៣៧+៣៨

7 1 0
                                    

បើម៉ោង9បានត្រឹម35ឡាច អេតមីនជូនមួយភាគទៀត😽👌រីករាយអានណាចាស៎...

គូរដណ្តឹងរាជវង្ស
ភាគទី ៣៧+៣៨

...ពេលយប់...
   ពេលវេលាយប់ស្ងាត់ក៏ឈនចូលមកដល់ នៅក្នុងបន្ទាយកុលសម្ព័ន្ធពេលនេះក៏ហាក់អ៊ូអរ មានមនុស្សម្នាមកឈរត្រៀមត្រានៅខាងមុខបល្ល័ង្ករបស់នាក់គ្រប់គ្រងកុលសម្ព័ន្ធអង្គុយយ៉ាងកក់គុញ ដោយម្នាក់ៗក៏កាន់នៅភ្លើងរណូលបំភ្លឺគ្រប់ដៃទាំងអស់ គ្មានចន្លោះម្នាក់ ត្បិតថាទីនេះគឺជាតំបន់ព្រៃភ្នំ ធម្មតាច្បាស់ជាគ្មានភ្លើងអគ្គិសនីដើម្បីប្រើប្រាប់ដូចនៅទីក្រុងឡើយ។
...ហ្វូ!!.. ហ្វ...
   សម្លេងហូរកញ្រ្ចៀវនៃពួកមនុស្សម្នា ដែលរស់នៅក្នុងជំរុំកុលសម្ព័ន្ធទាំងអស់ ក៏ដូចជាអ្នកដែលមានវត្តមាននៅទីនេះ ស្រែកហូរឡើងស្រុះគ្នា ត្បិតថាពេលនេះ បើក្រឡែកទៅខាងលើកៅអីបល្ល័ង្ក នៅចំពោះមុខរបស់ពួកគេ ទិសដៅដែលពួកគេកំពុងតែសម្លឹង ក៏បានឃើញនៅវត្តមានម្ចាស់កាយចំណាស់ មាធធំមាំម្នាក់ដើរចូលមកបង្ហាញខ្លួនទាំងញញឹមពព្រាយ ដាក់ខ្លួនអង្គុយចុះនៅលើកៅអីឈើ ដែលមានឈ្មោះបល្ល័ង្កនាក់គ្រប់គ្រងកុលសម្ព័ន្ធ ត្បិតបើមើលតាមរូបរាងរបស់គេ មិនខុសនោះទេ គេពិតជាម្ចាស់កុលសម្ព័ន្ធប្រាកដណាស់៖
   (ជ័យយ៎ម្ចាស់កុលសម្ព័ន្ធ ម្ចាស់កុលសម្ព័ន្ធឈ្នះៗ) ពាក្យគ្រប់ម៉ាត់ទាំងនេះ សុទ្ធតែបានបន្លើរឡើងមកដោយមនុស្សនៅទីនោះទាំងអស់ ពួកគេស្រែកនៅពាក្យនេះឡើងព្រមៗគ្នា យ៉ាងទ្រហឹង ត្បិតថានេះគឺជាទំនៀមទម្លាប់ប្រពៃណីរបស់ពួកគេទៅហើយ។
   " បានហើយ...បានហើយគ្រប់គ្នា ហាស់ៗហាហា " ម្ចាស់កុលសម្ព័ន្ធក៏ញញឹមក្រោកឈរឡើងមក ព្រមទាំងលើកដៃហាមប្រាម ទៅកាន់មនុស្សម្នាដែលឈរនៅខាងក្រោមឯណេះ រួចក៏អោនខ្លួនឈោងយកចានស្រាមកកាន់ លើកដាក់នៅចំពោះមុខ មុននិងនិយាយអីបន្ថែមទៀត៖
   " អរគុណទាំងអស់គ្នា ដែលបានមកចូលរួម អបអរក្នុងពិធីសែនព្រេន ជ្រើសរើសម្ចាស់ស្រីថ្មីរបស់យើងនៅថ្ងៃនេះ ដើម្បីជាការគោរព អរគុណដល់គ្រប់គ្នា យើងសូមលើកស្រាមួយចាននេះ ជូនដល់អ្នកទាំងអស់គ្នា ដើម្បីបង្ហាញថាយើងពិតជាចង់អរគុណដោយសុទ្ធតែចិត្តចុះ ហិហិ ក្អឹក!! " និយាយតែប៉ុណ្ណឹង ម្ចាស់កុលសម្ព័ន្ធក៏លើកចានស្រាមកអកផឹក ត្រឹមតែមួយក្អឹក រួចក៏បោកចានចោលក្បែរជើង ប្រាវ!! ដោយពួកមនុស្សទាំងអស់នោះក៏ទះដៃសាទរតាមក្រោយផង៖
   " ឥឡូវកុំឱ្យគ្រប់គ្នាចាំយូរ យើងមកជួបជាមួយនិងម្ចាស់ស្រីថ្មីរបស់គ្រប់គ្នាតែម្តងទៅ " គ្រាន់តែគេនិយាយបានប៉ុណ្ណឹង ពួកកូនចៅរបស់គេ ដែលជាអ្នកតុបតែងខ្លួនឱ្យម្ចាស់កាយតូចល្អិតនោះ ក៏ចាប់គ្រៀកដៃនាំនាងចូលមក ទោះបីជានាងចង់រើបម្រាស់ក៏គ្មានបានផល ត្បិតថាមនុស្សដែលកំពុងតែចាប់នាងក៏មិនមែនមានតែម្នាក់ ហើយម្យ៉ាងទៀតពួកគេក៏យកក្រណាត់គ្របមុខនាងយ៉ាងជិត មើលអ្វីក៏មិនឃើញ ទើបក្លាយទៅជារឿងពិបាក ក្នុងការចង់ដោះខ្លួនចេញ។
   " លែងយើងទៅ ហ្អឹកហ្អឹក ខ្ញុំមិនព្រមធ្វើជាប្រពន្ធរបស់អ្នកឯងទេ អាមនុស្សព្រៃ លែងយើងទៅ... " សម្លេងស្រែក ជេរលាយបន្ថែមជាមួយពាក្យអង្វរករក៏បន្លើរឡើង ត្បិតពេលនេះមើលមិនឃើញមុខរបស់នាង ប៉ុន្តែបើស្តាប់តាមសម្លេងក៏មានអារម្មណ៍ថាប្រហាក់ប្រហែលដែល ត្បិតថាសម្លេងដ៏ស្រួយមួយនេះក៏បានលឺទៅដល់អ្នកដែលត្រូវគេចងឆ្កាង ផ្អោបគ្នានៅឯក្រោមដើមឈើម្ខាងឯណេះយ៉ាងច្បាស់ ធ្វើឱ្យម្ចាស់កាយសង្ហាទាំងពីរអាចចំណាំ និងស្គាល់បានតែម្តង ប្រាកដណាស់ពិតជាសម្លេងរបស់ព្រះនាងអេរីសាមិនខុសនោះទេ ពួកគេសម្លឹងមើលមុខគ្នាទាំងភ្ញាក់ រួចក៏ប្តូរក្រសែរភ្នែកសម្លឹងមើលទៅកន្លែងដែលពួកមនុស្សកំពុងតែអ៊ូអរឯណោះវិញម្តង។
   " អាយ៎!! " សម្លេងមួយនេះក៏បានបន្លើរឡើងម្តងទៀតទាំងគ្មានចេតនា ត្បិតថាម្ចាស់កុលសម្ព័ន្ធក៏ចូលមកដកក្រណាត់គ្របនោះចេញពីមុខរបស់ម្ចាស់កាយតូចល្អិតទាំងមិនបានត្រៀម ហើយក៏ធ្វើឱ្យអ្នកដែលកំពុងតែគិត និងខំប្រឹងសម្លឹងមកពីចម្ងាយឯណេះ បានឃើញយ៉ាងច្បាស់ថាមិនខុសនោះទេ ពិតជាព្រះនាងអេរីសាពិតមែន រូបពិត សម្លេងពិត គ្មានខុសអីបន្តិចនោះទេ។
   (ហ៊ូ...ស្អាតខ្លាំងណាស់ ស្អាតណាស់ ខ្ញុំមិនដែលបានឃើញមនុស្សស្រីឯណាស្អាតបែបនិងនោះទេ)
   (ហ៊ូ...មែនហើយៗ) ពាក្យសរសើរមួយនេះក៏បានបន្លើរឡើងបន្ត បន្ទាក់កន្ទុយគ្នា ពីពួកហ្វូងមនុស្សដែលឈរត្រៀតត្រានៅទីនោះ ប៉ុន្តែចម្លែកអីតែអ្នកដែលត្រូវបានគេសរសើរ បែជាគ្មានអារម្មណ៍រំភើបចិត្ត រឺមានប្រតិកម្មអីបន្តិចទាល់តែសោះ គិតតែពីភ័យខ្លាច យ៉ាងញ័រខ្លួនទៅវិញ ត្បិតថាទីនេះពិតជាចម្លែក និងគួរឱ្យខ្លាចពេកហើយសម្រាប់ទ្រង់ ទាំងការតុបតែងខ្លួន គូសមុខ គូសមាត់ មើលមិនយល់ទេ ហើយសូម្បីរតែការស្លៀកពាក់ ក៏សុទ្ធតែជាស្បែកសត្វដែល ក្លិនឆ្អាប ក្លិនស្អុយក៏ឆួលពេញច្រមុះអស់ទៅហើយ។
   " បានហើយៗគ្រប់គ្នា យើងបានគិតរួចហើយ នៅថ្ងៃសែនព្រេនម្ចាស់ស្រីថ្មីក្នុងយប់នេះ យើងនិងយកអ្នកទោសដែលយើងចាប់បានពីផ្លូវស្លាប់ទាំងពីរអ្នកនោះមកបូជាជូនព្រះជាម្ចាស់ ដើម្បីឱ្យទ្រង់ប្រទានពរដល់ថ្ងៃពិសេសរបស់យើង ហាសៗៗ " ម្ចាស់កុលសម្ព័ន្ធនិយាយឡើង ព្រមទាំងចង្អុលបង្ហាញទៅទិញដៅ ដើមឈើនៅខាងក្រោយពួកគេឯណោះ ត្បិតថាពួកមនុស្សម្នាទាំងនោះក៏បែមុខសម្លឹងតម្រង់ទៅកាន់ទិសដៅនោះដូចគ្នា ពួកគេចាប់ផ្តើមញ៉ែកខ្លួនចេញពីគ្នាបន្តិច ទុកត្រឹមតែមួយប្រឡោះផ្លូវ សម្រាប់ឱ្យម្ចាស់កុលសម្ព័ន្ធរបស់ពួកគេចុះមក និងដើរបានស្រួលបន្តិច ព្រះនាងអេរីសាដែលត្រូវគេចាប់គ្រៀកកាយទ្រង់ជាប់នៅខាងលើឯណោះ ក៏ងាកព្រះភ័ក្ត្រមក សម្លឹងទៅទិសដៅជាមួយនិងពួកគេនោះដូចគ្នា ហើយក៏ឃើញថា អ្នកទោសដែលពួកគេនិយាយដល់នោះ គឺជារាជទាយាទណាមជុននិងលោកឧត្តមសេនីយ៍ស៊ុកជីននិងឯង ទ្រង់បើកភ្នែកធំៗសរស្កាក់ ឧទានឈ្មោះពួកគេទាំងពីរតិចៗម្នាក់ឯង ត្បិតថាទ្រង់ក៏នឹកស្មានមិនដល់ដែល ថាពួកគេទាំងពីរក៏ត្រូវមនុស្សក្នុងកុលសម្ព័ន្ធនេះចាប់ខ្លួនបានអញ្ចឹងនោះ ហើយពេលនេះពួកគេក៏ចង់ចាប់ពួកទ្រង់យកទៅបូជាយញ្ញថែមទៀត ចំណែកទ្រង់ក៏ត្រូវគេចាប់យកមករៀបការ ទ្រង់នៅមានសង្ឃឹមអីទៀតទៅពេលនេះ ទ្រង់ជួយអ្នកណាក៏មិនបានដែល សូម្បីតែខ្លួនឯងក៏ទ្រង់ជួយមិនបានផង រឺក៏ត្រូវមកបង់ជីវិតនៅកណ្តាលព្រៃនេះពិតមែន? មិនអាចទេ គ្មានផ្លូវទេ ត្បិតព្រះនាងយូរីសានាងត្រូវការជំនួយពីពួកទ្រង់ខ្លាំងណាស់ ពួកទ្រង់គឺជាក្តីសង្ឃឹមរបស់ព្រះនាងហើយ នៅសល់ពេលត្រឹមតែមួយយប់ទៀតទេ ទោះយ៉ាងណាទ្រង់ត្រូវតែរកវិធីចេញឱ្យបាន។
...ប្រាវ!!...
   " ឈប់សិន!! " ព្រះនាងអេរីសាទ្រង់ក៏កន្រ្តាក់ព្រះកាយចេញពីអ្នកដែលចាប់គ្រៀកទ្រង់មុននោះ រួចទ្រង់ក៏ស្ទុះទៅទាញយកកាំបិតចិត្រផ្លែឈើដែលនៅមិនឆ្ងាយប៉ុន្មានពីដៃទ្រង់នោះ យកមកផ្ជង់កររបស់ទ្រង់ ព្រមទាំងឧទាននៅបន្ទូលនេះឡើង ហាមឃាត់មនុស្សម្នា ព្រមទាំងម្ចាស់កុលសម្ព័ន្ធ ឱ្យបែមកចាប់អារម្មណ៍និងទ្រង់វិញគ្រប់គ្នា៖
   " កុំចូលមក...បើហ៊ានតែចូលមកខ្ញុំនិងអាករ សម្លាប់ខ្លួនឯងភ្លាម បើមិនជឿក៏សាកមើលទៅ " កាលបើស្រវ៉ាបានកាំបិតមកគ្រប់គ្រងក្នុងដៃហើយទ្រង់ក៏បន្ថែមនៅប្រយោគនេះទៀត ត្បិតថាពួកស្រីៗដែលចាប់គ្រៀកទ្រង់អម្បាញ់មិញនោះ ក៏ប្រុងចូលមកចាប់ខ្លួនទ្រង់សាជាថ្មីដែរ ប៉ុន្តែមិនបានសម្រេច ត្រូវឈប់បង្អង់មួយកន្លែង ត្បិតថាពាក្យគម្រាមនេះពិតជាគួរឱ្យខ្លាចពេកហើយ ពួកនាងសម្លឹងមើលទៅមុខរបស់ម្ចាស់កុលសម្ព័ន្ធ ហើយក៏បានទទួលនៅក្រសែរភ្នែកពិឃាតនិងគម្រាមមកកាន់ពួកនាងត្រឡប់មកវិញ ទើបពួកនាងត្រូវអោនក្បាល និងដកខ្លួនថយ។
   " នាងចង់បានអី? នាងឆាប់និយាយទៅស្រីស្រស់ នាងឱ្យខ្ញុំធ្វើអីក៏ខ្ញុំព្រមទាំងអស់ សុំតែម្យ៉ាង កុំសម្លាប់ខ្លួនអី ស្តាយសាច់!! " ម្ចាស់កុលសម្ព័ន្ធឈរមួយកន្លែងមែនពិត តែក៏លើកដៃរាឆ្វេងស្តាំទន្ទួចអង្វរសុំ មិនចង់ឱ្យទ្រង់សម្លាប់ខ្លួន ព្រំនាងអេរីសាទ្រង់ស្តាប់លឺតែប៉ុណ្ណឹងក៏ប្តូរទឹកព្រះភ័ក្ត្រភ្លាមៗ ហាក់គិតឃើញគំនិតអ្វីម្យ៉ាង ទ្រង់ញញឹមបន្តិច រួចទ្រង់ក៏ចោលក្រសែរភ្នែកទៅកាន់អ្នកដែលត្រូវគេចាប់ចងឆ្កាងខាងក្រោមដើមឈើឯណេះម្តង ហើយគ្រប់គ្នាក៏ងាកទៅតាម៖
   " ដោះលែងពួកគេទៅ "
   " ថាមិច? " ម្ចាស់កុលសម្ព័ន្ធហាក់ភាំង ងាកមករកទ្រង់វិញទាំងជ្រឹមចិញ្ចើមជាប់ ត្បិតថាគេក៏សួរបញ្ជាក់ឡើងម្តងទៀត ដូចជាចង់ស្តាប់ឱ្យច្បាស់ជាងនិង ប៉ុន្តែ...ដូចជាលេងសើចជាមួយនិងអារម្មណ៍ពេកហើយទេដឹង...
   " នៅស៊ាំញ៉ាំដល់ណាទៀត? ជឿថាខ្ញុំសម្លាប់ខ្លួនពេលនេះដែលទេ? " កាលបើស្តាប់ពាក្យរារ៉ែករបស់ម្ចាស់កុលសម្ព័ន្ធហាក់តឹងទ្រូងហើយ ព្រះនាងអេរីសាទ្រង់ក៏ស្រែកឡើងខ្លាំងៗ ព្រមទាំងជ្រលោកាំបិតបំណងចង់គម្រាមមកផ្តិតជាប់និងករ រហូតដល់ហូរឈាមចេញមកឱ្យឃើញច្បាស់ ចំណែកគ្រប់គ្នាដែលនៅទីនោះទាំងអស់ក៏នាំគ្នាស្លន់ស្លោ ផ្ងាដៃ ផ្ងាជើង រកធ្វើអីក៏មិនត្រូវ ត្បិតថាម្នាក់ៗពិតជាស្តាយ កាលបើសម្រស់របស់ទ្រង់ពិតជាស្រស់ស្អាតពេកហើយ បើសិនជាទ្រង់ស្លាប់នៅពេលនេះ ពិតជាគួរឱ្យស្តាយខ្លាំងណាស់ សម្រាប់ពួកគេ។
   " ពួកឯងនៅឈរត្រឹមត្រុមដល់កាលទៀត ឆាប់ទៅដោះលែងពួកគេទៅ រឺក៏ចង់ឱ្យស្រីស្រស់របស់យើងសម្លាប់ខ្លួន? ឱ្យឆាប់ឡើងទៅ " ម្ចាស់កុលសម្ព័ន្ធក៏ស្រែកបញ្ជាទៅកូនចៅរបស់ខ្លួនឡើង ទាំងរទីមរទើម ញ័រដៃញ័រជើងស្លេកមុខងាំង រកតែធ្វើអីក៏មិនត្រូវដែល ត្បិតថាកូនចៅរបស់គេពិតជាកន្លងធម៌ពិតមែន បញ្ជាភ្លាម ក៏ធ្វើភ្លាមតែម្តង។
   បែក្រឡែកមកមើលស៊ុកជីននិងរាជទាយាទណាមជុនឯណេះ ពួកគេក៏ត្រូវបានដោះលែងឱ្យរួចផុតមានសេរីភាពភ្លាមៗ ត្បិតថាពួកគេក៏នៅហាលថ្ងៃ ហាលសន្សើមយូរដែលទៅហើយ គ្មានទឹកផឹក គ្មានអាហារញ៉ាំ គ្មានសូម្បីតែកម្លាំងនិងក្រោកឈរផង តែយ៉ាងណាពួកគេបែជាមិនបារម្ភពីខ្លូនឯងសូម្បីតែបន្តិច កែវភ្នែករបស់ពួកទ្រង់កំពុងតែសម្លឹងមើលទៅមុខរបួស របស់ព្រះនាងអេរីសាឯណោះមិនដាក់ភ្នែកទាំងស្លុតចិត្តទៅវិញ ពួកគេមិនបាននិយាយរឺមានបន្ទូលអ្វីទាល់តែសោះ នៅតែសម្លឹងមិនដាក់ភ្នែកដដែល ហាក់បីដូចជាកំពុងតែភ្លឹកយ៉ាងអញ្ចឹង។
   " ឥឡូវនេះខ្ញុំដោះលែងពួកគេហើយ ស្រីស្រស់នៅចង់បានអីទៀត ទម្លាក់កាំបិតនោះចុះមកណា៎ វាមិនសប្បាយលេងទេ បើចង់លេង បងលេងបងវិញមក " ម្ចាស់កុលសម្ព័ន្ធមិនត្រឹមតែនិយាយដោយមាត់ តែក៏ជ្រឹមជ្រុំចង់ទៅដណ្តើមកាំបិតចេញពីដៃព្រះនាងអេរីសាផងដែល។
   " កុំចូលមកជិតខ្ញុំ ឈរនៅត្រង់នោះហើយ មិនចឹងខ្ញុំនិងសម្លាប់ឥឡូវនេះខ្លួនភ្លាម " កាលបើលឺនៅពាក្យគម្រាមទាំងនេះហើយ ហាក់ធ្វើឱ្យម្ចាស់កុលសម្ព័ន្ធព្រមទាំងគ្រប់គ្នាលែងហ៊ានចូលទៅជិតទ្រង់តែម្តង បានត្រឹមតែឈរធ្មឹងមួយកន្លែង សម្លឹងទៅកាន់ទ្រង់ ទាំងធ្វើអីមិនត្រូវគ្រប់គ្នា។
   " ឥឡូវនិយាយមក ស្រីស្រស់ចង់បានអីទៀត យើងព្រមទាំងអស់ សុំតែម្យ៉ាងទេ កុំសម្លាប់ខ្លួនអី យើង...យើងមិនទាន់បានសែនព្រេន រៀបការនិងគ្នានៅឡើយទេ យើង..យើងនិយាយត្រង់ពិតមែន យើងស្តាយ "
   " ថ្នាំ...ថ្នាំបន្សាប!! " ព្រះនាងអេរីសាទ្រង់ទើបតែមានបន្ទូលបានប៉ុណ្ណឹង ក៏ដួល គ្រឹប!! នៅលើដីមួយចំហរខ្លួន សន្លប់លែងដឹងលឺអ្វីទាំងអស់ ត្បិតថាទ្រង់ក៏ហត់នឿយខ្លាំង ហើយថែមទាំងមានអារម្មណ៍ថាចាញ់ទឹក ចាញ់ដី លាយបញ្ជូលគ្នាផង ទើបធ្វើឱ្យរាងកាយទ្រង់ទ្រាំទ្រមិនបាន រួចក៏ដួលសន្លប់ទាំងមិនទាន់បាននិយាយអស់សេចក្តីផង កាលបើឃើញបែបនេះហើយ រាជទាយាទណាមជុនដែលឈរសម្លឹងមើលមកទ្រង់ពីចម្ងាយឯណឋោះ ក៏ផ្លោះព្រះកាយត្រឹមតែ5ជំហ៊ានតែប៉ុណ្ណោះ ឡើងមកខាងលើឆាកកៅអីបល្ល័ង្ក រួចក៏ត្រកងបីកាយតូចល្អិតរបស់ព្រះនាងអេរីសាចេញពីពួកគេទៅ ដោយមានស៊ុកជីនដើរតាមនិងការពារពីខាងក្រោយផង ទោះមានសម្លេងហាមឃាត់ពីក្រោយខ្នងយ៉ាងណាក៏មិនខ្វល់ងាកក្រោយស្តាប់សិនដែល។
   " នែ៎...!!! ឯងចង់យកស្រីស្រស់របស់យើងទៅណា? ឆាប់ដាក់នាងចុះភ្លាម ឯងលែងចង់រស់ហើយរឺ? " ម្ចាស់កុលសម្ព័ន្ធក៏ស្រែកឡើងខ្លាំងៗ ហាក់ក្តៅស្លឹកត្រចៀកមិនស្ទើរ ត្បិតថាអ្នកដែលគេកំពុងតែបីត្រកងចេញទៅនោះ គឺជាកូនក្រមុំរបស់គេក្នុងរាត្រីនេះ សុខៗស្រាប់តែគេឡើងមកបីត្រកងរាងកាយនាងយកទៅបាត់បែបនេះមែនទេ? មិនចាំយូរឡើយ គេស្រែកបន្តើរ ច្រឡោតតោតទីង ដើរតាមពួកគេបន្តើរ ដោយមានពួកមនុស្សរបស់គេដើរតាមពីក្រោយ ដូចជាក្បួនដង្ហែរផង។
   " មកតាមខ្ញុំមក "
   " ... " រាជទាយាទណាមជុនទ្រង់កំពុងតែបីកាយតូចល្អិតរបស់ព្រះនាងអេរីសាបានពាក់កណ្តាលទៅផ្លូវហើយ ស្រាប់តែជួបនិងមនុស្សស្រីម្នាក់ រូបសម្រស់ក៏ស្អាតមិនចាញ់ព្រះនាងអេរីសាប៉ុន្មានឡើយ នាងមកពីណាក៏មិនដឹងដែល កាន់ភ្លើងរណូលមួយដើរតម្រង់មករកពួកគេ រួចក៏ប្រាប់ឱ្យពួកគេដើរទៅតាមនាងទៀតស៊ុកជីនដែលដើរតាមពីក្រោយរហូតមកនោះ ក៏ប្រញ៉ាប់ស្ទុះមកខាងមុខ ឈរកាងនៅខាងមុខរាជទាយាទទាំងជ្រឹមចិញ្ចើមសម្លឹងទៅកាន់នាងក្នុងនាមជាមនុស្សប្លែកមុខ ត្បិតថាការស្លៀកពាក់របស់នាងក៏ដូចទៅនិងពួកក្រុមកុលសម្ព័ន្ធទាំងនោះដែល ច្បាស់ណាស់គឺនាងជាបក្សពួកតែមួយ ទើបនាយមិនទុកចិត្ត ហើយមករាំងផ្លូវបែបនេះនោះ៖
   " កុំខ្លាចអី ខ្ញុំមិនធ្វើអីពួកលោកទេ មកតាមខ្ញុំមក នាងម្នាក់នោះកំពុងតែត្រូវការជំនួយហើយ " កាលបើលឺនៅប្រយោគពាក្យសម្តីដ៏ផ្អែមមួយឃ្លានេះហើយ ហាក់ធ្វើឱ្យស៊ុកជីនកើតគំនិតពិចារណាជាថ្មី នាយងាកមុខសម្លឹងទៅកាន់រាជទាយាទ ហើយទ្រង់ក៏ងក់ក្បាល ទើបនាយព្រមបើកផ្លូវ ឱ្យទ្រង់យាងទៅតាមនាងមុន ហើយនាយក៏ដើរនៅតាមក្រោយដូចដើម។
…//…
   ពេលមកដល់ខ្ទមមួយ មើលទៅហាក់នៅឆ្ងាយពីពួកគេខ្លាំងដែលហើយ នារីម្នាក់នោះក៏នាំទ្រង់ចូលទៅខាងក្នុងតែម្តង ត្បិតថាខ្ទមមួយនេះ មើលពីសំបកក្រៅគឺដូចជាតូចនិងចង្អៀតខ្លាំងណាស់ តែពេលចូលមកដល់ក្នុង ពុទ្ធោអើយ...មានគ្រែ មានសម្ភារ:ល្អៗ និងមានតម្លៃច្រើនណាស់ ស្ទើរតែដូចរាជដំណាក់ក្នុងរាជរាំងទៅហើយ។
   " ឱ្យនាងដេកនៅលើគ្រែនេះទៅ "
   " ... " រាជទាយាទណាមជុនទ្រង់មិនបានមានបន្ទូលអ្វីនោះទេ ព្រោះក្នុងខណ:ពេលនេះ ទ្រង់គិតតែពីរឿងសុវត្តិភាពរបស់ព្រះនាងអេរីសាតែម្យ៉ាងប៉ុណ្ណោះ មិនចាំយូរឡើយ ទ្រង់ក៏ដាក់ព្រះកាយរបស់ព្រះនាងអេរីសាឱ្យដេកនៅលើគ្រែយ៉ាងធំទូលាយ តាមពាក្យដែលនារីម្នាក់នោះបានប្រាប់តែម្តង ហើយទ្រង់ក៏ទម្លាក់ព្រះកាយអង្គុយចុះ ក្បែរនិងដូចគ្នា ទ្រង់លោដៃទៅស៊កចាប់កាន់ម្រាមដៃស្រលូនរបស់ព្រះនាងអេរីសាយកមកកាន់ក្តាប់ ទាំងក្តីបារម្ភ។
   " នាងគឺជាអ្នកណា? ហេតុអីក៏នាងមានរបស់អស់ទាំងនេះដែល? " ស៊ុកជីននាយក៏សួរឡើង ត្បិតតាំងតែពីជំហ៊ានដំបូងដែលចូលមក នាយគិតតែពីដើរក្រឡឹងមើលឆ្វេងស្តាំ ក្នុងបរិវេណជុំវិញខ្ទមនោះមិនឈប់ នាយចាប់អារម្មណ៍ឃើញមានរបស់មានតម្លៃច្រើនណាស់ ហើយនាយក៏ចង្អុលសួរឡើងត្រង់ៗមិនទុកយូរ។
   " ខ្ញុំ...ប្រាវ!! " នាងក្រមុំទើបតែក្រោកឈរ និយាយបានប៉ុណ្ណឹង ក៏ស្រាប់តែមានសម្លេងមួយបន្លើរឡើង វាគឺជាសម្លេងរបស់មនុស្ស ចង់ទម្លុះទ្វាចូលមកនិងហើយ ត្បិតថាម្ចាស់កុលសម្ព័ន្ធក៏តាមពួកគេមកតាមក្រោយរហូត កាលបើឃើញបែបនេះ ទាំង ស៊ុកជីននិងរាជទសយាទណាមជុនទ្រង់សុទ្ធតែភ្ញាក់ផ្អើលមិនស្ទើរឡើយ ទ្រង់បើកភ្នែកធំៗ ក្រោកឈរឡើងអស់កម្ពស់ រួចក៏ចោលក្រសែរភ្នែកទៅកាន់នាងក្រមុំម្នាក់នោះទាំងមន្ទិល។
   " នេះនាង... " ស៊ុកជីននាយក៏ចង្អុលចំមុខ ឧទានពាក្យនេះឡើងមក ទាំងខឹងសម្បា ត្បិតថាពេលនាយសួរដល់សមាសភាពរបស់នាងភ្លាម ម្ចាស់កុលសម្ព័ន្ធក៏ចូលមកដល់ភ្លេត ដែលធ្វើឱ្យនាយអត់គិតមិនបានឡើយ ថានាងពិតជាបក្សពួកតែមួយរបស់ពួកគេនោះពិតមែន។
   " លោកពុក...ដោះលែងពួកគេទៅ ទុកថាកូនសុំអង្វរទៅចុះ " នារីម្នាក់នោះគឺជាកូនស្រីតែម្នាក់គត់របស់ម្ចាស់កុលសម្ព័ន្ធនិងហើយ នាងមានឈ្មោះថា មីលរ៉ាលី ត្បិតថាម្តាយនាងក៏បានស្លាប់ទៅយូរដែលហើយ នៅសល់តែលោកពុក ហើយក្នុងរឿងរៀបការក្នុងលើកនេះ នាងក៏មិនបានយល់ស្រប់ជាមួយដែល ទើបនាងមានបំណងចង់នាំពួកគេរត់គេច តែថាអកុសល្យ មិនអាចរត់ទៅណាបាន លោកពុករបស់នាងក៏តាមមកទាន់ នាងចូលខ្លួនទៅអង្វរ អង្រួនដៃលោកពុករបស់នាងសុំក្តីអនុគ្រោះ រួចក៏បែមុខសម្លឹងទៅពួកគេវិញ ទាំងទឹកភ្នែករលីងរលោង ជ្រឹមចិញ្ចើមអាណិត។
   " ឆាប់ទៅចាប់ខ្លួនពួកអាម្សៀនោះមក " ម្ចាស់កុលសម្ព័ន្ធមិនបានទទួលនៅសេចក្តីអង្វរករពីកូនស្រីទេ បែជាស្រែកបញ្ជាទៅកាន់មនុស្សរបស់គេ ឱ្យចូលទៅចាប់ម្ចាស់កាយសង្ហាទាំងពីរភ្លាមៗទៅវិញ ដែលធ្វើឱ្យមីលរ៉ាលីកាន់តែភ័យ និងអង្រួនដៃលោកពុកខ្លួនកាន់តែខ្លាំងឡើង៖
   " បានហើយមីលរ៉ាលី កូនមិនបាច់មកអង្វរពុកទេ យ៉ាងណាពួកវាគឺជាជនឈ្លានពាន ពួកវាត្រូវតែទទួលទោសតាមច្បាប់របស់កុលសម្ព័ន្ធ "
   " ប៉ុន្តែ...លោកពុក "
   " គ្មានតែ គ្មានស្ករអីទាំងអស់ នៅឈរដល់ណាទៀត ទៅចាប់ពួកគេមក " ម្ចាស់កុលសម្ព័ន្ធមិនបានស្តាប់នៅហេតុផលរបស់កូនស្រីនោះទេ ថែមទាំងស្រែកបញ្ជាមនុស្សរបស់គេបន្ថែមទៀតផង ត្បិតថាមនុស្សរបស់គេក៏បានដូចចិត្តទៀត ចូលទៅចាប់ខ្លួនម្ចាស់កាយសង្ហាទាំងពីរហើយ នាំចេញទៅតាមច្រកផ្លូវតែមួយទៀត ស៊ុកជីននាយនៅតែមិនអស់ចិត្ត ត្បិតថានាយកំពុងតែគិតមីលរ៉ាលីគឺជាបក្សពួកតែមួយស្រាប់ទៅហើយ ឥឡូវនៅមកបញ្ជាក់ច្បាស់ៗអញ្ចឹងថែមទៀត នាយកាន់តែប្រាកដក្នុងចិត្តតែម្តង ថានាងគឺជាមនុស្សបោកប្រាស់គេ ដើម្បីឱ្យឪពុករបស់នាងចាប់ខ្លួនគេបានម្តងទៀត ស៊ុកជីននាយចោលក្រសែរភ្នែកសម្លក់ទៅកាន់មីលរ៉ាលីទាំងគុំគួនខឹងសម្បា ហាក់ខឹងខ្លាំងមិនស្ទើរ ចំណែកមីលរ៉ាលីក៏បានត្រឹមតែអោនមុខចុះ ត្បិតថានាងក៏មិនអាចធ្វើអីបានដូចគ្នា ព្រោះនៅក្នុងជំរុំបន្ទោយកុលសម្ព័ន្ធនេះ នាងមានឈ្មោះត្រឹមតែជាកូនស្រីអតីតម្ចាស់ស្រីចាស់តែប៉ុណ្ណោះ។
...//...
   ពេលព្រឹកក៏ឈានចូលមកដល់ ពន្លឺនៃព្រះអាទិត្យ ក៏ចាំងជះចូលមកតាមទ្វារបង្អួច នាំឱ្យម្ចាស់កាយតូចល្អិត ដែលដេកស្តូកស្តឹងនៅលើគ្រែដ៏ធំទូលាយ ត្រូវកម្រើកខ្លួនម្តងបន្តិច កែវភ្នែកមួយគូរក៏ព្រិចញាប់ ខំប្រឹងបើកមកសន្សឹមៗ ដំបូងឡើយក៏មានអារម្មណ៍ថាស្រស់ស្រាយ ត្បិតថារូបភាពនៅក្នុងបន្ទប់ខ្ទមមួយនេះ ពិតជាស្រស់ស្អាតមិនចាញ់ដំណាក់ក្នុងរាជវាំងឡើយ ព្រះនាងអេរីសាទ្រង់ខំប្រឹងក្រោក ងើបមកអង្គុយទល់ខ្នងនិងក្បាលគ្រែ ឈ្លីថ្ងាស់របស់ទ្រង់តិចៗថើៗផង ត្បិតថាទ្រង់ក៏សន្លប់យូរដែល ធម្មតាទេ ដែលទ្រង់មានអាការ:ឈឺក្បាល វិលមុខបន្តិចបន្តួចនោះ។
   " នាងក្រោកហើយរឺ? " មីលរ៉ាលីក៏ដើរចូលមក រួមទាំងកាន់នៅកន្ធន់ទឹកមួយ ដែលធ្វើមកពីរបំពង់ឫស្សី មកដាក់នៅលើតុ ក្បែរក្បាលគ្រែតែម្តង ទាំងញញឹមញញេមដាក់អ្នកម្ខាងយ៉ាងស្រស់ ត្បិតថាព្រះនាងអេរីសាងាកព្រះភ័ក្ត្រមកក៏ឃើញនាង ទ្រង់ក៏ភ្ញាក់មិនស្ទើរឡើយ ទ្រង់រូលព្រះកាយ ព្រមទាំងទាញភួយដែលជារោមរបស់សត្វមកគ្របលើព្រះកាយ ទាំងភ័យខ្លាច។
   " នាងជាអ្នកណា? ចុះខ្ញុំនៅកន្លែងណានិង? ចុះ...រាជទាយាទនិងលោកឧត្តមសេនីយ៍វិញនោះ ពួកគេយ៉ាងមិចហើយ? នេះខ្ញុំសន្លប់មែនទេ? " ព្រះនាងអេរីសាទ្រង់ក៏មានបន្ទូលនៅប្រយោគទាំងនេះទាំងរញ៉េរញ៉ៃ ត្បិតថាទ្រង់នឹកឃើញអ្វីដែលចង់ចាំមកមុននិងទ្រង់សន្លប់នោះ ក៏លើកយកមកសួរទាំងអស់ ទ្រង់សួរទៅមីលរ៉ាលីតែក៏មានប្រយោគខ្លះទ្រង់ក៏សួរខ្លួនទ្រង់វិញដែល ទើបធ្វើឱ្យសំណួរទាំងនេះរញ៉េរញ៉ៃពិបាកនិងស្តាប់បែបនិងនោះ។
   " នាងកំពុងតែនិយាយពីស្អីនិង? "
   " គឺ...ខ្ញុំចង់និយាយពី...អ្នកទោសពីរអ្នកនោះ អ្នកទោសដែលខ្ញុំឱ្យដោះលែងកាលពីយប់មិញនោះអី ពួកគេយ៉ាងមិចទៅហើយ? " ព្រះនាងអេរីសាក៏ប្រញ៉ាប់កែពាក្យសារជាថ្មី ត្បិតថាសភាពទ្រង់ពេលនេះក៏ហាក់មើលមិនយល់ កររបស់ទ្រង់ក៏មានបង់រុំរបួស ព្រោះតែពីយប់មិញទ្រង់ក៏រុញកាំបិតមកផ្តិតនិងករជិតពេក ដើម្បីបញ្ជាក់និងចង់បង្ហាញឱ្យគេជឿជាក់ផង ទើបបណ្តាលឱ្យមុត មីលរ៉ាលីនាងមិនទាន់ឆ្លើយភ្លាមៗទេ នាងចូលខ្លួនមកអង្គុយក្បែរកាយរបស់ទ្រង់ រួចក៏លោដៃទៅដោះបង់រុំរបួសចេញពីករព្រះនាងអេរីសាទាំងញញឹមបែបស្ងៀមស្ងាត់ ដែលធ្វើឱ្យព្រះនាងអេរីសាឯណេះហាក់ជ្រឹមចិញ្ចើមដាក់នាង ទាំងមន្ទិលក្នុងចិត្តរ។
   " ហ៊ឹម...នាងមិនបាច់រកពួកគេទេ ពួកគេបានចាកចេញទៅបាត់ហើយ "
   " នាងនិយាយថាមិច!!? "

==========
MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now