៤៩+៥០

16 1 0
                                    

យឺតហើយណា ដោយសារខាងអេតមីនអត់មានអុីនធីណេត មើលមិនឃើញឡាចខមិនអ្នកអាន សុំទោសណា៎🙏🥺រីករាយអាន...

គូរដណ្តឹងរាជវង្ស
ភាគទី ៤៩+៥០

   រាជទាយាទណាមជុនទ្រង់ញញឹមបែបពេញចិត្ត ទៅកាន់រាងកាយតូចល្អិតដែលកំពុងតែគេងលក់នៅចំពោះព្រះភ័ក្ត្រទ្រង់ឯណេះ ត្បិតថាទ្រង់ក៏មានព្រះទ័យដឹងកំហុសដូចគ្នា ព្រោះកាលពីយប់មិញនេះទ្រង់ពិតជាជ្រុលដៃបន្តិចមែន ប៉ុន្តែក៏មិនអាចបន្ទោសទ្រង់ទាំងស្រុងបានដែល គួរតែនិយាយថារាងកាយរបស់ព្រះនាងអេរីសាពង្វក់ទ្រង់ដែលទើបត្រូវ។
   " ឱ្យបងសុំទោស សឺត... " រាជទាយាទណាមជុនទ្រង់មានបន្ទូលនៅប្រយោគសុំអភ័យទោសព្រមទាំងវាសដៃទៅវែចសក់និងអង្អែលថ្ពាល់សរម៉ត់រលោងរបស់មនុស្សស្រីជាទីស្រឡាញ់របស់ទ្រង់ចុះឡើងៗ ហាក់ដូចកំពុងតែលួងលោមផង រួចទ្រង់ក៏អោនព្រះភ័ក្ត្រចុះ និងថើបឆ្មក់យកក្លិនក្រអូបពីថ្ពាល់របស់ព្រះនាងអេរីសាម្តងទៀតទាំងមានចេតនា ត្បិតថារាងកាយទ្រង់ពេលនេះក៏នៅអាក្រាតមិនទាន់បានស្លៀកពាក់វិញដូចដើមនៅឡើយផង ទម្រាំតែដាច់ព្រះទ័យយាងចេញទៅរើសយកសម្លៀកបំពាក់យកមកស្លៀកដូចដើមវិញ ប្រើពេលដល់ទៅមួយសន្ទុះធំឯណោះ ហាក់មិនអស់អាល័យទាល់តែសោះហើយ។
...//...
   ក្រលែកមកមើលនៅក្នុងជំរុំកងទ័ពឯណោះវិញម្តង មើលទៅហាក់ដូចជាមានភាពអ៊ូអរមិនស្ទើរនោះទេ ហាក់ដូចជាប្លែកខុសពីធម្មតា ត្បិតថាទាហ៊ានក៏ចេញមកឈរតម្រង់ជួរគ្នានៅចំពោះមុខម្ចាស់កាយចំណាស់ ដែលនៅអង្គុយលើកៅអីឈើយ៉ាងប្រណិត និងផ្ទៃមុខញញឹមមិនដាច់ពីមាត់ នៅចំពោះមុខរបស់ពួកគេឯណោះ ហាក់ដូចជាកំពុងតែមានគម្រោងកាអ្វីបានរៀបចំឡើងមក ត្រៀមនិងធ្វើអ្វីមួយយ៉ាងអញ្ចឹង។
   " អ្នកអង្គម្ចាស់ " ម្ចាស់កាយមាំទាំដែលត្រូវជាជំនិតរបស់អ្នកអង្គម្ចាស់គ្រេយ៍ឯណោះក៏ដើរចូលមក ព្រមទាំងលើកដៃម្ខាងឡើងដាក់លើថ្ងាស់ក្បែរនិងគុំត្រចៀក បញ្ជាក់ពីការគោរពទៅកាន់ទ្រង់តាមច្បាប់នៃទាហ៊ានផង ត្បិតថាអ្នកអង្គម្ចាស់ក៏បែព្រះភ័ក្ត្រទ្រង់មក ជ្រឹមចិញ្ចើមសម្លឹងទៅជំនិតរបស់ទ្រង់ទាំងរងចាំនៅប្រយោគបន្ទាប់៖
   " កងកម្លាំងដែលទ្រង់បញ្ជាឱ្យទូលបង្គំទៅកែណ្ឌមកនោះ ទូលបង្គំបានត្រៀមទុករួចរាល់ហើយក្រាបទូល "
   " ល្អណាស់ ហាស់ៗៗៗ ' អ្នកអង្គម្ចាស់គ្រេយ៍មានបន្ទូលព្រមទាំងអស់សំណើច សើចរលាក់កក្អឹកហាក់មានក្តីសុខរកថ្លែងមិនត្រូវ ទ្រង់ក៏ក្រោកឈរឡើងអស់កម្ពស់ រួចក៏យាងចុះពីកៅអីឈើរបស់ទ្រង់មក យាងកម្ព័ទ្ធដៃចុះទៅខាងក្រោម មើលទៅទាហ៊ានដែលឈរតម្រង់ជួរនោះ ហាក់ញញឹមមានគំនួច៖
   " ឆាប់ទៅនាំខ្លួនអ្នកទោសដែលនៅក្នុងគុកនោះចេញមកទាំងអស់មក " គ្រាន់តែលឺនៅបញ្ជាភ្លាម ជំនិតរបស់ទ្រង់ក៏ប្រញ៉ាប់ទទួលបញ្ជា ព្រមទាំងនាំទាហ៊ានប៉ុន្មានអ្នកចាកចេញពីទ្រង់ទៅតែម្តង ត្បិតថាគេក៏មានអារម្មណ៍ថាមិនយល់ ចំពោះគំនិតរបស់អ្នកអង្គម្ចាស់បន្តិចដែល ប៉ុន្តែចម្ងល់ទាំងនោះគេមិនបានសួរទៅទ្រង់វិញឡើយ បានត្រឹមតែឆ្ងល់លាក់ទុកក្នុងចិត្ត និងធ្វើតាមបញ្ជា ចាំតែមើលពេលក្រោយតែប៉ុណ្ណោះ។
   " ព្រះនាងពរម្ចាស់ អឹប!! " អ៊ែលឡានាងស្រែកហៅសព្វនាមនេះឡើង ព្រមទាំងដើរប្រវីខ្លួនទាំងមិនបានចាប់អារម្មណ៍និងអ្វីផ្សេងទាល់តែសោះ ត្បិតថាព្រះនាងយូរីសាទ្រង់ស្រាប់តែទុចង៉ក់ ឈប់មួយកន្លែង ហើយក៏ប្រញ៉ាប់ហក់មកខ្ទប់មាត់ស្រីបម្រើរបស់ទ្រង់ជាប់ នាំទៅពួននៅក្បែរជញ្ជាំងបន្ទាយយ៉ាងលឿនតែម្តង ត្បិតថាសម្លេងស្រីបម្រើទ្រង់អម្បាញ់មិញនេះ ក៏មិនបានលឺដល់ត្រចៀករបស់អ្នកម្ខាង ដែលកំពុងតែជជែកជាមួយនិងទ័ពឯណោះដូចគ្នា។
   " បិទមាត់របស់បងទៅ " ព្រះនាងយូរីសាទ្រង់ក៏មានបន្ទូលនៅប្រយោគនេះ ស្តីបន្ទោសទៅកាន់ស្រីបម្រើរបស់ទ្រង់ ដោយសម្លក់ឡើងថ្មែរផង មុននិងទ្រង់ប្តូរក្រសែរភ្នែក សម្លឹងមើលទៅជួរកងទ័ពឯណោះម្តងទៀត៖
   " ពួកគេចង់ធ្វើស្អីនិង? ហេតុអីក៏កែណ្ឌទាហ៊ានមកច្រើនខ្លាំងម្ល៉េះ? " ព្រះនាងយូរីសាទ្រង់ក៏ជ្រឹមចិញ្ចើម ឧទានសំណួរនេះឡើងសួរទៅកាន់ខ្លួនទ្រង់ផ្ទាល់ ត្បិតថាទ្រង់យាងចេញមក ក៏បានឃើញគ្រប់យ៉ាងទាំងគ្មានចេតនាទៅហើយ ទ្រង់ក៏ប្រញ៉ាប់នាំកាយចូលទៅជិតពួកគេបន្តិចទៀត ដើម្បីឱ្យស្តាប់លឺបានកាន់តែច្បាស់ជាងនេះ រួចទ្រង់ក៏ចូលទៅពួននៅក្បែរគល់ឈើម្ខាង ដែលនៅមិនឆ្ងាយប៉ុន្មានពីពួកគេនោះទេ ហើយក៏ល្មមអាចលាក់ទ្រង់ជិត គ្មានអ្នកណាអាចមើលទ្រង់ឃើញដូចគ្នា ដោយមានស្រីបម្រើទ្រង់ដើរតាមពីក្រោយផង។
   " ទាហ៊ានច្រើនខ្លាំងណាស់ព្រះនាង!! " អ៊ែលឡានាងក៏ឧទានពាក្យនេះឡើងទាំងចំហរមាត់ កាលបើនាងក៏ឃើញនៅចំនួនរបស់ទាហ៊ានដែលនៅចំពោះមុខនាងហើយ វាពិតជាច្រើន ទោះជានាងមិនបានរាប់ក៏នាងអាចដឹងថាវាពិតជាច្រើន ព្រោះនាងសម្លឹងមើលពីដើមដល់ចុង គឺមើលមិនអស់ឡើយ នាងមើលដល់ដាច់កន្ទុយភ្នែកទៅហើយ ក៏ឃើញមានទាហ៊ានអើតក្បាលលឹមៗមកតូចៗមើលស្ទើរមិនឃើញដែល។
   " ហេតុអីក៏ចាំបាច់កែណ្ឌទាហ៊ានមកច្រើនយ៉ាងនេះធ្វើអី? " ព្រះនាងយូរីសាទ្រង់នៅតែគិតមិនលេច ចំពោះរឿងទាហ៊ានដែលច្រើនសន្ធឹកសន្ធប់ទាំងនេះ ត្បិតថាទ្រង់ក៏មិនបានដឹងពីគម្រោងការរបស់ពួកគេដូចគ្នា តែភ្លាមនោះស្រីបម្រើរបស់ទ្រង់ក៏ឧទានឡើង!!
   (រឺក៏ពួកគេចង់បាស់បោ?) ប្រយោគដែលនាងបាននិយាយនាងគ្រាន់តែឧទានចោល និយាយលើកដាក់តែខ្លួនឯង គិតតែខ្លួនឯងតាមទម្លាប់របស់នាង ប៉ុន្តែសម្តីរបស់អ៊ែលឡាហាក់ធ្វើឱ្យព្រះយូរីសាទ្រង់ចាប់ព្រះទ័យមិនស្ទើរឡើយ បាស់បោអញ្ចឹងរឺ? បើអញ្ចឹងមិនមែនមានន័យថា ទ្រង់ជាជនរួមគំនិតជាមួយនិងពួកគេទៅហើយទេហេស៎? អត់ទេ!! មិចនិងអានក្លាយទៅជាអញ្ចឹងបានទៅ ព្រះនាងយូរីសាទ្រង់ឈរស្ងៀមទ្រឹងមួយកន្លែងមិនកម្រើក ហាក់រិះគិតចំពោះរឿងទាំងអម្បាលម៉ាណនេះទាំងភ្លឹកតែម្តង៖
   " បើពួកគេរៀបគម្រោងការក្បត់ ប្រទេសនេះនិងមានសង្រ្គាមហើយមែនទេ? អត់ទេ ចុះមនុស្សដែលពួកគេមិនបានដឹងអីវិញនោះ ពួកគេនិងត្រូវមករងគ្រោះជាមួយនិងទង្វើរក្បត់ទាំងនេះដែលរឺ? អត់ទេ!! តើខ្ញុំគួរតែធ្វើយ៉ាងមិចទភឥឡូវនេះ!!? "
   " ត្រូវហើយ!! រាជទាយាទ!! ព្រះនាងអេរីសា!! បើពួកយើងអាចរករាជទាយាទនិងព្រះនាងអេរីសា ឃើញពួកយើងប្រាកដជាមានផ្លូវចេញមិនខានទេពរម្ចាស់ " អ៊ែលឡានាងក៏ឧទានសព្វនាមនេះឡើងជាយោបល់ ត្បិតថានាងនិយាយផាំងៗទាំងញញឹម មិនគិតអីវែងឆ្ងាយឡើយ ព្រោះគិតថាវាជាផ្លូវចេញមួយដ៏ល្អ តែបែជាផ្ទុយស្រឡះពីគំនិតនាងទាំងស្រុង ត្បិតថាប្រយោគផ្តល់យោបល់របស់នាងមិនមានប្រសិទ្ធភាពនោះទេ បែជាធ្វើឱ្យអ្នកកំពុងតែស្តាប់ហាក់មិនពេញព្រះទ័យ ងាកបែព្រះភ័ក្ត្រចេញប្រាវ ហាក់ចង់បង្ហាញប្រាប់នាងថាទ្រង់ពិតជាមិនចង់លឺឈ្មោះ រឺក៏រឿងដែលពាក់ពាន់និងពួកទ្រង់ទាំងពីរបន្តិចសោះឡើយ៖
   " ខ្ញុំម្ចាស់ដឹងថាទ្រង់នៅប្រកាន់ភ្ជាប់និងរឿងអស់ទាំងនោះ តែបើគិតឱ្យដិតដល់បន្តិច ទើបទ្រង់ដឹងថា គ្រប់យ៉ាងពិតជាចម្លែក "
   " ចម្លែក?? " ព្រះនាងយូរីសាទ្រង់ក៏បន្ទូលសួរបញ្ជាក់ និងសង្កត់ធ្ងន់ចំពោះពាក្យនេះមិនស្ទើរ ត្បិតថាអ៊ែលឡានាងក៏ងក់ក្បាលឆ្លើយតបទៅកាន់ទ្រង់វិញទាំងមុខមាំ ហាក់ប្រាកដប្រជាមិនស្ទើរដូចគ្នា។
   " ទ្រង់សាកគិតមើលទៅ អាចទេដែលថាព្រះនាងអេរីសានិងរាជទាយាទជួបនិងអ្វីមួយ ហើយពួកយើងអាចនិងមិនដឹងក៏ថាបាន ព្រោះតាចាស់អ្នកទោសម្នាក់នោះក៏បានប្រាប់ដែលថា តាមផ្លូវទៅយកថ្នាំបន្សាបនោះមានក្រុមកុលសម្ព័ន្ធមួយ ដែលពួកគេចូលចិត្តចាប់យកមនុស្សរស់យកទៅបូជាយញ្ញថ្វាយជូនព្រះជាម្ចាស់របស់ពួកគេ ហើយនេះក៏ជាចំណុចមួយដែលត្រូវបារម្ភដែល កាលដែលទ្រង់មិនយាងត្រឡប់មកជាមួយនិងលោកឧត្តមសេនីយ៍ អាចពាក់ពាន់ជាមួយនិងរឿងនេះក៏ថាបានដែលពរម្ចាស់ "
   "អ្វីទៅដែលនាំឱ្យបងគិតបែបនេះ ជូនកាលវាអាចនិង.. "
   " លោកឧត្តមសេនីយ៍ស៊ុកជីននោះអីព្រះនាង គាត់ប្រាកដជាអាចឆ្លើយចំពោះសំណួរនេះបានប្រាកដណាស់ពរម្ចាស់ " អ៊ែលឡានាងប្រញ៉ាប់និយាយនៅប្រយោគនេះកាត់បន្ទូលរបស់ព្រះនាងយូរីសាតែម្តង ត្បិតថាព្រះនាងយូរីសាទ្រង់ក៏ហាក់គាំង មានបន្ទូលមិនចេញដូចគ្នា ទ្រង់ទម្លាក់ព្រះភ័ក្ត្រចុះ បែក្រសែរភ្នែកសម្លឹងមើលទៅជួរកងទ័ពឯណោះនោះទាំងស្ទាក់ស្ទើរ រួចក៏ឆ្លាស់ បែមកសម្លឹងមើលមុខស្រីបម្រើរបស់ទ្រង់វិញម្តង ព្រមទាំងងក់ក្បាលតិចៗហាក់មិនច្បាស់លាស់ផង។
   " បើហេតុផលរបស់លោកឧត្តមសេនីយ៍ជីនមិនសមស្របនិងទទួលយកបាន ខ្ញុំប្រាកដជាស្អប់ដោយទាំងបងដែលមិនខានទេបងអ៊ែលឡា "
   " ខ្ញុំម្ចាស់ប្រាកដចិត្តថាព្រះនាងអេរីសាទ្រង់មិនមែនជាមនុស្សបែបនោះឡើយ ខ្ញុំនៅមើលថែទ្រង់តាំងតែពីទ្រង់មានព្រះជន្ម5ព្រះវស្សា ទ្រង់ជាមនុស្សបែបណា លាក់ខ្ញុំម្ចាស់មិនបានទេពរម្ចាស់ " អ៊ែលឡានាងនិយាយឡើងឆ្លើយតបទៅកាន់ព្រះនាងវិញទាំងទឹកមុខប្រាកដប្រជា នាងហាក់ច្បាស់លាស់ខ្លាំងណាស់ ត្បិតថាព្រះនាងយូរីសាឯណេះទ្រង់ក៏តាំងព្រះទ័យថា និងយល់ស្របជឿតាមនាងម្តងទៅចុះ តែក៏មានលក្ខខណ្ឌដូចគ្នា តែបើមើលទៅស្រីបម្រើទ្រង់ដូចជាច្បាស់លាស់ដល់ហើយ ទោះជាទ្រង់គម្រាមក៏នាងមិនខ្លាច ទើបទ្រង់តាំងព្រះទ័យ ទៅសួរឱ្យដឹង និងជ្រះស្រឡះម្តងកុំឱ្យរញ៉េរញ៉ៃលើសនេះ។
...ប្រាវ!! គ្រឹប!!...
   ព្រះនាងយូរីសាទ្រង់ក៏បែក្រោយ ប្រុងនិងយាងចេញទៅ និងធ្វើតាមគម្រោងដែលទ្រង់ទើបតែពិភាក្សាជាមួយនិងស្រីបម្រើទ្រង់អម្បាញ់មិញនេះទៅហើយ ក៏ស្រាប់តែទ្រង់យាងចេញទៅមិនបាន ហើយថែមទាំងឈានជើងយាងថយក្រោយប៉ុន្មានជំហ៊ានថែមទៀត ត្បិតថាទ្រង់មិនអាចយាងចេញពីទីនេះបាន ព្រោះតែម្ចាស់កាយចំណាស់ គឺអ្នកអង្គម្ចាស់គ្រេយ៍ទ្រង់យាងមកឈរនៅខាងក្រោយខ្នងទ្រង់ តាំងតែពីពេលណាក៏មិនដឹង ហើយថែមទាំងញញឹមកម្ព័ទ្ធដៃទៅក្រោយយ៉ាងកំណាចថែមទៀត។
   " អ្នកអង្គម្ចាស់!! "
   " ឆាប់ចូលទៅចាប់ពួកនាងមក " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏មិនបង្អង់យូរដែល ទ្រង់លើកដៃចង្អុលបញ្ជាទៅកាន់មនុស្សរបស់ទ្រង់ ឱ្យចាប់ខ្លួនមនុស្សដែលនៅចំពោះមុខទ្រង់ទាំងពីរនាក់នេះតែម្តង ត្បិតថាមនុស្សរបស់ទ្រង់ក៏មិនបានចាំយូរ គ្រាន់តែលឺភ្លាម ក៏ចូលទៅចាប់គ្រៀកពួកទ្រង់ជាប់ភ្លេតដូចគ្នា៖
   " ពួកនាងក៏ដឹងដែលមែនទេ ថាអ្នកដែលចង់ក្បត់យើង ប្រាកដជាគ្មានលិទ្ធផលល្អទេ " អ្នកអង្គម្ចាស់នៅតែបន្តមានបន្ទូល ព្រមទាំងយាងមកជិត ចាប់ច្របាច់ចង្ការរបស់ព្រះនាងយូរីសាងើយឡើង ឱ្យសម្លឹងមើលទៅមុខដ៏កំណាចរបស់ទ្រង់ទៀតផង ត្បិតថាព្រះនាងយូរីសាទ្រង់មិនបានខ្លបខ្លាចនិងអំណាចរបស់អ្នកអង្គម្ចាស់បន្តិចនោះទេ មានតែសម្លក់ទៅកាន់ទ្រង់ ខាំធ្មេញសង្គៀតថែម។
   " ឆ្វើយ!! " ព្រះនាងយូរីសាទ្រង់ក៏ស្តោះទឹកមាត់ដាក់ព្រះភ័ក្ត្ររបស់អង្គម្ចាស់ទាំងភាពស្អប់ខ្ពើមឥតគណនា ត្បិតថាអ្នកអង្គម្ចាស់ក៏លើកដៃឡើងមកជូតទឹកមាត់ចេញពីមុខ សម្លឹងមើលទៅព្រះនាងយូរីសាទាំងសង្គៀតធ្មេញខឹងមិនស្ទើរផង ត្បិតថាព្រះនាងយូរីសាទ្រង់នៅតែមិនចុះញ៉មដដែល មានតែញញឹមឡើង ឌឺដាក់ទៅវិញថែមទៀតទៅវិញទេ៖
   " មនុស្សពាល ជាជនក្បត់រាជបាល្ល័ង្ក មនុស្សល្មើសគុណផែនដី ទោះជាយើងជាមនុស្សមកពីប្រទេសផ្សេង ក៏យើងមានចិត្តស្រឡាញ់ប្រទេសនេះគ្រាន់បើជាងឯងដែល បានរស់នៅ បានជ្រោកកោនក្នុងឋាន:មួយដ៏ល្អហើយបែជាមិនចង់ បែជាមានចិត្តលោភលន់ មិនចេះស្គប់ស្គាល់ ពិតជាគម្រក់ខ្លាំងណាស់!! ផាច់!! " ព្រះនាងយូរីសាទ្រង់ទើបតែមានបន្ទូលដល់ប្រយោគនេះ ក៏ស្រាប់តែអោនព្រះភ័ក្ត្រចេញទៅម្ខាង ត្បិតថាអ្នកអង្គម្ចាស់គ្រេយ៍ទ្រាំនិងពាក្យតេសដៀលទាំងអស់នេះមិនបាន ទើបទប់កំហឹងមិនជាប់ មុខរបស់ទ្រង់ក៏ប្រែមកជាប្រហមរងៀលដូចជារងើកភ្លើង ទ្រង់ខំប្រឹងខាំធ្មេញគ្រឺតគ្រតសម្លក់ទៅព្រះនាងយូរីសាស្ទើរតែលានគ្រប់ភ្នែកចេញមកក្រៅទៅហើយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឱ្យទ្រង់កាន់តែឈឺព្រះទ័យជាងនេះទៅទៀតនោះ គឺព្រះនាងយូរីសាមិនបានសម្រក់ទឹកភ្នែកសូម្បីតែមួយដំណក់ ផ្ទុយទៅវិញទ្រង់បែជាសើចរលាក់ ឌឺដាក់អ្នកអង្គម្ចាស់វិញលើសមុនទៀតផង។
   " ឆាប់នាំពួកនាងទៅឃុំទុកនៅបន្ទាប់ក្នុងបន្ទាយទៅ បើគ្មានការអនុញ្ញាតិពីយើង ហាមដោះលែងដាច់ខាត " ព្រោះតែទ្រាំនិងទង្វើរឌឺផ្គើនរបស់ព្រះនាងយូរីសាមិនបាន អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏បញ្ជាឱ្យមនុស្សរបស់ទ្រង់នាំខ្លួនព្រះនាងយូរីសារួមទាំងស្រីបម្រើចេញទៅតែម្តង ហើយមនុស្សរបស់ទ្រង់ក៏ទទួលបញ្ជា នាំពួកទ្រង់ចេញទៅតាមបញ្ជាដូចគ្នា តែថា...
   (អាសំគីស!!) ប្រយោគជេរមួយឃ្លានេះ ក៏ស្រាប់តែមានលឺដល់ត្រចៀករបស់អ្នកអង្គម្ចាស់ដែលមានអាយុអាចក្លាយជាបិតារបស់នាងបានទៅហើយ ប៉ុន្តែព្រះនាងយូរីសាបែជាហ៊ានហាមាត់ជេរ ដល់គ្មានញញើតសូម្បីតែបន្តិច តែថា...ទោះទ្រង់ចង់ខឹងក៏មិនអាចធ្វើអីនាងបានដែល ត្បិតថាមនុស្សរបស់ទ្រង់ក៏នាំនាងយាងចេញទៅផុតឆ្ងាយបាត់ទៅហើយ៖
   " ចំជារមើលគុណមែន!! " អ្នកអង្គម្ចាស់ទ្រង់មានបន្ទូលតែប៉ុណ្ណឹង ទ្រង់ក៏យាងត្រឡប់មកអង្គុយលើកៅអីឈើប្រណិតរបស់ទ្រង់វិញសាជាថ្មី អង្គុយខាំមាត់ ទាំងក្តៅព្រះទ័យមិនស្ទើរ ត្បិតថាជំនិតរបស់ទ្រង់ក៏ស្រាប់តែនាំអ្នកទោសទាំងនោះចេញមកដល់ល្មម ហើយក្នុងនោះក៏មានស៊ុកជីនម្នាក់ផងដែល។
   " អ្នកអង្គម្ចាស់អ្នកទោសទូលបង្គំបាននាំមកទាំងអស់ហើយក្រាបទូល " ជំនិតរបស់អ្នកអង្គម្ចាស់ទើបតែនិយាយបានប៉ុណ្ណឹង ទ្រង់ក៏បក់ដៃហៅគេឡើងទៅជិតទ្រង់ភ្លាមៗតែម្តង ហាក់ដូចជាប្រញ៉ាប់ខ្លាំងណាស់ ត្បិតថាជំនិតរបស់ទ្រង់ក៏ប្រញ៉ាប់ឡើងទៅក្បែរកាយទ្រង់ដូចគ្នា រួចក៏អោនមុខចុះ ហើយអ្នកអង្គម្ចាស់ទ្រង់ក៏ខ្សិបដាក់ត្រចៀករបស់ជំនិតទ្រង់ថែមទៀត តែថា...គ្មានអ្នកណាបានលឺឡើយ ក្រៅពីជំនិតរបស់ទ្រង់នោះ កាលបើខ្សិបខ្សេវគ្នាចប់ហើយ ជំនិតរបស់ទ្រង់ក៏ងើបមុខចេញពីទ្រង់ រួចអ្នកអង្គម្ចាស់ក៏ញញឹម ហាក់ដូចជាមានគំនួច ត្បិតថាគ្រប់សកម្មភាពទាំងនេះក៏ត្រូវបានស៊ុកជីនសង្កេតឃើញនិងសង្ស័យដូចគ្នាដែល។
   " ឆាប់ទៅធ្វើតាមគម្រោងការទៅ " អ្នកអង្គម្ចាស់គ្រេយ៍ទ្រង់ក៏មានបន្ទូលតែប៉ុណ្ណឹង រួចក៏បែព្រះភ័ក្ត្រចេញ ត្បិតថាជំនិតរបស់ទ្រង់ក៏ងក់ក្បាល រួចក៏ដើរចេញទៅដោយមិននិយាយអ្វីមួយម៉ាត់។
...//...
   ក្រលែងមកមើលនៅក្នុងកុលសម្ព័ន្ធឯណេះវិញម្តង ឃើញថាគ្រប់យ៉ាងគឺស្រស់ស្រាយមិនស្ទើរឡើយ ត្បិតថាពីយប់មិញនេះពួកទ្រង់បង្កាត់ភ្លើងសង្គ្រាមលើគ្រែជាមួយគ្នាដល់ទៅពេញមួយយប់ មិនសម្រាកសោះ បើគិតទៅតាំងពីព្រលឹមស្រាងៗរហូតដល់ថ្មើរនេះ គឺថ្ងៃត្រង់ទៅហើយ ចំណែកពួកទ្រង់នៅគេងអោបគ្នាលើគ្រែ មិនទាន់ទាំងចុះផង នៅប្រលែងលេងជាមួយគ្នាសើចឡើងកក្អឹក ហាក់ដូចជាគ្មានអ្វីត្រូវខ្វាយខ្វល់ទាល់តែសោះ ហាក់ដូចជាទ្វីបលោកនេះទាំងមូលមានតែទ្រង់ពីរនាក់យ៉ាងអញ្ចឹង។
   " កាលពីយប់មិញ បងប្រាប់អូនថា បងមិនដែលឆ្លងកាត់មនុស្សស្រីណាពីមុនមកទេ " ព្រះនាងអេរីសាដែលកំពុងតែគេងកើយលើដៃត្រសុលអោបរាងកាយរបស់ម្ចាស់កាយសង្ហាឯណោះសុខៗ ទ្រង់ក៏ងើយមុខមករួចសួរឡើង ព្រមទាំងខាំបបូរមាត់ ហាក់ដូចជាមានលាក់គំនួចថែមទៀតផង ត្បិតថារាជទាយាទណាមជុនទ្រង់ក៏ជ្រឹមចិញ្ចើមងក់ក្បាលបន្តិច ហាក់ឆ្ងល់ ព្រមទាំងអោនព្រះភ័ក្ត្រទៅស្រង់យកក្លិនពីសក់របស់ព្រះនាងបន្តិចផង៖
   " តែពីយប់មិញនេះ...បងធ្វើឱ្យអូនយល់ថា អូនមិនមែនជាមនុស្សស្រីទីមួយដែលបានឡើងគ្រែជាមួយបងនោះទេ "
   " ហេតុអី? អូននៅតែមិនជឿបងទៀតរឺ? បងនិយាយសុទ្ធតែជាកាពិត បងហ៊ានស្បថ ថាអូនពិតជាមនុស្សស្រីទីមួយ និងជាមនុស្សស្រីសំណាងបំផុត ដែលបានប៉ះពាល់ខ្លួនប្រាណបងមុនគេ ពិតមែន!! "
   " អឹម... "
   " អេរីសា " មីលរ៉ាលីនាងស្រាប់តែស្រែកហៅសព្វនាមនេះឡើង ខ្លាំងៗតាំងពីចម្ងាយ ដែលនាំឱ្យព្រះនាងអេរីសាព្រមទាំងរាជទាយាទណាមជុនឯណេះត្រូវនាំគ្នាស្ទុះក្រោកឡើងក៏ក្បង់ភួយមកគ្របរាងកាយទាំងភ័យនិងភ្ញាក់ផ្អើលមិនស្ទើរឡើយ ត្បិតថាអម្បាញ់មិញនេះព្រះនាងអេរីសាទ្រង់ក៏ប្រុងនិងមានបន្ទូលបន្តទៀតដែល ប៉ុន្តែគ្រប់យ៉ាងត្រូវក្លាយជាអាសាបង់ទាំងអស់ កាលបើមីលរ៉ាលីនាងក៏ស្រាប់តែលេចមុខឡើងមកក្នុងពេលនេះទៅវិញ៖
   " អេរីសាផាំងៗ " មីលរ៉ាលីនាងក៏ដើររហូតមកដល់ខាងមុខខ្ទមតែម្តង ព្រមទាំងគោះទ្វាពីតិចទៅខ្លាំងជាច្រើនដងបន្តកន្ទុយគ្នា ត្បិតថាគ្មានអ្នកណាចេញមកបើកទ្វាឱ្យនាងទាល់តែសោះ ទោះជានាងខំគោះយ៉ាងណា ស្រែកហៅយ៉ាងណា ក៏គ្មានប្រយោជន៍ តែនាងមិនបានបោះបង់នោះទេ នាងនៅតែគោះៗ ស្រែករហូតទាល់តែលឺសម្លេងឆ្លើយតប។
   " នាងមានការអីសំខាន់ជាមួយខ្ញុំរឺមីល? "
   " គ្រាន់តែមកជួបនាងខ្ញុំត្រូវមានការសំខាន់ដែលរឺ? អេរីសា!! នាងកំពុងតែធ្វើស្អីនិង? មិចក៏មិនមកបើកទ្វាឱ្យខ្ញុំ? "
   " វីវរហើយ មិចនិងអាចឱ្យនាងចូលមកឃើញពួកយើងក្នុងស្ថានភាពបែបនេះបានទៅ " រាជទាយាទណាមជុនទ្រង់ក៏ឧទាននៅប្រយោគនេះឡើង ទាំងបើកភ្នែកធំៗ សម្លឹងមើលទៅព្រះភ័ក្រ្តរបស់ព្រះនាង អេរីសាហាក់ភ័យមិនស្ទើរឡើយ ត្បិតថាមីលរ៉ាលីនាងក៏ចេះតែគម្រាមថាចង់ចូលមកមិនឈប់ដូចគ្នា។
   " នាងចាំខ្ញុំបន្តិចណា ខ្ញុំរវល់មួយភ្លេតសិន " ព្រះនាងអេរីសាទ្រង់ក៏មានបន្ទូលនៅប្រយោគនេះឡើង ទាំងសម្រួលឥរិយាបថស្ទើរតែមិនត្រូវ ត្បិតថាមីលរ៉ាលីដែលនាងនៅឈរស្តាប់នៅខាងក្រៅឯណោះ ក៏ហាក់ឆ្ងល់ និងចម្លែកចិត្តមិនស្ទើរដូចគ្នា នាងនៅតែព្យាយាមសួរនាំពីសុខទុក្ខរបស់អ្នកខាងក្នុងមិនដាច់ ខណ:ដែលអ្នកខាងក្នុងឯណេះ ក៏ប្រញ៉ាប់យកភួយរុំខ្លួន ចុះពីគ្រែរើសសម្លៀកបំពាក់ទៅស្លៀកពាក់រៀងខ្លួនដូចគ្នា៖
   " កុំអាលចូលមកណា ចាំបន្តិច "
   " ហេតុអីក៏ចម្លែកម្ល៉េះ? ពួកគេកំពុងតែធ្វើស្អីទៅ? ហេតុអីក៏មិនព្រមបើកទ្វាឱ្យខ្ញុំចូល ហើយមានអីជាអាថ៍កំបាំងរឺ បានជាមិនព្រមឱ្យខ្ញុំចូលទៅនោះ រឺក៏អេរីសាត្រូវប្តីនាងធ្វើបាប!! មិនបានទេ.. " គ្រាន់តែគិតដល់ចំណុចនេះភ្លាមមីលរ៉ាលីនាងក៏ប្រញ៉ាប់រុញទ្វាប្រុងនិងបើកចូលទៅ តែក៏មិនទាន់ដែល ត្បិតថាព្រះនាងអេរីសាទ្រង់ក៏បើកទ្វាយាងចេញមកមុនទាន់ពេល៖
   " នាងចេញមកហើយរឺ? ឯណាមើល!! ប្តីរបស់នាងមានវាយដំនាងរឺអត់? " មីលរ៉ាលីនាងគ្រាន់តែឃើញវត្តមានរបស់ព្រះនាងអេរីសាទ្រង់យាងចេញមកភ្លាម នាងក៏ប្រញ៉ាប់ចូលទៅស្ទាបអង្អែល បង្វិលទ្រង់ដូចបាល់ រកមើលស្នាមរបួសនៅលើរាងកាយទ្រង់ ថាមានរឺក៏អត់ ត្បិតថាគ្រប់យ៉ាងគឺសុទ្ធតែនាងគិតតែខ្លួនឯងទាំងអស់។
   " ខ្ញុំគ្មានអីទេ ខ្ញុំនៅធម្មតាទាំងអស់ទេតើ "
   " ចុះហេតុអីក៏កររបស់នាងមានស្នាមក្រហម? ប្តីរបស់នាងធ្វើអីនាងរឺ? ប្រាប់ខ្ញុំឱ្យត្រង់មក "

============
នោះៗ ចាប់បានស្រេច🤭
MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Tahanan ng mga kuwento. Tumuklas ngayon