៤២+៤៣

11 1 0
                                    

40ឡាចត្រឹមម៉ោង9យប់យកមួយភាគទៀតណា ហិហិ🤭រីករាយអាន...💞

គូរដណ្តឹងរាជវង្ស
ភាគទី ៤២+៤៣

   ស៊ុកជីននាយស្រែកឡើងជេរខ្លាំងៗ ទៅកាន់អ្នកម្ខាងតៀតទាំងគ្មានញញើតមាត់អីបន្តិច ហើយថែមទាំងសង្គៀតធ្មេញ គ្រឺតៗ ជាមួយនិងទឹកមុខក្រហមច្រាល ដូចជារងើកភ្លើង រួចនាយក៏លើកម្រាមដៃកណ្តាល មកចង្អុលឡើងលើនៅចំពោះមុខអ្នកអង្គម្ចាស់គ្រេយ៍ទៀតផង ត្បិតថាអ្នកអង្គម្ចាស់ក៏ខាំមាត់ ខឹងមិនស្ទើរឡើយ កាលបើត្រូវគេប្រមាថនៅចំពោះមុខបែបនេះ។
   " ឆាប់ទៅចាប់វាយកមកនេះ!! " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏ឧទានបញ្ជាទៅកាន់មនុស្សរបស់ទ្រង់ភ្លាមៗ ហើយមនុស្សរបស់ទ្រង់ក៏ចូលទៅចាប់ម្ចាស់កាយសង្ហាចេញមកពីក្នុងគុក នាំមកឈរនៅចំពោះមុខទ្រង់បានតាមបញ្ជាពិតមែន ត្បិតថាកំហឹងទ្រង់ពេលនេះកំពុងតែឆាបឆួល ដូចភ្លើងគេបង្កាន់ក្នុងទ្រូងទៅហើយ មិនចាំយូរគ្រាន់តែមនុស្សរបស់ទ្រង់នាំម្ចាស់កាយសង្ហាមកដល់ភ្លាម ទ្រង់ក៏លើកដៃវាយចំថ្គាមរបស់ស៊ុកជីនមួយដៃយ៉ាងដំណំតែម្តង ត្បិតថាមួយដៃមុននេះក៏ធ្វើឱ្យស៊ុកជីននាយត្រូវងាកមុខចេញស្ទើរតែដួលទ្រប់លើដីទៅហើយ កុំតែបានមនុស្សរបស់អ្នកអង្គម្ចាស់គ្រៀកកាយនាយជាប់សងខាងនោះទេ ឈាមមួយដំណក់ហូរចេញមកពីបបូរមាត់របស់នាយ ស្រក់ដល់ដីតែម្តង ខណ:ដែលនាយក៏ងាកមុខមកវិញ មកប្រឈមគ្នាជាមួយនិងអ្នកដែលវាយនាយមុននេះដូចដើម៖
   " ហេតុអីក៏ឯងមិនព្រមខ្លាំងទៀតទៅ? អាចង្រៃ.. "
   " បានហើយ!! " ខណ:ដែលអ្នកអង្គម្ចាស់កំពុងតែបញ្ចេញកំហឹង ព្រះនាងយូរីសាទ្រង់ស្រាប់តែស្រែកឡើងហាមឃាត់ ត្បិតថាអ្នកអង្គម្ចាស់គ្រេយ៍ក៏កំបួចករអាវយៀដៃប្រុងនិងវាយស៊ុកជីនបន្តទៀតទៅហើយ ប៉ុន្តែអ្នកអង្គម្ចាស់ក៏មិនបានជំទាស់អ្វីដែល ទ្រង់ឈប់បង្អង់ការខឹងក្រោតរបស់ទ្រង់ភ្លាមៗ ដោយងាកមករកព្រះនាងទាំងជ្រឹមចិញ្ចើមហាក់ឆ្ងល់។
   " ហេតុអីក៏ឃាត់? ក៏ឃើញហើយថាវាចោម្សៀតប៉ុណ្ណា? រឺក៏ព្រះនាងអាណិតវា? "
   " អត់ទេ ហេតុអីក៏ខ្ញុំត្រូវអាណិតគេ បើគេមិនដែលទាំងអាណិតខ្ញុំសូម្បីបន្តិចផងនោះ " ព្រះនាងយូរីសាទ្រង់ក៏មានបន្ទូលឆ្លើយតបទៅវិញ ទាំងទឹកព្រះភ័ក្ត្រមាំ បែបប្រាកដប្រជា ត្បិតថាក្រសែរភ្នែកទ្រង់ដែលសម្លឹងទៅកាន់ស៊ុកជីនពេលនេះគឺមិនដែលកែប្រែនោះទេ នៅតែទន់ភ្លន់ និងពោពេញដោយក្តីស្រឡាញ់ដដែល មិនផ្លាស់ប្តូរ។
   " ព្រះនាងយូរីសាទ្រង់ចាញ់ល្បិចអាចង្រៃនេះហើយ ទ្រង់មានដឹងខ្លួនដែលទេ? " ស៊ុកជីននាយក៏ចោទសួរទៅវិញ ព្រមជាមួយនិងប្រយោគចង់ដាស់តឿនសតិ ប៉ុន្តែប្រយោគទាំងនេះបែជាធ្វើឱ្យអ្នកស្តាប់ ហាក់អស់សំណើច សើចចំអកដាក់នាយព្រមៗគ្នាទៅវិញ សូម្បីតែព្រះនាងយូរីសា ត្បិតថាស៊ុកជីននាយក៏ជ្រឹមចិញ្ចើមសម្លឹងមើលទៅគ្រប់គ្នាទាំងងឿងឆ្ងល់ខ្លាំងមិនស្ទើរដូចគ្នា។
   " ចាញ់ល្បិចអញ្ចឹងរឺ? " ព្រះនាងយូរីសាទ្រង់ក៏សួរឡើង បញ្ជាក់ទៅកាន់អ្នកដែលនៅចំពោះមុខទ្រង់ រួចទ្រង់ក៏បោះជំហ៊ាន យាងមកខាងមុខ ជិតនិងកាយស៊ុកជីនបន្តិច រួចទ្រង់ក៏ញញឹមឡើង តែវាមិនមែនជាស្នាមញញឹមបែបមនុស្សសប្បាយចិត្តនោះទេ តែវាគឺជាស្នាមញញឹម ដែលពោពេញទៅដោយភាពឈឺចាប់៖
   " លោកគិតថាខ្ញុំល្ងង់ណាស់រឺ? ឧត្តមសេនីយ៍ស៊ុកជីន អាសយ៍ឌីដ្រា!! អ្នកណាចាញ់ល្បិចអ្នកណា ខ្ញុំមិនខ្វល់ តែមនុស្សដែលលោកស្រែកជេរក្តែងៗថាជាមនុស្សអាក្រក់នេះ គេបានជួយជីវិតខ្ញុំ លោកយល់ដែលទេ? ចុះមនុស្សល្អដូចជាពួកលោកវិញ ពេលខ្ញុំត្រូវការបំផុត ពួកលោកបាត់ស្រមោលទៅណា? "
   " គឺទៅរកថ្នាំបន្សាបឱ្យទ្រង់និងហើយ " ស៊ុកជីននាយក៏ស្រែកឧទានពាក្យនេះឡើងមក កាត់បន្ទូលព្រះនាងយូរីសាភ្លាមៗ ត្បិតថាព្រះនាងយូរីសាទ្រង់ក៏បញ្ចប់បន្ទូលរបស់ទ្រង់តែប៉ុណ្ណឹង រួចក៏ចោលក្រសែរភ្នែកសម្លឹងមកនាយវិញ រួចទើបទ្រង់ប្តូរក្រសែរភ្នែក ទៅចាប់អារម្មណ៍និងកញ្ចប់ថ្នាំដែលនៅក្នុងដៃរបស់ស៊ុកជីនវិញម្តង កាលបើឃើញកញ្ចប់ថ្នាំហើយព្រះនាងយូរីសាទ្រង់ក៏ឈោងដៃទៅកញ្ឆក់យកកញ្ចប់ថ្នាំនោះមកមើល រួចទ្រង់ក៏បើកភ្នែកធំៗ បែបថាចង់លឺពាក្យបកស្រាយ ត្បិតថាស៊ុកជីននាយហាមាត់ប្រុងនិងនិយាយហើយ ស្រាប់តែអ្នកអង្គម្ចាស់គ្រេយ៍ក៏មានបន្ទូលឡើងមកកាត់មុន។
   " ឯងស្មានតែយកកញ្ចប់ថ្នាំប៉ុណ្ណឹងមកចង់លុបលាងកំហុសវិញបានរឺ? បើឯងនិយាយថាទៅរកថ្នាំបន្សាបមកជួយព្រះនាង ចុះហេតុអីក៏មិនមកជាមួយគ្នា? មិនមែនថា...ឯងត្រូវពួកគេទាត់ក្បាលចោល ហើយក៏រត់ទ្រុកៗ ត្រឡប់មករកអ្នកចាស់វិញទេរឺ? " អ្នកអង្គម្ចាស់គ្រេយ៍ក៏លើកបន្ទូលនេះឡើង រួចក៏អស់សំណើច សើចរលាក់ដូចជាមនុស្សកំពុងមានប្រៀប ត្បិតថាប្រយោគរបស់ទ្រង់ក៏ធ្វើឱ្យស៊ុកជីននាយឆ្លើយមិនចេញដូចគ្នា ទោះជាហេតុផលមិនមែនដូចជាទ្រង់មានបន្ទូលទាំងស្រុង ប៉ុន្តែការដែលនាយមិនតបត៎ ព្រោះនាយរវល់តែគិតពីអារម្មណ៍ព្រះនាងយូរីសាទៅវិញទេ នាយខ្លាចថាទ្រង់និងជឿគេ ប៉ុន្តែក៏មិនខុស ព្រះនាងយូរីសាទ្រង់ក៏ក្តាប់ដៃខាំបបូរមាត់ ខឹងនិងឈឺចាប់លើសដើម ព្រោះតែបន្ទូលបង្វែងដានរបស់អ្នកអង្គម្ចាស់គ្រេយ៍មុននេះ ត្បិតថាវាក៏សមហេតុផល និងគួរឱ្យជឿជាក់ជាងការពិតដែលស៊ុកជីននាយប្រុងនិងបកស្រាយចេញមកទៅទៀត។
   " ព្រះនាង គឺ... "
   " មិនបាច់និយាយអីទាំងអស់ លោកគិតថាខ្ញុំល្ងង់ណាស់រឺ? លោកគិតថាខ្ញុំងាយស្រួលបោកណាស់មែនទេ? លោកទុកខ្ញុំជាស្អីឱ្យប្រាដកទៅឧត្តមសេនីយ៍ជីន? ហ្អឹកៗ " ព្រះនាងយូរីសាទ្រង់នៅតែមានបន្ទូលកាត់ប្រយោគរបស់នាយដដែល រួចទ្រង់ក៏ក្រវែងកញ្ចប់ថ្នាំនោះទៅលើទ្រូងរបស់នាយ ត្បិតថាទឹកភ្នែករបស់ទ្រង់ដែលខំទប់មកជាយូរនោះ ហាក់ទប់លែងជាប់ទៅហើយ វាហូរចុះមកដូចជាទឹកបាក់ទំនុបយ៉ាងអញ្ចឹង ទ្រង់មិនត្រូវការស្តាប់ហេតុផលអ្វីទាំងអស់ ទ្រង់ជឿលើការស្តាប់ និងការមើលឃើញផ្ទាល់ភ្នែករបស់ទ្រង់តែម្យ៉ាងគត់។
   " ព្រះនាងយូរីសាគឺគ្រប់យ៉ាងមិនមែនអញ្ចឹងទេ ព្រះនាងអេរីសាទ្រង់... "
   " កុំរំលឹកពីឈ្មោះស្រីម្នាក់នោះឱ្យខ្ញុំលឺទៀតបានទេ? ខ្ញុំឆ្ងល់ណាស់ នាងធ្លាប់កន្ធែកលើកជើងឱ្យលោកគៀវប៉ុន្មានដងហើយ? ហេតុអីក៏ម្នាក់ៗហាក់ស្មោះស្ម័គ្រនិងនាងខ្លាំងម្ល៉េះ? លោកនិយាយទៅ?» ព្រះនាងយូរីសាទ្រង់ហាក់មិនព្យាយាមស្តាប់នៅហេតុផលបកស្រាយរបស់អ្នកណាទាល់តែសោះ ហើយថែមទាំងមានបន្ទូលមិនគប្បីទៅលើអ្នកដែលមាននាមថាជាបងស្រីខ្លួនថែមទៀត ត្បិតថាសំណួរមួយនេះក៏ធ្វើឱ្យស៊ុកជីននាយហាក់ឆ្លើយតបលែងរួច បានត្រឹមតែសម្លឹងមើលភ្នែកទ្រង់ទាំងគាំងស្តូក មិននឹកស្មានថាមនុស្សស្រីមាត់ច្រើនគួរឱ្យស្រឡាញ់និងស្លូតបូតរបស់នាយពីមុន បាត់ទៅណាអស់ក៏មិនដឹង ជំនួសមកវិញ គឺជាព្រះនាងយូរីសាដែលមានតែភាពស្អប់ខ្ពើម និងការច្រណែនឈ្នានីសទៅវិញ។
   " ខ្ញុំមិនដែលគិតសោះថាទ្រង់ហ៊ានមានបន្ទូលពាក្យនេះចេញមករួច ព្រះនាងអេរីសាទ្រង់គឺជាបងស្រីរបស់ទ្រង់ណាក៎!! " ស៊ុកជីនក៏និយាយពាក្យនេះឡើង ហាក់សង្កត់ធ្ងន់ចំប្រយោគថាបងស្រី ប៉ុន្តែប្រយោគរបស់នាយគ្រប់ឃ្លា ហាក់ស្តាប់មិនជ្រៀបចូលត្រចៀករបស់អ្នកស្តាប់ឯណោះទាល់តែសោះ ព្រោះខួរក្បាលព្រះនាងយូរីសាពេលនេះ ដូចជាជ្រាបទៅដោយការស្អប់ខ្ពើម និងការច្រណែនមកបាំងពេញភ្នែកអស់ទៅហើយ។
   " បងស្រីអញ្ចឹងរឺ? លោកនិយាយទៅមើល បងស្រីគេធ្វើបែបនិងដាក់ប្អូនស្រីរឺ? បងស្រីតែងតែរត់ចោលពេលប្អូនត្រូវការខ្លាំងបំផុតនិងហេស៎? បងស្រីដែលគ្មានកេរ្តិ៍ខ្មាស់ ហ៊ានដណ្តើមសូម្បីតែមនុស្សដែលប្អូនស្រឡាញ់ទាំងដែលខ្លួនឯងក៏មានគូរគាប់រួចហើយអញ្ចឹងមែនទេ? លោកនិយាយទៅ បើលោកជាខ្ញុំវិញ លោកនិងមានអារម្មណ៍បែបណា? " ព្រះនាងយូរីសាទ្រង់ស្រែកស្តីបន្ទោស ព្រមទាំងចូលខ្លួនទៅគក់ទ្រូងរបស់ស៊ុកជីន ឌឹបៗទាំងកំហឹងនិងការឈឺចាប់ ត្បិតថានាយត្រូវមនុស្សរបស់អ្នកអង្គម្ចាស់ចាប់ជាប់ក៏ពិតមែន ប៉ុន្តែនាយក៏គ្មានចិត្តចង់ត៎ដៃនិងទ្រង់បន្តិចនោះឡើយ បើសិនជាពេលនេះទ្រង់អាចយល់ព្រមស្តាប់ការបកស្រាយរបស់គេខ្លះ គេក៏ចង់និយាយពាក្យប៉ុន្មានម៉ាត់ទៅកាន់ទ្រង់ដែល ហើយក្នុងប្រយោគទាំងនោះក៏មានពាក្យថា សុំទោស ទៅកាន់ទ្រង់ដូចគ្នា ទោះរឿងខ្លះទ្រង់គិតខុសទៅលើបងស្រីរបស់ទ្រង់ តែកំហុសពិតប្រាកដគឺមកពីនាយខ្លួនឯងទៅវិញទេ ដែលធ្វើខ្លួនមិនទំនង ដឹងថាអ្នកម្ខាងឯណោះមានម្ចាស់ទៅហើយ នៅតែជ្រៀតជ្រែកព្យាយាមធ្វើជាជនទីបី មិនព្រមភ្ញាក់ខ្លួន ឥឡូវនាយទទួលបានផលពីទង្វើររបស់នាយហើយ គឺត្រូវមនុស្សដែលស្រឡាញ់នាយពេញបេះដូង មើលងាយមនុស្សដែលនាយស្រឡាញ់ពេញបេះដូងដូចគ្នា ទាំងដែលនាងគ្មានកំហុសអីបន្តិចសោះ។
   " បានហើយ ឆាប់នាំវាទៅគុកងងឹតទៅ បើទុកគេនៅទីនេះបន្ត ច្បាស់ជាលួចរត់ទៀតមិនខាននោះទេ " អ្នកអង្គម្ចាស់គ្រេយ៍ក៏មានបន្ទូលបញ្ជាទៅមនុស្សរបស់ទ្រង់ឡើង រួចមនុស្សរបស់ទ្រង់ក៏ធ្វើតាមបញ្ជា នាំកាយសង្ហាយកទៅទីកន្លែងដែលទ្រង់បានប្រាប់មុននោះតែម្តង តែថាគ្រប់យ៉ាងហាក់ស្ងប់ស្ងាត់ឡើងវិញ ត្បិតថាព្រះនាងយូរីសាទ្រង់ក៏មិនទាន់យាងចេញទៅណាដែល ទ្រង់នៅតាមសម្លឹងមើលការចាកចេញរបស់ស៊ុកជីនទាល់តែដាច់កន្ទុយភ្នែក ទើបទ្រង់បែកាយយាងត្រឡប់ទៅវិញ។
...//...
...រសៀលថ្ងៃជ្រេ...
   ត្រឡប់ទៅមើលនៅក្នុងជំរុំរបស់កុលសម្ព័ន្ធឯណេះវិញម្តង ពេលនេះមើលទៅដូចជាអ៊ូអរខ្លាំងណាស់ ត្បិតថានៅយប់នេះគឺជាយប់សែនព្រេន រៀបការរបស់ម្ចាស់កុលសម្ព័ន្ធនិងព្រះនាងអេរីសានិងហើយ គ្រប់គ្នាដែលនៅទីនោះមានសុទ្ធតែស្នាមញញឹមនៅលើផ្ទៃមុខទាំងអស់ ចូលរួមអបអរឱ្យម្ចាស់កុលសម្ព័ន្ធរបស់ពួកគេ ត្បិតថាពួកគេមានម្ចាស់ស្រីថ្មីហើយ ក្រោយពីបាត់បង់ម្ចាស់ស្រីទៅជិត20ឆ្នាំ កន្លងមកនេះ។
   " ជិតដល់ពេលហើយ នាងព្រមហើយរឺនៅ? " មីលរ៉ាលី នាងក៏ដើរចូលមកជិតកាយរបស់ព្រះនាងអេរីសា ដោយសួរនៅពាក្យនេះទៅកាន់ទ្រង់ ដោយនៅក្នុងដៃរបស់នាងក៏មានកាន់នៅម្សៅស្អិតពណ៌សរមួយចានចូលមកផង ត្បិតថាវាគឺជាទំនៀមទម្លាប់របស់មនុស្សនៅទីនេះ ឱ្យតែមានពិធីសែនព្រេន រៀបការកូនស្រី តែងតែលាបម្សៅសរនេះនៅលើមុខ ដើម្បីដំណាងពីភាពស្មោះសរ បរិសុទ្ធចំពោះស្វាមី គ្មានថ្ងៃប្រួលប្រែ ស្រឡាញ់មួយនិងមួយ ចេះបារម្ភ ចេះមើលថែ ទោះបីថ្ងៃមុខមានរឿងអ្វីកើតឡើងក៏ដោយ ត្រូវចេះអត់ធ្មត់ សង្កត់ចិត្ត និងព្រមពុះពារទៅមុខជាមួយគ្នា រៀងដរាបទៅ៖
   " បើនាងមិនព្រម ប្រាប់ខ្ញុំមក ខ្ញុំនិងនាំនាងរត់គេចទៅ "
   "អត់ទេមីលរ៉ាលីបើលោកពុកនាងចាប់បាន នាងច្បាស់ជាត្រូវទៀតមិនខាននោះទេ " ព្រះនាងអេរីសាទ្រង់ក៏មានបន្ទូលបដេសេធឡើង ព្រមទាំងលូកដៃទៅក្រសោបម្រាមយកដៃរបស់អ្នកម្ខាងទៀតមកកាន់ ទាំងក្តីបារម្ភ ត្បិតថាគ្រប់យ៉ាងដែលទ្រង់បានធ្វើ ព្រោះតែចង់ជួយដល់នាងនិងហើយ បើចុងក្រោយទ្រង់នាំទុក្ខដល់នាងដដែលៗ តើទ្រង់ជួយបានប្រយោជន៍អីទៅ?
   " តែនាងមិនបានស្រឡាញ់លោកពុករបស់ខ្ញុំទេ " មីលរ៉ាលីនាងនៅតែទន្ទួច និងនិយាយពីហេតុផលចេញមកមិនឈប់ នាងក៏លើកដៃព្រះនាងអេរីសាទាំងសងខាងមកផ្គុំគ្នា រួចនាងក៏ក្រសោបជាប់ក្នុងប្រអប់ដៃនាងទាំងសងខាងដូចគ្នា ត្បិតថានាងមិនចង់ឱ្យព្រះនាងអេរីសាទ្រង់រៀបការនោះទេ ទោះបីធ្វើព្រោះជួយនាងក៏ដោយ តែនាងមិនបានត្រូវការទេ ព្រោះវាក៏ប៉ះពាល់ដល់អនាគត ព្រមទាំងម្ចាស់បេះដូងទ្រង់ទៀតផង៖
   " ក្រែងនាងក៏មានម្ចាស់បេះដូងរួចហើយមែនទេ? "
   " ... " ព្រះនាងអេរីសាទ្រង់មិនបានឆ្លើយតបអ្វីនិង មីលរ៉ាលីនោះទេ បែជាយំហ៊ូឡើងមកដូចជាទឹកបាក់ទំនុបទៅវិញ ត្បិតថាប្រយោគមួយឃ្លាចុងក្រោយរបស់នាង ហាក់ប៉ះពាល់ដល់អារម្មណ៍របស់ទ្រង់មិនស្ទើរឡើយ មីលរ៉ាលីនាងក៏យល់ពីជម្រៅចិត្តទ្រង់ដូចគ្នាដែល នាងចូលខ្លួនមកក្បែរទ្រង់ រួចក៏អោបទ្រង់ជាប់និងទ្រូង ដោយអង្អែលសក់ទ្រង់ថ្នមៗដោយការលួងលោមផង។
   " នាងរត់ទៅ ចាំខ្ញុំបង្វែងដានពុកខ្ញុំឱ្យ " មីលរ៉ាលីនិយាយបានតែប៉ុណ្ណឹង ក៏ស្ទុះវឹងប្រុងនិងទៅធ្វើតាមសម្តី តែនាងក៏ទៅមិនរួច ត្បិតថាដៃរបស់នាងម្ខាងក៏ត្រូវដៃរបស់ព្រះនាងអេរីសាចាប់ជាប់មួយកន្លែងទៅហើយ។
   " យ៉ាងណាខ្ញុំបានជ្រើសរើសរួចហើយ អរគុណនាងណាស់មីលរ៉ាលី នាងកាន់តែធ្វើល្អដាក់ខ្ញុំ ខ្ញុំកាន់តែមានអារម្មណ៍ថាខុសចំពោះនាងកាន់តែច្រើន ឱ្យខ្ញុំធ្វើអ្វីមួយដើម្បីតបស្នងសងគុណនាងម្តងទៅ " ព្រះនាងអេរីសាទ្រង់ក៏មានបន្ទូលនេះឡើង រួចក៏ទម្លាក់ទឹកព្រះភ័ក្ត្រចុះ ដោយបែកាយមកអង្គុយទល់និងកញ្ចក់សារជាថ្មី។
   " តែ... "
   " នាងចេញទៅសិនទៅ ខ្ញុំចង់នៅម្នាក់ឯងមួយភ្លេតសិន " ព្រះនាងអេរីសាទ្រង់ក៏មានបន្ទូលឡើង កាត់ពាក្យរបស់មីលរ៉ាលីតែម្តង ត្បិតថាទ្រង់អាចដឹងហើយ ថានាងចង់និយាយពីអ្វីនោះ ទើបទ្រង់ប្រញ៉ាប់កាត់ប្រយោគរបស់នាង រួចក៏លើកស្និតសិតសក់មកអូសចុះឡើង លើសក់របស់ទ្រង់ធ្វើប្រងើយ។
   " ល្អ...បើនាងមានអ្វីឱ្យខ្ញុំជួយក៏ប្រាប់មកចុះ ខ្ញុំរីករាយជានិច្ច " មីលរ៉ាលីនាងនិយាយតែប៉ុណ្ណឹង រួចក៏ដាក់ចានម្សៅចុះនៅលើតុក្បែរដៃព្រះនាងអេរីសាតែម្តង រួចក៏ប្រលែងខ្យល់ដង្ហើមធ្ងន់ចេញមកបន្តិច មុននិងដើរចាកចេញទៅបាត់។
   " ... " គ្រាន់តែមីលរ៉ាលីចាកចេញទៅភ្លាម ទឹកភ្នែកមិនដឹងជាមកពីណាខ្លះទេ ហូរចុះមកស្ទើរតែដូចទឹកភ្លៀងទៅហើយ ព្រះនាងអេរីសាទ្រង់ក្តាប់ស្និតក្នុងដៃទ្រង់ជាប់ ស្ទើរបាក់ម្រាម ត្បិតថាទ្រង់ព្យាយាមធ្វើដូចជាធម្មតាអស់ពីចិត្តហើយ នៅតែមិនអាច ព្រោះព្រះទ័យទ្រង់នៅតែគិតដល់មនុស្សជាទីស្រឡាញ់ទ្រង់ជានិច្ច ហើយថ្ងៃនេះទ្រង់បែជាមករៀបការនិងអ្នកផ្សេងដែលទ្រង់មិនដែលស្គាល់គ្នាសោះទៅវិញ នេះបើសិនជារាជទាយាទដឹងវិញ តើទ្រង់និងធ្វើបែបណាទៅ? ភ្លាមនោះទ្រង់ក៏ចោលក្រសែរភ្នែកទៅឃើញកូនកាំបិតចិត្រផ្លែឈើមួយនៅលើចាន ទ្រង់ក៏ព្រិចភ្នែកញ៉ាប់សម្លឹងមើលទៅឆ្វេងស្តាំបន្តិច ហាក់ដូចជាកំពុងតែគិតអ្វីម្យ៉ាងយ៉ាងអញ្ចឹង ទ្រង់ក៏ក្រោកឈរឡើង យាងទៅយកកូនកាំបិតមួយនោះយកកាន់ក្នុងដៃ រួចក៏សម្លឹងមើលវា ដោយញញឹមបន្តិចផង។
   " ទ្រង់ចង់ធ្វើស្អីនិង? " សម្លេងយ៉ាងក្រឡ៎មួយក៏បានស្រែកសួរឡើង ត្បិតសម្លេងនោះក៏មិនមែនជាសម្លេងអ្នកណាទៀតទេ គឺជាសម្លេងរបស់រាជទាយាទណាមជុននិងឯង ដែលទ្រង់ទើបតែចូលមកភ្លាមក៏ឃើញព្រះនាងអេរីសាទ្រង់កាន់កាំបិតភ្លេត ត្បិតថាទ្រង់ឃើញហើយក៏ហាក់ភ័យមិនស្ទើរ ប្រញ៉ាប់យាងចូលទៅក្រសោបចង្កេះព្រះនាងអេរីសា កញ្ឆក់កាំបិតចេញពីដៃបានរួចក៏បោះក្រវែងចោលភ្លាមៗ ត្បិតថា មីលរ៉ាលីក៏ដើរចូលមកតាមក្រោយជូនពេលដូចគ្នា។
   " រាជទាយាទ!! " ព្រះនាងអេរីសាទ្រង់ក៏ឧទានសព្វនាមនេះឡើងទាំងភ្ញាក់ផ្អើល រួចក៏បែកាយទៅអោបនិងកាយមាំទាំរបស់ទាយាទយ៉ាងណែន ដោយក្តីនឹករលឹក ត្បិតថារាជទាយាទណាមជុនទ្រង់ក៏មិនទុកឱកាសល្អបែបនេះចោលដូចគ្នាដែល ទ្រង់ក៏អោបតបទៅអ្នកម្ខាងវិញ ទាំងគ្មានគិតអាណិតដល់ចិត្ត មីលរ៉ាលីដែលខំរត់ចូលមកទាំងភ័យ នៅឈរមើលពួកទ្រង់អីបន្តិចសោះ។
   " ហេមៗ.. " មីលរ៉ាលីនាងក៏បញ្ចេញនៅសម្លេងបែបក្រហែមមួយចេញមក រួចក៏បែមុខចេញពីពួកទ្រង់ ត្បិតថាសម្លេងរបស់នាងក៏ហាក់ផ្តាច់អារម្មណ៍ល្អៗរបស់ពួកទ្រង់អស់រលីង ពួកទ្រង់ងាកសម្លេងមើលមកនាង រួចក៏ព្រមដកកាយចេញពីគ្នាបន្តិចយ៉ាងរហ័ស។
   " ទ្រង់ពិតជាត្រឡប់មកវិញពិតមែន ហ្អឹកហ្អឹក " ព្រះមាងអេរីសាទ្រង់ក៏ឧទានបន្ទូលនេះឡើង រួចក៏សម្រក់ទឹកភ្នែកចុះមកម្តងទៀត ត្បិតថាទឹកភ្នែកលើកនេះមិនមែនជាសញ្ញានៃការឈឺចាប់នោះទេ តែវាគឺជាអារម្មណ៍ដែលរំភើប រកតែបកស្រាយក៏មិនអស់ដែល៖
   " ខ្ញុំម្ចាស់ស្មានតែទ្រង់លែងត្រឡប់មករកខ្ញុំម្ចាស់វិញហើយ ខ្ញុំម្ចាស់ខ្លាចណាស់ ខ្លាចថាទ្រង់និងមិនត្រឡប់មកវិញ "
   " យើងបានដឹងរឿងពីមីលរ៉ាលីអស់ហើយ " រាជទាយាទណាមជុនទ្រង់ក៏លើកដៃទៅអង្អែលសក់របស់ព្រះនាងអេរីសាថ្នមៗ ព្រមទាំងមានបន្ទូលនៅប្រយោគនេះទៅកាន់ទ្រង់ផង ព្រះនាងអេរីសាទ្រង់លឺភ្លាមក៏ប្រញ៉ាប់ងាកសម្លឹងមើលទៅមុខរបស់មីលរ៉ាលី រួចក៏ជ្រឹមចិញ្ចើមសម្លឹងមករាជទាយាទវិញម្តង ហាក់មិនយល់៖
   " កុំខ្លាចអីអ្នកណាក៏គ្មានសិទ្ធរៀបការជាមួយនិងទ្រង់បានទាំងអស់ ក្រៅពីយើងតែម្នាក់ប៉ុណ្ណោះ អ្នកផ្សេងគ្មានសិទ្ធសូម្បីតែប៉ះសាច់របស់ទ្រង់ឡើយ " រាជទាយាទណាមជុនទ្រង់មានបន្ទូលប្រយោគនេះឡើងទាំងទឹកព្រះភ័ក្ត្ត្រហាក់ប្រាកដប្រជាខ្លាំងណាស់ តែបែជាធ្វើឱ្យអ្នកដែលឈរមើលឯណោះអស់សំណើចទៅវិញ។
   " លោកពុករបស់ខ្ញុំមិនមែនជាមនុស្សចិត្តចង្អៀតនោះទេ បើគាត់ដឹងថាអេរីសានាងមានគូរកំណាន់ចិត្តរួចហើយនោះ គាត់មិនដណ្តើមរបស់អ្នកដទៃនោះទេ ជឿខ្ញុំចុះ យល់ល្អពួកនាងទៅប្រាប់គាត់ត្រង់ៗវិញទៅល្អជាង ទាន់មានឱកាស់ល្អ "

=============
MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now