០២

34 2 0
                                    

ទំនេរៗអង្គុយកែផុសហ្មងទៅ ហិហិ រីករាយអាន...

គូរដណ្តឹងរាជវង្ស
ភាគទី ០២

ពេលវេលាចេះតែកន្លងផុតពីមួយថ្ងៃទៅមួយថ្ងៃត្បិតព្រះនាងអេរីសាក៏បន្តស្នាក់នៅក្នុងរាជវាំងនៃចក្រភពអង់គ្លេសនេះមួយរយ:ពេលធំទៅហើយ នៅតែមិនទាន់ឃើញព្រះរាជទាយាទបង្ហាញព្រះភ័ក្រ្តឱ្យទ្រង់បានឃើញបានម្តងសោះ ក្នុងព្រះទ័យទ្រង់គិតបែបណា? គិតថាគេចមុខគ្នាអស់មួយជីវិតរឺ?
"ព្រះនាង" អ៊ែលឡាបើកទ្វារដើរចូលមកដល់ខាងក្នុងព្រះរាជដំណាក់របស់ព្រះនាងស្នាក់នៅដោយបញ្ចេញសម្លេងដង្ហើយហៅម្ចាស់របស់ខ្លួនបែបនេះជាទម្លាប់ ចំណែកព្រះនាងអេរីសាកាលបើលឺនៅសម្លេងស្រីបម្រើទ្រង់បន្លើរឡើងហើយ ទ្រង់ក៏ងាកព្រះភ័ក្ត្របែទៅរកនាងយ៉ាងរហ័សរហួនដូចគ្នា។
ព្រះនាងអេរីសាទ្រង់ឈានជើងយាងចេញពីមាត់បង្អួត រួចក៏មកដាក់ព្រះកាយអង្គុយចុះនៅលើគ្រែ ទាំងទឹកព្រះភ័ក្ត្រមើលទៅហាក់ដូចជាធុញថប់ក្នុងព្រះទ័យមិនរសាយ ទ្រង់ដកដង្ហើមធំជាច្រើនដងប៉ុន្តែគ្មានព្រះបន្ទូលអ្វីឡើង ដែលនាំឱ្យស្រីអ៊ែលឡាកើតចម្ងល់ក្នុងចិត្តមិនស្ទើរនោះទេ។
"ខ្ញុំធុញណាស់អ៊ែលឡា ខ្ញុំចង់ចេញទៅខាងក្រៅស្រូបយកខ្យល់អាកាសខ្លះ" អេរីសាទ្រង់ប្រលែងខ្យល់ដង្ហើមចុងក្រោយចេញមកបន្តិចមុននិងមានព្រះបន្ទូល ត្បិតអ៊ែលឡាឯណោះកាលបើលឺអេរីសាទ្រង់មានបន្ទូលហើយ នាងក៏ប្រញ៉ាប់ស្ទុះមកក្រសោបដៃរបស់ព្រះនាងយ៉ាងលឿន រួចនាងក៏ក្រវីក្បាលហាក់មិនយល់ស្រប។
"មិនបានទេព្រះនាង ទីនេះគឺជាចក្រភពអង់គ្លេង មិនមែនកាណាដាទេ ទ្រង់មិនអាចយាងចេញទៅណាផ្តេសផ្តាស់បានឡើយក្រាបទូល" អ៊ែលឡាពោលពាក្យបដិសេធដាច់អហង្ការ ទាំងដែលនាងក៏មើលឃើញ និងយល់ពីព្រះទ័យព្រះនាងស្រាប់ហើយថាព្រះនាងពេលនេះកំពុងតែតានតឹងយ៉ាងណានោះ។
"អ៊ែលឡា...!!" អេរីសាទ្រង់ហាក់ទន្ទួចចង់តែយាងចេញទៅដោយខានមិនបាន ទ្រង់ពេបមាត់រកយំបន្តិច ចង់ខឹងបន្តិច ព្រោះតែចង់ទិញទឹកចិត្តស្រីបម្រើរបស់ទ្រង់ឱ្យបានដូចព្រះទ័យ ត្បិតអ៊ែលឡានាងក៏លូកដៃទៅអង្អែលប្រអប់ដៃទ្រង់ច្បូតថើៗ ប៉ុន្តែនាងបែជាក្រវីក្បាលជំនួសឱ្យពាក្យបដិសេធដដែល។
"កុំចឹងអីព្រះនាង ខ្ញុំម្ចាស់បានទទួលបញ្ជាពីព្រះបិតាទ្រង់រួចហើយថានិងមើលថែព្រះនាងឱ្យបានល្អបំផុត" អ៊ែលឡានៅតែទន្ទួចលួងលោមនៅពាក្យពេចន៍ដដែលៗទៅកាន់អេរីសា ខណ:ដែលព្រះនាងក៏ឃ្នើសព្រះទ័យ បែព្រះភ័ក្ត្រចេញហាក់ងរង៉ក់ដាក់នាងដូចគ្នា។
អេរីសាទ្រង់អង្គុយបែខ្នងដាក់អ៊ែលឡា ប៉ុន្តែព្រះភ័ក្ត្រទ្រង់ដែលងាកបែចេញនោះ បែជាកំបួចមាត់កំបួចករ ដូចជាកំពុងតែរិះគិតរកនឹកវិធី ខណ:នោះអេរីសាទ្រង់ក៏បែព្រះភ័ក្ត្រត្រឡប់មកវិញហាក់ញញឹមញញេមលួងលោមអ៊ែលឡាយ៉ងលាក់គំណួច។
"អ៊ែលឡា ជូនខ្ញុំចេញទៅមួយភ្លេតទៅណា...ណា..ណា..ខ្ញុំសន្យាថាខ្ញុំមិននាំទុកដល់នាងទេ" អេរីសាទ្រង់ទន្ទួចដដែលៗព្រមទាំងអង្រួនដៃស្រីបម្រើរបស់ទ្រង់ដោយទឹកព្រះភ័ក្ត្រគួឱ្យស្រឡាញ់ ត្បិតអ៊ែលឡានាងនៅមិនទាន់ព្រមបានទេ នាងស្ទើរតែយំចេញមកទៅហើយ ព្រោះតែចង់អង្វរព្រះនាងតូចរបស់ឱ្យបានដូចចិត្តនាងចង់។
"ព្រះនាង..."
"បើបងមិនព្រម ចឹងខ្ញុំទៅម្នាក់ឯងក៏បានដែល ហឹស!!" អេរីសាទ្រង់គម្រាមអ៊ែលឡាបែបនេះ ហើយក៏ស្ទុះក្រោកឈរប្រុងនិងបោះជំហ៊ានយាងចេញទៅ ប៉ុន្តែក៏ត្រូវអ៊ែលឡាចាប់ដៃទ្រង់ជាប់ ទើបនាំឱ្យព្រះនាងអេរីសាទ្រង់ញោចស្នាមញញឹមឡើងយ៉ាងកំហូច។
"ក៏បានដែលព្រះនាង ប៉ុន្តែចាំស្អែកទៅណា ព្រោះពេលនេះរសៀលទៅហើយ"
"ក៏បាន..." អេរីសាទ្រង់ញញឹមកំបួចមាត់រួចក៏ដាក់ព្រះកាយអង្គុយចុះសាជាថ្មីទាំងពេញព្រះទ័យ ត្បិតអ៊ែលឡាឯណោះក៏ហាក់កើតកង្វល់ក្នុងចិត្តមិនស្ទើរដែល នាងប្រលែងខ្យល់ដកដង្ហើមធំមួយយ៉ាងវែងខណ:ដែលព្រះនាងឯណេះក៏កំពុងតែរីករាយ ញញឹមមិនដាច់ពីមាត់ យ៉ាងណានាងត្រូវតែចាញ់ព្រះនាង ព្រោះនាងក៏ដឹងច្បាស់ក្នុងចិត្តដែលថាព្រះនាងអេរីសានៃប្រទេសកាណាដារឹងរូស មានៈខ្លាំងកម្រិតណានោះ រឿងអ្វីទៅដែលព្រះនាងចង់ធ្វើហើយមិនបានធ្វើ ព្រះនាងតស៊ូធ្វើទាល់តែបាន។
.../...
ទិសភាពនៃទីក្រុងឡុងដ៍យ៉ាងស្រស់ត្រកាល ជាមួយនិងពន្លឺភ្លើងចាំងចែងពីអំពូលភ្លើងនៅតាមដងផ្លូវនាពេលប្រលប់ស្រាងៗ មនុស្សម្នាជាច្រើនក៏កំពុងតែបើកបរយានជំនិះរាងខ្លួនអាស្រ័យលើដងផ្លូវដ៏ស្រស់ស្អាតមួយនោះ ត្បិតក្នុងនោះក៏មានម្ចាស់កាយសង្ហា រាជទាយាទណាមជុនផងដែល។

..ងឺត...
ណាមជុនទ្រង់ជាន់ហ្វ្រាំងឡានឈប់ ងឹក!! នៅចំពីមុខកូនវីឡាតូចមួយ ដែលមើលទៅទំនងដូចជាត្រូវគេទុកចោលមិនក្រោមពី20ឆ្នាំនោះទេ ទ្រង់យាងចុះចេញពីឡាន រួចក៏ទាញអាវក្រៅរបស់ទ្រង់មកពាក់មុននិងបោះជំហ៊ានយាងចូលទៅខាងក្នុងវីឡាមួយនោះ។
ក្រាក!!
សម្លេងរុញទ្វាចូលជាមួយនិងដំណើរយ៉ាងស្វាហាប់ ប៉ុន្តែស្រគត់ស្រគំ ណាមជុនទ្រង់យាងចូលទៅខាងក្នុងរួចក៏យាងទៅអង្គុយនៅលើសាឡុង ខណ:ដែលមើលទៅជុំវិញវីឡាទាំងមូលគឺសុទ្ធធូលីដី និងសំបុកពឹងពាងព័ទ្ធយ៉ាងចាក់ស្ញេះ ដែលមើលហើយមានអារម្មណ៍ថាមិនគួរឱ្យចង់រស់នៅសូម្បីតែបន្តិចនោះទេ ណាមជុនទ្រង់ក៏ឈោងដៃទៅទាញយកវ៉ាញដែលទ្រង់បានទិញមកពីផ្សារដាក់នៅលើតុយកមកចាក់ចូលក្នុងកែវហើយក្រវីចុះឡើង ទឹកព្រះភ័ក្ត្រទ្រង់ក៏ហាក់គ្រាមស្រពោន គ្មានក្តីសុខសូម្បីតែបន្តិច។
"រៀបអភិសេកមែនទេ? ហឹសៗ ចាំពេលណាទូលបង្គំមានអារម្មណ៍ចង់បានប្រពន្ធចាំខ្ញុំត្រឡប់ទៅវិញចុះ" ណាមជុនទ្រង់មានបន្ទូលតែប៉ុណ្ណឹងទ្រង់ក៏លើកកែវវ៉ាញក្នុងដៃមកលើកអកដាច់មួយកែវយ៉ាងផុយ រួចក៏ទាញយកដបវ៉ាយមកដាក់ចូលកែវម្តងទៀតជាលើកទីពីរ។

(អាមិចចឹងកូនប្រុសម្តាយ?)🤧

=========================
MOZU💗📝

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now