៥៣+៥៤+៥៥

19 1 0
                                    

គូរដណ្តឹងរាជវង្ស
ភាគទី ៥៣+៥៤+៥៥

   អេរីសាទ្រង់ឧទានពាក្យនេះឡើងទាំងរំភើបព្រះទ័យ បបូរមាត់ទ្រង់ក៏ហាក់ញ័រ រកពាក្យថ្លែងប្រាប់មិនត្រូវតែម្តង ត្បិតថាប្រយោគនោះវាពិតជាផ្អែម ផ្អែមលើសពីមេស្ករទៅទៀត ដឹងទេថាត្រឹមតែពាក្យដ៏ផ្អែមរបស់ម្ចាស់កាយសង្ហាបានពោលឡើងត្រឹមមួយឃ្លានេះ ហាក់ដូចជាចាក់ចំបេះដូងទ្រង់រើមិនរួច រឹតតែស្រឡាញ់លើសពីស្រឡាញ់ទៅហើយ។
   " បញ្ជោខុសទំនង!! " ព្រះនាងអេរីសាទ្រង់ក៏ឧទានឃ្លានេះឡើងបន្តទៀត រួចក៏ក្រោកឈរឡើង ច្រានម្ចាស់កាយសង្ហាចេញ ដោយលួចញញឹមកំបួចមាត់តាមក្រោយផង ត្បិតថាទ្រង់ក៏អាចដឹងបានហើយថាគ្រប់យ៉ាងគឺគ្រាន់តែជាល្បិច ដែលរាជទាយាទបោក បញ្ឆោទទ្រង់តែប៉ុណ្ណោះ រាជទាយាទណាមជុនទ្រង់ក៏ហាក់ខូចព្រះទ័យមិនស្ទើរដែល កាលបើទ្រង់បានស្តាប់នៅប្រយោគចុងក្រោយរបស់អ្នកម្ខាងមុននិងដើរចេញពីទ្រង់ហើយនោះ ទ្រង់តាមសម្លឹងមើលការចាកចេញមួយនេះ ហាក់មិនអស់ព្រះទ័យទាល់តែសោះ ត្បិតថាទ្រង់ខំរៀបល្បិច ខំចំណាយទុនប៉ុណ្ណឹងហើយ បែជាទទួលមកវិញនៅពាក្យថាទ្រង់ខុសទំនងទៅវិញ វាដូចជាមិនសម។
   " អូនថាបងខុសទំនង!! នេះបងខំប្រមូលភាពក្លាហាន មកសារភាពប្រាប់អូនដោយចេញពីចិត្តទាំងអស់ហើយណា៎ មិចក៏ថាបងខុសទំនង? វាដូចមិនសម!! " រាជទាយាទណាមជុនទ្រង់ក្រោកឈរឡើងដើរតាំងៗ យាងមកឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះនាងអេរីសាទាំងចងចិញ្ចើមជាប់ ហាក់ឃ្នើសព្រះទ័យមិនស្ទើរឡើយ ត្បិតថាទ្រង់ពិតជាចង់ឱ្យព្រះនាងអេរីសាទ្រង់បកស្រាយឱ្យបានច្បាស់ជាងនេះខ្លាំងណាស់ ខុសទំនងអញ្ចឹងរឺ? អញ្ចឹងមានន័យថាកាយវិការទ្រង់ដែលខំផ្ចិតផ្ចង់អម្បាញ់មិញ វាភ្លាវខ្លាំងដល់ថ្នាក់ពិបាកនិងទទួលណាស់ហើយ? តែថា...អ្វីដែលកាន់តែធ្វើឱ្យទ្រង់ឆាបឆួលជាងនេះទៅទៀតនោះគឺ ព្រះនាងអេរីសាទ្រង់មិនត្រឹមតែមិនឆ្លើយតបនិងរាជទាយាទប៉ុណ្ណោះទេ តែបែជាឈរហាន់សាច់ធ្វើប្រងើយ ហាក់មិនស្តាប់បន្ទូលរបស់អ្នកម្ខាងដែលខំរ៉ាយរ៉ាប់យ៉ាងវែងឆ្ងាយឯណោះថែមទៀតផង៖
   " មើលទៅថ្ងៃនេះអូនដូចជាឌឺដង ផ្គើនជាមួយបងពេកហើយអេរីសា អូនស្មានថាបងមិនអាចធ្វើអីអូនបានរឺ? សឺត...ឌឺបែបនេះត្រូវតែពិន័យ ថ្ពាល់ឆ្វេង ថ្ពាល់ស្តាំ..សឺត..សឺត.. " រាជទាយាទណាមជុនទ្រង់ក៏យាងមកអោបក្រសោបចង្កេះព្រះនាងអេរីសាទាំងគម្រោល រួចក៏បន្ទូលនៅឃ្លានេះព្រមទាំងអោនមកថើបញីញ៉ក់ថ្ពាល់ទាំងសងខាងរបស់ព្រះនាងអេរីសាទៅមកៗជាច្រើនដងផង ត្បិតថាទ្រង់ពិតជាខ្នាញ់ជាមួយនិងកាយវិការរបស់ម្ចាស់កាយតូចល្អិតដែលធ្វើដាក់ទ្រង់ក្នុងគ្រានេះមិនស្ទើរឡើយ ព្រះនាងអេរីសាទ្រង់ក៏ខំគេចថ្ពាល់ចេញដែល ថែមទាំងព្យាយាមរើបម្រាស់ចេញទៀតផង តែគ្មានបានផល ត្បិតថាទ្រង់ស្រាប់តែអស់សំណើចឡើងតែម្តង ព្រោះតែរសើបជាមួយនិងពុកចង្ការដែលមានសរសៃតូចៗខ្លីៗរបស់រាជទាយាទ ទើបតែដុះនិងឯង ទ្រង់សើចរលាក់ឡើងកក្អឹក ត្បិតថាទិដ្ឋភាពក្នុងផ្ទះបាយពេលនេះទៀតសោត ក៏មានតែភាពសប្បាយរីករាយ និងស្នាមញញឹមបរិសុទ្ធនៃសេចក្តីស្រឡាញ់ ដែលពួកទ្រង់បានប្រគល់ឱ្យគ្នាតែប៉ុណ្ណោះ។
...//...
...ពេលយប់...
   រាត្រីយប់ស្ងាត់បានឈានចូលមកដល់ ព្រះអាទិត្យក៏អស្តង្គត លាចាកលោកនេះទៅមួយគ្រា ដោយនាំយកនៅភាពងងឹតសូន្យសុ៊ងចូលមកជំនួស ត្បិតថាយប់កាន់តែជ្រៅ ទឹកសន្សើមក៏កាន់តែធ្លាក់ នាំឱ្យបរិយាកាសនៅក្នុងបន្ទាយកងទ័ពនាយប់នេះហាក់ធ្លាក់ខ្យល់ត្រជាក់ រងាញ៉ាក់យ៉ាងចម្លែកតែម្តង។
...ក្រាក!! គ្រិប!!...
   សម្លេងសម្រិបជើង ព្រមជាមួយនិងសម្លេងបើកទ្វាក៏លាន់លឺឡើងបណ្តាក់គ្នា ត្បិតថាជេកដែលគេគ្រប់គ្នាសុទ្ធតែបានស្គាល់យ៉ាងច្បាស់ថាជាជំនិតក្បែរព្រះកាយរបស់អ្នកអង្គម្ចាស់គ្រេយ៍ក៏ដើរចូលមកខាងក្នុងបរិវេណគុកក្រោមដី ដែលមានសភាពងងឹតមើលស្ទើរតែមិនឃើញអ្វី ដែលជាទីឃុំឃាំងខ្លួនរបស់ស៊ុកជីននិងឯង គេនាំកាយដើរចូលមកកាន់តែជិត ត្បិតថាអ្នកនៅខាងក្នុងដែលកំពុងតែអង្គុយបិទភ្នែកបញ្ឈរជង្គង់ឯណោះ ក៏បើកភ្នែកឡើងសន្សឹមៗ សម្លឹងមើលទៅគេ រួចក៏ភ្ញាក់ផ្អើលតែម្តង។
   " គឺឯង!! " ស៊ុកជីននាយក៏ឧទាននៅពាក្យនេះឡើងយ៉ាងសង្គត់ធ្ងន់ កាលបើនាយក៏មើលឃើញយ៉ាងច្បាស់ និងប្រាកដថាជាអ្នកណាដែលបានដើរសម្តៅមកជិតនាយហើយនោះ ស៊ុកជីនភ្ងាខ្លួនស្ទុះក្រោកឈរអស់កម្ពស់ លើកដៃក្តាប់ឡើងមកតាំងឃុំ ហាក់ត្រៀមខ្លួនរួចរាល់ ចំពោះការគិតអាក្រក់មកលើនាយជាមុនហើយស្រេច ត្បិតថាគ្រប់យ៉ាងហាក់ដូចជាច្របូកច្របល់ ជេកគេមិនត្រឹមតែមិនធ្វើអីអ្នកដែលគ្មានផ្លូវតស៊ូជាមួយគេពេលនេះប៉ុណ្ណោះទេ គេថែមទាំងបង្ហាញនៅកូនសោមួយឡើងមក អង្គុយចុះបញ្ឈរជង្គង់ម្ខាង ទាញកូនសោទៅចាក់ច្រវ៉ាក់ដែក ចេញពីជើងឱ្យអ្នកម្ខាងទៀតយ៉ាងស្ងៀមស្ងាត់ទៀតផង ត្បិតថាទង្វើរទាំងនេះក៏ធ្វើឱ្យស៊ុកជីននាយហាក់ឆ្ងល់មិនស្ទើរដូចគ្នា៖
   " ឯងចង់ធ្វើស្អី? "
   " យើងដោះលែងឯងហើយ ឯងឆាប់ទៅចុះ ចំណែកព្រះនាងយូរីសាទ្រង់ក៏បានផ្តាំឱ្យយើងមកប្រាប់ឯងដែលថា ទ្រង់បានទៅជួបនិងបងស្រីរបស់ទ្រង់ហើយ ពួកទ្រង់ក៏មានសុវត្តិភាពល្អទេ ទ្រង់ក៏បានឱ្យយើងមកដោះលែងឯងឱ្យទៅជួបទ្រង់នៅឯកុលសម្ព័ន្ធស្គីហ្គឺដូចគ្នាដែល ឯងឆាប់ទៅចុះ "
   " មិចនិងអាចទៅ!! " ស៊ុកជីននាយក៏ជ្រឹមចិញ្ចើមឡើង ហាក់ដូចជាមិនជឿទាល់តែសោះ ចំពោះរឿងនេះ ត្បិតថាវាពិតជាមិនអាចទៅរួច ក្រែងព្រះនាងយូរីសាទ្រង់មកនិយាយជាមួយនាយយ៉ាងច្បាស់ៗហើយតើ ថាទ្រង់ស្អប់បងស្រីរបស់ទ្រង់ខ្លាំងដល់កម្រិតណា ដល់ថ្នាក់ថាមិនចង់លឺសូម្បីតែឈ្មោះនោះអី ចុះហេតុអីក៏ទ្រង់លួចទៅតាមរកបងស្រីទ្រង់កើត រឺក៏ទ្រង់ចង់ប្តូរព្រះទ័យ? គំនិតទាំងនេះក៏លោតឡើងមកពេញទាំងខួរក្បាលរបស់ស៊ុកជីនតែម្តង ត្បិតថាភ្លាមនោះនាយក៏នឹកឃើញ និងចោទសំណួរមួយទៅកាន់ជេកវិញដូចគ្នា៖
   " ចុះអ្នកអង្គម្ចាស់វិញនោះ? ឯងមកដោះលែងយើង ហើយជួយពួកយើងថែមទៀត ឯងមិនខ្លាចថាទ្រង់និងសម្លាប់ឯងចោលទេរឺ? "
   " អត់ទេ៎!! " ជេកនាយក៏ឧទាននៅពាក្យនេះឡើងយ៉ាងដាច់អហង្ការ ព្រមទាំងក្រវីក្បាលយ៉ាងញាប់ស្អេកតែម្តង រួចក៏បោះជំហ៊ានដើរហួសកាយ ស៊ុកជីនទៅបន្តិច រួចក៏បន្តប្រយោគទាំងបែខ្នង៖
   " មនុស្សក្បត់ជាតិខ្លួនឯងដូចជាអ្នកអង្គម្ចាស់ មុននិងក្រោយច្បាស់ជាគ្មានលិទ្ធផលល្អនោះទេ ខ្ញុំបានជ្រើសរើសរួចហើយ ថាខ្ញុំគ្មានថ្ងៃក្បត់រាជបាល្ល័ង្កជាដាច់ខាត ចំណែកឯងចង់ជឿរឺមិនជឿក៏ស្រេចតែចិត្ត យ៉ាងណាក៏ខ្ញុំមិនចង់បង្ខំឯងស្រាប់ទៅហើយ តែខ្ញុំមានពាក្យប៉ុន្មានម៉ាត់ចង់ប្រាប់ទៅឯងថា គ្រប់យ៉ាងដែលអ្នកអង្គម្ចាស់គ្រេយ៍បានធ្វើខ្ញុំមិនដែលយល់ស្របជាមួយនោះទេ ខ្ញុំរងចាំតែឱកាសកម្ចាត់ទ្រង់ចេញនៅថ្ងៃណាមួយដូចតែឯងដែលនិងហើយ "
   " ... " ស៊ុកជីននាយមិនបាននិយាយអ្វីតបត៎ទៅវិញនោះទេ តែនាយកំពុងតែឈរចាំស្តាប់ និងពិចារណារាល់ពាក្យសម្តីដែលនាយបានស្តាប់លឺទាំងអស់នោះដូចគ្នា ត្បិតថាជេកនាយនិយាយចប់ប្រយោគភ្លាម នាយក៏បែមុខមករកស៊ុកជីនសារជាថ្មី រួចគេក៏ញញឹមឡើង ដោយងក់ក្បាលទៅកាន់ម្ចាស់កាយសង្ហាផង មុននិងបោះជំហ៊ានឈានដើរចេញពីគុកទៅ ត្បិតថាមុននិងទៅផុត នាយក៏ឆ្លៀតដៀងភ្នែក ញញឹមឡើងហាក់លាក់គំនួចច្រើនរាប់មិនអស់ថែមទៀត ហើយក៏ដើរចេញទៅ ទាំងទ្វាគុកបើកចំហ៎រ ហាក់ផ្តល់ឱកាសឱ្យអ្នកនៅខាងក្នុងឯណេះចេញទៅពេលណាក៏បានតាមតែចិត្ត៖
   " តើខ្ញុំអាចជឿគេបានដែលរឺ? មនុស្សដូចជាគេយើងអាចទុកចិត្តបានប៉ុន្មានភាគរយទៅ? ចុះបើគ្រប់យ៉ាងដែលគេនិយាយគឺជាការពិតវិញនោះ? "
...//...
   ជេកនាយដើរជ្រែងហោប៉ាវចេញមក រហូតមកដល់ខាងក្រៅបានឆ្ងាយបន្តិច ដែលអ្នកអង្គម្ចាស់ព្រមទាំងមនុស្សរបស់ទ្រង់ប៉ុន្មានអ្នក ក៏ឈរនៅត្រង់នោះដូចគ្នា មិនចាំយូរជេកក៏ប្រញ៉ាប់នាំខ្លួនដើរចូលមកយ៉ាងគំនាប់ គោរពទៅកាន់ម្ចាស់របស់គេទាំងញញឹមតែម្តង។
   " យ៉ាងមិចហើយ? " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏ឧទានបន្ទូលសួរនៅសំណួរនេះឡើង ទាំងអោបដៃធ្វើព្រះភ័ក្ត្រមាំទាំ ប៉ះរលាក់តែម្តង កាលបើជំនិតរបស់ទ្រង់ក៏ដើរចូលមកឈរនៅចំពោះព្រះភ័ក្ត្រទ្រង់ទៅហើយ ត្បិតថាជេកនាយមិនបានឆ្លើយតបអ្វីនោះទេ តែក៏ញញឹមឡើង ងាកមុខសម្លឹងមើលទៅខាងក្រោយខ្នងរបស់គេ ហាក់ចង់បង្ហាញឱ្យម្ចាស់សំណួរបានចាប់អារម្មណ៍ និងងាកមើលទៅទិសដៅតាមនាយដូចគ្នា ត្បិតថាស្នាមញញឹមក៏លេចឡើងមកភ្លាមៗ ពីបបូរមាត់ក្រាស់ខ្មឹករបស់អ្នកអង្គម្ចាស់ កាលបើឃើញ ស៊ុកជីននាយស្រាប់តែដើរចេញមក អើតលើមៗ ហាក់ចង់រត់គេចខ្លួន តាមគម្រោងការដែលទ្រង់បានរៀបចំឡើងនេះពិតមែន៖
   " ធ្វើបានល្អណាស់ ហាសៗ " កាលបើស៊ុកជីននាយក៏នាំខ្លួនលួចរត់ចេញទៅបាត់ អ្នកអង្គម្ចាស់គ្រេយ៍ក៏បន្ទូលឡើងព្រមទាំងអស់សំណើចងើយករ យ៉ាងពេញព្រះទ័យទៀតផង។
   " ផែនការរបស់ទ្រង់ពិតជាមានប្រសិទ្ធិភាពពិតមែនក្រាបទូល "
   " ហ៊ឹសៗ មិចក៏មិនឆាប់ទៅធ្វើតាមផែនការទីពីរទៅ " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏បន្ទូលនៅប្រយោគនេះឡើង ទាំងសម្លេងក្នុងបំពងករ ហាក់ពេញព្រះទ័យមិនស្ទើរឡើយ ត្បិតថាទ្រង់មានបន្ទូលចប់ប្រយោគភ្លាម ទ្រង់ក៏យាងត្រឡប់ទៅវិញភ្លេតដូចគ្នា មិនចាំយូរឡើយជេកនាយក៏រហ័សទទួលបញ្ជា ហើយក៏ប្រញ៉ាប់នាំខ្លួនដើរចេញ ចែកផ្លូវម្ខាងម្នាក់ពីម្ចាស់របស់គេតែម្តង។
...//...
   នៅយប់ដដែលនេះផងដែល យើងក្រលែកទៅមើលនៅក្នុងបន្ទប់ឯណោះវិញ ព្រះនាងយូរីសាទ្រង់នៅមិនទាន់ផ្ទំនៅឡើយទេ ទ្រង់គិតតែពីយាងទៅ យាងមកហាក់មិនស្ងប់ព្រះទ័យទាល់តែសោះ ត្បិតថាទ្រង់ត្រូវគេចាប់មកឃុំនៅក្នុងបន្ទប់នេះពេញមួយថ្ងៃទៅហើយ ចង់យាងទៅណាមកណាក៏មិនបាន ព្រោះទាហ៊ានយាមកាមនៅខាងមុខបន្ទប់ទ្រង់ពិតជាតឹងតែងខ្លាំងណាស់ ទោះជាពេលនេះទ្រង់មានស្លាបហោះ ក៏ពិបាកនិងហោះចេញទៅបានដែល។
   " ឧត្តមសេនីយ៍ជីន ពេលនេះលោកយ៉ាងមិចទៅហើយ? " ព្រះនាងយូរីសាទ្រង់ក៏បន្ទូលនៅប្រយោគនេះឡើង ទាំងក្តីព្រួយបារម្ភ នឹករលឹករិះគិតដល់រឿងរ៉ាវដែលទ្រង់បានជួបប្រទះក្នុងមួយរយ:ពេលខ្លីមកនេះ ទ្រង់មិនមែនគិតដល់រឿងស៊ុកជីនតែម្យ៉ាងនោះទេ ក្នុងព្រះទ័យទ្រង់គឺគិតរឿងច្រើនណាស់ ច្រើនដល់ថ្នាក់ច្របូកច្របល់អស់ សូម្បីតែខ្លួនទ្រង់ផ្ទាល់ក៏មិនច្បាស់ ថាទ្រង់ពេលនេះកំពុងតែគិតពីរឿងមួយណាឱ្យប្រាកដដែល។
...ក្រាក!! គ្រឹប!!...
   " អ្នកណា?!! " ព្រះនាងយូរីសាទ្រង់ក៏ឧទានសំណួរនេះឡើង ទាំងកែវភ្នែកសម្លឹងមើលទៅទ្វាដែលទើបតែបើក តែភ្លាមនោះចម្ងល់របស់ទ្រង់ក៏ត្រូវបានស្រាយ កាលបើទ្វាក៏បានរបើកចេញបង្ហាញនៅមនុស្សប្រុសម្នាក់ចូលមកឈរយ៉ាងគំនាប់នៅចំពោះព្រះភ័ក្ត្រទ្រង់តែម្តង ត្បិតថាទ្រង់ក៏បានដឹងនិងស្គាល់ដូចគ្នាដែលថាគេគឺជាមនុស្សជំនិត ក្បែរខ្លួនរបស់អ្នកអង្គម្ចាស់គ្រេយ៍និងហើយ គ្មានអ្នកណាទៀតទេ៖
   " លោកមកទីនេះធ្វើអី? "
   " គឺទូលបង្គំមកល្អទេ " ជេកនាយក៏ឆ្លើយតបទៅវិញភ្លាមៗទាំងគំនាប់ ត្បិតថាព្រះនាងយូរីសាទ្រង់ស្តាប់ហើយក៏ជ្រឹមចិញ្ចើមឡើង មិនយល់ចំពោះកាយវិការរបស់គេពេលនេះដូចគ្នា ប៉ុន្តែទ្រង់ក៏មិនបានមានបន្ទូលអ្វីតបតនិងគេវិញនោះដែល ទ្រង់បានត្រឹមតែឆ្ងល់ និងចាំស្តាប់នៅប្រយោគបន្ត ដែលគេបកស្រាយឱ្យទ្រង់បានយល់ជាងនេះតែប៉ុណ្ណោះ៖
   " ទូលបង្គំបានដោះលែងលោកឧត្តមសេនីយ៍ស៊ុកជីនឱ្យមានសេរីភាពវិញហើយ "
   " ហើយមានពាក់ពាន់អីនិងខ្ញុំ? លោកហើយនិងអ្នកអង្គម្ចាស់គ្រេយ៍ចង់ធ្វើអីចាំបាច់មកប្រាប់ខ្ញុំដែលជាអ្នកក្រៅឱ្យដឹងដែលរឺ? " ព្រះនាងយូរីសាទ្រង់ក៏បន្ទូលសួរនៅសំណួរនេះឡើង ត្បិតថាមុនដំបូងទ្រង់លឺភ្លាមក៏ត្រេកអរ និងលួចញញឹមបន្តិចដែល ប៉ុន្តែយ៉ាងណាក៏ទ្រង់ត្រូវសម្រួលឥរិយាបថឱ្យដូចធម្មតាជាមុនសិន ដើម្បីកុំឱ្យគេចាប់បានថាទ្រង់រំភើប ទ្រង់ក៏ធ្វើជាយាងមកអង្គុយនៅលើកៅអីម្ខាងឯណេះវិញធ្វើប្រងើយ ហាក់ដូចជាមិនខ្វល់ ត្បិតថាជេកនាយក៏មិនបង្អង់យូរដែល នាយក៏ចូលដល់សាច់រឿងសំខាន់តែម្តង។
   " ពាក់ពាន់រឺក៏អត់ទូលបង្គំមិនដឹងទេ តែលោកឧត្តមសេនីយ៍គាត់បានឱ្យទូលបង្គំនាំពាក្យមកថា ឱ្យទ្រង់ទៅជួបគាត់នៅជ្រលងភ្នំជិតព្រំដែននៅយប់នេះតែម្តងក្រាបទូល "
   " ថាមិច!! " ព្រះនាងយូរីសាទ្រង់ក៏ស្ទុះក្រោកឈរឡើង ឧទាននៅសំណួរនេះបញ្ជាក់ ទាំងញញឹមរំភើបព្រះទ័យមិនស្ទើរតែម្តង ត្បិតថាភ្លាមនោះទ្រង់ក៏ស្រាប់តែប្តូរទឹកព្រះភ័ក្ត្រជាគ្រាមស្រពោនឡើងភ្លាមៗ ព្រមទាំងទម្លាក់ព្រះកាយអង្គុយចុះវិញ ហាក់អស់កម្លាំងរលីង៖
   " តែខ្ញុំមិនស្គាល់ផ្លូវទៅនោះទេ ចុះបើវង្វេងតាមផ្លូវវិញនោះ?"
   " ព្រះនាងកុំបារម្ភអី ទូលបង្គំក៏ទៅជាមួយនិងទ្រង់ដូចគ្នាដែល " ជេកនាយក៏ឆ្លើយឡើងភ្លាមៗ ត្បិតថាព្រះនាងយូរីសាលឺហើយក៏ហាក់រំភើបមិនស្ទើរដែល តែប្រហែលជាទ្រង់ភ្លេចហើយមែនទេ ថាពួកគេគឺជាបក្សពួកតែមួយ ហើយហេតុផលអីបានជានៅសុខៗពួកគេបែជាមកជួយដល់ទ្រង់ទៅវិញនោះ ភ្លាមនោះទ្រង់ស្រាប់តែនឹកដល់ចំណុចនេះ រួចក៏ចោទសួរទៅវិញភ្លាមតែម្តង។
   " ក្រែងលោកគឺជាមនុស្សជំនិតរបស់អ្នកអង្គម្ចាស់មិនអញ្ចឹងហ្អេស៎? មិចក៏នៅសុខៗបែជាមកជួយខ្ញុំទៅវិញ? ពួកលោកមានផែនការអីទេដឹង និយាយត្រង់មក "
   " អត់ទេ!! ទូលបង្គំបានគិតច្បាស់លាស់ហើយព្រះនាង ទង្វើរបស់អ្នកអង្គម្ចាស់ពិតជាអាក្រក់ មិនគួរឱ្យលើកលែងបានពិតមែន ទើបទូលបង្គំសម្រេចចិត្តថានិងរត់គេចពីទ្រង់ជាមួយនិងព្រះនាងក្នុងយប់នេះតែម្តងក្រាបទូល " ជេកនាយក៏និយាយនៅពាក្យនេះឡើង ហាក់ចាក់មនោគមន៍ និយាយពាក្យមិនល្អជាច្រើនពីម្ចាស់របស់គេ ដើម្បីឱ្យអ្នកស្តាប់ឯណោះជឿជាក់លើគេ ហើយក៏ចង់ឱ្យគ្រប់យ៉ាងរលូនតាមគម្រោងការផង ទើបត្រូវចំណាយទុនច្រើនមិនស្ទើរបែបនេះ ត្បិតថាវាពិតជាបានផលមែន ព្រះនាងយូរីសាទ្រង់ហាក់ដូចជាជឿជាក់ចំពោះសម្តីរបស់គេមិនស្ទើរឡើយ ហើយថែមទាំងមានកូនព្រះទ័យ លួចអាណិតគេថែមទៀតផង ទ្រង់ក៏ងក់ក្បាលឡើង ហាក់យល់ស្របជាមួយនិងសម្តីរបស់អ្នកម្ខាងទៀតទាំងអស់ មិនទំទាស់អ្វីឡើយ ហាក់ជឿស្លុកដូចជាត្រូវសណ្តំតែម្តង។
   " កុំចាំយូរអី ពួកយើងឆាប់ចេញពីទីនេះទៅ ទាន់អ្នកអង្គម្ចាស់មិនទាន់ដឹង "
   " អឹម!! ចឹងតោះ " ព្រះនាងយូរីសាទ្រង់ក៏ងក់ក្បាលយ៉ាងញាប់ស្អេក យល់ព្រមយាងទៅតាមអ្នកម្ខាងឯណោះទាំងគ្មានលក្ខខណ្ឌ ត្បិតថាជេកក៏បែខ្នងរួចក៏លួចញញឹមឡើងមានគំនួច មុននិងគេបោះជំហ៊ានដើរចេញទៅមុន ទើបព្រះនាងយូរិសាទ្រង់យាងទៅតាមក្រោយ មកដល់ខាងក្រៅបន្ទប់ គ្រប់យ៉ាងហាក់ដូចជាស្ងាត់ជ្រងំ មិនមានសូម្បីតែអ្នកយាមម្នាក់សោះ រំពេចន៍នោះអារម្មណ៍ចម្លែកក៏លោតឡើងមកក្នុងខួរក្បាលរបស់ម្ចាស់កាយតូចល្អិតតែម្តង ទ្រង់ស្រាប់តែទុចង៉ក់ ឈប់ងឹកមួយកន្លែង ដោយទុកឱ្យ ជេកបន្តដើរទៅមុនតែម្នាក់ឯងទាំងមិនដឹងខ្យល់អី ត្បិតថានាយងាកក្រោយមកឃើញថាព្រះនាងយូរីសាមិនយាងទៅតាមគេ ទើបគេជ្រឹមចិញ្ចើមដើរត្រឡប់មកក្រោយដើម្បីសួរនាំទ្រង់ជាថ្មី។
   " ហេតុអីក៏ទ្រង់មិនយាងទៅតាមទូលបង្គំ? "
   " ហេតុអីក៏គ្មានអ្នកយាមសោះអញ្ចឹង? ពួកគេទៅណាអស់ហើយ? ធម្មតាពួកគេយាមកាមតឹងតែងណាស់ ចុះហេតុអីក៏... " ព្រះនាងយូរីសាទ្រង់ជ្រឹមចិញ្ចើម ចាប់ផ្តើមសង្ស័យព្រមទាំងចោទសំណួរសួរទៅកាន់អ្នកម្ខាងទាំងក្រសែរភ្នែកចាប់កំហុសតែម្តង ត្បិតថាជេកគេពិតជាពូកែសម្តែងពេកហើយ គេមិនព្រមបញ្ចេញនៅចំណុចខ្សោយអ្វីឱ្យទ្រង់ចាប់បានសោះ ទោះព្រះនាងយូរីសាទ្រង់ព្យាយាមសម្លឹងមើលកែវភ្នែករបស់គេ ដើម្បីរកនៅការពិតយ៉ាងណា ក៏គេនៅតែធ្វើដូចជាធម្មតា ហាក់គ្មានរឿងអ្វីកើតឡើងទាល់តែសោះ ហាក់ដូចជាត្រជាក់ស្រេប ដូចជាគ្រប់យ៉ាងគឺជាការពិត គេមិនបានកុហក់សោះយ៉ាងអញ្ចឹង។
   " ទ្រង់មិនជឿទូលបង្គំទេរឺ? " ជេកនាយក៏ចោទសំណួរនេះឡើងទាំងមុខមាំ ហាក់ប្រាកដប្រជាខ្លាំងណាស់ រួចនាយក៏ញញឹមឡើងហាក់ដូចជាមនុស្សឆ្អែតចិត្ត រួចក៏ឆ្លាស់ភ្នែកបែសម្លឹងមើលទៅជុំវិញនោះម្តង ទាំងទឹកមុខជឿជាក់៖
   " ទ្រង់ភ្លេចហើយរឺថាទូលបង្គំគឺជាជំនិតរបស់អ្នកអង្គម្ចាស់នោះ? គ្រាន់តែកូនទាហ៊ានតូចតាចប៉ុណ្ណឹង ទ្រង់គិតថាពួកវាហ៊ានជំទាស់និងបញ្ជាខ្ញុំដែលទេ? " ជេកនាយក៏បន្តនិយាយឡើង រួចក៏ញញឹមចេញមកជាមួយនិងទឹកមុខជ្រះស្រឡះ គ្មានមន្ទិលអ្វីបន្តិចសោះ ត្បិតថាព្រះនាងយូរីសាទ្រង់ក៏ងក់ក្បាលលេបទឹកមាត់ចូលពោះបន្តិច បញ្ជាក់ថាទ្រង់ពិតជាគ្មានពាក្យអ្វីចង់ប្រកែកបន្តទៀតនោះទេ៖
   " យល់ល្អទ្រង់យកពេលដែលមកចាប់កំហុសទូលបង្គំនេះ ប្រញ៉ាប់ទៅជួបនិងលោកឧត្តមសេនីយ៍ស៊ុកជីនវិញទៅប្រសើរជាង ម្លោះថ្មើរនេះគាត់ប្រហែលជាទៅដល់ឈរចាំទ្រង់មុនទៅហើយ "
   " ពិតមែនហើយ ចឹងក៏ឆាប់នាំខ្ញុំទៅ ខ្ញុំឈប់សង្ស័យស្អីទៀតហើយ " ព្រះនាងយូរីសាទ្រង់ចាប់ព្រះទ័យចំពោះប្រយោគរបស់អ្នកម្ខាងទៀតហើយក៏ស្រែកសម្លត់ដាក់នាយតែម្តង ត្បិតថាជេកក៏ងក់ក្បាលនិងអោនមុខជាគំនាប់ លើកដៃបង្ហាញផ្លូវដល់ព្រះនាងយូរីសាទាំងញញឹម ឱ្យទ្រង់យាងទៅមុននាងតែម្តង រួចទើបនាយបន្តដើរទៅតាមក្រោយដូចគ្នា ត្បិតថាគ្រប់សកម្មភាពទាំងអស់ក៏ត្រូវបានមើលឃើញពីអ្នកម្ខាង ដែលឈរលួចស្តាប់តាំងពីដើមរហូតដល់ចប់ឯណោះដូចគ្នា ស្នាមញញឹមក៏លេចឡើងមក ចេញពីបបូរមាត់ក្រាស់ខ្មឹករបស់អ្នកអង្គម្ចាស់គ្រេយ៍ព្រមជាមួយនិងក្រសែរភ្នែកពិឃាតរបស់ទ្រង់មកជាមួយគ្នាផង។
   " ឆាកល្ខោនល្អមើល កំពុងតែចាក់បញ្ចាំងបន្តើរៗហើយ ហឹសៗ "
...//...
...ទាបភ្លឺ...
   រយ:ពេលនៃការធ្វើដំណើរចាកចេញពីបន្ទាយកងទ័ពអស់ជាច្រើនម៉ោង ចំណែកចំងាយផ្លូវក៏បានវែងឆ្ងាយគួរសមហើយដែល ត្បិតថាស៊ុកជីនក៏ចូលមកដល់ក្នុងទឹកដីរបស់កុលសម្ព័ន្ធស្គីហ្គឺហើយដូចគ្នា ស្នាមញញឹមមានសង្ឃឹមក៏លេចឡើងមកពីបបូរមាត់ខ្មាស់ខ្មឹកស្លេកស្លាំងរបស់នាយ ជាមួយនិងញើសហូរយ៉ាងសស្រាក់ ជោកជាំពេញផ្ទៃមុខតែម្តង ខណ:ដែលរាងកាយកំពុងតែហត់នឿយ ត្រូវការសម្រាក តែកម្លាំងចិត្តនៃក្តីសង្ឃឹមរបស់នាយបែជាពុះច្រាលឡើងជាលំដាប់ នាយមិនព្រមបញ្ឈប់ការព្យាយាមត្រឹមនិងនោះទេ ទោះបីជាហត់ដល់ឈានជើងដើរមិនចង់រួចយ៉ាងណាក៏ដោយ ក៏នាយនៅតែព្យាយាមដើរទៅមុខ មិនរាថយទាល់តែសោះ។
   " ព្រះនាងយូរីសាចាំទូលបង្គំណា តែបន្តិចទៀតប៉ុណ្ណោះ អឹប!! " ស៊ុកជីននាយទើបតែនិយាយបានប៉ុណ្ណឹង ក៏ស្រាប់តែដួលខ្ពូកទៅលើដៃ សម្លប់ស្ងាត់មាត់ឈឹងតែម្តង ត្បិតថាកម្លាំងនាយពិតជាគ្មាននោះទេ ឃុំឃាំងក្នុងគុកងងឹតក៏មិនបានញ៉ាំអាហារគ្រប់គ្រាន់សម្រាប់ទ្រទ្រង់រាងកាយដែល ចំណែកនាយមកដល់ត្រង់នេះបានក៏ព្រោះតែកម្លាំងចិត្តតែប៉ុណ្ណោះ។
   គ្រប់សកម្មភាពនាយទាំងអស់ក៏ត្រូវបានតាមដានដោយមនុស្សបិទមុខម្នាក់ដូចគ្នា យើងមិនអាចទាយដឹងបានទេថាជាអ្នកណា តែអ្វីដែលចម្លែកនោះគឺ គេមិនបានចូលទៅជួយយកអាសារមនុស្សដែលដួលសន្លប់នៅកណ្តាលព្រៃនោះទេ បែជានាំខ្លួនដើរចេញទៅបាត់ ហាក់មិនខ្វល់ ពីសុខទុក្ខ រឺក៏ជីវិតរបស់មនុស្សម្នាក់ ដែលនៅចំពោះមុខនេះទាល់តែសោះ។
...//...
   " នៅយូរទៀតដែលទេ? នេះពួកយើងចេញមកឆ្ងាយហើយណា៎ ហេតុអីក៏គ្មានឃើញសូម្បីស្រមោលរបស់លោកឧត្តមសេនីយ៍បន្តិចសោះអញ្ចឹង? " ព្រះនាងយូរីសាទ្រង់យាងបន្តើរថែមទាំងបន្ទូលសួរបន្តើរ ត្បិតថាការធ្វើដំណើរនេះគឺវាពិតជាវែងឆ្ងាយ ហើយថែមទាំងដើរឆ្លងកាត់នៅផ្ទាំងថ្មតូចធំតាមជ្រលងភ្នំជាច្រើនយ៉ាងលំបាកថែមទៀត ទើបនាំឱ្យទ្រង់អត់មិនបាន ត្រូវតែសួរឱ្យដឹងតែម្តង។
   " បើតាមការណាត់ គឺជាទីនេះហើយ " ជេកនាយក៏ឈប់ទ្រឹងមួយកន្លែង រួចក៏មើលឆ្វេង មើលស្តាំទៅមកៗចុះឡើង មុននិងនាយនិយាយពាក្យនេះឆ្លើយតបទៅកាន់ម្ចាស់សំណួរវិញ ចំណែកព្រះនាងយូរីសាគ្រាន់តែទ្រង់បានលឺចម្លើយភ្លាម ទ្រង់ក៏ប្រញ៉ាប់យាងនាំកាយមកខាងមុខបន្តិច ដោយសម្លឹងមើលទៅជុំវិញទីនោះទាំងចម្លែកព្រះទ័យ ត្បិតថាពេលនេះផ្ទៃមេឃក៏រៀងមានពន្លឺ និងអាចមើលឃើញគ្រប់យ៉ាងបានច្បាស់គ្រាន់បើទៅហើយ តែភ្លាមនោះទ្រង់ក៏បានប្រទះឃើញថា ទីនេះគឺជាជ្រលងភ្នំមួយដែលខ្ពស់ល្មម សម្រាប់ឱ្យទ្រង់មើលទៅជុំវិញបានឆ្ងាយ និងច្បាស់ជាងឈរលើដីរាបធម្មតាទាំងមិនដឹងខ្លួនទៅហើយ។
   " លោកច្បាស់ហើយមែនទេថាជាទីនេះ? " ព្រះនាងយូរីសា ទ្រង់ក៏នៅតែសួរបញ្ជាក់ដដែលៗ ត្បិតថាកែវភ្នែកទ្រង់ក៏គិតតែព្យាយាមសម្លឹងមើលទៅជុំវិញទីនោះ ហាក់មិនឃើញអ្នកណាទាល់តែសោះ ទើបទ្រង់ត្រូវជ្រឹមចិញ្ចើម ឆ្ងល់ឡើងម្តងទៀត៖
   " ចុះឯណាលោកឧត្តមសេនីយ៍ជីន? "
   " គេទៅរកមនុស្សដែលគេស្រឡាញ់វិញទេដឹង " សម្លេងយ៉ាងក្រឡ៎រធំក៏បានបន្លើរឡើងពីខាងក្រោយ ត្បិតថាជេកនិងព្រះនាងយូរីសាទ្រង់ក៏ងាកមករកម្ចាស់សម្លេងនោះភ្លាមៗទាំងភ្ញាក់ផ្អើលតែម្តង។
   " អ្នកអង្គម្ចាស់!! នេះទ្រង់... "
   " កុំភ្ញាក់ផ្អើលអី យើងធ្វើបែបនេះគ្រាន់តែចង់ឱ្យនាងបានភ្លឺភ្នែកប៉ុណ្ណោះ " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏បានបន្ទូលនៅប្រយោគនេះឡើង ព្រមទាំងញញឹមហាក់មានគំនួចចេញមកថែមទៀតផង ត្បិតថាព្រះនាងយូរីសាទ្រង់ស្តាប់ហើយក៏ហាក់ជ្រឹមចិញ្ចើមឆ្ងល់បន្តិចដែល ប៉ុន្តែភ្លាមៗដូចគ្នាអ្នកអង្គម្ចាស់ទ្រង់ក៏បានហុចនៅកែវយិតមួយឱ្យទៅម្ចាស់កាយតូចល្អិតតែម្តង៖
   " ឆ្លុះវាទៅ នាងនិងបានឃើញគ្រប់យ៉ាងមិនខានទេ " ដំបូងឡើយព្រះនាងយូរីសាទ្រង់ដូចជាមិនចង់ទទួលយកនោះទេ តែពេលទ្រង់គិតចុះឡើងទៅ ក៏ស្រាប់តែឈោងដៃមកទទួលយកកែវយិតនោះមកកាន់ ប៉ុន្តែទ្រង់ក៏មិនទាន់ឆ្លុះមើលភ្លាមនោះដែល ត្បិតថាព្រះទ័យទ្រង់ពេលនេះគឺនៅស្ទាក់ស្ទើរនៅឡើយ។
...//...
   ក្រលែកមកមើលនៅក្នុងទឹកដីកុលសម្ព័ន្ធឯណេះវិញ ត្បិតថាមនុស្សបិទមុខម្នាក់នោះគឺគ្មានអ្នកណា មកពីណាឆ្ងាយនោះទេ គឺជាកូនចៅរបស់មីលរ៉ាលីនិងហើយ កាលដែលគេមិនជួយស៊ុកជីននោះគឺគេរវល់តែរត់ទៅប្រាប់មីលរ៉ាលីដើម្បីឱ្យនាងសម្រេចថាជួយរឺក៏អត់ជាមុនសិន ត្បិតថាច្បាប់វិន័យនៅក្នុងកុលសម្ព័ន្ធនេះពិតជាតឹងរឹង មនុស្សប្លែកមុខ ដាច់ខាតគឺមិនត្រូវឱ្យនាំចូលទៅក្នុងជំរុំនោះទេ។
   " ឯណា!! គេនោះនៅឯណា? " មីលរ៉ាលីនាងក៏សួរនៅសំណួរនេះឡើង ព្រមទាំងដើរមកតាមកូនចៅរបស់នាងបន្តើរផង ត្បិតថានាងដើរមកប៉ុន្មានជំហ៊ាន ក៏មកដល់កន្លែងដែលកូនចៅនាងបានចង្អុលប្រាប់ល្មម ហើយក៏ប្រទះឃើញរាងកាយរបស់ម្ចាស់កាយសង្ហា កំពុងតែដេកសន្លប់លែងដឹងលឺអ្វីនោះចំពោះមុខនាងតែម្តង មិនបង្អង់យូរ មីលរ៉ាលីនាងក៏ប្រញ៉ាប់អង្គុយចុះ លើកម្រាមដៃនាងឈោងទៅប៉ះនិងចុងច្រមុះរបស់អ្នកម្ខាង ដើម្បីស្ទង់មើលពីដង្ហើមបន្តិច ត្បិតថាស្នាមញញឹមក៏លេចឡើងពីបបូរមាត់នាងភ្លាមៗដូចគ្នា៖
   " គេនៅរស់ទេ ឆាប់នាំគេទៅ "
   " នាំទៅណាទៅអ្នកនាង? " សំណួររបស់កូនចៅនាងមួយឃ្លានេះ ហាក់ធ្វើឱ្យនាងគាំងយោបល់តែម្តង ត្បិតថាច្បាប់ទម្លាប់ទីនេះពិតជាតឹងរឹង បើនាងនាំចូលទៅផ្តេសផ្តាស់ ច្បាស់ជាត្រូវលោកពុករបស់នាងចាប់យកទៅស្ងោជ្រក់ទៀតមិនខាននោះទេ នាងឈរគិតមួយសន្ទុះធំ ទើបនាងអាចនឹកឃើញបាន ហើយក៏ញញឹមឡើងភ្ញាក់ខ្លួន ភ្ញាក់ដោយទាំងកូនចៅនាងជាមួយគ្នានិងតែម្តង។
   " ឆាប់នាំគេទៅ ខ្ញុំដឹងថាគួរនាំគេទៅទីណាហើយ " មីលរ៉ាលីនាងនិយាយតែប៉ុណ្ណឹង កូនចៅរបស់នាងក៏ប្រញ៉ាប់លើកគ្រារាងកាយសង្ហារបស់ស៊ុកជីនឡើងនាំចេញទៅតែម្តង ដោយមាននាងដើរតាមពីក្រោយផង ត្បិតថាចម្ងាយផ្លូវពីទីនេះទៅដល់ផ្ទះខ្ទមរបស់នាង វាមិនឆ្ងាយប៉ុន្មាននោះទេ អាចនិយាយបានថា100ម៉ែត្រតែប៉ុណ្ណោះ៖
   " នាំគេទៅខ្ទមរបស់ប្តីប្រពន្ធថ្មីមួយគូរនោះទៅ ពួកគេគឺជាមនុស្សមកពីទីកន្លែងតែមួយនោះទេ " មីលរ៉ាលីនាងដើរតាមពីក្រោយនោះទេ តែក៏មិនភ្លេចប្រាប់ពីទិសដៅផ្លូវដែលពួកគេត្រូវទៅនោះផងដែល ត្បិតថាកូនចៅរបស់នាងក៏លឿនពិតមែន តែមួយភ្លេតក៏មកដល់ខ្ទមទៅហើយ មីលរ៉ាលីនាងក៏ប្រញ៉ាប់នាំខ្លួនចូលមកគោះទ្វា ដើម្បីឱ្យអ្នកនៅខាងក្នុងមកបើកឱ្យទាំងអន្ទះសារ។
   " អ្នកណា? " ព្រះនាងអេរីសាទ្រង់ក៏ប្រញ៉ាប់យាងចេញមកពីខ្ទមយ៉ាងលឿន កាលបើលឺនៅសម្លេងគោះទ្វារបស់អ្នកនៅខាងក្រៅហើយ រួចក៏ភ្ញាក់ផ្អើលមិនស្ទើរដែល កាលបើឃើញនៅវត្តមានរបស់ស៊ុកជីនក្នុងស្ថានភាពយ៉ាប់មើលបែបនេះ ត្បិតថាទ្រង់មិនដឹងថាគួរតែសប្បាយព្រះទ័យ រឺក៏កើតទុក្ខនោះទេក្នុងពេលនេះ ទ្រង់ក៏ប្រញ៉ាប់នាំខ្លួន ស្ទុះចេញមកយ៉ាងលឿន ព្រមទាំងយាងមកក្តោបថ្ពាល់របស់ស៊ុកជីន អង្រួនចុះឡើងៗ ក្នុងបំណងដើម្បីដាស់ឱ្យនាយដឹងខ្លួនឡើងវិញ ទាំងព្រះទ័យបារម្ភមិនស្ទើរផង៖
   " លោកឧត្តសេនីយ៍ជីនឆាប់ដឹងខ្លួនឡើង នែក៎...ហេតុអីក៏លោកទៅជាបែបនេះ ចុះយូរីសាវិញនោះ យូរីសានាងយ៉ាងមិចទៅហើយ? "
   " នាងកំអាលសួរអីបានទេ? បើកទ្វាឱ្យគេចូលទៅសិនទៅ បើមានគេមកឃើញ គេច្បាស់ជាចប់មិនខាននោះទេ " មីលរ៉ាលីដំបូងឡើយនាងក៏ភ្ញាក់ផ្អើល កាលបើស្តាប់ដល់ប្រយោគថាឧត្តមសេនីយ៍នេះមិនស្ទើរដែល ប៉ុន្តែនាងមិនទាន់មានឱកាសសួរបញ្ជាក់នោះទេ ត្បិតថានាងស្រាប់តែក្រលែកទៅមើលស៊ុកជីនក៏ឃើញថាអាការ:របស់គេក៏ធ្លាក់ក្នុងសភាពមិនគួរឱ្យទុកចិត្តទៅហើយ ទើបនាងត្រូវទុករឿងសង្ស័យទាំងនេះមួយដុបសិន ព្រះនាងអេរីសាទ្រង់ក៏មិនបានប្រកែកអីឱ្យវែងឆ្ងាយដែល ត្បិតថាទ្រង់ក៏ងក់ក្បាល និងព្រមបើកទ្វាឱ្យកូនចៅរបស់មីលរ៉ាលីចូលទៅខាងក្នុងបានតាមសម្រួលតែម្តង។
...//...
   សកម្មភាពទាំងនេះក៏មិនបានលាក់កំបាំងភ្នែកពីអ្នកដែលកំពុងតែឆ្លុះកែវយិតពីលើកំពូលភ្នំឯណេះឡើយ ត្បិតថាមើលមកពីចម្ងាយពិតជាឃើញដូចជាស្និតស្នាល ផ្អែមល្ហែមដាក់គ្នាមិនស្ទើរនោះទេ ហើយថែមទាំងមិនលឺសម្លេងថែមទៀតនោះ រឹតតែធ្វើឱ្យអ្នកបានឃើញគិតក្នុងន័យផ្ទុយគ្នាបានយ៉ាងងាយ អ្វីដែលសំខាន់គឺ ព្រះនាងអេរីសាទ្រង់បើកទ្វាចេញមកតែម្នាក់ឯងគ្មានរាជទាយាទណាមជុនយាងចេញមកជាមួយថែមទៀត ព្រះនាងយូរីសាទ្រង់ក៏ដកកែវយិតចេញពីភ្នែកសន្សឹមៗ កែវភ្នែករបស់ទ្រង់ទាំងសងខាង ហាក់ឡើងក្រហមច្រាល ស្ទើរតែដូចជាសមុទ្រឈាមទៅហើយ ទ្រង់ខាំបបូរមាត់ជាប់ ញើសក៏ចេះតែហូរមកស្រាក់ៗ ត្រចៀតទ្រង់ពេលនេះក៏ឡើងហឹងអស់ ស្តាប់លែងលឺអ្វីទៀតហើយ ព្រោះតែអំណាចនៃកំហឹងទោស:គ្របសង្កត់ ជិតផ្លូវលែងមានសតិនៅក្នុងខ្លួនទ្រង់ទៅហើយ។
   " នាងបានឃើញអ្វីខ្លះ? " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏បន្ទូលសួរឡើង ត្បិតថាពេលនេះទ្រង់យាងទៅអង្គុយគងអន្ទាក់ខ្លានៅខាងក្រោយឯណោះ មិនបានមកឆ្លុះមើលជាមួយនិងម្ចាស់កាយតូចល្អិតនោះទេ ប៉ុន្តែគ្រប់យ៉ាងហាក់នៅខាងទ្រង់ដល់ហើយ គឺគ្រប់សកម្មភាពសុទ្ធតែចូលសាច់រឿងតាមផែនការរបស់ទ្រង់ទាំងអស់តែម្តង។
   " លោកតាំងចិត្តឱ្យខ្ញុំមកឃើញរូបភាពទាំងនេះរឺ? "
   " ហ៊ឹម...អត់ទេ!! ឧត្តមសេនីយ៍ស៊ុកជីនគេអ្នកណាត់នាងមកដោយខ្លួនឯងនោះទេ " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏បន្ទូលឆ្លើយតបទៅវិញយ៉ាងលឿន ទោះបីជានៅក្នុងស្ថានភាពបែបនេះទៅហើយ ក៏ទ្រង់នៅតែបន្តបៀមឈាមព្រួសដាក់គេដដែល ត្បិតថាគ្រប់យ៉ាងគឺជាគម្រោងការរបស់ទ្រង់សុទ្ធសាទសោះ ប៉ុន្តែទ្រង់បែជាទម្លាក់កំហុសឱ្យអ្នកដែលមិនដឹងខ្យល់អីឯណោះទៅវិញ ព្រះនាងយូរីសាទ្រង់ក៏មិនតបតអ្វីនោះទេ ទ្រង់បែជាសង្គៀតធ្មេញ ចងគុំនំខឹងជាមួយនិងមនុស្សដែលមិនដឹងអ្វីម្នាក់ទាំងល្ងីល្ងឺទៅវិញ៖
   " នាងឃើញទេ? គ្រប់យ៉ាងគឺពួកវាក្បត់នាងទាំងអស់ នាងនៅជឿពួកវាទៀតរឺ? ទោះបីជាខ្ញុំអាក្រក់ តែខ្ញុំក៏មិនពិសពុលដូចជាពួកវាដែល " អ្នកអង្គម្ចាស់នៅតែបន្តព្រមទាំងក្រោកឈរឡើងអស់កម្ពស់ យាងមកឈរនៅក្បែរកាយរបស់ព្រះនាងយូរីសាតែម្តង ត្បិតថាទ្រង់មានបន្ទូលតែមាត់មិនបាននោះទេ ទ្រង់ថែមទាំងអោនមកខ្សិបដាក់ត្រចៀកថែមទៀត ត្បិតថាទ្រង់ក៏អាចមើលឃើញពីកំហឹងដែលកំពុងតែពុះក្នុងព្រះទ័យរបស់ព្រះនាងយូរីសាពេលនេះច្បាស់ចូលគ្នា ទើបទ្រង់រឹតតែងាយស្រួលក្នុងការញួសញង់៖
   " សម្លាប់ពួកវាទៅ ដើម្បីបញ្ចេញកំហឹងរបស់នាងនោះអី សម្លាប់ពួកវាទៅ សម្លាប់មនុស្សដែលក្បត់នាងទាំងអស់ចោលទៅ " អ្នកអង្គម្ចាស់ទ្រង់មិនត្រឹមតែញួសញង់តែមាត់ប៉ុណ្ណោះទេ ទ្រង់ថែមទាំងហុចនៅកាំភ្លើងខ្លីមួយដើមឱ្យទៅព្រះនាងយូរីសាថែមទៀតផង។
   " អេរីសាយើងនិងសម្លាប់នាងចោល!! " ព្រះនាងយូរីសាទ្រង់សង្គៀតធ្មេញទាំងកំហឹងពុះច្រាលឡើងពេញព្រះទ័យ រួចក៏ស្ទុះទៅទាញកាំភ្លើងចេញពីដៃរបស់អ្នកអង្គម្ចាស់ យាងចុះពីលើកំពូលនៃជ្រលងភ្នំ ចុះទៅខាងក្រោមតម្រង់ទៅរកទិសដៅ ដែលទ្រង់ទើបតែបានឆ្លុះកែវយិតអម្បាញ់មិញនេះតែម្នាក់ឯង ហាក់មិនខ្លាចរអាអ្វីដូចមុននេះសោះតែម្តង។
   អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏មិនបាននៅស្ងៀមនោះដែល កាលបើត្រីក៏កំពុងតែស៊ីសន្ទូចរបស់ទ្រង់ហើយនោះ ទ្រង់ក៏មិនបានមានប្រតិកម្មអ្វីនោះដែល ព្រះភ័ក្ត្ររបស់ទ្រង់ហាក់មាំទាំតែម្តង ត្បិតថាទ្រង់ស្រាប់តែលើកដៃឡើងលើជាសញ្ញា ខណ:ដែលមនុស្សរបស់ទ្រង់នៅខាងក្រោយឯណោះក៏ងក់ក្បាល យល់នៅសេចក្តី ព្រមទាំងទាញនៅកាំជ្រួចបាញ់ឡើងទៅលើជាសញ្ញាបន្តពីទ្រង់ថែមទៀតផង តែភ្លាមៗនោះកងកម្លាំងជើងអាកាសជាច្រើន ក៏បានហោះឡើងមក ខ្មៅងងឹតស្លុបពេញផ្ទៃមេឃ ហោះសម្តៅទៅរកជុំរំកុលសម្ព័ន្ធតែម្តង។
   " កុលសម្ព័ន្ធស្គីហ្គឺ ត្រូវតែលែងមានឈ្មោះនៅលើលោកនេះត៎ទៅទៀតហើយ ចាប់ពីពេលនេះត៎ទៅ ហាស់ៗ "

=============
ឆ្ងល់អ៊ុំអង្គម្ចាស់នុងសម្បូរគំនិតអាក្រក់ម្ល៉េះ?😕
MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Opowieści tętniące życiem. Odkryj je teraz