៤៤+៤៥

10 1 0
                                    

គូរដណ្តឹងរាជវង្ស
ភាគទី ៤៤+៤៥

   មីលរ៉ាលីនាងនិយាយឡើងទាំងញញឹម ហាក់រំភើបចិត្តជំនួស ត្បិតថាពួកទ្រង់ទាំងពីរនាក់ក៏ញញឹមតបទៅនាងវិញបន្តិច រួចក៏ត្រសុលខ្លួនចូលទៅអោបក្រសោបគ្នាម្តងទៀតទាំងមិនមានអារម្មណ៍អៀនខ្មាស់ ទាំងដែលមីលរ៉ាលីនាងនៅឈរត្រង់នោះនៅឡើយមិនទាន់ចេញទៅណាផង។
...//...
...ពេលយប់...
   យប់ស្ងាត់ក៏ចូលមកដល់ សម្លេងសត្វចង្រិតនិងកូនក្អាត់ក៏យំឡើងប្រណាំងគ្នា មើលទៅគ្រប់ទិសទីក៏ក្រាលគ្របទៅដោយស្បៃររាត្រី ងងឹតមើលអ្វីមិនឃើញ ត្បិតថាម្ចាស់កាយចំណាស់ក៏កំពុងតែអង្គុយគងអន្ទាក់ខ្លាលើកៅអីឈើយ៉ាងប្រណិតមួយក្នុងបន្ទាយកងទ័ព លើកកែវវ៉ាញមកក្រវីចុះឡើងៗ ហើយនិងក្រេបយករសជាតិដ៏មានឱជារស បើមើលតាមទឹកមុខនិងកាយវិការមួយៗរបស់គេ ក៏អាចយល់បានយ៉ាងច្បាស់ហើយថា នេះគឺជាអារម្មណ៍សប្បាយចិត្ត បែបជាអ្នកឈ្នះ។
   " អ្នកអង្គម្ចាស់ " ភ្លាមនោះជំនិតរបស់អ្នកអង្គម្ចាស់គ្រេយ៍ក៏ចូលខ្លួនមកអោនគំនាប់ គោរពទៅកាន់ទ្រង់តាមទម្លាប់ ហើយក៏មិនភ្លេចដៅនៅសព្វនាមនេះឡើងមក ជាតម្រុយផង អ្នកអង្គម្ចាស់ក៏ងាកព្រះភ័ក្ត្រទៅរកជំនិតរបស់ទ្រង់ រួចក៏សម្លឹងជាសញ្ញាអនុញ្ញាតិឱ្យគេនិយាយបន្ត៖
   " ទូលបង្គំមិនយល់សោះ ហេតុអីក៏ទ្រង់យកមនុស្សល្ងង់ និងទន់ជ្រាយដូចជាស្រីម្នាក់នោះមកនៅក្បែរព្រះកាយ? ទ្រង់ចង់ធ្វើអីរឺក្រាបទូល? "
   " ហឹសៗ... " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់មិនព្រមឆ្លើយតប ហើយថែមទាំងបញ្ចេញនៅសម្លេងសើចក្រវីក្បាលឡើងមក ដោយទាញដបវ៉ាញមកចាក់ចូលកែវ លើកមកក្រេបយ៉ាងរំភើយថែមទៀត ដែលកាយវិការទាំងនេះហើយ ហាក់ធ្វើឱ្យជំនិតរបស់ទ្រង់ ជ្រឹមចិញ្ចើមឡើង កាន់តែឆ្ងល់ថែមមួយកម្រិតទៀត៖
   " ឯងដឹងថាកំហឹងនៃភ្លើងប្រច័ណ្ឌរបស់មនុស្សស្រីសាហាវដល់កម្រិតណាដែលទេ? " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏មានបន្ទូលប្រយោគនេះឡើងមក រួចក៏ញញឹមឡើងម្តងទៀត ត្បិតថាជំនិតរបស់ទ្រង់ក៏ក្រវីក្បាលជ្រឹមចិញ្ចើម ហាក់មិនយល់អីទាល់តែសោះ ទ្រង់ក៏ក្រោកឈរឡើងអស់សម្ពស់ យាងទៅកាន់មាត់បង្អួច ទាំងដៃនៅកាន់កែវវ៉ាញក្រវីចុះឡើងមិនព្រមលែងដដែល៖
   " ឯងកុំឆ្ងល់ច្រើនពេក រឿងនេះយើងចេះគិតគូហើយ " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់នៅតែបន្តមានបន្ទូល ព្រមទាំងដៀងក្រសែរភ្នែកទៅកាន់ជំនិតរបស់ទ្រង់ផង រួចទ្រង់ក៏ក្រវីកែវវ៉ាញលើកមកក្រេបម្តងទៀត ជាលើកចុងក្រោយ រួចទ្រង់ក៏ទម្លាក់កែវនោះចុះដាក់នៅលើតុក្បែរកាយរបស់ទ្រង់ រួចក៏បោះជំហ៊ានយាងចេញទៅតែម្តង ដោយមានជំនិតរបស់ទ្រង់ដើរតាមពីក្រោយផង។
...//...
   ត្រឡប់មកមើលនៅក្នុងកុលសម្ព័ន្ធឯណេះវិញម្តង កម្មពីធីក៏ជិតនិងចាប់ផ្តើមទៅហើយ ព្រះនាងអេរីសាទ្រង់ក៏បានរៀបចំព្រះកាយរួចរាល់ហើយជាស្រេច ដោយមីលរ៉ាលីគឺជាអ្នករៀបចំថ្វាយទ្រង់ជាពិសេសតែម្តង ជាមួយនិងឈុតកូនក្រមុំ ពណ៌សរតាំងពីលើរហូតដល់ខាងក្រោម បែបប្រពៃណីបុរាណរបស់កុលសម្ព័ន្ធតែម្តង មើលទៅក៏ស្អាត ឆ្លុះភ្នែកម្យ៉ាងដែល ត្បិតថាស្នាមញញឹមក៏លេចឡើងពីបបូរមាត់ក្រាស់របស់រាជទាយាទដែលឈរនៅខាងក្រោយទ្រង់ដូចគ្នា ព្រោះថាមើលទៅមួយឈុតនេះពិតជាសមនិងទ្រង់ឥតខ្ចោះតែម្តងហើយ ទោះវាសាមញ្ញ តែមើលទៅបែជាស្អាតបែបសាមញ្ញៗម្យ៉ាងទៀតទៅវិញ។
   " ស្អាតណាស់ ខ្ញុំមិនដែលឃើញអ្នកណាស្លៀកឈុតរៀបការស្អាតដូចជានាងអញ្ចឹងទេអេរីសា " មីលរ៉ាលីនាងក៏ឧទានពាក្យនេះឡើងទាំងរំភើបចិត្ត ត្បិតថាព្រះនាងអេរីសាក៏ហាក់ជ្រឹមចិញ្ចើម និងពេបមាត់ឡើងបន្តិច ដូចជាមិនចង់ជឿនិងសម្តីរបស់នាងទាល់តែសោះ ស្តាប់ទៅដូចជាសរសើរជ្រុលខ្លាំងពេក ទើបទ្រង់បែព្រះកាយទៅរកកញ្ចក់ជាថ្មីម្តងទៀត។
   " ទ្រង់ពិតជាស្អាតខ្លាំងណាស់ " រាជទាយាទណាមជុនទ្រង់ក៏មានបន្ទូលប្រយោគនេះឡើង ហាក់ភ្លឹងនិងសម្រស់របស់ព្រះនាងអេរីសាមិនស្ទើរ ត្បិតថាកាលបើលឺនៅពាក្យសរសើរទាំងនេះហើយ ព្រះនាងអេរីសាឯណេះក៏ប្រញ៉ាប់ងាកព្រះភ័ក្ត្រមករកម្ចាស់ប្រយោគវិញយ៉ាងលឿន ក្រសែរភ្នែករបស់ព្រះនាងអេរីសាដែលសម្លឹងទៅកាន់រាជទាយាទ ដូចជាកំពុងប្រាប់យ៉ាងអញ្ចឹងថាទ្រង់ចង់ស្តាប់បន្ទូលនេះចេញពីមាត់រាជទាយាទម្តងទៀត៖
   " តែស្តាយណាស់ នេះមិនមែនជាពិធីរបស់ពួកយើង " ទឹកព្រះភ័ក្ត្រដែលញញឹមពេញព្រះទ័យអម្បាញ់មិញក៏ប្រែជាស្វិតគ្រាមស្រពោនមួយរំពេចន៍ ត្បិតថាពេលទ្រង់មានបន្ទូលដល់ប្រយោគនេះភ្លាម ក៏ហាក់មានព្រះទ័យថាស្រងូតស្រង៉ាត់ឡើងមកភ្លាមដូចគ្នា។
   " ត្រូវហើយ!! មីលរ៉ាលីនាងឱ្យខ្ញុំរៀបចំខ្លួនជាកូនក្រមុំធ្វើអី? ក្រែងនាងជាអ្នកប្រាប់មែនទេ ថាឱ្យពួកខ្ញុំទៅប្រាប់លោកពុករបស់នាងពីការពិតដោយផ្ទាល់មាត់នោះអី? " ព្រះនាងអេរីសាទ្រង់ទើបតែចាប់ភ្លឹកនឹកដល់ រួចក៏មានបន្ទូលសួរឡើង ព្រមទាំងជ្រឹមចិញ្ចើមឆ្ងល់មិនស្ទើរទៅកាន់នាងផង រួចក៏ងាកព្រះភ័ក្ត្រសម្លឹងមើលទៅព្រះភ័ក្ត្ររបស់រាជទាយាទឯណេះ មុននិងឆ្លាស់ក្រសែរភ្នែកមករកមីលរ៉ាលីវិញម្តងទៀត ត្បិតថាទ្រង់ក៏មិនទាន់យល់ដូចគ្នាដែល ពេលឃើញនាងរៀបចំតុបតែងខ្លួនឱ្យទ្រង់ ទ្រង់ក៏មិនបានចាប់ព្រះទ័យថែមទៀត មីលរ៉ាលីនាងមិនទាន់ឆ្លើយអ្វីនោះទេ តែក៏ញញឹមឡើងហាក់មានគំនួចទៅវិញ។
   " កុំសួរច្រើនអី នាងធ្វើតាមខ្ញុំប្រាប់ទៅបានហើយ " មីលរ៉ាលីនាងនិយាយតែប៉ុណ្ណឹងរួចក៏អោនមុខទៅជិត រួចក៏ខ្សិបដាក់ត្រចៀករបស់ព្រះនាងអេរីសាតែម្តង ត្បិតថារាជទាយាទណាមជុនឯណេះទ្រង់ក៏ឈរនៅជិតនោះដែល ទ្រង់ឈរជ្រែងហោប៉ាវព្យាយាមផ្ទៀងត្រចៀកចាំស្តាប់ដូចគ្នា ប៉ុន្តែបែជាស្តាប់មិនលឺអ្វីសោះ នាងកំពុងតែខ្សិបប្រាប់ព្រះនាងអេរីសាពីរឿងអី? សំណួរនេះក៏បានត្រឹមតែនៅក្នុងខួរក្បាលរបស់រាជទាយាទតែប៉ុណ្ណោះ ព្រោះថាទ្រង់មិនមានព្រះទ័យក្លាហានក្នុងការបញ្ចេញមកខាងក្រៅឡើយ៖
   " នាងយល់ហើយមែន? ហិហិ " គ្រាន់តែមីលរ៉ាលី ដកមុខចេញពីត្រចៀករបស់ព្រះនាងអេរីសាភ្លាម នាងក៏សួរសំណួរនេះឡើងតែម្តង ដោយព្រះនាងអេរីសាក៏ងក់ក្បាលឆ្លើយតបទៅវិញ ព្រមទាំងសើចដាក់គ្នាយ៉ាងសប្បាយថែមទៀតផង រាជទាយាទណាមជុនទ្រង់ក៏ឈរមើលកាយវិការរបស់ព្រះនាងអេរីសាទាំងបើកភ្នែកធំៗដូចគ្នា ហាក់ក្រហមមុខមិនស្ទើរឡើយ ត្បិតថាទ្រង់ក៏ចង់ដឹងដូចគ្នាដែល ប៉ុន្តែបែជាគ្មានអ្នកណាប្រាប់ ហើយថែមទាំងខ្សិបខ្សេវគ្នារួចអស់សំណើចឡើងកក្អឹកនៅចំពោះព្រះភ័ក្ត្រទ្រង់ថែមទៀត ព្រះនាងអេរីសាទ្រង់ក៏ស្រាប់តែចោលក្រសែរភ្នែកមកកាន់ទ្រង់ រួចក៏បិទមាត់បញ្ឈប់នៃការសើចភ្លាមៗមួយរំពេចន៍ ហាក់យល់ពីអារម្មណ៍របស់រាជទាយាទពេលនេះច្បាស់យ៉ាងអញ្ចឹង។
   " ពួកយើងលេងជ្រុលហើយ មិនកើតទេដឹងហី? " ព្រះនាងអេរីសាទ្រង់ក៏អោនព្រះភ័ក្ត្រទៅខ្សិបខ្សេវគ្នាម្តងទៀត ត្បិតថាម្តងនេះរាជទាយាទណាមជុនទ្រង់គ្រាន់តែក្រលែងភ្នែកសម្លឹងមើលទ្រង់បន្តិច រួចក៏យាងចេញពីពួកនាងទៅទាំងមុខមាំតែម្តង រកតែឃាត់ក៏មិនទាន់ដែល។
   ក្រឡែកមកមើលនៅក្នុងកម្មពិធីវិញម្តង ពេលនេះក៏ជាពេលយប់ងងឹតទៅហើយ គ្រប់គ្នាមើលទៅសប្បាយអ៊ូអរខ្លាំងណាស់ ដោយមានអ្នកខ្លះក៏ច្រៀង អ្នកខ្លះក៏អង្គុយទះស្គរធ្វើជាភ្លេង អ្នកខ្លះក៏រាំតាមចំណង់ចំណូលចិត្តរបស់ពួកគេរៀងខ្លួន ដោយឡែកម្ចាស់កុលសម្ព័ន្ធពេលនេះក៏កំពុងតែអង្គុយនៅលើបាល្ល័ង្កឈើរបស់គេដូចគ្នាដែល ដោយដៃម្ខាងក៏កាន់នៅចានស្រាអកផឹកៗដូចជាទឹកយ៉ាងអញ្ចឹង ភ្នែកទន់ល្អោកទៅហើយ សូម្បីតែឈរក៏មិនចង់ជាប់ផង។
   (កូនក្រមុំមកដល់ហើយ) សម្លេងស្រែកប្រកាសក៏បន្លើរឡើងពីចម្ងាយ ត្បិតថាគ្រប់គ្នាដែលកំពុងតែរាំច្រៀងយ៉ាងសប្បាយឯណោះក៏ត្រូវសម្រាក ទុករបស់របរមួយឡែកសិន នាំគ្នារត់មកផ្តុំគ្នាមួយដុប នៅខាងមុខឆាកបល្ល័ង្កឈើនោះតែម្តង ដំណើរមួយៗ តែទន់ភ្លន់ជាមួយនិងឈុតត្រឹមករជើងពណ៌សរ យ៉ាងស្រស់ស្អាត មានទាំងស្បៃរគ្របនៅលើស្មា មើលទៅគឺល្អឥតមានទាស់តែម្តង ព្រះនាងអេរីសាទ្រង់ក៏យាងដំណើរឡើងមកខាងលើឆាករាជបាល្ល័ង្ក ជាមួយនិងស្នាមញញឹមយ៉ាងស្រស់ ហាក់ដូចជាពេញចិត្តខ្លាំងណាស់យ៉ាងអញ្ចឹង ត្បិតថាម្ចាស់កុលសម្ព័ន្ធក៏ក្រោកឈរឡើងយឺតៗ បោះក្រវែងចានស្រាចោលមិនស្តាយ ចុះមកទទួលកូនក្រមុំរបស់គេទាំងភ្លឹកស្មារតីដូចគ្នា។
   " ស្រីស្រស់ពិតជាស្រស់របស់គេមែនវ៉ី ហាសៗៗ " ម្ចាស់កុលសម្ព័ន្ធក៏ឧទានពាក្យនេះឡើង ព្រមទាំងចូលមកកាន់ដៃរបស់ព្រះនាងអេរីសាលើកមកអង្គុយលើបាល្ល័ង្កឈើរបស់គេថែមទៀត ទាំងដែលភ្នែកទាំងគូររបស់គេហាក់ងាកចេញពីទ្រង់មិនរួចផង ត្បិតថាឈុតឆាកទាំងនេះ ក៏ត្រូវបានមើលឃើញដោយរាជទាយាទដែលឈរបន្លំខ្លួនជាមួយគេនៅខាងក្រោមឯណេះដូចគ្នា ទ្រង់ខាំមាត់សង្គៀតធ្មេញ ហាក់ដូចជាចង់ហែកសាច់របស់ម្ចាស់កុលសម្ព័ន្ធជាដុំៗទៅហើយ ទ្រង់ក្តាប់ដៃស្ទើរបាក់ម្រាម ទ្រង់ព្យាយាមទប់ព្រះទ័យខ្លួនឯងស្ទើរតែមិនបាន ចង់តែលោតទៅច្របាច់ករគេម្នាក់នោះឱ្យស្លាប់ភ្លាមៗតែម្តងទេបើសិនជាអាច ត្បិតថាទ្រង់មិនអាចធ្វើបែបនេះបាន ព្រោះតែត្រូវមីលរ៉ាលីដែលឈរសម្លឹងមកទ្រង់នៅខាងលើឯណោះ ក្រវីក្បាលប្រាប់ទ្រង់ថាកុំទាន់ឆេវឆាវ។
   " នាងពិតជាស្អាតខ្លាំងណាស់ អឹ អឹប!! " គ្រាន់តែនិយាយនិងមាត់មិនបានទេ ចាំបាច់ឈោងច្រមុះមកចង់ថើបដែល? ព្រះនាងអេរីសាទ្រង់មិនបានសំងំនោះទេ ទ្រង់ប្រញ៉ាប់ស្ទុះក្រោកឈរ យាងថយក្រោយប៉ុន្មានជំហ៊ាន នាំឱ្យម្ចាស់កុលសម្ព័ន្ធត្រូវដួល ប្រឹប!! ផ្គាប់មុខនៅលើឆាកទាំងមិនបានត្រៀមខ្លួនតែម្តង ត្បិតថាគេក៏ស្រវឹងជោកខ្លួនទៅហើយ ទើបទប់ខ្លួនឯងមិនជាប់ ហើយស្មារតីក៏រៀងវង្វេងវង្វាន់ថែមទៀត ចំណែកគ្រប់គ្នានៅទីនោះទាំងអស់ក៏ហាក់អស់សំណើចឡើងមកព្រមៗគ្នា ព្រមទាំងរាជទាយាទដែលឈរនៅខាងក្រោមនោះផងដែល ប៉ុន្តែមើលទៅម្ចាស់កុលសម្ព័ន្ធដូចជាមិនរៀងចាលទាល់តែសោះ នៅតែស្ទុះមកប្រុងនិងអោបព្រះនាងអេរីសាម្តងទៀតឱ្យបាន ទាំងដែលខ្លួនឯងឈរទប់ខ្លួនមិននឹងផង តែព្រះនាងអេរីសាក៏មិនព្រម ហើយក៏រត់គេចរួចខ្លួនបានគ្រប់ពេលដដែល៖
   " ហេតុអីក៏រត់គេចពីយើង? "
   " គឺ...ឈប់សិន!! កុំអាល់ទាន់តក់ក្រហលពេលនេះបានទេ? " ព្រះនាងអេរីសាទ្រង់មានបន្ទូលរួច ក៏ស្ទុះទៅអង្គុយលើភ្លៅរបស់ម្ចាស់កុលសម្ព័ន្ធតែម្តង រួមទាំងគៀកករគ្នាយ៉ាងស្និលស្នាលថែមទៀត៖
   " ខ្ញុំមិនទាន់បានប្រាប់រឿងមួយដល់គ្រប់គ្នានៅឡើយទេ លោកកុំអាលតក់ក្រហលនៅពេលនេះអីបានទេ? លោកគួរតែស្តាប់ខ្ញុំសិនទៅ ហិហិ " ព្រះនាងអេរីសាទ្រង់ក៏មានបន្ទូលបន្ថែមទៀត ព្រមជាមួយនិងទឹកព្រះភ័ក្ត្រគួរឱ្យខ្នាញ់មកជាមួយផង ទ្រង់បង្អូសម្រាមដៃចង្អុលដ៏ស្រលូនរបស់ទ្រង់ចុះឡើង លើបបូរមាត់ក្រាស់ខ្មឹករបស់ម្ចាស់កុលសម្ព័ន្ធ ហាក់ដូចជាកំពុងតែពង្វក់អារម្មណ៍របស់គេយ៉ាងអញ្ចឹង តែថាវាក៏បានផលពិតមែន ព្រោះម្ចាស់កុលសម្ព័ន្ធពេលនេះ ហាក់ដូចជាឈ្លក់វង្វេងនិងទ្រង់ ដល់ងប់ងល់ងើបក្បាលមិនរួចទៅហើយ ត្បិតថាគេលើកដៃម្ខាងឡើងមក ប្រុងនិងលូកលាន់រាងកាយរបស់ព្រះនាងអេរីសាទៅហើយ៖
   " គឺថា...ពេលនេះ... "
...ឌឹប!! ប្រាវ!!...
   ព្រះនាងអេរីសាទ្រង់ទើបតែមានបន្ទូលបានប៉ុណ្ណឹង ស្រាប់តែមានគេមកទាញដៃរបស់ទ្រង់កញ្ឆក់ វ៉ាវ!! ឱ្យថយមកក្រោយទាំងគម្រោល រួចក៏លើកជើងធាក់ម្ចាស់កុលសម្ព័ន្ធឱ្យដួលខ្ពូកនៅលើដីតែម្តង ត្បិតថាម្នាក់នោះក៏មិនមែនជាអ្នកណាមកពីណាឡើយ គឺជារាជទាយាទណាមជុននិងឯង ការអត់ធ្មត់មានដែនកំណត់ ទោះវាជាផែនការស្អីក៏ដោយ តែវាដូចជាជ្រុលពេកហើយ អារម្មណ៍ទ្រង់ដូចជាត្រូវភ្លើងដុតទាំងរស់យ៉ាងអញ្ចឹង វាពិបាកទ្រាំណាស់ កាលបើឃើញនៅភាពស្និតស្នាលទាំងនេះនៅចំពោះមុខ ទ្រង់ខំខាំធ្មេញសង្កត់ចិត្តណាស់ តែវាហាក់ធ្វើមិនបានសោះ។
   " គឺជាឯងទៀតហើយ ពួកឯង...នៅឈរមើករកខ្មោចម៉ែឯងស្អីទៀត? មិចក៏មិនឆាប់ចូលមកចាប់ខ្លួនវាទៅ អូយ!! " ម្ចាស់កុលសម្ព័ន្ធក៏ក្រោកឈរឡើងមក យកដៃខ្ទប់ទ្រូងខ្លួនឯងជាប់ ជាតិស្រាដែលស្រវឹងអម្បាញ់មិញក៏ហាក់ស្វាងអស់រលីងហើយ ត្បិតថាមុននេះក៏ត្រូវមួយជើងផ្ងាពោះ ហាក់ឆ្អិតមិនស្ទើរដែល កាលបើគេក្រោកឈរបានត្រង់ខ្លួនបន្តិចហើយ គេក៏ស្រែកបញ្ជាឡើង ទៅកាន់មនុស្សរបស់ខ្លួនទាំងគម្រោល ត្បិតថាមនុស្សរបស់គេក៏ឡើងមកលើឆាកបាល្ល័ង្ក ព័ទ្ធជុំវិញប្រុងនិងចាប់ខ្លួនរបស់ពួកទ្រង់តែម្តងដូចគ្នា មិនគិតចាំយូរ៖
   " ហេតុអីឱ្យតែយើងមានរឿងល្អៗធ្វើ ដឹងតែមានឯងមកកាត់លាភយើងរហូតអញ្ចឹង? ឯងអីក៏ចងកម្ម ចងពារនិងយើងសម្បើមម្ល៉េះ? យើងដូចឆ្ងល់!! " ម្ចាស់កុលសម្ព័ន្ធក៏ដើរចូលមក ជ្រែកមនុស្សរបស់គេមកឈរចំពោះមុខរបស់រាជទាយាទនិងព្រះនាងអេរីសាដែលឈរបាំងខ្លួនរាជទាយាទនៅខាងក្រោយ រួចក៏ចង្អុលដៃដោយលើកនៅប្រយោគនេះឡើង ទាំងហួសចិត្តមិនស្ទើរផង៖
   " ហេតុអីក៏ឯងចូលចិត្តចេះដឹងរឿងរបស់យើងខ្លាំងម្ល៉េះ? យើងដូចជាមិនយល់ "
   " ឯងយកប្រពន្ធរបស់យើងមករៀបការជាមួយឯងហើយ នៅមិនឱ្យយើងចេះដឹងទៀតរឺ? "
   " អូយ៎...ឈឺ!! " រាជទាយាទណាមជុនទ្រង់ក៏លើកដៃទៅក្តាប់ម្រាមចង្អុលរបស់ម្ចាស់កុលសម្ព័ន្ធជាប់ ព្រមទាំងកាច់វាមកក្រោយគ្មានប្រណីកម្លាំងថែមទៀត ត្បិតថាប្រយោគដែលទ្រង់មានបន្ទូលមុននោះ ក៏មានឥទ្ធិពលមិនស្ទើរ នាំឱ្យគ្រប់គ្នាដែលនៅទីនោះ សូម្បីតែព្រះនាងអេរីសានិងមីលរ៉ាលីក៏ចំហរមាត់ ភ្ញាក់ផ្អើលហាក់នឹកស្មានមិនដល់ដូចគ្នា។
   " ប្រពន្ធ!! "
   " ប្រពន្ធតាំងពីពេលណា មិចក៏យើងមិនដែលដឹង? ឯងកុហក់ យើងមិនជឿឯងទេ "
   " ឯងដឹងបានយ៉ាងមិចទៅ បើពួកយើងរៀបការជាមួយគ្នាតាំងពីមិនទាន់មកដល់ទីនេះម្ល៉េះនោះ " រាជទាយាទណាមជុនទ្រង់ក៏លើកចិញ្ចើមឡើង ព្រមទាំងមានបន្ទូលហាក់ចង់ឌឺផ្គើមទៅអ្នកម្ខាងទៀតវិញមិនស្ទើរ រួចទ្រង់ក៏ព្រមប្រលែងដៃរបស់ទ្រង់ចេញពីដៃមាំក្រាស់របស់ម្ចាស់កុលសម្ព័ន្ធរួចក៏យាងមកគៀកស្មាព្រះនាងអេរីសាវិញម្តង ហាក់ចង់ឌឺដងឱ្យបន្ថែមទៀត៖
   " ទីនេះមានកញ្ចក់ដែលទេ? ជួយយកមកទីនេះបន្តិចមក ខ្ញុំចង់ឱ្យអ្នកខ្លះឆ្លុះមើលខ្លួនឯងបន្តិច មានមើលខ្លួនឯងដែលទេរាល់ថ្ងៃនិង? ថាចំណាស់ណាស់ហើយ មុខចាស់ជាងឪរបស់យើងទៅទៀត ហើយមកចង់រៀបការជាមួយនិងក្មេងស្រីអាយុស្មើរកូន យើងសួរតាមទ្រង់ណា ឯងអត់ចេះខ្មាស់ខ្លួនឯងអីបន្តិចទេរឺ? " ម្តងនេះមនុស្សរបស់ម្ចាស់កុលសម្ព័ន្ធហាក់ដូចជាខឹងជំនួស ប្រុងនិងហក់ទៅចាប់ខ្លួនរាជទាយាទតាមបញ្ជាហើយ តែបែជាត្រូវទុចង៉ក់មួយកន្លែង ត្បិតថាម្ចាស់កុលសម្ព័ន្ធក៏លើកដៃឡើង រារាំងពួកគេឱ្យនៅស្ងៀមសិន ហើយវាក៏ដូចជាបើកដៃឱ្យអ្នកម្ខាងឯណោះបានចិត្តថែមទៀតយ៉ាងអញ្ចឹង រាជទាយាទទ្រង់ញញឹមឡើងឌឺដង ដោយការមានប្រៀប មិនមានភាពភ័យខ្លាចញញើតអីបន្តិច។
   " ទោះយើងថោកទាប ក៏មិនមែនដាច់ដាបដល់ថ្នាក់យកប្រពន្ធរបស់អ្នកដទៃដែលវ៉ី " ម្ចាស់កុលសម្ព័ន្ធក៏ឧទានពាក្យនេះឡើងមក ដូចជាសង្កត់ធ្ងន់ត្រង់ប្រយោគប្រពន្ធអ្នកដទៃនេះមិនស្ទើរ៖
   " ពីមុនព្រោះតែយើងមិនដឹង ឥឡូវនេះយើងដឹងហើយ យើងក៏មិនបំពានដែល យ៉ាងណាពួកឯងគឺជាប្តីប្រពន្ធនិងគ្នាទៅហើយ ចំណែកពិធីសែនព្រេននៅយប់នេះ ចាប់ទុកថាជាពិធីអបអរដល់ប្តីប្រពន្ធរបស់ពួកឯងទៅចុះ " និយាយតែប៉ុណ្ណឹងម្ចាស់កុលសម្ព័ន្ធក៏ព្រមដកខ្លួនដើរចេញពីពួកគេទៅតែម្តង ត្បិតថាគ្រប់គ្នាក៏ស្រែកហូរឡើង អបអរឱ្យពួកទ្រង់ទាំងពីរយ៉ាងស្រុះគ្នា លាន់លឺយ៉ាងទ្រហឹង។
   " មិននឹកស្មានថាទ្រង់បែជាហ៊ានមានបន្ទូលពាក្យបែបនេះចេញមកសោះ " ព្រះនាងអេរីសាទ្រង់ក៏ឧទាននៅបន្ទូលនេះឡើង ខ្សិបៗនៅខាងក្រោយខ្នងរបស់រាជទាយាទតែម្តង រួចក៏លួចញញឹមឡើង ស្ងាត់ៗតែម្នាក់ឯងមិនឱ្យអ្នកណាឃើញ។
   " ចុះអម្បាញ់មិញនេះទ្រង់ធ្វើអីខ្លះ? នេះបើយើងមិនឡើងទៅទេ មិនដឹងថាដល់ណាដល់ណីហើយនោះទេ ក៏ដឹងហើយថាតាកញ្ចាក់នោះដៃដូចមឹក នៅមិនចេះស្ងៀម ហេតុអីក៏ទ្រង់បណ្តោយ? " រាជទាយាទណាមជុនទ្រង់ក៏ងាកព្រះភ័ក្ត្រមករកព្រះនាងអេរីសាវិញ ដោយលើកបន្តូលទាំងនេះឡើង ដូចជាខឹងក្រោតណាស់យ៉ាងអញ្ចឹង មែនហើយ!! ទ្រង់ខឹង ទ្រង់ប្រច័ណ្ឌ ទ្រង់មិនចង់ឱ្យអ្នកណាមកប៉ះពាល់ព្រះនាងអេរីសាសូម្បីតែចុងក្រចកឡើយ កុំថាឡើយប៉ះ សូម្បីតែឈរជិតក៏ទ្រង់មានអារម្មណ៍ថាមិនស្រួលក្នុងព្រះទ័យដែល។
   " ព្រោះខ្ញុំម្ចាស់ចង់សាកព្រះទ័យទ្រង់នោះអី " ព្រះនាងអេរីសាទ្រង់ក៏បន្ទូលប្រយោគនេះឡើង ទាំងញញឹមអៀបប្រៀនសម្លឹងមើលទៅភ្នែករបស់រាជទាយាទផង ចំណែករាជទាយាទណាមជុនទ្រង់ក៏ជ្រឹមចិញ្ចើមឡើងហាក់ឆ្ងល់មិនស្ទើរដូចគ្នា ត្បិតថាគ្រប់យ៉ាងជាគម្រោងការដែលមីលរ៉ាលីបានរៀបចំឡើងទាំងអស់ ទោះបីត្រូវរាជទាយាទបំផ្លាញ់អស់ពាក់កណ្តាល តែគ្រប់យ៉ាងក៏ជ្រះស្រឡះបានដូចគ្នាទេតើ៖
   " ខ្ញុំម្ចាស់តែងតែសប្បាយចិត្ត និងមានអារម្មណ៍ថាកក់ក្តៅពេលបាននៅក្បែរទ្រង់ជានិច្ច ព្រោះអ្វីដឹងទេ អារម្មណ៍របស់ខ្ញុំម្ចាស់គឺប្រាប់មកបែបនិង "

============
MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now