២៩+៣០+៣១

14 1 0
                                    

ថ្ងៃនេះជាថ្ងៃអាទិត្យ អេតមីនក៏ទំនេរ ទើបដាក់ឱ្យនាក់អាន3ភាគហ្មងទៅ ហិហិ😸🙆🏼‍♀️រីករាយអានណាចាស៎...💞

គូរដណ្តឹងរាជវង្ស
ភាគទី ២៩+៣០+៣១

  " មើល!! កុំច្រានមើល!! " ក្រឡែកមកមើលខាងណេះវិញម្តង ព្រះនាងយូរីសាទ្រង់ស្រែកឡើងស្តីឱ្យអ្នកដែលចាប់គ្រៀកទ្រង់ ព្រមទាំងច្រានទ្រង់មិនប្រណីដៃនោះទាំងខឹងសម្បា ត្បិតថាពេលនេះពួកគេក៏នាំពួកទ្រង់មកដល់កន្លែងមួយដែលមានសភាពស្ងាត់ច្រងំនិងងងឹតទៅហើយ ចំណែកនៅជុំវិញទីនេះទៀតសោត គឺមានត្រឹមតែពន្លឺភ្លឺព្រៀកៗប៉ុណ្ណោះ ពួកទ្រង់នាំខ្លួនរួញចូលមកជិតគ្នា រួចក៏សម្លឹងមើលទៅឆ្វេងស្តាំទាំងភ័យខ្លាច។
   " ពួកឯងនាំពួកខ្ញុំមកទីនេះធ្វើអី? ពួកឯងមានបំណងអី? ពួកខ្ញុំធ្លាប់មានគំនុំអីជាមួយពួកឯងរឺ? " ព្រះនាងអេរីសាទ្រង់ក៏ចោទសួរទៅពួកគេ ទាំងព្រះទ័យចង់ដឹងនិងមិនយល់ទាល់តែសោះ ត្បិតថាដៃពួកទ្រង់ក៏ជាប់និងចំណង រើមិនរួច ទ្រង់អាចនិយាយរឺសួរនាំបាន តែមិនអាចធ្វើអីផ្សេងបាននោះទេ ចិត្តចង់តែរត់គេចណាស់ តែមិនអាច ព្រោះគ្នាពួកគេច្រើនគួសម ដែលល្មមអាចព័ទ្ធទ្រង់ជាប់បានយ៉ាងងាយ។
   ត្បិតទ្រង់មិនបានទទួលនៅចម្លើយត្រឡប់មកវិញទេ តែភ្លាមនោះភ្លើងអំពូលមួយក៏បំភ្លឺឡើង ដែលមាននៅម្ចាស់កាយមាំទាំ វ័យជ្រេបន្តិចកំពុងតែឈរបែខ្នងមកកាន់ទ្រង់ ព្រមទាំងលូកជ្រែងហោប៉ាវខោ ងើយករឡើងហាក់មានអំណាច ដែលអាចស្មានបានយ៉ាងងាយ ថាគេនេះហើយគឺជាមេក្លោងនោះ។
   " ខ្ញុំនាំមនុស្សមកដល់ហើយចៅហ្វាយ " ជំនិតគេក៏ដើរនាំខ្លួនទៅជិត រួចក៏និយាយពាក្យនេះខ្សិបដាក់ត្រចៀក ស្នាមញញឹមក៏លេចចេញឡើងមកយ៉ាងច្បាស់ ពីបបូរមាត់មនុស្សមានវ័យចំណាស់ រួចគេក៏បែមុខមករកព្រះនាងទាំងពីរដែលកំពុងតែឈរសម្លឹងមកគេទាំងដៃជាប់ដោយចំណងឯណេះ ទឹកមុខក៏ញញឹមមិនទាន់រសាយ។
   " លោកជាអ្នកណា? " ព្រះនាងអេរីសាទ្រង់ក៏ឧទានសួរឡើងម្តងទៀត ត្បិតថាមុននេះទ្រង់ក៏មិនទទួលបានចម្លើយ តែទ្រង់នៅតែទន្ទួចសួរដដែលៗ ព្រោះមិនយល់ ទ្រង់ក៏មិនដែលមានសត្រូវអីមកពីណា ហើយមិចក៏សុខៗពួកគេចាប់ពួកទ្រង់មក? ពួកគេជាអ្នកណា? មានបំណងអី? ត្បិតថាទ្រង់សម្លឹងមើលទៅមុខបុរសម្នាក់នេះហើយ នៅតែមានអារម្មណ៍ថាមិនប្រហាក់ប្រហែលទាស់តែសោះ។
   " ដឹងត្រឹមថាយើងជាមនុស្សដែលពួកនាងមិនអាចបំភ្លេចបានទៅបានហើយ ហាស់ៗៗហា " ម្ចាស់កាយចំណាស់ក៏ពោលពាក្យនេះឡើង ព្រមទាំងសើចរលាក់យ៉ាងគួរឱ្យខ្លាច ព្រះនាងទាំងពីរអង្គព្រមទាំងស្រីបម្រើ ហាក់ភ័យខ្លួនមិនស្ទើរ កាលបើលឺនៅប្រយោគរបស់គេរួចហើយ។
   " ពួកឯងចង់ធ្វើស្អី? " ព្រះនាងអេរីសាទ្រង់ក៏សួរឡើងម្តងហើយម្តងទៀត ត្បិតថាពួកទ្រង់ក៏ញ័រខ្លួនទទ្រើកទៅហើយ ក្រសែរភ្នែកដែលពួកគេសម្លឹងមកកាន់ពួកទ្រង់ ហាក់ធ្វើឱ្យទ្រង់ខ្លាច ភ័យស្ទើរតែលែងចង់ដកដង្ហើមទៅហើយ ពួកគេលូកដៃទៅអង្អែលបបូរមាត់ខ្លួនឯងថើៗ ញីចុះឡើង ជាមួយនិងទឹកមុខញញឹមបែបខិល ហេតុអីក៏បែបនេះ ពួកគេចង់ធ្វើអីទៅ? ក្រសែរភ្នែកពួកគេគួរឱ្យខ្លាចពេកហើយ។
   " ... " ម្ចាស់កាយចំណាស់ក៏ងក់ក្បាលទៅកាន់កូនចៅ ហើយពួកគេក៏ងក់ក្បាលតបវិញហាស់យល់ការ រួចក៏បែមុខសម្លឹងមកកាន់ស្រីៗម្តងទៀត ដែលកំពុងឈរផ្តុំគ្នាយ៉ាងរួញខ្លួនឯណេះ ត្បិតថាម្ចាស់កាយចំណាស់ក៏ញញឹមដើរចេញទៅ ដកខ្លួនចេញឆ្ងាយពីពួកគេបាត់ស្រមោលឈឹងដូចគ្នា។
   " ម្ចាស់បងអេរីសា ហ្អឹកហ្អឹក ម្ចាស់បង " ខណ:នោះព្រះនាងយូរីសាទ្រង់ក៏មានបន្ទូលឡើងព្រមទាំងត្រហូរយំ សម្រក់ទឹកភ្នែកមកម៉ាត់ៗ ត្បិតថាពួកគេក៏សម្លឹង ព្រមទាំងដើរតម្រង់មកកាន់ពួកទ្រង់ព្រមៗគ្នាទៅហើយ ទ្រង់មិនអាចទប់អារម្មណ៍មិនឱ្យភ័យ មិនឱ្យខ្លាចបានទេ ព្រោះតាំងងតែពីកើតមក ទ្រង់មិនធ្លាប់ជួបជាមួយនិងទិដ្ឋភាពបែបនេះម្តងណាឡើយ ទ្រង់ភ័យ ទ្រង់ខ្លាច ទោះបីជាកន្លងមកទ្រង់មានព្រះទ័យរឹងមាំ តែពេលដៃជាប់ចំណងបែបនេះ ទ្រង់ក៏គ្មានជម្រើស ក្រៅពីស្រែកត្រហូយំហៅបងស្រីឱ្យជួយនិងឯង។
   " ឯងកុំខ្លាច បងនៅត្រង់នេះហើយបងមិនបណ្តោយឱ្យអ្នកណាមកធ្វើអីឯងបានទេ " ព្រះនាងអេរីសាទ្រង់កាងនៅខាងមុខ រួចក៏មានបន្ទូលពាក្យនេះឡើងទាំងសម្លក់ទៅពួកគេហាក់មិនចុះញ៉ម ត្បិតថាពួកគេក៏ហាក់មិនដកថយដូចគ្នា មានតែនាំខ្លួនពួកគេដើរចូលមករកពួកទ្រង់កាន់តែជិតលើសដើមថែមទៀត។
...//...
   ក្រឡែកមកមើលម្ចាស់កាយសង្ហាទាំងពីរដែលនៅខាងក្រោមឯណេះវិញ ក៏ហាក់អន្ទះសារមិនស្ទើរដែល ត្បិតថាពួកគេមុននេះក៏ឈ្លោះ ប៉ះសម្តីគ្នាធ្ងន់ជាងរាល់ដង តែអារម្មណ៍ដែលព្រួយនិងបារម្ភពីស្រីៗឯណោះ ក៏មានប្រហាក់ប្រហែលគ្នា ទាំងពីរអ្នកក៏លួចបែសម្លឹងមកកាន់គ្នាម្តងម្កាលដែល អារម្មណ៍មួយចង់និយាយរកគ្នា តែអារម្មណ៍មួយក៏គិតថាមិនគួរទេ ព្រោះពេលនេះកំពុងតែខឹង បើនិយាយហើយអ្នកម្ខាងទៀតមិនតបត អាចនិងខ្មាស់គេលើសដើមក៏ថាបាន។
   " អឹម.../នែ៎ក... " ភ្លាមនោះពួកគេក៏ងាកមុខបែរកគ្នា រួចក៏ហាមាត់ប្រុងនិងនិយាយប្រយោគអ្វីក៏មិនដឹងព្រមគ្នាថែមទៀត ត្បិតថាម្នាក់រកនិងនិយាយទៅហើយ ក៏ស្រាប់តែម្នាក់ទៀតចង់និយាយមកព្រមគ្នា ពួកគេក៏លេបពាក្យទាំងនោះចូលទៅក្នុងពោះវិញយ៉ាងពិបាក រួចក៏បែមុខចេញពីគ្នាម្តងទៀត៖
   " ទ្រង់និយាយមុនមក " ខណ:នោះដែលស៊ុកជីននាយក៏និយាយពាក្យនេះឡើង ហាក់ទុកឱកាសនិងឱ្យសិទ្ធិទៅរាជទាយាទមុន ត្បិតថាមុននេះនាយក៏រាងខ្មាស់អៀន តែពេលដឹងថាម្នាក់ទៀតក៏ចង់និយាយរកនាយដូចគ្នាដែល នាយក៏បន្លើរពាក្យនេះឡើង ទាំងអារម្មណ៍អឹមអៀន។
   " យើងបារម្ភពីព្រះនាងទាំងពីរ " រាជទាយាទណាមជុនទ្រង់ក៏ឆ្លើយឡើងយ៉ាងលះ ទ្រង់ក្រោកឈរឡើងអស់កម្ពស់ សម្លឹងទៅកាន់កាំជណ្តើរដែលមុននេះពួកគេក៏នាំយកព្រះនាងទាំងពីរឡើងទៅតាមនោះនិងឯង ត្បិតថាពេលនេះក៏មានអ្នកយាមសល់ប្រហែលជា2នាក់ប៉ុណ្ណោះ ដែលកំពុងតែឈរយាមពួកទ្រង់ពេលនេះ៖
   " មិនដឹងថាពួកវាធ្វើអីទៅលើពួកទ្រង់រឺក៏អត់ទេ " រាជទាយាទណាមជុនទ្រង់នៅតែបន្តមានបន្ទូលពាក្យនេះ ទឹកព្រះភ័ក្ត្រទ្រង់បារម្ភខ្លាំងណាស់ ព្រះទ័យក៏ហាក់មិនស្ងប់ទាល់តែសោះ ទ្រង់យាងនាំខ្លួន ដើរចុះដើរឡើង ទៅមកៗ នៅនិងមុខស៊ុកជីនហាក់មិនស្រណុកក្នុងព្រះទ័យ អារម្មណ៍ហាក់រសាប់រសល់ ពិបាកនិងព៌ណនា។
   " ហ៊ឹម... " សុខស៊ុកជីននាយក៏ប្រលែងខ្យល់ដង្ហើមមួយចេញមកយ៉ាងតានតឹង នាយក្រោកឈរឡើងអស់កម្ពស់ រួចក៏ទៅឈរក្បែរកាយរាជទាយាទឯណោះ ត្បិតថានាយក៏បារម្ភមិនស្ទើរដែល មិនដឹងថាពេលនេះពួកទ្រង់យ៉ាងមិចទៅហើយទេ អារម្មណ៍ចេះតែនៅមិនសុខ ហាក់មានប្រផ្នូលមិនល្អយ៉ាងអញ្ចឹង។
   ស៊ុកជីននាយឈររ៉េរ៉ូៗទៅមកហាក់អន្ទះសារមិនស្រណុកក្នុងចិត្ត ខួរក្បាលក៏ចេះតែគិតរិះរកវិធីដូចគ្នា ត្បិតថារំពេចន៍នោះ នាយស្រាប់តែក្រឡែកទៅឃើញអំបែងការ៉ូនៅទីនោះ នាយស្រាប់តែមានសង្ឃឹមឡើង រួចក៏សេញ្ញូភ្នែកទៅអ្នកម្ខាងទៀត មុននិងនាំខ្លួនទៅរើសយកអំបែងការ៉ូនោះឡើងមកទាំងលំបាក តែនាយក៏ព្យាយាមរើសយកមកទាល់តែបាន។
   " ទ្រង់ឆាប់បែខ្នងមក " កាលបើរើសបានហើយស៊ុកជីននាយក៏ញញឹមឡើង រួចក៏និយាយពាក្យនេះយ៉ាងខ្សិបៗ រួចក៏សម្លឹងទៅពួកអ្នកយាមឯណោះម្តង ហើយក៏ឃើញថាពួកគេមិនបានងាកមករកពួកគេទេ នាយក៏ហាក់ញញឹមឡើងម្តងទៀតយ៉ាងមានសង្ឃឹម ត្បិតថាឱកាសក៏មកដល់ទៅហើយ។
   ចំណែករាជទាយាទណាមជុនឯណេះទ្រង់ក៏ប្រញ៉ាប់បែខ្នងតាមសម្តីយ៉ាងរហ័ស រួចស៊ុកជីននាយក៏បែខ្នងដូចគ្នា នាយក៏យកអំបែងនោះមកអាចុះឡើងៗ មួយសន្ទុះទៅហើយនៅតែគ្មានបានលិទ្ធិផល ទាំងពីរអ្នកខាំមាត់ខាំករ ត្បិតថាវាដូចជាមិនទាន់ចិត្តទាល់តែសោះ ហេតុអីក៏វាពិបាកយ៉ាងនេះ? ព្រោះតែឃ្នើសចិត្តខ្លាំងពេក ស៊ុកជីននាយក៏ទម្លាក់អំបែងនោះចោល រួចក៏ប្តូរមកស្រាយដោយដៃនិងដៃជំនួសវិញ ទោះបីជាមើលមិនឃើញក៏ព្យាយាមរាវ ព្រោះទាំងពីរនាក់សុទ្ធបែខ្នងដាក់គ្នាស្រាប់និងឯង។
   " របូតហើយ ឆាប់ស្រាយឱ្យទូលបង្គំម្តងទៅ " ស៊ុកជីនក៏ព្យាយាមស្រាយចំណងនោះទាល់តែរបូតចេញ ចំណែករាជទាយាទណាមជុនទ្រង់ក៏មិនចាំយូរដែល ទ្រង់ញញឹមឡើង រួចក៏ប្រញ៉ាប់បែមុខមកស្រាយចំណងឱ្យអ្នកម្ខាងទៀត តែក៏មិនភ្លេចសម្លឹងទៅពួកអ្នកយាមទាំងនោះដូចគ្នា។
   " តោះ!! " រាជទាយាទណាមជុនទ្រង់ក៏មានឧទានបន្ទូលពាក្យនេះឡើងតែមួយម៉ាត់ ត្បិតថាចំណងក៏ស្រាយចេញរួចរាល់អស់ទាំងពីរអ្នកទៅហើយ ស៊ុកជីននាយក៏ងក់ក្បាល រួចក៏ទាញយកដែកទីបវែងមួយដើម ដែលនៅម្ខាងឯណោះមកកាន់ ហើយក៏ដើរទៅវាយអ្នកយាមទាំងនោះម្តងម្នាក់ ម្តងម្នាក់ ចាត់ការរហូតដល់ពួកគេដួលសន្លប់អស់ ទើបនាំគ្នាឡើងទៅខាងលើយ៉ាងអន្ទះសារតែម្តង។
...//...
   " ហ្អឹកហ្អឹក..!! លែងយើងទៅពួកគេចង្រៃ ពួកឯងចង់ធ្វើស្អីយើង ហ្អឹកៗ...អាយ៎..អត់ទេ... "
   " ពួកអាល្មោបកាម ហ្អឹកហ្អឹក!! ចេញទៅ!! " សម្លេងស្រីៗស្រែកឡើងត្រហឹង លាន់លឺយ៉ាងច្បាស់ ចេញពីខាងក្នុងឯណោះ ក៏ស្របពេលដែលរាជទាយាទណាមជុននិងស៊ុកជីនក៏ឡើងមកទាន់ពេលវេលាល្មម ត្បិតថាពួកគេចូលមកដល់ក៏ឃើញថា ពួកក្រុមប្រុសៗជាច្រើនកំពុងតែឈរចោមរោមឡើងជិតកាយមនុស្សស្រីដូចជាស្រមោចឃើញស្ករទៅហើយ ហាក់ចង់ធ្វើអីមិនគប្បីប្រាកដណាស់ សម្លេងសើចយ៉ាងសប្បាយជាមួយនិងតណ្ហារបស់ពួកគេនោះហើយ ដែលនាំឱ្យរាជទាយាទណាមជុនទ្រង់ហាក់ទ្រាំមើលមិនបាន ទ្រង់រត់ទៅធាក់ពួកនោះឱ្យរមៀលដួលដេកនិងដីទាំងគម្រោល ត្បិតថា ស៊ុកជីនក៏ចូលមកទាញយកពួកគេម្តងម្នាក់ៗទាល់តែអស់ ដាល់ព្រមទាំងទាត់ធាក់ និងច្រានចេញទៅផ្អិបនិងជញ្ជាំងទាំងកំហឹងដូចគ្នា។
   " ព្រះនាងអេរីសា!! " ស៊ុកជីននាយក៏ប្រញ៉ាប់ចូលមកជួយលើកព្រះនាងអេរីសាឱ្យក្រោកឡើង ព្រោះអម្បាញ់មិញនាយក៏ជ្រុលដៃរុញព្រះនាងអេរីសានិងព្រះនាងយូរីសាឱ្យគេចចេញ ទើបបណ្តាលឱ្យពួកទ្រង់ដួលអុកគូទ ត្បិតនាយចូលខ្លួនមកជួយលើករីឯទឹកមុខក៏ហាក់ព្រួយបារម្ភមិនស្ទើរ ត្បិតថានាយក៏មិនបានជួយអីច្រើននោះទេ ព្រោះរាជទាយាទណាមជុនទ្រង់ក៏មកជួយលើកព្រះនាងអេរីសាឱ្យក្រោកងើបឈរឡើង ព្រមទាំងទប់ស្មាជាប់ទាំងសងខាងរួចទៅហើយ តែបើក្រឡែកទៅព្រះនាងយូរីសាដែលដួលដូចគ្នានៅខាងក្រោយឯណោះ ក៏ហាក់សម្លឹងមកកាន់អ្នកទាំងបីឯណេះមិនដាក់ភ្នែក ជាមួយនិងទឹកព្រះភ័ក្ត្រហាក់មិនសូវសប្បាយព្រះទ័យប៉ុន្មានទេ ត្បិតថាទ្រង់ក៏ត្រូវបានគេធ្វើរុញឱ្យដួលដូចគ្នាដូចគ្នា តែហេតុអីក៏បារម្ភនិងជួយលើកតែព្រះនាងអេរីសាតែម្នាក់ ចុះព្រះនាងយូរីសាវិញ ទុកទ្រង់ជាអ្វីទៅ?
   " ទ្រង់យ៉ាងមិចហើយ មានត្រូវត្រង់ណាដែលទេ? ពួកវាមានធ្វើអីទ្រង់ដែលទេ? " ភ្លាមនោះរាជទាយាទណាមជុនទ្រង់ក៏មានបន្ទូលសួរឡើង ព្រមទាំងសម្លឹងមើលទៅជុំវិញខ្លួនអ្នកដែលទ្រង់កំពុងតែអោបក្រសោបនោះ ទាំងព្រួយបារម្ភមិនស្ទើរ។
   " គឺ...អត់ទេ!! ៛
   (អេរីសា!! លើកណាក៏ដូចលើកណាដែល អេរីសា អេរីសា អេរីសា ចុះ យូរីសា? ទុកខ្ញុំជាមនុស្សគ្មានរូប គ្មានរាងទេរឺយ៉ាងមិច?) ពាក្យសម្តីទាំងអស់នេះច្បាស់ណាស់គឺគ្មានអ្នកណាបានលឺឡើយក្រៅពីព្រះនាងយូរីសា ត្បិតថាពាក្យទាំងអស់នេះគឺជាប្រយោគដែលព្រះនាងយូរីសាទ្រង់គិតក្នុងចិត្តតែម្នាក់ឯងនិងហើយ ទ្រង់ឈរសម្លក់មកកាន់បងស្រីខ្លួនទាំងខាំមាត់ ទឹកភ្នែករលីងរលោង នឹកច្រណែន តែក៏មិនបញ្ចេញមកក្រៅឱ្យគេឯងបានដឹងដែល។
   " នៅសាសងគ្នាយូរទៀតដែលទេវ៉ើយ? " ខណ:នោះម្នាក់ក្នុងចំណោមពួកក្រុមទាំងនោះក៏និយាយឡើង កាលបើឃើញនៅភាពល្អូកល្អើនរបស់ក្រុមរបស់អ្នកម្ខាងទៀតហើយ មើលទៅហាក់ទើសចិត្តណាស់ មកដល់ដំណាក់កាលនេះហើយនៅមានអារម្មណ៍ញ៉ែគ្នាទៀត ពួកវាមកឈរផ្តុំគ្នា រួចក៏សម្លឹងមើលព្រមទាំងកាច់ដៃកាច់ករ សង្គៀតធ្មេញ យកអណ្តាតទុលនិងសាច់ថ្ពាល់ក្នុងមាត់ ហាក់ចង់ប្រាប់ថាពួកវាត្រៀមខ្លួនរួចហើយ សម្រាប់តតាំងគ្នាក្នុងពេលនេះ។
   " ប្រយ័ត្នខ្លួនផង " ព្រះនាងអេរីសាទ្រង់ក៏មានបន្ទូលឡើង ហើយក៏លូកដៃទៅចាប់ម្រាមដៃអ្នកម្ខាងទៀតឯណោះ ទឹកព្រះភ័ក្ត្រក៏ពោពេញទៅហើយក្តីព្រួយបារម្ភ ត្បិតថារាជទាយាទណាមជុនទ្រង់ឈានជើងប្រុងនិងចូលទៅវាយទាប់ជាមួយនិងពួកនោះទៅហើយ តែក៏ត្រូវបានព្រះនាងអេរីសាពោលពាក្យនេះឡើង ហាក់នាំឱ្យកម្លាំងចិត្តរបស់រាជទាយាទកើនឡើងពេញបឹបតែម្តង ត្បិតថារាជទាយាទទ្រង់មិនបានឆ្លើយតបជាមួយនិងព្រះនាងអេរីសាវិញនោះទេ តែទ្រង់ក្រវីក្បាលរួចក៏លូកដៃម្ខាងទៅអង្អែលលើខ្មងដៃទន់ល្មើយរបស់ព្រះនាងអេរីសាថើៗ មុននិងប្រលែងដៃចេញ យាងទៅទាញយកដំបងដែកមួយដែលនៅក្បែរជញ្ជាំងមកកាន់ រួចក៏សម្លឹងទៅកាន់គូសត្រូវដោយក្រសែរភ្នែកពិឃាត។
   " ទ្រង់ត្រៀមខ្លួនរួចរាល់ហើយរឺ? " ស៊ុកជីនដើរមកឈរទល់ខ្នងគ្នានិងរាជទាយាទ រួចក៏សួរពាក្យនេះឡើង ដើម្បីឱ្យប្រាកដក្នុងចិត្តបន្តិច ស្នាមញញឹមបែបមិនចុះញ៉មក៏លិចចេញឡើងមក ពីផ្ទៃមុខសង្ហា ទាំងពីរនាក់ ញញឹមទល់ខ្នងគ្នា សម្លឹងរកគ្នា មុននិងចោលក្រសែរភ្នែកទៅរកសត្រូវឯណោះវិញម្តង។
   " យើងត្រៀមរួចយូរហើយ គិតតែឯងវិញទេ ជាឧត្តមសេនីយ៍ទាំងមូល នៅចំពោះមុខមនុស្សស្រី បើឯងចាញ់ពួកវាទៀត ឯងត្រៀមខ្លួនលាលែងពីដំណែងទៅ ហឹស " រាជទាយាទណាមជុនទ្រង់ក៏មានបន្ទូលឆ្លើយតបទៅវិញទាំងទឹកព្រះភ័ក្ត្របែបឌឺដង ផ្ចាញ់ផ្ចាល ត្បិតថាស៊ុកជីនក៏ហាក់អស់សំណើចឡើងតែម្តង ព្រោះមិននឹកស្មានថាមកដល់ស្ថានភាពបែបនេះហើយ ទ្រង់នៅតែគិតរឿងនេះទៀតទាល់តែសោះ។
   " ទ្រង់ត្រៀមខកព្រះទ័យឱ្យហើយទៅ " ស៊ុកជីនញញឹមចុងមាត់បន្តិចមុននិងឆ្លើយតែប៉ុណ្ណឹងចេញទៅ រួចនាយក៏ញញឹមពាលដើរអូសដំបងក្នុងដៃ ចូលទៅរកពួកសត្រូវមុនទើបរាជទាយាទណាមជុនទ្រង់យាងចូលទៅប្រលះតាមក្រោយ នៅក្នុងសំណង់ផ្ទះបាក់បែកពេលនេះហាក់មិនស្ងាត់ទៀតទេ ត្បិតថាសម្លេងវាយទាប់គ្នាក៏លាន់លឺខ្ទរពេញព្រៃដែលដុះជុំជិតក្បែរនោះទៅហើយ ដោយក្រុមស្រីៗក៏ឈរនៅមួយឡែកនៃជ្រុងម្ខាងឯណេះ បានត្រឹមតែឈរផ្តុំគ្នាមួយដុប ស្រែកបន្ទរឡើងតាមក្រោយ តែមិនហ៊ានចូលទៅជួយឡើយ។
   ទិដ្ឋភាពនៃការវាយទាប់គ្នាទាំងអស់ ក៏បានឃើញដោយមនុស្សតែម្នាក់ ដែលបានបញ្ជា និងនៅពីក្រោយក្នុងរឿងនេះគ្រប់យ៉ាង ម្ចាស់កាយចំណាស់ទម្លាក់កែវយិតចុះ រួចក៏ញញឹមឡើង ត្បិតថាមុននេះគេបញ្ជាឱ្យកូនចៅឱ្យធ្វើរឿងផ្តេសផ្តាស់ ប៉ុន្តែមិនបានសម្រេច តែហេតុអីក៏គេនៅញញឹមបាន ថែមទាំងមើលទៅហាក់ពេញចិត្តទៀតផង រឺក៏ជាគម្រោងការ?
   " នេះវាគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ វានៅមានរឿងសប្បាយៗធ្វើច្រើនជាងនេះឆ្ងាយណាស់ រាជទាយាទណាមជុន ម៉ាតូរៀន៍ "
...//...
   ការវាយទាប់គ្នាក៏ត្រូវបានបញ្ចប់ ដោយក្រុមខាងមនុស្សឈុតខ្មៅគឺជាអ្នកចាញ់ ដោយពួកគេម្នាក់ៗសុទ្ធតែដេកគរជើងគ្នាក្នុងផ្លុកឈាមតែម្តង ចំណែកមុខមាត់ក៏ហាក់មើលមិនយល់ សុទ្ធតែស្នាមដំបងដែលវាយត្រូវស្ទើរសុះសាច់ ត្បិតថាពីរអ្នកដែលឈ្នះក៏ត្រូវយ៉ាងទ្រមខ្លួនមិនស្ទើរដូចគ្នា គ្រាន់តែបញ្ចប់ការតស៊ូយ៉ាងស្វឹកស្វាញភ្លាម ម្ចាស់កាយសង្ហាទាំងពីរក៏ដួល ព្រឹប!! នៅលើដីទាំងជំហរតែម្តង ហាក់ទប់ខ្លួនលែងជាប់ ភ្នែកនៅមិនទាន់បិទមែនពិត តែក៏ហត់ និងគ្មានសូម្បីតែកម្លាំងឈរទប់ខ្លួនផង។
   " រាជទាយាទ!!/ឧត្តមសេនីយ៍ជីន " កាលបើឃើញថាពួកខាងសត្រូវបានដេកដួលគ្មានអ្វីមកតស៊ូតទៀតហើយ ព្រះនាងអេរីសានិងព្រះនាងយូរីសាពួកទ្រង់ក៏ស្រែកឡើងព្រមគ្នាតែម្តង ព្រមទាំងនាំកាយចូលមកត្រកងលើកគ្រាកាយសង្ហាម្នាក់មួយតែម្តង ខុសអីតែរាជទាយាទណាមជុនមើលទៅទ្រង់នៅតែញញឹមបានយ៉ាងស្រស់ ត្បិតថាមនុស្សដែលកំពុងតែគ្រាទ្រង់ពេលនេះ គឺជាព្រះនាងអេរីសាមនុស្សស្រីដែលទ្រង់បារម្ភខ្លាំងបំផុត និងជាមនុស្សស្រីដំបូងដែលអាចធ្វើឱ្យទ្រង់មានអារម្មណ៍បែបនេះបាន បន្ទាប់ពីមាតាទ្រង់មក តែបើក្រឡែកទៅស៊ុកជីនវិញនាយក៏មិនបានញញឹម រឺក៏មានអាការ:អ្វីឡើយ ត្បិតថានាយក៏សន្លប់លែងដឹងខ្លួនបានទៅហើយ ប៉ុន្តែក៏សំណាងល្អ ទោះបីគេសន្លប់ក៏សន្លប់យ៉ាងស្អាតលើភ្លៅរបស់ព្រះយូរីសាដែល។
...ព្រឹប!!...
   ម្ចាស់កាយតូចល្អិតទាំងពីរ ក៏ទម្លាក់កាយមាំទាំដែលទ្រង់គ្រាម្នាក់មួយមកនោះ ទម្លាក់ឱ្យអង្គុយផ្អែកនិងជញ្ជាំងទាំងលំបាកលំបិន ត្បិតថាពួកទ្រង់សុទ្ធតែមានរាងតូចៗ ហើយមកគ្រាកាយមាំទាំ សុទ្ធសាច់ដុំហាប់ណែនបែបនេះ ពិតជាធ្ងន់ខ្លាំងមិនស្ទើរនោះទេ។
   " ឧត្តមសេនីយ៍ជីន ហ្អឹកហ្អឹក លោកមិនត្រូវកើតអីទេណា៎ " ភ្លាមនោះព្រះនាងយូរីសាទ្រង់មានបន្ទូលឡើងទាំងញ័របបូរមាត់ នឹកអាណិតផង និងបារម្ភផង កាលបើទម្លាក់កាយមាំទាំដែលទ្រង់បានគ្រាមកនោះ ឱ្យផ្អែកនិងជញ្ជាំងហើយ ត្បិតថាទ្រង់ហាក់ធ្វើអីមិនត្រូវនោះទេ មើលទៅមួយតួខ្លួនរបស់គេមានតែស្នាមជាំ និងស្នាមរបួស ស្ទើរគ្មានសល់សាច់ទៅហើយ ។
   " ខ្ញុំម្ចាស់សុំទោស ខ្ញុំនាំទុក្ខឱ្យទ្រង់ហើយ ហ្អឹកហ្អឹក " ព្រះនាងអេរីសាទ្រង់ហែកក្រណាត់ជាយអាវទ្រង់យកមកជូតឈាមលើមុខរបស់រាជទាយាទថើរៗ រួចទ្រង់ក៏មានបន្ទូលឡើង ត្បិតថាទឹកភ្នែកក៏ហាក់ជ្រាបចុះមកតិចៗទៅហើយ ទ្រង់មិនអាចហាមព្រះទ័យបានទេ ភ័យក៏ភ័យ ទ្រង់ខាំមាត់ សម្លឹងមើលការតស៊ូនោះស្ទើរផុតដង្ហើមម្តងៗទៅហើយ បើទ្រង់កើតអ្វីឡើង រឺក៏វាយមិនឈ្នះមនុស្សទាំងនោះវិញ តើឱ្យទ្រង់គិតយ៉ាងមិចទៅ? គ្នាគេក៏មានច្រើន មិនមែនតិចឯណា។
   " យើងទេដែលគួរតែនិយាយពាក្យនេះ ព្រោះយើងគឺជាដើមហេតុ បើយើងមិនបបួលទ្រង់មក ទ្រង់ក៏មិនត្រូវពិបាកបែបនេះដែល " រាជទាយាទណាមជុនទ្រង់មានបន្ទូលទាំងថប់ដង្ហើម មានបន្ទូលស្ទើរមិនលឺសម្លេង តែក៏ត្រដរមានបន្ទូល ត្បិតថាមិនចង់ឱ្យព្រះនាងអេរីសាទ្រង់មកបន្ទោសខ្លួនឯងនៅចំពោះមុខបែបនេះ ចំណែកព្រះនាងអេរីសាទ្រង់ក៏ហាក់យល់ និងជ្រួតជ្រាបដូចគ្នា ទឹកភ្នែកមួយដំណក់ក៏រមៀលចុះមក តាមផែនថ្ពាល់សរម៉ត់ទន់ល្មើយនោះ ទាំងគ្មានអ្នកណាហាមប្រាម។
   " បើទ្រង់កើតអ្វីឡើងទៅ តើឱ្យខ្ញុំម្ចាស់គិតយ៉ាងមិច? " ព្រះនាងអេរីសាទ្រង់មានបន្ទូលឡើងទាំងយំត្រសឹកអន្ទើត ដៃក៏ខំប្រឹងជូតឈាមចេញពីផ្ទៃមុខរបស់រាជទាយាទ កែវភ្នែកក៏ចេះតែស្រវាំង ត្បិតថាទឹកភ្នែកចេះតែជ្រាបចុះមកមិនអស់មិនហើយទាល់តែសោះ ត្បិតថារាជទាយាទណាមជុនទ្រង់សម្លឹងមើលទៅផ្ទៃមុខស្រស់ស្អាតរបស់ព្រះនាងអេរីសាហើយទ្រង់ក៏ញញឹមឡើងយ៉ាងស្រស់ រួចក៏លូកដៃទ្រង់ទៅជូតវាសទឹកភ្នែកចេញពីផែនថ្ពាល់របស់ព្រះនាងអេរីសាដោយការយល់ចិត្ត។
   " បើទ្រង់កើតអ្វីឡើងទៅ យើងក៏មិនលើកលែងឱ្យខ្លួនឯងដូចគ្នា " រាជទាយាទណាមជុនទ្រង់មានបន្ទូលនៅប្រយោគដ៏ផ្អែមល្ហែមនិងមានន័យរួច ព្រះនាងអេរីសាទ្រង់ក៏ហាក់អស់សំណើចឡើង ដោយសម្លេងយំយ៉ាងគឃូស ត្បិតថាមុននេះទ្រង់ក៏យំខ្លាំង កាលបើលឺនៅប្រយោគនេះហើយ ហាក់ធ្វើឱ្យទ្រង់អៀនមិនស្ទើរ ហើយក៏សើចឡើងមក ទាំងសម្លេងមិនសមជាសើចបែបនេះ។
   " ហ៊ឹម.. " សម្លេងក្រហឹមនិងបំពងករក៏បានបន្លឺឡើងលឺដល់ត្រចៀករបស់អ្នកដែលកំពុងតែអង្គុយក្បែរឯណេះ មិនចាំយូរទេព្រះនាងយូរីសាទ្រង់ក៏ប្រញ៉ាប់បែខ្លួនងាកសម្លឹងមករកម្ចាស់កាយសង្ហាវិញ ព្រមទាំងបង្ហាញនៅទឹកព្រះភ័ក្ត្តហាក់ភ័យផងអរផងចេញមក រៀបខ្លួនស្ទើរតែមិនសម ត្បិតថាទ្រង់បានលឺយ៉ាងច្បាស់ សម្លេងក្រហឹមនេះគែជាសម្លេងរបស់ ស៊ុកជីននិងហើយ។
   " ឧត្តមសេនីយ៍ជីន " ព្រះនាងយូរីសាទ្រង់ក៏ឧទានសព្វនាមនេះឡើង ត្បិតថាម្ចាស់កាយសង្ហាក៏បើកភ្នែកមក សន្សឹមៗសម្លឹងមកកាន់ទ្រង់ដូចគ្នា ស្នាមញញឹមបែបរំភើបចិត្តក៏លេចឡើងយ៉ាងច្បាស់ ពីផ្ទៃមុខស្រស់ស្អាត កាលបើស៊ុកជីននាយដឹងខ្លួនមកក៏ឃើញតែព្រះភ័ក្ត្ររបស់ទ្រង់មុនគេ។
   " ទូលបង្គំសន្លប់យូរហើយមែនទេក្រាបទូល? " ស៊ុកជីនក៏សួរឡើងទាំងលូកដៃទៅស្ទាប់ក្បាលខ្លួនឯងស្រាលៗ ហាក់ស្រពិចស្រពិល ចំណែករាជទាយាទណាមជុនទ្រង់ក៏បានលឺនៅសំណួរនេះដូចគ្នា ទ្រង់អស់សំណើចឡើងយ៉ាងលឺ ព្រមទាំងបែព្រះភ័ក្ត្រទៅរកនាយទាំងញញឹមបញ្ចេញបញ្ចើរផង ត្បិតថាទាំង ស៊ុកជីននិងព្រះនាងយូរីសាទ្រង់ក៏ងាកព្រះភ័ក្ត្របែមករកម្ចាស់សម្លេងសើច ទាំងចម្ងល់ព្រមគ្នា។
   " មិននឹកស្មានថា ឧត្តមសេនីយ៍ដៃឯកប្រចាំរាជវាំង បែជាត្រូវមកសន្លប់លែងដឹងខ្យល់អី ព្រោះតែមនុស្សតែប៉ុន្មានជាង10នាក់អញ្ចឹងសោះ " រាជទាយាទណាមជុនទ្រង់ក៏មានបន្ទូលចំអក ព្រមទាំងលើកចិញ្ចើមម្ខាងឌឺដង ផ្លែផ្កាថែមទៀត លាយឡំជាមួយនិងផ្ទៃព្រះភ័ក្ត្រឃើញសុទ្ធតែរបួសផង ហាក់បន្ថែមឱ្យផ្ទៃព្រះភ័ក្ត្រទ្រង់កាន់តែឌឺថ្វេរដង។
   " ចំមែនហើយរាជទាយាទណាមជុន នេះជាពេលអីទៅហើយ ទ្រង់នៅមានព្រះទ័យចង់ឌឺដងគ្នាទៀតរឺ? " ទប់មិនបានទេ ព្រះនាងយូរីសាទ្រង់ក៏ក្រោកឈរឡើងអស់កម្ពស់ ស្រែកមានបន្ទូលឡើងហាក់បង្ហាញច្បាស់ៗ ពីព្រះទ័យខឹងជំនួស ត្បិតស៊ុកជីននាយក៏ងាកមុខសម្លឹងមកព្រះនាងយូរីសាវិញយ៉ាងស្លើរផងដែល ត្បិតថាគ្រប់គ្នាប៉ុន្មានអ្នកទៀតក៏ងាកមករកទ្រង់ក្នុងក្រសែរភ្នែកបែបនេះទាំងអស់ លើកលែងតែរាជទាយាទម្នាក់។
   " មិនអីទេព្រះនាងយូរីសា រាជទាយាទទ្រង់គ្រាន់តែចង់ចំអកឱ្យទូលបង្គំតាមទម្លាប់តែប៉ុណ្ណោះ "
   " ហ៊ឹម...ពិបាកយល់ណាស់ ដឹងថាស្រឡាញ់គេតែម្ខាងគេអត់ខ្វល់ហើយនៅតែខំប្រឹង "

============
និយាយបែបនេះ ទៅដឹងរឿងអីមកមែនរាជទាយាទ?😒😸
MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now