០៨

24 2 0
                                    

130Likeសម្រាប់1ភាគ 150Likeសម្រាប់2ភាគ ហិហិ ត្រូវគ្រប់មុនម៉ោង7យប់ទើបបានណាចាស៎😽 រីករាយអាន...

គូរដណ្តឹងរាជវង្ស
ភាគទី ០៨

   រាជទាយាទណាមជុនទ្រង់គិតតែពីអូសដៃព្រះនាងអេរីសាមិនព្រមឈប់ ទ្រង់យាងបន្តរហូតទៅដល់សាលធំនៃរាជវាំង ទើបទ្រង់ព្រមលែងដៃព្រះនាងឱ្យមានសេរីភាព ត្បិតវត្តមានរបស់ទ្រង់ក៏ហាក់នាំឱ្យគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរឡើយ ស្ងាត់ៗក៏ស្រាប់តែចេញមកស្រស់ៗបែបហ្នឹង នរណាដែលថាមិនភ្ញាក់ផ្អើលនោះ។
   "រាជទាយាទ!!" ស្តេចគ្រីស្ទាល់ទ្រង់ក៏ក្រោកឡើងពីរាជបាល្ល័ង្ករួចទ្រង់ក៏ឧទានបន្ទូលទាំងភ្ញាក់ផ្អើល រួមទាំងលោកមន្ត្រីគ្រប់គ្នាដែលនៅក្នុងសាលនោះទាំងអស់ផង ពួកគេចំហរមាត់បែសម្លឹងមករាជទាយាទទាំងភ្ញាក់ផ្អើលចំពោះវត្តមានរបស់រាជទាយាទមិនចាញ់ស្តេចគ្រីស្ទាល់ប៉ុន្មានឡើយ។
   "ថ្វាយបង្គំព្រះបិតា" រាជទាយាទណាមជុនទ្រង់ក៏យាងមកខាងមុខប៉ុន្មានជំហ៊ានមុននិងថ្វាយបង្គំព្រះបិតា ដែលគង់នៅលើបាល្ល័ង្កចំពោះព្រះភ័ក្ត្រឯណោះ ត្បិតគ្រប់គ្នាដែលនៅក្នុងសាលធំទាំងអស់សុទ្ធតែមានការងឿងឆ្ងល់ ទ្រង់បាត់ព្រះកាយទៅជាច្រើនថ្ងៃ តាមរកស្ទើរជ្រែកដីក៏នៅតែគ្មានដំណឹង តែសុខៗទ្រង់ក៏លេចព្រះភ័ក្ត្រឡើងមក ហើយថែមទាំងមកជាមួយនិងព្រះនាងអេរីសាថែមទៀត មិនចម្លែកនោះទេដែលគ្រប់គ្នាសុទ្ធតែស្គាល់ព្រះនាងអេរីសានោះ ព្រោះថ្ងៃដែលព្រះនាងយាងមកដល់ចក្រភពអង់គ្លេសនេះថ្ងៃដំបូង គ្រប់គ្នាក៏សុទ្ធតែបានឃើញព្រះភ័ក្ត្ររបស់ទ្រង់ទាំងអស់រួចទៅហើយ លើកលែងតែរាជទាយាទម្នាក់ប៉ុណ្ណោះ។
   "ទីបំផុតទ្រង់យាងត្រឡប់មកវិញហើយ ពិតជាប្រសើរណាស់" ស្តេចគ្រីស្ទាល់ទ្រង់មានបន្ទូលទាំងញញឹម មិនចាំយូរទ្រង់ក៏យាងចុះពីព្រះរាជបាល្ល័ង្ក តម្រង់មករកកាយរាជទាយាទដែលនៅខាងក្រោមដោយក្តីនឹករលឹក។
   "ទូលបង្គំមកនេះគឺមកចង់ជួបជាមួយនិងលោកមេកងរាជអង្គរក្សហ្វីលីកបន្តិចក្រាបទូល" រាជទាយាទណាមជុនទ្រង់មានបន្ទូលតែប៉ុណ្ណឹង ទ្រង់ក៏បោះជំហ៊ានយាងតម្រង់ទៅរកម្ចាស់ឈ្មោះទាំងក្រសែរភ្នែកពិឃាត ទាំងដែលបិតារបស់ទ្រង់យាងចុះមកប្រុងនិងអោបទ្រង់ទៅហើយ ប៉ុន្តែទ្រង់ក៏យាងចាកចេញទៅបាត់ មិនទទួលការអោបពីបិតាទ្រង់ឡើយ ដោយទុកឱ្យបិតាទ្រង់ឈរចំហរមាត់តែអង្គឯងទៅវិញ។
   "ទ្រង់មានកិច្ចការអ្វីជាមួយទូលបង្គំរឺក្រាបទូល" លោកអង្គរក្សហ្វីលីកអោនខ្លួនគោរពចំពោះរាជទាយាទបង្គំសួរយ៉ាងគំនាប់ កាលបើម្ចាស់កាយសង្ហាក៏ចូលទៅកាន់តែជិតខ្លួននាយបន្តិចម្តងៗទៅហើយ។
   "មាន!! គឺរឿងស្រីម្នាក់នេះ…!!" រាជទាយាទណាមជុនទ្រង់មិនត្រឹមតែមានបន្ទូលនោះតែមាត់នោះទេ ទ្រង់ក៏លោដៃទៅចង្អុលមុខអ្នកដែលទ្រង់មានបន្ទូលដល់នោះចំៗមុខថែមទៀតផង ត្បិតគ្រប់គ្នាដែលនៅក្នុងសាលទាំងអស់ហាក់ស្រឡាំងកាំង មិនយល់សេចក្តីសូម្បីតែបន្តិច ពួកគេចង់ដឹងថាមានរឿងអីគ្រប់គ្នា រួមទាំងព្រះអង្គផងដែល ទ្រង់ផ្ទៀងត្រចៀកចាំស្តាប់ស្ទើរតែមិនដកដង្ហើមទៅហើយ ត្បិតក្នុងព្រះទ័យទ្រង់ក៏ជ្រួលច្របល់ថាតើពេលណាទើបរាជទាយាទទ្រង់មានបន្ទូលឱ្យអស់សេចក្តីទៅ?
   "ទ្រង់មានរឿងអីជាមួយនិងព្រះនាងអេរីសាទៅក្រាបទូល? លោកអង្គរក្សហ្វីលីកក៏ចោទសំណួរនេះមករាជទាយាទវិញទាំងងឿងឆ្ងល់ ទ្រង់មានរឿងជាមួយនិងព្រះនាងហេតុអីក៏ចាំបាច់មកពាក់ពាន់ជាមួយលោកដែល? ក្នុងចិត្តលោករួមទាំងគ្រប់គ្នាដែលនៅក្នុងសាលធំទាំងអស់ហាក់ច្របូកច្របល់អស់ហើយ។
   "ព្រះនាងអេរីសា!!" រាជទាយាទណាមជុនទ្រង់ហាក់ប្រង៉ាកចិត្តបន្តិច កាលបើទ្រង់ស្តាប់លឺនៅឈ្មោះមួយនេះហើយ ទ្រង់ហាក់មានអារម្មណ៍ថាដូចជាធ្លាប់លឺពីមុនមក ប៉ុន្តែហេតុអីក៏ទ្រង់ដូចជាមិនប្រហែលមុខម្ចាស់ឈ្មោះទាល់តែសោះយ៉ាងអញ្ចឹង ទ្រង់ក៏ងាកព្រះភ័ក្ត្របែមករកម្ចាស់កាយស្រស់ស្អាតវិញទាំងចងចិញ្ចើមចូលគ្នា។
   "ព្រះនាងអេរីសាទ្រង់និងរាជទាយាទទៅជួបគ្នាបានដោយរបៀបណា? ហើយចុះ…ម្តេចក៏រាជទាយាទហាក់ខ្ញាល់និងទ្រង់សម្បើមម្ល៉េះ?" ស្តេចគ្រីស្ទាល់ទ្រង់មានបន្ទូលសួរនាំព្រះនាងអេរីសាទាំងសេចក្តីចង់ដឹង ទ្រង់មានបន្ទូលសួរទាំងសម្លឹងមើលទៅមុខអ្នកទាំងពីរឆ្លាស់ទៅមកៗផង ក្នុងព្រះទ័យទ្រង់ទទឹងរងចាំស្តាប់តែចម្លើយឱ្យបានឆាប់ៗ។
   "គឺ..ខ្ញុំម្ចាស់…" ព្រះនាងអេរីសាទ្រង់ហាក់ដូចជាស្ទាក់ស្ទើរមិនហ៊ានមានបន្ទូល ខណ:ដែលកែវភ្នែកទ្រង់ទាំងគូរបស់ទ្រង់ក៏ងាកសម្លឹងទៅរកគ្រប់គ្នា ដែលកំពុងតែសម្លឹងមកកាន់ទ្រង់មិនដាក់ភ្នែកដូចគ្នាឯណោះ។
   "គឺនាងជេរទូលបង្គំថាអាចង្រៃ តាំងពីដើមមកទូលបង្គំមិនដែលឃើញអ្នកណាថ្លើមធំដូចជានាងទេ" រាជទាយាទណាមជុនទ្រង់មានបន្ទូលឡើងយ៉ាងខ្លាំងៗកាត់បន្ទូលរបស់ព្រះនាងអេរីសាភ្លាមៗ ព្រមទាំងលើកដៃចង្អុលចំៗមុខទ្រង់ផង មិនចាំយូររាជទាយាទណាមជុនទ្រង់ក៏ប្រញ៉ាប់យាងមកជិតកាយព្រះនាងអេរីសាម្តងទៀត ក្រសែរភ្នែករបស់ទ្រង់គឺគួឱ្យខ្លាចពេកហើយ ដល់ថ្នាក់ព្រះនាងអេរីសាក៏មិនហ៊ានសម្លឹងទ្រង់ចំដែលបានត្រឹមតែអោនឈ្ងោកមុខចុះតែប៉ុណ្ណឹង។
   "ព្រះនាង…នេះអឺ…?!" ស្តេចគ្រីស្ទាល់ក៏បែព្រះភ័ក្ត្រមកសួរព្រះនាងម្តងទៀត ខណ:ដែលរឿងក៏កាន់តែច្របូកច្របល់កាន់តែខ្លាំងទៅហើយ។
   "ព្រោះខ្ញុំម្ចាស់មិនដឹងថាជាទ្រង់…" ព្រះនាងអេរីសាទ្រង់ក៏ងើបមុខឡើងឆ្លើយតបប្រឆាំងយកយុត្តិធម៌ឱ្យខ្លួនឯងតែម្តង គ្រប់គ្នាព្រមទាំងមន្ត្រីនៅទីនោះទាំងអស់ក៏ហាក់អស់សំណើច ចំពោះពួកទ្រង់ទាំងពីរអ្នកខ្លាំងណាស់ មិននឹកស្មានថាទើបតែជួបមុខគ្នាលើកដំបូងសោះក៏មានរឿងជាមួយគ្នាដល់ថ្នាក់ច្របូកច្រល់យ៉ាងហ្នឹងបាត់ភ្លាមទៅហើយ។
   "និយាយចឹង…នាងមិនមែនជាមិត្តស្រីរបស់ឧត្តមសេនីយ៍ជីនទេរឺ?" រាជទាយាទណាមជុនទ្រង់ស្រាប់តែចាប់អារម្មណ៍ត្រង់ចំណុចនេះ កាលដែលទ្រង់ត្រឡប់មករាជវាំងវិញទាំងតក់ក្រហលបែបនេះ ព្រោះតែគិតថាព្រះនាងគឺជាមិត្តស្រីរបស់មនុស្សក្រោមបញ្ជាទ្រង់ទេតើ តែមើលទៅគ្រប់គ្នាហាក់គោរពចំពោះនាងខ្លាំងម្ល៉េះ? រឺក៏នាងមិនមែន…
   "ទ្រង់គឺជាព្រះនាងព្រូស៊ី អេរីសាព្រះនាងច្បងនៃប្រទេសកាណាដា គឺជាគូដណ្តឹងរបស់ទ្រង់និងហើយក្រាប់ទូល មិនមែនជាមិត្តស្រីរបស់ទូលបង្គំឡើយ" ស៊ុកជីនក៏ចូលមកដល់ចំពេលល្មម រួចក៏និយាយពាក្យនេះឡើងទាំងញញឹមហួសចិត្ត ខណ:ដែលអ្នកដែលឈរស្តាប់ឯណុះក៏ហាក់ស្រឡាំងកាំងបើកភ្នែកធំៗ បែសម្លឹងទៅម្ចាស់កាយតូចល្អិតឯណោះស្ទើរតែមិនជឿនិងភ្នែក មើលតាំងពីក្បាលរហូតដល់ចុងជើង សម្លឹងពីចុងជើងឡើងទៅក្បាលវិញ ទាំងចងចិញ្ចើមជាប់មិនលែង។
   "មិចនិងអាចទៅ…"

==========
មិចនិងអាចយ៉ាងមិច? បើអាចហើយនិង😸😹
MOZU💗📝

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Tempat cerita menjadi hidup. Temukan sekarang