៦១+៦២+៦៣

18 1 0
                                    

រីករាយអានណាចាស៎...💙

គូរដណ្តឹងរាជវង្ស
ភាគទី ៦១+៦២+៦៣

   សម្លេងរាប់ពី1ដល់3ក៏បានបន្លើរឡើង ស្របពេលជាមួយនិងស្នូរគ្រាប់កាំភ្លើងមួយគ្រាប់លាន់លឺសូរ្យ ផាំង!! ឡើងមកទទឹមគ្នា ត្បិតថាអ្នកម្ខាងដែលត្រូវគេផ្ជង់កាំភ្លើង កេះកៃតម្រង់ឯណោះ ក៏បានកាន់ដៃគ្នាយ៉ាងជាប់ណែន ហក់លោតចូលទៅក្នុងជ្រោះមុនបាត់ មិនសូម្បីតែឱ្យដំណឹងជាមុនទៅហើយ។
   " ហ្រ្វូ... " សម្លេងរបស់មនុស្សលោតចុះ ព្រមជាមួយនិងដុំថ្ម កម្ទិចដីល្បាយជាច្រើនក៏រមៀលធ្លាក់ចុះទៅតាមដូចគ្នា ត្បិតថាអ្នកអង្គម្ចាស់គ្រេយ៍ព្រមជាមួយនិងមនុស្សរបស់ទ្រង់ក៏បើកភ្នែកធំៗ រត់មកខាងមុខ តម្រង់មកចំណុចដែលអ្នកបានលោតទៅមុននេះឈរ ដោយអោនឈ្ងោកមើលចុះទៅខាងក្រោម ដើម្បីរកមើលមនុស្សដែលធ្លាក់ចុះទៅនោះ ប៉ុន្តែពិតជាខកបំណងពេកហើយ ជ្រោះនេះជ្រៅខ្លាំងណាស់ ជ្រៅដល់ថ្នាក់ថាមើលមិនឃើញបាតតែម្តង។
   " ចង្រៃយ៎!! " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏ឧទាននៅពាក្យនេះឡើងមក ទាំងខាំបបូរមាត់ហាក់មិនអស់ព្រះទ័យ ត្បិតថាទ្រង់ជិតនិងបានសម្លាប់ដោយផ្ទាល់ដៃទ្រង់ទៅហើយ បែជាមិនបានដដែល ពិតជាគួរឱ្យក្តៅព្រះទ័យមែន ប៉ុន្តែទ្រង់ក៏មានកូនចិត្តមួយលួចសប្បាយអរណាស់ដែល ត្បិតថាជ្រោះនេះពិតជាជ្រៅ បើលោតចូលទៅពិតជារកឆ្អឹងធ្វើបុណ្យមិនឃើញនោះទេ ទោះទ្រង់មិនបានសម្លាប់ដោយផ្ទាល់ដៃ ក៏ពួកគេទាំងពីរគ្មានសង្ឃឹមរស់ដែល លុះត្រាតែមានស្លាបហោះ ទើបអាចសង្ឃឹមថានៅមានជីវិតខ្លះ៖
   " ឆាប់បញ្ជូលកម្លាំងទៅរកមើលសាកសពរបស់ពួកគេនៅឯបាតជ្រោះមកឱ្យយើង " អ្នកអង្គម្ចាស់ទ្រង់ក៏បែព្រះភ័ក្ត្រមកវិញ ព្រមទាំងឧទាននៅបញ្ជានេះឡើង ទៅកាន់មនុស្សរបស់ទ្រង់ ត្បិតថាមនុស្សរបស់ទ្រង់ភ្លាមៗមិនបានទទួលបញ្ជាទ្រង់នោះទេ ពួកគេហាក់មិនយល់ ហើយថែមទាំងងាកមើលមុខគ្នាទាំងចងចិញ្ចើមឆ្ងល់មិនស្ទើរទៀតផង ដែលធ្វើឱ្យអ្នកអង្គម្ចាស់ទ្រង់សម្លឹងមើលទៅពួកគេ ទាំងជ្រឹមចិញ្ចើម ឃ្នើសព្រះទ័យមិនស្ទើរឡើយ៖
   " ពួកឯងនៅចាំស្អីទៀត? "
   " ទូលបង្គំមិនយល់ ថាហេតុអីក៏ចាំបាច់ទៅរកសាកសពយកមកដែល? ទ្រង់យកមកធ្វើអីក្រាបទូល? "
   " យកមកស្លម្ជូរឱ្យឯងស៊ីទេដឹង? " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏ឧទានបន្ទូលនេះឡើងទាំងខាំធ្មេញសម្លក់ ហាក់ស៊កសៀតឱ្យមនុស្សរបស់ទ្រង់ដល់ឆ្អែត មិនបាច់ស៊ីបាយក៏ឆ្អែតដែល ត្បិតថាអ្នកផ្សេងៗទៀតក៏នាំគ្នាអស់សំណើចជាមួយនិងសំណួរដ៏ឆោទល្ងង់របស់គេដូចគ្នា ប៉ុន្តែគ្រប់យ៉ាងក៏ហាក់ស្ងប់ស្ងាត់ឡើងវិញ កាលបើអ្នកអង្គម្ចាស់ទ្រង់ក៏ស្រាប់តែកម្ព័ទ្ធដៃមកក្រោយ យាងទៅមុខហួសពួកគេប៉ុន្មានជំហ៊ាន ដោយទឹកព្រះភ័ក្ត្រមាំ ហាក់ប្រកដប្រជាមិនស្ទើរនោះឡើយ៖
   " បើពួកគេស្លាប់ត្រូវតែមានសាកសព បើគ្មានសាកសព យើងនៅតែមិនអាចប្រហេសបានជាដាច់ខាត " អ្នកអង្គម្ចាស់ទ្រង់មានបន្ទូលតែប៉ុណ្ណឹង ទ្រង់ក៏ដៀងក្រសែរភ្នែក ចោលទៅមនុស្សរបស់ទ្រង់បន្តិច រួចក៏ញ៉ោចនៅស្នាមញញឹមចេញព្រមជាមួយផង មុននិងទ្រង់ឈានបោះជំហ៊ានយាងនាំកាយចេញពីពួកគេទៅដូចគ្នា។
...//...
...ពេលយប់...
   យប់យន់ទន់ទេរ សូរិយាបាំងលិចបាត់ចាកផុតពីផែនដី ស្បៃររាត្រីក៏ចូលមកដល់ជំនួសឱ្យពេលថ្ងៃដែលមានពន្លឺភ្លឺស្វាង ក្រាលគ្របពេញផ្ទៃភសុធា ក៏ជាពេលដែលមនុស្សសត្វត្រូវនិទ្រាហើយដូចគ្នា ខុសអីតែបរិយាកាសនៅពេលនេះ ត្បិតថាមនុស្សពីរនាក់កំពុងតែអង្គុយលត់ជង្គង់នៅចំពីមុខផ្នូរ ជាមួយនិងទឹកមុខហាក់គ្រាមគ្រំ ស្រណោះស្តាយមិនស្ទើរឡើយ មីលរ៉ាលីនាងចំណាយពេលពេញមួយល្ងាច យកគល់ឈើងាប់មកបុកជីងដី ហើយក៏កាយដោយដៃរបស់នាងផ្ទាល់តែម្តង ត្បិតថាដៃនាងពេលនេះទៀតសោតក៏ប្រឡាក់ជោកសុទ្ធតែឈាមពេញដៃ រលេះក្រកចអស់ទៅហើយ ព្រោះតែចង់កាយផ្នូរកប់សាកសពរបស់ឪពុក ទើបនាងត្រូវពលីដល់ថ្នាក់នេះ ស៊ុកជីននាយក៏មិនបាននៅស្ងៀមដូចគ្នាដែល គេជួយលើកសាកសពឪពុករបស់នាងដាក់ចូលទៅក្នុងផ្នូរ រួចក៏កាយដីកប់ លុបជិតខ្លួនប្រាណដែលមានតែសំបកនោះអស់គ្មានសល់ ទើបក្លាយជាផ្នូរមួយដែលមានទួលពកមួយចំហរខ្លួនមនុស្សនិងហើយ ក្រោយពីកប់រួចរាល់ហើយ មីលរ៉ាលីនាងក៏មកអង្គុយលត់ជង្គង់នៅចំពីមុខផ្នូរ ទឹកភ្នែកក៏បន្តហូរមិនដាច់។
   " លោកពុក " មីលរ៉ាលីនាងក៏និយាយនៅពាក្យនេះឡើង ទាំងក្តីស្រណោះស្រណោច ហាក់អស់សង្ឃឹម គ្មានកម្លាំងកំហែងក្នុងខ្លួនទាល់តែសោះ ត្បិតថាស៊ុកជីននាយក៏នៅអង្គុយនៅត្រង់នោះក្បែរនាងដូចគ្នា គេអង្គុយសម្លឹងមើលទៅមុខដ៏គ្រាមគ្រំរបស់អ្នកម្ខាងឯណោះមួយសន្ទុះ ទើបគេហ៊ានប្រម៉ូលភាពក្លាហានដែលមានទាំងអស់ ឈោងដៃទៅប៉ះ អង្អែលសក់របស់នាង ព្រមទាំងផ្តល់នៅស្មាដ៏កក់ក្តៅរបស់គេ ឱ្យទៅអ្នកម្ខាងកើយបំបាត់ទុក្ខទៀតផង មីលរ៉ាលីនាងក៏មិនបានប្រកែកនោះទេ នាងងាកសម្លឹងមើលទៅមុខស៊ុកជីនបន្តិច រួចគេក៏ងក់ក្បាលបង្ហាញប្រាប់នាងទាំងញញឹម ចំណែកនាងក៏ហាក់ទន់ករកើយលើស្មានោះ ទាំងបង្ហូរទឹកភ្នែករបស់នាងបន្តទៀតតាមចិត្តតែម្តង៖
   " កូនសន្យា ថាកូននិងមើលថែខ្លួនឯងឱ្យបានល្អ លោកពុកកុំបារម្ភអី កូនលោកពុកម្នាក់នេះរឹងមាំខ្លាំងណាស់ ហ្អឹកហ្អឹក...សូមឱ្យវិញ្ញាណខណ្ឌ័របស់លោកពុកទៅឱ្យបានសុខចុះ " មីលរ៉ាលីនាងនិយាយទាំងអួលដើមករ យំអួលខ្សិបខ្សួលមិនស្ទើរនោះទេ ត្បិតថានាងនៅមិនទាន់អាចធ្វើចិត្តបានភ្លាមៗនៅពេលនេះ ហើយនាងរឹកតែមិនអាចធ្វើអីបានថែមទៀត ក្រៅពីបង្ហូរទឹកភ្នែក យំបន្តទៀតតែម្យ៉ាងប៉ុណ្ណឹង។
   " នាងយំពេញមួយថ្ងៃហើយមីលរ៉ា " ស៊ុកជីននាយក៏លើកនៅប្រយោគនេះឡើង ហាក់បង្អូសយ៉ាងវែងយ៉ាងស្រទន់ រួមទាំងក្តីព្រួយបារម្ភ នឹកចង់ដាស់តឿន ក៏ដូចជាហាមប្រាម មិនចង់ឱ្យនាងបង្ហូរទឹកភ្នែកចេញមកបន្តទៀតនោះទេ ត្បិតថាសម្តីនេះមិនបានធ្វើឱ្យអ្នកស្តាប់មានអារម្មណ៍ថាធូស្បើយឡើយ តែបែជាធ្វើឱ្យនាងរឹតតែទប់ទឹកភ្នែកខ្លួនឯងមិនជាប់ទៅវិញទេ។
   " លោកដឹងទេ? ទោះខ្ញុំទម្លាប់រស់នៅតែម្នាក់ឯងពិតមែន តែខ្ញុំក៏ធ្លាប់មានអារម្មណ៍ថាកក់ក្តៅ និងមិនឯកា ព្រោះខ្ញុំគិតថាយ៉ាងណាក៏ខ្ញុំនៅមានលោកពុកម្នាក់ដែល តែឥឡូវ...ឥឡូវលោកមើលចុះ ខ្ញុំបាត់បង់អស់ហើយ អ្នកម៉ែខ្ញុំក៏គាត់បានស្លាប់ចោលខ្ញុំតាំងតែពីខ្ញុំបាន10ឆ្នាំម្ល៉េះ កាលនោះខ្ញុំនៅសល់ត្រឹមតែលោកពុកម្នាក់ដែលនៅមើលថែខ្ញុំ តែពេលនេះ...ហ្អឹកហ្អឹក ពេលនេះខ្ញុំអស់ហើយ គ្មានសល់អ្នកណាទៀតទេ ហ្អឺៗ... "
   " តែនាងនៅមានខ្ញុំ " ស៊ុកជីននាយក៏បង្ហើបនៅប្រយោគនេះឡើង ទាំងសម្លេងហាក់ប្រាកដប្រជា ត្បិតថាមីលរ៉ាលីនាងលឺភ្លាមក៏ងើបមុខចេញពីស្មាគេយ៉ាងលឿន ព្រមទាំងសម្លឹងមើលទៅមុខគេទាំងអារម្មណ៍ហាក់ភ្ញាក់ផ្អើលមិនស្ទើរផង៖
   " ព្រោះខ្ញុំបានសន្យាជាមួយនិងម្ចាស់កុលសម្ព័ន្ធហើយ ថានិងមើលថែនាងឱ្យបានល្អជំនួសគាត់ " ប្រយោគមួយឃ្លានេះរបស់ស៊ុកជីន ហាក់ធ្វើឱ្យអ្នកដែលឆ្ងល់ និងព្យាយាមស្តាប់ឯណោះរំភើបចិត្តមិនស្ទើរនោះទេ ត្បិតថានាងលែងមានអារម្មណ៍ឯកាទៀតហើយ យ៉ាងហោចណាស់ក៏នាងនៅមានគេម្នាក់ដែលនៅក្បែរនាងដែរ នាងគិតពីប្រយោគនេះក្នុងចិត្ត រួចក៏ញញឹមឡើងមកយ៉ាងស្រស់ ជំនួសឱ្យមុខស្រពោនគ្រាមគ្រំអម្បាញ់មិញនេះតែម្តង រួចនាងក៏ត្រសុលក្បាលចូលទៅកើយលើស្មាធំនិងកក់ក្តៅមួយនោះម្តងទៀត ដោយវាសដៃទៅជូតទឹកភ្នែកចេញទាំងស្រស់ស្រាយទៀតផង។
...//...
   " លែងយើងទៅ ពួកឯងចាប់យើងមកឃុំក្នុងបន្ទប់ធ្វើអី? " ព្រះនាងយូរីសាទ្រង់ក៏ស្រែកនៅបន្ទូលនេះឡើង ទាំងគោះទ្វាខ្លាំងៗ លាន់សូរ្យផាំងៗស្ទើរតែធ្លុះទ្វារតែម្តង ដោយទ្រង់ក៏ចោទសួរទៅកាន់អ្នកយាមកាមនៅខាងក្រៅឯណោះ ដែលជាមនុស្សរបស់អ្នកអង្គម្ចាស់គ្រេយ៍ទាំងក្តៅព្រះទ័យមិនស្ទើរ ត្បិតថាពេលពួកគេយកទ្រង់មកដល់បន្ទាយភ្លាម ក៏យកមកដាក់ក្នុងបន្ទប់ ចាក់សោរឃុំឃាំងភ្លេតតែម្តង ធ្វើដូចទ្រង់ជាអ្នកទោសរបស់ពួកគេយ៉ាងអញ្ចឹង ហើយថែមទាំងមិននិយាយហេតុផលអ្វីថែមទៀត កាលបើស្រែកជេរស្តីអ្នកខាងក្រៅឯណោះឆ្អែតឆ្អន់ហើយ ទ្រង់ក៏យាងត្រឡប់មកដាក់កាយអង្គុយចុះលើគ្រែមួយទំហឹងម្តងទៀត ទាំងព្រះទ័យមួម៉ៅតែម្តង៖
   " មិនដឹងថាពេលនេះរាជទាយាទនិងម្ចាស់បងអេរីសាពួកទ្រង់យ៉ាងមិចទៅហើយនោះទេ ហ្វូរ... " ព្រះនាងយូរីសាទ្រង់បន្ទូលបានប៉ុណ្ណឹង រួចក៏ប្រលែងនៅខ្យល់ដកដង្ហើមធំចេញមកយ៉ាងវែង ត្បិតថាទ្រង់គ្រាន់តែមានបន្ទូលចប់ប្រយោគភ្លាម សម្លេងបើកទ្វារចូលមកក៏ស្រាប់តែបន្លើរឡើងភ្លេតតែម្តង ដែលនាំឱ្យទ្រង់ត្រូវក្រោកឈរឡើង សម្លឹងមើលទៅវត្តមានអ្នកដែលកំពុងបោះជំហ៊ានដើរចូលមកឯណោះ ទាំងភ្ញាក់ផ្អើលមិនស្ទើរ៖
   " អ្នកអង្គម្ចាស់!! " ព្រះនាងយូរីសាទ្រង់ក៏ឧទាននៅសព្វនាមនេះឡើង ទាំងភ្ញាក់ផ្អើល កាលបើជំហ៊ានដើរចូលមករបស់អ្នកអង្គម្ចាស់ក៏ចេះតែចូលមករកទ្រង់កាន់តែជិតទៅហើយ ទ្រង់ក្រោកឈរឡើងអស់កម្ពស់ សម្លឹងមើលទៅវត្តមានរបស់អ្នកម្ខាងទាំងក្តាប់ដៃសងខាងដល់រឹងខ្លួន ចំណែកទឹកព្រះភ័ក្ត្រទ្រង់ពេលនេះក៏ហាក់ស្លេកស្លាំងមិនស្ទើរឡើយ។
   " ពេលឃើញមុខយើង ហេតុអីក៏ធ្វើដូចជាភ្ញាក់ផ្អើលម្ល៉េះ? " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏បន្ទូលនៅប្រយោគនេះឡើងស្រាលៗ និងទន់ភ្លន់ ដូចជាមិនកាចសាហាវដូចជារាល់ដងដែលទ្រង់ធ្វើដាក់គ្រប់គ្នាទាល់តែសោះ ត្បិតថាទ្រង់ញញឹមដាក់ម្ចាស់កាយតូចល្អិតបន្តិច មុននិងនាំកាយយាងដាក់អង្គុយលើកៅអីម្ខាងក្បែរបង្អូចឯណោះ រួចក៏ចោលក្រសែរភ្នែកមកព្រះនាងយូរីសាវិញសាជាថ្មី ដោយលើកដៃជាសញ្ញាម្តងទៀត ប្រាប់ទៅអ្នកម្ខាងឱ្យទ្រង់អង្គុយចុះផង ព្រះនាងយូរីសាទ្រង់ហាក់ចម្លែកព្រះទ័យមិនស្ទើរដែរ ប៉ុន្តែយ៉ាងណាក៏ទ្រង់មិនអាចធ្វើអីបានដូចគ្នាដែល ក្រៅពីអង្គុយចុះតាមបន្ទូលរបស់អ្នកម្ខាងតែប៉ុណ្ណឹង។
   " ខ្ញុំ...ខ្ញុំគ្មានទេ " ព្រោះនាងយូរីសាទ្រង់ក៏បន្ទូលឆ្លើយនៅពាក្យនេះឡើង ទាំងរអាក់រអួល រដិរដុបហាក់មិនត្រូវភាសាទាល់តែសោះ ត្បិតថាអ្នកម្ខាងឯណោះក៏ញញឹមឡើង ហាក់បង្ហាញនូវគំនួចដែលលាក់បង្កប់ក្នុងខ្លួនរាប់មិនអស់ចេញមកដូចគ្នា។
   " ហេតុអីក៏នាងមិនព្រមសម្លាប់បងស្រីរបស់នាង? " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏ឧទាននៅសំណួរនេះឡើងទៅកាន់អ្នកម្ខាងឯណោះ ទាំងទឹកព្រះភ័ក្ត្រហាក់មុតមាំមិនស្ទើរឡើយ ត្បិតថាព្រះនាងយូរីសាទ្រង់ក៏ហាក់ស្រឡាំងកាំងមិនតិចនោះទេ កាលបើទ្រង់ស្តាប់លឺនៅសំណួរមួយឃ្លានេះហើយ ហេតុអីក៏ទ្រង់សួរនៅសំណួរនេះ? រឺក៏ទ្រង់បានដឹងរឿងអស់ហើយ? មិនអាចទេ អ្នកអង្គម្ចាស់សួរនេះគ្រាន់តែចង់ឱ្យទ្រង់បង្ហាញអាការ:គួរឱ្យសង្ស័យតែប៉ុណ្ណោះ សំណួរនិងចម្លើយទាំងនេះក៏បានលោតឡើងមក ចូលទៅក្នុងខួរក្បាលតែម្តង ត្បិតថាភ្លាមៗព្រះនាងយូរីសាទ្រង់ដូចជាមិនទាន់បានឆ្លើយនោះទេ ទ្រង់បានត្រឹមតែបើកភ្នែកធំៗ ធ្វើភ្នែកភ្លឹសៗ ញ័រមាត់ទទ្រើកតែប៉ុណ្ណោះ៖
   " ព្រោះតែនាងមិនទាន់ដាច់ចិត្តពីបងស្រីនាង ខ្ញុំនិយាយត្រូវទេ? "
   " អ្នកអង្គម្ចាស់ទ្រង់គិតខុសហើយ " ព្រះនាងយូរីសាទ្រង់ស្រាប់តែបន្ទូលនៅប្រយោគនេះឡើង ទាំងទឹកព្រះភ័ក្ត្រហាក់មាំទាំមិនស្ទើរនោះទេ ត្បិតថាអ្នកអង្គម្ចាស់ដែលកំពុងតែចាំស្តាប់ឯណោះ ក៏ហាក់ភ្ញាក់ចំពោះបន្ទូលរបស់ទ្រង់មិនតិចឡើយ អ្នកអង្គម្ចាស់ទ្រង់ក៏មិនបន្ទូលតបតរអ្វីដូចគ្នា ប៉ុន្តែទ្រង់ក៏រងចាំស្តាប់នៅប្រយោគបន្ត៖
   " នៅថ្ងៃនោះខ្ញុំជិតនិងបានសម្លាប់ពួកគេទៅហើយ ប៉ុន្តែស្ថានការណ៍ពេលនោះពិតជាប្រថុចញុចខ្លាំងណាស់ ព្រោះកម្លាំងខ្ញុំត្រឹមជាមនុស្សស្រីម្នាក់ ពួកគេមានគ្នាដល់ទៅពីរនាក់ នោះកុំតែអ្នកអង្គម្ចាស់មកទាន់ពេល មិនចឹងខ្ញុំច្បាស់ជាត្រូវស្លាប់ព្រោះតែពួកគេសម្លាប់នៅថ្ងៃនោះបាត់ទៅហើយ " ព្រះនាងយូរីសាទ្រង់ក៏រៀបរាប់ពីរឿងទាំងនោះយ៉ាងក្បោះក្បាយ ព្រមទាំងសម្តែងទឹកមុខហាក់សាកសមនិងសាច់រឿងមិនស្ទើរនោះទេ ត្បិតថាអ្នកអង្គម្ចាស់ទ្រង់ស្តាប់នៅហេតុផលទាំងនេះហើយ ក៏ហាក់នៅស្ងៀមមួយសន្ទុះ គិតពិចារណាចំពោះហេតុផលទាំងនេះទៅមក រហូតទាល់តែព្រះនាងយូរីសាទ្រង់បន្តបន្ទូលរបស់ទ្រង់បន្ថែមទៀត៖
   " ទ្រង់ប្រហែលជាគិតថាខ្ញុំចិត្តមិនដាច់ មិនហ៊ានសម្លាប់ពួកគេ ប៉ុន្តែមិនមែនអញ្ចឹងទេ ខ្ញុំស្អប់ពួកគេខ្លាំងណាស់ ខ្លាំងដល់ថ្នាក់ថាលែងចង់ឃើញវត្តមានរបស់ពួកគេនៅលើលោកនេះទៀតហើយ ប៉ុន្តែខ្ញុំ...ថ្លោះធ្លោយបាត់ទៅហើយ "
   " បើនិយាយអញ្ចឹង យើងគិតថាប្រហែលជាដំណឹងដែលយើងចង់យកមកប្រាប់នាងនៅថ្ងៃនេះ គឺជាដំណឹងល្អហើយ " បន្ទូលរបស់អ្នកអង្គម្ចាស់មួយឃ្លានេះ ហាក់ធ្វើឱ្យអ្នកស្តាប់បើកភ្នែកធំ ងើបមុនមករកទ្រង់ទាំងភ្ញាក់ផ្អើល និងហាក់ចង់ស្តាប់មិនស្ទើរនោះទេ៖
   " ពួកគេបានធ្លាក់ចូលទៅក្នុងជ្រោះជ្រៅមើលមិនឃើញបាតនៅឯជាយព្រំព្រទល់ មិនដឹងថាពេលនេះពួកគេមានសង្ឃឹមរស់រឺក៏អត់ក៏មិនដឹងដែល "
   " ថាមិច!! ?" ព្រះនាងយូរីសាទ្រង់ក៏ឧទាននៅសំណួរនេះឡើង សួរបញ្ជាក់ទៅអ្នកម្ខាងឯណោះទាំងស្លន់ស្លោ ត្បិតថាអ្នកអង្គម្ចាស់ទ្រង់ស្រាប់តែញញឹមឡើងមកយ៉ាងពិសពុល ឈោងយកប៉ាន់តែមកចាក់ចូលពែង រួចក៏ឡើងមកផ្លុំតិចៗ មុននិងក្រេបយករសជាតិ ហាក់ដូចជាត្រជាក់ស្រេប គ្មានអារម្មណ៍អ្វីបន្តិចទាល់តែសោះហើយ។
   " នាងភ្ញាក់ផ្អើលធ្វើអី? ក្រែងវាជាអ្វីដែលនាងចង់បានមិនអញ្ចឹង? " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏ទម្លាក់នៅពែងតែចុះដាក់នៅលើតុ រួចក៏សម្លឹងមើលទៅព្រះភ័ក្ត្ររបស់ព្រះនាងយូរីសា មុននិងមានបន្ទូលអំពីប្រយោគទាំងនេះ ទ្រង់នាំកាយក្រោកឈរឡើងអស់កម្ពស់ យាងបោះជំហ៊ានទៅក្បែរទ្វាបន្ទប់បន្តិច ត្បិតថាជំនិតរបស់ទ្រង់ក៏ស្រាប់តែចូលមកដល់ល្មម ដោយក្នុងដៃមានកាន់នៅរំពាត់ខ្សែផ្តៅមកជាមួយថែមទៀតផង៖
   " ព្រះនាងព្រូស៊ី យូរីសា ព្រះនាងទីបីនៃអាណាចក្រកាណាដា នាងគិតអ្វី ចង់ធ្វើអ្វី កុំស្មានថាខ្ញុំមិនដឹងនោះ ឆ្វាប់!! "
   " អាយ៎!! ហ្អឹកហ្អឹក ឆ្វាប់!!! " សម្លេងនៃរំពាត់ខ្សែផ្តៅវាត់ត្រូវខ្នងពីរឆ្វាប់ មួយកម្លាំងដៃរបស់មនុស្សប្រុស ព្រមជាមួយនិងបន្លាវល្លិផ្តៅលាយឡំជាមួយគ្នានិងផង ពិតជាក្តៅក្រហាយ ឈឺផ្សារមិនស្ទើរនោះទេ ត្បិតថាព្រះនាងយូរីសាទ្រង់ក៏ស្រែកយំឡើងមួយទំហឹង អ៊ែនខ្នង និងទន់ជង្គង់អង្គុយចុះរាបនិងដីភ្លាមៗ កាលបើរំពាត់ផ្តៅដែលអ្នកអង្គម្ចាស់មានវាត់នោះ គឺវាយទ្រង់និងហើយ គ្មានអ្នកណាទៀតទេ៖
   " អូយ៎!! ខ្ញុំឈឺ ហ្អឹកហ្អឹក " សម្លេងស្រែកត្រហូរយំ ទាំងក្តីឈឺចាប់ ហាក់មិនបានធ្វើឱ្យមនុស្សដែលមានចិត្តព្រៃផ្សៃម្នាក់នេះ កើតចិត្តអាណិតចំពោះទ្រង់បន្តិចនោះទេ ត្បិតថាអ្នកអង្គម្ចាស់គ្រេយ៍ទ្រង់នៅតែបន្តវាត់ផ្តៅចុះឡើងទៅមក ឆ្វាប់ៗលើខ្នងរបស់ព្រះនាងយូរីសា ហាក់មិនដកដៃទាល់តែសោះ រហូតទាល់តែព្រះនាងយូរីសាទ្រង់ដេកសន្លប់បាត់មាត់ឈឹងនៅមួយកន្លែង ទើបអ្នកអង្គម្ចាស់ទ្រង់ព្រមឈប់ បោះក្រវែងរំពាត់ខ្សែផ្តៅដែលនៅក្នុងដៃចោលទៅម្ខាង រួចក៏នាំកាយយាងចេញទៅតែម្តង ត្បិតថារាងកាយរបស់ព្រះនាងយូរីសាពេលនេះទៀតសោត គឺប្រឡាក់សុទ្ធតែឈាមពេញខ្នងទៅហើយ ក្រណាត់អាវ និងស្បែកទ្រង់ក៏ត្រូវដាច់រលាត់ព្រោះតែបន្លានៃវល្លិផ្តៅ មើលទៅហាក់គួរឱ្យសង្វែកចិត្តមិនស្ទើរឡើយ។
   " មនុស្សដែលចង់ក្បត់និងយើង គឺត្រូវតែទទួលនូវលិទ្ធផលបែបនេះ " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់យាងចេញមកដល់មាត់ទ្វារ ក៏ស្រាប់តែឧទាននៅបន្ទូលនេះឡើង ហាក់ចង់គម្រាមដល់អ្នកឯទៀត ដែលមានវត្តមាននៅទីនោះទាំងអស់ ត្បិតថាគ្រប់គ្នាលឺហើយក៏អោនឈ្ងោកមុខចុះយ៉ាងគំនាប់ មិនហ៊ានងើបមុខឡើងតតាំងជាមួយនិងទ្រង់ម្នាក់នោះទេ សូម្បីតែជេកដែលជាជំនិតរបស់ទ្រង់ក៏មិនហ៊ានដែល ព្រោះទង្វើរដែលទ្រង់ធ្វើនេះគឺពិតជាសាហាវខ្លាំងពេកហើយ គ្រាន់តែឃើញក៏ញ័រសាច់ជំនួសដែល បើសិនជាអ្នកត្រូវផ្តៅវាត់នោះជាពួកគេវិញ...ហឹស!! គ្រាន់តែគិតក៏ស្រាវឆ្អឹងខ្នងដែល៖
   " ហាមកុំឱ្យមានអ្នកណាចេញចូលបន្ទប់នេះបានជាដាច់ខាត បើគ្មានបញ្ជាពីយើងទេនោះ " អ្នកអង្គម្ចាស់ទ្រង់មានបន្ទូលតែប៉ុណ្ណឹង ក៏បោះជំហ៊ាន នាំកាយយាងចេញពីបន្ទប់នោះទៅទាំងគ្មានអាល័យតែម្តង សម្លេងបិទទ្វារលាន់សូរ្យ គ្រឹប!! ស្តាប់ទៅប្រៀបដូចជាសម្លេងមួយដែលបង្ហាញថាជីវិតរបស់អ្នកនៅខាងក្នុងត្រូវបានបញ្ចប់យ៉ាងអញ្ចឹង ទឹកភ្នែកមួយដំណក់ក៏ហូរស្រក់ចុះមកកាត់ខ្ទង់ច្រមុះ ស្រក់ចុះដល់ដី ត្បិតថារាងកាយឈឺចុកចាប់កម្រើកខ្លួនក៏មិនកើត ត្រចៀកក៏នៅអាចស្តាប់លឺរាល់ប្រយោគទាំងអស់ពីអ្នកនៅខាងក្រៅ តែបែជាមិនអាចតតាំង រឺក៏និយាយអ្វីបតតរជាមួយនិងគេបានសោះ វាពិតជាឈឺចាប់រកអ្វីថ្លែងប្រាប់មិនត្រូវនោះទេ។
...//...
...ពេលព្រឹក...
   ពេលព្រឹកព្រលឹម នាបរិយាកាសនៅក្នុងផ្ទះមាត់ទឹកមួយ ដែលគ្មានអ្នកណាម្នាក់ធ្លាប់បានស្គាល់ រឺក៏ធ្លាប់បានចូលមកដល់ទាល់តែសោះ ត្បិតថាលោកយាយចំណាស់វ័យប្រហែលជាខ្ទង់70ឆ្នាំម្នាក់ កំពុងតែអង្គុយបុកអ្វីម្យ៉ាងក៏មិនដឹងនៅក្នុងថ្បាល់ ទល់មុខនិងចង្ក្រាន់មានឆ្នាំងដាំទឹកកំពុងពុះមួយ បែកញើសហូរយ៉ាងសស្រាក់ដូចជាទឹកយ៉ាងអញ្ចឹង។
...ច្រូច...!!
   លោកយាយចំណាស់ម្នាក់នោះក៏ក្រោកឈរឡើង ឈោងយកក្រណាត់មកចាប់លើកឆ្នាំងទឹកនោះឡើង យកមកចាក់ចូលក្នុងចានពែងមួយគូរតូចល្មម រួចក៏លើកដាក់លើថាស ដើរនាំយកទៅកន្លែងដែលមានមនុស្សពីរនាក់ ដែលកំពុងតែដេកលើគ្រែទទឹមគ្នាមិនទាន់ដឹងខ្លួនឯណោះ៖
   " នាងតូច...ដល់ម៉ោងផឹកថ្នាំហើយ " លោកយាយចំណាស់ម្នាក់នោះក៏បង្ហើបនូវសម្លេងដង្ហើយហៅអ្នកកំពុងតែដេកលង់លក់នៅលើគ្រែឯណោះឱ្យក្រោកឡើង ត្បិតថាត្របកភ្នែកតូចស្តើង និងស្រស់ស្អាតមួយគូរក៏ស្រាប់តែព្រិចបើកៗញាប់ រួចក៏ព្យាយាមបើកឡើងមកសន្សឹមៗ សម្លឹងមើលទៅជុំវិញខ្លួននោះទាំងវីងវើងតែម្តង ត្បិតថាទាំងពីរនាក់នោះមិនមែនជាអ្នកណា មកពីណានោះទេ គឺជាព្រះនាងអេរីសា និងព្រះរាជទាយាទណាមជុននិងហើយ។
   " ខ្ញុំនៅកន្លែងណានិង? " ព្រះនាងអេរីសាទ្រង់ក៏ចោទនៅសំណួរនេះឡើង រួចក៏ព្យាយាមលើកខ្លួនឯងឱ្យក្រោកអង្គុយនៅលើគ្រែទាំងលំបាកលំបិន ទ្រង់លើកដៃមកទប់ក្បាលរបស់ទ្រង់បន្តិច ហាក់ដូចជានៅវីងវើង មិនទាន់ទាញសតិ និងការចងចាំទាំងអស់មកវិញបាននៅឡើយ។
   " ទីនេះគឺជាជ្រោះភ្នំ ហើយទីនេះក៏ជាផ្ទះរបស់ខ្ញុំដូចគ្នាដែល " លោកយាយចំណាស់ម្នាក់នោះក៏ឆ្លើយឡើងទាំងមុខញញឹមស្រស់ រួចក៏ដាក់ខ្លួនគាត់អង្គុយចុះលើកៅអីឈើមួយ ក្បែរគ្រែរបស់ទ្រង់តែម្តង ត្បិតថាព្រះនាងអេរីសាទ្រង់ហាក់ដូចជាជ្រឹមចិញ្ចើម ឆ្ងល់ចំពោះវត្តមានរបស់លោកយាយមិនស្ទើរនោះទេ ទ្រង់សម្លឹងមើលទៅលោកយាយទាំងចងចិញ្ចើមជាប់ ហាក់បង្ហាញនៅចម្ងល់ឱ្យលោកយាយបានដឹងយ៉ាងច្បាស់ ប៉ុន្តែលោកយាយក៏មិនបានប្រកាន់ខឹងចំពោះអាកប្បកិរិយាទ្រង់នោះដែល តែគាត់ក៏ញញឹមនិងឆ្លើយប្រាប់ទ្រង់បន្ថែម ដោយទ្រង់មិនទាន់ទាំងបានសួរតែម្តង៖
   " ខ្ញុំឃើញនាងនិងប្រុសម្នាក់នោះអណ្តែតមកតាមទឹក មកទាក់ជាប់និងជ្រាំងក្បែរផ្ទះរបស់ខ្ញុំ ទើបខ្ញុំនាំពួកនាងឡើងមកព្យាបាលរបួសនៅក្នុងផ្ទះតែម្តងទៅ " លោកយាយអង្គុយក៏រៀបរាប់ពីសាច់រឿង និងមូលហេតុដែលទ្រង់មកដល់ទីនេះបានយ៉ាងក្បោះក្បាយប្រាប់ទៅទ្រង់ ត្បិតថាព្រះនាងអេរីសាទ្រង់ក៏នៅអង្គុយលើគ្រែដណ្តប់ភួយត្រឹមចង្កេះ ចាំស្តាប់ហេតុផលរបស់លោកយាយដូចគ្នា កាលបើលោកយាយនិយាយដល់ប្រយោគថា ប្រុសម្នាក់នោះ ព្រមទាំងបូញមាត់ចង្អុលទៅម្ចាស់កាយសង្ហាភ្លាម ទ្រង់ក៏ប្រញ៉ាប់ងាកបែព្រះភ័ក្ត្រសម្លឹងមើលទៅគ្រែរបស់មនុស្សប្រុសជាទីស្រឡាញ់ដែលកំពុងតែដេកសន្លប់មិនទាន់ដឹងខ្លួននៅឡើយឯណោះភ្លាមដូចគ្នា រួចទ្រង់ក៏ញញឹមឆ្លាស់ក្រសែរភ្នែកសម្លឹងមើលមកលោកយាយចំណាស់ម្នាក់នោះសារជាថ្មីវិញម្តង ត្បិតថាលោកយាយក៏ដូចជាចាប់អារម្មណ៍ជាមួយនិងសម្លៀកបំពាក់ដែលព្រះនាងអេរីសាទ្រង់បានពាក់ជាប់និងខ្លួននេះមិនស្ទើរនោះទេ គាត់សម្លឹងហើយ សម្លឹងទៀត ហាក់មិនអស់ចិត្តទាល់តែសោះ៖
   " នាងគឺជាមនុស្សមកពីកុលសម្ព័ន្ធស្គីហ្គឺរឺ? "
   " ហេតុអីក៏លោកយាយដឹង? " ព្រះនាងអេរីសាទ្រង់ក៏ចោទនៅសំណួរនេះឡើងទាំងភ្ញាក់ផ្អើល ទ្រង់ជ្រឹមចិញ្ចើមជាប់ ហាក់មិនយល់ទាល់តែសោះ ហេតុអីក៏លោកយាយម្នាក់នេះគាត់ស្គាល់កុលសម្ព័ន្ធស្គីហ្គឺដែល? គាត់គឺជាអ្នកណាឱ្យប្រាកដទៅ? សំណួរទាំងអស់នេះក៏ស្រាប់តែលោតឡើងមកពេញក្នុងខួរក្បាលរបស់ទ្រង់តែម្តង ប៉ុន្តែទ្រង់មិនបានបង្ហើបវាចេញទៅក្រៅឱ្យលោកយាយលឺនោះទេ ទ្រង់គិតតែក្នុងព្រះទ័យទ្រង់ស្ងាត់ៗប៉ុណ្ណោះ ត្បិតថាលោកយាយចំណាស់ម្នាក់នោះក៏គ្មានប្រតិកម្មអ្វីចំពោះសំណួរនេះបន្តិចដែល តែគាត់បែជាញញឹមឡើងមកយ៉ាងស្រស់ ហាក់មានគំនួចទៅវិញ។
   " មិនពិបាកទេ គឺខ្ញុំទាយតាមសម្លៀកបំពាក់របស់នាងនោះអី " គ្រាន់តែលោកយាយម្នាក់នោះនិយាយដល់សម្លៀកបំពាក់ភ្លាម ព្រះនាងអេរីសាទ្រង់ក៏អោនព្រះភ័ក្ត្រចុះ សម្លឹងមើលទៅសម្លៀកបំពាក់របស់ទ្រង់ដែលពាក់ជាប់និងខ្លួនទាំងងឿងឆ្ងល់ រួចក៏ងើបមកសម្លឹងមុខលោកយាយម្នាក់នោះវិញសារជាថ្មីម្តងទៀត៖
   " មិនលាក់បាំងនាងទេ ខ្ញុំក៏ធ្លាប់ជាមនុស្សរបស់កុលសម្ព័ន្ធនោះដូចគ្នាដែល " ចម្លើយរបស់លោកយាយ ហាក់ធ្វើឱ្យអ្នកដែលកំពុងស្តាប់និងឆ្ងល់ឯណោះ បានយល់និងជ្រះស្រឡះមិនស្ទើរនោះទេ ព្រះនាងអេរីសាទ្រង់ក៏ងក់ក្បាលញញឹមហាក់យល់នៅសេចក្តី ត្បិតថាសំណួរនឹកឆ្ងល់ក៏ស្រាប់តែលោតឡើងមកក្នុងខួរក្បាលទ្រង់ភ្លាមៗម្តងទៀតដូចគ្នា។
   " ចុះហេតុអីបានជាលោកយាយមិននៅទីនោះ? មករស់នៅទីនេះតែម្នាក់ឯងធ្វើអី? "
   " ព្រោះទីនេះស្ងប់ស្ងាត់ មិនបាច់សម្លាប់មនុស្សក៏អាចរស់នៅបានស្ងប់សុខដែល " ចម្លើយរបស់លោកយាយ ហាក់ធ្វើឱ្យម្ចាស់សំណួរស្រឡាំងកាំងមិនស្ទើរនោះទេ ព្រះនាងអេរីសាទ្រង់ក៏ជ្រឹមចិញ្ចើមឡើងម្តងទៀត ឧទានសួរខ្លួនឯងជាច្រើនសំណួរ ត្បិតថាទឹកព្រះភ័ក្ត្រងឿងឆ្ងល់ ហាក់ចង់ដឹងរបស់ទ្រង់ ដូចជាកំពុងតែបញ្ជាក់ប្រាប់នៅសំណួរឱ្យទៅលោកយាយបានយល់យ៉ាងអញ្ចឹង ទោះជាទ្រង់មិនសួរដោយមាត់ ក៏លោកយាយនៅតែអាចកាត់ន័យយល់បានដូចគ្នា៖
   " ខ្ញុំមានរឿងច្រើនណាស់ដែលពាក់ពាន់ជាមួយនិងកុលសម្ព័ន្ធស្គីហ្គឺ "
   " លោកយាយអាចនិយាយប្រាប់ខ្ញុំពីរឿងខ្លះៗបានទេ? " ព្រះនាងអេរីសាទ្រង់ក៏ប្រញ៉ាប់ឧទានសួរទៅកាន់លោកយាយ ដោយក្រោកចេញពីភួយ អើតករមករកលោកយាយទាំងក្តីចង់ដឹងតែម្តង ត្បិតថាលោកយាយក៏ហាក់អស់សំណើច ចំពោះអាកប្បកិរិយារបស់ទ្រង់មិនស្ទើរនោះដែល។
   " នាងផឹកថ្នាំនេះសិនទៅ ចាំខ្ញុំនិយាយប្រាប់តាមក្រោយក៏មិនយឺតពេលដែល តែបើខ្ញុំនិយាយប្រាប់នាងមុន ថ្នាំនេះនិងត្រជាប់ អស់ប្រសិទ្ធភាពមិនខាននោះទេ " លោកយាយក៏និយាយទាំងអស់សំណើចតែម្តង គាត់ក្រវីក្បាល កាន់ចានដាក់ទឹកថ្នាំហុចឱ្យទ្រង់ម្តងទៀត ត្បិតថាព្រះនាងអេរីសាទ្រង់ដូចជាមិនចង់ផឹកបន្តិចនោះទេ ទ្រង់ងាកព្រះភ័ក្ត្រចេញ ហាក់រអើមមិនចង់ផឹកបន្តិចសោះឡើយ ប៉ុន្តែភ្លាមៗនោះលោកយាយស្រាប់តែហុចនៅដំណាប់ពូទ្រាមួយផ្លែឱ្យទៅទ្រង់វិញម្តង ហាក់ដូចជាយល់ពីព្រះទ័យទ្រង់អស់ ទោះទ្រង់មិននិយាយក៏លោកយាយនៅតែយល់បានដែល៖
   " យកវាទៅ ខ្ញុំដឹងថានាងខ្លាចល្វីង ដំណាប់ពូទ្រានេះនិងកាត់បន្ថយជាតិល្វីងនៃថ្នាំ ឱ្យនាងលេបវាបានកាន់តែស្រួលជាងមុនបន្តិច " ភ្លាមៗព្រះនាងអេរីសាទ្រង់ដូចជាមិនចង់ទទួលនោះទេ ទ្រង់សម្លឹងមើលទៅលោកយាយមួយសន្ទុះ ទាំងទឹកព្រះភ័ក្ត្រហាក់ឆ្ងល់ចំពោះលោកយាយរកថ្លែងមិនត្រូវតែម្តង រហូតទាល់តែលោកយាយងក់ក្បាលដាក់ទ្រង់ម្តងទៀត ទើបទ្រង់ព្រមឈោងដៃមកទទួលដំណាប់ពូទ្រា និងចានថ្នាំនោះមកផឹក៖
   " ឃើញទេ វាមិនល្វីងអីណាស់ណាទេ ផឹកតែមួយក្អឹកក៏អស់បាត់ទៅហើយ "
   " ហិហិ តែវាល្វីងខ្លាំងណាស់លោកយាយ អឹប!! " ព្រះនាងអេរីសាទ្រង់ក៏ឆ្លើយតបទៅកាន់លោកយាយវិញទាំងសើចមិនស្រស់ រួចទ្រង់ក៏លើកយកដំណាប់ពូទ្រាក្នុងដៃ ដាក់ចូលក្នុងមាត់ ទំពាទាំងក្រញ៉ែកខ្លួនតែម្តង ត្បិតថាលោកយាយក៏នៅអង្គុយអស់សំណើចចំពោះកាយវិការចាញ់ថ្នាំរបស់ទ្រង់មិនស្ទើរដែល។
   " ឃើញនាងមានអត្តចរឹតចាញ់ថ្នាំបែបនេះ ខ្ញុំពិតជានឹកដល់កូនស្រីរបស់ខ្ញុំខ្លាំងណាស់ "
   " ចុះអម្បាញ់នេះលោកយាយថានិយាយរឿងចាស់ៗប្រាប់ខ្ញុំនោះអី " ព្រះនាងអេរីសាទ្រង់ក៏ប្រញ៉ាប់ចោទសំណួរនេះទៅកាន់លោកយាយវិញភ្លាមៗតែម្តង ត្បិតថាលោកយាយស្រាប់តែមិនព្រមឆ្លើយតបនិងទ្រង់វិញនោះទេ ហើយថែមទាំងទម្លាក់ទឹកមុខចុះ ប្រម៉ូលចានថ្នាំនិងរបស់របរទាំងអស់នោះ ទៅដាក់នៅក្បាលគ្រែរបស់រាជទាយាទឯណោះវិញម្តង ដោយទុកឱ្យព្រះនាងអេរីសាទ្រង់តាមសម្លឹងមើលទៅលោកយាយទាំងការខកចិត្ត។
   " នាងជួយលើកអ្នកកម្លោះម្នាក់នេះឱ្យក្រោកអង្គុយបន្តិចបានទេ ខ្ញុំនិងឱ្យគេផឹកថ្នាំ កុំឱ្យថ្នាំវាត្រជាក់អស់ប្រសិទ្ធភាពទាន់ " ពេលចូលមកដល់គ្រែ លោកយាយក៏អង្គុយចុះនៅលើកៅអីឈើក្បែរគ្រែ រួចក៏និយាយនៅប្រយោគនេះបន្លប់ទៅវិញ ត្បិតថាព្រះនាងអេរីសាទ្រង់ក៏មិនបានប្រកែកអីដែល ទ្រង់ក៏ប្រញ៉ាប់នាំកាយចូលមកគ្រាម្ចាស់កាយសង្ហាឱ្យក្រោកអង្គុយឡើង ដើម្បីឱ្យលោកយាយកាន់ចានថ្នាំ បញ្ចុកបានស្រួលជាងមុនបន្តិច៖
   " ពីមុនខ្ញុំគឺជាអតីតម្ចាស់ស្រីនៃកុលសម្ព័ន្ធស្គីហ្គឺនោះហើយ " សម្តីរបស់លោកយាយមួយឃ្លានេះ ហាក់ធ្វើឱ្យព្រះនាងអេរីសាទ្រង់បើកភ្នែកធំៗ សម្លឹងមករកលោកយាយទាំងភ្ញាក់ផ្អើលមិនស្ទើរនោះទេ។
   " លោកយាយគឺជាយាយបង្កើតរបស់មីលរ៉ាលីរឺ? "
   " មីលរ៉ាលី?!! គឺជាអ្នកណា? ខ្ញុំស្គាល់តែមីលអេរ៉ា ដែលជាកូនស្រីបង្កើតរបស់ខ្ញុំ និងជាម្ចាស់ស្រីជំនាន់ក្រោយនៃកុលសម្ព័ន្ធស្គីហ្គឺដែលបន្តដំណែងពីខ្ញុំតែប៉ុណ្ណោះ រឺមួយក៏... "

================
ថាហើយថា អ្នកដទៃមិចនិងអាចដូចបងយើង
MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now