២៧

13 1 0
                                    

មិនដឹងថាចង់និយាយពីស្វារឺនិយាយពីមនុស្សឱ្យប្រាកដទេព្រះនាងអេរីសា😸

គូរដណ្តឹងរាជវង្ស
ភាគទី ២៧

   រសៀលថ្ងៃជ្រេហើយ ការធ្វើដំណើរដោយថ្មើរជើងកាន់តែវែងឆ្ងាយ ចូលមកក្នុងព្រៃក៏កាន់តែជ្រៅ នៅតាមផ្លូវពិតមែន ប៉ុន្តែបែជាគ្មានឡានឆ្លងកាត់មួយទាល់តែសោះ ត្បិតថាផ្លូវនេះមានតែព្រៃព័ទ្ធជុំវិញ ច្រកផ្លូវក៏មើលទៅក្រលិកក្រឡុកលំបាកលំបិទ សូម្បីតែដើរក៏ពិបាកទៅហើយ ក្រឡុកក៏ជ្រៅៗ បើសិនជាឡានមករួចក៏ត្រូវជាប់ផុង ចុះដើរដដែលៗមិនខានទេ។
   " ព្រះនាងអេរីសាទ្រង់ហត់ដែលទេ? មើលទៅមកបានឆ្ងាយហើយ បើទ្រង់ហត់ពួកយើងអាចសម្រាកសិនក៏បាន " ស៊ុកជីននាយក៏សួរបន្តើរ ដើរទៅមុខបន្តើរមិនឈប់សម្រាក ត្បិតថាសុខៗនាយក៏នឹកបារម្ភដល់ព្រះនាងអេរីសា ទាំងដែលរាជទាយាទណាមជុនក៏រួមដំណើរជាមួយគេយ៉ាងច្រងរៗបែជានាយមិនសួរ រឺក៏នាយគិតថាទ្រង់គ្មានវត្តមាន? មិនមែនទេ!! ព្រោះតែដើរមកក៏ឆ្ងាយណាស់ទៅហើយ គេនិងរាជទាយាទជាមនុស្សប្រុសដូចគ្នាអាចគ្មានបញ្ហាទេ តែទ្រង់ជាមនុស្សស្រី មិចនិងអាចស៊ូបានទៅ។
   " មិនអីទេ គ្មានបញ្ហាទេ ខ្ញុំអាចបន្តទៅមុខទៀតបាន " ព្រះនាងអេរីសាទ្រង់មានបន្ទូលឆ្លើយតបទាំងញញឹម បែព្រះភ័ក្ត្រមកកាន់នាយវិញដូចគ្នា ប៉ុន្តែទ្រង់ក៏មិនបានឈប់នោះទេ ទ្រង់ក៏បែព្រះភ័ក្ត្រត្រឡប់ទៅវិញ ព្រះទ័យផ្តោតទៅលើផ្លូវឯណោះតែម្យ៉ាងគត់ ត្បិតរាជទាយាទណាមជុនក៏ទ្រង់សម្លឹងមកពួកគេដែលមិនមែនអត់ទេ ចំណែកទឹកព្រះភ័ក្ត្រមិនបាច់និយាយក៏ដឹង ហាក់មិនរាប់ញ្ញាតិតែម្តង ទ្រង់សម្លឹងទៅមុខស៊ុកជីនឯណោះមិនដាក់ភ្នែក ហាក់ចង់គម្រាម តែដូចដឹងស្រាប់ថាមនុស្សដូចឧត្តមសេនីយ៍ស៊ុកជីន អាយស៍ឌីត្រាដែលចេះចុះញ៉មតាំងតែពីពេលណាមក ហ៊ានសម្លឹងមកនាយក៏សម្លឹងតបទៅវិញ មិនខ្វល់ថាជារាជទាយាទរឺជាអ្វីទេ។
   សកម្មភាពទាំងនេះក៏ត្រូវបានមើលឃើញដោយកែវភ្នែកទាំងគូរបស់ព្រះនាងយូរីសាឯណេះដូចគ្នា ទ្រង់ទាំងហត់ ទាំងនឿយ មានអារម្មណ៍ថាអស់កម្លាំងខ្លាំងណាស់ ប៉ុន្តែបែជាគ្មានអ្នកណាចាប់អារម្មណ៍ មើលរំលងទ្រង់ ទៅចាប់អារម្មណ៍និងព្រះនាងអេរីសាបងស្រីទ្រង់ឯណោះទៅវិញ ទ្រង់សម្លឹងមើលទាំងអាក់អន់ស្រពោនព្រះទ័យ ត្បិតថាទ្រង់ខំបារម្ភពីគេ ថែមទាំងខំតែយកកន្សែងដែលទ្រង់ដាក់តាមព្រះកាយជាប់មិនដែលភ្លេចឱ្យទៅគេជូតញើសដោយមិនស្តាយថែមទៀត តែមើលគេចុះ គេមិនត្រឹមតែមើលមិនឃើញទ្រង់នោះទេ ថែមទាំងមិនយកទ្រង់ទុកក្នុងចិត្តសូម្បីតែបន្តិចថែមទៀត។
…//...
   ទិដ្ឋភាព គ្រប់កាយវិការទាំងអស់នោះក៏ត្រូវបានមើលឃើញដោយកែវយិតរបស់អ្នកដែលឆ្លុះមើលទៅពីចម្ងាយឯណោះទាំងអស់ ស្នាមញញឹមក៏លេចឡើងពោពេញដោយល្បិច ពីបបូរមាត់ក្រហមព្រឿងៗរបស់ម្ចាស់កាយចំណាស់ ដែលយើងបានដឹងយ៉ាងច្បាស់ថាជាមនុស្សតែម្នាក់ ដែលបញ្ជាពួកក្រុមឈុតខ្មៅនៅមុននោះនិងឯង។
   " ពួកគេមកតាមគម្រោងយើងហើយក្រាបទូលអ្នកអង្គម្ចាស់ " ភ្លាមនោះបុរសពាក់ឈុតខ្មៅម្នាក់ទៀតក៏ដើរចូលមក តាមមើលទៅទំនងជាជំនិតរបស់គេក៏ដើរចូលមកអោនក្បាលជាគំនាប់ ត្បិតថាអ្នកដែលជាចៅហ្វាយគេឯណោះកំពុងតែញញឹមឡើងយ៉ាងពេញចិត្ត យកអណ្តាតទល់និងធ្មេញ សម្លឹងមើលទៅខាងមុខ ក្នុងក្រសែរភ្នែកមនុស្សពាល។
   " នាំមនុស្សទៅស្វាគមន៍ពួកគេបន្តិចទៅអញ្ចឹង "
   " ... " ជំនិតរបស់គេមិនបានឆ្លើយតបអ្វីទេ តែក៏អោនក្បាលជាគំនាប់មុននិងនាំខ្លួនដើរចេញទៅ ដោយទុកឱ្យម្ចាស់កាយចំណាស់ឯណេះ នៅបន្តឈរឆ្លុះកែវយិតទាំងពេញចិត្តពេញថ្លើម បែបជាមនុស្សមានប្រៀបជាង។
…//...
   ព្រះអាទិត្យក៏លេចផុតបាត់ទៅ ហាក់មិនចាំអ្នកណាទាល់តែសោះ ត្បិតថាការធ្វើដំណើរក៏នៅតែបន្ត មិនទាន់ឈប់សម្រាកនៅឡើយ ពេញមួយកំណាត់ថ្ងៃហើយ ញើសក៏ហូរជោកអាវដូចជាទឹក មើលចុះ ម្នាក់ៗស្ទើរតែដកដង្ហើមមិនដល់គ្នាទៅហើយ នៅតែមិនព្រមសម្រាក ត្បិតថាចង់ទៅឱ្យដល់ទាន់ចិត្ត តែមើលទៅព្រះអាទិត្យដូចជាមិនសហការណ៍ជាមួយទាល់តែសោះ លិចបាត់លាលោកីនេះលែងនៅបំភ្លឺផ្លូវត៎ទៅទៀតហើយ។
   " មេឃងងឹតហើយ បើយើងបន្តដំណើរទៅមុខទៀតច្បាស់ជាគ្រោះថ្នាក់ខ្លាំងណាស់ ទូលបង្គំគិតថាពួកយើងរកកន្លែងណាសម្រាកសិនទៅក្រាប់ទូល " ភ្លាមៗស៊ុកជីននាយស្រាប់តែបែក្រោយ ដោយលើកប្រយោគនេះឡើង ត្បិតថានាយជាអ្នកនាំផ្លូវ ឥឡូវមេឃក៏ងងឹតបន្តិចម្តងហើយ បើបន្តដំណើរទាំងយប់បែបនេះ ច្បាស់ជាគ្រោះថ្នាក់ខ្លាំងណាស់ ចំណែករាជទាយាទណាមជុនឯណេះទ្រង់ក៏ឈប់ទ្រឹងមួយកន្លែង សម្លឹងមើលទៅព្រះអាទិត្យក៏ឃើញថាលិចផុតបាត់ពិតមែន ទ្រង់សម្លឹងមើលទៅ ស៊ុកជីនរួចទើបបែសម្លឹងមកក្រុមស្រីៗដែលនៅខាងក្រោយទ្រង់តាមក្រោយ។
   " ត្រូវហើយ ពួកយើងរកកន្លែងសម្រាកសិនទៅ ស្អែកចាំបន្តដំណើរទៀតក៏មិនអីដែល ដើម្បីសុវត្ថិភាព " រាជទាយាទណាមជុនទ្រង់សម្លឹងទៅព្រះនាងអេរីសារួចក៏បន្ទូលស្រែកប្រាប់ទៅគ្រប់គ្នាបែបនេះ ចំណែកពួកអង្គរក្សទាំងនោះក៏ប្រញ៉ាប់ទម្លាក់សម្ពាយចុះដាក់លើដី ទាំងនឿយហត់ ពួកគេម្នាក់ៗស្ទើរតែថាធ្លាក់អណ្តាតដល់ដីទៅហើយ តែក៏មិនហ៊ានពោលថាហត់ដែល ត្បិតថាពួកគេត្រឹមជាមនុស្សនៅក្រោមបញ្ជា យ៉ាងណាក៏ត្រូវតែទ្រាំ គ្មានសិទ្ធិដោះសារ រឺក៏ប្រកែកឡើយ។
   " ទូលបង្គំសូមចេញទៅមើល ម្តុំៗនេះសិន ក្រែងមានប្រភពទឹកសម្រាប់ពួកយើងលុបលាងមុខបាន " កាលបើទទួលបញ្ជាហើយ ស៊ុកជីនក៏នាំខ្លួនចូលមកសុំការអនុញ្ញាតិពីរាជទាយាទ តែនាយក៏មិនបានចាំស្តាប់នៅបន្ទូលអនុញ្ញាតិពីអ្នកម្ខាងទៀតសិននោះទេ នាយក៏នាំខ្លួនបែដើរចេញទៅតែម្តង ប៉ុន្តែនាយក៏ត្រូវទុជង៉ក់ឈប់ទ្រឹងមួយកន្លែង ព្រោះតែសម្លេងស្រួយស្រ:បានបន្លើរឡើងពីក្រោយខ្នង។
   " ប្រយ័ត្នខ្លួនផង ឆាប់មកវិញផងណា ទីនេះក្នុងព្រៃ គ្រោះថ្នាក់មើលមិនឃើញទេ " ព្រះនាងយូរីសាទ្រង់ក៏ក្រោកឈរឡើងអស់កម្ពស់ ផ្តែផ្តាំទាំងក្តីព្រួយបារម្ភ ត្បិតស៊ុកជីននាយក៏ងាកមុខត្រឡប់មក ញញឹមទទួលយកការព្រួយបារម្ភនេះដូចគ្នា រួចនាយក៏នាំខ្លួនដើរចេញទៅតែម្តង។
   ព្រះនាងយូរីសាទ្រង់តាមសម្លឹងមើលការដើរចេញទៅនោះ ទាំងព្រួយព្រះទ័យមិនស្ទើរ ត្បិតថាមនុស្សដែលទ្រង់លួចស្រឡាញ់ ក៏ចេញទៅតែម្នាក់ឯង កាយទ្រង់នៅទ្រង់នេះ តែអារម្មណ៍របស់ទ្រង់ហោះហើរទៅតាមស៊ុកជីនបាត់ទៅហើយ ចំណែកឯភ្នក់ភ្លើងវិញក៏ត្រូវបានបង្កាត់ឡើងភ្លឺ តង់ក៏រៀបចំរួចជាស្រេច ដោយអង្គរក្សទាំងអស់នោះជាអ្នកចាត់ការទាំងអស់ ត្បិតថាការដើរព្រៃអត់មិនបានឡើយគឺភ្នក់ភ្លើង ហេតុផលដើម្បីការពារសត្វព្រៃ ម្យ៉ាងដុតចង់បង្ហុយផ្សែង ដេញសត្វល្អិតដូចជាសត្វមូសផង។
   " ហ៊ឹម...!! " ព្រះនាងអេរីសាទ្រង់ក៏យាងចេញឆ្ងាយពីពួកគេបន្តិច យាងមកឈរតែអង្គឯងក្បែរដុំថ្មធំមួយ ទ្រង់ប្រលែងខ្យល់ដង្ហើមយ៉ាងវែងឡើង លើកដៃមកអោបខ្វែងទ្រូង ងើយសម្លឹងមើលទៅព្រះច័ន្ទហាក់តឹងព្រះទ័យ រកថ្លែងមិនត្រូវ ម្យ៉ាងការធ្វើដំណើរក៏ហាក់វែងឆ្ងាយ និងនឿយហត់ដូចគ្នាដែល មិនដឹងថាពេលណានិងទៅដល់នោះទេ។
   " ទ្រង់មកឈរធ្វើអីនៅត្រង់នេះ " ភ្លាមនោះរាជទាយាទណាមជុនទ្រង់ស្រាប់តែមកដល់តាំងពីពេលណាក៏មិនដឹង ហើយក៏មានបន្ទូលនៅពីក្រោយខ្នងព្រះនាងអេរីសាតែម្តង ចំណែកព្រះនាងអេរីសាទ្រង់ក៏ហាក់ភ្ញាក់មិនស្ទើរដែរ ត្បិតថាទ្រង់កំពុងតែអន្លង់អន្លូច មិនបានចាប់អារម្មណ៍លឺសម្រិបជើងរបស់អ្នកម្ខាងទៀតយាងមកឡើយ ទ្រង់ងាកព្រះភ័ក្ត្របែទៅម្ចាស់សម្លេងនោះទាំងភ្ញាក់ តែបែក្លាយជារឿងកំប្លែងសម្រាប់អ្នកម្ខាងទៀតទៅវិញ រាជទាយាទណាមជុនទ្រង់ហាក់អស់សំណើច លើកដៃមកញីបបូមាត់ស្រាលៗ ហាក់ញញឹមតែមិនចង់ឱ្យឃើញ។
   " ទ្រង់កំប្លែងណាស់រឺរឆជទាយាទណាមជុន!? " ព្រះនាងអេរីសាទ្រង់មានបន្ទូលសួរឡើងទាំងខាំមាត់សម្លក់ទៅរាជទាយាទទាំងខ្នក់ខ្នាញ់ លេងមកស្ងាត់ៗបែបនេះ បើទ្រង់ភ័យស្លាប់ឱ្យគិតយ៉ាងមិច?
   " គ្មានទេ " រាជទាយាទណាមជុនទ្រង់ស្រាប់តែប្តូរទឹកព្រះភ័ក្ត្រឡើងភ្លាមៗ ពីញញឹមទៅជាស្មើរៗ ស្ងួតៗ ទ្រង់បោះជំហ៊ានយាងទៅអង្គុយលើថ្មក្បែរម្ចាស់កាយតូចល្អិតឯណោះ ដូចជាគ្មានរឿងអីកើតឡើងយ៉ាងអញ្ចឹង៖
   " ទ្រង់មិនទាន់ឆ្លើយនិងយើងទេ ទ្រង់មកឈរទ្រង់នេះធ្វើអី មកឆ្ងាយពីភ្នែកគេឯងបែបនេះ បើមានស្វាណាចាប់យកទៅបាត់ គិតយើងយ៉ាងមិច? " រាជទាយាទណាមជុនទ្រង់ក៏មានបន្ទូលហាក់ចង់ចម្អន់ឱ្យព្រះនាងអេរីសា ត្បិតថាព្រះនាងអេរីសាឯណេះកាលបើលឺពាក្យស៊កសៀតបែបលេងសើចហើយក៏ហាក់ខ្នក់ខ្នាញ់ ចង់ហក់ទៅមួលកររាជទាយាទមិនស្ទើរដែរ តែក៏មិនហ៊ាន ទើបបានត្រឹមតែសម្លក់ខាំមាត់ ចំណែកឯរាជទាយាទណាមជុនឯណោះទ្រង់ក៏ងាកសម្លឹងមើលទៅផ្ទៃមុខក្រហមដូចម្ទេសទុំរបស់ព្រះនាងអេរីសាហើយ ទ្រង់ក៏ញញឹមតែមិនបង្ហាញឱ្យព្រះនាងអេរីសាបានឃើញឡើយ ទ្រង់ងាកបែព្រះភ័ក្ត្រចេញ ងើយសម្លឹងមើលទៅព្រះច័ន្ទធ្វើប្រងើយ ត្បិតថាទ្រង់ព្យាយាមធ្វើដូចជាធម្មតាៗដើម្បីកុំឱ្យ ព្រះនាងអេរីសាទ្រង់ចាប់បាននិងឯង។
   " ខ្លាចតែស្វាមិនគួរឱ្យខ្លាចដូចជាមនុស្សទេដឹងពរម្ចាស់ ជាពិសេសគឺមនុស្សដែលមានព្រះទ័យប្រែប្រួលរាល់ថ្ងៃ ពិបាកផ្កាប់ចិត្តខ្លាំងណាស់ "

=============
MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now