០៤+០៥

27 2 0
                                    

ដាក់ម្តង2ភាគហ្មងទៅឱ្យគ្រប់ម្ងៃ3ភាគ ហិហិរាងវែងតិចហើយ😸រីករាយអាន...

គូរដណ្តឹងរាជវង្ស
ភាគទី ០៤+០៥

   ព្រះនាងអេរីសានៅតែបន្តឈរលួងលោមអ៊ែលឡាមួយសន្ទុះធំទើបប្រញ៉ាប់នាំព្រះកាយយាងចាកចេញទៅ ដោយទ្រង់មិនបានចាប់អារម្មណ៍ដឹងទេថាមានមនុស្សម្នាក់ទៀតកំពុងតែតាមសម្លឹងមើលទ្រង់រហូតមកតាំងពីចម្ងាយឯណោះ ត្បិតម្នាក់នោះក៏មិនមែនជាអ្នកណាមកពីឆ្ងាយឡើយគឺជាឧត្តមសេនីយ៍ប្រចាំរាជវាំងស៊ុកជីន អាយស៍ឌីត្រានិងឯង។
   ម្ចាស់កាយសង្ហាឈរច្រេងហោប៉ាវសម្លឹងមើលទៅស្នាមញញឹមនិងកាយវិការដ៏គួឱ្យស្រឡាញ់របស់ព្រះនាងអេរីសាយ៉ាងមានក្តីសុខ ត្បិតថាព្រះនាងអេរីសាក៏ស្រាប់តែយាងចាកចេញពីទីនោះទៅ ដោយបន្សល់ទុកឱ្យម្ចាស់កាយសង្ហាឧត្តមសេនីយ៍ជីននៅឈរសម្លឹងទ្រង់រហូតបែបនេះទាល់តែផុតពីក្រសែរភ្នែក អាចនិយាយបានថាក្រសែរភ្នែកនិងទឹកមុខរបស់នាយហាក់ដូចជាកំពុងតែលង់ស្នេហ៍ជាមួយសម្រស់និងស្នាមញញឹមរបស់ទ្រង់បាត់ទៅហើយ។
   "មិននឹកស្មានថាលោកឧត្តមសេនីយ៍ជីន ក៏នៅត្រង់នេះដែលសោះ" កំពុងតែផ្ចង់អារម្មណ៍សុខៗ ព្រះនាងចេស្មីនក៏ស្រាប់តែអោបដៃខ្វែងជាប់ទ្រូវយាងចូលមកឈរក្បែរខ្លួនគេតាំងពីពេលណាក៏មិនដឹង ព្រមទាំងមានបន្ទោលនៅពាក្យពេចន៍ប៉ុន្មានប្រយោគនេះចេញមកថែមទៀត ដែលនាំឱ្យស៊ុកជីនហាក់ភ្ញាក់ចំពោះវត្តទ្រង់មិនស្ទើរនោះទេ។
   "សូមព្រះនាងរាជទានទោស អម្បាញ់មិញទូលបង្គំភ្លេចខ្លួនទើប...អឺ..." កាលបើប្រកដច្បាស់ពីវត្តមានរបស់នាក់ម្ខាងហើយ ស៊ុកជីនក៏ប្រញ៉ាប់នាំរាងកាយសង្ហាអោនគោរពយ៉ាងគំនាប់ទៅកាន់ព្រះនាងចេស្មីនតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្សែររាជវង្ស។
   "មិនអីទេ..." ចេស្មីនទ្រង់មានបន្ទោលទាំងញញឹមលាក់គំណួតក្នុងចិត្ត ទ្រង់អោបដៃខ្វែងជាប់ទ្រូងដដែល រួចទ្រង់ក៏ញោចស្នាមញញឹមបន្តិចមុននិងឈានជើងដើរទៅមុខប៉ុន្មានជំហ៊ានទៀត ទើបឆ្លាស់ក្រសែរភ្នែកសម្លឹងទៅកាន់នាយកម្លោះលើផងក្រោមផងសាជាថ្មី ហាក់ដូចជាកំពុងតែគិតអ្វីម្យ៉ាង។
   "លោកពេញចិត្តនាងមែនទេ?"
   "ទូលបង្គំមិនហ៊ានទេ" ស៊ុកជីនប្រញ៉ាប់ឆ្លើយទាំងញ័រមាត់ ព្រោះនាយក៏ដឹងថាមនុស្សដែលនាយកំពុងតែសម្លឹងឃើញមានឋាន:ជាអ្វី ហើយរឹតតែមិនហ៊ាននោះគឺ ដោយសារតែនាយដឹងច្បាស់ថាមនុស្សដែលនាយកំពុងតែចាប់ចិត្តគឺជាអនាគតព្រះមហេសីនៃចក្រភពអង់គ្លេសនេះដូចគ្នា។
   "ហាសៗ...លោកលាក់ខ្ញុំមិនជិតទេលោកឧត្តមសេនីយ៍ជីន" ចេស្មីនទ្រង់មានបន្ទោលទាំងសម្លេងសើចរលាក់ចេញមកយ៉ាងជឿជាក់ផង រួចទ្រង់ក៏នាំព្រះកាយយាងចេញទៅទាំងសើចងើយករ ដោយស្រីបម្រើរបស់ទ្រង់ក៏ដើរអមទៅតាមក្រោយទ្រង់តាមទម្លាប់ដូចគ្នា។
.../...
   ក្រឡែកមកមើលក្នុងរាជដំណាក់របស់ស្តេចគ្រីស្ទាល់ឯណេះវិញ លោកអង្គរក្សហ្វីលីកកំពុងតែហៀបខ្លួនដើរចេញពីរាជដំណាក់របស់ស្តេចគ្រីស្ទាល់ឈានជើងប្រុងនិងដើរចេញទៅហើយ ប៉ុន្តែក៏ត្រូវឈប់បង្អាក់ដំណើរ ត្បិតថាព្រះនាងអេរីសាទ្រង់ស្រាប់តែយាងមកដល់នៅចំពោះមុខលោកចំពេលល្មម។
   "ព្រះនាង..." កាលបើប្រឈមជាមួយនិងវត្តមានរបស់អ្នកម្ខាងហើយ លោកអង្គរក្សហ្វីលីកក៏អោនក្បាលគោរពជាគំនាប់ ត្បិតម្ចាស់កាយតូចល្អិតក៏ដើរចូលមករកលោកកាន់តែជិត ប៉ុន្តែព្រះនាងអេរីសាទ្រង់ហាក់មិនខ្វល់ជាមួយនិងវត្តមានរបស់លោកដែលឈរនៅចំពោះព្រះភ័ក្ត្រទ្រង់នៅពេលនេះនោះទេ ទ្រង់ហាក់អើតលើមៗសម្លឹងទៅរកទ្វាដំណាក់ដូចជាកំពុងតែផ្ទៀងសម្លឹងរកមើលអ្វីម្យ៉ាងទៅវិញ។
   "ព្រះអង្គទ្រង់កំពុងតែរវល់រាជកិច្ចមែនទេ?" អ៊ែលឡាដែលជាស្រីបម្រើជំនិតព្រះកាយព្រះនាងក៏សួរឡើង ខណ:ដែលលោកអង្គរក្សហ្វីលីកឯណោះក៏ហាក់ឆ្ងល់ជាមួយនិងកាយវិការរបស់ព្រះនាងដូចគ្នា។
   "ទ្រង់ផ្ទំបាត់ហើយក្រាបទូល" លោកអង្គរក្សហ្វីលីកក៏ឆ្លើយប្រាប់ទៅកាន់ព្រះនាងវិញទាំងចិញ្ចើមមានមន្ទិលនៅក្នុងចិត្តមិនទាន់ស្រាយចេញ ហេតុអីក៏សុខៗព្រះនាងទ្រង់បែជាមកសួររកព្រះអង្គបែបនេះទៅវិញ មើលទៅរឹកពាទ្រង់ហាក់ចម្លែកៗ រឺក៏ទ្រង់ចង់ទូលព្រះអង្គរឿងអ្វី? លោកអង្គរក្សហ្វីលីកឈរសញ្ជឹងគិតម្នាក់ឯង ព្រោះតែកាយវិការរបស់ព្រះនាងដែលបង្ហាញចេញមកខុសប្រក្រតីពេកហើយ ទើបធ្វើឱ្យលោកកើតមន្ទិលក្នុងចិត្តបែបនេះ ត្បិតអេរីសាទ្រង់ហាក់ទម្លាក់ទឹកព្រះភ័ក្ត្រចុះភ្លាមៗ ដោយគ្រាន់តែបានលឺពាក្យថា ព្រះអង្គផ្ទំ!! ដឹងទេថាទម្រាំតែទ្រង់លួងលោមស្រីបម្រើរបស់ទ្រង់ឱ្យជូនទៅបាននោះ ទ្រង់ត្រូវចំណាយទុន ចំណាយទឹកមាត់អស់ប៉ុណ្ណាដែលទេ? ហើយពេលនេះ ទ្រង់ផ្ទំ!? ចឹងមានន័យថាព្រះនាងលែងបានចេញទៅហើយមែនទេ? បើសិនជាទ្រង់អាចយំហ៊ូនៅត្រង់នេះបាន ទ្រង់យំមែនហើយ។
   "ទ្រង់មានកិច្ចការអ្វីសំខាន់ជាមួយព្រះអង្គដែលទេ? ទ្រង់អាចផ្តាំផ្ញើនិងទូលបង្គំក៏បានដែលក្រាបទូល ចាំពេលព្រះអង្គតើនឡើង ចាំទូលបង្គំជម្រាបថ្វាយ"
   "ហិហិ មិនអីទេ...ខ្ញុំលាសិនហើយ" អេរីសាទ្រង់មានបន្ទោលតបតែប៉ុណ្ណឹងក៏បែត្រឡប់ក្រោយវិញទាំងទឹកព្រះភ័ក្រសោកស្តាយ ព្រះភ័ក្ត្រទ្រង់ពេលនេះគឺយ៉ាប់ជាងកាលពីម្សល់មិញ10ដងឯណោះ នេះទ្រង់មានសង្ឃឹមថានិងបានចេញទៅខាងក្រៅទៅហើយ តែចុងក្រោយនៅតែអត់ដដែល។
   អេរីសាទ្រង់យាងចេញទាំងទឹកព្រះភ័ក្ត្រស្រពប់ស្រពោនខុសដាច់ពីពេលដែលទ្រង់ទើបតែយាងមកនោះ តែឱ្យធ្វើយ៉ាងមិចទៅ? ទីនេះគឺជាចក្រភពអង់គ្លេស មិនមែនកាណាដាទេ ទ្រង់មិនអាចធ្វើអីតាមតែព្រះទ័យដូចមុនបានឡើយ ទ្រង់អាចធ្វើបានត្រឹមតែយាងចេញមកទាំងមិនអស់ចិត្តតែប៉ុណ្ណឹង។
.../...
   "អេ៎..!!" ព្រះនាងអេរីសាកំពុងតែយាងចេញមកបានពាក់កណ្តាលផ្លូវ ស្រាប់តែមានសម្លេងមួយបន្លើរចេញមកពីខាងក្រោយខ្នងទ្រង់ ត្បិតថាព្រះនាងទ្រង់មិនបានយកព្រះទ័យទុកដាក់ជាមួយនិងសម្លេងរសាត់តាមខ្យល់ទាំងនោះទេ ទ្រង់គិតតែពីស្រងូតស្រង៉ាត់យាងចេញទៅបន្ត ព្រោះទ្រង់គិតថាប្រហែលជាស្រីបម្រើហៅគ្នាធម្មតាតែប៉ុណ្ណោះ ត្បិតកាយវិការរបស់ព្រះនាងអេរីសាទាំងនេះហាក់ធ្វើឱ្យអ្នកដែលស្រែកហៅមុននោះក្តៅស្លឹកត្រចៀកមិនស្ទើនោះទេ…
   "ព្រះនាង អេរីសា!!" ព្រះនាងចេស្មីនទ្រង់ស្រែកឡើងយ៉ាងមួយទំហឹង ពេញឈ្មោះតែម្តង ខណ:ដែលម្ចាស់ឈ្មោះឯណេះក៏ហាក់ងាកបែមករកទាំងភ្ញាក់ផ្អើលដូចគ្នា។
   "អ្នកណាហៅឈ្មោះខ្ញុំមិញនេះ អ៊ែលឡាឯងលឺទេ?" អេរីសាទ្រង់ងាកបែមកក្រោយរកមើលក្បែរៗនោះ មុននិងចោទសំណួរសួរទៅកាន់ស្រីបម្រើរបស់ទ្រង់ ត្បិតចេស្មីនទ្រង់ក៏យាងចេញមកពីផ្លូវម្ខាង បង្ហាញព្រះភ័ក្ត្រនៅចំពោះមុខព្រះនាងអេរីសាតែម្តង ដោយមានទាំងអ្នកបម្រើឆ្វេងស្តាំដើរអបមកជាមួយផង ទឹកព្រះភ័ក្ត្រទ្រង់ហាក់ញញឹមញញេមលាយឡំជាមួយនិងកំហឹងយ៉ាងមិចក៏មិនដឹង ខណ:ដែលទ្រង់ក៏យាងមកកាន់តែជិតកាយអ្នកដែលឈរសម្លឹងទ្រង់មិនដាក់ភ្នែកនោះ។
   "ហេតុអីក៏ខ្ញុំហៅទ្រង់មិនឆ្លើយ?"
   "ហៅខ្ញុំមែនទេ? ខ្ញុំលឺតែអេៗ ខ្ញុំស្មានតែមនុស្សគ៌គេនិយាយគ្នាទើបមិនចាប់អារម្មណ៍" អេរីសាទ្រង់មានបន្ទូលរួចក៏លើកចិញ្ចើមម្ខាងញញឹមឌឺតបទៅវិញយ៉ាងមានអំណួត វាពិតមែនហើយ បើហៅមនុស្សច្បាស់ជាមានឈ្មោះហើយ អេអឺៗបែបនេះ គឺជាភាសារមនុស្សគ៌មិនចឹងមែនទេ? ត្បិតព្រះនាងចេស្មីនកាលបើលឺនៅប្រយោគស៊កសៀតទាំងនេះហើយ ហាក់ក្តៅក្នុងព្រះទ័យមិនស្ទើរនោះទេ ទ្រង់ខាំបបូរមាត់ស្ទើរតែហូរឈាមចេញមកទៅហើយ។
   "ចុះនាងជាអ្នកណា? ហៅឈ្មោះខ្ញុំពេញយសបែបនេះ មានការអីធំដុំមែនទេ?" កាលបើឈរយូរទៅហើយនៅតែមិនទទួលបានចម្លើយអ្វីសោះហើយ ព្រះនាងអេរីសាទ្រង់ក៏បន្ថែមនៅសំណួរទាំងបន្ថែមទៀតទៅកាន់អ្នកម្ខាង ត្បិតព្រះនាងចេស្មីនពេលលឺដល់សំណួរនេះហើយទ្រង់ហាក់ងើយករ អឿអួតអំណួតមិនស្ទើរនោះទេ។
   "នេះគឺជាជាព្រះនាងគ្រេយ៍ ចេស្មីនជាក្មួយបង្កើតរបស់ស្តេចនៃចក្រភពអង់គ្លេស មុននិងនិយាយអីគួតែប្រុងប្រយ័ត្នមាត់ខ្លះផង" ឈូប៊ីនាងស្រាប់តែនិយាយឆ្លើយនៅប្រយោគទាំងនេះឡើងទាំងទឹកមុខក្រអើតកន្ទើតចេញមុខជំនួសម្ចាស់បង្ហាញឱ្យឃើញច្បាស់ ខណ:ដែលព្រះនាងចេស្មីនទ្រង់ក៏ហាក់ងើយព្រះភ័ក្ត្រញញឹមឡើង តម្លើងរឹកដូចជាមានអំណួតចេញមកដូចគ្នា ត្បិតទង្វើរទាំងអស់នេះហាក់ធ្វើឱ្យព្រះនាងអេរីសាទ្រង់ឃ្នើសព្រះទ័យមិនស្ទើរទេ។
   "ហឹហឹ..." ព្រះនាងអេរីសាទ្រង់ស្រាប់តែលើកដៃទៅទប់ចុងបបូរមាត់របស់ទ្រង់តិចៗថើៗ ដែលជាអាកប្បកិរិយាអស់សំណើចបែបថ្លៃថ្នូរ បញ្ចេញសម្លេងសើចរលាក់តិចៗមិនសូវលឺខ្លាំង ត្បិតព្រះនាងចេស្មីនទ្រង់ហាក់មិនសូច៊វជាពេញព្រះទ័យប៉ុន្មានទេ ទ្រង់បើកភ្នែកឡើងធំៗ បែព្រះភ័ក្ត្រទៅរកព្រះនាងទាំងចងចិញ្ចើមចូលគ្នា នេះទ្រង់កំពុងតែអស់សំណើចរឿងអី? ទ្រង់កំពុងតែសើចចំអកមែនទេ? ហេតុអីក៏ទ្រង់ហ៊ានម្ល៉េះ..?
   "ទ្រង់សើចរឿងអី?"
   "អត់មានទេ...តោះអ៊ែលឡាយើងត្រឡប់ទៅវិញ" ព្រះនាងអេរីសាទ្រង់ហាក់មិនចង់បកស្រាយអ្វីនាំឱ្យវែងឆ្ងាយនោះទេ ទ្រង់ញញឹមដាក់អ្នកនៅចំពោះមុខទ្រង់បន្តិច រួចទ្រង់ក៏បែព្រះកាយប្រុងយាងចេញពីទីនោះតែម្តង ប៉ុន្តែព្រះនាងចេស្មីនទ្រង់ហាក់មិនអស់ចិត្តនោះទេ ព្រោះតាំងពីដើមមកមិនដែលមានអ្នកណាហ៊ានដើរចាកចេញពីមុខទ្រង់ទាំងមិនបកស្រាយជាមួយទ្រង់បែបនិងពីមុនមកនោះទេ ទ្រង់មិចនិងអាចបណ្តោយឱ្យព្រះនាងអេរីសាចេញទៅងាយៗនោះ។
   "ឈប់សិន!! ទ្រង់មិនទាន់បានប្រាប់ខ្ញុំម្ចាស់ទេ ថាមុននេះទ្រង់សើចរឿងអី" ព្រះនាងចេស្មីនទ្រង់ប្រញ៉ាប់យាងមកឈរស្កាក់នៅចំពោះមុខព្រះនាងអេរីសា ខណ:អ្នកដែលដើរចេញទៅនោះក៏ត្រូវបញ្ឈប់ដំណើរត្រឹមនិងដូចគ្នា។
   "ចម្លើយរបស់ខ្ញុំម្ចាស់សំខាន់ណាស់មែនទេ?" ព្រះនាងអេរីសាទ្រង់ញញឹមរួចក៏ចោទសំណួរទៅវិញ ខណ:ដែលអ្នកឈរនៅចំពោះមុខក៏ហាក់ចងចិញ្ចើមជាប់មិនលែង ហាក់ងឿងឆ្ងល់ក្នុងព្រះទ័យនៅតែទន្ទួចចង់ស្តាប់តែចម្លើយប៉ុណ្ណោះ ហេតុអីក៏ទ្រង់ចាំបាច់សួរបត់ប៊ែនច្រើនម្ល៉េះ? ទ្រង់កំពុងតែចង់បង្ករឿងមែនទេ?
   "ខ្ញុំគ្រាន់តែអស់សំណើច មិននឹកស្មានថាព្រះនាងនៃចក្រភពអង់គ្លេសបែជាមានអាកប្បកិរិយាក្រអើតក្រទោមមានអំណួតយ៉ាងនិងតែប៉ុណ្ណោះ"
   "នេះ..!!" ឈូប៊ីដែលជាស្រីបម្រើជំនិតរបស់ព្រះនាងចេស្មីនក៏ឧទានពាក្យនេះឡើងទាំងខាំមាត់ខឹងសម្បារ ត្បិតថាព្រះនាងអេរីសាទ្រង់ក៏មិនសូវជាពេញព្រះទ័យចំពោះស្រីបម្រើថ្លើមធំបែបនេះប៉ុន្មានទេ ទ្រង់ងាកបែសម្លឹងទៅនាងវិញក្នុងក្រសែរភ្នែកមុតស្រួចគម្រាមដល់នាងឱ្យខ្លាចញញើតតែម្តង។
   "យ៉ាងណាខ្ញុំក៏មានឋាន:ជាព្រះនាងនៃប្រទេសកាណាដាម្នាក់ដែល ស្រីបម្រើតូចទាបម្នាក់បែជាហ៊ានតម្លើងរឹកយ៉ាងនេះជាមួយខ្ញុំ រឺមួយប្រទេសអង់គ្លេសនេះគ្មានច្បាប់ទម្លាប់សម្រាប់ប្រៀនប្រដៅស្រីបម្រើទេ?" ព្រះនាងអេរីសាទ្រង់បន្ទូលស្តីថា ដាក់ឱ្យស្រីបម្រើព្រមទាំងម្ចាស់ចំៗមិនញញើតមាត់ កែវភ្នែកទាំងគូរបស់ទ្រង់សម្លឹងទៅស្រីបម្រើនោះមិនដាក់ភ្នែក រួចក៏ឆ្លាស់ក្រសែរភ្នែកបែមកសម្លក់ទៅរកព្រះនាងវិញតាមក្រោយទាំងខាំសង្គៀតធ្មេញ ត្បិតព្រះនាងចេស្មីនកាលបើស្តាប់បាននៅគ្រប់ប្រយោគចេញពីមាត់មនុស្សដែលមានឋាន:ជាព្រះនាងដូចគ្នាហើយ ទ្រង់កាន់តែមានអារម្មណ៍ថាខឹងថែមមួយកម្រិតទៀត គ្រាន់តែស្រីបម្រើម្នាក់ក៏អាចបំបាក់មុខទ្រង់នៅកណ្តាលទីបាត់ទៅហើយ ទ្រង់ហាក់ខាំមាត់បែសម្លឹងទៅស្រីបម្រើទ្រង់ដោយក្រសែរភ្នែកគម្រាម ចំណែកឈូប៊ីក៏ហាក់អោនខ្លួនរអៀសចិត្តលាយឡំនិងអារម្មណ៍ភ័យខ្លាចបន្តិចមុននិងឈានជើងថយចេញប៉ុន្មានជំហ៊ានដូចគ្នា។
   "ហឹស..." ឃើញសកម្មភាពទាំងនេះហាក់នាំឱ្យព្រះនាងអេរីសាទ្រង់ញញឹមចុងបបូរមាត់ឌឺបន្តិច រួចទ្រង់ក៏យាងឆ្វែងចេញទៅហួសកាយអ្នកដែលឈរបាំងមុខទ្រង់មុននោះទាំងអារម្មណ៍ពេញព្រះទ័យ ក្នុងនាមជាអ្នកឈ្នះ។
   "នាងមិនមែនធម្មតាដូចដែលយើងគិតនោះទេ" កាលបើទទួលរងកាអាម៉ាស់ដល់ថ្នាក់ងើបមុខលែងរួចហើយ ព្រះនាងចេស្មីនទ្រង់ក៏ឈរក្តាប់ដៃខាំមាត់ជាប់មួយកន្លែង ហាក់រកនឹកពាក្យអ្វីលែងចេញ មិននឹកស្មានថាត្រូវបាក់មុខមួយកន្លែងយ៉ាងងាយបែបនិងទាល់តែសោះ នេះនៅគិតថាមកព្រោះតែចង់ឌឺដងស៊កសៀតគេផង តែបែជាត្រូវជាខ្លួនឯងដែលត្រូវបាក់មុខទៅវិញ។
   ត្បិតព្រះនាងអេរីសាកាលបើទ្រង់យាងចេញមកផុតបានបន្តិចហើយ ទ្រង់ក៏ងាកបែក្រោយរួចក៏ប្រលែងខ្យល់ដង្ហើមចេញមកបន្តិច មុននិងទ្រង់ទម្លាក់ព្រះកាយចុះគង់ប្រថាប់លើកៅអីមួយនៅមាត់ស៊ីងយ៉ាបវាំងតែម្តង។
   "ព្រះនាង..."
   "មិននឹកស្មានថាព្រះនាងនៃប្រទេសអង់គ្លេសទាំងមូល បែជានិយាយស្តីដូចមិនដែលបានចូលសាលាចឹងទៅវិញ" ព្រះនាងអេរីសាហាក់ចងចិញ្ចើមខាំមាត់ឃ្នើស់ព្រះទ័យ គិតពីសម្តីដែលទ្រង់បានសន្ទនាអម្បាញ់មិញហើយក៏នឹកហួសចិត្ត ដឹងទេថាទ្រង់ខំខាំមាត់ប៉ុណ្ណា? បើមិនអញ្ចឹងទេទ្រង់ប្រឡះព្រះនាងម្នាក់នោះខ្លាំងៗជាងនិងថ្វេរដងបាត់ទៅហើយ។
   ត្បិតលើលោកនេះពិតជាមានរឿងចំណែកៗច្រើនឥតពណ៌នាមែនហើយ កប់ជូនពេកហើយមែនទេ? លោកឧត្តមសេនីយ៍ស៊ុកជីន អាសយ៍ឌីត្រាក៏ស្រាប់តែដើរមកកាត់ទីនោះយ៉ាងចៃដន្យតែម្តង ហើយក៏បានជួបគ្នានិងព្រះនាងផ្ទាល់ថែមទៀត កុំប្រាប់ណាថារឿងមួយមិនទាន់ត្រជាក់ចិត្តក៏ត្រូវមកជួបរឿងមួយទៀតនោះ ត្បិតស៊ុកជីនកាលបើឃើញព្រះនាងកំពុងតែគង់ប្រថាប់មិនបានចាប់អារម្មណ៍និងនាយហើយ នាយកម្លោះក៏នាំកាយសង្ហាចូលទៅជិតទ្រង់ រួចក៏អោនខ្លួនគោរពជាគំនាប់តាមរបៀប ខណ:ដែលព្រះនាងក៏ក្រោកឈរឡើង ដោយព្រះទ័យងឿងឆ្ងល់ បានត្រឹមតែធ្វើភ្នែកលីងឡង់ៗទៅកាន់នាយកម្លោះទាំងភ្ញាក់ផ្អើលតែប៉ុណុណោះ។
   "លោកជាអ្នកណា?" ព្រះនាងអេរីសាទ្រង់ក៏ឧទានសំណួរនេះឡើង ខណ:ដែលអ្នកនៅចំពោះមុខទ្រង់ឯណើក៏កំពុងតែឈរត្រង់ខ្លួនគោរពព្រះនាងហាក់បីដូចជាធ្លាប់ស្គាល់គ្នា មិនចម្លែកទេមែនទេ? នរណាៗក៏គេដឹងថាទ្រង់គឺជាគូដណ្តឹងរបស់ព្រះរាជទាយាទណាមជុននិងជាអនាគតព្រះមហេសីនៃចក្រភពអង់គ្លេសនេះដែល រឿងអីដែលថាឧត្តមសេនីយ៍ប្រចាំរាជវាំងទាំងមូលមិនអាចស្គាល់នោះ។
   "ទូលបង្គំឧត្តមសេនីយ៍ស៊ុកជីន អាយស៍ឌីត្រាគឺជាកូនប្រុសតែម្នាក់គត់របស់មេកងរាជ្យអង្គរក្សជំនិតរបស់ស្តេចគ្រីស្ទាល់គឺលោកហ្វីលីក អាយស៍ឌឺត្រាក្រាបទូល" កាលបើទទួលបាននៅចម្លើយជាមួយនិងសម្តីណែនាំខ្លួនរបស់ស៊ុកជីនហើយ ព្រះនាងអេរីសាទ្រង់ក៏ហាក់ញញឹមចេញមកយ៉ាងស្រស់ ត្បិតទ្រង់មិននឹកស្មាននោះទេថាទ្រង់ទើបតែនិយាយដើមព្រះនាងនៃប្រទេសអង់គ្លេសរួចសោះ ក៏ត្រូវមកជួបនិងឧត្តមសេនីយ៍ស្រស់សង្ហារប្រចាំរាជវាំងម្នាក់ទៀតព្រមគ្នាទៅវិញ តើនៅមានអ្វីប្លែកសម្រាប់ទ្រង់ទៀតដែលទេ?
   "ទ្រង់មានសម្រស់ស្រស់ស្អាតណាស់"

=========
ដឹងកាលណាតួរប្រុសតួរស្រីជួបគ្នាទេ🤧សង្ស័យស្អែក😸
MOZU

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now