០៧

20 2 0
                                    

ល'បៀបថា...អ្នកអានធ្វើគ្រប់លក្ខខណ្ឌអីចឹងហាណា ហុហុ😸 រីករាយអានណាចាស៎...

គូរដណ្តឹងរាជវង្ស
ភាគទី ០៧

   ស៊ុកជីនឈរស្រឡាំងកាំងមួយកន្លែង បើកភ្នែកធំៗហាក់ភ្ញាក់ផ្អើលជាមួយនិងវត្តមានអ្នកដែលទឹមតែនិងបែមុខមករកនាយឯណោះ ខណ:ដែលព្រះនាងនិង អ៊ែលឡាដែលឈរក្បែរនាយនោះក៏ត្រូវងាកបែមកសម្លឹងមុខនាយទាំងភ្ញាក់ផ្អើល ហាក់ផ្ទៀងចង់ស្តាប់ប្រយោគអម្បាញ់មិញនេះសាជាថ្មីដូចគ្នា។
   "រា..រាជទា..ទាយាទ!!" ព្រះនាងអេរីសាទ្រង់មានបន្ទូលទាំងរដាក់រដុបហាក់មិនចំភាសារ កែវភ្នែករ៉េទៅសម្លឹងមុខអ្នកដែលកំពុងតែឈរសម្លក់ទ្រង់មិនដាក់ភ្នែកនោះទាំងភិតភ័យ លេបទឹកមាត់ចូលទៅក្នុងពោះមិនដឹងជាប៉ុន្មានក្អឿកទៅហើយក៏មិនដឹងទេ ត្បិតរាជទាយាទណាមជុនទ្រង់ក៏បោះជំហ៊ានយាងចូលមកក្បែរកាយព្រះនាងបន្តិចម្តងរហូតទាល់តែគៀក កែវភ្នែកទ្រង់ទាំងគូសម្លក់ព្រះនាងមិនដាក់ ហាក់បីដូចជាចង់ហែកសាច់ទាំងដុំ ខណ:ដែលព្រះនាងក៏ហាក់មិនហ៊ានកម្រើកព្រះកាយ ឈរធ្មឹងធ្មឹកមួយកន្លែងដូចជាគល់ឈើ។
   "ឧត្តមសេនីយ៍ជីន" រាជទាយាទណាមជុនទ្រង់យាងមកក្បែរកាយព្រះនាងរួចក៏ប្រលែងក្រសែរភ្នែកតម្រង់ទៅរកនាយកម្លោះនៅខាងក្រោយឯណោះ មុននិងទ្រង់ឧទានបន្ទូលហៅរកឈ្មោះ៖
   "ឯងពិតជាថ្លើមធំណាស់សូម្បីតែមិត្តស្រីរបស់ឯងក៏បណ្តោយឱ្យនាងហ៊ានជេរយើងដែល" ទ្រង់បើកភ្នែកធំៗបន្ទូលស្តីថាឱ្យព្រមទាំងសម្លក់ស៊ុកជីនទាំងភ្លើងកំហឹងក្នុងចិត្តកំពុងតែឆាបឆេះ នេះទ្រង់កំពុងតែយល់ច្រឡំហើយមែនទេ? ព្រះនាងក៏ហាក់បើកភ្នែកធំៗទាំងហួសចិត្តដូចគ្នាដែល កាលបើលឺពាក្យថាមិត្តស្រីហើយនោះ មិត្តស្រី!! នេះឆ្កួតទេហេស៎?
   "រាជទាយាទ..គឺថា..ខ្ញុំ" ស៊ុកជីនហាក់ភ្ញាក់ផ្អើលកាលបើលឺពាក្យថាមិត្តស្រី មិត្តស្រី!! កុំប្រាប់ណាថាទ្រង់គិតថាព្រះនាងគឺជាមិត្តស្រីរបស់គេ នាយកម្លោះលើកដៃក្រវីចុះឡើងបដិសេធប៉ុន្តែមិនទាន់ពេលទេ ត្បិតកំហឹងខឹងសម្បាររបស់រាជទាយាទណាមជុន កំពុងតែដុតរោលព្រះទ័យទ្រង់ពេញទំហឹងទៅហើយ។
   "មកតាមខ្ញុំ…"
   "អាយ៎!!" រាជទាយាទណាមជុនទ្រង់ហាក់ខឹងក្រោតខ្លាំងណាស់ ទ្រង់ក៏យកដៃទៅចាប់កញ្ឆក់ទាញដៃព្រះនាងអេរីសាតម្រង់ទៅរកឡានដែលឈប់ចតនៅមាត់ផ្លូវឯណោះទាំងអន្ទះសារ ព្រះភ័ក្ត្រទ្រង់ពេលនេះគឺក្រហមដូចជារងើកភ្លើងទៅហើយ។
   "ទ្រង់ចង់នាំខ្ញុំម្ចាស់ទៅណា?" ព្រះនាងអេរីសាទ្រង់ខំប្រឹងឈោងដៃទៅបេះដៃរាជទាយាទដែលកាន់ក្តាប់ដៃព្រះនាងមិនលែងនោះទាំងពិបាកនិងការឈឺចាប់ពេញរង្វង់ករដៃទ្រង់ ប៉ុន្តែមិនបានផលឡើយ ព្រោះកម្លាំងព្រះនាងនៅខ្សោយខ្លាំងណាស់ មានតែទ្រាំយាងទៅតាមមួយគ្រាសិនតែប៉ុណ្ណោះ ទោះព្រះទ័យមិនចង់ក៏មិនអាចរើគេចខ្លួនបាន។
   "អាយ៎!! អូយ..." រាជទាយាទណាមជុនទ្រង់ក៏នាំកាយរបស់ព្រះនាងអេរីដាបោះលាន់ស្នូរ ព្រុស!! ចូលទៅក្នុងឡានស្ព័ររបស់ស៊ុកជីនដែលជិះជូនព្រះនាងមកនោះដោយគ្មានថ្នមកម្លាំងសូម្បីតែបន្តិចសោះ រួចទ្រង់ក៏រុញទ្វាឡានបិទទើបទ្រង់ឆ្វែលមកបើកទ្វាឡានម្ខាងទៀតខាងតៃកុង រួចទ្រង់ក៏ចូលទៅអង្គុយបញ្ឆេះឡានបើកចេញទៅតែម្តង ត្បិតស៊ុកជីននិងអ៊ែលឡាក៏ឈរមើលរាល់សកម្មភាពទាំងនោះដែល គ្រាន់តែពួកគេមិនហ៊ានលូកដៃតែប៉ុណ្ណោះ ព្រោះតែពួកទ្រង់សុទ្ធតែជាខ្សែររាជវង្សដូចគ្នានិងឯង។
...
   "ទ្រង់ចង់នាំខ្ញុំម្ចាស់ទៅណា?" ព្រះនាងអេរីសាទ្រង់នៅតែទន្ទួចសួរនៅបន្ទូលដដែលទាំងព្រះចង់ដឹងនិងភ័យខ្លាច ខណ:ដែលឡានឯណោះក៏កំពុងតែបើកទៅមុខជារឿយៗទៅហើយ។
   "ទៅរំលោភហើយក៏សម្លាប់" រាជទាយាទណាមជុនទ្រង់មានបន្ទូលតែប៉ុណ្ណឹងហើយ ទ្រង់ក៏ជាន់ហ្គាបន្ថែមល្បឿនឡានយ៉ាងលឿនជាងមុនថ្វេរដងថែមទៀត ត្បិតព្រះនាងអេរីសាកាលបើទ្រង់លឺពាក្យបែបនេះហើយ ទ្រង់ហាក់ភ័យលើសមុនថែមមួយកម្រិតទៀតតែម្តង ចិត្តទ្រង់ចង់តែលោតចេញពីឡានទៅខ្លាំងណាស់ ប៉ុន្តែមិនអាច ព្រោះទ្រង់នៅស្តាយជីវិតមួយនេះនៅឡើយ។
...
   "ព្រះនាង…ហ្អឹហ្អឹ…ទ្រង់ចង់នាំព្រះនាងទៅណា?" ក្រលែកមកមើលអ៊ែលឡានិងស៊ុកជីនឯណេះវិញ ពួកគេបានត្រឹមតែស្រែកសួរពីរចម្ងាយតែប៉ុណ្ណោះ ត្បិតឡានរបស់រាជទាយាទក៏បានបើកចេញទៅឆ្ងាយដែលទៅហើយ ទោះចង់ឃាត់ក៏ឃាត់មិនទាន់ដែល ម្យ៉ាងទៀតទ្រង់គឺជាព្រះរាជទាយាទ តើមានអ្នកណាហ៊ានរារាំងទ្រង់បានទៅ?
   "គេទៅបាត់ហើយ រទះ!! ចុះរទះផ្លែឈើរបស់ខ្ញុំ? ពុទ្ធោអើយ…ហ៊ឺហ៊ឺ…អស់ហើយផ្លែឈើរបស់ខ្ញុំមិនទាន់បានលក់ផង" លោកយាយស្រែកត្រហូរយំខ្លាំងឡើងៗ កាលបើអ្នកដែលបានបំផ្លាញ់នោះក៏ចាកចេញទៅធ្វើប្រងើយ មិនគិតទទួលខុសត្រូវរឺក៏សុំទោសលោកយាយសូម្បីតែមួយម៉ាត់សោះ លោកយាយរត់មកលើករទះទាំងយំផងយ៉ាងសស្រាក់ ត្បិតស៊ុកជីនដែលនៅឈរទ្រង់នោះកាលបើឃើញបែបនេះគេក៏ហាក់ធ្វើអីមិនត្រូវដូចគ្នា ព្រោះតែឡានដែលនាយបានយកមកនោះក៏ត្រូវរាជទាយាទបើកយកទៅបាត់ទៅហើយ តើនាយត្រូវត្រឡប់ទៅវិញដោយរបៀបណា? កំពុងតែខ្វល់រឿងចំពោះនេះ នៅមានរឿងលោកយាយមួយទៀត ពិតជាថ្ងៃស៊យមែនហើយ។
   ស៊ុកជីននាយក្រវីក្បាលហួសចិត្តបន្តិច មុននិងលូកដៃចូលក្នុងហោបាវខោដកយកលុយមួយចំនួនចេញមក រួចក៏បោះជំហ៊ានដើរសម្តៅទៅរកលោកយាយដែលកំពុងតែយំសោកសៅស្តាយរទះនិងផ្លែឈើរបស់គាត់ឯណោះ រួចនាយក៏ហុចលុយមួយចំនួនឱ្យទៅលោកយាយទាំងទឹកមុខញញឹមយ៉ាងស្រស់។
   "ឱ្យខ្ញុំសុំទោសជំនួសបុរសម្នាក់នោះផងលោកយាយ នេះគឺជាលុយមួយចំនួន វាគ្រប់ល្មមសម្រាប់ទិញរទះថ្មីនិងផ្លែឈើទាំងអស់នោះបានហើយ សង្ឃឹមថាលោកយាយនិងទទួលយកវាទៅចុះ"
   "ហ៊ឺហ៊ឺ…" លោកយាយឈោងដៃមកទទួលលុយទាំងនោះទាំងសម្លេងយំមិនទាន់បាត់ ប៉ុន្តែកាលបើលុយបានមកដល់ដៃហើយ លោកយាយហាក់ជ្រះស្រឡះក្នុងចិត្តអស់រលីង ប្តូរមកជាមួយនិងស្នាមញញឹមមានសង្ឃឹមជំនួសវិញ៖
   "ល្អណាស់អ្នកកម្លោះសង្ហាហើយចិត្តល្អទៀត ជូនពរឱ្យមនុស្សស្រីដែលលោកស្រឡាញ់មកស្រឡាញ់លោកវិញដូចគ្នាចុះណា" លោកយាយ និយាយជូនពរទាំងញញឹមពព្រាយ ភ្នែកសម្លឹងរកនាយកម្លោះក៏មិនបានយូរដែល ព្រោះរវល់តែបែមករាប់លុយដែលនៅក្នុងដៃនោះមិនទាន់អស់ ត្បិតស៊ុកជីនក៏ហាក់ទម្លាក់ទឹកមុខចុះភ្លាមៗ កាលបើស្តាប់នៅពាក្យជូនពររបស់លោកយាយចប់ហើយនោះ តើវាអាចទៅរួចយ៉ាងមិចទៅ បើមនុស្សដែលនាយស្រឡាញ់នៅខ្ពស់ដល់ថ្នាក់និងនោះ? នាយគិតបែបនេះរួចនាយក៏ក្រោកឈរឡើងដោយជួយគ្រាលោកយាយម្នាក់នោះឱ្យក្រោកឡើងមកជាមួយនិងនាយដូចគ្នា។
   "អរគុណសម្រាប់ពាក្យជូនពររបស់លោកយាយខ្លាំងណាស់ ប៉ុន្តែវាមិនអាចទៅរួចនោះទេ" ស៊ុកជីននិយាយតែប៉ុណ្ណឹងហើយញញឹមរួចក៏ដើរចាកចេញពីលោកយាយម្នាក់នោះតែម្តង ដោយបណ្តោយឱ្យលោកយាយហាក់ឆ្ងល់តែម្នាក់ឯង នាយបោះជំហ៊ានដើរចេញយ៉ាងវែងៗ តម្រង់ទៅរកកាយអ៊ែលឡាដែលឈរក្បែរផ្លូវគិតតែពីបារម្ភពីរព្រះនាងអេរីសាស្ទើរប្រះដើមទ្រូងឯណោះមិនឈប់ ត្បិតថាអ៊ែលឡាតាំងពីដើមមកនាងនិងព្រះនាងគឺស្និតស្នាលគ្នាណាស់តាំងតែពីព្រះនាងនៅតូច សូម្បីតែព្រះមាតាទ្រង់ក៏មិនដែលនៅក្បែរទ្រង់គ្រប់ពេលដូចជានាងដែល នាងមិនដែលឃ្លាតឆ្ងាយពីព្រះនាងសូម្បីតែមួយជំហ៊ាន មានតែលើកនេះហើយគឺជាលើកទីមួយ មិនឱ្យនាងបារម្ភយ៉ាងមិចនិងបានទៅ?
   "ហ្អឹកហ្អឹក...ព្រះនាង..."
   "នាងកុំបារម្ភអី រាជទាយាទទ្រង់មិនធ្វើអីព្រះនាងទេ" ស៊ុកជីនដើរចូលមកជិតកាយនាងហើយក៏និយាយនៅពាក្យនេះ ដោយលោដៃទៅអង្អែលខ្នងនាងតិចៗផង ព្រោះនាយក៏ដឹងពីអត្តចរិតរបស់រាជទាយាទច្បាស់ ថាទ្រង់មិនមែនជាមនុស្សឃោឃៅដូចជាមនុស្សគ្រប់គ្នាគិតនោះទេ។
   "លោកដឹងបានយ៉ាងមិចបានថាទ្រង់និងមិនធ្វើអីព្រះនាងនោះ មើលទៅទ្រង់ដូចជាខ្ញាល់និងព្រះនាងខ្លាំងណាស់ ទ្រង់មិនមែនចង់ធ្វើឃាតព្រះនាងទេដឹង អត់ទេ ព្រះនាងរបស់ខ្ញុំ ហ្អឹកហ្អឹក…" អ៊ែលឡានិយាយទាំងភ័យយ៉ាងញ័រមាត់ទទ្រើក រួចក៏ខ្ទប់មុខយំខ្លាំងឡើងៗ មិនមែននាងគិតច្រើនពេកទេមែនទេ? ប៉ុន្តែវាក៏សមហេតុផលដែល ត្បិតស៊ុកជីនក៏មិនតបតអ្វីច្រើនដែល នាយក្រវីក្បាលរួចក៏ឈានជើងដើរចេញមកខាងមុខប៉ុន្មានជំហ៊ាន រួចនាយក៏លូកដៃចូលហោបាវទាញយកទូរស័ព្ទចេញមករួចក៏ចុចវាសទៅមកមុននិងលើកមកដាក់ផ្អិបនិងត្រចៀក។
.../...
   "ទ្រង់ចង់នាំខ្ញុំម្ចាស់ទៅណា?" ព្រះនាងអេរីសាទ្រង់នៅតែទន្ទួចសួរនៅសំណួរដដែលៗ ទ្រង់ហាក់អង្គុយនៅលើឡានមិនសុខព្រះកាយនោះទេ ទ្រង់រើចុះរើឡើងសម្លឹងទៅមើលផ្លូវតាមកញ្ចក់បង្អួចឡានហាក់ដូចជាប្រហាក់ប្រហែលផ្លូវដូចជាធ្លាប់មក ប៉ុន្តែមិនចាំ អារម្មណ៍ទ្រង់ពេលនេះភ័យលើសពីភ័យទៅហើយ នេះមិនមែនគ្រាន់តែពាក្យជេរមួយម៉ាត់ទ្រង់ហ៊ានសម្លាប់មនុស្សទេដឹង?
   "នៅឱ្យស្ងៀមទៅ មនុស្សឈ្លើយដូចជានាងគួរតែទទួលបានមេរៀន" រាជទាយាទណាមជុនទ្រង់មានបន្ទូលទាំងមិនសម្លឹងមើលព្រះភ័ក្ត្រព្រះនាងអេរីសាសូម្បីតែបន្តិច ទ្រង់គិតតែពីបន្ថែមល្បឿនឡានកាន់តែលឿនទៅៗ មិនយូរឡានក៏បើកមកដល់មុខរាជវាំងនៃចក្រភពអង់គ្លេស ទ្រង់ក៏បតចង្កូតឡានចូលទៅខាងក្នុងយ៉ាងលឿនស្លេវតែម្តង គ្មានបង្អន់សូម្បីតែបន្តិច មិនអាណិតដល់ចិត្តអ្នកដែលអង្គុយក្បែរទ្រង់ថាភ័យប៉ុណ្ណារឺក៏អត់នោះទេ។
   រាជទាយាទណាមជុនទ្រង់ក៏រុញទ្វាចេញឡានដោយកម្រោល រួចទ្រង់ក៏ឆ្វែលទៅបើកទ្វាខាងព្រះនាងអង្គុយនោះម្តងទៀត ព្រះនាងគិតតែពីរួញខ្លួនចូលក្នុងខណ:ដែលរាជទាយាទណាមជុនទ្រង់ក៏តាមទៅចាប់ទាញដៃព្រះនាងចេញមកក្រៅឱ្យទាល់តែបានដូចគ្នា។
   "អាយ៎!! ថ្នមបន្តិចបានទេខ្ញុំម្ចាស់ឈឺ" ព្រះនាងអេរីសាទ្រង់យាងតាមអ្នកដែលអូសដៃទ្រង់បន្តើរស្រែកបន្តើរ ហេតុអីក៏ទ្រង់ចិត្តក្តៅបែបនេះ? សូម្បីតែមនុស្សស្រីទន់ខ្សោយម្នាក់ក៏ទ្រង់ហ៊ានធ្វើបាបដែលមែនទេ? ត្បិតកាយវិការទាំងនេះក៏ត្រូវប្រទះភ្នែកឃើញដោយព្រះនាងចេស្មីនដែលទ្រង់ចៃដន្យដើរកាត់ទីនោះដូចគ្នា។
   "នោះគឺជារាជទាយាទមែនទេឈូប៊ី?" ព្រះនាងចេស្មីនទ្រង់ចោទសំណួរទៅស្រីបម្រើរបស់ទ្រង់ឡើង កាលបើទ្រង់ឃើញអ្នកដែលកំពុងតែប្រទាញប្រទង់គ្នានោះបានដើរកាត់មុខហើយ ត្បិតទ្រង់ក៏ជ្រិមចិញ្ចើមឡើង ព្រោះទ្រង់មើលមិនស្គាល់មនុស្សស្រីដែលត្រូវរាជទាយទអូសទីងណាត់ទីងណែងឯណោះ។
   "ចុះទ្រង់នាំស្រីមកពីរណាចូលរាជវាំង?" ទ្រង់មិនបានចាំចម្លើយពីស្រីបម្រើទ្រង់សិនទេ ទ្រង់ក៏ប្រញ៉ាប់យាងទៅតាមតែម្តង។

=========
អរគុណគ្រប់គ្នាសម្រាប់ការធ្វើគ្រប់លក្ខខណ្ឌ😽💗
MOZU💗📝

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now