២១

25 2 0
                                    

ថ្ងៃនេះរាងយឺតហើយ ហិហិ រវល់តែរៀបចំឥវ៉ាន់ហ៎...
រីករាយអានណាចាស៎...

គូរដណ្តឹងរាជវង្ស
ភាគទី ២១

...ព្រឹកថ្ងៃថ្មី...
   ពេលវេលាចេះតែកន្លងផុតទៅ ពីមួយថ្ងៃទៅមួយថ្ងៃ រឿងរ៉ាវពីម្សល់មិញ ក៏ក្លាយទៅជាអតីតកាល ជាការចងចាំដែលមិនអាចត្រឡប់ក្រោយបាន ហើយរឹតតែមិនដឹងថែមទៀតថា ថ្ងៃស្អែកនិងត្រូវជួបរឿងអ្វីបន្ត រស់មួយថ្ងៃគិតមួយថ្ងៃ ជីវិតដែលរស់នៅលើផែនដីទាំងអស់សុទ្ធតែរស់លើការរំពឹងការគិតទុក ដៅថាស្អែកនិងត្រូវធ្វើអី ថ្វីត្បិតមិនដឹងថាវានិងជោគជ័យរឺមួយក៏អត់ក៏ដោយ ក៏ត្រូវតែកំណត់វាទុកមុនដែល។
...ក្រាក!!...
   ទ្វាត្រូវបានរបើកចេញដោយកម្លាំងដៃរុញរបស់ម្ចាស់កាយសង្ហាគឺជាព្រះរាជទាយាទណាមជុននិងឯងគ្មានអ្នកណាឡើតទេ ទ្រង់បោះជំហ៊ានឈានជើងដើរមួយៗ ទឹកព្រះភ័ក្ត្រក៏ហាក់ប្រាកដប្រាជាខ្លាំង ត្បិតបើមើលឱ្យកាន់តែច្បាស់ដំណាក់នេះហាក់មិនមែនជាដំណាក់របស់ទ្រង់នោះទេ។
   " រាជទាយាទ " ខណ:នោះអ៊ែលឡាដែលកំពុងតែរៀបចំទឹកក្តៅអ៊ុនៗ ថ្វាយជូនព្រះនាងទាំងពីរអង្គសម្រាប់ស្រង់នាពេលព្រឹកព្រលឹមតាមទម្លាប់ឯណេះ នាងក៏ភ្ញាក់ព្រឺតព្រលឹងចេញស៊ីព្រលឹតអស់រលីង ដោយនាងក៏ឧទានសព្វនាមនេះឡើង រួចក៏ទម្លាក់ធុងទឹកក្តៅចុះដល់បែកខ្ចាត់ខ្ចាយ បណ្តាលឱ្យរលាកនាងបន្តិចបន្តួចតែក៏មិនអី នាងប្រញ៉ាប់រុលខ្លួនអោនក្បាលគោរពជាគំនាប់ ត្បិងថាក្រៅពីនាងក៏គ្មានអ្នកណាឃើញនោះឡើយ ព្រះរាជទាយាទណាមជុនទ្រង់ងក់ក្បាលព្រិចភ្នែកញាប់បន្តិច រួចក៏លូកដៃចូលហោប៉ាវទាំងសងខាង ទឹកព្រះភ័ក្ត្ត្រក៏ហាក់រឹងកម្រឹង បោះជំហ៊ាននាំកាយចូលទៅហួសរាងកាយស្រីបម្រើ ចូលទៅខាងក្នុងដំណាក់ទាំងប្រហ៊ើនតែម្តង។
   " យប់មិញឯងផ្ទំលក់ស្រួលទេ? " ព្រះនាងអេរីសាទ្រង់យាងដំណើរទាំងពត់ពែនព្រះកាយ សម្រួលសរសៃរ ព្រមទាំងមានបន្ទូលសួរទៅប្អូនស្រីដែលកំពុងតែយាងតម្រង់មករកទ្រង់ មុននិងទ្រង់យាងមកដាក់កាយអង្គុយចុះនៅលើរានហាលកណ្តាលដំណាក់ឯណេះ ត្បិតថាទ្រង់ពេលនេះក៏មិនទាន់ផ្លាស់ប្តូរសម្លៀកបំពាក់នៅឡើយផង មិនចម្លែកនោះទេ ព្រោះពេលទ្រង់តើនឡើងតែងតែយាងមកអង្គុយនៅទីនេះ រួចទើបស្រីបម្រើយកទឹកមកថ្វាយតាមក្រោយ ហើយថ្ងៃនេះក៏ដូចរាល់ដង។
   " ខ្ញុំម្ចាស់ធម្មតាទេពរម្ចាស់ " ព្រះនាងយូរីសាទ្រង់យាងនាំកាយចូលទៅអង្គុយលើរានម្ខាងតែអង្គឯង ដែលមិនឆ្ងាយពីគ្នាប៉ុន្មានទេ រួចក៏មានបន្ទូលឡើង ត្បិតថាទ្រង់យាងមកអង្គុយនៅទីនេះចាំទឹកក្តៅដែលស្រីបម្រើយកមកថ្វាយដូចជាសព្វមួយដងជាមួយគ្នានិងឯង។
   " អាយ៎!! "
   " មិនទាន់អាចចូលទៅបានទេពរម្ចាស់ ព្រះរាជទាយាទ!! គឺព្រះ..អឺ... " អ៊ែលឡានាងព្យាយាមឆ្កាក់បាំងមុខផ្លូវ ហាមឃាត់នៅកាយមាំទាំរបស់រាជទាយាទដែលទន្ទួចចង់តែចូលមកឱ្យទាល់តែខានមិនបានឯណោះ ត្បិតថាហាមមិនឈ្នះ ស្រែកផងហាមផងហើយប៉ុន្តែចិត្តមាន:របស់រាជទាយាទណាមជុនដូចជាខ្លាំងខ្លាពេកហើយ។
   " ហ៊ឺយ!! "
   " ព្រះរាជទាយាទ នេះទ្រង់!! អាយ៎... " ព្រះនាងអេរីសានិងព្រះនាងយូរីសាពួកទ្រង់ក៏ឧទាន់ឡើងព្រមគ្នាទាំងភ្ញាក់ផ្អើល ត្បិតថាលើរាងកាយពួកទ្រង់ពេលនេះមានត្រឹមតែរ៉ូបក្រណាត់លីនីនពណ៌សរដ៏ស្តើងគ្របដណ្តប់ស្បែកតែមួយជាន់ប៉ុណ្ណោះ ព្រោះអាងថានៅតែគ្នា3នាក់ស្រីគ្មានបុរសឯណាហ៊ានមករំខាន តែនេះ...រាជទាយាទពិតជាប្រហ៊ើនខ្លាំងពេកហើយដែលហ៊ានទម្លុះទ្វារចូលមកទាំងគ្មានការអនុញ្ញាតិបែបនេះ ត្បិតពួកទ្រង់ក៏ប្រញ៉ាប់ក្រោកឈរឡើង បែខ្នងព្រមទាំងឈរក្តោបរាងកាយព្រមគ្នា៖
   " អ្នកណាអនុញ្ញាតិឱ្យទ្រង់ចូលមក? " ព្រះនាងអេរីសាទ្រង់ក៏សួរទាំងមិនហ៊ានបែព្រះភ័ក្ត្រទៅមើលចំ ត្បិតថារាជទាយាទណាមជុនទ្រង់ក៏ហាក់ស្រឡាំងកាំងធ្វើអីមិនត្រូវដូចគ្នាដែល ទ្រង់មិនបានងាកបែចេញទេ ប៉ុន្តែទ្រង់បែជាឈរសម្លឹងមិនដាក់ភ្នែកទៅវិញ មិនមែនទ្រង់ភ្លឹកចង់មើលនោះទេ ព្រោះតែភ្លាមៗទ្រង់ធ្វើអីមិនទាន់ត្រូវទេតើ ទ្រង់ញ័របបូរមាត់អស់ហើយ រកតែឆ្លើយអ្វីក៏មិនត្រូវដែល។
   " យើង..យើងគ្រាន់តែ... "
   " ហ្អឹកៗ ទ្រង់ចេញទៅវិញសិនទៅពរម្ចាស់ បើមានការអ្វីបន្ទន់ទ្រង់អាចយាងទៅចាំខ្ញុំម្ចាស់នៅសួនច្បាក្រោយវាំងមុនបាន ពេលខ្ញុំម្ចាស់រួចរាល់ខ្ញុំម្ចាស់និងទៅជួបទ្រង់ហើយ " ព្រះនាងអេរីសាទ្រង់មានបន្ទូលដេញទាំងខ្មាស់អៀន ពេបមាត់រកកល់ចង់យំ មិនហ៊ានទាំងបែព្រះភ័ក្ត្រមកមើលផង។
   " អឹម..យើង យើងទៅចាំទ្រង់មុនណា កុំភ្លេចទៅផង ហ៊ឹម.. " រាជទាយាទណាមជុនទ្រង់ហាក់មានបន្ទូលរដិបរដុបមិនចំភាសា ត្បិតថាទ្រង់ក៏ហាក់ដឹងពីកំហុសធ្ងន់របស់ទ្រង់ដូចគ្នា ដែលហ៊ានបំពាន សម្រុកចូលដំណាក់គេទាំងគ្មានការអនុញ្ញាតិបែបនេះ ទ្រង់បែខ្លួនទៅក្រោយប្រុងនិងយាងចេញទៅវិញហើយ តែក៏ត្រូវទុជង៉ក់មួយកន្លែង ព្រោះតែពាក្យមួយឃ្លាចុងក្រោយរបស់នាក់ម្ខាងឯណោះបានបោះមកកាន់ទ្រង់។
   (លើកក្រោយបើមានការអ្វីទៅចាំខ្ញុំម្ចាស់នៅសួនច្បាមុនទៅ ព្រោះខ្ញុំម្ចាស់តែងតែទៅទីនោះរៀងរាល់ពេលរសៀល) កាលបើស្តាប់នៅឃ្លានេះចប់ហើយ ព្រះរាជទាយាទណាមជុនដែលបែខ្នងប្រុងយាងចេញរួចជាស្រេចឯណេះ ក៏ញោចស្នាមញញឹមសប្បាយព្រះទ័យបន្តិច រួចក៏បោះជំហ៊ានយាងចេញទៅតែម្តង។
   " ហិហិ... " នៅសុខៗព្រះនាងយូរីសាទ្រង់ក៏ស្រាប់តែបញ្ចេញនៅសម្លេងសើចខ្ទប់មាត់បន្តិចឡើង ត្បិតថារាជទាយាទក៏យាងចេញទៅផុតហើយដែល ចំណែកព្រះនាងអេរីសាឯណេះវិញទ្រង់ក៏ជ្រួញចិញ្ចើមឡើង ហាក់មិនយល់ពីប្អូន...
   " ម្ចាស់បងខ្ញុំពិតជាមិនណយនោះទេ ហិហិ " ព្រះនាងយូរីសាទ្រង់មានបន្ទូលព្រមទាំងញញឹម ហាក់ព្យាយាមផ្លែផ្កាឱ្យអ្នកដែលជាបងបានយល់ ត្បិតព្រះនាងអេរីសាទ្រង់ក៏ខាំមាត់ក្តាប់ជាប់ បាញ់ក្រសែរភ្នែកតម្រង់ទៅរកប្អូនស្រីហាក់ដូចជាចង់គម្រាម លាយឡំជាមួយនិងស្នាមញញឹមញោចមកតិចៗ ដែលទ្រង់កំពុងតែចង់លាក់វាឱ្យជិត។
   " ឯងកាន់តែផ្តេសផ្តាស់ឡើងហើយយូរីសា " ព្រះនាងអេរីសាទ្រង់ក៏មានបន្ទូលហាក់ប្រាដកប្រជាណាស់ ប៉ុន្តែការពិតវិញអារម្មណ៍ពិតនៅខាងក្នុងអៀនស្ទើរតែជ្រែកដីទៅហើយ ត្បិតថាពេលនេះទ្រង់ហាក់យល់ច្បាស់ ពីសម្តីដែលប្អូនស្រីផ្លែផ្កាមុននេះ...
   " អ៊ែលឡា...ឯណាទឹក? យើងដល់ពេលស្រង់ហើយ "
   " គឺរាជទានទោសផងព្រះនាង មុននេះព្រោះតែខ្ញុំម្ចាស់ភ័យខ្លាំងពេលទើបបានធ្វើវាឱ្យកំប៉ុប ចាំខ្ញុំម្ចាស់ទៅរកថ្មីមកជូនទ្រង់ចុះពរម្ចាស់ "
   " ចឹងក៏ឆាប់ទៅៗ ខ្ញុំក្តៅស្អុះណាស់ ចង់ងូតទឹក " ព្រះនាងអេរីសាទ្រង់ក៏ប្រញ៉ាប់ឧទានដេញស្រីបម្រើ ដោយក្រសែរភ្នែកមុតមាំ ព្យាយាមធ្វើឱ្យដូចជាទ្រង់ខឹងមែនទែន លាក់បាំងនៅអារម្មណ៍ទ្រង់ពេលនេះ ស្របពេលដែលស្រីបម្រើក៏រហ័សដើរចាកចេញទៅយ៉ាងប្រញ៉ាប់ដូចគ្នា ប៉ុន្តែបែក្លាយជារឿងកំប្លែង សម្រាប់ព្រះនាងយូរីសាឯណេះទៅវិញ...
   " ឯងសប្បាយណាស់មែនទេ? "
   " ហិហិ ខ្ញុំម្ចាស់គ្រាន់តែសប្បាយចិត្ត ដែលម្ចាស់បងខ្ញុំម្ចាស់មានស្នេហាទេតើ ខឹខឹ " ព្រនាងយូរីសាទ្រង់មានបន្ទូលបែបញ៉ោះឱ្យបងស្រីបន្តទៀត តែក៏បានផងពិតមែន ត្បិតថាព្រះនាងអេរីសាក៏ធ្លោយស្នាមញញឹមចេញមកទាល់តែបាន ទប់លែងជាប់ហើយ អារម្មណ៍មួយរំភើប អារម្មណ៍មួយខ្លាចគេដឹង គួបផ្សំគ្នា ទៅណាថាមិនភ្លាត់ស្នៀតនោះ?
   " យូរីសា!! ឯង..ក្មេងល្ងេល្ងឺឯងនេះ ខ្ញុំឈប់និយាយជាមួយឯងហើយ " ព្រះនាងអេរីសាទ្រង់ក៏ឧទានសព្វនាមនេះឡើង ព្រមទាំងមានបន្ទូលដោយយកដៃទាំងទ្វេរមកស្ទៀបមុខខ្លួនឯងផង ហាក់អៀនដល់ក្តៅពេញទាំងខ្លួន ត្បិតទ្រង់ក៏ព្យាយាមបែមុខគេចចេញ ហើយក៏លួចញញឹមយ៉ាងខ្ចិបមាត់តែម្នាក់ឯង។

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now