ផ្តើមរឿង+០១

158 4 0
                                    

មិនមែនរឿងថ្មីទេ ជារឿងចាស់យកមកកែសម្រួល ហិហិ អាចអានលេងៗបាន😸...រីករាយអាន...
#សុំទោសសម្រាបការថេកចូល

គូដណ្តឹងរាជវង្ស
ផ្តើមរឿង+ភាគទី ០១

   ដំណើរមួយៗពោពេញទៅដោយអំណាចនិងថាមពលដើរតាមកម្រាលព្រំពណ៌ក្រហមយ៉ាងអង់អាច មន្រ្តីគ្រប់ជាន់ថ្នាក់ឈរតម្រាបគ្នាជាជួរសងខាង អោនក្បាលគោរពជាគំនាប់ ស្វាគមន៍វត្តមានព្រះមហាក្សត្ររបស់ពួកគេដែលកំពុងតែយាងដំណើរតម្រង់ទៅកាន់ព្រះរាជបាល្ល័ង្ករបស់ទ្រង់នោះ។
   ស្តេច គ្រីស្ទាល់ ម៉ាតូរៀន៍ គឺជាព្រះមហាក្សត្រជំនាន់ទី101នៃត្រកូលរាជវង្សរបស់ចក្រភពអង់គ្លេស ដោយឡែកទ្រង់ក៏មានព្រះមហេសីមួយព្រះអង្គផងដែលព្រះនាម ទ្រីកស្កា ហើយពេលនេះព្រះអង្គក៏មានព្រះជន្មាយុ78ព្រះវស្សាទៅហើយដែល។
   វិលមកចាប់អារម្មណ៍ក្នុងរាជវាំងឯណេះវិញ អង្គរក្សជាច្រើនស្រាប់តែរត់ចូលមកជាហ្វូង ដោយក្នុងដៃសុទ្ធតែកាន់ជាមួយនិងដាវម្នាក់មួយ ពួកគេរត់មកឈរតម្រាបគ្នាជាជួរទល់មុខគ្នា ហើយក៏ដកដាវចេញពីស្រោមរួចក៏លើកឡើងមកខ្វែងគ្នាដូចជាផ្លូវទ្វា ដោយពួកស្រីបម្រើជាច្រើនក៏ដើរចូលមកដោយក្នុងដៃក៏មានកាន់កន្ត្រក់ផ្កាជាប់និងដៃម្នាក់មួយផង ពួកនាងក៏ចាប់ផ្កាម្តងមួយក្តាប់បាចឡើងទៅលើព្រមគ្នា បង្កើតបានជាទស្សនីយភាពយ៉ាងស្អាតឥតខ្ចោះក្នុងបរិវេនសាលធំទាំងមូល ខណ:នោះម្ចាស់កាយស្រស់ស្អាត គ្រងជាមួយនិងរ៉ូបប៉ោងពណ៌សរ ព្រមជាមួយនិងម្កុដ គ្រឿងអលង្ការអម្អរជាច្រើនយ៉ាងស្រស់សោភា មើលទៅសក្តិសមជាព្រះនាងនៃប្រទេសកាណាដាពិតៗ។
   "សូមស្វាគមន៍ព្រះនាងព្រូស៊ី អេរីសា ក្នុងការឈានជើងចូលមកកាន់រាជវាំងនៃចក្រភពអង់គ្លេស" ស្តេចគ្រីស្ទាល់ក៏មានព្រះបន្ទូលខណ:ដែលព្រះនាងក៏ដើរចូលមកឈរនៅចំពោះព្រះភ័ក្ររបស់ទ្រង់ដូចគ្នា ស្តេចគ្រីស្ទាល់ទ្រង់ក៏យាងចុះពីព្រះរាជបល្ល័ង្កមកឈរទល់ព្រះភ័ក្រនិងព្រះនាងតែម្តង ដោយព្រះនាងអេរីសាទ្រង់យកដៃមកចាប់ជាយសំពត់ ឈានជើងថយក្រោយមួយជំហ៊ាន រួចក៏ទន់ជង្គង់បន្តិចដើម្បីបង្ហាញការគោរពទៅកាន់ទ្រង់ដូចគ្នា។
   ព្រះនាងអេរីសាគឺជាគូដណ្តឹងរបស់ព្រះរាជទាយាទតែមួយអង្គគត់នៃចក្រភពអង់គ្លេសព្រះនាម ណាមជុន ម៉ាតូរៀន៍ ជាបុត្រារបស់ព្រះមហេសីទ្រីកស្កានិងហើយ ដែលព្រះបិតាទាំងសងខាងធ្លាប់ជាមិត្តស្លាប់រស់និងគ្នាមុនពេលឡើងគ្រងរាជ ទើបកំណត់ថានិងភ្ជាប់និស្ស័យជាមួយគ្នា ដោយបញ្ជូនបុត្រីច្បងមករាបអភិសេកជាមួយនិងបុត្រារឺរាជទាយាទនែចក្រភពអង់គ្លេសនេះ ហើយថ្ងៃនេះក៏ជាថ្ងៃប្រារព្ធពិធីស្វាគមន៍ក៏ដូចជាភ្ជាប់ពាក្យសម្តីនិងគ្នាផងដែល។
   "សូមអញ្ជើញព្រះនាងរកកន្លែងគួរសម" ស្តេចគ្រីស្ទាល់មានបន្ទូលរួចក៏ប្រញ៉ាប់នាំព្រះកាយយាងទៅព្រះរាជបាល្ល័ង្កវិញរួចទ្រង់ក៏ព្រលែងខ្យល់ដណ្តើមបន្តិចទាំងទឹកព្រះភ័ក្រហាស់សោម្នោះជាខ្លាំង៖
   "យើងផ្តាំផ្ញើរពាក្យសុំទោសទៅព្រះបិតាទ្រង់ផង ព្រោះតែមមាញឹកជាមួយនិងរាជកិច្ចខ្លាំងពេក ទើបមិនដែលទាក់ទងទៅទ្រង់ទាល់តែសោះ ហើយព្រះនាងយាងមកដល់រាជវាំងហើយនៅតែទទួលរៀបចំមិនបានសមរម្យថែមទៀត" ស្តេចគ្រីស្ទាល់មានបន្ទូលទាំងក្រវីព្រះកេសទៅមកទឹកព្រះភ័ក្ត្រហាក់ស្រពប់ស្រពោនដូចជារអៀសព្រះទ័យឥតឧបមា។
   "សូមទ្រង់កុំមានបន្ទោលដូច្នោះ ព្រះបិតារបស់ខ្ញុំម្ចាស់ក៏រវល់ជាមួយនិងរាជកិច្ចមិនតិចជាងព្រះអង្គប៉ុន្មានដែល ទ្រង់ក៏បានផ្តាំផ្ញើពាក្យសុំទោសមកឱ្យទ្រង់ដូចគ្នាដែលក្រាបទូល" កាលបើលឺប្រយោគគួរសមហាក់ទម្លាក់ព្រះកាយមិនចេះប្រកាន់របស់ព្រះនាងអារីសាមានបន្ទូលហើយ ស្តេចគ្រីស្ទាល់ក៏ស្រាប់តែអស់សំណើច សើចរលាក់បានយ៉ាងក្អះក្អាយតែម្តង ត្បិតទាំងព្រះនាងអេរីសានិងស្តេចគ្រីស្ទាល់គ្រាន់តែជួបគ្នាលើកដំបូងសោះ ពីរព្រះអង្គក៏ហាក់ស៊ីសង្វាក់គ្នាខ្លាំងណាស់ទៅហើយ ត្រូវរូវគ្នាដូចប៉ីយនិងស្គរយ៉ាងអញ្ចឹង។
   ភ្លាមនោះអ្នកបម្រើជំនិតព្រះកាយព្រះអង្គក៏ដើរលោបៗតម្រង់ទៅក្បែរព្រះកាយស្តេចគ្រីស្ទាល់ ដោយអោនខ្សឹបដាក់ត្រចៀកទ្រង់ទៀតផង កាលបើអ្នកបម្រើម្នាក់នោះដកខ្លួនចេញទៅហើយស្តេចគ្រីស្ទាល់ក៏ស្រាប់តែសម្តែងនៅទឹកព្រះភ័ក្ត្រមិនល្អទាល់តែសោះ តើអ្នកបម្រើម្នាក់នោះមកប្រាប់អ្វីដល់ទ្រង់ទៅ? ហេតុអីក៏ទឹកព្រះភ័ក្ត្រសប្បាយព្រះទ័យរបស់ទ្រង់អម្បាញ់មិញនេះស្រាប់តែបាត់ភ្លាមៗយ៉ាងអញ្ចឹង ដោយរាល់កាយវិការទាំងអស់នេះមិនបានគេចផុតពីក្រសែរភ្នែកមុតស្រួចរបស់ព្រះនាងអេរីសាឡើយ។
   "មានរឿងអ្វីមែនទេព្រះពរម្ចាស់?" ព្រះនាងអេរីសាប្រញ៉ាប់បង្គំសួរ កាលបើប្រទះឃើញទឹកព្រះភ័ក្ត្រចម្លែកៗរបស់ព្រះអង្គហើយ ស្តេចគ្រីស្ទាល់ក៏ហាក់សម្តែងអាការ:អឹមអៀនៗបន្ទូលអ្វីមិនត្រូវទាល់តែសឡ ហាក់ដូចជាមានអ្វីម្យ៉ាងដែលកើតឡើងដោយមិនបានព្រៀងទុកមុនយ៉ាងអញ្ចឹង។
   "គឺព្រះនាង...គឺថាអឺ...” ស្តេចគ្រីស្ទាល់មានបន្ទូលតបទៅវិញទាំងទឹកព្រះភ័ក្ត្រហាក់ស្ទាក់ស្ទើរមិនច្បាស់ការទាល់តែសោះ នេះទ្រង់កំពុងតែចង់មានបន្ទោលពីអ្វីនិង? ហេតុអីក៏ដូចជាមិនច្បាស់លាស់ទាល់តែសោះយ៉ាងអញ្ចឹង? ព្រះនាងអេរីសាក៏ឈរសញ្ជឹងផ្ទៀងចាំស្តាប់ ខណ:ដែលព្រះអង្គឯណោះក៏នៅតែស្ទាក់ស្ទើរដូចជាមានបន្ទោលមិនចេញទាល់តែសោះតែម្តង។
   "បើទ្រង់មានការលំបាកមិនអីទេក្រាបទូល ខ្ញុំម្ចាស់មិនដេញដោលទ្រង់ឡើយ ព្រោះជារឿងក្នុងនគរខ្ញុំម្ចាស់ត្រឹមជាអ្នកក្រៅទើបតែនិងចូលមក ខ្ញុំម្ចាស់គ្មានព្រះទ័យថ្លើមធំចង់ដឹងទេក្រាបទូល"
   "គឺថា...ព្រះនាងអឺ..." ស្តេចគ្រីស្ទាល់ក៏បង្ហើបប្រយោកនេះជាលើកទីពីរ ខណ:ដែលព្រះនាងអេរីសាក៏នៅតែបន្តផ្ទៀងចាំស្តាប់ទាំងអន្ទះសារក្នុងព្រះទ័យ តែទ្រង់មិនបានបញ្ចេញមកខាងក្រៅឱ្យអ្នកណាឃើញនោះទេ មាត់ទ្រង់ប្រាប់ថាមិនអី ប៉ុន្តែព្រះទ័យទ្រង់សែនចង់ដឹងចង់លឺស្ទើរតែស្ទះស្លាប់ទៅហើយ។
   "គឺថា...ពិធីអភិសេករវាងទ្រង់និងព្រះរាជទាយាទមិនអាចប្រារព្ធបានទេ ព្រោះតែ..." ទីបំផុតស្តេចគ្រីស្ទាល់ក៏ដាច់ព្រះទ័យប្រាប់ដល់គ្រប់គ្នា ត្បិតព្រះនាងអេរីសាក៏ហាក់បើកព្រះនេត្រធំៗគាំងរឹងខ្លួន រកតែបន្ទោលតបត៎អ្វីក៏មិនចេញដែរ នេះព្រះនាងខំយាងមកតាំងពីកាណាដា ដើម្បីតែពិធីភ្ជាប់ពាក្យមួយនេះ ទាំងដែលព្រះនាងមិនដែលទាំងស្គាល់ព្រះភ័ក្ត្ររាជទាយាទនោះយ៉ាងមិចទាល់តែសោះ ព្រះនាងមិនសូម្បីតែត្អូញត្អែរបន្តិចផង តែមើលចុះ ឥឡូវអ្វីដែលទ្រង់ទទួលបានគឺជាពាក្យថាតំសាយពិធីចោលងាយៗបែបនិងមែនទេ? ហេតុផលអ្វីទៅ? តើឯណាទៅកិត្តិយស? នេះទ្រង់មិនផ្តល់កិត្តិយសឱ្យព្រះនាងសូម្បីតែបន្តិចចឹងរឺ? ព្រះនាងអេរីសាឈរស្រឡាំងកាំងធ្មឹងធ្មឹកមួយកន្លែងស្ទើរតែមិនកម្រើកព្រះកាយ ដោយឡែកស្តេចគ្រីស្ទាល់ឯណោះក៏ហាក់អៀនខ្មាស់ខ្លាំងដូចគ្នាដែល ប៉ុន្តែធ្វើយ៉ាងមិចបើ...
   "ព្រោះព្រះរាជទាយាទបានយាងគេចព្រះកាយបាត់ទៅហើយ ប៉ុន្តែព្រះនាងកុំបារម្ភអី យើងនិងមិនរំសាយពិធីអភិសេកនោះទេ គ្រាន់តែលើកថ្ងៃតែប៉ុណ្ណោះ សូមព្រះនាងរាជទានទោស ទាំងនេះគឺជាកំហុសរបស់យើងដែលថ្វេសប្រហេស"ស្តេចគ្រីស្ទាល់ក៏បន្ថែមនៅប្រយោគទាំងនេះថែមទៀត ដើម្បីជាការលួងលោមដល់អ្នកទើបតែមកដល់ឯណោះ ត្បិតព្រះនាងអេរីសាក៏ហាក់គាំងបន្ទោលដូចគ្នាដែល ទ្រង់ធ្វើបានត្រឹមតែញញឹមទាំងមិនសមព្រះភ័ក្ត្រតែប៉ុណ្ណោះ នេះរាជទាយាទរត់គេចខ្លួនអញ្ចឹងរឺ? អញ្ចឹងគឺស្មើរនិងការរៀបអភិសេកលើកនេះគឺទ្រង់មិនសព្វព្រះទ័យចំពោះព្រះនាងនិងហើយ នេះទ្រង់ហ៊ានរត់ចោលពិធីសំខាន់យ៉ាងនេះព្រោះតែមិនចង់ជួបមុខព្រះនាងចឹងរឺ? ឯណាទៅដែលគេនិយាយស្ទើរគ្រប់គ្នាថា ព្រះរាជទាយាទជាកំពូលសុភាពបុរស ស្អាត ឆ្អាត និងមានទំនួលខុសត្រូវ ល្អបំផុតនោះ? នេះរឺដែលគេហៅថាសុភាពបុរស?
.../...
វិមានពណ៌ស្វាយ...
   ឡានទំនើបមួយគ្រឿងដែលបើកបរដោយម្ចាស់កាយសង្ហានៅតាមដងវិថីដែលមាននាមថាជាព្រះរាជទាយាទ ណាមជុន មាតូរៀន៍ល្បឿនឡានចេះតែលឿនទៅៗ ខណ:ដែលភ្លេងញាក់កន្រ្ទាក់អារម្មណ៍ក៏លាន់លឺខ្ទរពេញឡានយ៉ាងទ្រហឹង ឡានបន្តរត់ទៅមុខមិនយូរប៉ុន្មានឡានក៏ត្រូវឈប់ ងឹក!! មួយកន្លែងនៅចំពីរមុខវិមានពណ៌ស្វាយយ៉ាងខ្ពស់ស្គឹមស្គៃ ដែលនរណាៗក៏ស្ងើចសរសើរមិនដាច់ពីមាត់ ថាវិមានពណ៌ស្វាយស្រស់ស្អាតដូចជាឋានសួគ៌លើដីមិនខុសនោះទេ ត្បិតថាព្រះរាជទាយាទក៏មិនចាំយូរដែល ទ្រង់ប្រញ៉ាប់ដោះខ្សែរក្រវ៉ាត់ចេញពីរព្រះកាយ រួចក៏រុញទ្វាឡានយាងចុះចេញមកឈរនៅខាងក្រៅច្រេងហោប៉ាវមុននិងបោះជំហ៊ានយាងចូលទៅខាងក្នុងយ៉ាងអង់អាច។
   "ព្រះរាជទាយាទ!!" អ្នកបម្រើស្រីនៅទីនោះម្នាក់ក៏ប្រញ៉ាប់ចូលមកអោនក្បាលថ្វាយបង្គំ ដោយទ្រង់ក៏មិនបានខ្វាយខ្វល់ចំពោះវត្តមាននាងច្រើនប៉ុន្មានដែល ទ្រង់លើកដៃជាសញ្ញាឱ្យស្រីបម្រើនោះក្រោកឡើង ហើយក៏បោះជំហ៊ានយាងចូលទៅខាងក្នុងបន្តទៀត។
   ទ្រង់បន្តនាំព្រះកាយយាងឡើងទៅជាន់ខាងលើតែម្តង ដោយលែកនៅក្នុងវិមាននេះមិនសូវជាមានអ្នកបម្រើនោះទេ ព្រោះវិមានពណ៌ស្វាយគឺជាព្រះរាជដំណាក់របស់ព្រះមហេសី ទ្រីកស្កាជាអ្នកគ្រប់គ្រង ដោយទ្រង់ក៏បានសោយទិវង្គតអស់រយ:ពេល20ឆ្នាំទៅហើយ ទើបវិមានពណ៌ស្វាយមិនសូវមានអ្នកបម្រើ មានតែប៉ុន្មាននាក់ដែលមានតួនាទីសម្អាតវិមានជាប្រចាំរាល់ថ្ងៃតែប៉ុណ្ណោះ។
   "រាជទាយាទ..." អ្នកបម្រើស្រីម្នាក់ដែលមានតួនាទីមើលការខុសត្រូវគ្រប់អ្នកបម្រើទាំងអស់នៅទីនោះក៏ក្រឡែកភ្នែកទៅឃើញទ្រង់កំពុងតែយាងចូលមក នាងក៏ចូលខ្លួនមកអោនក្បាលថ្វាយបង្គំតាមរបៀប។
   ណាមជុនទ្រង់ក៏មិនបានមានបន្ទូលអ្វីជាមួយនាងនាំឱ្យវែងឆ្ងាយនោះទេ ទ្រង់ក៏យាងហួសស្រីបម្រើម្នាក់នោះទៅបន្ត រួចទ្រង់ក៏ដកដៃចេញពីហោប៉ាវទៅរុញទ្វាដំណាក់មួយដែលនៅខាងក្រោយស្រីបម្រើម្នាក់នោះទាំងទឹកព្រះភ័ក្ត្រស្មើរធេង ធម្មតាៗទាំងព្រម។
   "ព្រះមាតា" គ្រាន់តែចូលមកដល់ខាងក្នុងភ្លាមណាមជុនទ្រង់ក៏ប្រញ៉ាប់បិទទ្វារដំណាក់ បន្ទន់ព្រះកាយលត់ជង្គង់ចុះរៀបផ្ទាល់និងដី ខណ:ដែលស៊ុមរូបថតរបស់មនុស្សស្រីស្រស់ស្អាតម្នាក់ដែលមាននាមថាជាមាតាទ្រង់នៅដាក់តាំងនៅលើទីខ្ពស់ចំពោះព្រះភ័ក្ត្រទ្រង់តែម្តង។
   ណាមជុនទ្រង់តែងតែចូលមកសំពះរូបថតរបស់ព្រះមាតាទ្រង់គ្រប់ពេលដែលទ្រង់មកដល់វិមានពណ៌ស្វាយនេះ ព្រោះទ្រង់ស្រឡាញ់ព្រះមាតារបស់ទ្រង់ខ្លាំងណាស់ ខ្លាំងជាងបិតាទ្រង់រាប់រយពាន់ដង ទឹកភ្នែកមួយដំណក់ក៏ហូរកាត់ផែនថ្ពាល់សរទន់ល្មើយរបស់ទ្រង់ ខណ:ដែលកែវព្រះនេត្រទាំងទ្វេររបស់ទ្រង់នៅតែសម្លឹងមើលទៅព្រះភក្ត្រព្រះមហេសីមិនឈប់ ដោយសារតែព្រះមហេសីសោយទិវង្គតទៅតាំងតែពីរទ្រង់នៅមានព្រះជន្ម5ព្រះវស្សា ទើបទ្រង់តែងតែស្រក់ទឹកភ្នែករាល់ពេលដែលទ្រង់ឃើញព្រះភក្រ្តរបស់ព្រះមាតាទ្រង់បែបហ្នឹង។
   "មាតាច្បាស់ជានឹកបុត្រណាស់ហើយមែនទេ?" ណាមជុន ទ្រង់ចូលទៅជិតចំពីមុខផ្ទាំងរូបថតរបស់ព្រះមហេសីព្រមទាំងមានបន្ទូលទាំងអួនដើមករ ខ្សិបខ្សួល អួនណែនពេញទ្រូង ទ្រង់យោងដៃទៅលើកកាន់រូបថតរបស់មាតាទ្រង់មកអោបជាប់ទ្រូង ខណ:ដែលព្រះភ័ក្ត្ររបស់ទ្រង់នៅមិនទាន់អស់ទឹកភ្នែកនៅឡើយផង ទ្រង់សំងំយំអោបរូបថតមួយសន្ទុះធំរហូតដល់អស់ចិត្ត ទើបទ្រង់លើកដៃទៅជូតវាសទឹកភ្នែកចេញពីថ្ពាល់ទាំងសង រួចក៏លើករូបថតនោះទៅដាក់នៅកន្លែងដើមវិញ។
តុតុ!!
   សម្លេងគោះទ្វាក៏បន្លើរឡើងមក ខណ:ដែល ណាមជុន ទ្រង់ក៏លើករូបថតនោះទៅដាក់នៅកន្លែងដើមវិញហើយរួចជាស្រេច…
   "រាជទាយាទ" អ្នកបម្រើស្រីម្នាក់ក៏ស្រែកហៅពីខាងក្រៅ ខណ:ដែលទ្វាដំណាក់បានចាក់កន្លឹះយ៉ាងជាប់ មិនអាចធ្វើឱ្យនាងចូលទៅខាងក្នុងបានទេ ទើបនាងស្រែកទៅពីខាងក្រៅបែបហ្នឹង។
   "មានការអី?" ណាមជុន ទ្រង់ក៏មិនបានចេញទៅខាងក្រៅដូចគ្នា ទ្រង់ឆ្លើយយ៉ាងរហ័ស ព្រះនេត្រក៏ទូតសម្លឹងទៅកាន់ទ្វារងចាំស្តាប់នៅប្រយោគអ្នកបម្រើនោះនិយាយបន្ត។
   "ទ្រង់នៅសោយអាហារនៅទីនេះដែលទេ? ស្រួលខ្ញុំម្ចាស់រៀបចំថ្វាយក្រាបទូល"
   "មិនចាំបាច់ទេ យើងមិនបានមកស្នាក់នៅទេ យើងត្រឡប់ទៅវិញឥឡូវហើយ"
   "ក្រាបទូល" អ្នកបម្រើស្រីម្នាក់នោះនិយាយតែប៉ុណ្ណឹងក៏ប្រញ៉ាប់នាំខ្លួនដើរចេញពីរមាត់ទ្វានោះតែម្តង ត្បិតថាណាមជុន ឯណោះវិញទ្រង់ក៏មិនទាន់យាងទៅណាដែល ទ្រង់ក៏បែព្រះភ័ក្រ្តមករករូបថតព្រះមាតាទ្រង់វិញសាជាថ្មី ម្តងនេះទ្រង់មិនសោកសង្រេងទៀតទេ ព្រះភ័ក្រ្តទ្រង់មើលទៅស្រស់ថ្លា មានទាំងស្នាមញញឹមលាយឡំគ្នាឡើងវិញហើយ។
   "បុត្រមិនអាចនៅជាមួយមាតាយូរបានទេ ថ្ងៃណាទំនេរ បុត្រនិងមកលេងមាតាម្តងទៀត" ណាមជុន មានបន្ទូលតែប៉ុណ្ណឹងទ្រង់ក៏ប្រញ៉ាប់នាំព្រះកាយយាងចាចេញពីដំណាក់នោះតែម្តង ពេកមកដល់ខាងមុខវិមាន ទ្រង់ក៏ទាញយកវែនតាចេញពីហោប៉ាវមកពាក់ រួចក៏បោះជំហ៊ានយាងចូលទៅក្នុងឡាន រួចក៏កាច់សោបញ្ឆេះឡានបើកចេញទៅតែម្តង។
.../...
   ក្រលែកទៅមើលព្រះនាងអេរីសានៅឯរាជវាំងឯណេះវិញ ទ្រង់មិនទាន់ត្រឡប់ទៅព្រះរាជវាំងរបស់ព្រះនាងវិញនៅឡើយទេ ដោយទ្រង់ស្នាក់ក៏នៅក្នុងរាជវាំងនៃចក្រភពអង់គ្លេសបណ្ណោះអាសន្នទន្ទឹងរងចាំមួយរយ:ពេលសិន ក្រែងរាជទាយាទត្រឡប់មកវិញ ទោះព្រះទ័យព្រះនាងមិនចង់ ក៏ទ្រង់មិនអាចប្រកែកបានដែល ព្រះនេះជាភារកិច្ចសម្រាប់ប្រទេសទាំងមូល។
   "ព្រះនាង" អ៊ែលឡាដែលជាអ្នកបម្រើជំនិតរបស់ព្រះនាងក៏ដើរចូលមកដល់ ខណ:ដែលព្រះនាងកំពុងតែបណ្តែតអារម្មណ៍តាមរលកនៃវាយោតាមបង្អួចអេរីសាទ្រង់ក៏ហាក់ភ្ញាក់បន្តិចដែល ទ្រង់ប្រញ៉ាប់ងាកព្រះភ័ក្ត្របែមករកស្រីបម្រើយ៉ាងរហ័ស ទាំងចងចិញ្ចើមហាក់មានចម្ងល់៖
   "ខ្ញុំម្ចាស់គិតថាព្រះរាជទាយាទដូចជាក្អេងក្អាងពេកហើយ មើលទៅទ្រង់មិនផ្តល់កិត្តិយសឱ្យព្រះនាងទាល់តែសោះ នេះរំលងប៉ុន្មានថ្ងៃទៅហើយនៅមិនទាន់ឃើញព្រះភ័ក្ត្រទ្រង់យាងមកបកស្រាយនៅឡើយទេ ព្រះរាជទាយាទទុកព្រះនាងជាអ្វីទៅ? រឿងនេះគួរតែលឺដល់ត្រចៀករបស់ព្រះអង្គទើបបាន មិនចឹងចក្រភពអង់គ្លេសនៅតែបានដៃមើលងាយព្រះកិត្តិយសព្រះនាងមិនឈប់ទេ” អ៊ែលឡា និយាយទាំងកាយវិការខឹងជំនួសព្រះនាងគ្រប់យ៉ាង វាពិតមែនហើយ នេះព្រះនាងខំស្កាត់មកតាំងពីរកាណាដាមកព្រោះតែពាក្យថាមិត្តភាពរវាងប្រទេសទាំងពីរ ប៉ុន្តែមើលចុះ ព្រះរាជទាយាទអ្វីទៅ? គ្មានទំនួលខុសត្រូវទាល់តែសោះ នេះប្រទេសជាតិទាំងមូលអាចផ្ញើលើដៃទ្រង់បានរឺក៏អត់ហ្នឹង?
“បានហើយអ៊ែលឡា យ៉ាងណាខ្ញុំបានមកដល់ប្រទេសអង់គ្លេសនេះទៅហើយ ខ្ញុំមិនចង់ឱ្យរឿងនេះក្លាយទៅជារឿងធំនោះទេ”

=====
ស្លូតម្ល៉េះកូនម្តាយ...🥲

MOZU💗📝

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now