៣៥+៣៦

11 1 0
                                    

រាងយឺតបន្តិច ព្រោះអេតមីនធ្វើការថែមម៉ោងហ៎ ហិហិ🤭រីករាយអានណាចាស៎...😽

គូរដណ្តឹងរាជវង្ស
ភាគទី ៣៥+៣៦

   (បូជាយញ្ញអញ្ចឹងរឺ?)
   គ្រប់គ្នាសុទ្ធតែស្លុតចិត្ត និងស្ទាក់ស្ទើរ កាលបើលឺនៅប្រយោគថាបូជាយញ្ញ កុលសម្ព័ន្ធពួកគេជាមនុស្សបែបណាទៅ? ហ៊ានសូម្បីតែលើកដៃសម្លាប់មនុស្សព្រោះតែព្រះជាម្ចាស់ឆ្កួតៗនោះមែនទេ? រាជទាយាទណាមជុនទ្រង់ក៏ងាកបែសម្លឹងទៅកាន់ព្រះភ័ក្ត្ររបស់ព្រះនាងអេរីសា ហាក់ចង់ចោទសំណួរសួរតាមរយ:ក្រសែរភ្នែក ហើយពិតជាបានផង ព្រះនាងអេរីសាទ្រង់យល់គ្រប់យ៉ាង ទ្រង់ងក់ក្បាលបន្តិច រួចក៏បែព្រះភ័ក្ត្រសម្លឹងមើលទៅរាងកាយដេកសន្លប់ស្តូកស្តឹងរបស់ប្អូនស្រីទាំងក្តីអាណិត ត្បិតថាមានតែវិធីនេះទេទើបអាចជួយព្រះនាងយូរីសាបាននោះ ម្យ៉ាងវិញទៀតទ្រង់មាននាមជាបងស្រីម្នាក់ កុំថាឡើយរឿងប៉ុណ្ណឹង រឿងធំជាងនិងក៏ទ្រង់មិនរុញរា ក្នុងការផ្សងគ្រោះថ្នាក់ដែល គឺទ្រង់ស្ម័គ្រចិត្តជានិច្ច។
   " ទុកភារ:កិច្ចនេះឱ្យទូលបង្គំទៅចុះ ទូលបង្គំស្ម័គ្រចិត្តទៅតែម្នាក់ឯងក្រាបទូល " ស៊ុកជីននាយក៏ស្នើរខ្លួនឡើង ត្បិតថានាយក៏ចាប់ផ្តើមមានអារម្មណ៍ថាខ្លួនឯងខុស ដែលមិនបានការពារព្រះនាងទាំងពីរព្រមទាំងគ្រប់គ្នាឱ្យបានល្អ ហើយថែមទាំងបណ្តោយឱ្យរឿងទៅជាធ្ងន់ធ្ងរបែបនេះបានថែមទៀត ណារឿងគេចាប់ខ្លួន ណារឿងព្រះនាងយូរីសាត្រូវពិសពីងពាងខាំ តែបែជាគ្មានអ្នកណាចាប់អារម្មណ៍លើទ្រង់អីបន្តិចសោះ មិនទាំងដឹងផងថាទ្រង់ត្រូវពីងពាងនោះខាំតាំងតែពីពេលណានោះ៖
   " ព្រោះក្នុងរឿងនេះគឺទូលបង្គំខុសទាំងស្រុង ទូលបង្គំសូមស្នើរខ្លួនធ្វើការងារមួយនេះលុបលាងកំហុស ប៉ះប៉ូវសងឱ្យទ្រង់ទៅចុះ "
   " ប៉ះប៉ូវ?! " រាជទាយាទណាមជុនទ្រង់ក៏ឧទានសំណួរនេះឡើងម្តងទៀត ហាក់ចង់បញ្ជាក់ឱ្យបានច្បាស់ជាងនេះ ហេតុអីក៏ចាំបាច់និយាយពាក្យថាប៉ះប៉ូវ គេខុសអី? ទ្រង់ជ្រឹមចិញ្ចើមបន្តិច សម្លឹងមកកាន់នាយកម្លោះ ទាំងក្តីចង់ដឹង ចង់ស្តាប់ហេតុផលឱ្យបានសមស្របបន្តិច ត្បិតរាល់ដងទ្រង់តែងតែចាក់កំហុសគេមិនថាក្នុងស្ថានភាពណាក៏ដោយ តែក្នុងខណ:ពេលនេះទ្រង់ហាក់ដូចជារកនឹកមិនឃើញពីកំហុសរបស់ស៊ុកជីននោះទេ។
   " ម្នាក់ឯងអញ្ចឹងរឺ? អត់ទេ!! យូរីសាគឺជាប្អូនស្រីរបស់ខ្ញុំ ខ្ញុំមិនចង់រំខានដល់អ្នកដទៃទេ " ព្រះនាងអេរីសាទ្រង់ក៏មានបន្ទូលបដិសេធបង្ហាញឱ្យឃើញយ៉ាងច្បាស់ រួចទ្រង់ក៏បោះជំហ៊ានចូលទៅអង្គុយចុះ អង្អែកថ្ងាស់ប្អូនស្រីទ្រង់ថើៗ ទាំងទឹកព្រះភ័ក្ត្រគ្រាមស្រពោន លាយឡំជាមួយនិងទឹកភ្នែករលីងរលោងមកផង។
   " អ្នកដទៃអញ្ចឹងរឺ? " ស៊ុកជីននាយក៏ឧទានឡើងខ្សិបៗម្នាក់ឯង រួចក៏ញញឹមឡើងបន្តិច ហាក់មិនសមនិងមុខសោះ នាយងាកបែសម្លឹងទៅកាន់ផ្ទៃមុខសរលោង ដែលកំពុងតែបិទភ្នែក មិនដឹងលឺអ្វីទាំងអស់នោះ រួចក៏បែមកប្រឈមនិងក្រសែរភ្នែកទាំងពីរគូរបស់ព្រះនាងអេរីសានិងរាជទាយាទណាមជុនឯណេះវិញម្តងទៀត៖
   " ព្រោះព្រះនាងយូរីសាគឺជាមនុស្សដែលទូលបង្គំស្រឡាញ់ សូមទ្រង់អនុញ្ញាតិទៅក្រាបទូល "
   " មនុស្សដែលឯងស្រឡាញ់ នេះឯង...???? " កាលបើស្តាប់ពាក្យនេះរួចហើយ រាជទាយាទណាមជុនទ្រង់ស្រាប់តែចាប់បានចំណុចនៃប្រយោគនេះ រួចក៏ឧទានឡើងហាក់ស្លុតព្រះទ័យមិនស្ទើរ ក្រែងគេជាអ្នកប្រកាស់មែនទេថាគេស្រឡាញ់ព្រះនាងអេរីសា ចង់ដណ្តើមគ្នាជាមួយទ្រង់មិនចុះចាញ់នោះ មិចក៏នៅសុខៗគេក៏និយាយថាស្រឡាញ់ព្រះនាងយូរីសាទៅវិញ? រឺមួយព្រោះតែពាក្យថានាក់ដទៃដែលចេញពីមាត់របស់ព្រះនាងអេរីសានោះទេ? រាជទាយាទណាមជុនទ្រង់ជ្រឹមចិញ្ចើមឡើងម្តងទៀត សម្លក់ទៅកាន់ ស៊ុកជីនហាក់ឃ្នើសព្រះទ័យ ត្បិតថាទ្រង់កំពុងតែមានព្រះទ័យសង្ស័យ ហេតុអីក៏គេឆ្លើយបែបនិង រឺក៏គេមានល្បិចស្អីទេដឹង? រឺក៏គេចង់សន្សំពិន្ទុពីព្រះនាង អេរីសា? ទ្រង់គិតចុះគិតឡើង ក៏គិតឃើញបានត្រឹមតែប៉ុណ្ណឹង តែយ៉ាងណារឿងគេស្រឡាញ់ព្រះនាងយូរីសាដាច់ខាតគឺទ្រង់មិនជឿ។
   ចំណែកចំណែកអេរីសាឯណេះវិញ ទ្រង់ក៏បានត្រឹមតែឈរធ្មឹង សម្លឹងទៅកាន់ស៊ុកជីនទាំងភ្លឹក ហាក់ភ្ញាក់ផ្អើលនិងឯង បើនិយាយចំពោះប្រយោគមុននេះរបស់ស៊ុកជីនអាចនិយាយបានថាព្រះនាងអេរីសាទ្រង់ក៏រំជួលព្រះទ័យមិនស្ទើរដែល កាលបើមនុស្សល្អក្នុងក្រសែរភ្នែកទ្រង់ដូចជាឧត្តមសេនីយ៍ស៊ុកជីន អាសយ៍ឌីដ្រាបែជាមកលួចស្រឡាញ់មនុស្សស្រីដែលទើបតែធំដូចជាព្រះនាងយូរីសាទៅវិញនោះ។
   " ទូលបង្គំសូមរាជទានទោស ទូលបង្គំដឹងថាខុសខ្លាំងណាស់ ប៉ុន្តែយ៉ាងណា មកដល់ដំណាក់កាលនេះហើយទូលបង្គំលាក់ទៀតមិនបាននោះទេ " ស៊ុកជីននាយក៏ប្រញ៉ាប់និយាយពាក្យសារភាពកំហុសយ៉ាងរហ័ស កាលបើឃើញព្រះនាងអេរីសាទ្រង់ហាក់នៅស្ងៀម មិនមានបន្ទូលអ្វីសោះ សូម្បីតែហាមរឺស្តីបន្ទោសឱ្យគេបន្តិចក៏គ្មាន ត្បិតថានាយក៏ខ្លាចចំពោះពាក្យសារភាពមួយនេះ អាចធ្វើឱ្យព្រះនាងអេរីសាទ្រង់មិនសប្បាយព្រះទ័យដូចគ្នា នាយអោនមុខចុះ មិនហ៊ានសូម្បីតែងើបមុខនិយាយជាមួយនិងព្រះនាងអេរីសាបន្តផង ហេតុតែថាខ្មាស់ និងភ័យដល់ញ័រដៃអស់ទៅហើយ។
   " ខ្ញុំមិនបានមានចិត្តខឹងលោកបន្តិចនោះទេ លោកឧត្តមសេនីយ៍ស៊ុកជីន " ព្រះនាងអេរីសាទ្រង់ក៏ញញឹមឡើងបានបន្តិច រួចក៏មានបន្ទូលឆ្លើយតបទៅវិញយ៉ាងស្រទន់ ត្បិតថាស៊ុកជីននាយក៏ងើបមុខឡើង ញញឹមធ្វើដូចជាពេញចិត្តណាស់យ៉ាងអញ្ចឹង ប៉ុន្តែការពិត នាយក៏ងាកមុខបែសម្លឹងទៅផ្ទៃមុខរបស់ព្រះនាងយូរីសាម្តងទៀតហាក់មានគំណួចក្នុងចិត្តទៅវិញ។
   កាយវិការគេទាំងនេះក៏ត្រូវចាប់បាន ដោយក្រសែរភ្នែកយ៉ាងមុតស្រួចរបស់រាជទាយាទដូចគ្នា ត្បិតថាកាលដែលស៊ុកជីនបង្ហាញនៅអាកប្បកិរិយាប្លែកៗមកនេះ គឺធ្វើឱ្យទ្រង់អត់សង្ស័យមិនបានទេ ហើយនៅមកឃើញគ្រប់យ៉ាងប្រែទៅជាអញ្ចឹងទៀត ទ្រង់រឹតតែច្បាស់ក្នុងព្រះទ័យ ថាមនុស្សដូចជាឧត្តមសេនីយ៍ស៊ុកជីនគ្មានផ្លូវស្រឡាញ់រឺគិតល្អចំពោះព្រះនាងយូរីសានោះទេ។
   " ពិភាក្សាគ្នារួចរឺនៅថាអ្នកណាត្រូវទៅអ្នកណាត្រូវនៅ? ពេលវេលាមិនចាំពួកឯងទេ ឱ្យស្រូតៗបន្តិចទៅ តិចជួយជីវិតនាងមិនបាន " សម្លេងស្រែកដាស់តឿនសតិរបស់ពួកគេ ចេញពីក្នុងគុកម្ខាងទៀតឯណោះក៏បន្លើរឡើង ត្បិតថាអ្នកដែលកំពុងតែពិភាក្សាគ្នាមិនទាន់ត្រូវឯណេះ ក៏ហាក់ភ្ញាក់ខ្លួន ងាកមករកម្ចាស់សម្លេងនោះ ទាំងកំពុងគិតត្រិះរិះបន្តើរផង។
   " យើងនិងចេញទៅជាមួយនិងឧត្តមសេនីយ៍ស៊ុកជីន ចំណែកព្រះនាងអេរីសាទ្រង់នៅទីនេះហើយ នៅមើលថែអាការ:របស់យូរីសាទៅល្អជាង " រាជទាយាទណាមជុនទ្រង់ស្រាប់តែមានបន្ទូលនេះឡើង រួចក៏លូកដៃទៅដាក់នៅលើស្មារបស់ព្រះនាងអេរីសាយ៉ាងស្និតស្នាលផង ស៊ុកជីនឯណេះនាយក៏ងាកមុខតាមមើលរាល់កាយវិការទាំងនោះដូចគ្នា ប៉ុន្តែយ៉ាងណានាយក៏ខំធ្វើរឹកធម្មតា ហាក់កុហក់ខ្លួនឯងថាគ្មានអារម្មណ៍អ្វី ដើម្បីកុំឱ្យគេសង្ស័យ។
   " តែខ្ញុំម្ចាស់ចង់ទៅដែលណា៎ពរម្ចាស់ " ព្រះនាងអេរីសាទ្រង់មិនបានស្តាប់នោះទេ មានតែទន្ទួចចង់ទៅជាមួយថែមទៅវិញ ទ្រង់ចាប់កាន់ម្រាមដៃរបស់ រាជទាយាទណាមជុនមកក្តោបជាប់ក្នុងប្រអប់ដៃទ្រង់ ព្រមទាំងរលាក់តិចៗផង ហាក់ចង់អង្វរករ ប៉ុន្តែនៅតែគ្មានបានផល ព្រោះទាំងរាជទាយាទនិងលោកឧត្តមសេនីយ៍សុទ្ធតែក្រវីក្បាលមិនព្រម មិនអនុញ្ញាតដូចគ្នា។
   " មិនបាន!! ទីនោះគ្រោះថ្នាក់ពេកហើយ មិនសក្តិសមជាមួយទ្រង់ទេ " រាជទាយទណាមជុនទ្រង់នៅតែមានបន្ទូលបដិសេធ យ៉ាងដាច់អហង្ការ ទ្រង់បេះដៃរបស់ព្រះចេញពីដៃរបស់ទ្រង់ រួចក៏បែព្រះកាយយាងចូលទៅអង្គុយទាល់កែងជើង បញ្ឈរជង្គង់ម្ខាង នៅចំពោះមុខបុរសអ្នកទោសដែលនៅម្ខាងឯណោះម្តង៖
   " តើត្រូវធ្វើយ៉ាងណាទើបយើងអាចចេញទៅបាន? "
   " មានផ្លូវសម្ងាត់ "

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now