៦៨

12 1 0
                                    

ទីបំផុតសំណាញ់កម្មក៏បានមកដល់ ssss អ្នកអង្គម្ចាស់គ្រេយ៍ចប់ត្រឹមនេះហើយ🤭

គូរដណ្ដឹងរាជវង្ស
ភាគទី ៦៨

   ស៊ុកជីននាយដើរមកឈរខាងមុខប៉ុន្មានជំហ៊ាន រួចក៏ឧទាននៅពាក្យអស់ទាំងនេះសួរទៅកាន់ខ្លួនឯង ត្បិតថានាយហាក់មិនសូវជាចាប់អារម្មណ៍ចំពោះរឿងនេះប៉ុន្មាននោះទេ ព្រោះអារម្មណ៍រំភើប និងមានសង្ឃឹមកំពុងតែលុកលុយចិត្តចង់តែទន្រ្ទានចេញមកក្រៅទៅហើយ៖
   " ប្រសើរណាស់! " និយាយតែប៉ុណ្ណឹងស៊ុកជីនក៏ប្រញ៉ាប់បែខ្លួនត្រឡប់ក្រោយ ឈោងដៃទៅទាញមីលរ៉ាលីកញ្ឆក់នាងឡើងមក រកតែនាងត្រៀមខ្លួនក៏មិនទាន់ឡើយ៖
   " មកតាមខ្ញុំ "
   " ទៅណា? " ស៊ុកជីននាយមិនបានឆ្លើយនិងមីលរ៉ាលីឡើយ តែនាយក៏អូសដៃមីលរ៉ាលីដើរចេញទៅ ហាក់មិនខ្លាចពួកទាហ៊ានដូចជាអម្បាញ់នេះទាល់តែសោះ។

...//...
...គ្រឹប...
   ក្រុមទាហានរួមទាំងក្រុមអង្គរក្សពិសេសដែលស្ថិតក្រោមការកាន់ក្តាប់របស់មេកងអង្គរក្សហ្វីលីកក៏ចូលមកដល់ ព្រមទាំងកាន់កាំភ្លើងគ្រប់ដៃគ្មានចន្លោះម្នាក់ឡើយ ត្បិតថាពួកគេចូលមកដល់បន្ទាយភ្លាមក៏រហ័សសម្រុកតម្រង់ចូលទៅរកអ្នកអង្គម្ចាស់គ្រេយ៍ត្រង់ៗតែម្តង ចំណែកឯទាហានដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកអង្គម្ចាស់គ្រេយ៍ឯណោះវិញ ក៏ប្រញ៉ាប់នាំគ្នាចូលមកឆ្កាក់ពីមុខផ្លូវ ហាក់ចង់ប្រឆាំងតតាំងភ្លាមៗដូចគ្នា។
   " ហឹសៗ... អូ.. ជាលោកម្ចាស់ហ្វីលីកទេរឺ? ខ្ញុំស្មានថាអ្នកណា សុំទោសដែលមិនបានចេញមកទទួលឱ្យសមនិងឋាន: " កាលបើក្រុមទាហានទាំងពីរបក្សប្រឈមពាក់មុខយក្សដាក់គ្នារួច ក៏ដល់វេនអ្នកគ្របគ្រងទាំងពីរបក្សប្រឈមគ្នាជាលក្ខណ:មេប៉ះមេម្តង អ្នកអង្គម្ចាស់គ្រេយ៍យាងចេញពីបន្ទប់យ៉ាងស្វាហាប់ ប្រញ៉ាប់និយាយពាក្យនេះចោលទៅកាន់អ្នកម្ខាងដែលនៅឈរខាងមុខគេឯណោះទាំងញញឹមរីកមុខ ហាក់គ្មានរំជើបរំជួល រឺខ្វល់បារម្ភខ្លាចអ្វីបន្តិចសោះតែម្តង។
   " ហឹសៗ.. មិនអីទេអ្នកអង្គម្ចាស់ មិនបាច់គួសមដល់ថ្នាក់និងក៏បាន ព្រោះ... មើលទៅទ្រង់ក៏នៅក្អេងក្អាងមិនបានយូរទៀតដែល " លោកហ្វីលីកក៏ប្រញ៉ាប់និយាយនៅពាក្យប៉ុន្មានឃ្លានេះឡើង ហាក់ស៊កសៀតចង់ឱ្យអ្នកម្ខាងចុក ឆ្អែតពេញទំហឹង ត្បិតអ្នកម្ខាងឯណោះក៏ហាក់មិនមានអារម្មណ៍ថាឈឺ រឺរម្គោះរម្គើរអ្វីនោះទេ ផ្ទុយទៅវិញ អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់បែជាផ្ទុះសំណើចឡើងទាំងងើយករ ហាក់សប្បាយចិត្តហួសប្រមាណទៅវិញ។
   " ហេតុអី? ហេតុអីថាមិនបានយូរ ហាស៎!! ជាង40ឆ្នាំហើយដែលយើងឈរជើងនៅទីនេះ មិចក៏ថាមិនបានយូរ? មានរឿងអ្វីរឺ? " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ហាក់មិនបង្ហាញនៅចំណុចគួរឱ្យចាប់ថ្នាក់ចេញទៅឡើយ ផ្ទុយទៅវិញ ទ្រង់ធ្វើហីៗ និយាយហាក់ដូចជាគ្មានក្រែងញញើតអីបន្តិចសោះ ត្បិតថាលោកហ្វីលីកឯណេះក៏ហាក់ញញឹមចុងមាត់ឡើង រួចក៏លើកដៃឡើងលើជាសញ្ញា។
   " ឆែកឆេរភ្លាមទៅ!! " មិនចាំយូរឡើយ លោកហ្វីលីកក៏ដាក់បញ្ជាទៅកាន់មនុស្សរបស់គេ រួចក៏លើកនៅក្រដាស់សរមួយច្បាប់ដែលមានលិចលក្ខជាអក្សរឡើងមកបញ្ជាក់ដល់អ្នកម្ខាងតាមច្បាប់តួនាទី ត្បិតអ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏ជ្រឹមចិញ្ចើមខំប្រឹងសម្លឹងមើលទៅក្រដាស់សរដែលមានលិចលក្ខជាអក្សរនោះ តែកុំគិតថាទ្រង់ភ័យឡើយ ផ្ទុយទៅវិញទ្រង់បែជាអស់សំណើចឡើងមួយទំហឹងថេមទៀតទៅវិញទេ៖
   " មានអ្នកទៅរាយការណ៍ប្រាប់ព្រះអង្គអំពីអំពើក្បត់របស់ទ្រង់ ដែលមានទាំងភស្តតាងនិងសាក្សីជាក់លាក់ "
   " ហាសៗ.. ឯណាមើល! ឯណាភស្តតាង ឯណាសាក្សី? មិចក៏យើងមើលមិនឃើញ នែ៎... ប្រយ័ត្នតែរកមិនឃើញត្រូវធ្លាក់ដំណែងខ្លួនឯងវិញណា៎ យើងគ្រាន់ប្រាប់! "
...
   " លោកម្ចាស់ រកមិនឃើញអ្វីទេទាន៎ "
   " ខ្ញុំក៏រកមិនឃើញអ្វីដែលទាន៎ " រយ:ពេលមួយសន្ទុះក៏កន្លងផុតទៅ ក្រុមទាហាន និងក្រុមអង្គរក្សពិសេសក៏ដើរត្រឡប់មកឈរខាងក្រោយខ្នងរបស់លោកហ្វីលីកវិញ ដោយមិនភ្លេចប្រាប់ពីស្ថានភាពដល់អ្នកជាចៅហ្វាយឱ្យបានដឹងផង ត្បិតលោកហ្វីលីកក៏ជ្រឹមចិញ្ចើមទាំងឆ្ងល់ឡើង ចំណែកអ្នកអង្គម្ចាស់គ្រេយ៍ឯណេះក៏គិតតែពីអស់សំណើចមិនឈប់ ហាក់ពេញចិត្តពេញថ្លើមដល់ប្រមាត់សួត។
   " ក៏បានដាស់តឿនហើយដែល នៅតែមិនស្តាប់ ហាស៎ៗ 40ឆ្នាំណាវ៊ើយ!! មិនមែន4ខែដែលឱ្យពួកឯងដកស្កូវបានងាយៗនោះទេ "
   " ពួកឯងរកសព្វអស់ហើយរឺ? " មិនអស់ចិត្តលោកហ្វីលីកក៏ងាកទៅខ្សិបសួរនាំអង្គរក្សដែលនៅឈរក្បែរបំផុតឯណេះដើម្បីចង់បញ្ជាក់ ប៉ុន្តែចម្លើយដែលអង្គរក្សនោះបានឆ្លើយក៏នៅតែដដែល ត្បិតអង្គរក្សម្នាក់នោះក៏ក្រវីក្បាល ទាំងទម្លាក់ទឹកមុខចុះមិនឈប់៖
   " ពិតមែនហើយ ចុះឯណារាជទាយាទ មិចក៏មិនឃើញយាងមកជាមួយទ្រង់អញ្ចឹង? "
   " ប៉ា!! " លោកហ្វីលីកកំពុងតែចាក់មនោគមន៍សួរនាំទៅកាន់អ្នកអង្គម្ចាស់គ្រេយ៍សុខៗ សម្លេងយ៉ាងគ្រឡ័រស្រែកហៅឈ្មោះប៉ាក៏ស្រាប់តែបន្លើរឡើង ត្បិតថាវត្តមានរបស់មនុស្សម្នាក់នេះហាក់នាំឱ្យទឹកមុខស្រស់ស្រាយរបស់អ្នកអង្គម្ចាស់គ្រេយ៍អាចប្រែប្រួលបានដល់180ដឺក្រេតែម្តង។
   " ឯងឆាប់ទៅនាំខ្លួនចំណាប់ខ្មាំងមក!! " កាលបើសភាពការណ៍ដូចជាមិនសូវអណោយផល អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏ប្រញ៉ាប់អោនទៅខ្សិបដាក់ជំនិតរបស់ទ្រង់យ៉ាងរហ័ស ត្បិតថាជេកដែលជាជំនិតឯណេះក៏រហ័សរហួនថែមទៀត ទ្រង់ដាក់បញ្ជាភ្លាមក៏ទៅធ្វើភ្លេតគ្មានឱ្យឃ្នើសចិត្តទាន់ឡើយ។
   " ស៊ុកជីន!! នេះ... ចុះឯណារាជទាយាទ? "
   " មុនប៉ាសួរខ្ញុំ ប៉ាគួរតែសួរអ្នកអង្គម្ចាស់វិញទៅល្អដែលទេ " គ្រាន់តែស៊ុកជីននិយាយបែបនេះភ្លាម គ្រប់គ្នាក៏ផ្លាស់ក្រសែរភ្នែកបែមកសម្លឹងអ្នកអង្គម្ចាស់វិញម្តង ត្បិតអ្នកអង្គម្ចាស់គ្រេយ៍ឯណេះក៏ហាក់សាបមាត់ សាបករមិនតិចឡើយ ហើយក៏ឈប់ក្អេងក្អាង ខុសពីអម្បាញ់មិញនេះដាច់ស្រឡះ៖
   " អម្បាញ់មិញនេះលឺថាសួររកសាក្សីមែនទេ? នេះអី! មីលរ៉ាលីនាងគឺជាសាក្សីរស់ក្នុងរឿងនេះ ចំណែកភស្តតាងក៏ទៅមើលនៅកុលសម្ព័ន្ធស្គីហ្គឺទៅ ពិតៗជាក់ស្តែង អ្នកអង្គម្ចាស់ធ្វើរឿងអាក្រក់អ្វីខ្លះ ក៏ដឹងច្បាស់ក្នុងចិត្តហើយមិនអញ្ចឹង? សម្លាប់មនុស្សតាមតែអំពើចិត្ត ដុតផ្ទះសំបែងពួកគេ សម្លាប់បានសូម្បីតែកូនក្មេងនិងមនុស្សចាស់ ប៉ុណ្ណឹងល្មមអាចដាក់ទោសទ្រង់បានហើយរឺនៅ? "
   " នេះនៅមិនទាន់រាប់ចូលរឿងដែលទ្រង់ចាប់រាជទាយាទយកទៅឃុំក្នុងគុកនៅឡើយទេ "

=========
MOZU 💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now