២២

12 2 0
                                    

អេតមីនមកវិញហ្អៃ ហិហិ យក១ភាគសិនទៅណាចាំអ៊ុំទូកហើយបានអេតមីនទំនេរសងភាគជូន រីករាយអានណាចាស៎...

គូរដណ្តឹងរាជវង្ស
ភាគទី ២២

កាលបើប្រទះឃើញថាវត្តមានរបស់ព្រះនាងអេរីសាមិនមែនជាអង្គរក្សដូចដែលទ្រង់បានគិតហើយ រាជទាយាទណាមជុនទ្រង់ក៏ប្រញ៉ាប់ស្ទុះក្រោកឈរអស់កម្ពស់ឧទានសួរទាំងភ្ញាក់ផ្អើលមិនស្ទើរតែម្តង។
   " ក៏មកដល់ចំពេលដែលទ្រង់មានបន្ទូលនិងហើយពរម្ចាស់" កាលបើលឺសំណួរហាក់ភ្ញាក់ផ្អើលចម្លែកៗរបស់រាជទាយាទហើយ ព្រះនាងអេរីសាទ្រង់ក៏លើកចិញ្ចើមឆ្លើយតបទៅវិញទាំងហួសចិត្ត៖
   " ចុះទ្រង់មានរឿងអីបន្ទាន់ចង់និយាយជាមួយខ្ញុំម្ចាស់រឺ? ទើបដល់ថ្នាក់...សម្រុកចូល..ដំណាក់ខ្ញុំម្ចាស់ទាំងព្រឹក? " បន្តបន្ទូលហើយព្រះនាងអេរីសាទ្រង់ក៏យាងមកអង្គុយនៅលើកៅអីទល់ព្រះភ័ក្រ្តរបស់រាជទាយាទតែម្តងយ៉ាងរាបសា ត្បិតរាជទាយាទណាមជុនទ្រង់ក៏យាងមកអង្គុយទទល់ព្រះភ័ក្ត្រនិងទ្រង់ដូចគ្នា ទឹកព្រះភ័ក្ត្រក៏ហាក់អឹមអៀននិងគ្រាមស្រពោន មិនរួសរាយទាល់តែសោះ ចំណែកកែវភ្នែកក៏ហាក់ប្រលេសក្រឡាប់ហាក់ដូចជាកំពុងតែរកនឹក រិះគិតពីអ្វីម្យ៉ាងអញ្ចឹង។
   " កន្លងផុតទៅប៉ុន្មានថ្ងៃហើយ? " មួយសន្ទុះទើបរាជទាយាទណាមជុនទ្រង់ដាច់ព្រះទ័យមានបន្ទូល ចំណែកព្រះនាងអេរីសាដែលខំអង្គុយផ្ទៀងចាំស្តាប់ឯណោះ កាលបើលឺនៅសំណួរដែលគ្មានចុងគ្មានដើម គ្មានក្បាលគ្មានកន្ទុយរបស់រាជទាយាទហើយក៏ហាក់ជ្រឹមចិញ្ចើមឆ្ងល់ម្តងទៀត នេះទ្រង់កំពុងតែមានបន្ទូលពីអ្វីនិង?
   " គឺយើងចង់និយាយពីរឿងនោះ...គឺ...ទ្រង់គិតរួចហើយរឺនៅ ហើយ..បានត្រៀមចម្លើយសម្រាប់យើងហើយរឺនៅ? " កាលបើឃើញពីភាពងឿងឆ្ងល់របស់ព្រះនាងអេរីសាតាមទឹកព្រះភ័ក្ត្រហើយ រាជទាយាទណាមជុនទ្រង់ក៏បន្តសួរទៀត សួរទាំងរដិរដុបពិបាកស្តាប់ស្ទើរតែផុតដង្ហើម ត្បិតព្រះនាងអេរីសាទ្រង់នៅតែជ្រឹមចិញ្ចើម ប៉ុន្តែភ្លាមៗការចងចាំមួយក៏បានលោតឡើងមកភ្លេត ទើបធ្វើឱ្យទ្រង់ហាក់អស់សំណើចញញឹមចេញមកបន្តិច។
   " ទ្រង់ចង់មកសួរខ្ញុំម្ចាស់រឿងទ្រង់បបួលខ្ញុំម្ចាស់ទៅបន្ទាយកងទ័ពនោះមែនទេពរម្ចាស់? ហិហិ " ព្រះនាងអេរីសាទ្រង់ក៏អស់សំណើចសើចទាំងបិទមាត់ ត្បិតរាជទាយាទឯណោះក៏ហាក់ឆ្ងល់និងស្លេកមុខមិនស្ទើរដែល៖
   " ក្រែងទ្រង់ប្រាប់ថា6ថ្ងៃមែនទេពរម្ចាស់? នេះទើបតែបាន2ថ្ងៃទ្រង់មកសួរហើយរឺ? "
   " 2ថ្ងៃអញ្ចឹងរឺ? " រាជទាយាទណាមជុនទ្រង់ឧទានបន្ទូលនេះឡើងរួចក៏ចំហរមាត់ថ្លុង ហាក់ចង់សួរបញ្ជាក់ផង ហាក់ភ្ញាក់ផ្អើលផង ត្បិតព្រះនាងអេរីសាឯណោះក៏ហាក់ទម្លាក់ទឹកមុខចុះភ្លាមៗដូចគ្នាដែល ដូចជាកំពុងតែគិតពីរឿងអ្វីមួយរៀងខ្លួន។
   " ព្រោះតែទ្រង់ចង់គេចពីការរៀបអភិសេករវាងពួកយើង ទ្រង់ដល់ថ្នាក់អន្ទះសាររាប់ថ្ងៃច្រឡំអញ្ចឹងរឺ? រាជទាយាទណាមជុន!! " ព្រះនាងអេរីសាទ្រង់បន្ទូលសួរឡើងទាំងរលីងរលោងទឹកភ្នែករកកលចង់យំ ត្បិតទ្រង់លេបភាពឈឺចិត្តរបស់ទ្រង់ចូលទៅក្នុងពោះឱ្យធូរទ្រូងបន្តិច ទើបទ្រង់បែមកសម្លក់ព្រះភ័ក្ត្ររាជទាយាទឡើងវិញ៖
   " ព្រះនាងអេរី.. គឺយើង... "
   " ខ្ញុំម្ចាស់សូមលាទៅសិនហើយ ហ្អឹក " កាលបើស្តាប់នៅបន្ទូលរដិរដុបរបស់រាជទាយាទហាក់តឹងទ្រូងពិបាកទទួលយកពេក ព្រះនាងអេរីសាទ្រង់ក៏ប្រញ៉ាប់បន្ទូលពាក្យលាកាត់មុន រួចទ្រង់ក៏រហ័សក្រោកឈរដកខ្លួនពីកៅអីយាងចេញទៅយ៉ាងដាច់ព្រះទ័យជាទីបំផុតតែម្តង។
...ផ្លាច់!!...
   " ហេតុអីក៏យើងមិនព្រមនិយាយទៅថាយើងគ្រាន់តែចង់រកហេតុផលដើម្បីជួបមុខទ្រង់ទេតើ ហ៊ឹស!! អាមាត់ចង្រៃ!! " ក្រោយពីព្រះនាងអេរីសាទ្រង់យាងទៅផុតបាត់កន្ទុយភ្នែកហើយ រាជទាយាទណាមជុនទ្រង់ក៏ប្រញ៉ាប់លើកដៃមកទះបបូររបស់ខ្លួនឯងលាន់សួរ ផ្លាច់ រួចទ្រង់ក៏មិនភ្លេចឧទាននៅបន្ទូលសោកស្តាយទាំងនេះ ព្រោះតែមុននេះទ្រង់មិនមានភាពក្លាហានក្នុងការមានបន្ទូលចេញទៅបន្តិចសោះ។
...//...
   ក្រឡែកមកមើលនៅខាងព្រះរាជដំណាក់របស់ព្រះនាងអេរីសាឯណេះវិញ ត្បិតពេលនេះព្រះនាងអេរីសាក៏យាងមកដល់ខាងមុខដំណាក់រួចជាស្រេចទៅហើយ ចំណែកទឹកព្រះភ័ក្ត្រវិញក៏ហាក់ស្អុយប៉ែ គ្មានស្មានញញឹមសូម្បីតែបន្តិចសោះ។
   " ហ៊ឹម.. " ភ្លាមនោះព្រះនាងអេរីសាទ្រង់ក៏ប្រលែងខ្យល់ដង្ហើមចោលមួយល្វែង មុននិងទ្រង់ឈោងដៃទៅបើកទ្វារដំណាក់ដើម្បីចូលទៅខាងក្នុង ត្បិតគ្រាន់តែទ្រង់បើកទ្វារភ្លាម ទាំងប្អូនស្រី ទាំងស្រីបម្រើជំនិតក៏កំពុងតែអើតករ សម្លឹងមករកទ្រង់ភ្លឹសៗហាក់ដូចជាកំពុងតែរងចាំនៅចម្លើយអ្វីមួយពីទ្រង់និងឯង។
   " យ៉ាងមិចហើយម្ចាស់បង ព្រះរាជទាយាទមានសុំបងរៀបការដែលទេ? ហិហិ "

==========
គេពុងខូចចិត្តហើយនៅសួរចឹងទៀត យ៉ាប់ហាក់យូរីសាហ៎រ😒🤧

MOZU💖

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)حيث تعيش القصص. اكتشف الآن