៥៨+៥៩+៦០

11 1 0
                                    

ដោយសាអ្នកអានធ្វើគ្រប់ហ្គេមតាំងម៉ោង3ល្ងាច ឡូវអេតមីនជូន3ភាគទៀតហ្មងទៅ💙រីករាយអាន...

គូរដណ្តឹងរាជវង្ស
ភាគទី ៥៨+៥៩+៦០

   ព្រះនាងយូរីសាទ្រង់ឆ្លើយតបនៅប្រយោគនេះឡើងយ៉ាងខ្លី ចំណែកទឹកព្រះភ័ក្ត្រក៏ហាក់ស្មើរធេង មាំទាំហាស់ប្រាកដប្រជាតែម្តង ត្បិតថាព្រះនាងអេរីសាទ្រង់ស្តាប់លឺច្បាស់ហើយ ទ្រង់ក៏ហាក់ស្រឡាំងកាំង គាំងបន្ទូលមិនស្ទើរនោះដែល ហេតុអីក៏ទៅជាបែបនេះ? រយ:ពេលដែលទ្រង់មិនបាននៅក្បែរប្អូនស្រីទ្រង់ តើនាងជួបនិងរឿងអ្វីខ្លះទៅ? ហេតុអីក៏នាងផ្លាស់ប្តូរច្រើនខ្លាំងម្ល៉េះ? ស្ទើរតែដូចជាមនុស្សពីរនាក់ផ្សេងគ្នាទៅហើយ ព្រះនាងអេរីសាទ្រង់ឈរសញ្ចឹងគិតមួយសន្ទុះ ទ្រង់អោនព្រះភ័ក្ត្រឈ្ងោកចុះ ញញឹមឡើង ហាក់ដូចជាអស់កម្លាំងពីខ្លួនរលីងតែម្តង។
   " ... " ព្រះនាងអេរីសាទ្រង់មិននិយាយអ្វី តែក៏ឈោងដៃទៅទាញយកកាំភ្លើងចេញមកពីដៃរបស់រាជទាយាទយ៉ាងលឿន ហើយលើកមកផ្ជង់ចំកណ្តាលក្បាលរបស់ប្អូនស្រីទ្រង់វិញម្តង ត្បិតថាទាំង រាជទាយាទណាមជុននិងប្រះនាងយូរីសាម្នាក់ៗសុទ្ធតែភ្ញាក់ផ្អើល និងភ័យមិនស្ទើរនោះទេ៖
   " ហ៊ឹស!! កាំភ្លើងអញ្ចឹងរឺ? បងមិនសម្លាប់ប្អូនខ្លួនឯងទេ " ព្រះនាងអេរីសាទ្រង់គ្រាន់តែញញឹមបន្តិច រួចក៏បោះកាំភ្លើងចោលទៅក្នុងព្រៃបាត់គ្មានអាល័យតែម្តង ត្បិតថាគ្រប់គ្នាដែលនៅទីនោះ សុទ្ធតែបើកភ្នែកធំៗ មិនយល់ចំពោះទង្វើរ និងព្រះទ័យដែលលាក់គំនួចរបស់ទ្រង់ពេលនេះទាល់តែសោះដូចគ្នា៖
   " ព្រោះតែមនុស្សប្រុសឯងហ៊ានយកកាំភ្លើងមកផ្ជង់ក្បាលបង ពិតជាគួរឱ្យអស់សំណើចខ្លាំងណាស់យូរីសា "
   " វាមិនមែនមានតែរឿងម្យ៉ាងនិងនោះទេ!! វាមានច្រើនណាស់!! ច្រើនដល់ថ្នាក់ជីវិតនាងមួយក៏សងខ្ញុំមិនអស់ដែលអេរីសា " ព្រះនាងយូរីសាទ្រង់ក៏ស្រែកឧទានពាក្យនេះឡើង កាត់បន្ទូលរបស់អ្នកម្ខាង ទាំងខាំធ្មេញសម្លុតតែម្តង ត្បិតថាព្រះនាងអេរីសានិងរាជទាយាទណាមជុនគ្រាន់តែលឺភ្លាមក៏ហាក់គាំង បន្ទូលអ្វីលែងចេញតែម្តង៖
   " តាំងពីតូចរហូតមកដល់ពេលនេះ ឯងតែងតែដណ្តើមគ្រប់យ៉ាងពីខ្ញុំទាំងអស់ អ្នកណាក៏គេស្រឡាញ់និងជ្រើសយកឯង សូម្បីតែព្រះបិតានិងព្រះមាតាក៏ទ្រង់មិនដែលខ្វល់និងយើងដូចជាឯងដែល គ្រប់យ៉ាងគឺមកពីឯងទាំងអស់ ទើបធ្វើឱ្យយើងទៅជាបែបនេះ " ព្រះនាងយូរីសាទ្រង់ក៏ស្រែកឧទានប្រយោគរបស់ទ្រង់ខ្លាំងៗ ព្រមទាំងចង្អុលចំៗមុខទាំងក្តីឈឺចាប់ពេញព្រះទ័យផង ទឹកភ្នែកទ្រង់ក៏ចេះតែហូរស្រក់ចុះមកម៉ាត់ៗដូចគ្នា ត្បិតថាសម្តីគ្រប់មាត់ដែលចេញពីមាត់របស់ប្អូនស្រី នាំឱ្យអ្នកដែលជាបងហាក់ទប់ទឹកភ្នែកខ្លួនឯងមិនជាប់នោះទេ៖
   " ហេតុអីគ្រាន់តែក្តីស្រឡាញ់ ខ្ញុំពិបាកនិងទាញយកពីអ្នកដទៃខ្លាំងម្ល៉េះ? ខ្ញុំមានអីមិនល្អ ហេតុអីក៏គ្រប់គ្នាតែងតែចង់ឃ្លាតឆ្ងាយពីខ្ញុំយ៉ាងអញ្ចឹង? "
   " គឺមាន.. បងនេះហើយ បងស្រឡាញ់និងយកចិត្តទុកដាក់ចំពោះឯងគ្រប់ពេល ក្តីស្រឡាញ់ដែលបងមានឱ្យឯង គឺជាក្តីស្រឡាញ់ដែលចេញពីបេះដូង តែហេតុអីក៏ឯងមើលមិនឃើញ? " ព្រះនាងអេរីសាទ្រង់យំឡើងគឃូសទល់មុខគ្នាពីរនាក់បងប្អូនទ្រង់តែម្តង ត្បិតថាគ្រប់យ៉ាងដែលកន្លងមកនេះ ទ្រង់តែងតែបារម្ភ និងស្រឡាញ់ប្អូនមិនតិចជាងជីវិតទ្រង់នោះទេ ហើយក៏ទ្រង់មិនគិតដែលថា ទ្រង់បានធ្វើឱ្យប្អូនស្រីមានអារម្មណ៍បែបនេះទៅលើទ្រង់នោះ ហើយអ្វីដែលសំខាន់ អ្វីគ្រប់យ៉ាងដែលប្អូនស្រីទ្រង់បាននិយាយមុននេះទាំងអស់ ទ្រង់មិនដែលគិតចង់បាន ហើយរឹតតែមិនចង់ដណ្តើមយកថែមទៀត បើសិនជាប្អូនចង់បាន ហើយបើសិនជារបស់នោះទ្រង់អាចឱ្យបាន ទ្រង់ពិតជាមិនរារ៉ែកនិងឱ្យទៅវិញនោះទេ។
   " បានហើយ នាងឈប់សម្តែងល្ខោនទៀតទៅ ទីនេះគឺជាជីវិតពិត មិនមែនរឿងប្រលោមលោកដែលឱ្យនាងមកសម្តែងធ្វើជាតួឯកនោះទេ ក្រែងនាងក៏ចង់ឱ្យខ្ញុំស្លាប់ខ្លាំងណាស់ដែលតើ មិនចឹងហេស៎? "
   " និយាយយូរៗទៅកាន់តែឆ្កួតទៅហើយយូរីសា ទ្រង់ដឹងទេថាគ្រាន់តែថ្នាំបន្សាបដើម្បីជួយជីវិតទ្រង់នោះ បងស្រីទ្រង់ត្រូវយកអ្វីខ្លះទៅប្តូរ? " រាជទាយាទណាមជុនទ្រង់ទ្រាំលែងបានទៀតហើយ ទ្រង់ខាំធ្មេញសង្គៀតសម្លុតដាក់អ្នកម្ខាងទៀតតែម្តង ព្រះនាងយូរីសាទ្រង់ស្តាប់ហើយក៏ហាក់ភាំងមិនស្ទើរដែរ ទ្រង់ក៏ងាកសម្លឹងមើលទៅព្រះភ័ក្ត្ររបស់ម្ចាស់បន្ទូលយ៉ាលឿងតែម្តង ត្បិតថាពាក្យនេះទ្រង់ក៏ធ្លាប់បានលឺចេញពីមាត់របស់ស៊ុកជីនដូចគ្នា ទ្រង់ហាក់លែងប្រកែកវែកញ៉ែកអ្វីបន្តទៀតហើយ ទើបទ្រង់រ៉េភ្នែកសម្លឹងមើលទៅព្រះភ័ក្ត្ររបស់បងស្រីទ្រង់វិញម្តង។
   " ចុះក្រែងពេលខ្ញុំត្រូវពិស ទ្រង់បោះបង់ខ្ញុំចោលឱ្យនៅក្នុងគុកមិនចឹងហេស៎? " ព្រះនាងយូរីសាទ្រង់ក៏បន្ទូលសួរនៅប្រយោគនេះ ទាំងរអាក់រអួល ត្បិតថាពេលនេះទ្រង់ដាច់ព្រះទ័យសួរត្រង់ៗ ផ្ទាល់និងមុខទៅហើយ ព្រះនាងអេរីសាទ្រង់គ្រាន់តែស្តាប់លឺភ្លាមក៏ចំហរមាត់ នឹកហួសព្រះទ័យរកពាក្យមកថ្លែងមិនត្រូវឡើយ។
   " ឯងទៅដឹងរឿងនេះពីណាមក? ឯងឆ្កួតទេរែ? បងទៅបោះបង់ឯងចោលរកអី យើងមកជាមួយគ្នាត្រូវទៅវិញជាមួយគ្នា " ព្រះនាងអេរីសាទ្រង់ក៏មានបន្ទូលសួរសំណួរនេះឡើង ព្រមទាំងឈានជើងមករកប្អូនស្រីប៉ុន្មានជំហ៊ានផង រួចក៏ញញឹមឡើង ហាក់មិនគិតខឹងជាមួយនិងប្អូនស្រីបន្តិចសោះ ទ្រង់ក៏ឈោងដៃទៅចាប់ដៃរបស់ប្អូនស្រីទ្រង់លើកឡើង មកកាន់ក្តោបកម្ពស់ទ្រូង រួចទ្រង់ក៏មានបន្ទូលបន្ត៖
   " ឥឡូវនេះពួកយើងមកជុំគ្នាវិញហើយតើ តោះ!! យើងត្រឡប់ទៅវិញទៅ ដើម្បីទៅបកអាក្រាត បកស្រោបមុខរបស់អ្នកអង្គម្ចាស់គ្រេយ៍ ប្រាប់ឱ្យគ្រប់គ្នាដឹងអំពីអំពើក្បត់របស់ទ្រង់ធ្វើមកលើទឹកដីមួយនេះ " ព្រះនាងអេរីសាទ្រង់ក៏មានបន្ទូលលួងលោម យ៉ាងផ្អែមស្រទន់និងបរិសុទ្ធ ត្បិតថាទ្រង់ដូចជាគ្មានព្រះទ័យនឹកខឹងនិងប្អូនអីបន្តិចសោះឡើយ ព្រះនាងយូរីសាទ្រង់ដូចជាមិនទាន់គិតនិងឆ្លើយបានភ្លាមៗនោះទេ ទ្រង់ហាក់ដូចជាស្ទាក់ស្ទើរ មកលះទាល់តែសោះ មិនដឹងថាក្នុងព្រះទ័យទ្រង់ កំពុងតែគិតពីអ្វីខ្លះនោះទេ។
   " ខ្ញុំ!! " ព្រះនាងយូរីសាទ្រង់ទើបតែឆ្លើយបានប៉ុណ្ណឹង ស្រាប់តែវត្តមានរបស់អ្នកអង្គម្ចាស់គ្រេយ៍ក៏យាងចូលមក ស្រែកហៅឈ្មោះរបស់ទ្រង់តាំងពីចម្ងាយតែម្តង ត្បិតថាព្រះនាងយូរីសាទ្រង់ស្រាប់តែទាញដៃដែលព្រះនាងអេរីសាទ្រង់បានកាន់ក្តោបដៃទ្រង់មុននេះនោះ ឱ្យច្រានទ្រង់ចុះដូចជាកំពុងតែវាយទាប់គ្នា រួចទ្រង់ក៏ផ្តួលខ្លួនដេកនៅលើថ្ម សម្តែងដូចជាទ្រង់ត្រូវបងស្រីទ្រង់ច្រានឱ្យដួលយ៉ាងអញ្ចឹង៖
   " បងឆាប់រត់ទៅ ខ្ញុំមិនទាន់ចង់ទៅនៅពេលនេះទេ មកដល់ដំណាក់កាលនេះហើយ ខ្ញុំមិនបកក្រោយដាច់ខាត តែខ្ញុំនិងឱ្យអ្នកដែលបោកប្រាស់ខ្ញុំគេបានដឹងថា ការដែលកុហក់មនុស្សដូចជាខ្ញុំ គេនិងទទួលបានលិទ្ធផលបែបណា បងឆាប់ទៅចុះ កុំបារម្ភពីខ្ញុំអី!! "
   " ប៉ុន្តែ...ផាំងៗ!! ផាំងៗ!! " ព្រះនាងអេរីសាទ្រង់ហាក់ដូចជាមិនដាច់ព្រះទ័យទុកឱ្យប្អូននៅតែម្នាក់ឯងទាល់តែសោះ ទ្រង់ប្រុងនិងនាំខ្លួនទៅលើករាងកាយរបស់ប្អូនស្រីឡើងមកម្តងទៀតតាមទម្លាប់ទៅហើយ ក៏ស្រាប់តែស្នូរព្រមទាំងគ្រាប់កាំភ្លើងប៉ុន្មានគ្រាប់ ហោះមកកាត់មុខទ្រង់ បញ្ឆាកស្ទើរតែត្រូវទ្រង់ទៅហើយ កុំតែរាជទាយាទទ្រង់រហ័សទាញខ្លួនព្រះនាងអេរីសាទាន់ កុំអីទ្រង់ច្បាស់ជាមានរបួសជាប់ខ្លួនមិនខាននោះទេ តែទាំងនេះមិនបានប្តូរព្រះទ័យទ្រង់ឱ្យឈប់គិតពីប្អូននោះទេ ទ្រង់នៅតែព្យាយាមចូលទៅជិតប្អូន តែថាម្តងនេះទ្រង់ក៏មិនអាចទៅបាន ត្បិតថារឆជទឆយាទណាមជុនទ្រង់ក៏ឈោងដៃទៅចាប់ដៃទ្រង់ជាប់ជាមុន៖
   " លែងអូនទៅ អូនមិនអាចទុកឱ្យយូរីសានាងនៅតែម្នាក់ឯងបាននោះទេ ហ្អឹកៗ "
   " តែម្ចាស់ពូគ្រេយ៍ទ្រង់បានមកដល់ហើយ ទ្រង់ច្បាស់ជាមិនទុកពួកយើងទេ ម្យ៉ាងមើលទៅសម្ព័ន្ធភាពរបស់យូរីសានិងម្ចាស់ពូដូចជាមិនធម្មតានោះទេ ទ្រង់មិនបាញ់តម្រង់ទៅប្អូនស្រីអូននោះទេ គឺទ្រង់គិតតែពីតម្រង់មកពួកយើងតែម្តង ទ្រង់ច្បាស់ជាមិនហ៊ានធ្វើអីប្អូនស្រីអូននោះទេ យល់ល្អយើងឆាប់គេចខ្លួនសិនទៅល្អជាង "
   " ប៉ុន្តែ...ផាំងៗៗ!! " ព្រះនាងអេរីសាទ្រង់នៅតែស្ទាក់ស្ទើរ ត្បិតថាព្រះនាងយូរីសាទ្រង់សម្តែងធ្វើជាសន្លប់នោះទេ តែក៏លួចផ្តល់សញ្ញាឱ្យបងស្រីទ្រង់រត់ទៅមិនឈប់ដូចគ្នា គ្រាប់កាំភ្លើងប៉ុន្មានគ្រាប់ក៏ចេះតែហោះមកបញ្ឆាកៗពួកទ្រង់ជាបន្តបន្ទាប់ ហើយចុងក្រោយ ព្រះនាងអេរីសាទ្រង់ក៏យល់ព្រមរត់ទៅតាមរាជទាយាទដដែល ទោះជាព្រះទ័យមិនចង់ តែបើនៅក៏មិនអាចជួយអ្វីដល់ប្អូនបានដដែល។
   " ឆាប់តាមពួកវាទៅ ចំណែកនៅសល់នាំស្រីម្នាក់នេះត្រឡប់ទៅបន្ទាយវិញចុះ " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់យាងមកដល់កន្លែងដែលព្រះនាងយូរីសាទ្រង់បានធ្វើពុតជាដេកសន្លប់ភ្លាម ក៏បញ្ជាមនុស្សរបស់ទ្រង់ឡើងតែម្តង ត្បិតថាទ្រង់ក៏ទម្លាក់ក្រសែរភ្នែកមើលទៅរាងកាយព្រះនាងយូរីសាហើយក៏មានបន្ទូលឡើង៖
   " ចំជាគ្មានបានការមែន ប៉ុណ្ណឹងហើយនៅអួតខ្លួនគ្រាន់បើទៀត " ទ្រង់បន្ទូលចប់តែប៉ុណ្ណឹង ទ្រង់អោបដៃបោះជំហ៊ានក្រឡងរាងកាយរបស់ព្រះនាងយូរីសាយាងចេញទៅតែម្តង ត្បិតថាព្រះនាងយូរីសាទ្រង់ក៏បើកភ្នែកតិចៗឡើង រួចក៏លួចខាំមាត់ ខឹងចំពោះទង្វើរនិងពាក្យមើលងាយទាំងនេះមិនស្ទើរឡើយ ទើបមនុស្សរបស់ទ្រង់ចូលមកលើកបីរាងកាយតូចល្អិតនោះដើរទៅតាមក្រោយ។
...//...
   ក្រលែកមកមើលមីលរ៉ាលីនិងស៊ុកជីនឯណេះវិញម្តង ពួកគេពេលនេះក៏បានមកដល់ជំរុំធំរបស់កុលសម្ព័ន្ធ ដែលជាកន្លែងកងទ័ពជើងអាកាសបានវាយប្រហារមុននោះទៅហើយ មីលរ៉ាលីនាងរត់មកទាំងបែកញើសសស្រាក់ ចំណែកជុំវិញខ្លួនវិញក៏ឃើញសុទ្ធតែរងើកភ្លើង ដែលឆាបឆេះព្រោះតែឥទ្ធិពលគ្រាប់បែកផ្ទុះទាំងនោះដូចគ្នា ទឹកភ្នែករបស់នាងហូរកាត់ថ្ពាល់ទាំងសង ជាមួយនិងសម្លេងស្រែកហៅរកឪពុកយ៉ាងគួរឱ្យអាណិត ត្បិតថាគ្មានអ្នកណាឆ្លើយតបនិងនាងម្នាក់ទាល់តែសោះ សូម្បីតែនាងចង់រកផ្ទះមួយណាដែលជាផ្ទះលោកពុករបស់នាង ក៏នាងចំណាំមិនបានដែល ព្រោះគ្រប់យ៉ាងគឺមើលឃើញត្រឹមតែផះនិងរងើកភ្លើងដែលសេះសល់តែប៉ុណ្ណោះ។
   " លោកពុក!! ហេតុអីក៏មិនឆ្លើយនិងកូន ហ្អឹកហ្អឹក លឺកូនហៅរឺអត់? " មីលរ៉ាលីនាងស្រែកបន្តើរ យំបន្តើរ រំជួលចិត្តនិងទិដ្ឋភាពទាំងអស់ដែលនាងបានឃើញមិនស្ទើរនោះទេ នាងស្រែកហៅរកតែឈ្មោះឪពុក ត្បិតថាគ្រប់យ៉ាងហាក់ស្ងាត់ជ្រងំ គ្មានសម្លេងឆ្លើយតបនិងនាងវិញសូម្បីតែម្នាក់សោះ មីលរ៉ាលីនាងមិនបានបោះបង់ត្រឹមតែប៉ុណ្ណឹងនោះទេ នាងនៅតែនាំខ្លួនដើរកាត់គំនរភ្នក់ភ្លើងទាំងនោះ ព្រមទាំងសាកសពអ្នកភូមិជាច្រើនដែលបានដេកស្លាប់ត្រៀតត្រាយ៉ាងគួឱ្យសង្វែកទាំងនេះ ដើរទៅមុខមិនឈប់ មិនព្រមសម្រាក រកមើលវត្តមានរបស់ឪពុក ព្រមទាំងអ្នកភូមិដែលនាងធ្លាប់រស់នៅជាមួយគ្នា និងស្គាល់គ្នាតាំងតែពីនាងនៅតូចនោះ ក្រែងអាចមានអ្នកណានៅមានជីវិតខ្លះ តែក៏នៅតែគ្មានសម្លេងអ្វីឆ្លើយតប ត្បិតថានាងកំពុងតែស្រែកយំហៅរកគ្រប់គ្នា ប្រុងនិងបោះជំហ៊ានដើរទៅមុខបន្តទៀតទៅហើយ ស្រាប់តែ ស៊ុកជីនដែលនាយក៏ដើរតាមនាងមករហូតនោះ ដើរចូលមកដល់ក្បែរកាយរបស់នាង ព្រមទាំងចាប់ដៃនាងជាប់និងទាញ នាំឱ្យនាងបែមុខងាកទៅរកគេទាំងមិនទុកឱកាសឱ្យនាងបានត្រៀមខ្លួនសិនឡើយ។
   " លែងខ្ញុំទៅ ខ្ញុំទៅរកលោកពុកខ្ញុំ ហ្អឹកហ្អឹក លោកពុក..ឆ្លើយនិងកូនមួយម៉ាត់មក ហ៊ឺៗ...កូនសុំទោស ដែលកូនមកជួយគ្រប់គ្នាមិនបាន " មីលរ៉ាលីនាងក៏រើវាសដៃចេញពីស៊ុកជីនរួចក៏បែត្រឡប់មកវិញ ស្រែកត្រហូរយំហៅរកឪពុកមិនឈប់សោះ ព្រមទាំងនិយាយនៅពាក្យសុំទោស ហាក់បន្ទោសខ្លួនឯងផង រួចក៏បោះជំហ៊ានដើរទៅមុខទៀតទាំងគ្មានកម្លាំងក្នុងខ្លួនបន្តិចសោះ នាងអង្គុយចុះក្បែរកម្ទិចសំណល់ផ្ទះមួយ រួចក៏វែករកមើលតាមផះ ព្រមទាំងរងើកភ្លើងដែលសេះសល់ពីការឆាបឆេះទាំងនោះ ដូចជាប្តូរផ្តាច់ ចង់រកឱ្យឃើញ ត្បិតថាស៊ុកជីននាយឈរមើលកាយវិការរបស់នាងពីក្រោយខ្នង ក៏មានអារម្មណ៍ថាអាណិតមិនតិចដែល។
   (មិ..មីលរ៉ា...លី..ព-ពុកនៅទីនេះកូន) ភ្លាមនោះសម្លេងមួយដែលលឺដូចជាមិនសូវជាច្បាស់ប៉ុន្មានក៏បានបន្លើរឡើង ចេញពីខ្ទមបាក់បែកមួយ ដែលភ្លើងឆេះមិនទាន់អស់ នៅខាងក្រោយខ្នងនាងឯណេះ មីលរ៉ាលីនាងលឺភ្លាមក៏ប្រញ៉ាប់ងាកមុខបែទៅរកទិសដៅនៃសម្លេងនោះដូចគ្នា មិនចាំយូរឡើយ នាងក៏ស្ទុះក្រោកឡើង រត់សម្តៅទៅរកទិសដៅនៃសម្លេងនោះភ្លាមៗតែម្តង ត្បិតថាស៊ុកជីននាយមិននិយាយអីនោះទេ តែក៏រត់ទៅតាមក្រោយនាងបន្តទៀត។
   " លោកពុក..ហ៊ឺៗ...គឺជាលោកពុកមែនទេ? " មីលរ៉ាលីនាងដើរមកដល់ភ្លាមក៏អង្គុយចុះ រើសកម្ទិចឈើដែលសេះសល់ពីភ្លើងទាំងនោះ បោះក្រវែងចោលអស់ខ្ចាត់ខ្ចាយ ត្បិតថានាងក៏មិនភ្លេចស្រែកហៅរកឪពុកបន្តើរផង តែភ្លាមនោះនាងកំពុងតែរើសកំណាត់ឈើក្រវែងចុះ ក្រវែងឡើង ក៏ស្រាប់តែបានឃើញនៅដៃម្ខាង ដែលកប់ជិតទៅដោយផះ ស្បែកក៏រលេះរលួយព្រោះតែភ្លើងបានឆេះខ្ទិចសាច់អស់ទៅហើយ មីលរ៉ាលីនាងឃើញបែបនេះភ្លាមក៏មិនបានបង្អង់នោះទេ នាងក៏ប្រញ៉ាប់រើសកំណាត់ឈើបោះក្រវាត់ក្រវែង កកាយផះទាំងនោះរកមើលមុខរបស់ម្ចាស់ដៃយ៉ាងអន្ទះសារតែម្តង ត្បិតថាស៊ុកជីននាយក៏មិនបានឈរមើលដែល នាយក៏អង្គុយចុះក្បែរនាង និងជួយកាយផះទាំងនោះចេញដូចគ្នា មិនយូរការតស៊ូពិតជាបានសម្រេច ផះក៏បានកាយអស់ នៅសល់ត្រឹមតែប្រឡោះមួយជំហរខ្លួនមនុស្សដែលដេកស្តូង សល់ត្រឹមតែដង្ហើមចង្រឹតតឹកៗតែប៉ុណ្ណោះ ត្បិតថាទោះជាត្រូវភ្លើយឆេះដល់ខ្ទិចមើលមិនស្គាល់ទៅហើយក៏ពិតមែន ប៉ុន្តែមីលរ៉ាលីនាងបែជាយំហ៊ូឡើងមក អោនខ្លួនស្រវ៉ាអោបរាងកាយរលេះរលួយនោះ ហាក់ចាំច្បាស់ថាពិតជាឪពុករបស់នាងមិនខុសនោះទេ៖
   " លោកពុក!! ហ៊ឺៗ...ពិតជាពុកមែន កូនមកដល់ហើយពុក ហ៊ឺៗ..ហ្អឹកៗៗ... "
   " មីលរ៉ាកូនពុក " ម្ចាស់កុលសម្ព័ន្ធក៏ហៅនៅឈ្មោះរបស់កូនស្រីតែម្នាក់ឡើងមកទាំងត្រដរខ្យល់ ព្រមទាំងលើកដៃម្ខាងសន្សឹមៗប្រុងក៏ស្ទៀបអង្អែលថ្ពាល់កូនស្រីជាលើកចុងក្រោយផង ត្បិតថាមីលរ៉ាលីនាងក៏នៅតែយំត្រសឹង ទឹកភ្នែកមិនដឹងជាប៉ុន្មានរយលានដំណក់ទៅហើយទេ ដែលស្រក់ចុះមកស្ទើរដែលខ្សោះអស់ពីខ្លួនទៅហើយ នាងក៏លើកគ្រារាងកាយឪពុកត្រកងជាប់ក្នុងរង្វង់ដៃឡើង រួចក៏ឈោងដៃមក ចាប់ដៃឪពុកជាប់និងទាញយកមកប៉ះនិងថ្ពាល់របស់នាង ក្នុងបំណងចង់ឱ្យឪពុកស្ងប់ចិត្ត៖
   " កូនមិនអីគឺល្អហើយ "
   " ហ្អឹកហ្អឹក...ពុកទ្រាំបន្តិចសិនទៅណា ចាំកូនទៅរកគេឱ្យមកជួយពុកណា៎ " មីលរ៉ាលីនាងពិតជាមិនអាចទ្រាំឃើញឪពុកវេទនានៅនិងភ្នែកបន្តទៀតបានទេ នាងក៏ស្ទុះវឹងប្រុងនិងក្រោកឈរឡើង ទៅធ្វើតាមពាក្យដែលនាងបាននិយាយនោះទៅហើយ តែក៏ត្រូវឈប់ទ្រឹងមួយកន្លែង ត្បិតថាឪពុករបស់នាងបានចាប់ដៃនាងជាប់ និងក្រវីក្បាលហាមប្រាមនាងមិនឱ្យនាងទៅឡើយ មីលរ៉ាលីនាងក៏ងាកមុខមករកឪពុកវិញ រួចក៏ដាក់ខ្លួនអង្គុយចុះសារជាថ្មី។
   " មិនចាំបាច់ទេ ពុកគ្មានសង្ឃឹមរស់បន្តទេកូន " ម្ចាស់កុលសម្ព័ន្ធក៏និយាយនៅពាក្យនេះឡើង ទាំងត្រដរខ្យល់ ហើយថែមទាំងកម្រើកដៃឈោងទៅចាប់ដៃម្ខាងទៀតរបស់កូនស្រីទាំងលំបាកលំបិនទៀតផង កាលបើឃើញពីភាពវេទនារបស់អ្នកជាឪពុកបែបនេះហើយ មីលរ៉ាលីនាងពិតជាមិនអាចបញ្ឈប់ទឹកភ្នែកនាងឱ្យឈប់ហូរបន្តបានទេ នាងក៏ឈោងដៃទៅកាន់ក្តោបដៃដែលរលេះរលួយរបស់ឪពុកជាប់ ទាំងយំខាំមាត់ក្រវីក្បាលគឃូស ទឹកភ្នែកជោកដាបថ្ពាល់ទាំងសងខាង ទឹកភ្នែកស្ទើរតែក្លាយជាឈាមទៅហើយ៖
   " អាអ្នកកម្លោះ!! "
   " បាទ៎!! " ស៊ុកជីនគ្រាន់តែលឺអ្នកម្ខាងហៅ ព្រមទាំងបាញ់ក្រសែរភ្នែកមកនាយភ្លាម នាយក៏ប្រញ៉ាប់ឆ្លើយតបយ៉ាងរហ័ស ព្រមទាំងឈោងដៃទៅក្តោបដៃរបស់ម្ចាស់កុលសម្ព័ន្ធម្ខាង រងចាំនៅពាក្យបន្ទាប់ដែលគាត់ចង់និយាយមកកាន់នាយផង។
   " យើងសូមផ្ញើកូនស្រីតែម្នាក់គត់របស់យើងឱ្យទៅឯងមើលថែជំនួសយើងផង ទោះជាឯងទើបតែស្គាល់គ្នាជាមួយនាង តែឯងក៏ជាមនុស្សចុងក្រោយដែលយើងបានជួបមុនពេលយើងស្លាប់ យើងសង្ឃឹមថាឯងនិងមើលថែនាងឱ្យបានល្អ ល្អជាង...យើង..អឹក!! "
   " លោកពុក!!!!! " មីលរ៉ាលីនាងក៏ស្រែកនៅពាក្យនេះឡើងជាលើកចុងក្រោយ ត្បិតថាឪពុករបស់នាងក៏របូតដៃធ្លាក់ចុះមកក្រោម ដែលបង្ហាញថាគាត់ពិតជាបានដាច់ខ្យល់ លាចាកលោកនេះចោលនាងបាត់ទៅហើយ ក្រោយពីនិយាយនៅពាក្យផ្តែផ្តាំទាំងនេះចប់ នាងស្រែកយំផង អង្រួនរាងកាយដែលនៅសល់ត្រឹមតែសំបករបស់ឪពុក ទន្ទួចហៅចង់ឱ្យឪពុកក្រោកឡើង តែពិតជាមិនអាចនោះទេ ត្បិតថាស៊ុកជីនដែលអង្គុយលុតជង្គង់នៅក្បែរគាត់នោះ ក៏អោនក្បាលចុះគោរពសាកសពគាត់ជាលើកចុងក្រោយទាំងទឹកមុខប្រាកដប្រជាដូចគ្នាដែល។
   " បាទ៎!! ខ្ញុំសូមសន្យាក្នុងនាមជាកូនប្រុស ថាខ្ញុំនិងមើលថែនាងឱ្យបានល្អ សូមលោកទៅឱ្យបានស្ងប់ចិត្តចុះ " ស៊ុកជីននាយក៏ងើបមុខឡើងព្រមទាំងនិយាយនៅប្រយោគទាំងនេះយ៉ាងម៉ឺងម៉ាត់ ក្នុងនាមជាកូនប្រុស ត្បិតថាគ្រប់យ៉ាងនៅជុំវិញនោះពិតជាគួរឱ្យសង្វែក គ្មានសម្លេងមនុស្សចាស់ រឺសម្លេងកូនក្មេងរត់ប្រលែងគ្នាដូចកាលពីមុនទៀតនោះទេ គឺលឺត្រឹមតែសម្លេងសត្វក្អែកយំបណ្តេញគ្នាជាមួយនិងសម្លេងយំស្រែករបស់មីលរ៉ាលីតែប៉ុណ្ណោះ ចំណែកទិដ្ឋភាពទាំងអស់ក្នុងជំរុំកុលសម្ព័ន្ធពេលនេះទៀតសោត ក៏បានក្លាយទៅជាព្រៃសាកសព មនុស្សស្លាប់គរជើងគ្នា ត្រឹមតែមួយពព្រិចភ្នែក ព្រោះតែការសម្លាប់រំគាលមួយនោះដូចគ្នា។
...//...
...ផាំងៗ!! ផាំង...
   សម្លេងស្នូរកាំភ្លើងក៏ចេះតែលាន់លឺឡើងបណ្តេញកន្ទុយគ្នា ត្បិតថាមនុស្សរបស់អ្នកអង្គម្ចាស់គ្រេយ៍ក៏នៅតែតែដេញបាញ់ មិនព្រមលើកលែងឱ្យអ្នកម្ខាងឯណោះបានរួចខ្លួនទាល់តែសោះ។
   " អឹប!! ហ្វ្រូ... " រាជទាយាទណាមជុនទ្រង់កំពុងតែដឹកដៃមនុស្សស្រីជាទីស្រឡាញ់របស់ទ្រង់រត់គេចឯណោះក៏ស្រាប់តែចាប់ហ្វ្រាំងជើង បញ្ឈប់ខ្លួនឯងឱ្យឈប់ទ្រឹងមួយកន្លែងតែម្តង ដែលនាំឱ្យថ្មព្រមទាំងដីល្បាយជាច្រើនក៏ធ្លាក់ចុះទៅក្រោម គ្មានលឺសម្លេងធ្លាក់ចុះអីបន្តិចសោះ ត្បិតថាពួកទ្រង់រត់មិនបានមើល ក៏ស្រាប់តែមកដល់ជ្រលងមាត់ជ្រោះមួយយ៉ាងជ្រៅ មើលស្ទើរមិនឃើញបាតទៅហើយ៖
   " អស់ផ្លូវហើយ គិតយ៉ាងមិចទៅ? "
   " ហាស់ៗ " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏បញ្ចេញនៅសម្លេងអស់សំណើចទាំងនេះឡើងមកពីចម្ងាយ ត្បិតថាពេលនេះទ្រង់ហាក់បីដូចជាកាន់នៅសន្លឹកបៀរធំជាងអ្នកម្ខាងទៅហើយ ទ្រង់យាងបោះជំហ៊ានមកមួយៗ មកឈរនៅចំពោះមុខអ្នកម្ខាងទាំងទឹកព្រះភ័ក្ត្រស្រស់បស់តែម្តង ដោយមានមនុស្សរបស់ទ្រង់ប៉ុន្មាននាក់ដើរតាមអមនៅពីក្រោយផង៖
   " អស់ផ្លូវហើយរឺ? ហាស់ៗ...បើដឹងថាចុងក្រោយក៏ចាប់បានយ៉ាងងាយស្រួលបែបនេះ យើងក៏មិនបាច់ខំរត់តាមនាំតែហត់នោះដែល "
   " ម្ចាស់ពូ ឆាប់បកក្រោយទៅ ជាងនៅទាន់ពេល កុំឱ្យលង់ខ្លួនជាងនេះទៀតអី " រាជទាយាទណាមជុនទ្រង់ក៏ឈានជើងមកខាងមុខប៉ុន្មានជំហ៊ាន រួចក៏បន្ទូលនៅប្រយោគនេះឡើង ហាក់ចង់ចរចា ត្បិតថាអ្នកអង្គម្ចាស់ទ្រង់មិនបានស្តាប់នៅប្រយោគរបស់អ្នកម្ខាងនោះទេ ទ្រង់ហាក់ចាប់ទុកពាក្យអស់ទាំងនេះ ត្រឹមជាខ្យល់អាកាសដែលហោះកាត់ត្រចៀកទ្រង់តែប៉ុណ្ណោះ។
   " ខ្លួនឯងជួយខ្លួនឯងមិនទាន់ទាំងបានផង មានសិទ្ធអីចង់មកប្រដៅយើង? " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់បន្ទូលនៅពាក្យនេះហើយ ក៏ឈោងដៃទៅទាញយកកាំភ្លើងខ្លីមួយដើមពីដៃមនុស្សរបស់ទ្រង់ យកមកផ្ជង់អ្នកម្ខាងឯណោះទាំងមិនបានផ្តល់ដំណឹងជាមុន ត្បិតថាស្នាមញញឹមក៏លេចឡើងមកពីបបូរមាត់ទ្រង់ដូចគ្នា ម្រាមមេដៃទ្រង់ក៏យា មកកេះកៃខាងក្រោយតួកាំភ្លើង ប្រៀងទុកបាញ់បញ្ចេញគ្រាប់ចេញទៅជាមុនរួចរាល់ទៅហើយ៖
   " យល់ល្អបិទភ្នែក ហើយបិទមាត់ ទទួលយកគ្រាប់កាំភ្លើងពីយើងទាំងស្ងប់ចិត្តវិញទៅល្អជាង " ទ្រង់មានបន្ទូលតែប៉ុណ្ណឹង ម្រាមដៃចង្អុលទ្រង់ក៏ស៊កចូលប្រឡោះកៃកាំភ្លើង កេះកៃបញ្ចេញគ្រាប់តម្រង់ទៅអ្នកម្ខាងតែម្តង ត្បិតថារាជទាយាទណាមជុនទ្រង់ក៏ឈរធ្មឹងមួយកន្លែងហាក់មិនញញើតខ្លាចទាល់តែសោះ។
...ផាំង!!!...
   ព្រះនាងអេរីសាទ្រង់គ្រាន់តែលឺសម្លេងនេះភ្លាម ទ្រង់ក៏ស្ទុះមកអោប យកខ្នងមករងគ្រាប់ជំនួសមនុស្សប្រុសជាទីស្រឡាញ់របស់ទ្រង់ទាំងបិទភ្នែក ប៉ុន្តែគ្រប់យ៉ាងក៏ហាក់ស្ងាត់មួយសន្ទុះ ទ្រង់ក៏បើកភ្នែកឡើងមកសន្សឹមៗ ទាញស្មារតីត្រឡប់មកវិញ ក៏ស្រាប់តែចាប់អារម្មណ៍ឃើញថារាងកាយពួកទ្រង់ទាំងពីរ ពិតជាមានសុវត្តិភាព គ្មានត្រូវរបួសអ្វីបន្តិចនោះទេ ព្រះនាងអេរីសាទ្រង់ក៏ចម្លែកព្រះទ័យមិនស្ទើរដែល រួចទ្រង់ក៏បែក្រោយងាកមកវិញ ក៏ឃើញថា អ្នកដែលរងគ្រាប់ជំនួសទ្រង់ គឺជាស្រីបម្រើដែលទ្រង់ស្រឡាញ់ និងលេងជាមួយគ្នាតាំងពីតូចឯណោះទៅវិញទេ។
   " បងអ៊ែលឡា!! " ព្រះនាងអេរីសាទ្រង់ក៏ឧទាននៅបន្ទូលនេះឡើង ស្រែកហៅឈ្មោះស្រីបម្រើរបស់ទ្រង់ ទាំងទឹកភ្នែកមួយដំណក់ហូរស្រក់ចុះមកដល់ដីតែម្តង ត្បិតថារាងកាយរបស់ស្រីបម្រើទ្រង់ពេលនេះ ក៏បានដួលខ្ពូកដេកស្តូកនិងដី ព្រោះតែគ្រាប់កាំភ្លើងរបស់អ្នកអង្គម្ចាស់គ្រេយ៍មួយគ្រាប់បានបាញ់ទម្លុះចំកណ្តាលទ្រូងឆ្វេងរបស់នាងបាត់ទៅហើយ ព្រះនាងអេរីសាទ្រង់ប្រុងនិងរត់មកត្រកងរាងកាយរបស់ស្រីបម្រើទ្រង់ទៅហើយ តែក៏ត្រូវអ្នកអង្គម្ចាស់បាញ់គ្រាប់កាំភ្លើងមួយគ្រាប់ទៀតឡើងទៅខាងលើដើម្បីគម្រាម ទើបទ្រង់ត្រូវទុចង៉ក់ថយក្រោយមួយជំហ៊ាន ឈរធ្មឹងមួយកន្លែងទាំងញ័រខ្លួនតែម្តង។
   " ព្រះនាងម្ចាស់ជីវិតរបស់ខ្ញុំ " អ៊ែលឡានាងក៏និយាយនៅប្រយោគនេះទាំងចុកឆ្អិតទ្រូង និយាយស្ទើរតែមិនលឺសម្លេងទៅហើយ នាងក៏ប្រែខ្លួនមកដេកផ្កាប់មុខវិញ រួចក៏សម្លឹងមើលទៅព្រះនាងទាំងញញឹមតែម្តង៖
   " ឆាប់រត់ទៅ កុំខ្វល់ពីខ្ញុំម្ចាស់អី "
   " អត់ទេបងអ៊ែលឡា ខ្ញុំមិនទៅណាចោលបងទេ ហ្អឹកៗ " ព្រះនាងអេរីសាទ្រង់ក៏យំគឃូក្រវីក្បាល សរស៊ីសរសៀរចង់តែយាងមករករាងកាយរបស់ស្រីបម្រើទ្រង់មិនឈប់ ត្បិតថាទ្រង់ក៏មកមិនបាន ព្រោះតែមានឧបសគ្គយ៉ាងធំឈរចាំនៅចំពោះមុខទៅហើយ៖
   " បងក្រោកឡើងមក ពួកយើងទៅជាមួយគ្នា ហ៊ឺកៗ ហ៊ឺៗ...ហាស៎!! " ផាំង!! ទ្រង់ទើបតែមានបន្ទូលនៅពាក្យចុងក្រោយបានប៉ុណ្ណឹង ក៏ត្រូវបើកភ្នែកធំៗ ស្រឡាំងកាំងមួយកន្លែងតែម្តង ត្បិតថារាងកាយស្រីបម្រើទ្រង់ក៏ត្រូវបានដេកស្តូង បាត់មាត់ឈឹងលែងលឺសម្លេងបាត់ទៅហើយ ព្រោះថាអ្នកអង្គម្ចាស់ទ្រង់ក៏បាញ់មួយគ្រាប់ បង្ហើយឱ្យនាងស្លាប់ទៅទាំងមិនអស់ចិត្តតែម្តង៖
   " បងអ៊ែលឡា!! អត់ទេ៎!! "
   " បានហើយ!! ឈប់យំស្រណោះស្រណោកនៅចំពោះមុខយើងទៀតទៅ មុននិងក្រោយពួកឯងក៏គង់តែស្លាប់ទៅជាមួយគ្នាដដែលទេ " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏បន្ទូលនៅប្រយោគនេះឡើង ទាំងទឹកព្រះភ័ក្ត្រហាក់ធុញទ្រាន់តែម្តង ត្បិតថាទ្រង់ក៏ចាប់ផ្តើមកេះកៃកាំភ្លើងឡើង ប្រៀងម្តងទៀតជាលើកទីពីរទៅហើយ៖
   " យើងរាប់ពី1ដល់3 ដើម្បីទុកឱកាសឱ្យពួកឯងផ្តាំផ្ញើគ្នាជាលើកចុងក្រោយ 1!! "
   " អូនជឿជាក់លើបងទេ? " រាជទាយាទណាមជុន ទ្រង់ក៏ឧទានសួរនៅសំណួរនេះឡើង រួចទ្រង់ក៏ស៊កម្រាមដៃទ្រង់ទៅកាន់ក្តាប់ម្រាមដៃរបស់ព្រះនាងអេរីសា ហើយក៏បែព្រះភ័ក្ត្រទៅកាន់ជ្រោះ ទាំងបាញ់ក្រសែរភ្នែកទៅកាន់មនុស្សស្រីជាទីស្រឡាញ់របស់ទ្រង់តែម្តង ត្បិតថាព្រះនាងអេរីសាទ្រង់ដូចជានៅស្ទាក់ស្ទើរនៅឡើយទេ ទ្រង់ងាកបែក្រោយសម្លឹងមើលទៅរាងកាយដែលដេកស្លាប់យ៉ាងសង្វែករបស់ស្រីបម្រើទ្រង់ទាំងមិនអស់ព្រះទ័យ រួចទើបទ្រង់បែព្រះភ័ក្ត្រឆ្លាស់មកមើលមុខរាជទាយាទវិញម្តង។
   " 2!! "
   " បើអូននៅឯអង្គទៀត ពួកយើងច្បាស់ជាត្រូវស្លាប់ទាំងអស់គ្នាមិនខានទេ " រាជទាយាទណាមជុនទ្រង់ក៏ជ្រឹមចិញ្ចើម ឧទាននៅបន្ទូលនេះឡើងទាំងឃ្នើសព្រះទ័យមិនស្ទើរ ត្បិតថាសម្លេងរាប់ក៏ចេះតែរំកិល ខិតចូលកាន់តែគៀកទៅហើយ ភ្លាមនោះព្រះនាងអេរីសាទ្រង់ក៏ងក់ក្បាលឡើង ទាំងញញឹមហាក់ទុកព្រះទ័យទៅកាន់រាជទាយាទ រួចក៏ត្រសុលខ្លួនមកអោបម្ចាស់កាយសង្ហា ព្រមទាំងបិទភ្នែកតែម្តង។
   " អូនទុកចិត្តបង "
   " 3 " ផាំង!!!

===========
MOZU💞

50ឡាចសម្រាប់ភាគបន្ថែម💙

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now