១៧

27 2 0
                                    

អេតមីនត្រឡប់មកវិញហើយ សុំទោសផងដែលបាត់មុខទៅឡើងយូរ ដោយសារទូរស័ព្ទអេតមីនខូច ទើបទិញថ្មីបាន សង្ឃឹមថានាក់អាននៅចាំចុះណា😽រីករាយអានចាស់...

គូរដណ្តឹងរាជវង្ស
ភាគទី ១៧

   ក្រោយពីមានបន្ទូលនៅពាក្យប៉ុន្មានឃ្លានោះរួច កាយសង្ហាក៏ក្រោកឈរឡើងអស់កម្ពស់ យាងចេញពីកៅអីរានហាល រួចក៏មានបន្ទូលមុននិងបោះជំហ៊ាន ជ្រែងហោប៉ាវយាងចេញ ត្បិតថាបន្ទូលរបស់ទ្រង់មុននោះ វាបានសម្លាប់បេះដូងរបស់អ្នកកំពុងអង្គុយតែស្តាប់ឯណោះឱ្យស្លាប់ចិត្ត ភាំងឡើងស្លើររំភើបចិត្តមិនស្ទើរបាត់ទៅហើយ។
...//...
   ពេលរាត្រីក៏ឈានចូលមកដល់ ពន្លឺនៃព្រះច័ន្ទរះជះរស្មីពេញដួងគួរជាទីគយគន់ នាំឱ្យម្ចាស់កាយតូចល្អិតឈរនៅមាត់បង្អួចសម្លឹងងើយមើលទៅមិនគិតជិនណាយ ញញឹមញញេមជាមួយនិងក្តីសុខ។
   (ថ្ងៃក្រោយកុំចេះតែអន់ចិត្តបែបនេះ បើមិនទាន់សួរ ពេលខ្លះកុំជឿលើភ្នែកដែលបានឃើញខ្លាំងពេក ភ្នែកក៏ចេះបោកដែល)
   ព្រះនាងអេរីសាទ្រង់ហាក់ញញឹមប្លែក ផ្ទៃព្រះភ័ក្ត្ររបស់ទ្រង់ក៏ហាក់ក្រហមព្រឿងៗ ត្បិតថាទ្រង់ក៏លួចគិតអំពីរបន្ទូលរបស់រាជទាយាទកាលពីព្រឹកមិញនេះមិនឈប់ ក្រសែរភ្នែកដែលទ្រង់សម្លឹងប៉ះគ្នា ស្នាមថើបដំបូងដែលទ្រង់បានទទួល រូបភាពនិងអារម្មណ៍ទាំងនេះវាកំពុងតែអុកឡុកពេញទាំងខួរក្បាលរបស់ទ្រង់អស់ទៅហើយ។
   " ពេលទ្រង់ទន់ភ្លន់ ទ្រង់ក៏គួឱ្យស្រឡាញ់ម្យ៉ាងដែលព្រះរាជទាយាទណាមជុន ហិហិ " ព្រះនាងអេរីសាទ្រង់មានបន្ទូលព្រមទាំងអស់សំណើចរងូវៗតែអង្គឯងក្បែរមាត់បង្អួច ត្បិតថាពេលនេះទ្រង់កំពុងតែមើលទៅព្រះច័ន្ទដែលរះនៅទីខ្ពស់សែនឆ្ងាយឯណោះ ដល់ថ្នាក់រង្វង់ផ្ទៃនៃព្រះច័ន្ទពេលនេះគ្មានឃើញពណ៌សរដូចមនុស្សធម្មតាគេឃើញនោះទេ គឺឃើញតែស្រមោលព្រះភ័ក្ត្ររបស់រាជទាយាទអស់ទៅហើយ តើនេះជាអារម្មណ៍លង់ស្រឡាញ់ហើយមែនទេ? ត្រូវហើយ គ្មានអ្នកណាអាចឆ្លើយសំណួរនេះបានទេ ក្រៅពីទ្រង់ខ្លួនឯងនោះ។
…/...
   ព្រឹកព្រលឹមនៃថ្ងៃថ្មីក៏ឈានចូលមកដល់ បង្ហាញឱ្យឃើញនៅម្ចាស់កាយសង្ហាកំពុងតែឈរហាត់បាញ់កាំភ្លើង រាងក្រាស់ភ្ជង់កាំភ្លើងតម្រង់ទីទៅរកកំប៉ុងមួយជួរ ដែលដាក់នៅទីស្រឡះម្ខាង ឆ្ងាយពីខ្លួនរបស់គេប្រហែលជា15ម៉ែត្រ នៅក្នុងសួនច្បាខាងក្រោយភូមិគ្រឹះរបស់គេឯណោះ ត្បិតថាម្រាមដៃចង្អុលរបស់រាងក្រាស់ក៏លូកចូលទៅប្រុងនិងកេះកៃទៅហើយ ស្របនិងកែវភ្នែកយ៉ាងមុតស្រួច ក៏កំពុងតែសម្លឹងតម្រង់ទៅកាន់ទិសដៅដូចគ្នា ប៉ុន្តែ...
   " លោក...ហិហិ " ផាំង!! ឧត្តមសេនីយ៍ស៊ុកជីនដែលកំពុងតែផ្ចង់អារម្មណ៍ជាមួយនិងគ្រាប់កាំភ្លើងប្រុងនិងបាញ់ទៅចេញហើយ ប៉ុន្តែក៏ត្រូវភ្ញាក់ក្រវាសដៃរៀកៃបាញ់គ្រាប់កាំភ្លើងទៅម្ខាងផ្សេង ទៅត្រូវនិងគល់ឈើដែលនៅក្បែរនោះទៅវិញ ត្បិតថាសម្លេងយ៉ាងស្រួយស្រ:បានបន្លើរឡើងនៅពីក្រោយខ្នងរបស់គេទាំងមិនបានត្រៀមខ្លួនមុន។
   " អាយ៎!! " ព្រះនាងយូរីសាទ្រង់ចូលមកប្រុងនិងបញ្ញាក់នាយកម្លោះឱ្យភ្ញាក់ ប៉ុន្តែក៏ត្រូវភ្ញាក់ខ្លួនឯង ត្បិតថាសម្លេងគ្រាប់កាំភ្លើង ដែលបានបាញ់ចេញនោះស្ទើរតែប៉ះនិងកាយទ្រង់ទៅហើយ ឧត្តមសេនីយ៍ស៊ុកជីនក៏ងាកមករកទ្រង់ទាំងភ្ញាក់ផ្អើល និងព្រួយបារម្ភ ត្បិតថាគ្រាប់កាំភ្លើងដែលហោះទៅមុននោះ វាគៀកនិងកាយទ្រង់ខ្លាំងពេក ទើបនាយភ័យ ភ័យថានិងប៉ះត្រូវទ្រង់ដោយអចេតនា។
   " ព្រះនាង!! " ឧត្តមសេនីយ៍ស៊ុកជីននាយទម្លាក់កាំភ្លើងចុះដាក់នៅលើតុក្បែរជើង រួចក៏នាំខ្លួនមកក្បែរកាយរបស់ព្រះនាងយូរីសា ទឹកមុខនាយហាក់ភ័យព្រួយមិនធម្មតា នាយលូកដៃទៅចាប់ស្មាទ្រង់ទាំងសងខាង កែវភ្នែករ៉េរកសម្លឹងមើលស្នាមរបួសលើព្រះកាយទ្រង់ ប៉ុន្តែក៏មិនឃើញទើបនាយបានធូរស្បើយក្នុងទ្រូងបន្តិច រួចគេក៏ដកខ្លួនចេញឆ្ងាយពីព្រះនាងវិញទាំងរអៀសខ្លួន ត្បិតថាព្រះនាងយូរីសាពេលនេះទ្រង់កំពុងតែសម្លឹងមកកាន់នាយ ញញឹមហាក់ភ្លឹកទៅហើយ៖
   " ទ្រង់លេងអីបែបនេះ ដឹងទេថាវាគ្រោះថ្នាក់ណាស់? "
   " ខ្ញុំគ្រាន់តែចង់ឱ្យលោកភ្ញាក់ផ្អើល " ព្រះនាងយូរីសាទ្រង់មានបន្ទូលស្រាលៗ ព្រមជាមួយនិងក្រសែរភ្នែកផ្អែមល្ហែមស្រទន់ ប៉ុន្តែបន្ទូលទ្រង់មិនបានធ្វើឱ្យអ្នកស្តាប់មានអារម្មណ៍ថាសប្បាយចិត្តនោះទេ ឧត្តមសេនីយ៍ស៊ុកជីនក៏បែខ្លួនបកក្រោយ រើសយកកាំភ្លើងនៅលើតុមកកាន់វិញ ទឹកមុខនាយក៏ហាក់ហួសចិត្តមិនស្ទើរ រួចនាយក៏នាំកាយចូលទៅអង្គុយលើកៅអីរានហាល ទាំងមិនតបតអ្វីបន្តទៀត។
   ព្រះនាងយូរីសាទ្រង់ខាំក្តាប់បបូរមាត់ហាក់មិនពេញចិត្ត ពេលឃើញការដើរចាកចេញទាំងសោះកក្រោះរបស់អ្នកម្ខាងទៀតហើយ ត្បិតថាទ្រង់ក៏តាមសម្លឹងមើលគេរហូតដល់គេដាក់ខ្លួនចូលអង្គុយ មើលទៅគេហាក់មិនចាប់អារម្មណ៍ចំពោះទ្រង់ទាល់តែសោះ មិនចាំយូរទេទ្រង់ក៏យាងមកអង្គុយនៅទល់មុខរបស់រាងក្រាស់តែម្តង ហាក់បង្ហាញច្បាស់ៗ ថាទ្រង់កំពុងតែជាប់ព្រះទ័យលើគេ ហើយក៏ចង់ឱ្យគេមកចាប់អារម្មណ៍និងទ្រង់វិញដូចគ្នាដែល។
   " ទ្រង់យាងមកផ្ទះទូលបង្គំទាំងព្រឹកបែបនេះ ទ្រង់មានការអ្វីរឺ? " ឧត្តមសេនីយ៍ស៊ុកជីននាយចោទសំណួរសួរ ប៉ុន្តែនាយគ្រាន់តែនិយាយប្រយោលចោល មិនចាប់អារម្មណ៍សម្លឹងមើលទៅផ្ទៃមុខអ្នកដែលនាយកំពុងតែសួរនោះទេ ត្បិតថាភ្នែកនាយពេលនេះកំពុងតែចាប់អារម្មណ៍ចំពោះកាំភ្លើង ដែលនាយកំពុងកាន់និងជូនសម្អាតនៅក្នុងដៃតែម្យ៉ាងគត់។
   " ខ្ញុំគ្រាន់តែនឹកលោក ទើបមកជួបលោកមិនបានរឺ? " ព្រះនាងយូរីសាទ្រង់ហាក់មានបន្ទូលដោយមិនរអៀសមាត់ទាល់តែសោះ ត្បិតថាប្រយោគរបស់ទ្រង់ឃ្លានេះពិតជាបានផលមែន ដែលអាចធ្វើឱ្យផ្ទៃមុខសង្ហាព្រមងើបមុខសម្លឹងមកកាន់ទ្រង់វិញហាក់នឹកស្មានមិនដល់ ប៉ុន្តែមិចនិងដឹងទៅថាបេះដូងនាយពេលនេះអាចរំជើបរំជួលរឺក៏អត់នោះ...
   " ទ្រង់កំពុងតែមានបន្ទូលពីអ្វីនិង ទ្រង់ដឹងខ្លួនដែលទេ? " ឧត្តមសេនីយ៍ស៊ុកជីននាយក៏ដកក្រសែរភ្នែកចេញពីផ្ទៃមុខស្រស់ស្អាតនោះភ្លាម នាយដាក់កាំភ្លើងដែលនៅក្នុងដៃចុះដាក់នៅលើតុ រួចនាយក៏ងើបចេញ ឈរបែខ្នងអស់កម្ពស់ហាស់អៀនប្រៀន រកតែប្រាប់មិនត្រូវ។
   " លោកអៀនខ្ញុំមែនទេ? " ព្រះនាងយូរីសាទ្រង់ក៏ចោទសួរទៅត្រង់ៗ មិនលាក់លៀម ដោយហេតុថាទ្រង់ទើបតែមានព្រះជន្ម18ព្រះវស្សាប៉ុណ្ណោះ ទ្រង់មិនដែលមានស្នេហាពីមុនមកទេ ហើយថែមទាំងមិនធ្លាប់ស្និតស្នាលនិងអ្នកណាថែមទៀត ចំពោះឧត្តមសេនីយ៍ជីនគឺជាបុរសដំបូងដែលទ្រង់ចាប់ចិត្តហើយ ទើបទ្រង់ហាក់បង្ហាញច្បាស់ៗ មិនលាក់បែបនេះ ចំណែកឧត្តមសេនីយ៍ស៊ុកជីននាយក៏ហាក់រៀបខ្លួនមិនត្រូវដែល នាយបានត្រឹមតែសម្លឹងមកកាន់ផ្ទៃមុខរបស់ព្រះនាង តែក៏មិនដឹងថារកឆ្លើយបែបណាឱ្យសម៖
   " លោកនិងមើលទៅសង្ហា បើសិនជាលោកញញឹមឱ្យបានច្រើនជាងនេះ " ព្រះនាងយូរីសាទ្រង់មានបន្ទូលឡើងជាមួយនិងទឹកព្រះភ័ក្ត្រឃ្នើសព្រះទ័យ ត្បិតថាទ្រង់មកអង្គុយទុលចង្ការមើលគេយូរហើយ ហើយថែមទាំងមានបន្ទូលលេបខាយចំៗថែមទៀត ប៉ុន្តែអ្នកម្ខាងទៀតនៅតែធ្វើមុខក្រញ៉ូវ មិនញញឹម ហើយថែមទាំងមិនចាប់អារម្មណ៍ចំពោះទ្រង់ទៅវិញ ហេតុអីក៏ពិបាកបែបនេះទៅវិញ?
   " អ្នកណាឈ្នះតែរីករាយបានរាល់ថ្ងៃដូចជាទ្រង់ទៅ? " ឧត្តមសេនីយ៍ស៊ុកជីននាយឆ្លើយទាំងទឹកមុខហាក់ប៉ើយៗ ធ្វើដូចជាមិនខ្វល់ ប៉ុន្តែគ្រប់យ៉ាងគឺនាយគ្រាន់តែសម្តែងទេមែនទេ? ព្រោះមុខរបស់នាយពេលនេះកំពុងតែឡើងក្រហមមកទៅហើយ នាយព្យាយាមគេចចេញពីក្រសែរភ្នែកព្រះនាងគ្រប់ពេល ព្រោះតែមិនចង់ឱ្យទ្រង់ចាប់បាន ត្បិតថានាយពូកែអៀនច្រើន ម្យ៉ាងវិញទៀតព្រះនាងគឺមានឋាន:ខ្ពង់ខ្ពស់ជាង ច្បាស់ជាមិនសមនោះទេ ដែលទ្រង់យាងមកដល់ផ្ទះមនុស្សប្រុសមុន ហើយមកស្និតស្នាលគ្នាទៀតនោះ។
   " ត្រូវហើយ ជីវិតមនុស្សយើងត្រូវតែរីករាយឱ្យបានច្រើន ទើបស្លាប់ទៅមិនស្តាយក្រោយ " ព្រះនាងយូរីសាទ្រង់នៅតែអាចរកបានពាក្យមកមានបន្ទូលឆ្លើយតបទៅរាងក្រាស់វិញឥតទាស់ ព្រមទាំងរក្សាទឹកព្រះភ័ក្រ្តញញឹមដដែលមិនរសាយ ទ្រង់ក្រោកឈរឡើងពីកៅអី រួចក៏ឈានជើងយាងមួយៗ ចូលទៅឈរនៅចំពោះមុខរបស់នាយកម្លោះ ដោយលើកដៃមកអោបជាប់ទ្រូងផង កាយវិការទ្រង់គឺកាន់តែគួឱ្យខ្នាញ់ ស្របពេលដែលនាយកម្លោះក៏កំពុងតែព្យាយាមគេចមុខងាកចេញឥតឈប់ដូចគ្នា។
   " ហឹម...ហេតុអីក៏ទ្រង់មិនរៀនស្ងៀមស្ងាត់ រម្យទុំ ដូចជាព្រះនាងអេរីសាម្ចាស់បងរបស់ទ្រង់ខ្លះ? " ឧត្តមសេនីយ៍ស៊ុកជីននាយក៏ប្រលែងនៅខ្យល់ដកដង្ហើមចេញឱ្យធូរបន្តិច ត្បិតថានាយក៏បន្លើរនៅប្រយោគនេះចេញទាំងបង្ខំនោះទេ ព្រោះនាយមិនចង់ឱ្យព្រះនាងទ្រង់ចាប់បាន នាយក៏ជ្រើសយកប្រយោគវាយប្រហារផ្លូវចិត្តរបស់ព្រះនាងបែបនេះ តែក៏មិនធ្ងន់ធ្ងរខ្លាំងពេក រួចគេក៏ឈោងដៃទៅទាញយកកាំភ្លើងពីលើតុ នាំខ្លួនដើរចេញទៅយ៉ាងប្រងើយតែម្តង ចំណែកព្រះនាងយូរីសាឯណេះវិញ ទ្រង់ហាក់ទម្លាក់ទឹកព្រះភ័ក្ត្រចុះភ្លាមៗ ទ្រង់ងាកខ្លួនបែសម្លឹងមើលទៅដំណើរដើរចេញរបស់អ្នកម្ខាងទៀត ហាក់ខកព្រះទ័យមិនស្ទើរឡើយ ចំណែកក្នុងព្រះទ័យក៏ហាក់ឈឺពើតផ្សារចំឡែក។
   (ហេតុអីក៏គលោកជាមនុស្សដែលគ្មានបេះដូងបែបនេះឧត្តមសេនីយ៍ស៊ុកជីន អាយស៍ឌីត្រា?)

========

MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now