៦៧

8 1 0
                                    

50Likeត្រឹមម៉ោង9:25អេតមីនជូនមួយភាគទៀតណា រីករាយអាន...

គូរដណ្តឹងរាជវង្ស
ភាគទី ៦៧

   " ឈប់សិន! " ព្រះនាងអេរីសាទ្រង់ប្រុងនិងបោះជំហ៊ានដើរចេញ តែក៏ត្រូវទុចង៉ក់ កាលបើលឺពាក្យហាមឃាត់ពីអ្នកម្ខាងបន្លើរមក៖
   " ទ្រង់ស្គាល់ម្ចាស់ពូគ្រេយ៍ដែលរឺ? "
   " រឿងអីថាមិនស្គាល់ ទ្រង់ជាមនុស្ស.. "
...តុកៗ តុក...
   ព្រះនាងអេរីសាទ្រង់កំពុងតែចង់មានបន្ទូលបន្ត តែក៏ត្រូវអាក់ខាន កាលបើសម្លេងគោះទ្វារក៏បន្លើឡើងកាត់ចង្វាក់ ការសន្ទនារវាងទ្រង់ទាំងពីរក៏ត្រូវបានបញ្ចប់ ត្បិតព្រះនាងអេរីសាទ្រង់ក៏រហ័សចេញមកបើកទ្វារ ទាំងមិនបន្តបន្ទូលអ្វីទាំងអស់។
   " លោកយាយ! " ព្រះនាងអេរីសាទ្រង់ក៏ឧទានពាក្យនេះឡើងទាំងមិនស្រួលក្នុងចិត្ត ត្បិតទ្រង់បើកទ្វាចេញមកក៏ឃើញថាលោកយាយមកឈរនៅចំពោះមុខទ្រង់ទៅហើយ ចិត្តមួយក៏នឹកបារម្ភភ្លាម ខ្លាចថាលោកយាយនិងអាចស្តាប់លឺរាល់ការសន្ទនារបស់ពួកទ្រង់។
   " ខ្ញុំគ្រាន់តែចង់មកប្រាប់នាងថា ថ្នាំរបស់អ្នកទាំងពីរខ្ញុំបានដាក់ដាំលើចង្រ្កានរួចរាល់ហើយ ខ្ញុំទៅបេះបន្លែយកមកធ្វើម្ហូបមួយភ្លេតសិន ពេលថ្នាំនោះពុំនាងជួយយកឱ្យប្តីនាងផឹកផងណា ក្រែងការចងចាំរបស់គេអាចមានភាគរយត្រឡប់មកវិញខ្លះ " កាលបើលឺលោកយាយនិយាយហាក់ធម្មតាបែបនេះ ព្រះនាងអេរីសាទ្រង់ក៏ហាក់ធូរទ្រូងស្សាកដូចគេបេះ ត្បិតទឹកមុខទ្រង់ដែលដើរមកបើកទ្វាអម្បាញ់មិញនេះ ក៏ហាក់ភ័យបារម្ភមិនស្ទើរឡើយ។
   " ចាស៎.. លោកយាយឱ្យខ្ញុំទៅជួយដែលទេ? " ព្រះនាងអេរីសាទ្រង់ឆ្លើយរួចក៏សួរវិញទាំងញញឹមលួងចិត្ត ត្បិតលោកយាយក៏ហាក់ញញឹមតបទ្រង់វិញទាំងក្រវីក្បាលមិនយល់ព្រម។
   " មិនអីទេ នាងនៅមើលថែប្តីនាងចុះ " លោកយាយនិយាយរួចក៏យួរកន្ត្រកធ្វើពីដើមឬស្សីដើរចេញទៅបាត់ ត្បិតនៅក្នុងផ្ទះមាត់ជ្រោះពេលនេះ គឺនៅសល់មនុស្សតែពីរនាក់ប៉ុណ្ណោះ គ្មានជនទីបីណាមករំខានទៀតឡើយ ហើយក៏ជាឱកាសដូចគ្នា សម្រាប់ឱ្យពួកទ្រង់ចង់និយាយអ្វីក៏បានតាមចិត្ត ដោយមិនខ្វល់ខ្លាចអ្នកណាបានលឺឡើយ។
   " ហ៊ឹម... " ព្រះនាងអេរីសាទ្រង់ក៏បិទទ្វារដែលធ្វើអំពីដើមឬស្សីនោះ រួចទ្រង់ក៏បែខ្លួនត្រឡប់ចូលមកក្នុងបន្ទប់វិញ ត្បិតរាជទាយាទឯណេះក៏ហាក់ឈរស្ងៀមទ្រឹងមួយកន្លែង ហាក់បាត់មាត់បាត់ករ បែសម្លឹងមករកព្រះនាងអេរីសាទាំងធ្វើភ្នែកម៉ក់ៗ៖
   " ចំពោះសមាសភាពរបស់ពួកយើងទាំងពីរមិនអាចធ្លោយប្រាប់អ្នកណាឱ្យដឹងផ្តេស់ផ្តាស់បានទេ "
   " ហេតុអី? " រាជទាយាទទ្រង់ហាក់មិនយល់ ទ្រង់ឧទានសួរទៅវិញទាំងជ្រឹមចិញ្ចើមឆ្ងល់ ត្បិតព្រះនាងអេរីសាទ្រង់ក៏ប្រលែងខ្យល់ដង្ហើមធ្ងន់ចេញមក រួចក៏បែខ្លួនឈរបែខ្នង។
   " ទ្រង់ដឹងទេថាហេតុអីបានជាពួកយើងអាចធ្លាក់មកដល់ទីនេះបាន? គឺជាម្ចាស់ពូកំពូលល្អរបស់ទ្រង់និងហើយ អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ព្យាយាមដណ្តើមរាជបាល័ង្ក សូម្បីតែក្មួយបង្កើតរបស់ខ្លួនក៏ទ្រង់ហ៊ានលើកដៃចង់សម្លាប់ ទ្រង់ដឹងទេ? ប្អូនស្រីរបស់ខ្ញុំម្ចាស់ក៏ត្រូវធ្លាក់ក្នុងកណ្តាប់ដៃរបស់អ្នកអង្គម្ចាស់គ្រេយ៍ដែល អ្នកបម្រើដែលខ្ញុំម្ចាស់ស្រឡាញ់និងទុកចិត្តបំផុត... ហ្អឹក! ក៏ត្រូវស្លាប់ព្រោះតែជួយពួកយើង " បន្ទូលដល់យោគចុងក្រោយភ្លាម ព្រះនាងអេរីសាទ្រង់ក៏ចាប់ផ្តើមរលីងរលោងទឹកភ្នែក ហាក់ទប់លែងជាប់តទៅទៀត ត្បិតថាទ្រង់ក៏ត្រូវមកទទួលរងនៅរឿងឈឺចាប់ទាំងអស់នេះ ទាំងដែលទ្រង់ត្រឹមជាអ្នកក្រៅមិនដឹងអីសោះ បែជាត្រូវមកទទួលនូវរឿងទាំងអស់នេះ ព្រោះតែទំនាស់រវាងខ្សែររាជវង្សគេទៅវិញ។
   រាជទាយាទណាមជុនទ្រង់ហាក់បន្ទូលអ្វីមិនចេញសោះ ចេញតែខ្យល់ដកដង្ហើម ទ្រង់ហាក់គាំងចំពោះចម្លើយរបស់អ្នកម្ខាង ទ្រង់នឹកស្មានមិនដល់នោះទេ ថាទ្រង់បានឆ្លងកាត់វាមករួចហើយនោះ ត្បិតព្រះនាងអេរីសាទ្រង់ក៏បើកទ្វារយាងចាកចេញ ហាក់ចង់គេចមិនឱ្យអ្នកម្ខាងមើលឃើញទឹកភ្នែករបស់ទ្រង់ដែលកំពុងស្រក់ ចំណែកអ្នកម្ខាងឯណេះក៏មិនបានហាមឃាត់អ្វីទៀតដែល រាជទាយាទណាមជុនទ្រង់ក៏ដាក់ខ្លួនអង្គុយចុះលើគ្រែ ហាក់ចញ្ជឹងគិតអំពីប្រយោគគ្រប់ម៉ាត់របស់ព្រះនាងអេរីសា ទ្រង់ព្យាយាមណាស់ ព្យាយាមរកនឹកខ្លាំងណាស់ តែឱ្យធ្វើយ៉ាងមិចទៅ? បើទ្រង់នឹកឃើញបានតែប៉ុណ្ណឹង។
   " ហ៊ឹម... " គិតយូរៗកាន់តែយូរៗ រាជទាយាទទ្រង់ហាក់ស្មុកមិនស្ទើរនោះទេ ទ្រង់លើកដៃទាំងពីររបស់ទ្រង់ឡើងមកច្រមក្បាលខ្លួនឯង រួចក៏បោចបង់រុំរបួសនៅលើក្បាលរបស់ទ្រង់ក្រវែងចោលហាក់មិនខ្វល់អីបន្តិចសោះ៖
   " គ្រាប់កាំភ្លើង... ឈាម... យើងចាំបានតែប៉ុណ្ណឹងពិតមែន..! " ការចងចាំក៏លោតឡើងមកក្នុងខួរក្បាលរបស់ទ្រង់បន្តិចបន្តួច ត្បិតវាហាក់រញ៉េរញ៉ៃខ្លាំងណាស់ រកតែចាប់មិនបាននោះទេ ថាមួយណាបានកើតឡើងមុន មួយណាកើតឡើងក្រោយ។
...ប្រាវ!! ...
   " អា៎!!... " សម្លេងរបស់ធ្លាក់បែកព្រមជាមួយនិងសម្លេងស្រែកចេញពីក្នុងបន្ទប់តែមួយក៏បន្លើរឡើង ត្បិតនាក់កំពុងតែឈរយំនៅមុខបន្ទប់មិនទាន់ទៅណាឆ្ងាយឯណេះ ក៏ត្រូវងាកត្រឡប់ក្រោយវិញទៅភិតភ័យ រួចក៏រហ័សនាំខ្លួនចូលទៅក្នុងបន្ទប់វិញទាំងអន្ទះសារ។
   " រាជទាយាទ!! បងកើតអីនិង? ហ្អឹកៗ បងកុំបំភ័យខ្ញុំម្ចាស់ម្នាក់ទៀតបានទេ... " ព្រះនាងអេរីសាទ្រង់ក៏ឧទានពាក្យទាំងនេះឡើងទាំងអន្ទះអន្ទែង កាលបើទ្រង់ចូលមកដល់ក៏ឃើញរាជទាយាទទ្រង់ដេកសន្លប់ឈ្ងាត់មាត់ឈឹងបាត់ទៅហើយ ម្ចាស់កាយតូចល្អិតក៏នាំខ្លួនចូលមកក្រសោបរាងកាយសង្ហាដែលសន្លប់លែងដឹងខ្យល់អីនោះទាំងភិតភ័យ ត្បិតទ្រង់ក៏មានរាងតូច កម្លាំងទ្រង់ប៉ុណ្ណឹង ធ្វើមិចនិងអាចលើករាងកាយមាំក្រាស់របស់រាជទាយាទឡើងលើគ្រែរួចទៅ មានតែនៅអង្គុយក្រសោបរាងកាយនោះមួយកន្លែងទាំងភ័យនិងឯង។

...//...
   " ហ្វូរ... " សម្លេងដកដង្ហើមតាមមាត់របស់ស៊ុកជីនក៏បន្លើរឡើង ត្បិតថាពេលនេះនាយក៏កំពុងតែដឹកដៃមីលរ៉ាលីមកដល់ជំរុំកងទ័ពទាំងកណ្តាលថ្ងៃរួចបាត់ទៅហើយ នាយខំឡូបផង ពួនផង ត្បិតពេលនេះនាយក៏មកមានគ្នាពីរនាក់ បើតាមធម្មតាត្រឹមគេម្នាក់ឯងរឿងប៉ុណ្ណឹងគេស៊ីផុយបាត់ទៅហើយ។
   " លោកប្រាកដចិត្តហើយរឺ ថាអ្នកអង្គម្ចាស់ជាអ្នកចាប់ខ្លួនព្រះនាងអេរីសាមក? "
   " ស៊ូច... បិទមាត់!! អឹប " កាលបើមីលរ៉ាលីនាងធ្លោយសួរឡើងជូនពេលដែលទាហ៊ានយាមល្បាតកំពុងតែដើរមកដល់ ស៊ុកជីនក៏រហ័សយកដៃទៅខ្ទប់មាត់មីលរ៉ាលីយ៉ាងលឿន ត្បិតថាមីលរ៉ាលីដែលមិនដឹងខ្យល់អីឯណេះ ក៏កំពុងតែសម្លឹងភ្លឹកជាមួយនិងសម្រស់របស់អ្នកម្ខាងបាត់ទៅហើយ ដឹងទេថាពេលនេះពួកគេនៅជិតគ្នាប៉ុណ្ណា? ជិតខ្លាំងណាស់ ខ្លាំងដល់ថ្នាក់ថ្ពាល់របស់ស៊ុកជីនស្ទើរតែប៉ះនិងចុងច្រមុះរបស់មីលរ៉ាលីទៅហើយ៖
   " ខ្ញុំប្រាកដលើសពីប្រាកដ បើមិនមែនជាគេតើអាចជាអ្នកណាទៀតទៅ? អឹម " កាលបើពួកទាហ៊ានយាមល្បាតបានចាកចេញទៅផុតហើយ ស៊ុកជីនគេក៏ឆ្លើយតបទៅវិញទាំងជឿជាក់មុននិងគេងាកមក ត្បិតថាពេលគេងាកមកប្រឈមក្រសែរភ្នែកនិងមីលរ៉ាលីភ្លាម ក៏ជូនពេលដែលបបូរមាត់របស់គេឈោងទៅប៉ះនិងចុងបបូរមាត់របស់មីលរ៉ាលីល្មម។
...ងូង...ផាំង...
   ភាពគៀកកើយស្និតស្នាលរវាងពួកគេទាំងពីរហាក់មិនបានយូរសោះ ត្បិតថាសម្លេងយន្តហោះព្រមទាំងសម្លេងស្នូរកាំភ្លើងក៏ស្រាប់តែបន្លើរឡើងមកភ្លាមៗ ទើបនាំឱ្យគេត្រូវផ្ដាច់ចង្វាក់ត្រឹមតែប៉ុណ្ណឹង រហ័សដកខ្លួនចេញពីគ្នា រួចក៏នាំគ្នាងើយទៅមើលលើមេឃ ទាំងភាពងឿងឆ្ងល់។
   " នេះគឺជាកងទ័ពជើងអាកាសរបស់លោកប៉ាតើ!! នេះ...លោកប៉ាដឹងរឿងនេះដែលរឺ? ចុះ...អ្នកណាជាអ្នករាយការប្រាប់គាត់?! "

========
MOZU 💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Donde viven las historias. Descúbrelo ahora