១៩

13 2 0
                                    

អេតមីនឃាន់ចង់មកឆួរ ថាចង់លេងហ្គេមយកភាគអត់? ល'បៀបថាម្ងៃ2 3ភាគអីចឹងហា៎😹 តោះរីករាយអាន...

គូរដណ្តឹងរាជវង្ស
ភាគទី ១៩

   ក្រសែរភ្នែកហួងហែងសម្លឹងមិនដាក់ ហាក់ដូចជាចង់ត្របាក់យករាងកាយមនុស្សប្រុសដែលនៅចំពោះមុខចូលក្នុងពោះទាំងមូល កែវភ្នែកទាំងគូប្រែជាក្រហមច្រាល សង្គៀតធ្មេញគ្រឺតគ្រតៗ ពោពាសទៅដោយភ្លើងប្រច័ណ្ឌបាំងមុខជិតឈឹង។
   " ទូលបង្គំសូមរាជទានទោស ទូលបង្គំមិនបានតាំងចិត្តទេក្រាបទូលរាជទាយាទ គឺទូលបង្គំគ្រាន់... " ឧត្តមសេនីយ៍ស៊ុកជីនអោនខ្លួនយ៉ាងគំនាប់ ត្បិតថានាយក៏ដឹងពីកំហុសខ្លួនដូចគ្នា ទង្វើដែលគេធ្វើទោះជាមានចេតនារឺក៏អត់ក៏វានៅតែមិនសម ហើយរឹតតែពិបាក ព្រោះឋាន:នាយនៅតូចទាបពេកហើយ ត្រឹមតែជាមនុស្សនៅក្រោមបញ្ជាម្នាក់ បែជាថ្លើមធំយ៉ាងនេះ ហ៊ានមកប៉ះពាល់ដៃជើងខ្សែររាជវង្ស ហើយថែមទាំងជាអនាគតម្ចាស់ក្សត្រីនៅចក្រភពអង់គ្លេសនេះថែមទៀត។
   រាជទាយាទណាមជុនទ្រង់ហាក់ច្រឡោត ប្រុងនិងលោតទៅវៃ ឧត្តមសេនីយ៍ស៊ុកជីនទៅហើយ ប៉ុន្តែក៏ត្រូវបានព្រះនាងអេរីសាទ្រង់ចាប់ដើមដៃរបស់រាជទាយាទឃាត់ជាប់ ទ្រង់ក៏ខាំមាត់ក្រវីក្បាលបន្តិច ត្បិតថារឿងនេះគ្រាន់តែជារឿងតូចតាចមួយប៉ុណ្ណោះ បើបង្ករទៅជាមានការវាយទាប់គ្នានោះ ច្បាស់ជាមិនសមនោះទេ ទោះជាស៊ុកជីនត្រឹមជាឧត្តមសេនីយ៍ ប៉ុន្តែឪពុករបស់គេក៏ជាមេកងអង្គរក្ស ហើយក៏ជាជំនិតព្រះកាយបំផុតរបស់ស្តេចគ្រីស្ទាល់ដែល សាកគិតទៅមើល បើពួកគេវាយទាប់គ្នាព្រោះតែស្រីម្នាក់ ហើយហេតុផលក៏មិនសមគួថែមទៀតនោះ តើកិត្តិយសរបស់រាជទាយាទជាទីខ្ពង់ខ្ពស់យកទៅទុកនៅកន្លៀតណា?
   " ខ្ញុំមិនប្រកាន់និងលោកឧត្តមសេនីយ៍រឿងលោកចាប់ដៃខ្ញុំទេ តែខ្ញុំនៅមិនយល់ថាហេតុអីបានជាលោកនិងយូរីសាជិះឡានមកជាមួយគ្នាបាន? " ព្រះនាងអេរីសាទ្រង់លែងបង្វែររឿងទៀតហើយ ដំបូងឡើយទ្រង់ចង់ចូលទៅដំណាក់ និយាយគ្នាជាមួយប្អូនស្រីស្ងាត់ៗ ប៉ុន្តែពេលនេះទ្រង់ប្តូរព្រះទ័យហើយ ត្បិតថាព្រះនាងយូរីសាទ្រង់ក៏ស្រាប់តែអោនព្រះភ័ក្ត្រចុះ ហាក់ដឹងកំហុស ប៉ុន្តែមិនហ៊ានមានបន្ទូល បានត្រឹមតែខាំបបូរមាត់ងើបមុខសម្លឹងទៅស៊ុកជីន រួចក៏ទម្លាក់ចុះវិញ ហាក់បង្ហាញពីភាពអៀនខ្មាស់ដែលទ្រង់មានពេលនេះ។
   "គឺទូលបង្គំជួបព្រះនាងយូរីសានៅតាមផ្លូវតែអង្គឯងគ្មានអង្គរក្សនៅការពារ ទូលបង្គំមិនដឹងទេថាទ្រង់យាងមកពីណា ពេលទូលបង្គំឃើញក៏យាងទ្រង់ឡើងឡានមកជាមួយគ្នាតែម្តងទៅ ត្បិតថាទូលបង្គំក៏មានកិច្ចការនៅក្បែររាជវាំងនេះផង គឺតែប៉ុណ្ណឹងទេក្រាបទូល " ឧត្តមសេនីយ៍ស៊ុកជីននាយបកស្រាយប្រាប់យ៉ាងក្បោះក្បាយ ត្បិតថានាយក៏យល់ពីស្ថានការច្បាស់ បើគេប្រាប់ថាព្រះនាងទៅរកគេដល់ផ្ទះ ពិតជាមិនទុកមុខឱ្យព្រះនាងយូរីសាពេកហើយ នាយសុខចិត្តជ្រើសយកពាក្យកុហក់ ប៉ុន្តែដើម្បីការពារកិត្តិយសព្រះនាងវិញល្អជាជាង តែនាយមិនបានដឹងទេថាពេលនេះ មានបេះដូងមួយកំពុងតែលោតខុសចង្វាក់ព្រះតែប្រយោគកុហក់របស់គេហើយ ត្បិតព្រះនាងយូរីសាទ្រង់ងើយមុខឡើង ហាកស្រឡាំងកាំង នឹកស្មានមិនដល់សោះថាគេជាសុភាពបុរសបែបនេះ គេសុខចិត្តកុហក់ដើម្បីការពារទ្រង់ គេមានចិត្តលើទ្រង់ដែលរឺ? អត់ទេ តែទង្វើរគេសោះកក្រោះពេកហើយ មិនអាចទៅរួចនោះទេ។
   " បានហើយ ឯងក៏ល្មមទៅវិញទៅ តែ..អេ!! កុំឱ្យយើងតាមទាន់ថាមានលើកទៅពីរឱ្យសោះ ហ៊ានតែ...ឯងនិងដឹងគ្នាជាមួយយើងមិនខាន!! " រាជទាយាទណាមជុនទ្រង់ក៏ប្រញ៉ាប់ដេញភ្លាមមិនទុកយូរ ហើយថែមទាំងបោះប្រយោគគម្រាមដល់នាក់ស៊ុកជីនច្នាស់មិនសម្ចៃ បូកផ្សំជាមួយនិងក្រសែរភ្នែកដ៏កាចសាហាវមួយគូរផង ហាក់ធ្វើឱ្យឧត្តមសេនីយ៍ស៊ុកជីនស្រកៀឆ្អឹងខ្នងមិនស្ទើរនោះទេ ត្បិតថាគ្រប់គ្នាដែលកំពុងតែយល់ច្រឡំនិងគិតអីផ្តេសផ្តាស់ឯណេះ ក៏ហាក់យល់ជឿនិងមិនប្រកែកតវ៉ារឺក៏សួរអ្វីបន្ថែមឡើយ។
   " ទូលបង្គំលា " កាលបើនិយាយគ្មាយល់សាច់ការរួចរាល់ហើយ ឧត្តមសេនីយ៍ស៊ុកជីនក៏ស្រាប់ងាកមកសម្លក់អ្នកដែលដេញនាយមួយឆ្វាច់ ដោយក្រសែរភ្នែកមិនខ្លបខ្លាចរឺញញើត ដូចជាខឹងស្អប់គ្នាពីជាតិណាមកយ៉ាងអញ្ចឹង មុននិងនាយងក់ក្បាលអោនគំនាប់បង្គំលាទាំងមិនសូវពេញចិត្ត ត្បិតថាក្នុងចិត្តនាយក៏ហាក់ឈួលកំហឹងមិនស្ទើរដែល ក្នុងចិត្តក៏មានគំនិតខឹងគុំគួនផុសឡើងមក៖
(រាជទាយាទអាចម៌គោស្អីទៅ ហេតុផលបន្តិចក៏គ្មានក្នុងខ្លួន នេះកុំតែរាជទាយាទទេកុំអី...ហក់ធាក់ឱ្យបាក់ចង្កេះតាំងពីយូរបាត់ហើយ មិនទុកឱ្យនៅឈរដេញឈរគម្រាប់បានតាមចិត្តអញ្ចឹងទេ)
   គិតបែបនេះហើយស៊ុកជីនក៏បែក្រោយដើរចេញ ចូលទៅអង្គុយក្នុងឡាន បើកចេញត្រឡប់ទៅវិញយ៉ាងលឿនស្លេវ នៅតាមផ្លូវនាយខាំមាត់ សង្គៀតធ្មេញមិនឈប់ ត្បិតថាពេលនេះនាយនៅក្រោមអំណាចគេ យ៉ាងណាក៏ត្រូវតែទ្រាំឱ្យគេជាន់ក្បាលសិនចុះ ដៃនាយក្តោបក្តាប់ចង្កូតឡានយ៉ាងណែនស្ទើរបាក់ម្រាម ខណ:ដែលភ្នែកក៏ឡើងក្រហមច្រាលដូចឈាមទាំងផ្លុក ឡានពេលនេះគឺនៅក្នុងល្បឿនដែលលើសកំណត់ហើយ ប៉ុន្តែអារម្មណ៍គេពេលនេះគឺគ្មានអារម្មណ៍ថាលឿនទាល់តែសោះ ព្រោះតែកំហឹងបាំងមុខនិងឯង។
   " ចាំដល់វេនខ្ញុំវិញម្តងចុះរាជទាយាទណាមជុន... "
   ពេលល្ងាច…
   នៅកណ្តាលទីធ្លាសួនច្បាខាងក្រោយវាំង ព្រះនាងអេរីសាទ្រង់កំពុងតែអង្គុយលើកៅអីរានហាលមួយ ក្រោមម្លប់ដើមឈើយ៉ាងធំដ៏ត្រជាក់ល្ហប់ ស្នាមញញឹមក៏លេចចេញមកឱ្យឃើញយ៉ាងច្បាស់ ពីផ្ទៃមុខសរម៉ត់រលោង ត្បិតថាទ្រង់ពេលនេះកំពុងតែងាកសម្លឹងមើលទៅមេអំបៅមួយគូ ដែលកំពុងតែហោះមកគ្រេបលម្អងផ្កា ដែលនៅជិតកាយទ្រង់នោះ ហាក់ញញឹមចម្លែក តើមានអ្វីប្លែកគ្រាន់តែមេអំបៅមួយគូនោះ? មិនមែនទេ..ទ្រង់មិនបានញញឹមព្រោះមេអំបៅនោះទេ ទ្រង់កំពុងតែគិតដល់កាយវិការរបស់មនុស្សប្រុសដែលទ្រង់តែងតែមានបន្ទូលថាគ្មានបេះដូងឯណោះទៅវិញទេតើ ហេតុអីក៏ទ្រង់ញញឹម? ទ្រង់ញញឹមព្រោះទឹកមុខខឹងទាំងគម្រោលរបស់គេរឺ? មែន!! វាពិតជាកំប្លែងពេកហើយមែនទេ? មនុស្សម្នាក់ដែលធ្លាប់តែឃើញមុខស្ងួតៗហៅមិនលឺ តែដល់ពេលខឹង ប្រច័ន្ឌបែបនេះក៏គួរឱ្យស្រឡាញ់ម្យ៉ាងដែលតើ។
   " ហឹសៗៗ…! " អង្គុយញញឹមសុខៗក៏ធ្លោយបញ្ចេញនៅសម្លេងសើចរលាក់ចេញមកទាំងមិនបានតាំងចិត្ត ត្បិតព្រះនាងអេរីសាទ្រង់ហាក់សើចឡើងដល់លឺសម្លេងទាំងមិនដឹងខ្លួន ខណ:ដែលដៃរបស់ទ្រង់ក៏ឈោងទៅលើកយកពែងតែដែលមានអ្នកចាក់ឱ្យហើយរួចជាស្រេច លើកមកគៀកបបូរមាត់ ប្រុងនិងក្រេប ប៉ុន្តែមិនទាន់ទាំងក្រេបបានចូលបំពងករផង ពែងតែក៏ត្រូវធ្លាក់ជ្រុះដល់ដី បែកប្រាវ!! ត្បិតថាទ្រង់ភ្ញាក់ព្រោះតែវត្តមានរបស់មនុស្សម្នាក់ ដែលចូលមកអង្គុយនៅចំពីមុខទ្រង់ តាំងពីពេលណាក៏មិនដឹងនិងឯង។
   " ទ្រង់មកដល់ទីនេះតាំងតែពីពេលណា? ហេតុអីក៏ខ្ញុំម្ចាស់មិនឃើញ? " ព្រះនាងអេរីសាទ្រង់ក៏ឧទានសួរឡើង កាលបើម្ចាស់កាយសង្ហាដែលមកអង្គុយនៅចំពោះមុខ ក៏កំពុងតែទល់ចង្កាមើលមកទ្រង់ហាក់ចម្លែក ត្បិតថាទ្រង់ក៏ត្រូវអៀនខ្មាស់ គេចមុខចេញបន្តិច នឹកស្មានមិនដល់ថាមនុស្សដែលទ្រង់កំពុងតែនឹករលឹក បែជាមកអង្គុយនៅចំពោះមុខតាំងតែពីពេលណាក៏មិនដឹង នេះគេឃើញអស់ហើយមែនទេ? គេអាចថាទ្រង់ឆ្កួតដែលទេដែលទ្រង់មកអង្គុយញញឹមម្នាក់ឯងអត់ហេតុផលបែបនិង? បេះដូងទ្រង់ចាក់ផ្តើមលោតញាប់ទៀតហើយ គេមានថាមពលអ្វីទៅ គ្រប់ពេលដែលនៅក្បែរគេ ទ្រង់តែងតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបានរហូតអញ្ចឹង។
   " នឹកដល់យើងមែនទេ? " មិនចាំយូរឡើយរាជទាយាទណាមជុនទ្រង់ក៏ដកដៃចេញពីចង្កា រៀបរៀងកាយវិការមកអង្គុយផ្អែកខ្នងនិងកៅអីខាងក្រោយ ដោយយកដៃទាំងពីរមកអោបខ្វែងទ្រូង មុននិងមានបន្ទូលសួរត្រង់ៗ ត្បិតថាអ្នកស្តាប់ឯណេះក៏ហាក់រឹងខ្លួន ញ័របបូរមាត់ងាកបែសម្លឹងទៅវិញទាំងស្លើរ រកតែឆ្លើយអ្វីមិនចេញទាល់តែសោះ ហេតុអីក៏គេសួរចំៗដល់ថ្នាក់នេះ? មិនគិតបញ្ឆេតចញ្ឆៀងខ្លះទេរឺយ៉ាងមិច?
   " ទ្រង់មានបន្ទូលពីអីនិង អ្នកណាទៅនឹកទ្រង់ទៅ ខ្ញុំម្ចាស់…ខ្ញុំម្ចាស់គ្រាន់តែញញឹមសប្បាយចិត្តជាមួយនិងផ្កាទាំងអស់នោះតែប៉ុណ្ណោះ " ព្រះនាងអេរីសាទ្រង់ប្រែជាមុខក្រហម ឆ្លើយតបទាំងញ័របបូរមាត់ លើកដៃចង្អុលទៅកាន់ផ្កាទាំងរហ័សរហួន ព្យាយាមលាក់អារម្មណ៍របស់ទ្រង់នៅពេលនេះ ប៉ុន្តែទ្រង់ក៏មិនហ៊ានសម្លឹងមើលទៅកាន់កែវភ្នែកមួយគូរបស់អ្នកម្ខាងទៀតចំដែល ព្រោះហេតុអីដឹងទេ? ទ្រង់ខ្លាចថាទ្រង់និងលាក់មិនជិត ខ្លាចថាគេនិងចាប់បានតាមកែវភ្នែករបស់ទ្រង់ថាទ្រង់កំពុងតែអៀន ប៉ុន្តែទ្រង់មិនដឹងទេថាកាយវិការទ្រង់បង្ហាញពេលនេះគឺកំពុងតែបញ្ជាក់ច្បាស់ៗទៅហើយ។
   រាជទាយាទណាមជុនទ្រង់ងើបឡើងឈរឡើងអស់កំពស់ ងើបចេញពីកៅអី រួចក៏ដើរមកឈរនៅខាងក្រោយខ្នងព្រះនាងអេរីសាតែម្តង ទ្រង់លូកដៃទៅកាន់បង្អែកកៅអីទាំងសងខាង រួចក៏អោនមុខមកជិតកញ្ជឹងកររបស់ព្រះនាងអេរីសាសន្សឹមៗ ត្បិតថាព្រះនាងអេរីសាទ្រង់កំពុងតែអង្គុយលើកៅអីក៏ហាក់រឹងខ្លួន សាបមាត់សាបករ កែវភ្នែករ៉េរ៉ូក្រឡាប់ចក្រ បេះដូងក៏កាន់តែលោតលឿនទៅស្ទើរធ្លាយទ្រូង ដៃក៏កាន់ក្តោបគ្នាស្ទើរបាក់ម្រាមទៅហើយ។
   " អម្បាញ់មិញនេះយើងបានលឺទ្រង់មានបន្ទូលថា មនុស្សគ្មានបេះដូង ហើយទ្រង់ក៏ញញឹម ទ្រង់កំពុងតែចង់សម្តៅលើអ្នកណា បើមិនមែនយើងនោះ " រាជទាយាទណាមជុនទ្រង់មានបន្ទូលខ្សិបៗក្បែរគុំត្រចៀករបស់ព្រះនាងអេរីសាតែម្តង ត្បិតថាច្រមុះទ្រង់ក៏គៀកជិត ឆ្លៀតស្រង់យកក្លិនក្រអូបដូចផ្កាពីថ្ពាស់របស់អ្នកម្ខាងយ៉ាងឆ្លៀតឱកាស ទើបទ្រង់ងើបឈរត្រង់ខ្លួនឡើង លូកដៃចូលជ្រែងហោបាវដោយញញឹមចុងមាត់បន្តិចចេញមកយ៉ាងផ្គើនផង។
   " ទ្រង់ពិតជាមនុស្សគ្មានសុជីវធម៌ខ្លាំងណាស់ " ព្រះនាងអេរីសាទ្រង់ក៏ក្រោកឈរឡើងពីកៅអីអស់កម្ពស់ រួចក៏បែកាយទៅកាន់អ្នកដែលឈរនៅខាងក្រោយខ្នងទាំងពាក់មុខយក្សដាក់ ប៉ុន្តែបែជាមិនអាចធ្វើឱ្យ រាជទាយាទណាមជុនទ្រង់មានអារម្មណ៍រំគោះរំគើទាល់តែសោះ ទ្រង់មានតែលើកចិញ្ចើមម្ខាង ញញឹមយកអណ្តាតទុលធ្មេញឌឺផ្គើនថែមទៀត។
   " អត់សុជីវធម៌ត្រង់ណា? យើងមិនយល់!! ទ្រង់ជាអ្នកនឹកដល់យើង និយាយពីយើងខ្លួនឯង មកថាយើងគ្មានសុជីវធម៌បានដោយរបៀបណា? "
   " ទ្រង់…ហឹស!! ខ្ញុំម្ចាស់មិនចង់ប្រកែកជាមួយនិងទ្រង់ទេ " ព្រះនាងអេរីសាទ្រង់ហាក់រកពាក្យតបមិនចេញ បានត្រឹមថាហាមាត់ហើយចោល ត្បិតថាចុងក្រោយទ្រង់ក៏សម្រេចព្រះទ័យថាគេចចេញមិនចង់ឈ្លោះ ព្រោះបើឈ្លោះក៏ទ្រង់គ្មានប្រៀបដែល ព្រោះក៏ឃើញច្បាស់ថាអ្នកម្ខាងទៀតកាន់សន្លឹកបៀធំជាង ទ្រង់ឈានជើងយាងចេញយ៉ាងប្រញ៉ាប់ ត្បិតថាអារម្មណ៍មួយក៏មិនចង់ឈ្លោះ ប៉ុន្តែអារម្មណ៍មួយដែលលាក់ទុកឯណោះក៏នឹកខ្មាស់មិនតិចដែល។
   " ឈប់សិន កុំអាល " រាជទាយាទណាមជុនទ្រង់ក៏ឈោងដៃទៅកាន់ករដៃព្រះនាងអេរីសាជាប់ រួចក៏មានបន្ទូលប្រយោគនេះឡើងយ៉ាងស្រទន់ ត្បិតព្រះនាងអេរីសាទ្រង់ក៏ឈប់ដូចបំណង ងាកសម្លឹងមើលទៅម្រាមដៃមាំដែលកំពុងតែកាន់ក្តាប់ករដៃទ្រង់មិនលែងនោះ រួចទើបសម្លឹងទៅមុខសង្ហារបស់ម្ចាស់ដៃ ហាក់ភាំងព្រះទ័យមិនស្ទើរ រាជទាយាទណាមជុនទ្រង់ក៏សម្លឹងទៅកាន់ដៃខ្លួនឯងដែលប្រហើន រួចក៏ដកចេញមកលូកចូលហោប៉ាវវិញសាជាថ្មី។
   " ខ្ញុំម្ចាស់គ្មានអារម្មណ៍ឈ្លោះជាមួយទ្រង់ទេ "
   " យើងមិនបានចង់ឈ្លោះ តែយើងចង់មកសួរទ្រង់ទៅវិញទេ " រាជទាយាទណាមជុនទ្រង់មានបន្ទូលទាំងលើកដៃមកអង្អែលច្រមុះហាក់ស្ទាក់ស្ទើរ និងអៀនមាត់ក្នុងការមានបន្ទូលបន្តិចដែល ត្បិតថាទ្រង់ក៏មិនធ្លាប់ញ៉ែនារីណាផ្តេសផ្តាស់ ទើបទ្រង់ហាក់ទាក់មាត់ មានបន្ទូលមិនរលូតដូចជា អ្នកធ្លាប់មានប្រវត្តញ៉ែស្រីរាប់ភ្លេចនោះទេ ត្បិតព្រះនាងអេរីសាទ្រង់ក៏លើកចិញ្ចើមចាំស្តាប់នៅប្រយោគបន្តពីអ្នកម្ខាងទៀតទាំងអន្ទះសារ ចង់សួរ!! ចង់សួររឿងអី ហេតុអីក៏ទ្រង់មិនឆាប់មានបន្ទូលឱ្យលឿនៗទៅ…
   " មួយសប្តាហ៍ទៀតយើងយាងទៅបន្ទាយហើយ ទ្រង់ចង់ទៅជាមួយគ្នាដែលទេ? "

==========
អាមិចតេស៎!! មុនថាមិនចង់យកអ្នកណាមកក្បែរ ដល់អាឡូវមកបបួលគេទៅជាមួយអីណា អាមិចនុងរាជទាយាទ យាយបាតដៃខ្នងជើងអាចឹង?😒

MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now