១២+១៣

34 2 0
                                    

គូរដណ្តឹងរាជវង្ស
ភាគទី ១២+១៣
(រីករាយអានណាចាស៎...)

កាលបើស្តាប់នៅប្រយោគហេតុផលចប់ហើយ ស្តេចគ្រីស្ទាល់ទ្រង់ហាក់ផ្ចង់អារម្មណ៍ ត្រិះរិះអំពីរបញ្ហានេះដូចគ្នា ត្បិតថាទ្រង់គឺជាព្រះរាជទាយាទ ដែលត្រូវបានតែងតាំងឡើងមកតាំងពីទ្រង់មានព្រះជន្ម5ព្រះវស្សាក្តី ប៉ុន្តែទ្រង់មិនទាន់បានសាងកេរ្តិ៍ឈ្មោះអ្វីរឺក៏គុណសម្បិត្តិអ្វីមកកាន់ប្រទេសនៅឡើយទេ កុំថាឡើយតែមន្ត្រី សូម្បីតែប្រជានុរាស្ត្រសាមញ្ញធម្មតា ក៏អាចនិងមានមតិរិះគុនបានដែល។
"ទ្រង់មានបន្ទូលក៏សមហេតុផល" ព្រះអង្គទ្រង់មានបន្ទូលដោយលើកដៃមកទុចនិងក្បាលជង្គង់ច្រត និងអង្អែលថ្ងាស់របស់ទ្រង់បន្តិច ប៉ុន្តែទ្រង់ស្រាប់តែចាប់អារម្មណ៍ កាលបើទ្រង់ក្រឡែកទៅឃើញទឹកព្រះភ័ក្ត្ររបស់ព្រះនាងអេរីសាដែលកំពុងតែស្រពប់ស្រពោននៅចំពោះព្រះភ័ក្ត្រទ្រង់ឯណោះ...
"ប៉ុន្តែ... ព្រះនាងអេរីសា...?" គ្រប់គ្នាក៏បែរមកចាប់អារម្មណ៍លើព្រះនាងអេរីសាវិញ ត្បិតថារាជទាយាទមានបន្ទូលក៏សមហេតុផល ប៉ុន្តែក៏មិនអាចមិនគិតដល់អ្នកដែលខំស្កាត់យាងមកតាំងតែពីចម្ងាយឯណោះមិនបាន បើរាជទាយាទយាងទៅសាងគុណសម្បត្តិ ចុះព្រះនាងអេរីសា? ទ្រង់ត្រូវរងចាំត៎ទៀតចឹងរឺ? ធ្វើបែបនេះមិចនិងអាចគប្បីចំពោះព្រះនាងអេរីសាបានទៅ? រឿងរ៉ាវកាន់តែជំពាក់ជំពិនខ្លាំងទៅហើយ៖
"រឿងនេះយើងមិនទាន់ហ៊ានសម្រេចភ្លាមនោះទេ យើងសុំពេលគិតសិន» ស្តេចគ្រីស្ទាល់ទ្រង់ហាក់បីដូចជាក្តៀនយោបល់ ធ្វើបែបនេះក៏មិនអាច ធ្វើបែបនោះក៏មិនសម ត្បិតថាពេលនេះព្រះនាងអេរីសាទ្រង់ក៏យាងមកដល់ចក្រភពអង់គ្លេសនេះយូរហើយដែល បើឱ្យទ្រង់ចាំត៎ទៅទៀត ពិតជាអាត្មានិយមចំពោះទ្រង់ពេកហើយ តែបើសម្រេចរៀបអភិសេកខ្លាចក្រែងថាមិនទាន់ដល់ពេល។
.../...
សាលធំទាំងមូលក៏ត្រូវស្ងប់ស្ងាត់ កាលបើគ្រប់គ្នាក៏សម្រេចចែកផ្លូវទៅរៀងខ្លួន ដោយព្រះនាងអេរីសា និងព្រះនាងយូរីសាពួកទ្រង់ក៏យាងទៅរាជដំណាក់វិញ ទាំងទឹកព្រះភ័ក្ត្រក៏មិនសូវជាស្រស់ប៉ុន្មាននោះទេ ព្រោះរឿងនេះក៏ប៉ះពាល់ដល់ព្រះកិត្តិយសរបស់ទ្រង់មិនតិចនោះឡើយ។
"ម្ចាស់បងអេរីសា!! ទ្រង់កំពុងតែគិតរឿងរាជទាយាទទាមទាចង់យាងទៅសាងគុណសម្បត្តិនោះរឺ?" ដោយយាងមកតាមផ្លូវទៅរាជដំណាក់នោះ ព្រះនាងយូរីសាទ្រង់ក៏ចោទសំណួរសួរ កាលបើឃើញច្បាស់នៅទឹកព្រះភ័ក្ត្រស្រពោន គ្មានស្នាមញញឹមរបស់ម្ចាស់បងទ្រង់ហើយនោះ ត្បិតព្រះនាងអេរីសាទ្រង់ក៏មិនបានមានបន្ទូលឆ្លើយតបអីវែងឆ្ងាយដែល ទ្រង់គ្រាន់តែងក់ក្បាលបន្តិចជំនួសឱ្យការឆ្លើយដោយពាក្យសម្តីតែប៉ុណ្ណោះ ត្បិតថាពេលនេះក៏យាងមកជិតដល់រាជដំណាក់ទៅហើយ ទ្រង់មិនទាន់ហ៊ានមានបន្ទូលអ្វីឱ្យវែងឆ្ងាយនោះទេ ចាំដល់ដំណាក់ចាំសន្ទនាគ្នាប្រហែលជាល្អជាងយាងបន្តើរជជែងគ្នាបន្តើរដែល បើមានគេស្តាប់លឺអាចនិងមានបញ្ហាដោយមិនបានព្រៀងទុកក៏ថាបាន។
"ព្រះនាង..." អ៊ែលឡាក៏ចេញមកទទួលកាលបើឃើញនៅវត្តមានរបស់ព្រះនាងទាំងពីរយាងមកដល់រាជដំណាក់ហើយនោះ ទ្រង់ទាំងពីរក៏យាងចូលទៅដល់ខាងក្នុង រួចក៏ដាក់ព្រះកាយអង្គុយចុះលើកៅអីរានហាល ក្បែរបង្អួចរាជដំណាក់ព្រមគ្នា។
"និយាយអញ្ចឹងហេតុអីក៏ឯងមកដល់ចក្រភពអង់គ្លេសនេះបាន? ព្រះបិតា ព្រះមាតាទ្រង់ដឹងទេថាឯងមកនោះ?" ព្រះនាងអេរីសាទ្រង់ស្រាប់តែញោចគិតដល់ចំណុចនេះ ព្រោះទ្រង់ស្គាល់ប្អូនស្រីទ្រង់ច្បាស់ណាស់ ទ្រង់ជាមនុស្សឯករាជតាំងពីតូចមក យាងទៅណាមកណាដូចជាមនុស្សប្រុសចឹង មិនត្រូវការអង្គរក្ស រឺក៏ស្រីបម្រើដើរតាមឡើយ ហើយរឹតតែមិនដែលសុំការអនុញ្ញាតិពីអ្នកណាថែមទៀត។
"គឺ..ខ្ញុំម្ចាស់..." ព្រះនាងយូរីសាទ្រង់ហាក់អេះអុញចំពោះការឆ្លើយតប ត្បិតថាទ្រង់មិនទាន់ឆ្លើយចេញនៅពេលនេះ ប៉ុន្តែក៏អាចធ្វើឱ្យអ្នកដែលកំពុងអង្គុយចាំស្តាប់ ហាក់យល់បានយ៉ាងងាយ ច្បាស់ណាស់គឺទ្រង់យាងមកដោយខ្លួនឯង មិនបានសុំការអនុញ្ញាតិនោះទេ។
"ឯងតែងតែបែបនេះ យូរីសាពេលនេះឯងមានព្រះជន្ម18វស្សាហើយ ឯងក៏ពេញវ័យហើយឯងមិនមែននៅក្មេងដូចពីមុនទៀតទេហេតុអីក៏ឯងមិនចេះគិតបែបនេះ យ៉ាងណាឯងក៏ជាមនុស្សស្រី ដើរហើរតែម្នាក់ឯងបែបនេះមានគ្រោះថ្នាក់ខ្លាំងណាស់ ដឹងទេ? ព្រះបិតា និងព្រះមាតាពួកទ្រង់បារម្ភពីឯងប៉ុណ្ណា ឯងធ្លាប់គិតខ្លះដែលទេ?"
"ម្ចាស់បង!!" ព្រះនាងយូរីសាទ្រង់ក៏ឧទានពាក្យនេះឡើងទាំងប៊ូញមាត់ខ្នក់ខ្នាញ់ កាលបើស្តាប់នៅបន្ទូលពីអ្នកម្ខាងទៀតមួយខ្សែរធំ ស្ទើរតែមិនដកដង្ហើមហើយនោះ៖
"ព្រោះខ្ញុំម្ចាស់នឹកទ្រង់ពេក បើខ្ញុំម្ចាស់សុំការអនុញ្ញាតិពីបិតាទ្រង់ច្បាស់ជាមិនព្រមទេ បើទ្រង់ព្រមក៏ត្រូវតែមានក្បួនដង្ហែរដែលទ្រង់ក៏ដឹងថាខ្ញុំម្ចាស់មិនដែលត្រូវការបែបនោះឡើយ" កាលបើលឺអ្នកដែលជាប្អូនមានបន្ទូលបែបនេះហើយ ព្រះនាងអេរីសាទ្រង់ក៏ហាក់គាំងយោបល់ រកពាក្យអ្វីបន្ទូលលែងចេញតែម្តង ត្បិតថាទ្រង់ស្តីបន្ទោសឱ្យប្អូនស្រីខ្លាំងៗ ប៉ុន្តែទ្រង់ស្រឡាញ់និងបារម្ភពីប្អូនស្រីម្នាក់នេះជាងប្អូនៗផ្សេងៗទៀតទាំងអស់ រវាងទ្រង់ទាំងពីរគឺស្និតស្នាលជាងគេ ត្បិតថាទ្រង់នៅមានប្អូនពីអង្គទៀត ប៉ុន្តែពួកទ្រង់សុទ្ធតែជាព្រះបុត្រា គ្មានអ្វីគួរបារម្ភដូចជាប្អូនស្រីដែលរពឹសដូចស្វា ដែលនៅចំពោះមុខទ្រង់ពេលនេះទេ។
"គិតតែរឿងទ្រង់ទៅ ខ្ញុំម្ចាស់ស្មានតែទ្រង់អភិសេករួចទៅហើយនេះទ្រង់យាងមកជិតមួយខែហើយណា៎ ទ្រង់នៅមិនទាន់រៀបអភិសេកទេរឺ ហើយរាជទាយាទស្អីគេនិងក៏ចឹងទៀតគេចកុកមិនចង់រៀបអភិសេកនិងទ្រង់បង្ហាញឱ្យឃើញច្បាស់ណាស់"
"បងក៏ដឹងដែលបងពិតជាចង់ត្រឡប់ទៅកាណាដាវិញខ្លាំងណាស់ មនុស្សប្រុសដែលគ្មានបេះដូងបែបនេះបងពិតជាមិនចង់គិតនោះទេ ថាថ្ងៃអនាគត បងនិងទៅជាបែបណានោះ" ព្រះនាងអេរីសាទ្រង់មានបន្ទូលត្អូញត្អែរ ខណ:ដែលទ្រង់ក៏ក្រោកឈរឡើងអស់កម្ពស់ យាងទៅកាន់មាត់បង្អួចទាំងទឹកព្រះភ័ក្ត្រស្រពោនមិនរសាយ ត្បិតថាតាំងតែពីជួបគ្នាមក ពួកទ្រង់មិនដែលមានពេលណាដែលថាត្រូវគ្នា សម្រុះសម្រួលគ្នាម្តងនោះទេ ព្រោះរាជទាយាទតែងតែប្រើអំណាចជាមនុស្សប្រុសកម្លាំងពេញមកគៀបសង្កត់ទ្រង់មិនអាចសូម្បីរតែរើបម្រាស់ចេញរួចជានិច្ច។
ផាំង!!
សុខៗទ្វាក៏ស្រាប់តែរបើកឡើងដោយកម្លាំងជើងធាក់ ពន្លឺចាំងផ្លាត់ពីខាងក្រៅបង្ហាញឱ្យឃើញយ៉ាងច្បាស់ ពីម្ចាស់កាយសង្ហាឈរត្រង់ខ្លួននៅខាងមុខទ្វាឯណោះ គ្រប់គ្នាដែលនៅក្នុងដំណាក់ទាំងអស់ក៏ហាក់ភ្ញាក់ផ្អើលមិនស្ទើរ កាលបើទ្រង់ងាកមកក៏ឃើញយ៉ាងច្បាស់ថា មនុស្សដែលចិត្តហ៊ានទម្លុះទ្វាចូលមកនោះគ្មានអ្នកណាទៀតទេ ក្រៅពីរាជទាយាទណាមជុន ម៉ាតូរៀន៍និងឯង។
"រាជទាយាទណាមជុន" កាលបើឃើញនៅវត្តមានរបស់មនុស្សប្រុសដែលមានឈ្មោះថាជាគូរដណ្តឹង យាងចូលមកកាន់តែជិតហើយព្រះនាងអេរីសានិងគ្រប់គ្នាក៏បើកភ្នែកធំៗឡើង ព្រមជាមួយនិងសម្លេងឧទានទាំងភ្ញាក់ផ្អើលក៏បន្លើរចេញពីបបូមាត់តូចស្អាតឯណេះតិចៗ៖
"ទ្រង់ទម្លុះទ្វាយាងចូលមកក្នុងដំណាក់ខ្ញុំម្ចាស់មានការអី?"
"ទ្រង់ចង់ត្រឡប់ទៅប្រទេសរបស់ទ្រង់វិញណាស់មែនទេ?" រាជទាយាទណាមជុនទ្រង់យាងចូលមកជិតកាយតូចស្អាតនោះហើយក៏មានបន្ទូលទាំងញញឹមចុងមាត់ ហាក់មានគំណួច ខណ:ដែលព្រះនាងអេរីសាក៏ហាក់គាំងឆ្លើយតបលែងចេញ ធ្វើភ្នែកភ្លឹសៗហាក់ភ័យផងឆ្ងល់ផង នេះរាជទាយាទលួចស្តាប់ពួកទ្រង់សន្ទនាគ្នារឺ?
"មកតាមខ្ញុំ!!" រាជទាយាទណាមជុនទ្រង់ហាក់មិនចាំនៅចម្លើយពីអ្នកម្ខាងទៀតសិននោះទេ ទ្រង់ក៏ប្រញ៉ាប់ឈោងទៅទាញដៃរបស់ម្ចាស់កាយតូចល្អិតយាងដំណើរចេញទៅទាំងគម្រោលតែម្តង។
"ទ្រង់ចង់នាំខ្ញុំម្ចាស់ទៅណា?" ព្រះនាងអេរីសាទ្រង់ក៏ចោទសំណួរសួរឡើង កាលបើឃើញនៅកាយវិការហាក់អន្ទះសាររបស់អ្នកម្ខាងទៀតហើយនោះ ក្នុងព្រះទ័យទ្រង់ក៏ហាក់ភ័យផង អរផងច្របូកច្របល់អស់ហើយ។
"ក្រែងទ្រង់ប្រាប់ក្តែងៗថាចង់ទៅកាណាដាវិញមិនចឹងហេស៎?" រាជទាយាទណាមជុនទ្រង់ក៏បញ្ឈប់ដំណើរ បែមកបាញ់ក្រសែរភ្នែកសម្លឹងទៅអ្នកដែលកំពុងតែសម្លក់ទ្រង់មិនដាក់ភ្នែកឯណេះវិញ ដោយលើកនៅសំណួរនេះតបទៅវិញជំនួសឱ្យចម្លើយផង ព្រមទាំងលើកចិញ្ចើមម្ខាងហាក់ចង់ផ្គើន ត្បិតព្រះនាងអេរីសាទ្រង់ក៏ស្ងាត់ច្រៀបដូចគេចុក កាលបើស្តាប់នៅបន្ទូលសួរចំៗបែបនេះហើយ នេះមិនមែនទ្រង់ចង់នាំព្រះនាងអេរីសាត្រឡប់ទៅកាណាដាវិញទេដឹង? មិនចាំយូររាជទាយាទក៏បោះជំហ៊ានដើរចេញទៅបន្តទៀត ដោយទាញយកដៃតូចល្អិតនោះទៅជាមួយផង។
ចំណែកព្រះនាងយូរីសានិងអ៊ែលឡាឯណេះវិញ ពួកគេក៏មិនហ៊ានហាមាត់ហាមឃាត់ដែល ត្បិតថាពួកទ្រង់គឺជាគូរដណ្តឹងនិងគ្នា ថ្ងៃអនាគតពួកទ្រង់ក៏គង់តែរៀបអភិសេកដដែល យ៉ាងណារាជទាយាទណាមជុនក៏មិនអាចឃោឃៅដល់ថ្នាក់នាំព្រះនាងអេរីសាទៅសម្លាប់នោះទេ ប៉ុន្តែកូនចិត្តនឹកបារម្ភ និងគំនិតអវិជ្ជមានក៏ចេះតែកើតមានឡើងមិនអត់នោះទេ។
"ទ្រង់គិតថាទ្រង់អស្ចារ្យណាស់មែនទេ? ដែលគិតចង់ធ្វើអ្វីក៏បានតាមតែព្រះទ័យនោះ?" រាជទាយាទណាមជុនទ្រង់ស្រាប់តែទុចង៉ក់ឈប់បង្អង់ដំណើរមួយកន្លែង កាលបើទ្រង់ស្តាប់នៅប្រយោគរបស់អ្នកដែលទ្រង់ទាញដៃមករហូតបានឆ្ងាយបន្តិចហើយនោះ ក្នុងព្រះទ័យក៏មានកូនចិត្តលួចគិត...
(នេះក្នុងក្រសែរភ្នែកព្រះនាងឃើញទ្រង់អាត្មានិយមដល់ថ្នាក់និងរឺ?)
"គ្រប់យ៉ាងគឺទ្រង់ធ្វើតាមតែព្រះទ័យខ្លួនឯង" ព្រះនាងអេរីសាទ្រង់មានបន្ទូលនៅប្រយោគទាំងនេះបន្ថែមទៀតទាំងសម្លក់ទៅរាជទាយាទចំៗមិនក្រែង ក្រសែរភ្នែករបស់ទ្រង់ពោពេញទៅដោយអារម្មណ៍ខឹងសម្បារ ទ្រង់ខំខាំមាត់សម្លក់រាជទាយាទមិនដាក់ភ្នែក ប៉ុន្តែនៅក្នុងអារម្មណ៍ខឹងសម្បារទាំងនោះក៏មានលាក់បង្គប់នូវភាពទន់ជ្រាយដែលព្រះនាងអេរីសាទ្រង់ព្យាយាមលាក់បាំងលេចចេញមកតាមកែវភ្នែកស្រស់ស្អាតមួយគូនោះព្រមជាមួយគ្នាដែល ត្បិតរាជទាយាទណាមជុនទ្រង់ហាក់ស្លុតអារម្មណ៍បន្តិច រួចទ្រង់ក៏ប្រលែងដៃតូចស្រលូននោះចេញពីក្រញ៉ាំ ត្បិតថាទ្រង់ពេលនេះគឺប្រៀបដូចជាមនុស្សប្រុសចាប់បង្ខំមនុស្សស្រីទន់ខ្សោយម្នាក់ទៅហើយ ទ្រង់ហាក់ទម្លាក់ទឹកមុខចុះបន្តិច កាលបើឃើញនៅក្រសែរភ្នែកស្រស់ថ្លាកំពុងតែសម្លក់មកកាន់ទ្រង់ ដែលមើលហើយបង្ខាំងចិត្តមិនអាណិតមិនបាន។
"ឡើងឡានទៅ!!" រាជទាយាទណាមជុនទ្រង់លែងបង្ខំទៀតហើយ ទ្រង់សម្លឹងទៅកាន់ឡានដែលឈប់ចតស្ងៀមទ្រឹងឯណោះ ហើយក៏មានបន្ទូលឡើងមក ខណ:ដែលព្រះនាងអេរីសាឯណេះទ្រង់ក៏ហាក់ហួសចិត្ត ចំហរមាត់ក្រវីក្បាលញញឹមក៏មិនសមមុខ សម្លក់ទៅកាន់មុខសង្ហាដែលងាកចេញមិនសូម្បីតែងាកមកកាន់ទ្រង់ឯណោះដោយក្នុងចិត្តក៏នឹកហួសចិត្ត ហេតុអីក៏ទ្រង់ត្រជាក់ស្រេបបែបនេះ? ប៉ុន្តែយ៉ាងណាក៏ទ្រង់សម្រេចចិត្តយាងចូលទៅអង្គុយនៅក្នុងឡានមុនដដែល ទើបម្ចាស់កាយសង្ហាយាងទៅអង្គុយនៅកៅអីខាងចង្កូតឡានតាមក្រោយ រួចក៏បញ្ឆេះបើកចេញទៅតែម្តង។
.../...
គ្រប់កាយវិការដែលទ្រង់ទាំងពីរប្រឈមមុខជាមួយគ្នាអម្បាញ់មិញនោះ ក៏ត្រូវប្រទះឃើញដោយក្រសែរភ្នែកថ្លាមានថាមពល ដែលឈរនៅលើបង្កាន់ដៃជាន់ខាងលើនៃរាជវាំងឯណោះ សម្លឹងចុះមកក្រោមមើលទៅកាន់ពួកទ្រង់ទាំងពីរតាំងពីពេលណាក៏មិនដឹង ស្នាមញញឹមក៏ញោចឡើងមកចេញពីបបូរមាត់ក្រហមព្រឿងៗរបស់បុរសវ័យចំណាស់ម្នាក់ ហាក់ដូចជាកំពុងតែគិតរឿងអ្វីម្យ៉ាង បង្ហាញចេញតាមផ្ទៃមុខឱ្យឃើញយ៉ាងច្បាស់។
"យើងប្រាកដជាបានជួបគ្នាមិនខានទេព្រះរាជទាយាទណាមជុន"
.../...
ពេលរសៀល...
ឡានចេះតែរត់ទៅមុខមិនឈប់ ខណ:ដែលម្ចាស់កាយសង្ហាក៏កំពុងតែផ្ចង់អារម្មណ៍បើកបរ ត្បិតថាពេលនេះក៏ចេញមករាងឆ្ងាយពីរាជវាំងបន្តិចហើយ អូ...!! មិនមែនបន្តិចទេ គឺឆ្ងាយណាស់ចេញមកឆ្ងាយពីរាជវាំងខ្លាំងណាស់ រហូតធ្វើឱ្យម្ចាស់កាយតូចល្អិតដែលអង្គុយនៅក្នុងឡានជាមួយឯណេះ ហាក់មិនស្រណុកក្នុងចិត្តទាល់តែសោះ កាលបើចេញមកឆ្ងាយហើយប៉ុន្តែបែជាមានអារម្មណ៍ថាកាន់តែចូលជ្រៅទៅៗ ផ្លូវក៏ដូចជាមិនប្រហាក់ប្រហែលអីបន្តិចសោះ។
"នេះមិនមែនជាផ្លូវទៅកាន់ប្រលានយន្តហោះទេ រាជទាយាទណាមជុន!! ទ្រង់ចង់នាំខ្ញុំម្ចាស់ទៅណា?" ព្រះនាងអេរីសាទ្រង់បែកាយមើលទៅតាមដងផ្លូវឆ្វេងស្តាំមុននិងមានបន្ទូល ត្បិតថាទ្រង់មិនទាន់ស្គាល់ណាអាចក្រអង់គ្លេសនេះច្បាស់ ប៉ុន្តែក៏អាចចាំបានផ្លូវទៅកាន់ប្រលានយន្តហោះបានខ្លះដែល ព្រោះជាផ្លូវដំបូងបង្អស់ដែលទ្រង់ឈានជើងចូលមកកាន់ប្រទេសមួយនេះនិងឯង ត្បិតថាពេលនេះវាមិនដូច មិនសូម្បីតតែប្រហាក់ប្រហែលបន្តិចសោះ ត្បិតសំណួររបស់ទ្រង់មិនទទួលបានចម្លើយត្រឡប់មកវិញទេ ព្រះនាងអេរីសាទ្រង់កាន់តែមានអារម្មណ៍ថាភ័យឡើងកាន់តែខ្លាំង ខណ:ដែលចង្កូតឡានក៏បតចូលទៅផ្លូវមួយ ដែលមើលទៅគឺសុទ្ធតែជាព្រៃយ៉ាងស្តុក ដើមឈើខ្ពស់ៗស្ទើរតែគ្មានពន្លឺថ្ងៃអាចច្រៀតចូលបានទៅហើយ។
"បើទ្រង់មិនឆ្លើយខ្ញុំម្ចាស់និងលោតចេញពីឡានភ្លាម!!» ព្រះនាងអេរីសាទ្រង់មិនបានគម្រាមទេ ទ្រង់ឈោងដៃកាន់ទ្វាប្រុងនិងលោតទៅហើយ តែក៏ត្រូវម្រាមដៃមាំទាំចាប់ករដៃទ្រង់ជាប់ទាន់ ឡានក៏ត្រូវបានជាន់ហ្វ្រាំងឈប់ងឹកមួយកន្លែង ត្បិតថាពេលនេះព្រះនាងអេរីសាទ្រង់ក៏ហាក់ស្ងប់អារម្មណ៍បន្តិចហើយដូចគ្នា។
ព្រះនាងអេរីសាទ្រង់សម្លឹងទៅកាន់ដៃដែលចាប់ទ្រង់ជាប់នោះហើយក៏ងើបព្រះភ័ក្ត្រសម្លក់ទៅកាន់មុខសង្ហាដែលជាម្ចាស់ម្រាមដៃមាំទាំនោះម្តងទៀត ទ្រង់ខាំបបូរមាត់បន្តិចរួចក៏ក្រវាសដៃមាំទាំនោះចេញហាក់ស្អប់ខ្លាំង រួចក៏រ៉ុលខ្លួនចេញពីក្នុងឡានហាក់មួម៉ៅលាយឡំជាមួយនិងអារម្មណ៍ភ័យខ្លាចច្របូកច្របល់គ្នា។
"ក្រែងទ្រង់ប្រាប់ថានាំខ្ញុំម្ចាស់ទៅប្រទេសកាណាដាវិញមិនចឹងហេស៎?"
"អ្នកណាប្រាប់ទ្រង់យើងមិនទាន់បាននិយាយទេ" រាជទាយាទណាមជុនទ្រង់ចោទសួរវិញតែប៉ុណ្ណឹង ទ្រង់លើកដៃអោបខ្វែងទ្រូង រួចក៏ឈានបោះជំហ៊ានយាងទៅក្បែរកាយតូចល្អិត ដែលកំពុងអន្ទះសារឆ្លេរឆ្លារនៅខាងមុខឡានឯណោះ...
"ដំបូងឡើយយើងចង់នាំទ្រង់ទៅកន្លែងមួយ ប៉ុន្តែមើលទៅទ្រង់ហាក់ដូចជាមិនចង់ទៅទេ" រាជទាយាទណាមជុនទ្រង់យាងមកដាក់ខ្លួនផ្អែកខ្នងនិងមុខឡាន រួចក៏មានបន្ទូលដោយប្រយោល ត្បិតថាពាក្យនេះក៏នាំឱ្យចិត្តព្រះនាងអេរីសាទ្រង់ហាក់ងឿងឆ្ងល់លើកចិញ្ចើមឡើង ព្រមទាំងបែសម្លក់មកកាន់ទ្រង់ផង ហាក់ដូចជាចង់ស្តាប់នូបន្ទូលរបស់រាជទាយាទម្តងទៀត។
"ទ្រង់អាចគិតថាយើងជាមនុស្សគ្មានបេះដូងក៏បាន ប៉ុន្តែគ្រប់យ៉ាងដែលធ្វើទៅវាសុទ្ធតែមានហេតុផល" រាជទាយាទណាមជុនទ្រង់បង្ហើរប្រយោគនេះចោលតាមខ្យល់ ដោយមិនសូម្បីតែងាកមើលមុខមនុស្សស្រីដែលទ្រង់ទើបតែនាំមកដល់ទីនេះទាល់តែសោះ ទ្រង់ទម្លាក់ទឹកមុខចុះហាក់មានកង្វល់ក្នុងចិត្តរាប់រយពាន់ លានសែនដោះស្រាយមិនចេញយ៉ាងអញ្ចឹង ត្បិតព្រះនាងអេរីសាទ្រង់មិនបានមានបន្ទូលតាមត៎អ្វីនោះទេ ប៉ុន្តែទ្រង់ក៏អាចស្មានបានហើយថាពាក្យដែលទ្រង់សន្ទនាជាមួយនិងប្អូនស្រី គឺពិតជាត្រូវរាជទាយាទលួចស្តាប់លឺប្រកដណាស់ ព្រោះប្រយោគពាក្យថាគ្មានបេះដូងនេះ គឺទ្រង់ជាអ្នកនិយាយចេញពីមាត់ថ្មីៗនិងឯង។
"ខ្ញុំម្ចាស់មិនដឹងទេថាទ្រង់មានហេតុផលធំដុំអ្វីនោះ ប៉ុន្តែរឿងអភិសេករវាងពួកយើងគឺពាក់ពាន់ជាមួយនិងកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិ វាជាតួនាទី យ៉ាងណាក៏ទ្រង់មិនគួយករឿងផ្ទាល់ខ្លួនមកលាយបញ្ជូលគ្នាដែល"
"ហ៊ឹម..." រាជទាយាទណាមជុនទ្រង់ក៏មិនបានមានបន្ទូលអ្វីបន្ត ទ្រង់គ្រាន់តែប្រលែងខ្យល់ដកដង្ហើមធំចេញមកបន្តិច រួចក៏ឈាននាំរាងកាយសង្ហាយាងទៅខាងមុខប៉ុន្មានជំហ៊ាន ដែលនាំឱ្យព្រះនាងអេរីសាទ្រង់ដៀងក្រសែរភ្នែកតាមមើលទៅទ្រង់ពីក្រោយហាក់មិនដាក់ភ្នែកដូចគ្នា...
"ទ្រង់ឃើញទឹករលកក្នុងបឹងមួយនោះដែលទេ?" សុខៗរាជទាយាទណាមជុនទ្រង់ក៏មានបន្ទូលទាំងសម្លឹងមើលទៅផ្ទៃទឹករលកនៃបឹងមួយ វាធំល្មមគួសមដែលមើលទៅដាច់កន្ទុយភ្នែកលាយឡំជាមួយនិងពន្លឺថ្ងៃរៀបនិងលិចទៅឯណោះ មើលទៅទាក់ភ្នែកគួរឱ្យចង់គូចគន់មិនស្ទើរឡើយ ដែលវានៅមិនឆ្ងាយប៉ុន្មានពីផ្ទៃដែលពួកទ្រង់បានឈប់ឡាននោះទេ ហើយ ត្បិតព្រះនាងអេរីសាទ្រង់ក៏យាងមកតាមក្រោយ ហើយក៏បែសម្លឹងទៅកាន់ទិសដៅដែលអ្នកម្ខាងទៀតសម្លឹងទៅនោះដូចគ្នា។
"ស្អាតណាស់" ព្រះនាងអេរីសាទ្រង់យាងមកឈរទន្ទឹមនិងកាយមាំទាំរបស់រាជទាយាទដែលខ្ពស់ជាងទ្រង់យ៉ាងឆ្ងាយហើយ បើគិតទៅទ្រង់អាចឈរបានតែត្រឹមស្មាអ្នកម្ខាងទៀតប៉ុណ្ណោះ រួចទ្រង់ក៏សម្លឹងទៅផ្ទៃទឹករលកនៃបឹងទាំងអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែទ្រង់នៅតែមិនភ្លេចចោលភ្នែកមើលទៅមុខសង្ហាដែលដែលគ្មានស្នាមញញឹមនៅតែគ្រាមក្រោះមិនរសាយឯណោះដដែល។
"មែនហើយ!! វាស្អាតណាស់ ប៉ុន្តែអ្នកណាទៅដឹងទៅថាវាមានរឿងឈឺចាប់លាក់នៅក្នុងភាពស្រស់ស្អាតមួយនោះ"

===========
MOZU💗📝

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now