២៦

11 1 0
                                    

ចង់បានភាគបន្តទេនាក់អានចាស៎😸 ឡូវចេស៎ លេងហ្គេមទៅ 40ឡាច 35ស៊ែ មុនម៉ោង10អេដមីនជូនមួយភាគទៀត😽 រីករាយអានចាស៎💞

គូរដណ្តឹងរាជវង្ស
ភាគទី ២៦

   រយ:ពេលមួយកំណាត់ថ្ងៃ ការធ្វើរដំណើរក៏ទើបតែបានពាក់កណ្តាលផ្លូវ ត្បិតថាពេលនេះឡានក៏ចូលមកដល់ផ្លូវមួយដ៏តូច និងស្ងាត់ នៅចំកណ្តាលព្រៃទៅហើយ ឡាននៅតែបន្តដំណើរទៅមុខ ចេញមកកាន់តែឆ្ងាយ សភាពនៅក្នុងឡានពេលនេះទៀតសោតក៏ហាក់ស្ងាត់ច្រងំ សូម្បីតែសម្លេងដកដង្ហើមក៏ស្ទើរតែមិនលឺ ត្បិតថាមុននេះក៏ទាស់សម្តីគ្នាមិនស្ទើរ ទើបនាំឱ្យម្ចាស់កាយសង្ហាទាំងពីរ ងាកបែមុខបែចេញពីគ្នា សម្លឹងបែទៅម្ខាងម្នាក់ ហាក់បីដូចជាពិបាកស្រូបយកខ្យល់ដកដង្ហើមរួមគ្នាខ្លាំងណាស់យ៉ាងអញ្ចឹង។
...ងឹក!!...
   ឡានបានឈប់ទ្រឹងមួយកន្លែងទាំងមិនបានត្រៀមខ្លួនទុកមុន ត្បិតថាតៃកុងឡានក៏ហាក់ភ្ញាក់ផ្អើលមិនស្ទើរ ប្រញ៉ាប់ចុះចេញពីឡាន រួចក៏ដើរទៅបើកថតខាងមុខឡាន ដើម្បីរកមើលពីបញ្ហា ដែលធ្វើឱ្យឡានត្រូវរលុតទាំងគ្មានហេតុផលបែបនេះ។
   " មានរឿងអីនិង? " ស៊ុកជីនឧទានពាក្យនេះឡើងម្នាក់ឯង ត្បិតថានាយគ្មានចិត្តចង់សួរសំណួរនេះទៅរាជទាយាទដែលនៅអង្គុយក្បែរនាយនោះទេ តែនាយក៏ងាកមកមើលមុខសង្ហារបស់រាជទាយាទសិន មុននិងនាយរុញទ្វាឡានចេញទៅតែម្តង រាជទាយាទណាមជុនទ្រង់ក៏ហាក់ឆ្ងល់ដូចគ្នាដែល ទ្រង់សម្លឹងមើលការដើរចេញរបស់ស៊ុកជីនទាំងមិនសូវពេញចិត្ត ហើយទ្រង់ក៏រុញទ្វាយាងចុះចេញមកតាមក្រោយ៖
   " ឡានមានបញ្ហាអីមែនទេ? "
   " ខ្ញុំក៏មិនដឹងដូចគ្នាដែលទាន សុខៗវាក៏រលុតគ្មានមូលហេតុដូចដែលលោកឧត្តមសេនីយ៍បានឃើញស្រាប់ "
   " ឡានកើតអីមែនទេ.ពរម្ចាស់? " ភ្លាមនោះក្រុមរបស់ព្រះនាងអេរីសាក៏ដើរមកដល់ហើយក៏សួរតែម្តង កាលបើឡានត្រូវឈប់ទាំងបង្ខំហាក់ប្លែកបែបនេះ ត្បិតថាឡានរបស់ព្រះនាងអេរីសាក៏បើកមកតាមក្រោយបន្តបន្ទុយគ្នានិងហើយ បើឡាននាំមុខត្រូវឈប់ហើយ ឡាននៅខាងក្រោយមិចនិងអាចទៅមុខរួចបានទៅ។
   " ប្រហែលជាធ្វើដំណើរផ្លូវវែងឆ្ងាយ ទើបវាក្តៅហើយរលុតម៉ាស៊ីនទេដឹង " រាជទាយាទណាមជុនទ្រង់ក៏មានបន្ទូលដោយប្រយោល ត្បិតថាទ្រង់គ្រាន់តែឆ្លើយឱ្យរួចៗ សន្និដ្ឋានចោលតែប៉ុណ្ណោះ ដើម្បីឱ្យគ្រប់គ្នាបានធូស្រាលក្នុងចិត្ត កុំគិតបារម្ភច្រើន ប៉ុន្តែចម្លើយរបស់ទ្រង់ក៏ត្រូវអាសាបង់ទទេ ត្បិតថាអង្គរក្សប៉ុន្មានអ្នកក៏ចូលមកដល់ ឈរយ៉ាងមានរបៀបនៅចំពោះព្រះភ័ក្ត្រទ្រង់ល្មម រាជទាយាទណាមជុនទ្រង់ក៏ឃើញច្បាស់ ទ្រង់ជ្រឹមចិញ្ចើមបន្តិចសម្លឹងទៅកាន់ពួកគេ ដោយក្រសែរភ្នែករងចាំនៅប្រយោគរាយការណ៍។
   " ឡានដឹកសម្ភារ:ទាំង2គ្រឿងត្រូវបានផ្ទុះបែកកង់ទាំងអស់ គ្មានសល់មួយគ្រាប់ទេក្រាបទូល រាជទាយាទ!! "
   " ស្អីគេ?!!/ ថាមិច?!! " រាជទាយាទណាមជុននិង ស៊ុកជីនក៏ឧទានពាក្យនេះឡើងព្រមគ្នា ត្បិតថាពាក្យខុសគ្នាបន្តិចបន្តួច តែក៏ជាន័យភ្ញាក់ផ្អើលតែមួយ មិនចាំយូរឡើយស៊ុកជីននិងរសជទាយាទណាមជុនទ្រង់ក៏ងាកបែសម្លឹងមុខគ្នាបន្តិច មុននិងបោះជំហ៊ាន យាងទៅមើលឡានទាំងនោះព្រមគ្នា ហាក់ចង់ឃើញឱ្យច្បាស់ផ្ទាល់ភ្នែក សូម្បីតែកំហឹងអម្បាញ់មិញក៏ទុកមួយដុបសិនដែល។
   រាជទាយាទណាមជុនទ្រង់យាងមកយ៉ាងលឿនស្លេវ ទ្រង់សម្លឹងមើលទៅកង់ឡានទាំងអស់ ហើយក៏ឃើញថា កង់ឡានទាំងនោះពិតជាត្រូវធូរស្ពៀតគ្មានសល់មួយពិតមែន ទ្រង់ជ្រឹមចិញ្ចើមឡើង ហាក់ប្រពុលមុខខ្លាំងហួសប្រមាណ ហេតុអីក៏វាចៃដន្យដល់ថ្នាក់និង? ទ្រង់បែកាយចេញពីឡាន ខាំមាត់ក្តាប់ដៃ ហើយក៏យៀជើងទាត់ថ្មក្បែរជើងទ្រង់នោះមួយជើងទាំងកំហឹង÷
   " ចង្រៃយ៎!! "
…//...
   " រួចរាល់ហើយមែនទេ? " សម្លេងក្រល័របានបន្លឺសំណួរនេះឡើងយ៉ាងច្បាស់ៗ ចេញពីមនុស្សប្រុសស្លៀកឈុតខ្មៅក្រិបតាំងពីចុងជើងរហូតដល់ត្រឹមករ នៅសល់ត្រឹមតែក្បាលប៉ុណ្ណោះដែលគ្មានអ្វីបិទបាំង តែក៏មើលមុខមិនសូវច្បាស់ប៉ុន្មានដែល ព្រោះគេឈរព័ទ្ធដៃបែខ្នង ត្បិតថាមនុស្សប្រុសស្លៀកឈុតខ្មៅបិទមុខប៉ុន្មានអ្នកក៏ដើរចូលមកដល់ រួចពួកគេក៏អោនមុខចុះជាគំនាប់ ឈរតម្រង់ជួរគ្នាយ៉ាងមានរបៀបរៀបរ៉ូយមុននិងនិយាយឡើង៖
   " ពួកទូលបង្គំបានធ្វើតាមអ្វីដែលអ្នកអង្គម្ចាស់បានបញ្ជាអស់ហើយក្រាបទូល "
   " ល្អណាស់ " ម្ចាស់សម្លេងម្នាក់នោះក៏ងាកមុខមករកពួកគេ ទាំងញញឹមចុងមាត់បន្តិច ហើយយើងក៏អាចដឹងបានយ៉ាងច្បាស់ថា គេគឺជាមនុស្សតែម្នាក់ដែលបានលួចមើលរាជទាយាទនិងព្រះនាងអេរីសា នៅក្នុងវាំងកាលពីលើកមុននោះនិងឯង៖
   " អស់កិច្ចពួកឯងហើយ ទៅវិញចុះ "
   " ... " ពួកក្រុមឈុតខ្មៅទាំងនោះក៏អោបក្បាលជាគំនាប់ មុននិងបោះជំហ៊ានដើរចេញទៅព្រមគ្នា ត្បិតថាអ្នកដែលបញ្ជាគេមុននេះក៏នៅតែមានស្នាមញញឹមជាប់លើបបូរមាត់មិនទាន់បាត់ គេក៏នាំខ្លួនដើរមកខាងមុខប៉ុន្មានជំហ៊ាន ព្រមទាំងលូកដៃចូលក្នុងហោប៉ាវ សម្លឹងមើលទៅព្រៃនិងដើមឈើដែលនៅទីនោះ កែវភ្នែកទាំងគូក៏ហាក់ពោពេញដោយល្បិច។
   " វាគ្រាន់តែជាការទទួលស្វាគមន៍ពីខ្ញុំតែប៉ុណ្ណោះ ពួកយើងនៅមានរឿងសប្បាយច្រើនទៀតណាស់ ពិបាកដល់ទ្រង់ហើយ ព្រះរាជទាយាទណាមជុន ម៉ាតូរៀន៍ ហឹហឹ "
…//...
   ក្រលែកមកមើលខាងក្បួនដង្ហែររបស់រាជទាយាទឯណេះវិញ ពួកអង្គរក្សនិងតៃកុងឡានក៏កំពុងតែញាប់ដៃ ញាប់ជើង ប្រម៉ែប្រម៉ូលរបស់របរយកចុះចេញពីឡានទាំងអស់ ត្បិតថាឡានក៏ត្រូវធ្លាយកង់គ្មានសល់ ចំណែកឯឡានមួយទៀតក៏រលុត ជុសជុលយ៉ាងណាក៏នៅតែមិនឆេះ ឥឡូវមានតែជម្រើសចុងក្រោយ គឺចុះដើរទាំងអស់គ្នានិងឯង។
   " នៅឆ្ងាយទៀតដែលទេ ទម្រាំតែទៅដល់បន្ទាយកងទ័ពនោះ? " រាជទាយាទណាមជុនទ្រង់ក៏ងាកទៅសួរតៃកុងឡានរបស់ទ្រង់ ត្បិតថារបស់របរក៏យកចេញមកមិនទាន់អស់នៅឡើយទេ យកតែរបស់ដែលចាំបាច់បំផុតតែប៉ុណ្ណោះ ហើយក៏ជាអង្គរក្សរបស់ទ្រង់អ្នកកាន់ មិនមែនជាទ្រង់ដែល។
   " គឺ...ត្រូវឆ្លងភ្នំនេះមួយទៀត ទើបទៅដល់ក្រាបទូល " អង្គរក្សនិយាយព្រមទាំងលើកដៃចង្អុលទៅផ្លូវ ចំណែករាជទាយាទណាមជុនទ្រង់ក៏ងាកទៅតាមដែល ត្បិតថាភ្នំនោះក៏មិនមែនទាប ហើយថែមទាំងមើលទៅឆ្ងាយអន្លង់អន្លូចថែមទៀត សឹងតែថា ឃើញហើយស្ទើរទន់ជង្គង់មុនទៅមុខលែងរួច ប៉ុន្តែធ្វើយ៉ាងមិចបានទៅ បើមកដល់ដំណាក់កាលនេះហើយ ចង់ទៅក្រោយក៏មិនរួច មានតែស៊ូទៅមុខនិងឯង។
   " តោះ...រួចរាល់ហើយមែនទេ? ស្រូតៗឡើង ផ្លូវនៅវែងឆ្ងាយទៀតណាស់ " ស៊ុកជីននាយក៏ស្រែកឡើងបញ្ជាកូនចៅរបស់ខ្លួនឱ្យញាប់ដៃ ញាប់ជើងឡើង ត្បិតថាពេលនេះក៏ថ្ងៃរាងជ្រេទៅហើយដែល ទម្រាំតែទៅដល់ ច្បាស់ជាយប់ប្រាកដណាស់។
   " ទ្រង់អាចទៅរួចដែលទេ? យើងនាំទ្រង់មកលំបាកហើយ " ភ្លាមៗរាជទាយាទណាមជុនទ្រង់ក៏យាងមកសួរនាំ ត្បិតថាទ្រង់មើលទៅក្រុមរបស់ព្រះនាងអេរីសាក៏ហាក់ស្ងាត់ជ្រាប មិនសូវបញ្ចេញសម្លេងអីទាល់តែសោះ ហើយម្យ៉ាងរាជទាយាទទ្រង់ក៏ហាក់រអៀសព្រះទ័យ មិនគួរណាសុខៗនាំទ្រង់មកលំបាកជាមួយគ្នាអញ្ចឹងសោះ។
   " មិនអីទេ ខ្ញុំម្ចាស់អាចទៅរួច កាលនៅកាណាដា ខ្ញុំម្ចាស់ធ្លាប់តាមបិតាទៅជំរុំកងទ័ពញឹកញ៉ាប់ណាស់ រឿងតែប៉ុណ្ណឹង ខ្ញុំម្ចាស់គ្មានបញ្ហាទេ " ព្រះនាងអេរីសាទ្រង់ក៏មានបន្ទូលទាំងញញឹម និងជឿជាក់ ត្បិតថារាជទាយាទឯណេះក៏ហាក់ញញឹមរីកថ្លើម មានកម្លាំងចិត្តដូចគ្នា រាជទាយាទណាមជុនទ្រង់ស្រាប់តែឈោងដៃទៅប៉ះសក់របស់ព្រះនាងស្រាលៗ ដែលធ្វើឱ្យព្រះនាងអេរីសាស្រឡាំងកាំងភាំងព្រះទ័យរកធ្វើអីក៏មិនត្រូវបន្តិច ត្បិតថាទ្រង់ក៏មានកម្ពស់ទាបជាងរាជទាយាទឆ្ងាយ ទើបទ្រង់ត្រូវងើយមុខមើលទៅផ្ទៃមុខសង្ហារបស់រាជទាយាទឯណោះស្ទើរបាក់ករ នេះទ្រង់កំពុងតែចង់ធ្វើអីនិង? ព្រះនាងអេរីសាទ្រង់ងើយសម្លឹងមើលទៅផ្ទៃមុខស្រស់សង្ហារបស់រាជទាយាទមិនដាក់ ធ្វើភ្នែកភ្លឺសៗ ព្រោះតែមិនទាន់យល់ពីកាយវិការរបស់អ្នកម្ខាងទៀតដែលធ្វើមកលើទ្រង់ពេលនេះ។
   " មានស្លឹកឈើជាប់សក់ទ្រង់ " រាជទាយាទណាមជុនទ្រង់ក៏ញញឹម សម្លឹងមើលមកមុខស្រស់ស្អាត ហើយក៏លើកស្លឹកឈើដែលទ្រង់បេះបានពីសក់មកបង្ហាញ ត្បិតព្រះនាងអេរីសាឯណេះទ្រង់ក៏ហាក់អៀនមិនស្ទើរដែល ទ្រង់ក៏លើកដៃទៅអេះក្បាលតិចៗ រួចក៏ញញឹមអោនព្រះភ័ក្ត្រចុះ ខ្មាស់ស្ទើរតែជ្រែកដី។
   " លោកឧត្តមសេនីយ៍ជីន " ភ្លាមនោះព្រះនាងយូរីសាទ្រង់ក៏ឧទានសព្វនាមនេះឡើងទាំងញញឹម ត្បិតថានៅក្នុងដៃទ្រង់ក៏មាននៅកូនកន្សែងតូចមួយ កាន់ហុចឱ្យទៅម្ចាស់ឈ្មោះឯណោះផង ស៊ុកជីននាយខំប្រញ៉ាប់ងាកមុខបែមកយ៉ាងរហ័ស ហើយក៏ដាក់ភ្នែកសម្លឹងមើលទៅកន្សែងនោះ រួចក៏ងើបមុខមើលមកព្រះនាងយូរីសាតាមក្រោយ ប៉ុន្តែនាយមិនទាន់បានទទួលយកកូនកន្សែងនោះភ្លាមៗទេ ត្បិតថាកែវភ្នែកនាយក៏ឆ្លៀតងាកទៅឃើញ ភាពផ្អែមល្ហែម ល្អូកល្អើនរបស់អ្នកដែលនៅឆ្ងាយឯណោះជាមុនសិន នាយទម្លាក់ទឹកមុខចុះយ៉ាងរហ័សតែម្តង ត្បិតថាក្នុងចិត្តក៏លួចច្រណែន ប្រច័ណ្ឌដែល តែធ្វើយ៉ាងណា បើនាយគ្មានសិទ្ធិហួងហែងផងនោះ តែយ៉ាងណានាយក៏ទាញស្មារតីមកវិញ រួចក៏ឈោងដៃទទួលយកកន្សែងពីដៃព្រះនាងយូរីសាទាំងញញឹមមិនសមមុខ រួចក៏យកមកជូតលើមុខថើៗ។
   " អរគុណទ្រង់ច្រើនហើយ "
   " មិនអីទេ សម្រាប់លោកលើសនេះក៏ខ្ញុំឱ្យដែល "

=========
យ៉ាស់ៗ🤔 អាលើសនេះនុងចង់សម្តៅពីអីព្រះនាងយូរីសា?

MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now