៧០

17 1 0
                                    

អរគុណសម្រាប់ការធ្វើគ្រប់លក្ខខណ្ឌហ្គេមណាទាំងអស់គ្នា😽 រីករាយអានណាចាស៎...

គូរដណ្តឹងរាជវង្ស
ភាគទី ៧០

   ស៊ុកជីនគេនិយាយហើយក៏ប្រញ៉ាប់អង្គុយចុះ ក្រសោបរាងកាយតូចល្អិតនោះបីជាប់ក្នុងរង្វង់ដៃ ត្បិតព្រះនាងយូរីសាទ្រង់ក៏មិនទាន់បាត់បង់ស្មារតីនៅឡើយទេ ពាក្យគ្រប់ម៉ាត់របស់ស៊ុកជីនទ្រង់បានស្តាប់លឺតែទាំងអស់និង។
   " ឧត្តមសេនីយ៍ជីន " ភ្លាមនោះព្រះនាងយូរីសាទ្រង់ក៏ហៅសព្វនាមនេះឡើងទាំងអន្តក់អន្តើត ដង្ហក់ខ្យល់ស្ទើរផុតដង្ហើម ទ្រង់ឈោងដៃទៅប្រផាប់លើថ្ពាល់របស់ម្ចាស់កាយសង្ហាយឺតៗ រួចក៏ញញឹមឡើងទាំងឈាមក្រហមឆ្អៅពេញបបូរមាត់ ត្បិតស៊ុកជីននាយក៏ងក់ក្បាលឆ្លើយតបទៅវិញ ព្រមទាំងលើកដៃឡើងមកអង្អែលដៃតូចៗនោះពីលើថ្ពាល់របស់គេមួយជាន់ទៀត៖
   " ខ្ញុំអាច អឹក-សួរលោករឿងមួយបានទេ? លោកអាចឆ្លើយជាមួយខ្ញុំឱ្យត្រង់តើបានទេ? ទោះខ្ញុំស្លាប់ក៏ខ្ញុំអស់ចិត្តដែល "
   " អត់ទេ៎! ទ្រង់កុំមានបន្ទូលបែបនេះ " ស៊ុកជីនក៏ស្រាប់តែឧទានពាក្យនេះឡើងទាំងមិនសុខចិត្ត គេក្រវីក្បាលតតាត់ ហាក់ទ្រាំស្តាប់ត្រង់ពាក្យថាស្លាប់មិនបាន ត្បិតព្រះនាងយូរីសាទ្រង់ក៏ញញឹមតបទៅគេវិញទាំងពិបាកក្នុងខ្លួន។
   " លោកស្រឡាញ់ខ្ញុំទេ? "
   " រឿងនេះ... " ស៊ុកជីនហាក់ស្ងាត់មាត់មួយអន្លើរ កាលបើទទួលនៅសំណួរមួយឃ្លានេះពីអ្នកម្ខាងហើយ កែវភ្នែកនាយរ៉េចុះឡើងហាក់ស្ទាក់ស្ទើរក្នុងការឆ្លើយខ្លាំងណាស់ ត្បិតព្រះនាងយូរីសាឯណេះទ្រង់ក៏ញញឹមបែមុខចេញហាក់យល់គ្រប់យ៉ាង ទ្រង់លែងមានបន្ទូលអ្វីតបតទៅវិញទៀតហើយ ភ្នែកទ្រង់ទាំងគូរក៏ចាប់ផ្តើមបិទម្តងបន្តិចរហូតដល់ជិតអស់ កម្លាំងក៏ខ្សោះខ្សោយព្រោះតែឈាមចេះតែបន្តហូរចេញមកក្រៅស្ទើរតែអស់ពីខ្លួន ចំណែកដៃដែលទ្រង់ឈោងទៅអង្អែលថ្ពាល់អ្នកម្ខាងក៏ធ្លាក់ចុះមកដល់ដីក្តុក រកតែចាប់មិនទាន់៖
   " អត់ទេ៎! ព្រះនាងយូរីសាទ្រង់គ្មានសិទ្ធកើតអ្វីទាំងអស់ ទ្រង់លឺទេ៎? ទ្រង់លឺទេ! " ស៊ុកជីននាយនិយាយពាក្យនេះបន្តើរ ប្រញ៉ាប់លើកបីរាងកាយដែលទន់ល្អូកគ្មានចរលនានោះដើរចេញពីទីនោះបន្តើរ ត្បិតថាលោកហ្វីលីកនិងគ្រប់គ្នាក៏នាំគ្នាដើរទៅតាមក្រោយគេដូចគ្នា លើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលនៅឈរស្ងៀមទ្រឹងតែម្នាក់ឯង សម្លឹងមើលទៅការចាកចេញនោះ ទាំងគ្មានអ្នកណាចាប់អារម្មណ៍ទាល់តែសោះ។
   " តើខ្ញុំជាចំណែកលើសរឺ? " សំណួរមួយប្រយោគនេះក៏បន្លើរឡើងចេញពីបបូរមាត់តូចស្តើងរបស់មីលរ៉ាលី ដែលនាងនិងហើយគឺជាម្នាក់ក្នុងចំណោមពួកគេដែលមិនព្រមដើរទៅតាមស៊ុកជីន ត្បិតនាងក៏កំពុងតែឈរធ្វើមុខមាំតែម្នាក់ឯងលើកំពូលជ្រលងភ្នំ មិនហ៊ានដើរទៅតាមពួកគេឡើយហាក់ដូចជារអៀសខ្លួន គិតថាខ្លួនឯងគឺជាចំណែកលើសរបស់គេ។
...
   សកម្មភាពទាំងនេះក៏ត្រូវបានមើលឃើញដោយក្រុមមនុស្សអាវខ្មៅមួយក្រុមដដែលនោះដូចគ្នា ពួកគេពួនចាំមើលរាល់សកម្មភាពទាំងអស់ ត្បិតគ្មាននរណាម្នាក់បានដឹងពីវត្តមានរបស់ពួកគេឡើយ ព្រោះដំណើររបស់ពួកគេហាក់អាថ៍កំបាំង មិនងាយបង្ហើបសមាសភាពចេញឱ្យនរណាបានដឹងឡើយ ក្រៅពីមនុស្សអាវខ្មៅក្នុងក្រុមពួកគេតែប៉ុណ្ណោះ ទើបមានសិទ្ធស្គាល់ថានរណាជានរណា។
   " ហេតុអីក៏ចៅហ្វាយមិនព្រមវាយប្រហារពួកគេតែម្តងទៅ? ក្រែងវាគឺជាឱកាសល្អហើយតើ " សុខៗមនុស្សអាវខ្មៅម្នាក់ដែលមានចរឹកឆេវឆាវជាងគេតាំងពីដើមក៏សួរទៅកាន់ចៅហ្វាយរបស់គេ ត្បិតមនុស្សអាវខ្មៅម្នាក់ទៀតដែលពួកគេបានគោរពថាជាចៅហ្វាយក៏ស្រាប់តែដោះរបាំងមុខចេញ ព្រមបង្ហាញមុខដ៏សង្ហារបស់គេ រួចក៏ញញឹមចុងមាត់ឡើងហាក់ពេញចិត្តបន្តិច។
   " ពួកយើងមិនបាច់វាយប្រហារទេ ពួកឯងមិនឃើញទេរឺ ថាពួកវាព្រមកាប់សម្លាប់គ្នាឯងជំនួសពួកយើងរួចទៅហើយ ពួកយើងរងចាំទទួលយកផលមិនល្អជាជាងទេហ្អេស៎? ហឹសៗ " និយាយចប់គេក៏នាំកាយសង្ហារបស់គេក្រោកឈរឡើងអស់កម្ពស់ រួចក៏ដើរចេញទៅវិញមុនគេមុនឯង រួចទើបមនុស្សរបស់គេដើរចេញទៅតាមគេបន្តកន្ទុយគ្នា។
...//...
...ល្ងាចថ្ងៃដដែល...
   វិលត្រឡប់មកមើលនៅផ្ទះមាត់ជ្រោះឯណេះវិញម្តង ត្បិតថាពេលនេះគឺជាពេលល្ងាចទៅហើយ ព្រះអាទិត្យក៏វិលតម្រុងទៅនៅទិសខាងលិច បម្រុងនិងលេចលាលោកីនេះមួយយប់សិន ដើម្បីទុកពេលឱ្យភាវ:មានជីវិតមួយចំនួនមានឱកាសបានសម្រាក។
   " ហ៊ឹម..អត់ទេ៎! " សម្លេងឧទានចេញពីបបូរមាត់ក្រាស់ទាំងបិទភ្នែកដេកសំងំនៅលើគ្រែក៏ស្រាប់តែបន្លើរឡើង ត្របកភ្នែកក្រាស់ខ្មឹកក៏ព្រិចខ្ញាំខំប្រឹងបើក សម្លឹងមើលទៅដំបូលឆ្វេងស្តាំរួចក៏ខំស្ទុះក្រោកចេញពីគ្រែមួយទំហឹង៖
   " នេះយើងយល់សប្តិទេរឺ? ប៉ុន្តែអម្បាញ់មិញយើងឃើញព្រះនាងអេរីសាច្បាស់ណាស់! " រាជទាយាទណាមជុនរអ៊ូរងូវៗម្នាក់ឯងរួចក៏ក្រោកចេញពីគ្រែទាំងធីងធូងមិនទាន់ស្វាងល្អនៅឡើយ ទ្រង់ឈោងដៃម្ខាងទៅទាញទ្វារឬស្សីដើម្បីនាំកាយសង្ហាចេញ ចំណែកដៃម្ខាងទៀតក៏លើកមកខ្ទប់ក្បាលខ្លួនឯងតិចៗ មុននិងយាងចេញផុតពីបន្ទប់។
   " អូ.. លោកដឹងខ្លួនហើយរឺ? ជូនពេលល្អណាស់ ហ៎ក! ផឹកថ្នាំនេះទៅ " គ្រាន់តែម្ចាស់កាយសង្ហាដើរចេញផុតពីបន្ទប់ភ្លាមក៏ត្រូវល្វីងមុខភ្លេត ត្បិតថាទ្រង់ទើបតែដើរបានប៉ុន្មានជំហ៊ានក៏ជូនពេលដែលលោកយាយលើកថាសដាក់ចានទឹកថ្នាំបម្រុងនិងចូលទៅបន្ទប់នោះល្មម ហើយក៏ត្រូវផឹកថ្នាំមុនគេល្មមថែមទៀត ហាក់ដូចជាថ្នាំជាមិត្តសម្លាញ់ មកស្វាគមន៍មុនគេមុនឯងតែម្តង៖
   " លោកឆាប់ផឹកទៅ វាមិនសូវល្វីងប៉ុន្មានទេ " រាជទាយាទណាមជុនទ្រង់ហាក់រារ៉ែកចិត្ត មិនចង់ផឹកប៉ុន្មាននោះទេ បើគេចបានទ្រង់គេចបាត់ហើយ ប៉ុន្តែយ៉ាងណាទ្រង់ត្រូវតែលោដៃមកទទួលចានថ្នាំនោះមិនអាចបដិសេធ ទោះបង្ខំក៏ត្រូវតែទទួល យ៉ាងណាក៏មិនអាចបដិសេធទឹកចិត្តរបស់មនុស្សចាស់បានឡើយ។
   " អឹក! " រាជទាយាទណាមជុនទ្រង់ក៏លើកទទួលចានទឹកថ្នាំនោះមកអកក្អឹកត្រឹមតែមួយម៉ាត់ទាំងបិទដង្ហើម ត្បិតថាទឹកថ្នាំនោះហាក់ខ្មៅឡើងខាប់ បើរសជាតិវិញក៏មិនបាច់និយាយដែល ល្វីងក៏ល្វីង ចំណែកក្លិនក៏អាក្រក់ ទ្រង់ស្ទើរតែក្អួតចេញមកទៅហើយ តែក៏មិនហ៊ាន ព្រោះខ្លាចលោកយាយអន់ចិត្តនិងឯង យ៉ាងណាក៏លោកយាយគាត់បានជួយទ្រង់ គាត់មិនទាមទាលាភសក្ការ:ក៏អរគុណគាត់ទៅ៖
   " ចុះ... "
   " លោករកប្រពន្ធរឺ? ខ្ញុំបានប្រើឱ្យនាងទៅបោកខោអាវមួយសន្ទុះធំហើយ ប្រហែលជាជិតមកវិញហើយ " រាជទាយាទណាមជុនទ្រង់ទើបតែបន្ទូលក្បាលប្រយោគចេញមក មិនទាន់ទាំងសួរឱ្យពេញប្រយោគផង ហាក់ឱ្យលោកយាយយល់ច្បាស់ថាទ្រង់កំពុងតែចង់សួរពីអ្វី ត្បិតលោកយាយឯណេះក៏រហ័សឆ្លើយទៅវិញទាំងញញឹម តែក៏ផ្ទុយពីអ្នកទើបតែស្តាប់លឺឯណេះស្រឡះ រាជទាយាទណាមជុនទ្រង់ជ្រឹមចិញ្ចើមជាប់ សម្លឹងទៅកាន់លោកយាយយ៉ាងស្លើរ ហាក់ត្រូវការពាក្យបញ្ជាក់ពីលោកយាយឱ្យច្បាស់ជានេះបន្តិច។
   " ព្រះ-អុស៎ មិនមែនទេ នាងចេះបោកខោអាវដែលរឺ? "
   " ហេតុអីក៏លោកសួរបែបនេះ? នាងក៏ជាស្រីដែលតើ " កាលបើស្តាប់លឺសំណួររបស់ម្ចាស់កាយសង្ហារួច លោកយាយក៏ហាក់ឃ្នើសចិត្តមិនស្ទើរនោះទេ គាត់ក៏ឧទានចម្លើយនេះទៅវិញទាំងជ្រឹមចិញ្ចើម។
   " មិនបានទេ " រាជទាយាទណាមជុនទ្រង់ឈរធ្មឹងមួយសន្ទុះ រួចទ្រង់ក៏ស្រាប់ទម្លាក់ចានថ្នាំដែលនៅក្នុងដៃចុះ ដាក់លើថាសដែលលោកយាយកំពុងតែកាន់មិនទាន់ប្រលែងទៅណាឯណេះព្រូស រួចទ្រង់ក៏ប្រញ៉ាប់រត់ចេញទៅយ៉ាងលឿន ហាក់មិនបកស្រាយឱ្យយាយលោកបានយល់អីបន្តិចសោះតែម្តង ត្បិតថាលោកយាយឯណេះក៏ឈរកាន់ថាសដាក់ចានថ្នាំក្រវីក្បាលទាំងមិនយល់។
   " ហ៊ឺ... ក្មេងៗសម័យនេះពិតជាពិបាកយល់មែន! "

========
MOZU 💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now