជ្រុះគ្រាប់ភ្នែកចេញមកក្រៅទៅហើយ ត្បិតថាស៊ុកជីនឯណោះក៏ហាក់មិនចុះញ៉ម ងើបមុខឡើង សម្លក់មកកាន់ទ្រង់វិញគ្មានញញើតដូចគ្នា៖
   " អ្នកណាថាយើងក្បត់ជាតិ? យើងកំពុងតែបំពេញតួនាទីដើម្បីជាតិហើយតើ គឺចាប់ខ្លួនពួកជនអន្តោប្រវេសន៍ដូចជាពួកឯងនិងអី ហាស់ៗៗ..!! ចាប់ពួកគេនាំទៅ យើងត្រូវការសួរចម្លើយពួកគេបន្តិច " កាលបើទទួលបានបញ្ជាពីថ្នាក់លើហើយ ក្រុមទាហ៊ានទាំងនោះក៏ចូលខ្លួនមកចាប់គ្រៀកកាយពួកទ្រង់ជាប់ទាំងអស់គ្នាតែម្តង មិនលើកលែងអ្នកណាម្នាក់ឡើយ។
   " ម្ចាស់ពូគ្រេយ៍!! ទ្រង់ធ្វើអញ្ចឹងដើម្បីអី? " រាជទាយាទណាមជុនទ្រង់ហាក់មិនជ្រះស្រឡះសោះ ត្បិតថានៅសុខក៏ទៅជាបែបនេះ ទ្រង់តែងតែកោតសរសើរពីសមត្ថភាពម្ចាស់ពូរបស់ទ្រង់មករហូត ថាទ្រង់ពូកែ តែងតែនាំជ័យជំនះមកឱ្យប្រទេស មិនងាយបរាជ័យលើសឹកសង្រ្គាមឡើយ តែមើលអ្នកអង្គម្ចាស់គ្រេយ៍ធ្វើចុះ រាជទាយាទណាមជុនទ្រង់នៅតែមានមន្ទិល ត្បិតថាទ្រង់ហាក់មិនជឿនិងភ្នែក ថាម្ចាស់ពូដែលទ្រង់កោតសរសើរគឺជាមនុស្សបែបនេះ ភ្លាមៗពេកហើយ ទ្រង់ពិតជាទទួលយកមិនបានពិតមែន។
   សំណួររបស់រាជទាយាទមិនទទួលបានចម្លើយទេ ត្បិតថាអ្នកអង្គម្ចាស់គ្រេយ៍ក៏មិនព្រមឆ្លើយតបនិងរាជទាយាទវិញនិងឯង តែក៏បានត្រឹមតែញញឹមតប រួចក៏នាំខ្លួនដើរចេញទៅមុន ទើបក្រុមទាហ៊ានទាំងនោះចាប់គ្រៀកក្រុមរបស់ទ្រង់ទៅតាមក្រោយ៖
   " ហ្អឹកហ្អឹក...ទើបតែរបូតចេញពីមាត់ខ្លា ឥឡូវមកជួបក្រពើទៀតហើយ ជីវិតខ្ញុំអើយ " អ៊ែលឡាដែលត្រូវទាហ៊ានចាប់គ្រៀកជាប់ ព័ទ្ធដៃទៅក្រោយទាំងសងខាងឯណោះ ក៏ស្រាប់តែត្រហូរយំហូឡើង ហាក់កើតទុក្ខមិនសុខចិត្ត មិននឹកស្មានថាជីវិតនាងមកត្រូវជួបនិងរឿងបែបនេះទាល់តែសោះ នាងស្រាប់តែមានអារម្មណ៍ថាស្តាយក្រោយ បើនៅក្នុងវាំងមិនដឹងជាល្អយ៉ាងណាទេ។
...ពេលល្ងាច...
   ព្រះអាទិត្យក៏អស្តង្គត់ លេចផុតចូលទៅក្នុងដីបាត់ ត្បិតថាការចាប់ខ្លួនក៏នាំមកដល់បន្ទាយទ័ពដូចគ្នា ក្រុមទាហ៊ានទាំងនោះក៏នាំក្រុមរបស់រាជទាយាទទាំងអស់ មកឃុំឃាំងក្នុងគុកងងឹត នៅក្រោមដីក្នុងជំវុំទ័ពនោះតែម្តងដូចគ្នា។
...ព្រូស!!...
   ពួកទាហ៊ានទាំងនោះចាប់បោះពួកទ្រង់ ព្រូស!! ទៅលើដីហាក់គ្មានប្រណីដៃទាល់តែសោះ ត្បិតថាអ្នកខ្លះក៏ច្រម៉ុញច្រម៉ក់ ដួលពព្រីសពព្រូស ព្រោះទប់លំនឹងខ្លួនឯងមិនជាប់ ម្ចាស់កាយចំណាស់ក៏ដើរចូលមកតាមក្រោយ ជាមួយនិងស្នាមញញឹមមិនដាច់ ជំនិតរបស់គេក៏លើកដៃជាសញ្ញាឡើង ឱ្យក្រុមទាហ៊ានទាំងនោះចាកចេញទៅចុះ ហើយវាក៏មានប្រសិនភាពមែន ក្រុមទាហ៊ានហាក់ស្តាប់បញ្ជា គោរពមុននិងដើរចេញទៅតាមទម្លាប់។
   " អាក្បត់!! " ស៊ុកជីននាយក៏អើតករតាមប្រឡោះគុកនោះ ឆ្លៀតមកជេរអ្នកដែលឈរញញឹមនៅខាងក្រៅឯណេះហាក់មិនញញើតមាត់ កាលបើឃើញការដើរចូលមកដល់របស់អ្នកម្ខាងទៀតហើយ នាយខឹងខ្លាំងណាស់ ខឹងដែលនាយមិនអាចធ្វើស្អីគេបាន ខឹងដែលមិនដែលដឹងថាគេជាជនក្បត់ នាយរឹតតែខឹងថែមទៀត ដែលសុខៗបែជាមកឱ្យគេចាប់បានយ៉ាងងាយៗបែបនេះ។
   " ឯងជេរទៅ យើងមិនខ្ចីខ្វល់ហ៊ឹម... " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ហាក់មិនឈឺក្បាលចំពោះពាក្យជេររបស់ស៊ុកជីនទាល់តែសោះ ផ្ទុយទៅវិញ គេថែមទាំងញញឹម លើកស្មាឡើងក្រញ៉ែកខ្លួន ដើរចេញទៅអង្គុយគងអន្ទាក់ខ្លាលើកៅអីម្ខាងឯណោះ សម្លឹងមកកាន់នាយវិញហាក់ធម្មតាៗឌឺដងដាក់នាយថែមទៀតផង។
   " ខ្ញុំម្ចាស់ចាំបានហើយពរម្ចាស់!! គឺគេនេះហើយ ជាអ្នកបញ្ជាឱ្យពួកក្រុមមនុស្សទាំងនោះព្យាយាមធ្វើបាបពួកខ្ញុំ ហ្អឹក " ភ្លាមនោះព្រះនាងអេរីសាទ្រង់ស្រាប់តែឧទានបន្ទូលនេះឡើង កាលបើការចងចាំក៏លោតឡើងមកភ្លាមៗទៅហើយ ត្បិតរាជទាយាទណាមជុនឯណេះកាលបើលឺនៅប្រយោគចងចាំរបស់ព្រះនាងអេរីសាហើយ ទ្រង់ក៏ប្រញ៉ាប់ងាកសម្លឹងមកកាន់ព្រះនាងអេរីសាផ្ទៀងត្រចៀកចាំស្តាប់ទាល់តែចប់ រួចទើបទ្រង់បែព្រះភ័ក្ត្រចេញប្តូរទិសដៅទៅរកអ្នកអង្គម្ចាស់គ្រេយ៍វិញម្តង។
   " ទ្រង់អាក្រក់ពេកហើយ ទ្រង់ធ្វើបែបនិងដើម្បីអី? " រាជទាយាទណាមជុនទ្រង់ក៏ឧទានបន្ទូលនេះបន្ទរ កាលបើស្តាប់នៅបន្ទូលរបស់ព្រះនាងអេរីសារួច ទ្រង់ងាកសម្លឹងទៅម្ចាស់កាយចំណាស់ រួចក៏នាំខ្លួនមកអើតករតាមប្រឡោះគុកក្បែរស៊ុកជីន ត្បិតថាអ្នកម្ខាងទៀតឯណោះ ក៏កំពុងអង្គុយគងអន្ទាក់ខ្លាធ្វើប្រងើយ ថែមទាំងដកបារីមួយដើមមកជក់ អង្គុយបង្ហុយផ្សែងឌឺថែមថ្វេរដង។
   " តំណែងរបស់បិតាទ្រង់ដូចជាឈរយូរហើយ យើងមានអារម្មណ៍ថាទ្រង់ហត់ហើយ យើងចង់ឡើងគ្រងជំនួសទ្រង់ម្តង ឯងយល់យ៉ាងណាដែល? "
   " ធ្វើយ!! ថោកទាបបំផុត " ស៊ុកជីននាយក៏ស្រែកជេរឡើងព្រមទាំងស្តោះទឹកមាត់ហាក់ច្រាលឈាម ជ្រេញជាមួយនិងពាក្យសម្តីរបស់អ្នកអង្គម្ចាស់គ្រេយ៍ឯណោះមិនស្ទើរ និងនឹកស្មានមិនដល់ដូចគ្នាដែលថាទ្រង់ហ៊ាននិយាយពាក្យទាំងនេះដោយមិនចេះខ្មាស់មាត់អីបន្តិច មុខមាត់បែបនិងរឺចង់ឡើងមកធ្វើជាស្តេច? ស្រមៃខ្ពស់ពេកទេដឹង? ចំជាជនក្បត់ ល្មើសគុណទឹកដីមែន។
   " យើងឱ្យឯងបានមាត់សិនចុះឧត្តមសេនីយ៍ស៊ុកជីន អាយស៍ឌីដ្រាព្រោះថាឯងនៅមានប្រយោជន៍សម្រាប់យើងនៅឡើយ ហើយកុំទាន់អាលអរ ព្រោះជីវិតរបស់ឯងពេលនេះប្រៀបដូចជាស្រមោចមួយក្បាលយ៉ាងអញ្ចឹង យើងចង់ក្រញ៉ែកឱ្យងាប់ពេលណាក៏បានដែល ឯងត្រូវដឹង ហាសៗ " អ្នកអង្គម្ចាស់គ្រេយ៍មានបន្ទូលឡើងទាំងស្រែក ព្រមទាំងលើកដៃមកចម្អុលមុខអ្នកដែលកំពុងតែអើតករតាមប្រឡោះគុកឯណេះចំៗមិនញញើតដៃ រួចទ្រង់ក៏ក្រោកឈរឡើងពីកៅអីអស់កម្ពស់ សើចខ្លែមឡើងងើយករ រួចទើបយាងចេញពីពួកគេទៅតែម្តង។
   " អាល្មើសគុណទឹកដី អាជូជាតិ ពួកអាមនុស្សដូចជាឯងរស់នាំតែធ្ងន់ផែនដីទេ បើខ្លាំងឯងមកវៃគ្នាមួយស្មើរវិញទៅ អាអ្នកអង្គម្ចាស់គ្រេយ៍!! ពុទ្ធោអើយ...!! " ស៊ុកជីននៅតែមិនព្រមបញ្ឈប់ត្រឹមនិង នាយស្រែកជេរទៅខ្លាំងៗមិនដកមាត់ ត្បិតថានាយពេលនេះគឺនៅក្នុងគុកក៏ពិតមែន ប៉ុន្តែសម្តីនាយដូចជាគ្មានញញើតរឺភ័យខ្លាចក្នុងការស្លាប់អ្វីបន្តិចនោះទេ មានតែឌឺ ផ្គើនថែមថ្វេរដង តែបែជាគ្មានឥទ្ធិពលចំពោះអ្នកដែលដើរចេញឯណោះទាល់តែសោះ សម្លេងសើចរបស់គេមានតែបន្ថែមខ្លាំងឡើង ហាក់មិនខ្វល់ មិនឈឺក្បាលអីបន្តិចទៅវិញ ដែលនាំឱ្យអ្នកស្រែកជេរឯណេះ ក្តៅក្រហាយតែម្នាក់ឯងថែមថ្វេរដង៖
   " អាចង្រៃអើយ...ម៉ាំង!! " ស៊ុកជីននាយក៏ឧទានពាក្យនេះឡើង ត្បិតថាអ្នកអង្គម្ចាស់គ្រេយ៍ឯណោះក៏ដើរចេញទៅបានឆ្ងាយទៅហើយ នាយខាំមាត់ រលោះជើងទាត់ដែករនាំងគុកនោះមួយជើងមួយទំហឹងតែម្តង តាមចិត្តដែលក្តៅ ទោះវាឈឺបន្តិចមែន តែក៏ឈឺមិនដល់ចិត្តនាយពេលនេះដែល ទាំងឈឺ ទាំងស្តាយ មិនគួរណាមកភ្លាត់ស្នៀត ឱ្យជនក្បត់នេះចាប់ខ្លួនបានយ៉ាងងាយអញ្ចឹងសោះ ចិត្តនាយពេលនេះប្រៀបដូចជាភ្នំភ្លើងដែលហៀបនិងផ្ទុះយ៉ាងអញ្ចឹង។
   " នេះមែនទេម្ចាស់ពូគ្រេយ៍ដែលយើងស្គាល់នោះ? យើងស្ទើរតែមិនជឿទេ " រាជទាយាទណាមជុនទ្រង់ក៏យាងទៅដាក់កាយអង្គុយចុះ ផ្ទាល់លើដី រួចក៏មានបន្ទូលរអ៊ូរងូវៗតែអង្គឯង ទ្រង់ផ្អែកខ្នងនៅនិងជញ្ចាំង បញ្ឈរជង្គង់ឡើង ហាក់ស្លុតព្រះទ័យ មិនចង់ជឿនៅអ្វីដែលទ្រង់បានឃើញនេះបន្តិចទាល់តែសោះ។
...ព្រឹប..ព្រូស!!...
   កំពុងតែនិយាយ កំពុងតែក្តៅចិត្តសុខៗ ស្រាប់តែសម្លេងមួយបានបន្លើរឡើង ហាក់ដូចជាមានអ្វីធ្លាក់ចុះមក ត្បិតថាកាយតូចល្អិតក៏បានដួលខ្ពូកនៅលើដី ដេកសន្លប់ស្តូង ស្ងាត់មាត់ជ្រាប ត្បិតគ្រប់គ្នាក៏ហាក់ស្ងាត់មាត់ រហ័សនាំគ្នាងាកមកមើលទិសដៅនៃសម្លេងនោះគ្រមគ្នាតែម្តង ចំណែកសម្លេងនោះក៏គ្មានអ្នកណាទៀតទេ គឺជាព្រះនាងយូរីសានិងហើយ នៅសុខៗទ្រង់ស្រាប់តែដួលសន្លប់បាត់មាត់ឈឹង សូម្បីតែអ្វីក៏មិននិយាយមួយម៉ាត់ នាំឱ្យគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរ ព្រោះមនុស្សនៅល្អអម្បាញ់មិញនេះស្រស់ៗសោះ មិចក៏ទៅជាអញ្ចឹងកើត?
   " យូរីសា!! " ព្រះនាងអេរីសាទ្រង់ស្រាប់តែឧទានសព្វនាមរបស់ប្អូនស្រីទ្រង់ឡើងទាំងនឹកស្មានមិនដល់ ទ្រង់បោះជំហ៊ានយ៉ាងវែង ទៅត្រកងគ្រាកាយប្អូនស្រីឡើងមកក្រសោបក្នុងរង្វង់ដៃ ទឹកភ្នែកមួយដំណត់ក៏រមៀលចុះមក ស្រក់តក់លើថ្ពាល់សរម៉ត់របស់ប្អូនស្រីទ្រង់ ទាំងមិនបានតាំងព្រះកាយ៖
   " មិចក៏ទៅជាចឹង? យូរីសា...ឯងកើតអី? ហ្អឹកហ្អឹក " ទ្រង់ស្រែកត្រហូរយំខ្លាំងឡើង ត្បិតថាកាយប្អូនស្រីក៏ហាក់មិនកម្រើកអីបន្តិចសោះ ទ្រង់ស្រែកសួរឡើង ព្រមទាំងអង្រួនកាយប្អូនស្រីទៅមកខ្លាំងៗផង តែនៅតែគ្មានប្រសិទ្ធិភាព ហេតុអីទៅ? ហេតុអីក៏សុខៗទៅជាមែននេះ? ដែលនាំឱ្យគ្រប់គ្នាត្រូវរត់មកអង្គុយផ្តុំនៅក្បែរកាយព្រះនាងទាំងអស់ ទឹកមុខម្នាក់ៗវិញក៏ស្លេកដូចជាមាត់ស្ងោដូចគ្នា៖
   " ឯងតបជាមួយបងមួយម៉ាត់សិនមក ឯងកុំបំភ័យបងណាយូរីសា ហ្អឹកហ្អឹក... "
   " នាងត្រូវពិសពីងពាងហើយ " ភ្លាមនោះសម្លេងមួយក៏បានបន្លើរឡើងពីក្នុងគុកម្ខាងនៃពួកគេឯណោះ ហាក់នាំឱ្យអ្នកគ្រប់គ្នាស្ងាត់មាត់ឈឹង ងាកមុខបែសម្លឹងទៅរកម្ចាស់សម្លេងឯណោះទាំងភ្ញាក់ផ្អើល នេះជាស្អីទៅ? ជាសម្លេងរបស់មនុស្សរឺ?
   " បើមិនឆាប់ព្យាបាលនាងទេ នាងច្បាស់ជាស្លាប់មិនខានទេ"
   " ហេតុអីក៏លោកដឹង? " ស៊ុកជីននាយក៏ឧទានសួរឡើង ត្បិតថាពួកគេក៏ឃើញហើយ ថាម្ចាស់សម្លេងនោះគឺជាមនុស្សប្រុសម្នាក់ ដែលមានសក់កន្រ្ទីងកន្រ្ទើង មើលមិនយល់ ពុកចង្កាក៏ឡើងស្រមោម ដែលជាមូលហេតុ នាំឱ្យស៊ុកជីននាយគ្មានជំនឿចិត្តក្នុងការជឿបែបនោះ។
   " លោកជាអ្នកណា? " ព្រះនាងអេរីសាទ្រង់ក៏មានបន្ទូលសួរបន្ត ត្បិតថានៅសុខៗគេក៏លេចមុខមក ហើយថែមទាំងដឹងថាព្រះនាងយូរីសាទ្រង់ត្រូវពិសពីងពាងថែមទៀត ទ្រង់ត្រកងកាយប្អូនស្រីជាប់ក្នុងរង្វង់ដៃមិនលែង តែក៏ជ្រឹមចិញ្ចើមបែសម្លឹងទៅរកមនុស្សម្នាក់នោះទាំងក្តីចង់ដឹង។
   " ចង់ដឹងថាខ្ញុំជាអ្នកណាជាង រឺក៏ចង់ជួយជីវិតប្អូនស្រីនាងជាង? " គេម្នាក់នោះមិនបានឆ្លើយឱ្យត្រូវនិងសំណួរទេ ប៉ុន្តែគេបែជានិយាយពាក្យនេះសួរឡើង ជំនួសឱ្យការឆ្លើយតបទៅវិញ ហាក់មិនចង់ប្រាប់ពីសមាសភាពរបស់ខ្លួនទាល់តែសោះ តែគ្រប់គ្នាក៏ទម្លាក់ទឹកមុខបន្តិច ត្បិតថាបានលឺនៅប្រយោគនេះហើយ ក៏ងាកបែសម្លឹងមើលមុខគ្នា ទាំងក្តីបារម្ភមិនស្ទើរ៖
   " ពីងពាងប្រភេទនេះគឺមានពិសខ្លាំងណាស់ នាងអាចរស់បានត្រឹមរយ:ពេល24ម៉ោងទៀតតែប៉ុណ្ណោះ "
  " និយាយផ្តេសផ្តាស់!! " កាលបើលឺបែបនេះហើយ ស៊ុកជីននាយក៏ក្រោកឈរឡើងអស់កម្ពស់ ឧទានពាក្យនេះឡើង ត្បិតថានាយមិនជឿ មនុស្សក៏នៅសុខៗអម្បាញ់មិញនេះសោះ ស្រាប់តែដួលភ្លាមៗ ជូនកាលនាងអាចគ្រាន់តែហត់ហើយដួលសន្លប់ក៏ថាបាន ម្យ៉ាងគេហ៊ានលើកយកប្រយោគពាក្យថាស្លាប់មកនិយាយថែមទៀត វាមិនត្រឹមត្រូវនោះទេ ដែលសត្វពីងពាងខ្លួនតូចតែមួយអាចមានពិសសម្លាប់មនុស្សបាននោះ នាយជ្រឹមចិញ្ចើមឡើង សម្លក់ទៅកាយមនុស្សម្នាក់នោះមិនដាក់ភ្នែក ហាក់មិនយល់ស្រប។
   " បើលោកមិនជឿក៏តាមតែចិត្ត តែបើនៅដង្អក់ទៀត ពេលវេលាមិនចាំមនុស្សទេ "
   " ឱ្យតែជួយយូរីសាបានអ្វីក៏ខ្ញុំមិនខ្លាច លោកឆាប់និយាយទៅ តើពិសនេះមានថ្នាំបន្សាបទេ? " ព្រះនាងអេរីសាទ្រង់ក៏ក្រោកឈរឡើងអស់កម្ពស់ ទុកកាយប្អូនស្រីឱ្យដេកផ្ទាល់និងដីសិន រួចក៏មានបន្ទូលឡើង ទាំងទឹកព្រះភ័ក្ត្រទ្រង់ក៏ហាក់មុតមាំមិនងាករ៉េ ទ្រង់បោះជំហ៊ានយាងចូលទៅក្បែរបុរសម្នាក់នោះ ទាំងក្តីក្លាហាន ត្បិតថាក្នុងស្ថានភាពបែបនេះ ឱ្យតែអាចជួយដល់ព្រះនាងយូរីសាបាន ទោះចុះសមុទ្រភ្លើងក៏ទ្រង់មិនរារ៉ែកដែល។
   " ថ្នាំបន្សាបគឺមាន តែ...ត្រូវធ្វើការលះបង់ "
   " លះបង់? ចង់មានន័យថាមិច? " រាជទាយាទណាមជុនទ្រង់ក៏ក្រោកឡើងដូចគ្នា ទ្រង់យាងមកក្បែរកាយព្រះនាងអេរីសារួចក៏មានបន្ទូលចោទសំណួរនេះឡើង ទាំងភ្ញាក់ផ្អើល ហេតុអីក៏ប្រើពាក្យថាលះបង់? វាធ្ងន់ធ្ងរណាស់រឺ? ទ្រង់សម្លក់ទៅផ្ទៃមុខបុរសម្នាក់នោះរួចក៏ទម្លាក់ព្រះភ័ក្ត្រមកសម្លឹងព្រះភ័ក្ត្ររបស់ព្រះនាងអេរីសាវិញម្តង។
   " ព្រោះសត្វពីងពាងនេះគឺពួកក្រុមកុលសម្ព័ន្ធមួយនៅភាគខាងលិចជាអ្នកចិញ្ចឹម វានៅមិនឆ្ងាយពីទីនេះប៉ុន្មានទេ ពួកគេច្បាស់ជាដឹងអំពីរថ្នាំបន្សាបទុកការពារខ្លួនមិនខាន ប៉ុន្តែ... "
   " ប៉ុន្តែ!! ប៉ុន្តែជាអ្វី? " ព្រះនាងអេរីសាទ្រង់ក៏ឧទានបន្ទូលសួរដេញដោលនេះឡើងបន្តទៀត ទាំងក្តីចង់ដឹង ទ្រង់ផ្ទៀងចាំស្តាប់ស្ទើរផុតដង្ហើមទៅហើយពេលនេះ មិនថាតែព្រះនាងអេរីសាម្នាក់ទេ សូម្បីតែគ្រប់គ្នាដែលនៅទីនេះក៏សុទ្ធតែជ្រឹមចិញ្ចើម រងចាំស្តាប់ចម្លើយយ៉ាងចំហរមាត់អស់ទៅហើយម្នាក់ៗ។
   " ពួកគេនោះចូលចិត្តចាប់មនុស្សយកទៅបូជាយញ្ញខ្លាំងណាស់ ព្រោះពួកគេមានជំនឿមួយថា ព្រះជាម្ចាស់និងប្រទានពរឱ្យពួកគេ ហើយក៏ទទួលវិញ្ញាណមនុស្សដែលនាំទៅបូជានោះ យកធ្វើជាបរិវារ "

========
MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now